-
ប្រេសិតពិសេសផ្នែកអាកាសធាតុរបស់លោក បៃដិន ជំរុញអោយមេដឹកនាំពិភពលោកគិតគូរបន្ថែមទៀតលើបញ្ហាប្រែប្រួលអាកាសធាតុ (Video Inside)

-
លោក ចូ បៃដិន យល់ព្រមប្រកាសដាក់រដ្ឋ Louisiana ក្នុងភាពអាសន្ន ដោយសារឥទ្ធិពលព្យុះត្រូពិក Nicholas (Video Inside)

-
អង់គ្លេសនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ក្មេងអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ

ប្រទេសអង់គ្លេសថាខ្លួននឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ក្មេងអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំនៅដើមសប្តាហ៍ក្រោយនេះ ខណៈដែលកង្វល់ជុំវិញរលកថ្មីនៃការឆ្លងនៅសាលារៀនកើនឡើង។ ក្នុងលិខិតមួយផ្ញើទៅលេខាធិការសុខាភិបាលនៃប្រទេសទាំងបួនរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃច័ន្ទ លោក Chris Whitty ប្រធានផ្នែកវេជ្ជសាស្ត្រអង់គ្លេស និងសមភាគីបីទៀតរួមមានស្កុតឡែន អៀរឡង់ខាងជើង និងវេលស៍ និយាយថា អត្ថប្រយោជន៍នៃយន្តការនេះនឹងអាចកាត់បន្ថយការរំខានដល់ការអប់រំ និងផលប៉ះពាល់សុខភាពសាធារណៈ ហើយវ៉ាក់សាំងនេះ នឹងត្រូវផ្តល់តាមរយៈកម្មវិធីចាក់ថ្នាំបង្ការនៅតាមសាលា។ ការបើកសាលាឡើងវិញនៅអង់គ្លេស នាំឱ្យមានកំណើននៃករណីឆ្លងថ្មីក្នុងចំណោមក្រុមមនុស្សវ័យក្មេង។ ប្រហែល ៦៧ ០០០ ករណីត្រូវបានរាយការណ៍ក្នុងចំណោមមនុស្សអាយុក្រោម ២០ ឆ្នាំកាលពីសប្ដាហ៍ទីមួយនៃដើមខែកញ្ញា ពោលគឺកើនឡើង ៥០ ភាគរយកាលពីសប្តាហ៍មុន មុនពេលសាលារៀនបើកឡើងវិញ។ នៅស្កុតឡែន ដែលបើកសាលាកាលពីពាក់កណ្តាលខែសីហា ករណីឆ្លងថ្មីនៃកុមារអាយុក្រោម ១៤ ឆ្នាំកើនឡើងប្រហែល ១៤០០ ករណីក្នុងចំនួនសរុប ១០០ ០០០ ករណីគិតត្រឹមសប្ដាហ៍ទីមួយនៃដើមខែកញ្ញា។ ជាលទ្ធផលករណីប្រចាំថ្ងៃនៅប្រទេសនេះ កើនឡើងលើសពី ៧ ០០០ ក្នុងមួយថ្ងៃជាលើកដំបូង។ តួលេខរបស់រដ្ឋាភិបាលបង្ហាញថា ប្រហែល ៥ ភាគរយនៃកុមារនៅស្កុតឡែន បានអវត្តមានពីសាលាដោយសារហេតុផលទាក់ទងនឹងជំងឺកូវីដជារៀងរាល់ថ្ងៃនៅក្នុងខែកញ្ញា។ ដូសទីមួយនៃវ៉ាក់សាំង BioNTech/Pfizer…
-
អ.ស.ប៖ ការគំរាមកំហែងផ្នែកបរិស្ថានគឺជាបញ្ហាប្រឈមធំបំផុតសម្រាប់សិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានថា ការគំរាមកំហែងផ្នែកបរិស្ថានកំពុងធ្វើឱ្យជម្លោះនៅទូទាំងពិភពលោកកាន់តែអាក្រក់ឡើង ហើយនឹងក្លាយជាបញ្ហាប្រឈមធំបំផុតចំពោះសិទ្ធិមនុស្សនាពេលឆាប់ៗនេះ។ អ្នកស្រី Michelle Bachelet ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយកាលពីថ្ងៃច័ន្ទថា ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការបាត់បង់ធម្មជាតិ កំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស ខណៈប្រទេសនៅទូទាំងពិភពលោកបរាជ័យក្នុងការចាត់វិធានការចាំបាច់។ អ្នកស្រីនិយាយក្នុងពិធីបើកសម័យប្រជុំលើកទី ៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.នៅទីក្រុងហ្សឺណែវយ៉ាងដូច្នេះថា៖ «វិបត្តិទាក់ទងគ្នានៃការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងជីវៈចម្រុះ ដើរតួជាការគំរាមកំហែង ពង្រីកភាពតានតឹងនៃជម្លោះ និងវិសមភាពរចនាសម្ព័ន្ធ បង្ខំមនុស្សឱ្យស្ថិតក្នុងស្ថានភាពងាយរងគ្រោះកាន់តែខ្លាំងឡើង»។ លោកស្រីបន្តថា៖ «នៅពេលដែលការគំរាមកំហែងផ្នែកបរិស្ថានទាំងនេះកើនឡើង ពួកគេនឹងក្លាយជាបញ្ហាប្រឈមធំបំផុតតែមួយគត់សម្រាប់សិទ្ធិមនុស្សនៅសម័យយើង»។ អតីតប្រធានាធិបតីស៊ីលីរូបនេះនិយាយថា ការគំរាមកំហែងដល់បរិស្ថានជះឥទ្ធិពលដោយផ្ទាល់ និងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិទូទៅរួមទាំងសិទ្ធិទទួលបានអាហារ ទឹក ការអប់រំ លំនៅដ្ឋាន សុខភាព ការអភិវឌ្ឍន៍ និងសូម្បីតែជីវិតខ្លួនឯងផ្ទាល់ ដែលធ្វើឱ្យប្រទេសក្រីក្របំផុតជួបការលំបាកបំផុត។ ខណៈលើកឡើងពី «ព្រឹត្តិការណ៍អាកាសធាតុសម្លាប់មនុស្ស» រួមទាំងភ្លើងឆេះនៅស៊ីបេរី និងរដ្ឋកាលីហ្វ័រញ៉ា និងទឹកជំនន់នៅប្រទេសចិន អាល្លឺម៉ង់ និងតួកគី លោកស្រី Bachelet ក៏ព្រមានថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរអាចបណ្តាលឱ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងភាពវេទនា អត់ឃ្លាន និងការផ្លាស់ទី។ របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនាពេលថ្មីៗនេះ រកឃើញថា ការប្រែប្រួលអាកាសធាតុអាចរុញច្រានមនុស្សជាង ២០០ លាននាក់នៅតំបន់ចំនួន៦ធំៗ…
-
ជប៉ុននឹងបរិច្ចាគវ៉ាក់សាំងឲ្យថៃនិងវៀតណាមបន្ថែម

-
តាលីបង់និយាយថាស្ត្រីអាហ្វហ្គានីស្ថានមិនគួរធ្វើការជាមួយបុរសទេ

សមាជិកជាន់ខ្ពស់ក្រុមតាលីបង់មួយរូបនិយាយថាស្ត្រីអាហ្វហ្គានីស្ថានមិនគួរត្រូវបានអនុញ្ញាតឱ្យធ្វើការជាមួយបុរសឡើយ ដោយនេះជាជំហរមួយដែលនឹងហាមឃាត់ស្ត្រីពីការងារក្នុងវិស័យសំខាន់ៗដូចជា រដ្ឋាភិបាលធនាគារ ស្ថាប័នព័ត៌មាន ប្រសិនបើអនុវត្តជាផ្លូវការ។ លោកវ៉ាហីឌុលឡាហ៍ ហាស៊ីមី សមាជិកជាន់ខ្ពស់ក្រុមតាលីបង់ និងមានទំនាក់ទំនងជិតស្និតជាមួយថ្នាក់ដឹកនាំ បានប្រាប់ភា្នក់ងារសារព័ត៌មាន Reuters ថាពួកគេគ្រោងអនុវត្តច្បាប់សារីយ៉ាដ៏តឹងរ៉ឹង ថ្វីបើមានសម្ពាធពីសហគមន៍អន្តរជាតិដើម្បីអនុញ្ញាតឱ្យស្ត្រីមានសិទ្ធិធ្វើការនៅកន្លែងដែលពួកគេចង់។ «យើងបានប្រយុទ្ធអស់រយៈពេលជិត ៤០ ឆ្នាំដើម្បីនាំយកប្រព័ន្ធច្បាប់សារីយ៉ាមកកាន់អាហ្វហ្គានីស្ថាន» លោកហាស៊ីមីនិយាយបែបនេះ ហើយបន្តទៀតថា៖ «សារីយ៉ាមិនអនុញ្ញាតឱ្យបុរសនិងស្ត្រី ជួបជុំគ្នា ឬអង្គុយជាមួយគ្នាក្រោមដំបូលតែមួយទេ»។ លោកបន្ថែមថា៖ «បុរសនិងស្ត្រីមិនអាចធ្វើការជាមួយគ្នាបានទេ។ នោះគឺច្បាស់ហើយ។ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យមកការិយាល័យរបស់យើង និងធ្វើការនៅក្នុងក្រសួងរបស់យើងទេ»។ ចាប់តាំងពីចូលកាន់អំណាច ក្រុមតាលីបង់បាននិយាយស្ត្រីនឹងអាចចូលធ្វើការ និងទទួលការអប់រំតាមដែនកំណត់របស់ច្បាប់សារីយ៉ា។ ប៉ុន្តែគេនៅមានភាពមិនច្បាស់លាស់អំពីភាពជាក់ស្ដែងនៃការលើកឡើងបែបនេះ។ កាលពីពួកគេចូលកាន់អំណាចដំបូងកាលពីឆ្នាំ ១៩៩៦ ដល់ ២០០១ ក្រុមតាលីបង់បានហាមឃាត់មិនឱ្យស្ត្រីចូលធ្វើការ និងទទួលការអប់រំ។ បញ្ហាសិទ្ធស្ត្រី គឺជាប្រធានបទដ៏សំខាន់មួយរបស់សហគមន៍អន្តរជាតិ ហើយអាចប៉ះពាល់ដល់ការផ្ដល់ជំនួយមកកាន់ប្រទេសអាហ្វហ្គានីស្ថាន ដែលកំពុងត្រូវការជំនួយដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌។ គេមិនទាន់ដឹងច្បាស់ទេថាជំហររបស់លោកហស៊ីមី នឹងឆ្លុះបញ្ចាំងគោលនយោបាយរបស់រដ្ឋាភិបាលតាលីបង់ដែរឬទេ។ អ្នកនាំពាក្យតាលីបង់បានជំរុញឱ្យស្ត្រីត្រឡប់មកធ្វើការវិញ ប៉ុន្តែមានការរាយការណ៍ជាច្រើនអំពីការបណ្ដេញស្ត្រីចេញពីកន្លែងធ្វើការរបស់ពួកគេឱ្យទៅទីលំនៅវិញ ហើយក៏មានការបង្ក្រាបដោយហិង្សាទៅលើបាតុកម្មគាំទ្រសិទ្ធស្ត្រីផងដែរ៕
-
ក្រុងសៀងហៃផ្អាកសាលារៀន និងបិទជើងហោះហើរ ខណៈព្យុះទីហ្វុងបក់បោកចូលប្រទេសចិន

សៀងហៃ៖ អាជ្ញាធរក្រុងស៊ាងហៃ និងតំបន់ឆ្នេរដែលនៅជិតខាង លុបចោលជើងហោះហើរ និងផ្អាកសាលារៀន ផ្លូវរថភ្លើងក្រោមដី/គោក ខណៈព្យុះទីហ្វុងចាន់ធូ (Chanthu) រំកិលចូលជិតប្រទេសចិនក្រោយបក់បោកលើកោះតៃវ៉ាន់។ អាជ្ញាធរក្រុងស៊ាងហៃបង្ហោះនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា ព្យុះចាន់ធូដែលមានល្បឿនខ្យល់១៧០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្បែរភ្នែកព្យុះ វិវត្តន៍ពីទីហ្វុងដ៏សាហាវទៅខ្លាំងនៅល្ងាចថ្ងៃអាទិត្យ ហើយត្រូវបានរំពឹងថានឹងចុះខ្សោយបន្តិចម្តងៗ ក៏នៅតែបង្កជាខ្យល់បក់បោកខ្លាំង ដោយមានភ្លៀងធ្លាក់ពី ២៥០-២៨០ មីល្លីម៉ែត្រនៅតំបន់ខ្លះនៃខេត្ត Jiangsu ភាគអាគ្នេយ៍ ក្រុងស៊ាងហៃ និងខេត្ត Zhejiang ភាគឦសាន។ រាល់ជើងហោះហើរក្នុងក្រុងស៊ាងហៃត្រូវបានលុបចោលជាបណ្តោះអាសន្ត ខណៈសេវាកម្មនាំចូលនិងនាំចេញកុងតឺន័រត្រូវបានផ្អាកចាប់ពីថ្ងៃច័ន្ទរហូតមានការជូនដំណឹងសារជាថ្មី។ សាលារៀន និងសេវាកម្មរថភ្លើងក្នុងក្រុងក៏ដូចគ្នា ដោយនឹងត្រូវផ្អាកចំនួនពីរថ្ងៃរាប់ពីថ្ងៃចន្ទដល់អង្គារ។ ជាមួយគ្នាដែរ ខេត្ត Zhejiang ក្បែរក្រុងស៊ាងហៃ បានបង្កើនការឆ្លើយតបបន្ទាន់របស់ខ្លួនដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃអាទិត្យ ដោយបិទសាលារៀន ផ្អាកជើងហោះហើរ និងសេវាកម្មផ្លូវដែកនៅក្នុងទីក្រុងមួយចំនួន។ ខេត្តនេះក៏ចេញសេចក្តីព្រមានចំពោះគ្រោះទឹកជំនន់ភ្លាមៗនៅក្នុងស្រុកចំនួន ៩ ផងដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ កំពង់ផែ Ningbo ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនកុងតឺន័រធំជាងគេទី ២ របស់ចិនបន្ទាប់ពីស៊ាងហៃ ស្ថិតក្នុងខេត្ត Zhejiang ផ្អាកប្រតិបត្តិការតាំងពីរសៀលថ្ងៃអាទិត្យ។ កំពង់ផែនេះទើបតែបើកឡើងវិញក្រោយគាំងស្ទះអស់រាប់សប្តាហ៍ដោយសារព្យុះទីហ្វុង…
-
ការប្រែប្រួលអាកាសធាតុអាចបង្ខំឱ្យមនុស្សជាង ២០០ លាននាក់ជម្លៀសទីលំនៅត្រឹមឆ្នាំ២០៥០

របាយការណ៍មួយរបស់ធនាគារពិភពលោកបានរកឃើញថាការប្រែប្រួលអាកាសធាតុអាចបង្ខំឱ្យមនុស្សជាង ២០០ លាននាក់ជម្លៀសទីលំនៅក្នុងរយៈបីទសវត្សខាងមុខ និងបង្កើតចំណុចក្តៅនៃការធ្វើចំណាកស្រុក បើសិនគ្មានការចាត់វិធានការដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់របស់ពិភពលោក និងតភ្ជាប់គម្លាតនៃការអភិវឌ្ឍ។ ផ្នែកទី ២ នៃរបាយការណ៍ហ្គ្រោនស្វែល (Groundswell) ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃចន្ទ ទី១៣ កញ្ញា បានពិនិត្យមើលរបៀបដែលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាកង្វះខាតទឹក ការថយចុះផលិតភាពដំណាំ និងការកើនឡើងនូវកម្ពស់ទឹកសមុទ្រ អាចបង្កឱ្យមាន «ជនពចំណាកស្រុកអាកាសធាតុ» រាប់លាននាក់នៅឆ្នាំ ២០៥០ ក្រោមសេណារីយ៉ូបីផ្សេងគ្នាដែលកម្រិតខុសៗគ្នានៃសកម្មភាពអាកាសធាតុនិងការអភិវឌ្ឍ។ ក្នុងសេណារីយ៉ូអាក្រក់បំផុត ដែលមានកម្រិតបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ខ្ពស់ និងមានការអភិវឌ្ឍមិនស្មើភាពគ្នា របាយការណ៍នេះព្យាករណ៍ថាយ៉ាងហោចណាស់មនុស្សជាង ២១៦ លាននាក់នឹងត្រូវបង្ខំឱ្យជម្លៀសចេញពីលំនៅរបស់ពួកគេ នៅតាមបណ្ដាប្រទេសនៃតំបន់ចំនួន ៦ ដែលត្រូវបានវិភាគ គឺតំបន់អាមេរិកឡាតាំង តំបន់អាហ្វ្រិកខាងជើង តំបន់អាហ្វ្រិកក្រោមសាហារ៉ា តំបន់អឺរ៉ុបខាងកើត-អាស៊ីកណ្ដាល តំបន់អាស៊ីខាងត្បូង និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងសេណារីយ៉ូនេះតំបន់អាហ្វ្រិកក្រោមសាហារ៉ានឹងមានជនចំណាកស្រុកអាកាសច្រើនជាងគេ ប្រមាណ ៨៦ លាននាក់ ខណៈពេលដែលតំបន់អាហ្វ្រិកខាងជើងនឹងមានសមាមាត្រជនចំណាកស្រុកអាកាសធាតុខ្ពស់ជាងគេ ដោយប្រមាណ ៩ ភាគរយនៃប្រជាជនសរុបនឹងក្លាយជាជនចំណាកស្រុកអាកាសធាតុ។ នៅក្នុងសេណារីយ៉ូសុទិដ្ឋិនិយមបំផុត ដែលមានកម្រិតបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ទាប និងមានការអភិវឌ្ឍស្មើភាពគ្នាប្រកបដោយនិរន្តរភាព គេនៅតែព្យាករណ៍ថាមនុស្ស ៤០ លាននាក់នឹងត្រូវបង្ខំឱ្យចាកចេញពីលំនៅរបស់ខ្លួន។ របាយការណ៍មិនបានពិនិត្យទៅផលប៉ះពាល់រយៈពេលខ្លីនៃការប្រែប្រួលអាកាសធាតុទេ ហើយក៏មិនបានពិនិត្យទៅលើការចំណាកស្រុកឆ្លងព្រំដែនអន្តរជាតិផងដែរ។ យ៉ាងមិញអ្នកនិពន្ធរបាយការណ៍ បានណែនាំឱ្យបណ្ដាប្រទេសជុំវិញចាត់វិធានការជាបន្ទាន់ដើម្បីសម្រេច…
-
ថៃនិងវៀតណាមឆ្លងប្រចាំថ្ងៃធ្លាក់ចុះដូចគ្នា

-
ប្រមុខការទូតអាមេរិកថ្លែងការពារការសម្រេចចិត្តដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន
