Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីអេក្វាឌ័រថ្មី សម្រេចគោលដៅចាក់វ៉ាក់សាំងរយៈពេល ១០០ ថ្ងៃដំបូងនៃការដឹកនាំរបស់ខ្លួនតាមការសន្យា ខណៈប្រឈមនឹងបញ្ហាសេដ្ខកិច្ច

    ប្រធានាធិបតីអេក្វាឌ័រថ្មី សម្រេចគោលដៅចាក់វ៉ាក់សាំងរយៈពេល ១០០ ថ្ងៃដំបូងនៃការដឹកនាំរបស់ខ្លួនតាមការសន្យា ខណៈប្រឈមនឹងបញ្ហាសេដ្ខកិច្ច

    នៅ​ពេល​ប្រធានាធិបតី​អេក្វាឌ័រ​ថ្មី​លោក​ Guillermo Lasso ​ប្តេជ្ញា​​ធានា​ថា​ ១០០​ ថ្ងៃ​ដំបូង​ក្នុង​​ដំណែង​របស់​ខ្លួន​ យុទ្ធនាការ​វ៉ាក់សាំង​ត្រូវ​តែ​សម្រេច​បាន​លើ​ប្រជាជន​ពាក់​កណ្តាល​នៃ​ប្រទេស​​ ៩ ​លាន​នាក់​​ វា​​ស្តាប់​មើល​ទៅ​ដូច​ជា​ការ​សន្យា​ខ្យល់​ដែល​មិន​អាច​ទៅ​រួច​។​ ​​ថ្ងៃ​ដែល​លោក​ចូល​កាន់​ទី​ ២៤ ​ខែ​ឧសភា​ ក្នុង​អត្រា​ទាប​បំផុត​មួយ​ក្នុង​តំបន់​ ប្រជាជន​អេក្វាឌ័រ​ត្រឹម​តែ​​ប្រមាណ​ ៣ ​ភាគ​រយ​ប៉ុណ្ណេះ​ដែល​ទទួល​វ៉ាក់សាំង​ពេញ​លេញ​។​ ​ប៉ុន្តែ​​​បី​ខែ​ក្រោយ​មក​ អេក្វាឌ័រ​ក្លាយ​ជា​ប្រទេស​ដែល​មាន​អត្រា​វ៉ាក់សាំង​ខ្ពស់​បំផុត​ទីបី​នៅ​អាមេរិក​ខាង​ត្បូង​ ដោយ​ប្រជាជន​ប្រមាណ​ជាង​ ៩ ​លាន​នាក់​ ឬ​ ៥២​ ភាគ​រយ​នៃ​ចំនួន​ប្រជាជន​សរុប​ ទទួល​វ៉ាក់សាំង​ពេញ​លេញ​។​ លោក​ Sebastián Hurtado ​ប្រធាន​ផ្នែក​ប្រឹក្សា​ហានិភ័យ​នយោបាយ​ក្នុង​តំបន់​របស់​ Prófitas​ ​និយាយ​ថា​៖​ «​វា​គឺ​ជា​ការ​សម្រេច​បាន​ដ៏​ប្រសើរ​មួយ​ ដោយ​មាន​កត្តា​ជំរុញ​ជាច្រើន​ចូល​រួម​»​។ ​លោក​​​ថា​៖​ «​​ទីមួយ​គឺ​ទាក់​ទង​នឹង​វ៉ាក់សាំង​ការ​ទូត​ ដោយ​លោក​ Lasso ​​ទាក់​ទង​ទៅ​ប្រទេស​ជាច្រើន​រួម​មាន​​​ចិន​ រុស្ស៊ី ​និង​ក្រុម​ហ៊ុន​ឱសថ​លោក​ខាង​លិច​ដោយ​មិន​គិត​ពី​មនោគម​វិជ្ជា​។​ ទី​ពីរ​ លោក​តែង​តាំង​រដ្ឋ​មន្ត្រី​សុខាភិបាល​ដែល​មាន​សមត្ថភាព​ខ្ពស់​។​ និង​ទីបី​ លោក​ចូល​រួម​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ជួយ​ដល់​ការ​ដឹក​ជញ្ជូន​​ ការ​ផ្តល់​កន្លែង​ចាក់​វ៉ាក់សាំង​ និង​ឧបករណ៍​ដល់​វេជ្ជបណ្ឌិត​ជា​ដើម​»​។​ យ៉ាង​ណា​មិញ​ វិបត្តិ​សេដ្ឋកិច្ច​របស់​អេក្វាឌ័រ​ក៏​ជា​បញ្ហា​មួយ​សម្រាប់​​​លោក​ Lasso ​ដែរ​។​ កាល​ពី​ថ្ងៃ​ពុធ​ រដ្ឋាភិបាល​​និយាយ​ថា​ ខ្លួន​បាន​សម្រេច​លើ​កម្មវិធី​ផ្តល់​ប្រាក់​កម្ចី​ជាមួយ​មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​​…

  • លេខាធិការសុខាភិបាលអង់គ្លេសនិយាយថា ផែនការធ្វើលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងត្រូវលុបចោល

    លេខាធិការសុខាភិបាលអង់គ្លេសនិយាយថា ផែនការធ្វើលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងត្រូវលុបចោល

    លេខាធិការ​សុខាភិបាល​អង់គ្លេស​លោក​ Sajid Javid ​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ផែនការ​ធ្វើ​លិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ចូល​​ក្នុង​​ក្លឹប​រាត្រី ​និង​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​អង់គ្លេស​​ដែល​ត្រូវ​​រំពឹង​ថា​នឹង​ចូល​ជា​ធរមាន​នៅ​ចុង​ខែ​កញ្ញា​នេះ ​នឹង​មិន​បន្ត​ទៅ​មុន​ទៀត​ទេ​។​ ​លោក ​Javid ​និយាយ​ថា​៖​ «​ខ្ញុំ​រីក​រាយ​ដោយ​ប្រកាស​ថា​ យើង​នឹង​មិន​បន្ត​ទៅ​មុខ​ជាមួយ​ផែនការ​​លិខិត​​បញ្ជាក់​ការ​វ៉ាក់សាំង​នោះ​​ទេ​»​។ លេខាធិការ​សុខាភិបាល​រូប​នេះ​​ប្រាប់​សារព័ត៌មាន​ BBC ​ថា​៖«​​និយាយ​ដោយ​ត្រង់​ទៅ ​មនុស្សភាគ​ច្រើន​ប្រហែល​ជា​មិន​ចូល​ចិត្ត​គំនិត​នេះ​ទេ​។​ ខ្ញុំ​ក៏​មិន​ដែល​ចូល​ចិត្ត​គំនិត​​ដែល​តម្រូវ​ឱ្យ​មនុស្ស​គ្រប់​គ្នា​​ត្រូវ​តែ​បង្ហាញ​ក្រដាស​ស្នាម​​គ្រាន់​តែ​ជា​សកម្មភាព​ប្រចាំ​ថ្ងៃ​នោះ​​ទេ​»​។ ​ ​យ៉ាង​ណា​មិញ​ លោក​​ថា​ ​គំនិត​នេះ​នៅ​តែ​ត្រូវ​​រក្សា​ទុក​ «​ជា​ទុន​បំរុង​»​។​ ​ក្រោម​គ្រោង​ការណ៍​​ ពល​រដ្ឋ​នឹង​ត្រូវ​បង្ហាញ​ភស្តុតាង​ថា​ខ្លួន​ បាន​ទទួល​​​វ៉ាក់សាំង​ពេញ​លេញ​ចំនួន​ពីរ​ដូស​ ​ធ្វើ​តេស្ត ​អវិជ្ជមាន​កូវីដ-១៩​ ឬ​បញ្ចប់​​ការ​ធ្វើ​ចត្តា​ឡីស័ក​ ដើម្បី​​អាច​ចូល​ក្លឹប​រាត្រី​ ឬ​ព្រឹត្តិ​ការណ៍​ដែល​មាន​មនុស្ស​ចូល​រួម​ច្រើន​កុះករ​ផ្សេង​ៗ​ទៀត​។​ ​សមាគម​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​ការ​កំសាន្ត​រាត្រី​​ព្រមាន​ថា​ ផែនការ​នេះ​អាច​ធ្វើ​ឱ្យ​វិស័យ​នេះ​ធ្លាក់​ចុះ​ ហើយ​​ក្លឹប​រាត្រី​នឹង​ប្រឈម​ករណី​រើសអើង​។​ ចាប់​តាំង​ពីពេល​នោះ​មក​ ស្ថាប័ន​​នេះ​អំពាវនាវ​ឱ្យ​លុប​ចោល​នូវ​វិធានការ​ចេញ​ ដោយ​និយាយ​ថា ​ខ្លួន​សង្ឃឹម​ថា​អាជីវកម្ម​អាច​ធ្វើ​ផែនការ​ដោយ​ភាព​ប្រាកដ​ប្រជា​​ និង​ទទួល​​ទំនុក​ចិត្ត​ពី​អតិថិជន​ឡើង​វិញ​។​ អង្គ​ភាព​ The​ Music​ Venue ​Trust​ ​ក៏​ស្នើ​សុំ​ដូច​គ្នា​ដោយ​ហៅ​ វិធានការ​លិខិត​បញ្ជាក់​ការ​វ៉ាក់សាំង​ថា​ជា​បញ្ហា​។​

  • តើអ្វីជាកត្តាដែលធ្វើឱ្យប្រទេសនៅអាហ្វ្រិកប្រឈមមុខនឹងការធ្វើរដ្ឋប្រហារមិនចេះចប់?

    តើអ្វីជាកត្តាដែលធ្វើឱ្យប្រទេសនៅអាហ្វ្រិកប្រឈមមុខនឹងការធ្វើរដ្ឋប្រហារមិនចេះចប់?

    ក្នុង​រយៈ​ពេល​​មួយ​ឆ្នាំ​ប៉ុណ្ណេះ​ ប្រទេស​អាហ្វ្រិក​ខាង​លិច​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ប្ដូរ​អ្នក​គ្រប់គ្រង​​​ញឹក​ញាប់​ ដោយ​ប្រទះ​នូវ​ការ​​ធ្វើ​រដ្ឋ​ប្រហារ​ជោគ​ជ័យ​រហូត​ដល់​បី​លើក​នៅ​ម៉ាលី​និង​ហ្គីណេ​ ​ ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​មួយ​លើក​នៅ​នីហ្សេ​ និង​ការ​ផ្ទេរ​អំណាច​យោធា​តាម​អំពើ​ចិត្ត​នៅ​ប្រទេស​ឆាដ​​ក្រោយ​ប្រធានាធិបតី​​ត្រូវ​​គេ​ធ្វើ​ឃាត​ ។ ប្រវត្តិសាស្ត្រ​ក្រោយ​អាណា​និគម​អាហ្វ្រិក​ខាង​លិច​ ត្រូវ​បាន​គេ​ស្គាល់​ថា​រង​ការ​ញាំញី​ដោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​។​ ​ការ​ផ្លាស់​ប្ដូរ​ដណ្ដើម​អំណាច​បែប​នេះ​ គំរាម​កំហែង​ដល់​ដំណើរ​ការ​​​នៃ​​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​​អាហ្វ្រិក​ធ្លាប់​ឆ្លង​កាត់​រួច​ហើយ​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​​នេះ​ ដោយ​បង្វិល​អាហ្រ្វិក​ទៅ​រក​យុគ​សម័យ​រដ្ឋ​ប្រហារ​​វិញ​។ សារព័ត៌មាន​ CNN  ​ស្រង់​ទិន្នន័យ​នៃ​ការ​សិក្សា​មួយ​ដែល​រក​ឃើញ​ថា​ អនុ​តំបន់​សាហារ៉ា​អាហ្វ្រិក​​ជួប​ប្រទះ​នូវ​រដ្ឋ​ប្រហារ​ដោយ​ជោគ​ជ័យ​ចំនួន​ ៨០ ​ដង​ និង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​បរាជ័យ​ ១០៨ ​ដង​​ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៥៦ ​និង​ ​២០០១ ​ជា​មធ្យម ​៤ ​ដង​ក្នុង​មួយ​ឆ្នាំ​។ តួលេខ​នេះ​​ ធ្លាក់​ចុះ​ពាក់​កណ្តាល​ក្នុង​រយៈ​ពេល​ចាប់​ពី​ឆ្នាំ ​២០១៩ ​ដោយ​ប្រទេស​អាហ្រ្វិក​ភាគ​ច្រើន​បាន​ងាក​មក​រក​លទ្ធិ​ប្រជាធិបតេយ្យ​វិញ​​​។​ តើកត្តា​អ្វី​ដែល​បន្ត​ឱ្យ​ប្រទេស​នៅ​អាហ្វ្រិក​ជួប​បញ្ហា​បែប​នេះ​? ពេល​វេលា​កន្លង​ផុត​ទៅ​ពីរ​ទសវត្សរ៍​ពិត​មែន​ ប៉ុន្តែ​បញ្ហា​ដែល​ធ្លាប់​មាន​មិនទាន់​​ត្រូវ​បាន​ដោះ​ស្រាយ​ឱ្យ​ដាច់​ស្រេច​នោះ​ទេ​។​​ នៅ​ដើម​ទសវត្សរ៍​ក្រោយ​សម័យ​អាណានិគម​​ពេល​​ការ​ធ្វើ​រដ្ឋ​ប្រហារ​​កើត​មាន​ឡើង​ មេ​ដឹក​នាំ​រដ្ឋ​ប្រហារ​​អាហ្វ្រិក​តែង​តែ​​ផ្តល់​​នូវ​ហេតុ​ផល​ដូច​គ្នា​ចំពោះ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​រួម​មាន​ អំពើ​ពុក​រលួយ​ ការ​គ្រប់​គ្រង​មិន​ត្រឹម​ត្រូវ​ និង​ភាព​ក្រីក្រ​។​ អ្នក​ស្រាវ​ជ្រាវ​អាមេរិក​ដែល​សិក្សា​លើ​ការ​ធ្វើ​រដ្ឋ​ប្រហារ​នៅ​អាហ្វ្រិក​លោក​ Jonathan ​Powell​ និយាយ​ថា​៖​ «​បណ្តា​ប្រទេស​អាហ្វ្រិក​មាន​លក្ខខណ្ឌ​ទូទៅ​សម្រាប់​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដូច​ជា​ភាព​ក្រីក្រ ​និង​ដំណើរ​ការ​សេដ្ឋកិច្ច​អន់​ថយ​។​ នៅ​ពេល​​ប្រទេស​មួយ​មាន​រដ្ឋ​ប្រហារ​​ហើយ​  ​រដ្ឋ​នោះ​នឹង​មាន​រដ្ឋ​ប្រហារ​​បន្ដ​បណ្ដាក់​គ្នា​ច្រើន​»​។​ ​ជាក់​ស្ដែង​ លោក​វរសេនីយ៍​ឯក​ Mamady Doumbouya មេ​ដឹក​នាំ​រដ្ឋ​ប្រហារ​ថ្មី​របស់​ប្រទេស​ហ្គីណេ​ យក​​ភាព​ក្រីក្រ​ និង​អំពើ​ពុក​រលួយ​​​ធ្វើ​ជាមូល​ហេតុ​នៃ​ការ​ផ្តួល​រំលំ​ប្រធានាធិបតី​​អាយុ​ ៨៣…

  • តើព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារនៅប៉េកាំង ឆ្នាំ២០២២ គួររៀនអ្វីខ្លះពីព្រឹត្តិការណ៍នៅតូក្យូ?

    តើព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារនៅប៉េកាំង ឆ្នាំ២០២២ គួររៀនអ្វីខ្លះពីព្រឹត្តិការណ៍នៅតូក្យូ?

    ទីក្រុងស៊ាំងស៊ី មាន​ទី​តាំង​នៅ​ខេ​ត្ត​សា​ន​អា​ន​ភា​គ​ពាយ័ព្យ ​ដែលជា​កន្លែង​គ្រោង​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​​​ប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​នៅប៉េ​កាំង​ ឆ្នាំ២០២២​ បាន​​រឹត​បន្តឹងវិធាន​សុវត្ថិភាព​​យ៉ាង​តឹង​រ៉ឹង​ ដើម្បី​ត្រៀម​ទទួល​អ្នក​ចូល​ទស្សនា​រាប់​ម៉ឺននាក់ ដែល​មាន​ចំនួន​ស្មើនឹង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូ​វក្តៅ ដែល​នឹង​ចាប់​ផ្តើម​ជា​ផ្លូ​វកា​​រ​នៅ​ថ្ងៃ ពុធ រហូត​ដល់​ថ្ងៃទី​ ២៧ ខែ​ កញ្ញា ខា​ង​មុខ​នេះ​។ ព្រឹត្តិការណ៍​ ដែល​តែង​​រៀបចំ​​ឡើ​ង​រៀ​ងរាល់ ៤ ឆ្នាំ​ម្តង​នេះ នឹង​ក្លាយជា​ការ​ប្រកួត​កីឡា​ដ៏​ធំ​ដំបូង​បង្អស់​ ដែល​អនុញ្ញាត​ឱ្យ​អ្នកគាំ​ទ្រ​លើ​ក​ទឹ​ក​ចិ​ត្ត​ដ​ល់អត្តពលិក ដោយ​ផ្ទាល់​ក្នុង​សម័យ​កូវីដ​។ ទោះ​យ៉ាង​ណាក្ដី ទស្សនិក​ជន​ ដែល​មាន​វ័យជំទង់ និងម​នុស្សពេញវ័​យ​នានា​ ដែល​ចូល​រួម​ត្រូវ​តែ​ជា​អ្នក​ចា​ក់វ៉ា​ក់សាំង​ហើយ និង​បានផ្ដល់ភស្ដុតាង​​តេស្ត​អវិ​ជ្ជ​មាន​នៅ​ក្នុង ៧២ ម៉ោង​មុនចូល​រួម​ក្នុង​ព្រឹត្តិការណ៍​។ ព្រឹត្តិការណ៍​នេះ ក៏​​អាច​ជះឥ​ទ្ធិពល​ដល់ពិធីការទប់​ស្កាត់​កូវីដ សម្រាប់​កីឡាអូឡាំពិក​ប៉េកាំង​នៅ​ខែ កុម្ភៈ ឆ្នាំក្រោយ ​ហើយ​ប្រសិនបើ​ ពិធីការនេះ​ទ​ទួ​ល​បានជោ​គ​ជ័​យ សបញ្ជាក់ឱ្យ​ឃើញ​ថា គោល​ការណ៍​«មិន​យោគ​យល់គ្នា​»  របស់អាជ្ញាធរ ដែល​បាន​អនុវត្ត​លើ​ការ​រឹត​ត្បិត​យ៉ាង​តឹង​រ៉ឹង​លើ​ការ​ធ្វើដំណើរ​ និង​ការ​ត្រួត​ពិនិត្យ​ព្រំដែន​ ការ​បិទខ្ទប់​ កា​រធ្វើ​តេ​ស្ត​ទ្រង់​ទ្រាយ​ និង​ការចាក់​វ៉ាក់​សាំង​ មាន​ប្រសិទ្ធិ​ភាព​ឬ​យ៉ាង​ណា​។ លោក Ma Guanghui អនុប្រធានគ​ណៈ​ក​ម្ម​កា​​រសុ​ខភា​ពនៅ​ទី​ក្រុងស៊ាំងស៊ី បាន​និយាយ​នៅ​ចុង​ខែ កក្កដា​ ថា នៅពេ​លកា​រ​ប្រ​កួ​ត​ប្រ​ព្រឹ​ត្ត​ទៅ​ ទីក្រុង​នេះ​នឹ​ង​ធ្វើតេស្ត​លើ​ប្រជា​ជន​ជិត ២០…

  • កូរ៉េខាងជើងបាញ់សាកល្បងគ្រាប់មីស៊ីលចម្ងាយឆ្ងាយជោគជ័យ

    កូរ៉េខាងជើងបាញ់សាកល្បងគ្រាប់មីស៊ីលចម្ងាយឆ្ងាយជោគជ័យ

    កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយដែលទើបសិក្សាស្រាវជ្រាវនិងផលិតថ្មីដោយជោគជ័យនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែកញ្ញា

  • ថៃ​​ចាក់វ៉ាក់សាំងដូសទី១ ជាង២៧លាននាក់ហើយ

    ថៃ​​ចាក់វ៉ាក់សាំងដូសទី១ ជាង២៧លាននាក់ហើយ

    ក្រសួងសុខាភិបាល​នៃ​ប្រទេស​ថៃ​បានឲ្យ​ដឹង​ថា​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​៣​ ​កញ្ញា​ ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​បាន​ចាក់​វ៉ាក់សាំង​ ដូ​ស​ទី​១​ ​មាន​២​៧​,​៣​០​៣​,​៧​០​០​នាក់

  • លោកវ៉ាង យី បន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី

    លោកវ៉ាង យី បន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី

    លោកវ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន បន្ត​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​សិង្ហបុរី ក្រោយ​មក​ប្រទេស​វៀតណាម និង​កម្ពុជា។ លោក​មក​ដល់​សិង្ហបុរី​នៅ​ថ្ងៃ​ច័ន្ទ។ ក្រសួង​ការបរទេស​សិង្ហបុរី​បាន​ឱ្យ​ដឹង​ថា លោក វ៉ាង នឹង​ចូល​ជួប​លោក​នាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) លោក​ឧបនាយករដ្ឋមន្ត្រី ហេង ស្វ៊ីគៀត (Heng Swee Keat) និង​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​លោក វីវៀន បាឡាក់គ្រីស្នាន (Vivian Balakrishnan)។ កាល​ពី​ខែ​មីនា​កន្លង​ទៅ លោក បាឡាក់គ្រីស្នាន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហ្វ៊ូជាន ប្រទេស​ចិន ហើយ​បាន​ទៅ​ជួប​ជាមួយ​លោក វ៉ាង យី ដោយ​នៅ​កាល​នោះ​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ពីរ​រូប​បាន​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការ​បើក​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ដូច​ជា​និយាយ​អំពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​ផង​ដែរ។ លោក វ៉ាង យី ចាប់​ផ្ដើម​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​កាល​ពី​សប្ដាហ៍​មុន ដោយ​ចាប់​ផ្ដើម​ដំបូង​គឺ វៀតណាម ក្រោយ​មក​កម្ពុជា បន្ទាប់​មក​សិង្ហបុរី និង​ចុង​ក្រោយ​ប្រទេស​កូរ៉េ​ខាង​ត្បូង មុន​ត្រលប់​មក​ស្រុក​ចិន​វិញ៕

  • លោកប្រធានាធិបតី បៃដិននឹងប្រកាសជំហានថ្មីនៃសម្រាប់ជំងឺកូវីដ១៩ មុនកិច្ចប្រជុំ អ. ស.ប

    លោកប្រធានាធិបតី បៃដិននឹងប្រកាសជំហានថ្មីនៃសម្រាប់ជំងឺកូវីដ១៩ មុនកិច្ចប្រជុំ អ. ស.ប

    ប្រធានាធិបតី​អាមេរិក​លោក​ចូ​ បៃដិន​នឹង​ប្រកាស​ពី​ជំហាន​ថ្មី​ដើម្បី​បន្ថយ​ការ​រីក​រាល​ដាល​នៃជំងឺ​កូវីដ-​១៩ ​មុន​កិច្ច​ប្រជុំ​មហាស​ន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​។ តែទោះជា​​យ៉ាងណាក្ដី លោក​វេជ្ជ​បណ្ឌិត​ ​Vivek Murthy មិន​បាន​បញ្ជាក់​ថា​ ជំហាន​ទាំង​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​ហើយ​ សម័យ​ប្រជុំ​បន្ទាប់​នៃ​មហា​សន្និបាត​នឹង​បើក​នៅ​ថ្ងៃ​អង្គារ​ ចំណែក​ថ្ងៃ​ដំបូង​នៃ​ការ​ពិភាក្សា​ទូ​ទៅនឹង​មាន​នៅ​សប្តាហ៍​ក្រោយ។​ ថ្លែង​ប្រាប់សារពត៌មាន​​ស៊ីអិនអិន​​​ ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​លោក​ Murthy បាន​កោត​សសើរ​​កិច្ច​ប្រឹង​ប្រែង​របស់​លោក​ ប្រធានា​ធិប​តី បៃដិន​ ក្នុង​ការ​ពង្រីក​ការ​ចាក់​វ៉ាក់សាំង​នៅ​សហរដ្ឋ​អាមេរិក​។លោក​បាន​មាន​ប្រសាសន៍​ថា​៖« នឹង​មាន​សកម្មភាព​ជា​ច្រើន​ទៀត​ ដែល​យើង​ត្រូវ​បន្ត​ធ្វើ​ការ​ជា​ពិសេសនៅ​ចំពោះ​មុខ​ពិភព​លោក​» ។ លោក បៃដិន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​និយាយ​ថា​គាត់​នឹង​តម្រូវ​ឱ្យ​កម្មករ​សហ​ព័ន្ធ​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ -១៩ និងផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​និយោជកធំ ៗ​ ដែល​តម្រូវ​ឱ្យ​អ្នក​ធ្វើកការ​ក្រោម​បង្គាប់​​របស់​ពួក​គេ​ចាក់​វ៉ាក់សាំ​ងឬ​ធ្វើ​តេស្ត​ទៀង​ទាត់​។ លោក​បៃដិន​បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​បាន​បរិច្ចាគ​វ៉ាក់​សាំង​កូវីដ១៩​ចំនួន​ ១៤០​ លា​នដូស​ដល់​ប្រទេស​ដទៃ​ទៀត​។ លោក​បាន​មាន​ប្រសាស​ន៍ថា​« នេះ ​គឺ​ជា​ការ​ដឹក​នាំរ​បស់អា​មេរិក​នៅ​លើឆាក​អន្តរជាតិ​ហើយ​នោះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​តែ​ប៉ុណ្ណោះ​» ។

  • ព្យុះទីហ្វុងចន្ធូកាត់ផ្ដាច់ថាមពលអគ្គិសនី និងបង្កជាទឹកជំនន់នៅភាគខាងជើងហ្វីលីពីន

    ព្យុះទីហ្វុងចន្ធូកាត់ផ្ដាច់ថាមពលអគ្គិសនី និងបង្កជាទឹកជំនន់នៅភាគខាងជើងហ្វីលីពីន

    ព្យុះទីហ្វុង​ចន្ធូ​បាន​បង្ក​ឱ្យ​ប្រជាជន​ហ្វីលីពីន​នៅ​ប្រជុំ​កោះ Batanes ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​បង្អស់​នៃ​ប្រទេស រស់​នៅ​ជាមួយ​នឹង​ទឹកជំនន់ និង​បន្ត​គ្មាន​ចរន្ត​អគ្គិសនី។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អាជ្ញាធរ។ ព្យុះ​នេះ​បាន​បោកបក់​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ការិយាល័យ​អាកាសធាតុ​ហ្វីលីពីន​បាន​ចាត់​ចំណាត់​ថ្នាក់​ខ្យល់​ព្យុះ​នេះ​ថា​ជា ព្យុះ​កម្រិត​ទី៥ ដែល​ជា​កម្រិត​ដ៏​ខ្ពស់ និង​ប្រកប​ដោយ​ហានិភ័យ​ធំ​មួយ​។ «នេះ​ស្ថិត​ក្នុង​ចំណោម​ព្យុះ​ដ៏​មាន​ឥទ្ធិពល​មួយ​ ដែល​ខ្ញុំ​ធ្លាប់​ជួប»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Dennis Ballesteros Valdez ដែល​ជា​អ្នក​រស់​នៅ​ខេត្ត Batanes ប្រទេស​ហ្វីលីពីន ដែល​ជា​តំបន់​ជួប​ខ្យល់​ព្យុះ​ញឹកញាប់។ មនុស្ស​ប្រមាណ ១១ ០០០នាក់​បាន​ប៉ះពាល់​ពី​គ្រោះធម្មជាតិ​នេះ​ ខណៈ​ច្រើន​ជាង​ ១ពាន់​នាក់​នៅ​កំពុង​ស្នាក់​នៅ​មណ្ឌល​ជម្លៀស​នៅ​ឡើយ តែ​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​អំពី​អ្នក​ស្លាប់ ឬ របួស​ទេ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​ហ្វីលីពីន។ បើ​តាម​ការិយាល័យ​អាកាសធាតុ ហ្វីលីពីន​មួយ​ឆ្នាំៗ​ជួប​ព្យុះ​ទីហ្វុង​ជា​មធ្យម ២០ដង​ឯណោះ៕

  • បេសកជន អ.ស.ប ៖ អង្គការសហប្រជាជាតិ នឹងជូនជាសាច់ប្រាក់ដល់គ្រួសារតំបន់ហ្គាហ្សា

    បេសកជន អ.ស.ប ៖ អង្គការសហប្រជាជាតិ នឹងជូនជាសាច់ប្រាក់ដល់គ្រួសារតំបន់ហ្គាហ្សា

    បេសកជន​មជ្ឈឹម​បូព៌ា​ របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​និយាយ​ថា​អង្គការ​សហ​ប្រជា​ជាតិ​នឹង​ ចែក​ចាយ​ជំនួយ​ជា​សាច់​ប្រាក់​ដល់​គ្រួសារ​ក្រី​ក្រ​រាប់​ពាន់​គ្រួសារ​ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ​នៅ​តំបន់​ហ្គាហ្សា​ស្ទ្រីប​ ក្រោម​កម្មវិធី​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​កាតា​ នឹង​​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ​ ។ ប្រទេស​កាតា​បាន​បរិច្ចាគ​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ដល់​ហ្កាហ្សា​ចាប់​តាំង​ពី​ការ​វាយ​លុក​របស់​អ៊ីស្រាអែល​ទៅ​លើ​តំបន់​ហ្គាហ្សាស្ទ្រីប​កាល​ពី​ឆ្នាំ ​២០១៤។​ មន្រ្តី​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា​ក្រោម​គម្រោង​ផ្តល់​ហិរញ្ញប្បទាន​ ដែល​ស​ម្របសម្រួល​ដោយ​ប្រទេស​កាតា​ និង​អង្គការ​សហ​ប្រជាជាតិ​ និង​គាំទ្រ​ដោយ​អ៊ីស្រាអែល​ សាច់​ប្រាក់​នឹង​ត្រូវបាន​ផ្តល់​ឱ្យ​នៅ​ចំណុច​ចែក​ចាយ​ជាង​ ៧០០ ​នៅ​ទូ​ទាំង​តំបន់​ ហ្គាហ្សា​ស្ទ្រីប​។ ប្រជាជន​ដែល​រង​គ្រោះ​ជិត​ ១០​ ម៉ឺន​នាក់​នឹង​ចាប់​ផ្តើម​ទទួល​ជំនួយ​ជា​សាច់​ប្រាក់​ នៅ​ថ្ងៃ​ចន្ទ​នេះ​នេះ​បើយោង​តាម​ បេសកជន​អ.ស.ប​ ប្រចាំ​តំបន់​មជ្ឈឹម​បូព៌ា ​បានស​រសេរ​នៅ​លើ​ Twitter​ កាល​ពី​ថ្ងៃ​អាទិត្យ។​ គម្រោង​ផ្តល់​មូល​និធិ​ប្រទស​កាតា​ សម្រាប់​ជន​ក្រី​ក្រ​នៅ​តំបន់​ហ្កាហ្សា​ បាន​ទទួល​ការ​គាំទ្រ​ពី​អ៊ីស្រាអែល​ដែល​នាយករដ្ឋ​មន្រ្តី​លោក​ Naftali Bennett បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​វា​នឹង​ធានា​ថាប្រាក់​នឹង​ទៅ​ដល់​អ្នក​ដែល​ត្រូវ​ការ​។