-
ប្រធានាធិបតីកាហ្សាក់ស្ថាន រំពឹងថា ទំហំពាណិជ្ជកម្មជាមួយរុស្ស៊ី នឹងកើនដល់ ៣០ ពាន់លានដុល្លារ

អាសតាណា ៖ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev និយាយថា រូបលោករំពឹងថា ទំហំពាណិជ្ជកម្មរវាងកាហ្សាក់ស្ថាន និងរុស្ស៊ី នឹងកើនឡើងដល់ ៣០ ពាន់លានដុល្លារ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ។ ការរំពឹងទុកបែបនេះរបស់លោក Tokayev កើតឡើងបន្ទាប់ពីរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកាហ្សាក់ស្ថាន កាលពីថ្ងៃ ព្រហស្បតិ៍ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរលើកដំបូង ក្នុងប្រទេសធំបំផុតនៅអាស៊ីកណ្តាលមួយនេះ ក្នុងតម្លៃប្រហែល ១៦,៥ ពាន់លានដុល្លារ ។ បើតាម Anadolu, លោកប្រធានាធិបតី Tokayev និយាយថា រុស្ស៊ីនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់កាហ្សាក់ស្ថាន ហើយរុស្ស៊ីក៏នៅតែជាប្រភពវិនិយោគផ្ទាល់ពីបរទេសឈានមុខគេរបស់កាហ្សាក់ស្ថាន ។ ចំណែកលោកប្រធានាធិបតី ពូទីន វិញ បានពិពណ៌នាអំពីកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ថា ជា “ឧទាហរណ៍នៃអន្តរកម្មស្ថាបនាក្នុងកិច្ចការអន្តរជាតិ “ ។ យោងតាម Straits Times, កាហ្សាក់ស្ថាន ជាប្រទេសសម្បូរដោយប្រេង និងហ្គាស ប៉ុន្តែមិនមានរោងចក្រថាមពលនុយក្លេអ៊ែរសម្រាប់ផលិតអគ្គិសនីនោះទេ ចាប់តាំងពីឆ្នាំ ១៩៩៩ ។ បច្ចុប្បន្ន…
-
លោក នេតាន់យ៉ាហ៊ូ បញ្ជាកងទ័ពអ៊ីស្រាអែល ឲ្យគ្រប់គ្រង៧០%នៃតំបន់ហ្គាហ្សា

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រី ប្រទេស អ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានចេញបញ្ជាឲ្យកងទ័ព ទៅដណ្តើមយក ៧០ ភាគរយ នៃតំបន់ហ្គាហ្សាស្ទ្រីប។ លោកបាននិយាយ នៅក្នុងវីដេអូ ដែលថតដោយទូរទស្សន៍ Channel 12 និងចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា «នៅពេលនេះ ពួកយើងកំពុងគ្រប់គ្រងទាំងស្រុង លើ ៦០ភាគរយនៃទឹកដី Gaza Strip ហើយទាហានអ៊ីស្រាអែល ត្រូវបន្តទៅដល់ ៧០ភាគរយ ខណៈដែលការកាន់កាប់ពេញលេញ អាចនឹងកើតមានឡើងដែរ»។ បើតាម Al Jazeera, ដោយសារតែការកាន់កាប់ របស់កងទ័ពអ៊ីស្រាអែល, ប្រជាជនប៉ាឡេស្ទីនមិនអាចចូលទៅកាន់តំបន់ហ្គាហ្សា ប្រហែល ពីរ ភាគបី នៃទឹកដីនេះ បានទេ។ ការរឹបអូសយកទឹកដី បន្ថែមទៀត នឹងបង្ខំពួកគេចំនួន ពីរលាននាក់ ដែលរស់នៅក្នុងស្ថានភាពមហន្តរាយរួចហើយ ចូលទៅក្នុងទឹកដីដ៏តូចជាងនេះ បន្ទាប់ពីស៊ូទ្រាំ នឹងសង្គ្រាមប្រល័យពូជសាសន៍ រយៈពេលជាងពីរឆ្នាំ។ ទោះបីជាមានបទឈប់បាញ់ ដែលបានឈានដល់ កាលពីឆ្នាំមុនក៏ដោយ ក៏ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅហ្គាហ្សា…
-
អនុប្រធានាធិបតីអាមេរិកថា សម្រេចវឌ្ឍនភាពច្រើន ជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance អះអាង កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានសម្រេចវឌ្ឍនភាពជាច្រើន ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងហើយ។ យ៉ាងណាមិញ លោក JD Vance ប្រាប់អ្នកសារព័ត៌មាន បន្ថែមទៀតថា លោក ប្រធានាធិបតី Donald Trump មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការអនុម័តកិច្ចព្រមព្រៀងនេះ នៅឡើយទេ។ ប៉ុន្តែ ប្រភពនានាបានប្រាប់ រយធឺ នៅមុននេះបន្តិចថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងមួយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្តបទឈប់បាញ់ របស់ពួកគេ និងដកការរឹតបន្តឹងលើការដឹកជញ្ជូន តាមរយៈច្រកសមុទ្រ Hormuz ទោះបីជាលោក Trump មិនទាន់បានយល់ព្រមក៏ដោយ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាននិយាយថា មិនទាន់ត្រូវបានសម្រេចជាស្ថាពរ នៅឡើយទេ។ យោងតាមប្រភព ចំនួនបួន ដែលដឹងពីការព្រមព្រៀងគ្នានេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងនឹងបន្តបទឈប់បាញ់ រយៈពេល ៦០ ថ្ងៃទៀត និងអនុញ្ញាតឱ្យចរាចរឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រ ខណៈពេលដែលអ្នកចរចា ដោះស្រាយចំណុចជាប់គាំង…
-
ឥណ្ឌា ចែចូវទិញប្រព័ន្ធមីស៊ីល S-400 ចំនួន ៥ ឈុតទៀតពី រុស្ស៊ី ទោះមានសម្ពាធពី អាមេរិក

ញូវដែលី ៖ ឥណ្ឌា កំពុងចរចាបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ីចំនួន ៥ ឈុតបន្ថែមទៀត ដើម្បីពន្លឿនយុទ្ធនាការធ្វើទំនើបកម្មយោធាទ្រង់ទ្រាយធំ ទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ ។ ការបញ្ជាទិញថែមនេះ នឹងធ្វើឱ្យចំនួនប្រព័ន្ធមីស៊ីល S-400 សរុបរបស់ឥណ្ឌា កើនដល់ ១០ ឈុត ខណៈកិច្ចព្រមព្រៀងចាស់កាលពីឆ្នាំ ២០១៨ ដែលបានបញ្ជាទិញចំនួន ៥ ឈុតក្នុងតម្លៃ ៥ ពាន់ ៤០០ លានដុល្លារ នឹងបិទបញ្ចប់នៅចុងឆ្នាំនេះ ។ បើតាម Moscow times, មូលហេតុដែលឥណ្ឌាចង់ទិញប្រព័ន្ធមីស៊ីល S-400 ថែមទៀត ក៏ព្រោះតែពួកវាបង្ហាញសមត្ថភាពដ៏ខ្លាំងក្លា ក្នុងអំឡុងពេលផ្ទុះជម្លោះតាមព្រំដែនជាមួយប៉ាគីស្ថាន តាមរយៈក្នុងការស្ទាក់ចាប់ និងកម្ទេចរាល់ការគំរាមកំហែងពីលើអាកាស មិនថា យន្តហោះដ្រូន ឬមីស៊ីល ។ S-400 គឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ និងមធ្យមដ៏ទំនើបបំផុតមួយរបស់ប្រទេសរុស្ស៊ី ដែលមានសមត្ថភាពស្ទាក់ចាប់គោលដៅក្នុងចម្ងាយរហូតដល់ ៦០០ គីឡូម៉ែត្រ និងអាចបាញ់កម្ទេចគោលដៅបានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ។ វាត្រូវបានរចនាឡើងដើម្បីកម្ទេចរាល់ការវាយប្រហារតាមអាកាសគ្រប់ទម្រង់ រាប់ចាប់ពីយន្តហោះចម្បាំង…
-
ការសិក្សាថ្មី ៖ ជម្លោះ អាមេរិក-ចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ អាចវិវត្តទៅជា “វិបត្តិនុយក្លេអ៊ែរ”

ការសិក្សាស្រាវជ្រាវថ្មីមួយ បានព្រមានធ្ងន់ៗថា ជម្លោះយោធារវាងប្រទេសមហាអំណាចពិភពលោក គឺសហរដ្ឋអាមេរិក-ចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ នឹងប្រឈមមុខនូវហានិភ័យខ្ពស់ នៃការវិវត្តទៅជា “វិបត្តិនុយក្លេអ៊ែរ” ។ ការព្រមាននេះ ត្រូវបានចេញផ្សាយ នៅមុនកិច្ចប្រជុំការពារជាតិប្រចាំឆ្នាំដ៏ធំបំផុតរបស់អាស៊ី Shangri-La Dialogue ចាប់ផ្តើមបើកដំណើរការក្នុងប្រទេសសិង្ហបុរីចុងសប្តាហ៍នេះ ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំការពារជាតិ និងអ្នកការទូតមកពីគ្រប់ទិសទីទូទាំងពិភពលោក ។ យោងតាមការវាយតម្លៃយុទ្ធសាស្ត្រចុងក្រោយបង្អស់ របស់វិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ ហៅកាត់ IISS ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស, ពិភពលោកកំពុងឈានចូលដល់របត់ នៃការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរថ្មី ហើយតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាចំណុចកណ្តាលនៃការប្រកួតប្រជែងជាយុទ្ធសាស្រ្តសកល ។ ជាក់ស្តែង សម្រាប់ប្រទេសចិន កោះតៃវ៉ាន់គឺជា “បន្ទាត់ក្រហម” ដ៏រសើបបំផុត និងជាបញ្ហាបូរណភាពទឹកដីដែលមិនអាចរំលងបាន ។ ហើយចិនមិនដែលបោះបង់ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមជាតិឡើយ ។ រីឯសហរដ្ឋអាមេរិកវិញ ចាត់ទុកកោះតៃវ៉ាន់ ជា “ដៃគូសេដ្ឋកិច្ច និងសន្តិសុខដ៏គួរឱ្យទុកចិត្តនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” ។ ភាពស្មុគស្មាញនេះ ធ្វើឱ្យអ្នកវិភាគយុទ្ធសាស្ត្រព្រួយបារម្ភថា ចិនអាចនឹងបោះបង់គោលនយោបាយ “មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុន” ប្រសិនបើពួកគេប្រឈមមុខនឹងការបរាជ័យ ក្នុងការគ្រប់គ្រងស្ថានការណ៍កោះតៃវ៉ាន់ ។ បើតាមរ៉យទ័រ, បច្ចុប្បន្ន កម្រិតនៃការចរចា ឬពិភាក្សាលើបញ្ហានុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យ រវាងមហាអំណាចទាំងពីរ នៅមានកម្រិតទាបខ្លាំង បើធៀបនឹងទំនាក់ទំនងរវាងអាមេរិក…
-
លោក ត្រាំ គំរាមវាយ អូម៉ង់ បើហ៊ានចូលដៃជាមួយ អ៊ីរ៉ង់ ដាក់កុងត្រូលគិតថ្លៃនាវានៅច្រកហ័រមូស

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមវាយប្រទេសអូម៉ង់មួយទៀត ប្រសិនបើប្រទេសមួយនេះ ហ៊ានតែសហការជាមួយ ប្រទេស អ៊ីរ៉ង់ ដាក់កុងត្រូលរួមគ្នា គិតថ្លៃលើនាវា ដែលបើកឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ។ ការគំរាមរបស់មេដឹកនាំអាមេរិករូបនេះ ធ្វើឡើង បន្ទាប់ពីទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ទីក្រុងតេហេរ៉ង់ចង់បញ្ចុះបញ្ចូលប្រទេសអូម៉ង់ ដែលជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ឱ្យគាំទ្រយន្តការ ប្រមូលប្រាក់ឈ្នួលការពារ ពីកប៉ាល់ដឹកទំនិញ ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃពុធ, លោក ដូណាល់ ត្រាំ លើកឡើងថា ច្រកសមុទ្រ ហ័រមូស គឺជាផ្នែកមួយនៃផ្លូវទឹកអន្តរជាតិ ដែលត្រូវតែបើកចំហសម្រាប់មនុស្សគ្រប់គ្នា ដូច្នេះ គ្មានប្រទេសណាមួយនឹងត្រូវគ្រប់គ្រងដោយគ្មានអាមេរិកនោះទេ ។ លោកថា «អូម៉ង់ក៏ត្រូវតែគោរពតាមដែរ បើមិនដូច្នេះទេ យើងនឹងត្រូវបំផ្ទុះគ្រាប់បែក និងវាយប្រហារទៅលើប្រទេសមួយនេះ» ។ បើតាម BBC, ច្រកសមុទ្រ ហ័រមូស ដែលជាធម្មតា ផ្ទុកប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក ត្រូវបានរារាំងដោយប្រទេសអ៊ីរ៉ង់ ចាប់តាំងពីចុងខែកុម្ភៈ…
-
អូស្ត្រាលី ប្តឹងក្រុមហ៊ុន អាមេរិក ទារសំណង ១,៤០០ លានដុល្លារជុំវិញសារធាតុគីមី

កង់បេរ៉ា ៖ រដ្ឋាភិបាលប្រទេស អូស្ត្រាលី អះអាងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានប្តឹងទារថ្លៃខូចខាតចំនួន ១ ពាន់ ៤០០ លានដុល្លារអាមេរិក ពីក្រុមហ៊ុនឧស្សាហកម្មសុវត្ថិភាពកម្មករ និងទំនិញប្រើប្រាស់ 3M ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ជុំវិញការប្រើប្រាស់សារធាតុគីមី PFAS ខុសច្បាប់ នៅក្នុងពពុះពន្លត់អគ្គីភ័យ។ យោងតាមសារព័ត៌មាន BBC, អគ្គមេធាវី អូស្ត្រាលី លោកស្រី Michelle Rowland និយាយថា នេះគឺជាសំណងផ្លូវច្បាប់ដ៏ធំបំផុត ដែលមិនធ្លាប់មាន សម្រាប់រដ្ឋាភិបាលទីក្រុងកង់បេរ៉ា។ លោកស្រីអះអាងថា សារធាតុគីមី PFAS ដែលបណ្តាលឱ្យមានការចម្លងរោគ ត្រូវបានរកឃើញ នៅឯទីតាំងយោធា ចំនួន ២៨ កន្លែង ក្នុងប្រទេសអូស្ត្រាលី ហើយគោលបំណងនៃបណ្តឹង គឺដើម្បីប្រមូលយកមកវិញពីក្រុមហ៊ុន នូវការចំណាយ ដែលបានចាយ វាយ ក្នុងការសម្អាត និង កាត់បន្ថយផលប៉ះពាល់ នៃសារធាតុគីមីទាំងនេះ។ ជាមួយគ្នានេះ លោកស្រី Rowland បានចោទប្រកាន់ក្រុមហ៊ុន 3M ថាបានលាក់បាំងព័ត៌មាន…
-
អារ៉ាប៊ី សាអូឌីត ផ្តល់ជំនួយប្រេងបន្ទាន់ ១៥០លានដុល្លារ ដល់យេម៉ែន

រីយ៉ាដ, សាណា ៖ ប្រទេស អារ៉ាប៊ី សាអូឌីត បានសម្រេចផ្តល់ប្រាក់ ចំនួន ១៥០ លានដុល្លារ ដែលជា “ជំនួយប្រេងបន្ទាន់” ដល់ប្រទស យេម៉ែន។ បើតាម Anadolu, ឯកអគ្គរាជដ្ឋទូត អារ៉ាប៊ី សាអូឌីត ប្រចាំប្រទេសយេម៉ែន លោក Mohammed Al Jaber បានផ្តល់ព័ត៌មានអំពីដំណឹងនេះ ជាផ្លូវការ នៅក្នុងការបង្ហោះ លើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម X។ លោក Al Jaber បានបញ្ជាក់ថា ជំនួយនេះត្រូវបានផ្តល់ជូន ដោយអនុលោមតាមការណែនាំ របស់ស្តេច អារ៉ាប៊ី សាអូឌីត Salman bin Abdulaziz Al Saud និង ព្រះអង្គម្ចាស់ Mohammed bin Salman ហើយ បញ្ជាក់ថា ជំនួយត្រូវបានផ្តល់ជូន ក្នុងក្របខ័ណ្ឌនៃ “កម្មវិធីអភិវឌ្ឍន៍ និង ការកសាងប្រទេសយេម៉ែន”។…
-
អង់គ្លេស និងប៉ូឡូញ ចុះសន្ធិសញ្ញាការពារជាតិ ទប់ទល់ការគំរាមកំហែងរបស់រុស្ស៊ី

ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិថ្មីមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខ ជាពិសេសទប់ទល់ការគំរាមកំហែង និងការវាយប្រហារតាមបែបសង្គ្រាមកូនកាត់ពីសំណាក់រុស្ស៊ី ។ សន្ធិសញ្ញាសន្តិសុខថ្មីនេះ មានគោលបំណងអនុញ្ញាតឱ្យប្រទេសទាំងពីរ រួមបញ្ចូលគ្នានូវជំនាញ និងសមត្ថភាពឧស្សាហកម្មរបស់កងកម្លាំងប្រដាប់អាវុធទាំងពីរ ព្រមទាំងការអភិវឌ្ឍ និងផលិតគ្រឿងសព្វាវុធជំនាន់ក្រោយៗ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលអង់គ្លេស ។ យោងតាម France24, វាក៏ជាការត្រួសត្រាយផ្លូវសម្រាប់សម្ព័ន្ធមិត្តទាំងពីរ អាចធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ការលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក ដើម្បីពង្រឹងសន្តិសុខផ្នែកខាងកើតរបស់ណាតូ ។ មិនត្រឹមតែប៉ុណ្ណោះ ធាតុផ្សំសន្តិសុខនៃសន្ធិសញ្ញានេះ ក៏នឹងជំរុញការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងការវាយប្រហារផ្នែកព័ត៌មានវិទ្យា ការធ្វើចំណាកស្រុក និងសន្តិសុខសុខភាពជាដើម ។ បើតាម Politico, លោក Starmer បានហៅសន្ធិសញ្ញានេះថា ជាការលើកកម្ពស់ទំនាក់ទំនងការពារជាតិដ៏ធំបំផុត សម្រាប់មនុស្សជំនាន់ក្រោយ រីឯលោក Tusk វិញ បានចាត់ទុកថា វាជាខែលការពារដ៏រឹងមាំសម្រាប់ប៉ូឡូញ និងអឺរ៉ុបខាងកើតទាំងមូល ។ សន្ធិសញ្ញាសន្តិសុខថ្មីនេះទៀតសោត…
-
អ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាមេរិកវិញ ទុកជាការសងសឹក

តេហេរ៉ង់ ៖ កងឆ្មាំអ៊ីរ៉ង់ និយាយនៅថ្ងៃព្រហស្បតិ៍នេះ ថា ខ្លួនបានកំណត់គោលដៅ វាយប្រហារ លើមូលដ្ឋានទ័ពអាមេរិក ទុកជាការសងសឹក ចំពោះការវាយប្រហារ របស់ទីក្រុងវ៉ាស៊ីនតោន ចុងក្រោយនេះ។ បើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB , ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានរៀបរាប់ថា «បន្ទាប់ពីការឈ្លានពាន ដោយយោធាសហរដ្ឋអាមេរិក ប្រឆាំងនឹងទីតាំងមួយ នៅជាយក្រុង នៃ អាកាសយានដ្ឋាន Bandar Abbas ដោយប្រើកាំជ្រួចពីលើអាកាស, មូលដ្ឋានទ័ពអាកាសអាមេរិក ដែលបម្រើជាប្រភពនៃការវាយប្រហារ ត្រូវបានកំណត់គោលដៅ នៅម៉ោង ៤និង៥០នាទីព្រឹក»។ យ៉ាងណា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ មិនបានផ្តល់ព័ត៌មានលម្អិត អំពីទីតាំងនៃមូលដ្ឋាននេះទេ ទោះបីជាគុយវ៉ែត ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនឆ្លើយតបទៅនឹងការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដូចគ្នា។ ការអះអាងរបស់អ៊ីរ៉ង់ ធ្វើឡើង ភ្លាមៗ បន្ទាប់ពីយោធាអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ចំនួន ៤ គ្រឿង ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ហើយបានវាយប្រហារមជ្ឈមណ្ឌលគ្រប់គ្រងមួយ នៅក្នុងទីក្រុងកំពង់ផែ Bandar Abbas នេះបើតាមសារព័ត៌មានអាមេរិក…