-
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកម្ពុជានិងចិនប្រកបដោយសន្តានចិត្តជាមិត្តដែកថែបយ៉ាងពិតប្រាកដ (វីដេអូ)

-
ក្រៅពីទទួលរងរលកកូវីដ ប្រទេសអូស្រ្តាលីត្រូវទទួលរងនូវវិបត្តិមួយទៀតគឹ «ស្រមោលកូវីដ»

អ្នកជំនាញព្យាករថា ប្រទេសអូស្រ្ដាលីនឹងត្រូវទទួលរងវិបត្តិមួយទៀតគឺ «ស្រមោលកូវីដ» ដែលជាវិបត្តិសុខភាពផ្លូវចិត្តបន្សល់ដោយវិបត្តិកូវីដ និងការបិទខ្ទប់ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន ឆេនែលញូស៍អេស៊ា។ លោក Patrick McGorry សាស្ត្រាចារ្យផ្នែកសុខភាពផ្លូវចិត្តយុវជននៅសាកលវិទ្យាល័យមែលប៊ន បានប្រើឃ្លាមួយ ដើម្បីពិពណ៌នាអំពីផលប៉ះពាល់បន្សល់ ដោយជំងឺនេះថា ជាស្រមោលនៃជំងឺផ្លូវចិត្តដ៏គួរឱ្យភ័យខ្លាច ដែលកំពុងប្រឈមមុខនឹងប្រទេសអូស្រ្តាលីនាពេលបច្ចុប្បន្ននេះ ជាពិសេសចំពោះយុវជន និងជនងាយរងគ្រោះ។ ប៉ុន្តែ តាមពិតវិបត្តិនេះ បានជះឥទ្ធិពលដល់មនុស្សគ្រប់រូបមិនថាក្នុងកម្រិតធ្ងន់ធ្ងរ ឬ កម្រិតស្រាលទេ ដែលសុទ្ធតែជាផលប៉ះពាល់រយៈពេលវែងមិនអាចគេចផុតឡើយ។ សាស្ត្រាចារ្យ McGorry បាននិយាយថា៖ «វាគឺជាការគំរាមកំហែងដ៏ធំមួយ ចំពោះសុខភាពផ្លូវចិត្តរបស់យើង។ បញ្ហាទាំងនោះរួមមាន ការបាត់បង់សុវត្ថិភាពផ្លូវអារម្មណ៍ ការប្រឈមមុខនឹងការភ័យខ្លាចថានឹងរាតត្បាតសារជាថ្មី សមត្ថភាពក្នុងការធ្វើលំហាត់ប្រាណ ការរស់នៅជាមួយមនុស្សផ្សេងទៀត តួនាទីសង្គម តួនាទីអាជីព ឬ ការងារនៅក្នុងសង្គម ទាំងនេះគឺជាបញ្ហាប្រឈមធំ ៗ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ»។ ជំនួយការរដ្ឋមន្រ្តីអូស្រ្តាលី របស់នាយករដ្ឋមន្រ្តី ដែលទទួលបន្ទុកសុខភាពផ្លូវចិត្ត និងបញ្ជៀស ការធ្វើអត្តឃាត លោក David Coleman សង្ឃឹមថា គ្លីនិកឥតគិតថ្លៃនានា ដែលផ្ដល់សេវាពិគ្រោះផ្លូវចិត្ត ជួយសម្រួលដល់ និងផ្ដល់ជំនួយដល់ប្រជាជន…
-
តើរដ្ឋមន្ត្រីការពារជាតិរុស្សីអាចជាអ្នកស្នងដំណែងពីលោកពូទីនដែរ ឬទេ?

បើទោះបីជាលោកវ្ល៉ាឌីមៀរ ពូទីនបានជាប់ឆ្នោតអាណត្តិប្រធានាធិបតីដំបូងតាំងពីឆ្នាំ២០០ក៏ដោយ ក៏បច្ចុប្បន្ននេះលោកកំពុងកាន់អំណាចក្នុងអាណត្តិទី «សូន្យ» បន្ទាប់ពីការអនុម័តច្បាប់ថ្មីមួយ កាលពីឆ្នាំមុនដែល «លុបបំបាត់» អាណត្តិបីមុន និងអាណត្តិបច្ចុប្បន្នរបស់លោក ហើយអនុញ្ញាតឱ្យលោកជៀសវាងការកំណត់ចំនួនអាណត្តិរបស់រដ្ឋធម្មនុញ្ញរុស្សី។ ខណៈពេលដែលការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ កាន់តែខិតជិត លោកពូទីនបាននិយាយថាលោកនៅតែកំពុងពិចារណាថាតើគួរឈរឈ្មោះសម្រាប់អាណត្តិទី «មួយ» របស់លោកដែរ ឬទេ ដែលជាក់ស្ដែងជាអាណត្តិទីប្រាំរបស់លោក។ កាលពីចូលកាន់អំណាចដំបូងលោកពូទីនបានបញ្ចាំងរូបភាពថាលោកគឺជាមេដឹកនាំវ័យក្មេងពោរពេញទៅដោយកម្លាំង ដោយចូលរួមក្នុងកីឡា និងសកម្មភាពនៅខាងក្រៅជាច្រើន ប៉ុន្តែនៅខែតុលាខាងមុខនេះលោកនឹងមានអាយុ ៦៩ឆ្នាំ ដែលធ្វើឱ្យមនុស្សជាច្រើនមានចម្ងល់ថាតើនរណាគេអាចស្នងដំណែងពីលោកពូទីនបាន ហើយនៅពេលណាដែរ។ អ្នកវិភាគគាំទ្រលោកពូទីនបានបដិសេធមិនបញ្ចេញមតិរបស់ពួកគេជុំវិញអត្តសញ្ញាណបេក្ខជនអាចស្នងដំណែងពីលោកពូទីន។ ប្រធានមជ្ឈមណ្ឌលព័ត៌មាននយោបាយ លោកអាឡិចស៊ី មុខិន ដែលជាអ្នកវិភាគមានមូលដ្ឋានប្រចាំការនៅក្រុងមូស្គូ បានប្រាប់សារព័ត៌មានអាល់ហ្សាហ្សីរ៉ាថា៖ «ជាការពិតណាស់ ខ្ញុំបានសរសេរអំពីពួកគេនៅក្នុងឯកសារសម្ងាត់ ហើយមនុស្សជាច្រើនក៏បានធ្វើដែរ ប៉ុន្តែការបញ្ចេញឈ្មោះពួកគេជាសាធារណ គឺជាការបង្ហាញការគាំទ្រចំពោះពួកគេ ដោយគ្មានអ្វីកើតឡើង»។ លោកនិយាយថាបញ្ជីឈ្មោះអ្នកដែលអាចស្នងដំណែង នឹងត្រូវប្រកាសជាសាធារណៈ បន្ទាប់ពីការចូលនិវត្ត ឬមរណភាពរបស់លោកពូទីន។ លោកនិយាយថា៖ «វាមិនមែនអំពីលោកពូទីនទេ វាគឺអំពីមនុស្សដែលចាប់អារម្មណ៍ក្នុងការរក្សាបញ្ជីឈ្មោះទាំងនេះរហូតដល់ម៉ោង X»។ សកម្មជនបក្សប្រឆាំងលោកស៊ែហ្គេ ប៊ីហ្សីគីន បាននិយាយថា៖ «លោកពូទីនគឺជាមនុស្សមានការសង្ស័យ និងការសម្ងាត់ច្រើន។ បើទោះបីជាគាត់បានជ្រើសរើសនរណាម្នាក់ជាអ្នកស្នងតំណែងក៏ដោយ ក៏គាត់នឹងមិនលាតត្រដាងឱ្យដឹងមុនទេ»។ លោកបន្តទៀតថាលោកពូទីននឹងមិនបោះបង់អំណាចដោយងាយៗទេ ដរាបណាលោកនៅមានជីវិត។ ក្រោមការគ្រប់គ្រងរបស់លោកពូទីនគ្មានអ្នកនយោបាយប្រឆាំងណាមួយមានសមត្ថភាព…
-
UN អំពាវនាវអោយបញ្ចេញថវិកា១.២ពាន់ដុល្លារដែលបានសន្យាអោយឆាប់រហ័សដើម្បីជួយអាហ្វហ្គានីស្ថាន ខណៈតាលីបង់អរគុណអន្តរជាតិដែលផ្តល់ជំនួយ

-
រដ្ឋមន្រ្តីការបរទេសចិនពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងស្តីពីស្ថានភាពនៅ តំបន់ឧបទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើងធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់

-
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគពីរគ្រាប់ ធ្លាក់ចូលក្នុងតំបន់ដែនទឹកខាងកើត

-
រដ្ឋាភិបាល និងសម្ព័ន្ធគណបក្សប្រឆាំងម៉ាឡេស៊ីចុះ MOU ដើម្បីរក្សាស្ថិរភាពនយោបាយ

រដ្ឋាភិបាលម៉ាឡេស៊ី ដែលដឹកនាំដោយសម្ព័ន្ធគណបក្សអង្គការរួបរួមជាតិម៉ាឡេ (UMNO – អ៊ុំណូ) និងសម្ព័ន្ធនៃក្ដីសង្ឃឹម ដែលជាសម្ព័ន្ធគណបក្សប្រឆាំងម៉ាឡេស៊ី កាលពីថ្ងៃច័ន្ទកន្លងទៅ បានចុះអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីរក្សាស្ថិរភាពនយោបាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ខាងរដ្ឋាភិបាលមាន លោក Ismail Sabri នាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាអ្នកចុះហត្ថលេខា ចំណែកឯខាងប្រឆាំងវិញមាន លោក Anwar Ibrahim ដែលជាអ្នកនយោបាយប្រឆាំងចាស់វស្សា រួមជាមួយតំណាងគណបក្សប្រឆាំងចំនួន ៣ទៀត។ MOU នេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ហើយអស់សុពលភាពនៅពេលណា ដែលសភាត្រូវបានរំលាយ។ ក្នុងកិច្ចព្រមព្រៀងនោះ ក្រុមនយោបាយទាំងពីរនៅម៉ាឡេស៊ីព្រមគ្នាមិនរំលាយសភា មុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានសេចក្ដីថា ម៉ាឡេស៊ីនឹងមិនមានការរៀបចំបោះឆ្នោតមុនថ្ងៃនោះទេ។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីឱ្យរក្សាស្ថិរភាពនយោបាយឱ្យបានយ៉ាងតិចមួយឆ្នាំទៀត។ បន្ថែមពីនេះ ខាងបក្សប្រឆាំងមិនមានសិទ្ធិជំទាស់លើច្បាប់ថវិកាជាតិឆ្នាំ២០២២នោះទេ ហើយប្រសិនបើមានការមិនសប្បាយចិត្តអាចបោះឆ្នោតអនុប្បវាទបាន។ លើសពីនេះទៀត ក្រុមនយោបាយទាំងពីរព្រមព្រៀងគ្នា កំណត់អាណត្តិនាយករដ្ឋមន្ត្រីឱ្យសល់ត្រឹម ១០ឆ្នាំ ហើយតាក់តែងច្បាប់មួយ ការពារមិនឱ្យសមាជិកមកពីគណបក្សមួយ រត់ចោលជួរទៅគាំទ្រគណបក្សផ្សេងទៀត ដែលជាហេតុនាំឱ្យរដ្ឋាភិបាលដួលរលំ។ កំណែទម្រង់សភាក៏មានក្នុងខ្លឹមសារ MOU នេះដែរ ដោយជំហានដំបូងគឺ ផ្ដល់ថវិកាឱ្យស្មើគ្នាទៅដល់គណៈកម្មការសភាខាងប្រឆាំង និងសភាខាងក្រុមកាន់អំណាច។ អ្វីដែលចាំបាច់នៅរយៈពេលនេះគឺ អ្នកកាន់អំណាច និងខាងប្រឆាំងប្ដេជ្ញាពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩…
-
សេតវិមានច្រានចោលព័ត៌មានមួយថា លោកស៊ីបដិសេធសំណើជួបផ្ទាល់របស់លោកបៃដិន

ព័ត៌មានដែលថា លោក ស៊ី ជីនភីង ប្រធានាធិបតីចិន បដិសេធសំណើជួបទល់មុខគ្នាផ្ទាល់របស់លោក ចូ បៃដិនគឺមិនពិតទេ។ នេះបើតាមការលើកឡើងរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអង្គារកន្លងទៅ។ នៅក្នុងថ្ងៃដដែល សារព័ត៌មាន Financial Times បានចុះផ្សាយថា ក្នុងជំនួបតាមប្រព័ន្ធទូរស័ព្ទរយៈពេល ៩០នាទី រវាងមេដឹកនាំប្រទេសមហាអំណាចទាំងពីរ លោក បៃដិនស្នើលោក ស៊ី ទៅជួបប្រជុំទល់មុខគ្នា តែមិនបានសម្រេចដោយ លោក ស៊ី មិនព្រមដោយសារតែព្រួយបារម្ភរឿងកូវីដ-១៩។ លោក Jake Sullivan ប្រាប់អ្នកសារព័ត៌មាន បញ្ជាក់ថា «ការលើកឡើងដូច្នេះមិនបង្ហាញពីការពិតនៃជំនួបតាមប្រព័ន្ធទូរស័ព្ទនោះទេ»។ យ៉ាងណាមិញ បើតាមប្រភពមួយប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា ភាគីប្រធានាធិបតីចិនចង់បានទំនាក់ទំនងរវាងអាមេរិក និងចិនឱ្យល្អជាងនេះជាមុនសិន។ បើតាមប្រភពផ្លូវការពីសេតវិមាន ការនិយាយទូរស័ព្ទរវាងលោក បៃដិន និងលោក ស៊ី ជាការបង្ហាញពីជំហររបស់អាមេរិកក្នុងការបើកផ្លូវប្រាស្រ័យទាក់ទងជាមួយចិន។ ចំណែកខាងប្រភពពីសារព័ត៌មានរដ្ឋចិនវិញ ក្នុងជំនួបនេះ លោក ស៊ី ប្រាប់ទៅអាមេរិកថា គោលនយោបាយលោកបៃដិនបង្កជា «ការលំបាកយ៉ាងធ្ងន់ធ្ងរ» ដល់ទំនាក់ទំនងប្រទេសទាំងពីរ តែក៏បង្ហាញពីជំហរចង់បន្តការជួបគ្នាផងដែរ៕
-
អាមេរិក និងចិនព្រមព្រៀងក្រៅផ្លូវការមិនឱ្យយោធាមីយ៉ាន់ម៉ាចូលកាន់កាប់អាសនៈ អ.ស.ប

ស្របពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិបើកសម័យប្រជុំថ្មីលើកទី៧៦ អាសនៈតំណាងមីយ៉ាន់ម៉ានៅស្ថាប័នអន្តរជាតិនេះ កំពុងតែស្ថិតក្នុងសភាពប្រទាញប្រទង់គ្នាយ៉ាងខ្លាំងរវាងខាងយោធា ដែលកំពុងកាន់អំណាច និងខាងស៊ីវិល ដែលប្រតិបត្តិការក្រោមរូបភាពជារដ្ឋាភិបាលរួបរួមជាតិ (NUG)។ សមរភូមិនៅអង្គការសហប្រជាជាតិ កើតឡើងបន្ទាប់ពីមីយ៉ាន់ម៉ាធ្លាក់ក្នុងសមរភូមិសង្គ្រាមស៊ីវិល ក្រោយដែលរដ្ឋាភិបាល NUG ប្រកាសសង្គ្រាមនឹងយោធា ដែលគេស្គាល់ថាជា Tatmadaw កាលពីសប្ដាហ៍មុន។ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ដែលកំពុងកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិគឺ លោក Kyaw Moe Tun ដែលប្រកាសថ្កោលទោសរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) កាលពីខែកុម្ភៈកន្លងទៅ។ ចាប់តាំងពីពេលនោះមក លោកបានធ្វើការតស៊ូមតិ និងបញ្ជូនសាររបស់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា NUG ទៅកាន់អង្គការពិភពលោកនេះ។ ជាងនេះទៅទៀត កាលពីខែមិថុនាកន្លងទៅ លោកក៏បានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តមហាសន្និបាតអង្គការសហប្រជាជាតិក្នុងការថ្កោលទោសយោធាមីយ៉ាន់ម៉ា ហើយក៏អំពាវនាវមិនឱ្យមានលំហូរអាវុធចូលក្នុងប្រទេសអាស៊ីអាគ្នេយ៍ដីគោកមួយនេះទៀតផង។ ចំណែកឯខាងយោធាវិញបានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងរវាងខ្លួន និងលោក Kyaw Moe Tun។ ក្រោយពេលដែល លោក Kyaw Moe Tun លើកម្រាមដៃបី និងប្រាប់ពិភពលោកថាខ្លួនតំណាងឱ្យរដ្ឋាភិបាលគណបក្ស NLD ខាងយោធាក៏ចោទប្រកាន់បុរសជនជាតិភូមារូបនេះពីបទក្បត់ជាតិ។ រដ្ឋមន្ត្រីការបរទេសតែងតាំងដោយយោធាក៏បានសរសេរសំបុត្រទៅកាន់លោក Antonio Guterres ដែលជាប្រមុខ UN កាលពីខែឧសភា ដើម្បីដកតំណែងលោកទូតរូបនោះ ហើយជំនួសវិញដោយអតីតយោធិនជើងអាកាសមីយ៉ាន់ម៉ា។…
-
ឡាវពិចារណាចាក់ដូសទី៣
