Category: ព័ត៌មានអន្តរជាតិ

  • កោះតៃវ៉ាន់ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដើម្បីត្រៀមខ្លួនទប់ទល់ក្នុងករណីចិនវាយប្រហារ

    កោះតៃវ៉ាន់ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដើម្បីត្រៀមខ្លួនទប់ទល់ក្នុងករណីចិនវាយប្រហារ

    តៃប៉ិ៖ យន្តហោះចម្បាំងតៃវ៉ាន់បានចុះចតនៅលើផ្លូវហាយវ៉េមួយ នៅថ្ងៃពុធនេះ ដែលត្រូវបានត្រួតពិនិត្យដោយលោកស្រីប្រធានាធិបតី Tsai Ing-wen នៅពេលសមយុទ្ធយោធាប្រចាំឆ្នាំ…

  • ទីបំផុត Apple បញ្ចេញរូបរាង iPhone 13 និង iPad mini ជំនាន់ថ្មីជាផ្លូវការ

    ទីបំផុត Apple បញ្ចេញរូបរាង iPhone 13 និង iPad mini ជំនាន់ថ្មីជាផ្លូវការ

    វ៉ាស៊ីនតោន៖  ក្រុមហ៊ុន Apple Inc (AAPL.O) បានប្រកាសបង្ហាញកំពូលស្មាតហ្វូន iPhone 13 និង iPad mini ជំនាន់ថ្មីជាផ្លូវការនៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា 5G ជាពិសេសកាមេរ៉ាកាន់តែល្អប្រសើរជាងមុន ។

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២២៦លាន៦៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៦៦ម៉ឺននាក់ និងជាសះស្បើយ២០៣លាន៣៧ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២២៦លាន៦៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៦៦ម៉ឺននាក់ និងជាសះស្បើយ២០៣លាន៣៧ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២២៦លាន៦៧ម៉ឺន២ពាន់១៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៦៦ម៉ឺន៣ពាន់៤៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២០៣លាន៣៧ម៉ឺន៣ពាន់៥៩៤នាក់នៅទូទាំងសកលលោក ។

  • ថៃ៖ ជាង៨៣%នៃអ្នកស្លាប់ព្រោះកូវីដ មិនបានចាក់វ៉ាក់សាំង

    ថៃ៖ ជាង៨៣%នៃអ្នកស្លាប់ព្រោះកូវីដ មិនបានចាក់វ៉ាក់សាំង

    មជ្ឈមណ្ឌលទទួលបន្ទុកគ្រប់គ្រងស្ថានភាពកូវីដរបស់ថៃ ហៅកាត់ថា CCSA បានឲ្យដឹង នាថ្ងៃនេះថា ក្នុងចំណោមមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ មានជាង៨៣ភាគរយ មិនទាន់បានចាក់វ៉ាក់សាំងសោះ ខណៈ៧.២ភាគរយ បានចាក់១ដូស

  • រដ្ឋាភិបាលម៉ាឡេស៊ីនិងគណបក្សប្រឆាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី

    រដ្ឋាភិបាលម៉ាឡេស៊ីនិងគណបក្សប្រឆាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី

    កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១៣​ កញ្ញានេះ​ ​​រដ្ឋាភិបាលម៉ាឡេស៊ី​​ និង​គណបក្ស​ប្រឆាំង​ Pakatan Harapan (PH) បាន​ចុះ​ហត្ថលេខា​ព្រម​ព្រៀង​ដែល​ជា​សារ​មួយ​បង្ហាញ​ពី​ការ​បើក​ផ្លូវ​សម្រាប់​ស្ថិរភាព​នយោបាយ​ និង​កំណែ​ទម្រង់​ស្ថាប័ន​។ នាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី​ លោក​ Ismail Sabri Yaakob​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ កិច្ច​ព្រម​ព្រៀងជា​អនុស្សរណៈ​យោគ​យល់​គ្នា​សម្រាប់​ការ​ផ្លាស់​ប្តូរ​ និង​ស្ថិរភាព​នយោបាយ​គ្រប​ដណ្តប់​លើ​វិស័យ​សំខាន់ៗ​ ។ លោក​ Ismail​ បាន​និយាយ​ថា​ ក្នុង​ចំណោម​វិស័យ​សំខាន់ៗ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​រដ្ឋបាល​ផ្តល់​អំណាច​ដល់​សភា​ និង​ពង្រឹង​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​។ កិច្ច​ព្រម​ព្រៀង​នេះ​ក៏​គូស​បញ្ជាក់​ផង​ដែរ​ថា​ សភា​នឹង​រក្សា​ដល់​​ខែ​សីហា​ឆ្នាំ​ក្រោយ​។​

  • ប្រទេសឥណ្ឌូនេស៊ីសម្រេចបន្ធូរបន្ធយវិធានការណ៍រិតត្បិតនៅកោះទេសចរណ៍ល្បី បាលី

    ប្រទេសឥណ្ឌូនេស៊ីសម្រេចបន្ធូរបន្ធយវិធានការណ៍រិតត្បិតនៅកោះទេសចរណ៍ល្បី បាលី

    កាល​ថ្ងៃ​ច័ន្ទ​ ទី​១៣ កញ្ញា​មន្ត្រី​ជាន់​ខ្ពស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា​ តំបន់​ទេសចរណ៍កោះ​ Bali ​នឹង​ត្រូវ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​​ ទោះ​បី​អ្នក​ដំណើរ​អន្តរជាតិ​នឹង​ប្រឈម​នឹង​ការ​អនុវត្ត​វិធានការរណ៍​ពេល​ដែល​មក​ដល់​ប្រទេស​នេះ​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ក្នុង​សហគមន៍​កំឡុង​ពេល​មាន​វីរុស​បំប្លែង​ថ្មី​បាន​​រាលដាល​នៅ​ប្រទេស​នានា​។ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ លោក​ Luhut Panjaitan​ បាន​ប្រាប់​សន្និសីទ​ថា​ ដរាប​ណា​ភ្ញៀវ​ទេសចរណ៍​ប្រកាន់​ខ្ជាប់​នូវ​វិធានការណ៍​ដែល​តម្រូវ​អោយ​មាន​ការ​​បញ្ជាក់​​ស្តី​ពី​ការ​ទទួល​ចាក់​វ៉ាក់សាំង​​ការ​ពារ​កូវីដ-១៩ ។ វិធានការណ៍​រិតបន្តឹង​ និង​លទ្ធភាពនៃ​ការ​ធ្វើ​ដំណើរ​នៅ​កោះ​បាលី​នឹង​ត្រូវ​វាយ​តម្លៃ​ប្រចាំ​សប្តាហ៍​។ ទោះ​ជា​មាន​​ការ​បន្ធូរ​បន្ថយ​យ៉ាង​ណា​ក៏​ដោយ​ ភ្ញៀវ​អន្តរជាតិ​ត្រូវ​​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​ ៨​ ថ្ងៃ​និង​ធ្វើ​តេស្ត​ PCR​ ចំនួន​ ៣​ ដង​មុន​ពេល​ពួក​គេ​ទៅ​ដល់​កោះ​នេះ​។

  • ជំនួយជាង១ពាន់លានដុល្លារត្រូវបានសន្យាសម្រាប់ប្រទេសអាហ្វហ្គានីស្ថានខណៈពេលដែលUN ព្រមានពីវិបត្តិ

    ជំនួយជាង១ពាន់លានដុល្លារត្រូវបានសន្យាសម្រាប់ប្រទេសអាហ្វហ្គានីស្ថានខណៈពេលដែលUN ព្រមានពីវិបត្តិ

    កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៣ កញ្ញា​ជំនួយ​ជាង ១ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​សន្យា​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​សន្និសីទ​មួយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ ខណៈ​ពេល​ដែល​ប្រជាជន​រាប់​លាន​នាក់​របស់​ប្រទេស​នេះ​ប្រឈម​នឹង​ភាព​អត់ឃ្លាន​ក្នុង​ «វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​»​។ អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​សំណើ​ជំនួយ​បន្ទាន់​ប្រមាណ​ ៦០៦ លាន​ដុល្លារ​ សម្រាប់​ជួយ​ដោះ​ស្រាយ​បញ្ហា​ធំ​បំផុត​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។ ថ្លែង​នៅ​ក្នុង​សន្និសីទ​រៃអង្គាស​ប្រាក់​ជំនួយ ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​អាន់តូនីញ៉ូ ហ្គូទែរ៉េស​ បាន​និយាយ​ថា​អត្រា​ភាព​ក្រីក្រ​នៅ​អាហ្វហ្គានីស្ថាន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ការ​ចូល​កាន់​កាប់​របស់​តាលីបង់​កាល​ពី​ខែ​មុន ដោយ​ប្រជាជន​មួយ​ក្នុង​បី​នាក់​មិន​មាន​ម្ហូប​អាហារ​ជា​ទៀងទាត់​ ហើយ​សេវាកម្ម​សាធារណ​មិន​មាន​ដំណើរ​ការ​។ «ប្រជាជន​ត្រូវ​ការ​ជំនួយ​ចេញ​ពី​ស្ថានភាព​ដ៏​លំបាក​។ បន្ទាប់​ពី​សង្គ្រាម​ជា​ច្រើន​ទសវត្ស ការ​រង​ទុក្ខ​វេទនា​និង​អសន្តិសុខ ពួកគេ​កំពុង​ប្រឈម​មុខ​នឹង​ពេល​វេលា​ដ៏​គ្រោះថ្នាក់​បំផុត​» លោក​ហ្គូទែរ៉េស​និយាយ​បែប​នេះ ហើយ​បន្ត​ទៀត​ថា​៖ «ប្រជាជន​អាហ្វហ្គានីស្ថាន​កំពុង​ប្រឈម​មុខ​នឹង​ការ​ដួល​រលំ​នៃ​ប្រទេស​ទាំង​មូល​ – ទាំង​អស់​នៅ​ពេល​តែ​មួយ​»។ លោក​និយាយ​ថា​អាហ្វហ្គានីស្ថាន​អាច​អស់​ស្បៀង​អាហារ​ត្រឹម​ដំណាច់​ខែ​នេះ ហើយ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​បាន​ព្យាករណ៍​ថា​ប្រជាជន​ជាង​ ១៤ លាន​នាក់​នឹង​ប្រឈម​មុខ​នឹង​ការ​អត់​ឃ្លាន​។ ដោយ​មាន​សង្គ្រាម​រ៉ាំរ៉ៃ គ្រោះ​រាំងស្ងួត​ជា​បន្ត​បន្ទាប់​ និង​អត្រា​ភាព​ក្រីក្រ​ខ្ពស់​ អាហ្វហ្គានីស្ថាន គឺ​ក្នុង​ចំណោម​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ជំនួយ​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ ជំនួយ​ពី​បរទេស​គឺ​ស្មើ​នឹង​ ៤០ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាហ្វហ្គានីស្ថាន​ និង​ផ្គត់ផ្គង់​បី​ភាគ​បួន​នៃ​ចំណាយ​សរុប​របស់​រដ្ឋាភិបាល​។ ជាង​ពាក់​កណ្ដាល​នៃ​ប្រជាជន​អាហ្វហ្គានីស្ថាន​គឺ​រំពឹង​ទៅ​លើ​ជំនួយ​ដោយ​ផ្ទាល់​ពី​ខាង​ក្រៅ​។ ជាមួយ​នឹង​ការ​ត្រឡប់​មក​កាន់​អំណាច​វិញ​របស់​ក្រុម​តាលីបង់​ និង​ការ​ដក​ទ័ព​របស់​អាមេរិក​ ប្រាក់​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​ជា​រាង​រាល់​ឆ្នាំ​ត្រូវ​បាន​កាត់​ផ្ដាច់​ ដោយ​សារ​ការ​មិន​ទុក​ចិត្ត​ក្រុម​នេះ​ដោយ​បណ្ដា​ប្រទេស​លោក​ខាង​លិច ក្នុង​ការ​គោរព​សិទ្ធ​មនុស្ស​។ ការ​មិន​ទុក​ចិត្ត​របស់​លោក​ខាង​លិច ​ត្រូវ​បាន​កត់​សម្គាល់​ដោយ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​លោក​ស្រី​មីសែល បាសេលេត ​ដែល​បាន​ចោទ​ប្រកាន់​ក្រុម​តាលីបង់​ថា​បាន​ក្បត់​ការ​សន្យា​ ដោយ​បាន​បញ្ជា​ឱ្យ​ស្ត្រី​ចាកចេញ​ពី​កន្លែង​ធ្វើ​ការ​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​រារាំង​មិន​ឱ្យ​កុមារី​មិន​ឱ្យ​ចូល​រៀន​។ ប៉ុន្តែ​អ្នក​ខ្លះ​បាន​និយាយ​ថា​លោក​ខាង​លិច​នៅ​មាន​កាតព្វកិច្ច​ជួយ​ប្រជាជន​អាហ្វហ្គានីស្ថាន​ បន្ទាប់​ធ្វើ​សង្គ្រាម​អស់​រយៈ​ពេល​ ២០ ឆ្នាំ​នៅ​ក្នុង​ប្រទេស​នេះ​។…

  • យោធាអាមេរិក៖ ការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងបង្កជាការគំរាមកំហែងដល់ប្រទេសជិតខាង

    យោធាអាមេរិក៖ ការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងបង្កជាការគំរាមកំហែងដល់ប្រទេសជិតខាង

    យោធា​សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បាន​ចាត់​ទុក​ការ​ធ្វើ​តេស្ត​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ ជា​ការ​គំរាម​កំហែង​មួយ​ដល់​ប្រទេស​ជិត​ខាង​ និង​សហគមន៍​អន្តរជាតិ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​បញ្ជាការដ្ឋាន​យោធា​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា អាមេរិក​បាន​ជ្រាប​ដឹង​អំពី​ការ​បាញ់​មីស៊ីល​គ្រូស (Cruise Missile) របស់​កូរ៉េ​ខាង​ជើង ហើយ​បន្ត​តាមដាន​ និង​ពិភាក្សា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ដៃគូ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។ «សកម្មភាព​នេះ [ការ​ធ្វើ​តេស្ត​បាញ់​មីស៊ីល] គូស​បញ្ជាក់​ថា ការ​ផ្ដោត​របស់​កូរ៉េ​ខាង​ជើង ទៅ​លើ​កម្មវិធី​យោធា និង​បង្ក​ជា​ការ​គំរាមកំហែង​ទៅ​ដល់​អ្នក​ជិតខាង​របស់​ខ្លួន និង​សហគមន៍​អន្តរជាតិ​»។ នេះ​ជា​ការ​លើកឡើង​របស់​បញ្ជាការដ្ឋាន​តំបន់​របស់​អាមេរិក។ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​បាន​ចុះ​ផ្សាយ​ថា ខ្លួន​បាន​ធ្វើ​តេស្ត​មីស៊ីល​គ្រូស​រយៈ​ចម្ងាយ​វែង កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ។ ប្រទេស​កូរ៉េ​មួយ​នេះ រង​ទណ្ឌកម្ម​អន្តរជាតិ​ សម្រាប់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក តែ​មីស៊ីល​គ្រូស​ ដែល​ទើប​តែ​តេស្ត​នេះ​មិន​មាន​ជាប់​បម្រាម​ហាមឃាត់​មិន​ឱ្យ​ផលិត​នោះ​ទេ៕

  • អាជ្ញាធរវៀតណាមស្ទាក់បានមនុស្ស ១៥នាក់ ដែលគេចចេញពីតំបន់រាលដាលជំងឺកូវីដ-១៩តាមរថយន្តទូទឹកកក

    អាជ្ញាធរវៀតណាមស្ទាក់បានមនុស្ស ១៥នាក់ ដែលគេចចេញពីតំបន់រាលដាលជំងឺកូវីដ-១៩តាមរថយន្តទូទឹកកក

    អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​ការ​ស្ទាក់​បាន​មនុស្ស​ចំនួន ១៥នាក់ ដោយ​ក្នុង​នោះ​ក៏​មាន​កុមារា​វ័យ ៧ឆ្នាំ​ នៅ​ក្នុង​រថយន្ត​ទូទឹកកក ខណៈ​ពួក​គេ​មាន​បំណង​គេច​ចេញ​ពី​តំបន់​ភាគ​ខាង​ត្បូង​ ដែល​កំពុង​មាន​ការ​ផ្ទុះ​រាលដាល​ខ្លាំង​នូវ​ជំងឺ​កូវីដ-១៩។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម។ ប៉ូលិស​ខេត្ត Binh Thuan ដែល​នៅ​​ជាប់​នឹង​សមុទ្រ​ចិន​ខាង​ត្បូង ចម្ងាយ​ប្រមាណ ២០០គីឡូម៉ែត្រ​ពី​ទីក្រុង​ហូជីមិញ បាន​រក​ឃើញ​ឡាន​ទូទឹកកក​មួយ​បង្ក​ជា​ការ​សង្ស័យ ក្រោយ​ពេល​ដែល​ព្យាយាម​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រក​ចេញ-ចូល​ទៅ​កាន់​តំបន់​ភាគ​ខាង​ជើង​វៀតណាម។ បើ​តាម​ប្រភព​ដដែល​ រថយន្ត​នោះ​បាន​បរ​បាន​រាប់​សិប​គីឡូម៉ែត្រ​មក​ហើយ ដោយ​ចេញ​ពី​ខេត្ត Dong Nai ដែល​ជា​តំបន់​ឧស្សាហកម្ម​ក្បែរ​ទីក្រុង​ហូជីមិញ ដោយ​អ្នក​ដំណើរ​ទាំង​នោះ​ព្យាយាម​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​នៅ​ភាគ​កណ្ដាល​វៀតណាម។ អ្នក​ដំណើរ​មួយ​ទៀត​សោត​ក៏​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩​ផង​ដែរ ដោយ​ខ្លះ​មាន​អាការៈ​បែក​ញើស និង​ដក​ដង្ហើម​ខ្លី។ «យើង​ដឹង​ហើយ​ថា ជ្រក​នៅ​ក្នុង​ឡាន​ទឹកកក​មាន​ហានិភ័យ​ខ្ពស់ និង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ តែ​យើង​នឹង​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​ជាង​នេះ​ទៀត បើ​យើង​ឆ្លង​ជំងឺ​នេះ»។ នេះ​ជា​ការ​លើកឡើង​របស់​បុរស​ម្នាក់ ដែល​ធ្វើ​ដំណើរ​ជាមួយ​កូន​ប្រុស​អាយុ ៧ឆ្នាំ​របស់​លោក។ ខេត្ត Dong Nai កត់​ត្រា​អ្នក​ឆ្លង​កូវីដ-១៩សរុប ៣៥ ០០០ករណី ជាមួយ​នឹង​ការ​ស្លាប់ ៣២០កណី។ ខេត្ត​នេះ​កំពុង​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​ចាប់​តាំង​ពី​ខែ​កក្កដា​មក​ម្ល៉េះ។ វៀតណាម​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ-១៩​សរុប ៦១ម៉ឺន​ករណី​ហើយ ដោយ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ប្រមាណ ១១ ៤០០​នាក់៕

  • តើដូសជំនួយមានប្រសិទ្ធិភាព អាចប្រឆាំងនឹងវ៉ារ៉្យង់ដែលតាដែរឬយ៉ាងណា?

    តើដូសជំនួយមានប្រសិទ្ធិភាព អាចប្រឆាំងនឹងវ៉ារ៉្យង់ដែលតាដែរឬយ៉ាងណា?

    យោង​តាម​ក្រុ​ម​អ្នក​ស្រា​វ​ជ្រា​វអ​ន្ដ​រជាតិ​មួយក្រុម ដែ​លបា​ន​ស​រ​សេ​រ​នៅ​ក្នុ​ង​ទ​ស្ស​នា​វដ្តី​វេជ្ជសាស្ត្រ Lancet កាលពីចន្ទ​ បាន​បង្ហាញ​អំពី​ភស្តុតាង ដែលថា​ដូស​ជំនួយ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ ខាង​ផ្នែក​វិទ្យាសាស្ត្រ​មិន​សូវ​ជា​គាំទ្រ​នូវ​ការ​អះអាង​នេះ​ប៉ុន្មាន​ទេ​ តែ​ទោះ​យ៉ាង​ណា​គេឃើញ​មា​ន​ភស្ដុតាង​ជាច្រើន​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​​ខ្ពស់​របស់​ដូស​ជំនួយ​ប្រឆាំង​នឹង​វ៉ារ៉្យង់​ដែល​តា​។​ យ៉ាងណាមិញ សម្រាប់​​ទីក្រុងប៉េកាំង​ ដែល​តែង​និយាយ​ពីប្រ​សិ​​ទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួន​អ​ស់​ជាច្រើ​នខែ​មក​ហើយ និង​ប​រិ​ច្ចាគ​ និង​ល​ក់​ដូ​ស​ដ​ល់​ប្រទេស ដែល​មាន​ចំ​​​ណូ​លទាប និងមធ្យម​ក្នុង​កិច្ច​ប្រឹង​ប្រែង​មួយ ដែល​ជា​រឿ​យ​ៗត្រូ​វបានគេហៅថា​ «វ៉ាក់សាំងការទូត»​ ជឿជាក់​លើ​ប្រសិទ្ធិភាព​​​នៃ​ការ​ចាក់​វ៉ាក់សាំង​បរទេស​លាយ​វ៉ាក់សាំង​ខ្លួន​។ លោកស្រី​ Shih Shin-ru នាយក​ម​ជ្ឈ​ម​ណ្ឌ​ល​ស្រា​វ​ជ្រា​វ​កា​រ​ឆ្ល​ង​មេរោគឆ្លងថ្មី និង​ជា​សាស្រ្តាចារ្យ​នៅ​នាយកដ្ឋាន​បច្ចេកវិទ្យា​ជីវ​សា​​ស្ត្រ​វេជ្ជសាស្ត្រ​ និង​វិ​ទ្យា​សា​ស្ត្រ​ម​ន្ទី​រ​ពិ​សោ​ធន៍នៅសាកលវិទ្យាល័យ Chang Gung នៅតៃ​វ៉ាន់ បាន​និ​​យា​យ​ថា៖ «វ៉ាក់​សាំ​ង​ល្អ​គួ​រ​តែ​មា​ន​សុ​វ​​ត្ថិភាព និង​មានប្រព័ន្ធភាពស៊ាំ (អាច​ផលិត​អង់​ទីក​រ ដែល​ប​​ន្សា​ប​គ្រប់​គ្រា​ន់) និ​ង​ការពារប្រឆាំងនឹងកា​រ​ឆ្ល​ងមេ​រោ​គ​ពិត​។ លោកស្រី បាននិយាយថា៖ «នៅពេល​គេបង្កើត​វ៉ាក់សាំង​មួយៗ គេមិនទាន់​ដឹង​ប្រសិទ្ធិភាព​វា​ខ្លាំង​ប៉ុណ្ណា​ទេ ទើប​តែពេល​ថ្មីៗ​នេះទេ​ ដែល​អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណ​ដឹងពីប្រសិទ្ធិភាព​របស់​វា​។​ ដូច្នេះ ខ្ញុំគិតថា​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេសចិន ក៏​បា​នដឹ​ង​អំពី​ការពិត​នៃ​ក​ម្រិ​​ត​អ​ង្គ​ប​ដិ​ប្រា​ណ​ទាបនៅក្នុង​ វ៉ាក់​សាំង​ស៊ីណូវ៉ាក ឬ ស៊ីណូហ្វាំម​ដែរ​។ ដូច្នេះ ទើប​រដ្ឋាភិបាល​ណែនាំ​ឱ្យប្រើ​វ៉ាក់សាំង​បរទេស​ធ្វើ​ជា​ដូស​ជំនួយ»។ សាស្រ្តាចារ្យលោក​ Andrew Pollard ប្រធានក្រុមវ៉ាក់សាំង Oxford ដែល​បាន​រួមចំណែក​ក្នុងកា​រ​បង្កើត​វ៉ាក់​សាំង​ Oxford-AstraZeneca បានអត្ថាធិប្បាយថា​តា​ម​គំ​និ​ត​រប​ស់គាត់ថា…