-
ជប៉ុននិងវៀតណាមចុះកិច្ចព្រមព្រៀងបច្ចេកវិទ្យាយោធា ប្ដេជ្ញារួមគ្នាការពារសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើប្រព័ន្ធច្បាប់

ជប៉ុន និងវៀតណាមបានចុះកិច្ចព្រមព្រៀងក្នុងការផ្ទេរបរិក្ខារ និងបច្ចេកវិទ្យាយោធាកាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈពេលដែលលោក Nobuo Kishi រដ្ឋមន្ត្រីការពារជាតិប្រទេសជប៉ុនបំពេញទស្សនកិច្ចនៅរដ្ឋធានីហាណូយ។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងអំឡុងពេលដែល លោក Kishi ជួបជាមួយលោក Phan Van Giang រដ្ឋមន្ត្រីការពារជាតិវៀតណាម។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិជប៉ុន កិច្ចព្រមព្រៀងនេះអាចឈានទៅដល់ការផ្ទេរបរិក្ខារយោធាមួយចំនួនដូចជា គ្រឿងរបស់នាវានានាទៀតផង។ យ៉ាងណាមិញ ព័ត៌មានលម្អិតនៃការផ្ទេរបច្ចេកវិទ្យា ឬ បរិក្ខារនានា មិនត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ ដោយរដ្ឋមន្ត្រីទាំងពីរព្រមព្រៀងឱ្យអង្គភាពពាក់ព័ន្ធចរចាគ្នាបន្ថែមទៀត។ ពាក់ព័ន្ធនឹងរឿងនេះដែរ លោក Kishi បានប្រាប់សន្និសីទកាសែតមួយថា កិច្ចព្រមព្រៀងនេះនឹង «ពង្រឹងមូលដ្ឋានឧស្សាហកម្មយោធាជប៉ុន ហើយអាចនឹងរំពឹងទុកថា កិច្ចព្រមព្រៀងនេះក៏អាចជួយដល់សន្តិសុខជប៉ុន»។ សារព័ត៌មាន Japan Times បានសរសេរថា ជប៉ុនអាចនឹងបន្ថែមការនាំចេញបរិក្ខារយោធា ដែលផលិតដោយជប៉ុនផ្ទាល់ ក៏ដូចជាបច្ចេកវិទ្យា និងនាវាជប៉ុន ទៅកាន់ប្រទេសវៀតណាម ក្រោយពីមានកិច្ចព្រមព្រៀងនេះរួច។ ប្រភពពីមន្ត្រីអនាមិកប្រាប់ទៅសារព័ត៌មានខាងលើថា «វៀតណាមកំពុងតែស្វែងរកប្រភពសម្ភារៈយោធាពីប្រទេសផ្សេងៗគ្នា»។ វៀតណាមត្រូវបានគេស្គាល់ថា ច្រើនតែនាំចូលសម្ភារៈយោធាពីប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយកាលពីសម័យសង្គ្រាមត្រជាក់។ បន្ថែមពីលើការចុះកិច្ចព្រមព្រៀងនោះ រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរបានសាទរថា កិច្ចសហប្រតិបត្តិការយោធារវាងវៀតណាម និងជប៉ុន ស្ថិតក្នុង «កម្រិតថ្មី»។ ជប៉ុន និងវៀតណាមបានព្រមព្រៀងគ្នាក្នុងរួមចំណែកនៅក្នុងសន្តិសុខ…
-
កូរ៉េខាងជើងសាកល្បងមីស៊ីល ដំបូងដែលអាចមានសមត្ថភាពដូចអាវុធនុយក្លេអ៊ែរ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងដោយជោគជ័យនូវការបង្ហោះមីស៊ីលផ្លោងរយៈចម្ងាយវែងថ្មីមួយ កាលពីចុងសប្តាហ៍ដែលត្រូវបានក្រុមអ្នកវិភាគមើលឃើញ ថាអាចជាអាវុធដំបូងគេរបស់ប្រទេសកូរ៉េខាងជើងដែលមានសមត្ថភាពនុយក្លេអ៊ែរ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ(KCNA) បាននិយាយថា មីស៊ីលទាំងនោះគឺជា «អាវុធយុទ្ធសាស្ត្រដែលមានសារៈសំខាន់យ៉ាងខ្លាំង» ហើយអាចហោះបានចម្ងាយ ១.៥០០ គីឡូម៉ែត្រ (៩៣០ ម៉ាយល៍) មុនពេលទៅដល់គោលដៅរបស់ពួកគេ ហើយវាបានធ្លាក់ចូលក្នុងដែនទឹករបស់ប្រទេសកូរ៉េខាងជើងក្នុងពេលធ្វើការបង្ហោះសាកល្បងកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ ការសាកល្បងចុងក្រោយនេះ បានបង្ហាញពីវឌ្ឍនភាពឥតឈប់ឈររបស់កម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង ចំពេលមានការជាប់គាំងលើកិច្ចពិភាក្សា កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាមួយអាមេរិក ហើយកិច្ចពិភាក្សានេះបានជាប់គាំងតាំងពីឆ្នាំ ២០១៩ ។ លោក Ankit Panda ដែលជាសមាជិកជាន់ខ្ពស់នៅអង្គការ Carnegie Endowment for International Peace ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា នេះគឺជាមីស៊ីលឆ្លងទ្វីបដំបូងគេនៅក្នុងប្រទេសកូរ៉េខាងជើងដែលបានកំណត់យ៉ាងច្បាស់ពីតួនាទីយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។ នៅតែមិនទាន់មានភាពច្បាស់លាស់ទេថាតើកូរ៉េខាងជើងពិតជាមានភាពស្ទាត់ជំនាញលើបច្ចេកវិទ្យាដែលត្រូវការដើម្បីបង្កើតក្បាលមីសីលគ្រាប់តូចដែលអាចដាក់លើកាំជ្រួចមីស៊ីលបានដែរឬទេប៉ុន្តែមេដឹកនាំគីមជុងអ៊ុនបាននិយាយកាលពីដើមឆ្នាំនេះថាការបង្កើតគ្រាប់បែកតូចជាងគឺជាគោលដៅកំពូល។ កូរ៉េទាំងពីរត្រូវបានជាប់គាំង នៅក្នុងការប្រកួតប្រជែងសព្វាវុធដែលបង្កើនល្បឿនដែលក្រុមអ្នកវិភាគភ័យខ្លាចថា នឹងធ្វើឱ្យតំបន់ឧបទ្វីបកូរ៉េនេះពោរពេញទៅដោយមីស៊ីលថ្មីៗដ៏មានឥទ្ធិពល។ យោធាកូរ៉េខាងត្បូងមិនបាន បង្ហាញថាតើខ្លួនបានរកឃើញនិងចាប់បានការសាកល្បងចុងក្រោយរបស់កូរ៉េខាងជើងទេ ប៉ុន្តែបាននិយាយកាលពីថ្ងៃចន្ទ ថាខ្លួនកំពុងធ្វើការវិភាគលម្អិតដោយសហការជាមួយសហរដ្ឋអាមេរិក។ បញ្ជាការ យោធាស.អា.រ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក (INDOPACOM) របស់យោធាអាមេរិកបាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍នេះ ហើយកំពុងសម្របសម្រួលជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួន។ បញ្ជាការយោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « សកម្មភាពនេះ បង្ហាញពីការបន្តផ្តោតលើការអភិវឌ្ឍកម្មវិធីយោធារបស់ខ្លួននិងការគំរាមកំហែងដែលកើតមានចំពោះប្រទេសជិតខាងនិង សហគមន៍អន្តរជាតិ» ។…
-
កូរ៉េខាងជើងជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលចង្អុលប្រាប់ទិសក្នុងរយៈចម្ងាយឆ្ងាយ

-
លោក ចូ បៃដិន អំពាវនាវអោយរួបរួមជាតិក្នុងពិធីរំលឹកខួបព្រឹត្តិការណ៍មហាភេវរកម្ម ១១ កញ្ញា

-
អង្គការសហប្រជាជាតិ៖ ៩៣%នៃប្រជាជនអាហ្វហ្គានីស្ថានមិនបានទទួលទានអាហារគ្រប់គ្រាន់ឡើយ

-
ក្រុមហ៊ុនចិន Sinopharm អះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធិភាពខ្ពស់ប្រឆាំងនឹងវ៉រុសបំប្លែងខ្លួនថ្មី

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២២៥លាន៤៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៦៤ម៉ឺននាក់ និងជាសះស្បើយ២០២លាន៧ម៉ឺននាក់

-
ដាណឺម៉ាក ក្លាយជាប្រទេសអឺរ៉ុបតែមួយគត់ ដែលមិនមានវិធានការណ៍រិតត្បិតទប់ស្កាត់កូវីដ

ដាណឺម៉ាកបានក្លាយជាប្រទេសនៅអ៊ឺរ៉ុបតែមួយគត់ ដែលមិនមានការរឹតត្បិតការទប់ស្កាត់ជំងឺកូវីដ ដោយសារអត្រាវ៉ាក់សាំងនៅប្រទេសនេះ បានឈានដល់ជាង ៧០ ភាគរយនៃប្រជាជនសរុបក្នុងប្រទេស។ប្រជាពលរដ្ឋម្នាក់ឈ្មោះ Klaus Sylvester បាននិយាយ៖ «វា(ជំងឺរាតត្បាត)មានរយៈពេលពីរ បីឆ្នាំហើយ។ ខ្ញុំមានកូនបីនាក់ ហើយពេលរៀននៅផ្ទះ ពិបាកខ្លាំងណាស់។ ខ្ញុំត្រេកអរណាស់ ដែលដាណឺម៉ាកលែងមានការរឹតត្បិតទៀតហើយ»។ ប្រទេសដាណឺម៉ាក បានណែនាំពីគោលការណ៍នៃការធ្វើលិខិតឆ្លងដែនកូវីដ-១៩ នៅខែ មីនា ឆ្នាំ ២០២១ ដែលជាផ្នែកមួយនៃការបន្ធូរបន្ថយច្បាប់តឹងរឹងបន្តិចម្តងៗ។ កាលពីថ្ងៃទី ១ ខែសីហា ប្រទេសនេះ បានបន្ថូរបន្ថយគោលការការត្រូវការបង្ហាញប័ណ្ណបញ្ជាក់សុខភាពនៅសារមន្ទីរ និងព្រឹត្តិការណ៍ក្នុងស្រុក ដែលមានមនុស្សតិចជាង ៥០០ នាក់ ខណៈគោលការណ៦ពាក់ម៉ាស់ត្រូវបានបន្ថូរបន្ថយនៅទីសារធារណៈ នៅកន្លែងដឹកជញ្ជូនសាធារណៈ ចាប់តាំងពីពាក់កណ្តាលខែ សីហា មកម្ល៉េះ។ គួរបញ្ជាក់ផងដែរថា ការចែកចាយវ៉ាក់សាំងនៅប្រទេសនេះ មានដំណើរការយ៉ាងឆាប់រហ័ស ដោយមាន ប្រជាជនជាង ៧៣ ភាគរយនៃប្រជាជនសរុបចំនួន ៥.៨ លាននាក់ បានចាក់វ៉ាក់សាំងពេញលេញហើយ ប្រជាជន ដែលមានអាយុលើសពី ៦៥ ឆ្នាំ បានទទួលបានវ៉ាក់សាំងពេញលេញ ប្រមាណជាង ៩៦ ភាគរយហើយ។
-
ជនភៀសខ្លួននៅអូស្ត្រាលី ភ័យខ្លាចឆ្លងកូវីដនៅមណ្ឌលអន្តោប្រវេសន៍

ក្រុមអ្នកឃោសនានៅអូស្រ្តាលី កំពុងជំរុញឱ្យរដ្ឋាភិបាលដោះលែងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលអន្តោប្រវេសន៍ បន្ទាប់ពីរកឃើញករណីកូវីដយ៉ាងហោច ១ ករណីនៅក្នុងមណ្ឌលមួយនៅមែលប៊ន។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន Al Jazeera។ ទីក្រុងមែលប៊ន ដែលជាទីក្រុងធំទី ២ របស់អូស្រ្តាលី បច្ចុប្បន្នកំពុងត្រូវបានគេបិទខ្ទប់ជាលើកទី ៦ ហើយ ក្រោយមានការផ្ទុះឡើងនៃមេរោគឆ្លង ដែលបណ្តាលមកពីវ៉ារ៉្យង់ដែលតា ដោយកាលពីថ្ងៃ សៅរ៍ កន្លងទៅ រដ្ឋ Victoria បានរាយការណ៍ពីករណីថ្មីចំនួន ៤៥០ ករណី។ ដោយឡែក រដ្ឋធានីមែលប៊ន និងតំបន់ជុំវិញ បានរកឃើញករណីយ៉ាងហោចណាស់ ២៩៩ ករណី ក្នុងចំណោម ៣៣៤ ដែលរកឃើញសរុបកាលពីថ្ងសុក្រ។ អ្នកធ្វើយុទ្ធនាការ និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាច្រើន បានប្រាប់សារព័ត៌មាន Al Jazeera ថា ឆ្មាំយ៉ាងហោចណាស់ ២ នាក់ បានធ្វើតេស្តិ៍វិជ្ជមាន ហើយមនុស្សរាប់សិបនាក់ទៀតត្រូវបានគេសន្មត់ថា ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ ទោះយ៉ាងណា កងកម្លាំងព្រំដែនអូស្ត្រាលី (ABF) និយាយថា មានតែបុគ្គលិកម្នាក់ប៉ុណ្ណោះ ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានជំងឺនេះ។ កងកម្លាំង…
-
ខួបទី២០ ការវាយប្រហារថ្ងៃ១១ កញ្ញា៖ ប្រជាជនអាហ្វហ្គានីស្ថានបន្ទោសការចាកចេញរបស់អាមេរិកចំពោះបញ្ហារបស់ពួកគេ

ប្រជាជនអាហ្វហ្គានីស្ថាននៅក្រុងកាប៊ុលបានសម្ដែងកំហឹង និងអារម្មណ៍ថាអាមេរិកបានក្បត់ ខណៈពេលនៃការប្រារព្ធខួបទី ២០ នៃការវាយប្រហារភេរវកម្មថ្ងៃ ១១ កញ្ញា ដែលជំរុញឱ្យអាមេរិកឈ្លានពានប្រទេសអាហ្វហ្គានីស្ថាន និងទម្លាក់ក្រុមតាលីបង់ចេញពីអំណាច។ បន្ទាប់ពីការកាន់កាប់អស់រយៈពេលពីរទសវត្សរ៍ បេសកកម្មយោធាអាមេរិក ដែលជាញឹកញាប់មិនបានបំពេញគោលដៅតាមពេលកំណត់ និងតែងតែអះអាងថាការផ្លាស់ប្ដូរទៅមុខកាន់តែខិតជិត បានដកចេញភ្លាមៗពីអាហ្វហ្គានីស្ថានកាលពីខែមុន ដែលបង្កឱ្យមានការដួលរលំយ៉ាងឆាប់រហ័សនៃរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិច និងការវិលត្រឡប់មកកាន់អំណាចវិញរបស់តាលីបង់។ ការដកចេញដ៏ចលាចលនេះចាប់ផ្ដើមការព្យាករខុសអំពីសមត្ថភាពរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលអាមេរិកព្យាករថាអាចទប់ទល់នឹងការវាយប្រហាររបស់ក្រុមតាលីបង់បានយ៉ាងហោចណាស់មួយឆ្នាំកន្លះ។ បន្ទាប់ពីការដួលរលំរបស់រដ្ឋាភិបាល អាមេរិកបានរំពឹងលើការការពាររបស់សត្រូវខ្លួនដើម្បីបន្តការជម្លៀស ហើយបញ្ចប់ដោយការវាយប្រហារអាកាសមួយដែលសម្លាប់ជនស៊ីវិលជាង១០នាក់ រួមទាំងកុមារផងដែរ។ «សំណាងអាក្រក់ដែលយើងកំពុងជួបប្រទះនាពេលនេះ គឺដោយសារតែអាមេរិក» បុរសវ័យក្មេងមួយរូបប្រាប់សារព័ត៌មានរ៉យទ័រ។ «បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញា បានកើតឡើង ជនជាតិអាមេរិកបាននៅក្នុងប្រទេសរបស់យើងអស់រយៈពេល ២០ ឆ្នាំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន» ប្រជាជនក្រុងកាប៊ុលមួយរូបទៀតនិយាយបែបនេះ ហើយបន្តទៀតថា៖ «ពួកគេបានយកផលប្រយោជន៍ដែលពួកគេមាននៅក្នុងចិត្តអស់រយៈពេល ២០ ឆ្នាំមកហើយ ខណៈដែលយើងមិនទទួលបានអត្ថប្រយោជន៍អ្វីពីពួកគេ។ ពួកគេបានបន្សល់ប្រទេសក្នុងស្ថានភាពច្របូកច្របល់»។ ចាប់តាំងពីការចាកចេញរបស់អាមេរិក ការព្រួយបារម្ភជាច្រើនបានលេចឡើងអំពីអនាគតរបស់ប្រទេសអាហ្វហ្គានីស្ថាន។ អាហ្វហ្គានីស្ថានកំពុងប្រឈមជាមួយបញ្ហាជាច្រើនដូចជាការធ្លាក់តម្លៃនៃរូបិយប័ណ្ណ ការឡើងតម្លៃម្ហូបអាហារ និងឥន្ធនៈ និងកង្វះសាច់ប្រាក់តាមបណ្ដាធនាគារឯកជន។ បន្ថែមពីលើនេះទៅទៀតទ្រព្យសម្បត្តិធនាគារកណ្ដាលអាហ្វហ្គានីស្ថានជិត ១០ ពាន់លានដុល្លារ បច្ចុប្បន្នត្រូវបានបង្កកនៅក្រៅប្រទេស ហើយត្រូវបានគេចាត់ទុកថាជាឧបករណ៍ដ៏សំខាន់ក្នុងការចរចាជាមួយរដ្ឋបាលថ្មីនេះ។ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (USAID) រៀបរាប់នៅក្នុងរបាយការណ៍មួយថាប្រមាណ ៩៧ ភាគរយនៃប្រជាជនអាហ្វហ្គានីស្ថានអាចធ្លាក់ក្រោមខ្សែបន្ទាត់នៃភាពក្រីក្រប្រសិនបើវិបត្តិនយោបាយ…