Category: ព័ត៌មានអន្តរជាតិ

  • នាយករដ្ឋមន្រ្តីកាណាដារងការរិះគន់លើកំណើនអតិផរណា ខណៈការប្រកួតប្រជែងការបោះឆ្នោតកាន់តែខិតជិតមកដល់

    នាយករដ្ឋមន្រ្តីកាណាដារងការរិះគន់លើកំណើនអតិផរណា ខណៈការប្រកួតប្រជែងការបោះឆ្នោតកាន់តែខិតជិតមកដល់

    មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​របស់​កាណាដា​កាល​ពី​ថ្ងៃ​ពុធ​​និយាយ​ថា​ កំណើន​នៃ​អតិផរណា​​កាល​ពី​ខែ​មុន​​បង្ហាញ​ពី​ការ​បរាជ័យ​នៃ​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ចាស្ទីន​ ទ្រូដូ​ (Justin Trudeau )​និង​​ជំរុញ​ឱ្យ​ប្រជាជន​កាណាដា​បោះ​ឆ្នោត​ទម្លាក់​រដ្ឋាភិបាល​នៅក្នុ​ង​ការ​បោះឆ្នោត​សភា​នា​ថ្ងៃ​ច័ន្ទ​​សប្ដាហ៍​ក្រោយ​នេះ​។​​ ​លោក​ Erin ​O’Toole ​​មក​ពី​គណបក្ស​អភិរក្ស​និយម​​និយាយ​ថា​ ជន​ជាតិ​កាណាដា​កំពុង​ជួប​ប្រទះ​វិបត្តិ​លទ្ធភាព​ទិញ​ ហើយ​​បន្ទោស​លើ​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​ចំណាយ​មិន​ប្រុង​ប្រយ័ត្ន​របស់​នាយក​រដ្ឋ​មន្ត្រី​ និង​បំណុល​ដ៏​ច្រើន​។​ លោក​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​៖​ «​​វា​ជា​បញ្ហា​ដែល​លោក​ ចាស្ទីន​ ទ្រូដូ ​ហាក់​ដូច​ជា​មិន​ខ្វល់​អំពី​ថ្លៃ​ដើម​នៃ​ការ​រស់​នៅ​ ដែល​កំពុង​ដាក់​បន្ទុក​លើ​ជន​ជាតិ​កាណាដា​តាម​រយៈ​អតិផរណា​»​​។​ ​ស្ថិតិ​កាណាដាប​ង្ហាញ​ថា​ អត្រា​អតិផរណា​ប្រចាំ​ឆ្នាំ​ក្នុង​ខែ​សីហា​​កើន​ឡើង​ដល់​ ៤,១% ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ខែ​មីនា​ ឆ្នាំ ​២០០៣​ និងឡើងពី ៣,៧ ក្នុងខែកក្កដា ​ដោយ​​សារ​​ការ​​ឡើង​​ថ្លៃ​​ប្រេង​​សាំង​ ថ្លៃ​ដើម​លំនៅ​ដ្ឋាន​ តម្លៃ​ទំនិញ​ដូច​ជា​គ្រឿង​សង្ហារឹម​ គ្រឿង​ប្រើ​ប្រាស់​ និង​យាន​យន្ត​  រួម​ជាមួយ​ថ្លៃ​ដើម​ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​ខ្ពស់​ក្រោយ​ការ​រឹត​ត្បិត​បាន​បន្ធូរ​បន្ថយ​ជាដើម​។​   ​ខណៈ​ដែល​កំណត់​ត្រា​បំណុល​ និង​ឱនភាព​ថវិកា​ខ្ពស់​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ ២​  ក្នុង​រយៈ​ពេល​ ៦ ​ឆ្នាំ​នៃ​ការ​កាន់​អំណាច​ លោក​ ​ ទ្រូដូ​ មក​ពី​គណបក្ស​សេរីនិយម​ សន្យា​ថា​នឹង​វិនិយោគ​បន្ថែម​ទៀត​ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​នេះ​។​​ នាយក​រដ្ឋ​មន្រ្តី​រូប​នេះ​និយាយ​ថា​ លោក​ទទួល​ស្គាល់​ថា​ពលរដ្ឋ​កាណាដា​មាន​ការ​ព្រួយ​បារម្ភ​អំពី​តម្លៃ​នៃ​ទំនិញ​ នោះ​ហើយជា​​មូលហេតុ​ដែល​រដ្ឋាភិបាល​របស់​លោក​​ចំណាយ​យ៉ាង​ច្រើន​ដើម្បី​ការពារ​អាជីវកម្ម​ និងប្រ​ជាជន​ពី​ការ​រាតត្បាត​ដ៏​អាក្រក់​បំផុត​។​ លោក​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖​ «​កាណាដា​កំពុង​ងើប​ឡើង​វិញ​ពី​វិបត្តិ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រាតត្បាត​​ដែល​បណ្តាល​ឱ្យ​មាន​ការ​រំខាន​ច្រើន​ ​ហើយ​តម្លៃ​ក៏​កើន​ឡើង​​»​។​ ​ធនាគារ​កាណាដា​និយាយ​ថា​…

  • តុលាការព្រហ្មទណ្ឌអន្តរជាតិ បើកការស៊ើបអង្កេតលើយុទ្ធនាការ «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់ប្រធានាធិបតីហ្វីលីពីន

    តុលាការព្រហ្មទណ្ឌអន្តរជាតិ បើកការស៊ើបអង្កេតលើយុទ្ធនាការ «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់ប្រធានាធិបតីហ្វីលីពីន

    អង្គ​បុរេ​ជំនុំជម្រះ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​បាន​ចេញ​សេចក្ដី​សម្រេច​ចិត្ត​មួយ​កម្រាស់​ ៤១ទំព័រ​ស្ដីពី​ស្ថានភាព​នៅ​ប្រទេស​ហ្វីលីពីន ដោយ​បើក​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ «សង្គ្រាម​ប្រឆាំង​គ្រឿងញៀន» ដែល​ជា​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គូ ឌុយទែរតេ។ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ ជា​គោលនយោបាយ​ប្រឆាំង​គ្រឿងញៀន​មួយ​របស់​រដ្ឋការ​លោក ឌុយទែរតេ ដោយ​គោលនយោបាយ​នេះ​អនុញ្ញាត​ឱ្យ​សម្លាប់​អ្នក​ជួញដូរ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ មិន​ចាំ​បាច់​ឆ្លង​កាត់​តាម​ផ្លូវ​តុលាការ។ ស្ថិតិ​របស់​រដ្ឋាភិបាល​រក​ឃើញ​ថា មនុស្ស​ ៦ពាន់​នាក់​ត្រូវ​បាន​ស្លាប់​ដោយ​សារ​តែ​រឿង​នេះ តែ​ខាង​អង្គការ​សិទ្ធិមនុស្ស​អះអាង​ថា​អ្នក​ស្លាប់​មាន​ច្រើន​ជាង​នេះ។ តុលាការ ICC ជា​តុលាការ​អន្តរជាតិ​មួយ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០០២ តាម​រយៈ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​កាត់​ទោស​លើ​ «បុគ្គល» ដែល​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ជាន់​ខ្ពស់ ដែល​មាន​ដូច​ជា ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​លុបបំបាត់​ពូជសាសន៍។ នៅ​អាស៊ីអាគ្នេយ៍ កម្ពុជា​ជា​ប្រទេស​តែ​មួយ​គត់​ ដែល​ជា​សមាជិក​តុលាការ​នេះ ក្រោយ​ពេល​ដែល​ហ្វីលីពីន​ក្រោម​អាណត្តិ​លោក ឌុយទែរតេ ដក​ខ្លួន​កាល​ពី​ឆ្នាំ២០១៩។ ការ​បើក​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លើ​យុទ្ធនាការ​ប្រឆាំង​នឹង​គ្រឿងញៀន​ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ ICC រក​ឃើញ​ថា ការ​សម្លាប់​រង្គាល នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក ឌុយទែរតេ មាន​ «ធាតុ​ច្បាប់» នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។ ទោះ​ជា​ហ្វីលីពីន​ចេញ​ពី​តុលាការ​នេះ​ក្ដី ក៏​ខាង​​ ICC ថា​ខ្លួន​មាន​សិទ្ធិ​ស៊ើបអង្កេត​អំឡុង​ឆ្នាំ២០១៦ ដល់​ឆ្នាំ២០១៩ ដែល​ជា​អំឡុង​ពេល​ដែល​លោក​ឌុយទែរតេ​ធ្វើ​ជា​ប្រធានាធិបតី ហើយ​ថែម​ទាំង​ស៊ើបអង្កេត​លើ​ការ​បង្ក្រាប​គ្រឿងញៀន…

  • ចិនបើករោងចក្រដំបូងដែលនឹងប្រែក្លាយកាកសំណល់នុយក្លេអ៊ែរទៅជាកញ្ចក់សម្រាប់ការរក្សាទុកប្រកបដោយសុវត្ថិភាព

    ចិនបើករោងចក្រដំបូងដែលនឹងប្រែក្លាយកាកសំណល់នុយក្លេអ៊ែរទៅជាកញ្ចក់សម្រាប់ការរក្សាទុកប្រកបដោយសុវត្ថិភាព

    ប៉េកាំង៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា រោងចក្រនៅក្វាងយ័ន ភាគនិរតីខេត្តស៊ីឆ័ន នឹងអាចដំណើរការកាកសំណល់រាវដែលមានជាតិវិទ្យុសកម្មកម្រិតខ្ពស់រាប់រយម៉ែត្រគូបជារៀងរាល់ឆ្នាំ។

  • ចិនធ្វើលំហាត់សមយុទ្ធប្រតិបត្តិការរក្សាសន្តិភាព ជាមួយម៉ុងហ្គោល ប៉ាគីស្ថាន និងថៃ

    ចិនធ្វើលំហាត់សមយុទ្ធប្រតិបត្តិការរក្សាសន្តិភាព ជាមួយម៉ុងហ្គោល ប៉ាគីស្ថាន និងថៃ

    ចិន​បាន​បញ្ចប់​លំហាត់​សមយុទ្ធ​លើ​ប្រតិបត្តិការ​រក្សា​សន្តិភាព​កាល​ពី​ថ្ងៃ​ពុធសប្ដាហ៌​នេះ​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​កងទ័ព​​មក​ពី​ប្រទេស​ម៉ុងហ្គោល ប៉ាគីស្ថាន និង​ប្រទេស​ថៃជាដើម​។ លំហាត់​សមយុទ្ធ​នេះ​ត្រូវ​បាន​ផ្ដល់​ឈ្មោះ​ថា «សមយុទ្ធ​ជោគវាសនា​រួម​ឆ្នាំ២០២១» ដែល​ជា​ការ​ហាត់​សម​យោធា​បែប​ពហុប្រទេស​​លើក​ដំបូង​បង្អស់​ ដែល​រៀបចំ​ដោយ​ប្រទេស​ចិន សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ។ ការ​ហាត់​សម​នេះ​មាន​ការ​ចូល​រួម​ពី​ទាហាន​សរុប​ចំនួន ១ពាន់​នាក់​ ហើយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៦ រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​កញ្ញា ដែល​ធ្វើ​ឡើង​នៅ​មូលដ្ឋាន​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) នា​ឯ​ស្រុក Queshan ខេត្ត Henan ដែល​ស្ថិត​នៅ​ភាគ​កណ្ដាល​ប្រទេស​ចិន។ ក្រសួងការពារជាតិ​ចិន​បាន​ចាត់​ទុក​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​រំលឹក​ខួប ៥០ឆ្នាំ នៃ​ការ​ទទួល​បាន​អាសនៈ​អង្គការ​សហប្រជាជាតិ​របស់​សាធារណរដ្ឋប្រជាមានិត​ចិន។ ចិន​ ដែល​ដឹកនាំ​ដោយ​គណបក្ស​កុម្មុយនិស្ត​ទទួល​បាន​កៅអី​នៅ​ស្ថាប័ន​ពិភពលោក​កាល​ពី​ឆ្នាំ១៩៧១ ក្រោយ​ពី​អាសនៈ​នេះ​កាន់​កាប់​ដោយ​រដ្ឋាភិបាល​សាធារណៈ​ចិន ឬ គេ​ច្រើន​តែ​ស្គាល់​ថា តៃវ៉ាន់​ អស់​ជិត ៣០ឆ្នាំ​ចាប់​តាំង​​ឆ្នាំ១៩៤៥។ អំឡុង​ពេល​ធ្វើ​សមយុទ្ធ​នេះ​ដែរ ចិន​បាន​បង្ហាញ​នូវ​បរិក្ខារ​យោធា​ទំនើបៗ​របស់​ខ្លួន ដែល​មាន​ដូច​ជា យន្តហោះ​ដ្រូន និង​មនុស្សយន្ត​សម្អាត​មីន​ជា​ដើម។ កងទ័ព​ទាំង​អស់​បាន​ចូល​រួម​នៅ​ក្នុង​ការ​ហាត់​សម​នេះ បាន​ពាក់​មួក និង​អាវ​អម​ជាមួយ​នឹង​និមិត្តសញ្ញា​អង្គការ​សហប្រជាជាតិ ខណៈ​សម្ភារៈ​ប្រើប្រាស់​នានា​ក៏​បាន​បិទ​ផ្លាក​អង្គការ​នេះ​ដូច​គ្នា​ដែរ។ «សមយុទ្ធ​ជោគវាសនា​រួម​ឆ្នាំ២០២១ ជា​ការ​គូស​បញ្ជាក់​ជំហរ​របស់​ចិន​ ក្នុង​នាម​ជា​អ្នក​ការពារ​ដ៏​ស្មោះស្ម័គ្រ​នូវ​សន្តិភាព​ពិភពលោក និង​សណ្ដាប់ធ្នាប់​អន្តរជាតិ»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Lu Jianxin ដែល​ជា​អ្នក​ជំនាញ​យោធា​ចិន ប្រាប់​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​កន្លែង​ធ្វើ​សមយុទ្ធ​នោះ​។ ការ​ហាត់​សម​ធ្វើ​ឡើង​ជា​លំហាត់​ជា​ច្រើន​ផ្សេងៗ​គ្នា ដោយ​ក្នុង​នោះ​ដែរ​មាន​ការ​ធ្វើ​ត្រាប់​ទៅ​នឹង​ឧបទ្ទវហេតុ​មួយ​នៅ​ប្រទេស​ម៉ាលី…

  • កូរ៉េខាងជើង និងខាងត្បូងធ្វើការសាកល្បងមីស៊ីលប្រឆាំងគ្នា ខណៈពេលដែលការប្រកួតប្រជែងអាវុធឡើងកម្ដៅ

    កូរ៉េខាងជើង និងខាងត្បូងធ្វើការសាកល្បងមីស៊ីលប្រឆាំងគ្នា ខណៈពេលដែលការប្រកួតប្រជែងអាវុធឡើងកម្ដៅ

    កាល​ពី​ថ្ងៃ​ពុធ ទី​១៥ កញ្ញា​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ បាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​ផ្លោង (Ballistic Missile) រៀង​ៗ​ខ្លួន​ ដែល​ជា​ព្រឹត្តិការណ៍​ចុង​ក្រោយ​បំផុត​ក្នុង​ការ​ប្រកួត​ប្រជែង​អាវុធ​រវាង​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​មាន​ការ​បង្កើត​អាវុធ​កាន់​តែ​ទំនើប​ទៅ​ៗ ខណៈ​ពេល​ដែល​ការ​ចរចា​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ជាប់​គាំង​។ កូរ៉េខាងត្បូង​បាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​ផ្លោង​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​ ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​បង្កើត​មីស៊ីល​ប្រភេទ​នេះ​។ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​មូន ជេអ៊ីន​បាន​ចូល​រួម​ទស្សនា​ការ​សាកល្បង​នេះ​ មុន​ពេល​ដែល​ទទួល​ដំណឹង​ថា​កូរ៉េខាងជើង​ក៏​បាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​ផង​ដែរ​។ ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​ និង​ជប៉ុន​បាន​និយាយ​ថា​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ផ្លោង​ចំនួន​ ២ គ្រឿង​ ដែល​ធ្លាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ជប៉ុន​ មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​សាកល្បង​មីស៊ីល​ហោះ​ទាប​ ដែល​គេ​ជឿជាក់​ថា​អាច​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា​ សហរដ្ឋអាមេរិក​ថ្កោល​ទោស​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​ថា​បាន​រំលោភ​សេចក្ដី​សម្រេច​ជា​ច្រើន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ហើយ​បាន​បង្ក​ការ​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​។ អាមេរិក​មិន​បាន​និយាយ​ទាក់ទង​នឹង​ការ​សាកល្បង​របស់​កូរ៉េខាងត្បូង​ទេ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​ចាវ លីជៀន​បាន​និយាយ​ថា​ប្រទេស​ចិន​រំពឹង​ថា​គ្រប់​ភាគី​អាច​អនុវត្ត​ការ​អត់ធ្មត់​។ ប្រទេស​កូរ៉េខាងជើង​ បាន​ធ្វើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​របស់​ពួកគេ​ជា​បន្ត​បន្ទាប់​ ខណៈ​ពេល​មាន​ការ​ជាប់​គាំង​ក្នុង​ការ​ចរចា​ដើម្បី​រុះរើ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ដែល​ចាប់​ផ្ដើម​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​គីម ជុងអ៊ុន​ក្នុង​ឆ្នាំ ២០១៨​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កូរ៉េខាងត្បូង​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​មូន បាន​ធ្វើ​ការ​ចំណាយ​យ៉ាង​ធំ​ទៅ​លើ​ប្រព័ន្ធ​អាវុធ​ថ្មី​ ដែល​រួម​មាន​មីស៊ីល​ផ្លោង នាវា​មុជ​ទឹក​ និង​នាវា​ដឹក​យន្តហោះ​ដំបូង​ ហើយ​បាន​ជំរុញ​ស្វ័យភាព​គោលនយោបាយ​ការបរទេស​ពី​អាមេរិក​។ អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​លោក​មូន​បាន​ធ្វើ​បែប​នេះ​ដោយ​សារ​កត្តា​ជា​ច្រើន​ដែល​រួមមាន​ ការ​ខ្វះ​ភាព​ជឿជាក់​លើ​អាមេរិក​បន្ទាប់​ការ​កាន់​អំណាច​របស់​លោក​ត្រាំ និង​ការ​អភិវឌ្ឍ​អាវុធ​ថ្មី​ៗ​នៅ​កូរ៉េខាងជើង និង​ចិន​៕

  • វ៉ាក់សាំងជិត​១​លាន​ដូ​ស ជំនួយអាល្លឺង់ម៉ង់ជូនវៀតណាម បញ្ជូលដល់ហើយ​ ​

    វ៉ាក់សាំងជិត​១​លាន​ដូ​ស ជំនួយអាល្លឺង់ម៉ង់ជូនវៀតណាម បញ្ជូលដល់ហើយ​ ​

    នា​ថ្ងៃ​ទី​១​៦​ ​កញ្ញា​ ​២​០​២​១​នេះ​ ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ជា​ជំនួយ​របស់​អាល្លឺម៉ង់​ជិត​១​លាន​ដូ​ស​ ​តាមរយៈ​យន្ត​ការ​កូ​វ៉ា​ក់​លើកដំបូង​ ​ត្រូវ​បាន​បញ្ជូន​ទៅដល់​ប្រទេស​វៀតណាម​ហើយ​

  • សហរដ្ឋអាមេរិក៖ ការបាញ់សាកល្បងមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងបានរំលោភបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ

    សហរដ្ឋអាមេរិក៖ ការបាញ់សាកល្បងមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងបានរំលោភបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានថ្កោលទោសការបាញ់សាកល្បងមីស៊ីលផ្លោងចុងក្រោយរបស់កូរ៉េខាងជើងថា ជាការរំលោភលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

  • ប្អូនស្រីលោក គីម ជុងអ៊ុន ថ្កោលទោសលោក មូន ជេអ៊ុន ក្រោយកូរ៉េខាងត្បូងជោគជ័យក្នុងការធ្វើតេស្តមីស៊ីលបាញ់ចេញពីនាវាមុជទឹក

    ប្អូនស្រីលោក គីម ជុងអ៊ុន ថ្កោលទោសលោក មូន ជេអ៊ុន ក្រោយកូរ៉េខាងត្បូងជោគជ័យក្នុងការធ្វើតេស្តមីស៊ីលបាញ់ចេញពីនាវាមុជទឹក

    ព្យុងយ៉ាង៖ ប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសថ្កោលទោសប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ចំពោះការចូលរួមទស្សនាការបាញ់សាកល្បងមីស៊ីលផ្លោងបាលិស្ទីកចេញពីនាវាមុជទឹករបស់ប្រទេសលោក។

  • ចិន និងកូរ៉េខាងត្បូងប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការ

    ចិន និងកូរ៉េខាងត្បូងប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការ

    បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានឯកភាពគ្នា នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការ។

  • ក្រុមហ៊ុន Facebook ចាប់ផ្តើមស៊ើបការ​សម្ងាត់ទៅលើអ្នកប្រើប្រាស់វ័យ​ជំទង់នៅ​លើ Instagram (មានវីដេអូ)

    ក្រុមហ៊ុន Facebook ចាប់ផ្តើមស៊ើបការ​សម្ងាត់ទៅលើអ្នកប្រើប្រាស់វ័យ​ជំទង់នៅ​លើ Instagram  (មានវីដេអូ)