-
ចិនប្រកាសពីជោគជ័យក្នុងបេសកកម្មយាន Shenzhou-12 បន្ទាប់ពីអវកាសយានិកចិន៣រូបចុះមកដល់ផែនដីវិញដោយសុវត្ថិភាព

-
ចិន រុស្ស៊ី ប៉ាគីស្ថាន និងអ៊ីរ៉ង់ព្រមព្រៀងគ្នាដើម្បីពង្រឹងការសម្របសម្រួលលើបញ្ហាអាហ្វហ្គានីស្ថាន

-
លោក ចូ បៃដិន រំពឹងថា ផែនការចំណាយដ៏ធំសម្បើម នឹងអាចកំណត់ឡើងវិញនូវផ្លូវដើររបស់សហរដ្ឋអាមេរិក

-
អូស្ត្រាលីនឹងបញ្ជាទិញមីស៊ីលអាមេរិក Tomahawk ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងការពារជាតិត្រីភាគី

-
ប្រមុខការទូតអាមេរិកហៅបារាំងជាដៃគូសំខាន់ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

-
សហភាពអឺរ៉ុបបើកដំណើរការផែនការឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន

-
នាយករដ្ឋមន្រ្តីសង្ហិបុរីទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២២៧លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៦៨ម៉ឺននាក់ និងជាសះស្បើយ២០៤លាន៤៧ម៉ឺននាក់

-
ថៃសម្រេចប្រើវ៉ាក់សាំង Moderna ចាក់ឲ្យកុមារ យុវវ័យ តែមិនទាន់មានស្តុកទេ

-
ប៉ូលីសកាពីតូលស្នើឱ្យឆ្មាំជាតិប្រចាំការ ខ្លាចមានការធ្វើបាតុកម្មដូចបាតុកម្មគាំទ្រលោកត្រាំកាលពីខែមករា

ប៉ូលីសកាពីតូលសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃ ពុធ នេះ ថាខ្លួនបានសុំឱ្យមន្ទីរបញ្ចកោណដាក់ពង្រាយឆ្មាំជាតិក្នុងករណី ដែលមានការជួបជុំធ្វើបាតុកម្មដូច ការធ្វើកុបកម្មដោយក្រុមគាំទ្រលោកត្រាំកាលពីថ្ងៃទី ៦ ខែមករា។ នាយកដ្ឋាននេះ បាននិយាយនៅក្នុងធ្វីតធ័រថា ខ្លួនបានសុំឱ្យក្រសួងការពារជាតិ ផ្ដល់កងកម្លាំងបន្ថែមដើម្បីគាំទ្រដល់ឆ្មាំជាតិ ក្នុងករណីចាំបាច់។ ប្រភពពីរ បានប្រាប់សារព័ត៌មាន NBC News នៅព្រឹកថ្ងៃពុធនេះថា ការប្រកាសនេះ បានកើតឡើងប៉ុន្មានម៉ោងមុនពេលការសាងសង់របងជុំវិញកាពីតូល ដែលគ្រោងនឹងចាប់ផ្តើមនាំពេលខាងមុខ។ ការតំឡើងនឹងរបងនេះ នឹងចាប់ផ្តើមនៅម៉ោង ៨៖ ៣០ នាទីយប់ម៉ោងនៅអាមេរិក។ មន្រ្តីក្រសួងសន្តិសុខមាតុភូមិ បាននិយាយថា ការប្រមូលផ្តុំ ហៅថា « Justice forJ6» ដែលរៀបចំឡើង ដោយអតីតបុគ្គលិកយុទ្ធនាការសម្រាប់អតីតប្រធានាធិបតីដូណាល់ត្រាំ ត្រូវបានគេរំពឹងថា នឹងទាក់ទាញមនុស្សប្រហែល ៧០០ នាក់នៅខាងក្រៅអាគារកាពីតូលសហរដ្ឋអាមេរិក។