-
ឯកអគ្គរដ្ឋទូតនៃអតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថានទៅអ.ស.ប.ថា តាលីបង់រំលោភការសន្យាការពារសិទ្ធិមនុស្ស

ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍នៃអតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថានទៅកាន់អង្គការសហប្រជាជាតិលោក Nasir Ahmad Andisha និយាយប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា តាលីបង់រំលោភការសន្យារបស់ខ្លួនក្នុងការការពារស្ត្រី និងការពារសិទ្ធិមនុស្ស ហើយសហគមន៍អន្តរជាតិត្រូវតែធ្វើសកម្មភាពលើករណីនេះ។ មន្រ្តីរូបនេះនិយាយថា៖ «ពួកតាលីបង់បានប្តេជ្ញាគោរពសិទ្ធិស្ត្រី ប៉ុន្តែសិទ្ធិស្ត្រីកំពុងបាត់បង់ពីគ្រប់ទិដ្ឋភាព ខណៈដែលអំពើហឹង្សា និងការរើសអើងលើស្ត្រី និងក្មេងស្រីនៅតែមាន»។ លោកចោទប្រកាន់ក្រុមតាលីបង់ថាប្រើអំពើឃោរឃៅនៅពាសពេញជ្រលងភ្នំ Panjshir ដែលជាកន្លែងចុងក្រោយសម្រាប់ក្រុមអ្នកតស៊ូ ហើយនិយាយថាតាលីបង់កំពុងធ្វើការសម្លាប់ដោយដាក់គោលដៅ និងប្រហារជីវិតក្រៅប្រព័ន្ធតុលាការរួមទាំងក្មេងប្រុសៗផងដែរ។ លោក Andisha ដែលអ.ស.ប.នៅតែទទួលស្គាល់ទោះបីរដ្ឋាភិបាលក្រុងកាប៊ុលដួលចុះរួចក្ដី និយាយថា រដ្ឋាភិបាលបណ្តោះអាសន្នដែលទើបបង្កើតថ្មីរបស់តាលីបង់ ធ្វើឱ្យអន្តរាយដល់ភាពចម្រុះផ្នែកនយោបាយ និងសង្គមរបស់អាហ្វហ្កានីស្ថាន ដោយគណៈរដ្ឋមន្ត្រីមានតែបុរសទាំងស្រុង ហើយសមាជិកភាគច្រើនជាជនជាតិ Pashtun ដែលបង្កើតមូលដ្ឋានគាំទ្រសំខាន់របស់តាលីបង់ទោះបីក្រុមនេះមានចំនួនតិចជាងប្រជាជនអាហ្វហ្គានីស្ថានជាងពាក់កណ្ដាលក្ដី។ លោកបន្ថែមថា៖ «ក្នុងគ្រាដ៏សំខាន់នេះ ពិភពលោកមិនអាចនៅស្ងៀមឡើយ។ ប្រជាជនអាហ្វហ្កានីស្ថានត្រូវការសកម្មភាពពីសហគមន៍អន្តរជាតិច្រើនជាងពេលណាៗទាំងអស់»។ លោកក៏អំពាវនាវឱ្យក្រុមប្រឹក្សា បង្កើតបេសកកម្មស្វែងរកការពិតដើម្បីតាមដានពីសកម្មភាពរបស់តាលីបង់។ យ៉ាងណាមិញ ក្រុមតាលីបង់បដិសេធចំពោះការចោទប្រកាន់ដែលថាមានអំពើឃោឃៅនៅ Panjshir ហើយនិយាយថា ខ្លួនគាំទ្រសិទ្ធិស្ត្រីនៅក្នុងបរិបទមូស្លីម ហើយរដ្ឋាភិបាលបណ្តោះអាសន្នថ្មីនឹងពិគ្រោះយោបល់ជាមួយប្រជាជនលើប្រព័ន្ធអចិន្រ្តៃយ៍នាពេលអនាគត។ កាលពីថ្ងៃច័ន្ទ ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអ្នកស្រី Michelle Bachelet បានដាក់បន្ទុកលើក្រុមតាលីបង់ចំពោះការប្រព្រឹត្តខុសពីសន្យាជាសាធារណៈរបស់ខ្លួនស្តីពីសិទ្ធិមនុស្ស រួមទាំងបញ្ជាឱ្យស្ត្រីស្នាក់នៅផ្ទះ រារាំងក្មេងស្រីជំទង់មិនឱ្យចូលសាលា និងស្វែងរកអតីតសត្រូវរបស់ខ្លួនជាដើម។
-
រដ្ឋមន្ត្រីឥណ្ឌូណេស៊ី មានគោលបំណងបើកដំណើរការ ប្រទេសឡើងវិញសម្រាប់ ជនបរទេសនៅខែវិច្ឆិកា

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងចាប់ផ្តើមបើកព្រំដែនរបស់ខ្លួន ដល់ជនបរទេសនៅខែវិច្ឆិកានៅពេលដែល ៧០% នៃប្រជាជនគោលដៅរបស់ខ្លួនបានទទួលវ៉ាក់សាំងការពារយ៉ាងហោចណាស់មួយដង។ នៅក្នុងបទសម្ភាសន៍ជាមួយ Reuters លោក Budi Gunadi Sadikin បាននិយាយថាគាត់កំពុងអនុវត្តនូវយុទ្ធសាស្ត្រដែលបានអនុម័ត ដោយចក្រភពអង់គ្លេស ដែលគាត់បាននិយាយថាបានផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំង ដូសដំបូង ដែលអាចជួយសម្រេចបាន និងធានានូវអត្រាទាបនៃការចូលមន្ទីរពេទ្យនិងការស្លាប់។ លោកបានបន្តថា «ដូច្នេះយើង នឹងផ្តោតលើការចាក់ដូសដំបូងដល់ប្រជាជនយើង។ ប្រសិនបើយើងអាចចាក់វ៉ាក់សាំង បាន៧០% នៃប្រជាជនគោលដៅ ២០៨ លាននាក់គឺប្រមាណ ១៤០-១៥០ លាននាក់ យើងនឹងអាចចាប់ផ្តើមបើកឡើងវិញជាបណ្តើរ ៗ ហើយបើតាម ការបា៉ន់ស្មានរបស់ខ្ញុំ គឺយើងនឹងអាចបើកប្រទេសត្រឹមខែវិច្ឆិកា» ។ ការកំណត់ពេលវេលានៅខែវិច្ឆិកា ឆ្នាំ ២០២១ គឺជាលើកទីមួយដែលរដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី បានប្តេជ្ញាចិត្តជាសាធារណៈចំពោះការកំណត់កាលបរិច្ឆេទសម្រាប់ការបើកព្រំដែនប្រទេសឡើងវិញ។ មានតែជនជាតិបរទេស ដែលមានទិដ្ឋាការ ការទូតឬធ្វើការឬមានសិទ្ធិទទួលបានការលើកលែងផ្សេងទៀតប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលប្រទេសឥណ្ឌូនេស៊ី។ ប្រទេសឥណ្ឌូនេស៊ីបានរកឃើញ ករណីឆ្លងវីរុសកូរ៉ូណាជាង ៤.១ លាននាក់និងមានអ្នកស្លាប់ចំនួន ១៣៩.០០០ នាក់ដោយសារកូវីដ -១៩ ប៉ុន្តែអត្រាវិជ្ជមាន បានធ្លាក់ចុះ។ ការអនុវត្តគោលការណ៏ គម្លាតសង្គមត្រូវបានគេ ដាក់ឲ្យចូលជាធរមាន តាំងពីដើមខែកក្កដាប៉ុន្តែវា…
-
មនុស្សរាប់ពាន់នាក់បាតុកម្មប្រឆាំងនឹងតាលីបង់ ជុំវិញការបណ្ដេញចេញគេហដ្ឋាន

កាលពីថ្ងៃអង្គារ ទី១៤ កញ្ញា ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងក្រុមតាលីបង់នៅទីក្រុងកានដាហាភាគខាងត្បូងប្រទេស បន្ទាប់ពីក្រុមនេះបានបញ្ជាឱ្យប្រជាជនទាំងនេះចាកចេញពីគេហដ្ឋានរបស់ពួកគេនៅសហគមន៍អតីតយុទ្ធជនមួយ នេះបើតាមការរាយការណ៍សារព័ត៌មានក្នុងស្រុកអាហ្វហ្គានីស្ថាន។ បាតុករបានប្រមូលផ្ដុំនៅពីមុខវិមានអភិបាល បន្ទាប់ពីគ្រួសារអតីតយុទ្ធជនប្រមាណជាង ៣០០០ គ្រួសារត្រូវបានបញ្ជាឱ្យចាកចេញពីគេហដ្ឋានរបស់ពួកគេ។ គ្រួសារទាំងនេះ ដែលខ្លះបានរស់នៅគេហដ្ឋានបច្ចុប្បន្នជាង ៣០ ឆ្នាំមកហើយ ត្រូវបានផ្ដល់រយៈពេលបីថ្ងៃដើម្បីចាកចេញ។ អ្នកនាំពាក្យតាលីបង់មិនបានធ្វើការអត្ថាធិប្បាយលើការរាយការណ៍ទាំងនេះទេ។ ការធ្វើបាតុកម្មបានកើតឡើងជាបន្តបន្ទាប់នៅប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីក្រុមតាលីបង់ចូលកាន់អំណាចកាលពីខែមុន ហើយតែងតែត្រូវបានបង្ក្រាបដោយហិង្សាដោយពេលខ្លះបានឈានដល់ការបាត់បង់ជីវិត។ ប៉ុន្តែនៅគ្មានការរាយការណ៍អំពីការប្រើប្រាស់អំពើហិង្សាទៅលើបាតុកម្មខាងលើនេះទេ។ មេដឹកនាំតាលីបង់បានប្ដេជ្ញាធ្វើការស៊ើបអង្កេតលើការប្រើប្រាស់អំពើហិង្សាក្នុងការបង្ក្រាបបាតុកម្ម ប៉ុន្តែបានប្រកាសថាការរៀបចំបាតុកម្មណាមួយត្រូវតែមានការអនុញ្ញាតពីពួកគេ។ អង្គការសហប្រជាជាតិបានកត់សម្គាល់ថាការឆ្លើយតបរបស់តាលីបង់ទៅលើការធ្វើបាតុកម្មដោយសន្តិភាព គឺកាន់តែមានហិង្សា៕
-
ធនាគារពិភពលោក៖បម្រែបម្រួលអាកាសធាតុ អាចឱ្យមនុស្ស ២១៦ លាននាក់ធ្វើចំណាកស្រុក

ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយ កាលពីថ្ងៃចន្ទថាបើគ្មានវិធានការបន្ទាន់ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្រិតទឹកសមុទ្រ កង្វះខាតទឹកនិងផលិតភាពដំណាំធ្លាក់ចុះនោះទេ មនុស្សប្រមាណ ២១៦ លាននាក់អាចត្រូវធ្វើចំណាកស្រុកចាកចេញពីប្រទេសរបស់ខ្លួននៅត្រឹមឆ្នាំ ២០៥០ ។ របាយការណ៍ឈ្មោះ Groundswell 2.0 បានបង្ហាញពីគំរូនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើតំបន់ចំនួន ៦។អាកាសធាតុនឹងកើតឡើងភ្លាមៗនៅឆ្នាំ ២០៣០ និងកាន់តែខ្លាំងឡើងនៅឆ្នាំ ២០៥០ ដោយឈានទៅដល់តំបន់ក្រីក្របំផុតរបស់ពិភពលោកទៀតផង។ របាយការណ៍ បានបង្ហាញថា តំបន់អាហ្រ្វិក តំបន់អនុតំបន់សាហារ៉ា នឹងមានជនចំណាកស្រុកចំនួន ៨៦ លាននាក់ដោយមាន ១៩ លាននាក់ទៀតនៅអាហ្វ្រិកខាងជើង ខណៈជនចំណាកស្រុក ៤០ លាននាក់ត្រូវបានរំពឹងទុកនៅអាស៊ីខាងត្បូងនិង ៤៩ លាននាក់នៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។ របាយការណ៍នេះបាននិយាយ ថាចលនាចំណាកស្រុកបែបនេះ នឹងធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំង ដែលធ្វើឱ្យទីក្រុង និងមជ្ឈមណ្ឌលធំៗនានា រងផលប៉ះពាល់ដល់ការអភិវឌ្ឍ។ អ្នកនិពន្ធនៃរបាយការណ៍នេះ និយាយថាការរកឃើញរបស់ពួកគេគួរតែត្រូវបានគេមើលឃើញ ថាជាការអំពាវនាវបន្ទាន់មួយ ដល់រដ្ឋាភិបាលថ្នាក់តំបន់ និងថ្នាក់ជាតិ និងសហគមន៍ពិភពលោកឱ្យធ្វើសកម្មភាពនៅពេលនេះជាបន្ទាន់ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីបិទគម្លាតអភិវឌ្ឍ និងស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ ។ លោក Kanta Kumari Rigaud អ្នកជំនាញផ្នែកបរិស្ថានឈានមុខគេរបស់ធនាគារពិភពលោក និងជាសហអ្នកនិពន្ធម្នាក់ នៃរបាយការណ៍នេះបាននិយាយថា «យើងកំពុងប្រឈមនឹងការឡើងកំដៅជាក់លាក់មួយ…
-
តម្លៃទំនិញប្រើប្រាស់អាមេរិកកើនឡើង ០,៣% ក្នុងខែសីហា ជាអត្រាទាបបំផុតក្នុងរយៈពេល៧ខែនេះ

វ៉ាស៊ីនតោន៖ តម្លៃទំនិញប្រើប្រាស់អាមេរិកកើនឡើងទាបជាងការរំពឹងទុកក្នុងអត្រា ០,៣% កាលពីខែសីហា ដែលជាការកើនឡើងតិចតួចបំផុតក្នុងរយៈពេល ៧ ខែ និងជាសញ្ញាសង្ឃឹមមួយដែលថាអតិផរណាដែលហក់ឡើងថ្មីៗនេះ អាចនឹងធ្លាក់ចុះ។ នាយកដ្ឋានការងាររាយការណ៍កាលពីថ្ងៃអង្គារថា ការកើនឡើងនៅខែសីហាគឺខ្សោយជាងកំណើន ០.៥% ក្នុងខែកក្កដា និង ០.៩% ក្នុងខែមិថុនា ហើយវាគឺជាកំណើនតិចតួចបំផុតចាប់តាំងពីតម្លៃកើនឡើង ០,៣% ក្នុងខែមករាដើមឆ្នាំ។ ខណៈពេលដែលការហក់ឡើងតម្លៃហាក់ដូចជាធូរស្រាលកាលពីខែមុន អ្នកសេដ្ឋកិច្ចព្រមានថាមូលហេតុដូចគ្នានៅតែមាន។ ចង្វាក់ផ្គត់ផ្គង់នៅតែមានភាពរអាក់រអួល ជាពិសេសចំពោះសមាសធាតុសំខាន់ៗដូចជាបន្ទះឈីបកុំព្យូទ័រ ខណៈដែលតម្រូវការរបស់អ្នកប្រើប្រាស់លើសការផ្គត់ផ្គង់ ដែលនឹងជំរុញឱ្យតម្លៃខ្ពស់។ រយៈពេល ១២ ខែចុងក្រោយនេះ តម្លៃកើនឡើង ៥,៣% ដោយធ្លាក់ចុះបន្តិចពីពីរខែជាប់ៗគ្នាជាមធ្យម ៥,៤%ដែលជាការឡើងថ្លៃខ្លាំងបំផុតក្នុងរយៈពេល ១២ ខែ គិតចាប់តាំងពីឆ្នាំ ២០០៨ មក។ តម្លៃស្នូលដែលមិនរាប់បញ្ចូលថ្លៃអាហារនិងថាមពល កើនឡើង ០,១% ក្នុងខែសីហា និងកើនឡើង ៤% ក្នុងឆ្នាំកន្លងទៅ ដែលជាការកើនឡើងពីកំណើន ១២ ខែក្នុងអត្រា ៤,៣% ក្នុងខែកក្កដា និង ៤,៥% ក្នុងខែមិថុនា។ គណបក្សសាធារណរដ្ឋបានវាយប្រហារលើរដ្ឋបាលរបស់លោក ចូ បៃដិន…
-
ដោយព្រួយបារម្ភអំពីផ្លូវចិត្តលោកត្រាំ ឧត្ដមសេនីយ៍កំពូលអាមេរិកធ្វើទំនាក់ទំនងសម្ងាត់ជាមួយចិន

កាលពីដើមខែមករាឆ្នាំនេះ ឧត្ដមសេនីយ៍កំពូលរបស់អាមេរិកបានបង្ហាញការព្រួយបារម្ភថាលោកប្រធានាធិបតីដូណាល់ ត្រាំមានអស្ថិរភាពផ្លូវចិត្ត ហើយបានចាត់គ្រប់វិធានការដើម្បីបង្ការការផ្ទុះសង្គ្រាមជាចិន នេះបើតាមការលើកឡើងសៀវភៅចេញថ្មីមួយដោយអ្នកសារព័ត៌មានស៊ើបអង្កេតប៊ប វូដវឺដ និងរ៉ូប៊ឺត កូស្តា។ សម្រង់នៃសៀវភៅ ដែលនៅមិនទាន់ចេញផ្សាយទាំងមូល មានចំណងថា «គ្រោះថ្នាក់» (Peril) ត្រូវបានចុះផ្សាយដំបូងដោយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ និងទូរទស្សន៍ CNN។ សៀវភៅនេះ បានបង្ហាញប្រធាននាយសេនាធិការចម្រុះនៃកងប្រដាប់អាវុធអាមេរិកលោកនាយឧត្ដមសេនីយ៍ម៉ាក មីលលី ជាអ្នករៀបចំចលនាទប់ទល់នឹងសកម្មភាពរបស់លោកត្រាំ នៅក្រសួងការពារជាតិ និងសហគមន៍ចារកម្មអាមេរិក។ សៀវភៅនេះលើកឡើងថាលោក មីលលី បានបញ្ជាឱ្យជំនួយការទាំងអស់ជូនដល់លោកផ្ទាល់ ហើយពន្យារគ្រប់សកម្មភាពរបស់ពួកគេ ប្រសិនបានលោកត្រាំធ្វើការបញ្ជាឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់អាមេរិក។ ពួកគេលើកឡើងថាលោក មីលលី បានជួបជាមួយនឹងនាយក CIA លោកស្រីជីណា ហាស្ពែល និងនាយកទីភ្នាក់ងារសន្តិសុខជាតិលោកផល ណាកាសូនីដើម្បីពិភាក្សាតម្រូវការនៃការប្រុងប្រយ័ត្ន ខណៈពេលដែលមានការព្រួយបារម្ភថាលោកត្រាំអាចធ្វើសកម្មភាពមិនសមហេតុផល។ លោក មីលលី បានធ្វើការហៅទូរស័ព្ទទៅកាន់នាយសេនាធិការកងទ័ពចិនលោកនាយឧត្ដមសេនីយ៍លី ហ្សូឆឹងចំនួនពីរលើក នៅថ្ងៃទី ៣០ ខែតុលា មុនពេលការបរាជ័យរបស់លោកត្រាំក្នុងការបោះឆ្នោត និងនៅថ្ងៃទី ៨ មករា ពីរថ្ងៃបន្ទាប់ពីអ្នកគាំទ្ររបស់លោកត្រាំធ្វើកុបកម្មវាយលុកចូលវិមានកាពីតូល។ ក្នុងការហៅទាំងនេះ លោកមីលលីបានធ្វើការធានាថាជំហរប្រឆាំងចិនរបស់លោកត្រាំ នឹងមិនបង្កឱ្យមានសកម្មភាពយោធាទេ។ «ឧត្ដមសេនីយ៍លី ខ្ញុំចង់ធានាដល់លោកថារដ្ឋាភិបាលអាមេរិកមានស្ថិរភាព ហើយអ្វីៗគ្រប់យ៉ាងនឹងមិនអីទេ» លោកមីលលី…
-
កូរ៉េខាងត្បូងពិន័យក្រុមហ៊ុនGoogle ចំនួន១៧៧លានដុល្លារពីបទរារាំងការអភិវឌ្ឍន៍កម្មវិធីប្រព័ន្ធប្រតិបត្តិការ Android

កូរ៉េខាងត្បូងពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន ១៧៧ លានដុល្លារអាមេរិក ពីបទរារាំងបង្អាក់ការអភិវឌ្ឍន៍កម្មវិធីរបស់គូប្រជែងក្នុងប្រព័ន្ធប្រតិបត្តិការ Android ដោយគាំទ្រដល់យុទ្ធនាការមួយផ្តោតលើភាពលេចធ្លោរបស់ខ្លួនលើកម្មវិធី (សូហ្វហ្វ៊ែរ)របស់ស្មាតហ្វូន។ ក្រុមនិយតករចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Google ដែលធ្វើប្រព័ន្ធប្រតិបត្តិការ Android លើទូរស័ព្ទស្មាតហ្វូនជាង ៨០ ភាគរយនៅជុំវិញពិភពលោក ពីបទប្រើប្រាស់អំណាចចរចារបស់ខ្លួនដើម្បីកំចាត់ការប្រកួតប្រជែង ក្រោយចាប់ផ្តើមស៊ើបអង្កេតលើការអនុវត្តដោយមិនស្មើភាពគ្នាដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាមេរិកមួយនេះ ចាប់តាំងពីឆ្នាំ ២០១៦មក។ គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ (KFTC) រកឃើញថា ក្រុមហ៊ុន Google ប្រើកិច្ចព្រមព្រៀងប្រឆាំងការបែកបាក់ (AFA) ដើម្បីបង្កើនភាពលេចធ្លោនៃទីផ្សាររបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១១មក ដោយរារាំងអ្នកផលិតឧបករណ៍ពីការអភិវឌ្ឍន៍កម្មវិធី ឬប្រើកម្មវិធីដែលបានកែប្រែរបស់ប្រព័ន្ធប្រតិបត្តិការ Android ។ ក្រុមអ្នកឃ្លាំមើលនេះ ហាមឃាត់ Google ពីការបង្ខំឱ្យក្រុមហ៊ុនផលិតដូចជា Samsung Electronics Co និង LG Electronics Inc ចុះហត្ថលេខាលើកិច្ចសន្យា AFA និងបញ្ជាឱ្យកែប្រែអ្វីដែលមានស្រាប់។ កាលពីខែសីហា កូរ៉េខាងត្បូងក្លាយជាប្រទេសដំបូងគេ ដែលអនុម័តច្បាប់ដើម្បីដាក់កំហិតលើគោលនយោបាយទូទាត់ប្រាក់របស់ Apple Inc និង Google ដែលបង្ខំឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីប្រើតែប្រព័ន្ធទូទាត់ប្រាក់តាមក្រុមហ៊ុនរបស់ខ្លួន។…
-
ថៃផ្តើមចាក់វ៉ាក់សាំងជូនស្ត្រីមានផ្ទៃពោះ ទ្រង់ទ្រាយធំ

-
លោក ចូ បៃដិន ព្រមានថា ព្រឹត្តិការអាក្រក់ៗបង្កឡើងដោយអាកាសធាតុប្រែប្រួល នឹងធ្វើអោយសហរដ្ឋអាមេរិកខាតបង់ប្រាក់ជាង១០០ពាន់លានដុល្លារក្នុងឆ្នាំនេះ

-
លោក វ៉្លាឌីមៀ ពូទីន ធ្វើចត្តាឡីស័ក បន្ទាប់ពីទាក់ទងជាមួយអ្នកឆ្លងជំងឺកូវីដ១៩

ក្រឹមឡាំង៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់គណៈរដ្ឋមន្ត្រីថាលោកកំពុងធ្វើចត្តាឡីស័ក (ដាក់ខ្លួននៅដាច់ពីគេ) បន្ទាប់ពីបានទាក់ទងជាមួយអ្នកឆ្លងជំងឺកូវីដ១៩ជាច្រើននាក់ ហើយថា ម្នាក់ក្នុងចំណោមពួកគេបានចាក់វ៉ាក់សាំងបង្ការរួចហើយ តែមិនបានបានចាក់ដូសបន្ថែមអោយទាន់ពេល។