Category: ព័ត៌មានអន្តរជាតិ

  • នាយករដ្ឋមន្ត្រីអង់គ្លេស ទម្លាក់រដ្ឋមន្ត្រីការបរទេសក្នុងអំឡុងព្រឹត្តិកាណ៍ការរុះរើគណៈរដ្ឋមន្ត្រីធំ

    នាយករដ្ឋមន្ត្រីអង់គ្លេស ទម្លាក់រដ្ឋមន្ត្រីការបរទេសក្នុងអំឡុងព្រឹត្តិកាណ៍ការរុះរើគណៈរដ្ឋមន្ត្រីធំ

    នាយករ​ដ្ឋម​ន្រ្តី​អ​ង់គ្លេ​ស លោក Boris Johnson នៅថ្ងៃពុធ បាន​តែ​ង​តាំ​ង​គណៈ​រដ្ឋ​ម​ន្រ្តី​​ថ្មី​មួយ ដើម្បី​កែ​ប្រែ​រ​ដ្ឋា​ភិ​បា​ល Brexiteer រ​ប​ស់​ខ្លួន​ ប​ន្ទាប់​ពី​មា​ន​ភា​ព​ច​ម្រូ​ង​ច​ម្រា​ស​ទា​ក់ទ​ង​នឹ​ង​រឿង​កូវីដ​ -១៩ អា​​ហ្វហ្គា​នី​ស្ថា​ន​ និងព​ន្ធគ​យ ដែល​ធ្វើ​ឱ្យ​រ​ដ្ឋ​ម​ន្ត្រី​ការ​ប​រ​ទេ​ស​លោ​ក​ Dominic Raab ធ្លាក់​ចុះ​ពី​តំណែង​​រដ្ឋ​មន្រ្តី​ការ​បរទេស​​។ លោក Raab ត្រូ​វបា​​នផ្លា​ស់​ប្តូ​រ​ទៅ​ជា​លេ​ខាធិ​​ការយុ​ត្តិ​ធម៌ ប៉ុន្តែ​នឹ​ង​រ​ក្សា​តួនា​​ទីជា​ឧ​ប​នា​យ​ករដ្ឋមន្ត្រី​ដដែល​។ អតី​ត​មេ​ធាវី ដែលតំ​ណា​ង​ឱ្យលោក Johnson កាលពី​ខែ​មេសាឆ្នាំមុន បាន​ប្រឈម​នឹង​ការ​រិះគ​ន់​ជា​បន្ត​បន្ទាប់ ចំពោះកា​រ​ដោះស្រា​យ​វិ​ប​ត្តិ​អា​ហ្វ​ហ្គា​នី​ស្ថា​ន​របស់គាត់​។ លេខាធិការ​ពា​ណិ​ជ្ជ​កម្ម លោក Liz Truss ដែលជា​អ្នក​​ធ្វើ​កិ​ច្ច​ព្រ​ម​ព្រៀ​ង​ជា​ច្រើន ចាប់តាំ​ង​ពី​ការ​ចាក​ចេញរ​បស់​ច​ក្រ​ភ​ព​អ​ង់​គ្លេ​ស​ពីស​ហ​ភា​ព​អឺ​រ៉ុប Brexit កាល​ពី​ខែ មករា​ និង​ត្រូវ​ឡើង​ជំនួស​តំណែង​លោក​វិញ​។ ដោយ​ឡែក​ លោក​ Michael Gove ជា​មន្ត្រី​តែង​តាំង​ក្នុង​ Brexit នឹង​ត្រូវ​ជំនួស​តំណែង​រ​ដ្ឋម​ន្ត្រី​​ក្រសួង​មហាផ្ទៃ លោក​ Priti Patel ដែលជាមន្ត្រី​តែង​តាំង​ក្នុង​ Brexite ដ៏សំ​ខាន់​ម្នាក់​ទៀត ដែល​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​ ទាក់​ទិន​នឹង​ករណី​កំណើន​ការ​ធ្វើចំណាកស្រុកពីប្រទេសបារាំង។

  • ក្រុមហ៊ុន Pfizer និង Moderna ៖ ប្រសិទ្ធិភាពការពាររបស់វ៉ាក់សាំងធ្លាក់ចុះជាលំដាប់តាមពេលវេលានៃការចាក់

    ក្រុមហ៊ុន Pfizer និង Moderna ៖ ប្រសិទ្ធិភាពការពាររបស់វ៉ាក់សាំងធ្លាក់ចុះជាលំដាប់តាមពេលវេលានៃការចាក់

    ក្រុមហ៊ុន​ Pfizer និង Moderna បា​ន​ឲ្យ​​ដឹង​ថា​ ប្រសិទ្ធិភាព​​ការពារ​របស់​វ៉ាក់សាំង  អាច​ថយ​ចុះ​ជាលំដាប់​តាម​ពេល​វេលា​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង​ ខណៈក្រុម​​និយ័តករ​ថ្នាំ​អាមេរិក​កំពុង​រៀប​ចំ​ពិចារណាថា​តើត្រូ​វ​អ​នុ​​ម័​តក​​ម្មវិធីបង្កើនប្រសិទ្ធភាពដែរឬទេ។ នៅចំពោះ​មុ​ខ​កិ​ច្ច​ប្រ​ជុំ​ដ៏​សំ​ខាន់​មួយ​នៃ​​គ​ណៈ​ក​ម្ម​កា​រ​ប្រឹ​ក្សាវ៉ា​ក់សាំង របស់​រដ្ឋបាល​ចំណី​អាហារ និងឱសថ (FDA) កាល​ពី​ថ្ងៃ សុក្រ ក្នុង​ការ​ពិភាក្សា​​អំពី​ការ​ផ្ត​ល់ដូស​ជំ​នួយ​ដល់​ប្រជាជន​ ក្រុមហ៊ុន​ Pfizer បាន​ដាក់​របាយការណ៍​សិក្សា​មួ​យ​នៅថ្ងៃពុធដែលមជ្ឍមណ្ឌល​ ​Kaiser Permanente រដ្ឋកាលីហ្វ័រញ៉ា​​ខា​ងត្បូង​ បាន​បញ្ជាក់​ពី​​ប្រសិ​ទ្ធ​ភា​ពវ៉ាក់​សាំង​នៃ​ថា នឹង​ថ​យចុះ​តា​ម​ធម្ម​ជា​តិ​ «ដោយមិន​គិត​ពី​វ៉ារ្យ៉ង់​»។ ក្រុមហ៊ុន​ Pfizer បានបង្ហាញទិន្នន័​យ​ ដែល​ថាប្រសិទ្ធិ​ភាពនៃ​​ការ​ពាររបស់​វ៉ាក់សាំ​ង បា​ន​ធ្លា​​ក់​ចុះពី ៦ ទៅ ៨ ខែប​ន្ទាប់​​ពីកា​រ​​ចា​ក់វ៉ា​​ក់​សាំ​ង​ទី​​២ និង​ចាប់​ផ្ដើម​មិនសូវមានប្រសិទ្ធភាពប​ន្តិ​​ច​ម្តងៗ ក្នុ​ងរយៈ​ពេល​ពីរ​ខែ​បន្ទាប់​។ ប្រសិទ្ធភាពវ៉ាក់សាំ​​ង បា​ន​ធ្លា​ក់​ចុះ​ប្រ​ហែល ៦ ភាគរយរៀង​រា​ល់ ២ ខែ ប​ន្ទា​ប់​ពី​កា​រ​ចាក់​លើក​ទី​ ២​ និង​ធ្លាក់​ចុះ​ពី​ ៩៦,២ ភាគរយក្នុ​ងមួ​​យស​ប្តាហ៍ និង​ធ្លាក់ចុះ​ដល់​ ៨៣,៧ ភាគរយ​ក្នុង​រយៈ​ពេល​បួន​ខែ​ក្រោយ​មក​។​ ក្រុមហ៊ុន​ក៏​បា​ន​ដ​ក​ស្រ​ង់ទិ​ន្ន​ន័​យ​អ៊ី​ស្រាអែល ដែ​លប​ង្ហា​ញ​ថា វ៉ាក់សាំង​ដូស​ទី៣ បាន​ស្តារ​ការ​ការពារ​ឡើង​វិញ​រហូតដល់៩៥ ភាគរយប្រ​ឆាំងមេរោគ​កូវីដ​-១៩។ នេះ​បើ​យោងតាម​ឯកសារ…

  • ព្រះមហាក្សត្រម៉ាឡេស៊ីសាទរនឹងកិច្ចព្រៀមព្រៀងទ្វេភាគីរវាងរដ្ឋាភិបាលនិងគណបក្សប្រឆាំង

    ព្រះមហាក្សត្រម៉ាឡេស៊ីសាទរនឹងកិច្ចព្រៀមព្រៀងទ្វេភាគីរវាងរដ្ឋាភិបាលនិងគណបក្សប្រឆាំង

    កាល​ពី​ថ្ងៃ​ពុធ​ ទី១៥​ កញ្ញា ​ព្រះ​មហាក្សត្រ​ម៉ាឡេស៊ី​ ព្រះ​ចៅ​ Sultan Abdullah Ahmad Shah បាន​កោត​សរសើរ​ចំពោះ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ដែល​ លោក​Ismail Sabri Yaakob អាច​បន្ត​កាន់​អំណាច​យ៉ាង​តិច​ ១១​ ទៀត​។​ ព្រះ​បរមរាជវាំង​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​ជា​មួយ​នឹង​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​នេះ​ វិបត្តិ​នយោបាយ​នឹង​បញ្ចប់​ភ្លាមៗ​ ខណៈ​ដែល​សមាជិក​សភា​នឹង​ដាក់​ចេញ​នូវ​របៀប​វារៈ​នយោបាយនិង​​រួប​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ។ ក្រោម​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​និង​ស្ថិរភាព​នយោបាយ​ដែល​បាន​ចុះ​ហត្ថលេខា​រវាង​រដ្ឋាភិបាល​ និង​គណបក្ស​ប្រឆាំង​ Pakatan Harapan (PH) កាល​ពី​ថ្ងៃ​ទី​១៣​ កញ្ញារដ្ឋាភិបាល​បាន​យល់​ព្រម​អនុម័ត​កំណែ​ទម្រង់​។ កំណែ​ទម្រង​នេះ​មាន​ដូច​​ជា​ កំណត់​អាណត្តិ​នាយករដ្ឋមន្រ្តី​ត្រឹម​ ១០​ ឆ្នាំ​ និង​ហាម​​អ្នក​តាក់​តែង​ច្បាប់​មិនផ្លាស់​ប្តូរ​​​គណបក្ស។

  • អគ្គលេខាធិការ អ.ស.ប៖គំនិតដែលថាអង្គការសហប្រជាជាតិអាចដោះស្រាយបញ្ហាប្រទេសអាហ្វហ្គានីស្ថានគឺជាការស្រមើស្រមៃ

    អគ្គលេខាធិការ អ.ស.ប៖គំនិតដែលថាអង្គការសហប្រជាជាតិអាចដោះស្រាយបញ្ហាប្រទេសអាហ្វហ្គានីស្ថានគឺជាការស្រមើស្រមៃ

    កាល​ពី​ថ្ងៃ​ពុធ​ ទី​ ១៥​ កញ្ញា​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជាជាតិបាន​និយាយ​ថា​ គំនិត​ដែល​ថា​ស្ថាប័ន​ពិភពលោក​អាច​ដោះ​ស្រាយ​បញ្ហា​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​គឺ​ជា​ការ​ស្រមើ​ស្រមៃ​។​ ​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជាជាតិលោក​ Antonio Guterres បាន​និយាយ​ថា៖ «ការ​គិត​ដែល​ថា​យើង​​ ​អាច​​ដោះ​​ស្រាយ​បញ្ហា​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​គឺ​ជា​ការ​ស្រមើ​ស្រមៃ​មួយ​ ដែល​បញ្ហា​នោះ​ពួក​គេ​មិនអាច​ធ្វើ​ដោះ​ស្រាយ​បាន​ទាំង​ដែល​ពួក​គេ​មាន​ទ័ព​និង​ថវិការ​ក្នុង​ការ​ដោះ​ស្រាយ​​»។ នេះ​បើ​តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Reuters ។​ លោក​ Guterres​ បាន​និយាយ​ថា​ លោក​គាំ​ទ្រទៅ​លើ​កិច្ច​ខំប្រឹង​ប្រែង​ក្នុង​ការ​បញ្ចុះ​ប​ញ្ចូល​ក្រុម​តាលីបង់​អោយ​បង្កើត​រដ្ឋាភិបាល​ដែល​មាន​ភាព​ប្រសើរជាង​ពេល​ដែល​ពួក​គេ​គ្រប់​គ្រង​ប្រទេស​នេះ​កាល​ពី​ ២០​ ឆ្នាំ​មុន​។ លោក​បាន​និយាយ​ថា​ អង្គការ​សហប្រជាជាតិ​មាន​សមត្ថភាព​តិច​តួច​ក្នុង​ការ​សម្រុះ​សម្រួល​ភាគី​ទាំង​ពីរ​ ហើយ​លោក​បញ្ជាក់​ថា​អង្គការ​សហប្រជាជាតិ​គួរ​តែ​ផ្តោត​លើ​ជំហរ​របស់​ខ្លួន​ដែល​ជា​អង្គការ​អន្តរជាតិ​មួយ​ដែល​នៅ​ទី​នោះ​ដើម្បី​គាំទ្រ​ប្រជាជន​អាហ្វហ្គានីស្ថាន​» ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​តាលីបង់​បាន​គ្រប់​គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ជោគ​ជ័យ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​សម្រេច​ដក​ទ័ព​ចេញ​ពី​ប្រទេស​នេះ​។​

  • លោកឌូតឺតេបន្តមិន​សហការ​ជាមួយ​តុលាការ​ ​I​CC ​ករណី​សង្គ្រាម​គ្រឿងញៀន​

    លោកឌូតឺតេបន្តមិន​សហការ​ជាមួយ​តុលាការ​ ​I​CC ​ករណី​សង្គ្រាម​គ្រឿងញៀន​

    ប្រធានាធិបតី​ហ្វីលីពីន​ ​លោក​ ​Rod​rig​o ​D​u​t​e​r​t​e​ ​នឹង​មិន​សហការ​ជាមួយ​សវ​ន​ការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ហៅ​កាត់​ថា​ ​I​CC ​ទេ​ ​ទាក់​ទឹង​នឹង​ការ​បង្ក្រាប​គ្រឿងញៀន​នៅ​ហ្វីលីពីន​ ​ដែលគេ​ហៅថា​ ​សង្គ្រាម​គ្រឿងញៀន​ ​ដែល​មាន​ជន​សង្ស័យ​គ្រឿងញៀន​ត្រូវ​បាន​បាញ់សម្លាប់​

  • អាល្លឺម៉ង់៖ ចិនបដិសេធមិនឱ្យនាវាចម្បាំងអាល្លឺម៉ង់ចូលសំចត

    អាល្លឺម៉ង់៖ ចិនបដិសេធមិនឱ្យនាវាចម្បាំងអាល្លឺម៉ង់ចូលសំចត

    ចិន​បដិសេធ​មិន​ឱ្យ​នាវា​ចម្បាំង​អាល្លឺម៉ង់ Bayern ដែល​ជា​នាវា​សម្រាប់​បាញ់​ប្រហារ​នាវា​ជ្រមុជ​ទឹក​ ចូល​សំចត​នៅ​ក្នុង​កំពង់​ផែ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ពុធ។ នាវា​អាល្លឺម៉ង់​បាន​ហែល​ចេញ​ពី​ដែនដី​អាល្លឺម៉ង់​កាល​ពី​ខែ​មុន ក្នុង​បេសកកម្ម​រយៈពេល ៦ខែ​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង។ ខណៈ​ចិន​ធ្វើ​ការ​ទាមទារ​ថា ផ្ទៃ​សមុទ្រ​ចិន​ខាង​ត្បូង​ប្រមាណ ៩០% ជា​ដែន​ទឹក​របស់​ខ្លួន រដ្ឋធានី​ប៊ែរឡាំង​បាន​ធ្វើ​ការ​សង្កត់​ធ្ងន់​ថា ខ្លួន​មិន​ទទួល​ស្គាល់​ការ​ទាមទារ​នេះ​ទេ។ ទោះ​បី​ជា​អាល្លឺម៉ង់​មិន​ទទួល​ស្គាល់​ក្ដី កន្លង​ទៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់​អ្នកស្រី Annegret Kramp-Karrenbauer បាន​លើកឡើង​ថា បេសកកម្ម​នាវាចរណ៍​របស់​អាល្លឺម៉ង់​មួយ​នេះ​មិន​សំដៅ​លើ​ការ​គំរាម​កំហែង​ប្រទេស​ណា​នោះ​ទេ ហើយ​ការ​ដែល​ចង់​ឈប់​សំចត​នៅ​ស្រុក​ចិន ក៏​ព្រោះ​តែ​ខ្លួន​មាន​បំណង «រក្សា​នូវ​កិច្ច​សន្ទនា» រវាង​សម្ព័ន្ធមិត្ត​ និង​ចិន​តែ​ប៉ុណ្ណោះ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ និង​ក្រសួង​ការពារ​ជាតិ​ចិន មិន​ទាន់​ធ្វើការ​ឆ្លើយតប​ភ្លាមៗ​នោះ​ទេ ទៅ​នឹង​ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​អាល្លឺម៉ង់៕

  • អាជ្ញាធរចិនបង្រ្កាបការទាញយកលុយគ្រីបតូនៅខេត្ត Hebei ភាគខាងជើងនៃប្រទេស

    អាជ្ញាធរចិនបង្រ្កាបការទាញយកលុយគ្រីបតូនៅខេត្ត Hebei ភាគខាងជើងនៃប្រទេស

    អាជ្ញាធរ​ខេត្ត​ Hebei ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ចិន​​និយាយ​ថា​ ខ្លួន​​ចាប់​ផ្តើម​យុទ្ធនាការ​ពិសេស​ប្រឆាំង​នឹង​ការ​ទាញ​យក​ និង​ការ​ជួញ​ដូរ​រូបិយ​ប័ណ្ណ​ឌីជីថល​ ឬ​លុយ​គ្រីបតូ​ ដោយ​សារ​តែ​កង្វល់​ផ្នែក​បរិស្ថាន​ ហិរញ្ញវត្ថុ​ និង​សន្តិសុខ​ជាតិ ​ដែល​ជា​សញ្ញា​ថ្មី​នៃកា​រប្តេ​ជ្ញា​ចិត្តរ​បស់​​ក្រុង​ប៉េកាំង​ក្នុង​ការ​បង្ក្រាប​ទីផ្សារ​នេះ​។​ ​យោង​តាម​សារ​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ដោយរ​ដ្ឋបាល​អ៊ិនធឺណិត​(Cyberspace Administration )​ខេត្ត​កាល​ពី​ថ្ងៃ​អង្គារ​ ទីភ្នាក់ងារ​រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុន​គ្រប់​គ្រង​ដោយ​រដ្ឋ​ ត្រូវ​​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ព័ត៌មាន​របស់​ខ្លួន​ដើម្បី​លុប​បំបាត់​ការ​ប្រើ​ប្រាស់​ថាមពល​តាម​កុំព្យូទ័រ​ណាមួយ​ដើម្បី​ទាញ​យក​រូបិយប័ណ្ណ​ឌីជីថល​ផ្សេង​ៗ​ត្រឹម​ចុង​ខែ​កញ្ញា​នេះ​​​។​ ជា​មួយ​គ្នា​នោះ​ សាកល​វិទ្យាល័យ ​និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ ក៏​ត្រូវ​​កាត់​បន្ថយ​ប្រព័ន្ធ​ថាមពល​របស់​ខ្លួន​ឱ្យ​នៅ​ត្រឹម​ទំហំ​ដែល​ត្រូវ​ការ​សម្រាប់​តម្រូវ​ការ​សិក្សាផង​​ដែរ​។​ រដ្ឋបាល​ដដែល​ថា​ អាជ្ញាធរ​អ៊ិនធឺណិត​ក្នុង​តំបន់​ និង​បទ​ប្បញ្ញត្តិ​ហិរញ្ញ​វត្ថុ​គួរ​តែ​បង្កើន​ការ​ប្រមូល​របាយការណ៍​ពី​ក្រុម​ទុច្ចរិត ​និង​សាធារណជន​។​ ដោយ​ចាប់​ផ្តើម​នៅ​ខែ​ក្រោយ​ទៅ​ ទីភ្នាក់ងារ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​តាម​ដាន​ស្ថានការណ៍​ជា​ប្រចាំ​ និង​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​ទាញ​យក​ ឬ​ជួញដូរ​រូបិយប័ណ្ណ​ឌីជីថល​ខុស​ច្បាប់​។​ រដ្ឋបាល​អ៊ិនធឺណិត​និយាយ​ថា​៖​ «​ការ​ទាញ​យក​លុយ​គ្រីបតូ​ប្រើប្រាស់​ថាមពល​យ៉ាង​ច្រើន​ ដែល​ប្រឆាំង​នឹង​គោល​បំណង​កំពូល​អព្យាក្រឹត​កាបូន​របស់​ចិន​​។​ ការ​ដោះដូរ​ និង​ប្រតិបត្តិការទាញ​​​យក​​​ បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង​ដល់​សណ្តាប់​ធ្នាប់​ហិរញ្ញវត្ថុ​​របស់​​ប្រទេស​​ និង​មាន​ហានិភ័យ​ធំ​ធេង​លើ​ផ្នែក​ហិរញ្ញវត្ថុ​។ ការ​រីក​រាល​ដាល​នៃ​ប្រតិបត្តិការ​នេះ​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ និង​សង្គម​ និង​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​ជាតិ​»​។​ ​ការ​ម៉ាញ​ ឬ​ទាញ​យក​លុយ​គ្រីបតូ​ដូច​ជាប៊ី​តខញ​ ត្រូវ​ប្រើប្រា​ស់​ថាមពល​យ៉ាង​មហាសាល​ដើម្បី​គណនា​រូបមន្ត​គណិត​វិទ្យា​ដ៏​ស្មុគ​ស្មាញ​។​ ​ការ​ជួញ​ដូរ​លុយគ្រី​បតូ​ផ្សេង​ៗ​ត្រូវ​បាន​ហាម​ឃាត់​នៅ​​ចិន​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ ​ដោយ​សារ​ការ​ភ័យ​ខ្លាច​លើ​ការ​គំរាម​កំហែង​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ​ ប៉ុន្តែ​ក្រុម​ប្រឹក្សា​រដ្ឋ​ចិន​ទើប​តែ​ប្រកាស​​បង្ក្រាប​ការ​ទាញ​យក​ប៊ីតខញ​នៅ​ខែ​ឧសភា​ឆ្នាំ​នេះ​ប៉ុណ្ណេះ​ ក្រោយ​លោក​ប្រធានា​ធិបតី​ ស៊ី​ ជីនពីង​ សន្យា​ឱ្យ​សម្រេច​បាន​នូវ​អព្យាក្រឹត​កាបូន​​ក្នុង​ឆ្នាំ​ ២០៦០​។ ​យោង​តាម​ទិន្នន័យ​ពី​ខែ​មេសា​ស្ដី​ពី​សន្ទស្សន៍​នៃ​ការ​ប្រើ​ប្រាស់​អគ្គិសនី​របស់​ខេមប្រីជ​ ប្រទេស​ចិន​មាន​​ជិត​​ពាក់​កណ្ដាល​នៃ​ការ​ទាញ​យក​លុយ​គ្រីបតូ​របស់​ពិភព​លោក​ បើ​គិត​មុន​ពេល​បង្រ្កាប​ឆ្នាំ​នេះ​។​ ក្រោយ​ការ​បង្រ្កាប​ ប្រតិបត្តិករ​​មួយ​ចំនួន​​…

  • អ.ស.ប.៖ ប្រទេសកំពុងអភិវឌ្ឍនឹងនៅតែប្រឈមបញ្ហាក្រោយកូវីដបិទបញ្ចប់ទៅ

    អ.ស.ប.៖ ប្រទេសកំពុងអភិវឌ្ឍនឹងនៅតែប្រឈមបញ្ហាក្រោយកូវីដបិទបញ្ចប់ទៅ

    អង្គការ​សហប្រ​ជាជាតិ​​រំលឹក​​ថា​ ​ប្រទេស​កំពុង​អភិវឌ្ឍ​នឹង​នៅ​តែ​ប្រឈម​ការ​ដើរ​មិន​ទាន់​គេ​ ស្រប​ពេល​ដែល​​ប្រទេស​អភិវឌ្ឍ​នឹង​កាន់​តែ​​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​ក្រោយ​កូវីដ​បិទ​បញ្ចប់​ទៅ​ ហើយ​​ប្រទេស​ក្រីក្រ​​ភាគ​ច្រើន​នៅ​តែ​​ខ្វះ​វ៉ាក់​សាំង​​សម្រាប់​ចាក់​ឱ្យ​ពលរដ្ឋ​ខ្លួន​។​ ​ក្រុម​ប្រឹក្សា​សន្និសីទអ​ង្គការ​សហប្រជាជាតិស្តី​​ពី​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍន៍​ (UNCTAD) ​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​៖​ «​ហានិភ័យ​ធំ​បំផុត​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​គឺ​ថា​ ការ​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ប្រទេស​លោក​ខាង​ជើង​ នឹង​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​កំណែ​ទម្រង់​​គ្មាន​ប្រទេស​កំពុង​អភិវឌ្ឍ​​ស្ថិត​ក្នុង​ស្ថានភាព​ទន់​ខ្សោយ​ និង​ងាយ​រង​គ្រោះ ​ដែល​ត្រូវ​ការ​ជា​យូរ​មក​ហើយ​នោះ​»​។​​ ​របាយការណ៍​ព្រមាន​ថា​ ជំងឺ​រាត​ត្បាត​ជា​ញឹក​ញាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ឱកាស​ដើម្បី​ «​ស្តារ​​​​ឱ្យ​​ប្រសើរ​ឡើង​វិញ​» និង​គិត​ឡើង​វិញ​អំពី​គោលការណ៍​អភិបាល​កិច្ច​នៃ​សេដ្ឋកិច្ច​អន្តរជាតិ​ ប៉ុន្តែ​ឱកាស​​​ដែល​នឹង​កើត​ឡើង​នោះ​ ​ធ្លាក់​ចុះ​ជា​ថ្មី​ម្តង​ទៀត​ដូច​ជា​បន្ទាប់​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​​។​ ​ ​ក្នុង​របាយការណ៍​ដដែល​ ​UNCTAD ​និយាយ​ថា​ អ្នក​បង្កើត​គោល​នយោបាយ​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ មិន​​ភ្ញាក់​ពី​ទំហំ​នៃ​ភាព​តក់​ស្លុត​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ ឬ​ការ​តស៊ូ​របស់​ខ្លួន​ឡើយ​។​ ​លោក​ Richard Kozul-Wright ​នាយក​ផ្នែក​យុទ្ធសាស្ត្រ​សកល​ភាវូប​នីយកម្ម​ និង​​ការ​បែង​ចែក​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ UNCTAD និ​យាយ​ថា​៖​ «​រឿង​មួយ​ដែល​នៅ​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ គឺ​កង្វះ​ការ​ដឹង​ឮ​ចំពោះ​ការ​ខូច​ខាត​ដែល​ជំងឺ​រាតត្បាត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ប្រទេស​កំពុង​អភិវឌ្ឍ​»​។​ UNCTAD ​រំពឹង​ថា​ សេដ្ឋកិច្ច​ពិភព​លោក​នឹង​កើន​ឡើង​ ៥,៣ ​ភាគ​រយ​នៅ​ឆ្នាំ​២០២១ ​ហើយ​ធ្លាក់​ចុះ​មក​ត្រឹម​ ៣,៦ ​ភាគរយ​នៅ​ឆ្នាំ ​២០២២ ​ប៉ុន្តែ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នឹង​​មិន​ស្មើ​គ្នា​ទេ​។​ ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ ៥,៧ ​ភាគ​រយ​ និង​ប្រទេស​ចិន​ ៨,៣​ ភាគ​រយ​នៅ​ឆ្នាំ​​ ២០២១​។​ ជា​មធ្យម​ប្រទេស​នៅ​អាមេរិក​ឡាទីន​ និង​ប្រទេស​ក្នុង​តំបន់​សមុទ្រ​ការ៉ាអ៊ីប​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ ៥.៥…

  • ហេតុអ្វីបានជាសេដ្ឋកិច្ចចិនត្រូវបានគំរាមកំហែងដោយបញ្ហាបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យមួយ

    ហេតុអ្វីបានជាសេដ្ឋកិច្ចចិនត្រូវបានគំរាមកំហែងដោយបញ្ហាបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យមួយ

    នៅ​ពេល​ម្ដង​ម្កាល​ក្រុមហ៊ុន​ឯកជន​មួយ​អាច​រីក​ចម្រើន​ដល់​កម្រិត​មួយ​ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ព្រួយ​បារម្ភ​ថា​ការ​ដួល​រលំ​របស់​ក្រុមហ៊ុន​ដ៏​ធំ​នេះ​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​ទាំង​មូល​ដួល​រលំ​តាម​។ នៅ​ប្រទេស​ចិន​ក្រុមហ៊ុន​នេះ​គឺ​ក្រុមហ៊ុន​អេវឺគ្រែន្ដ​ (Evergrande) ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ជាង​គេ​ទី​ពីរ​របស់​ចិន​។ ក្រុមហ៊ុន​អេវឺគ្រែន្ដ គឺ​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ជំពាក់​បំណុល​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ ដោយ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន ដូចជា​ការ​សង​បំណុល​ប្រមាណ​៣០០​ពាន់​លាន​ដុល្លារ​ អគារ​លំនៅឋាន​រាប់​រយ​ដែល​មិន​ទាន់​សាងសង់​រួច និង​កំហឹង​របស់​ម្ចាស់​បំណុល និង​ដេប៉ូ​ផ្គត់​ផ្គង់​ដែល​បាន​បិទ​ការដ្ឋាន​សាងសង់​ជា​ច្រើន។ ក្រុមហ៊ុន​នេះ​បាន​ស្ថិត​ក្នុង​ស្ថានភាព​ជួយ​សង្គ្រោះ​បន្ទាន់​ជា​ច្រើន​ខែ​មក​ហើយ​ ប៉ុន្តែ​ការ​រាយការណ៍​ព័ត៌មាន​អវិជ្ជមាន​ជា​បន្ត​បន្ទាប់​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ បាន​ពន្លឿន​អ្វី​ដែល​អ្នក​ជំនាញ​និយាយ​ថា​មិន​ជៀសវាង​បាន​ គឺ​ការ​ក្ស័យ​ធន​។ កាល​ពី​ថ្ងៃ​អង្គារ ​វិនិយោគិន​រាប់​រយ​នាក់​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​នៅ​ទីក្រុង​សិនជិន ដើម្បី​ធ្វើ​ការ​តវ៉ា​ទាមទារ​ប្រាក់​របស់​ពួកគេ​មក​វិញ​។ នៅ​ថ្ងៃ​ដដែល​ក្រុមហ៊ុន​អេវឺគ្រែន្ត​បាន​ទទួល​ស្គាល់​ថា​ពួកគេ​គឺ​ស្ថិត​ក្រោម​សម្ពាធ​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង ហើយ​បាន​ជួល​អ្នក​ជំនាញ​ខាង​រៀប​ចំ​រចនាសម្ព័ន្ធ​ឡើង​វិញ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​។ ​ខណៈ​ពេល​ដែល​គ្រោះ​មហន្តរាយ​កាន់​តែ​ខិត​ជិត​ កាល​ពី​ថ្ងៃ​ពុធ​សារព័ត៌មាន​ Bloomberg News បាន​រាយការណ៍​ដោយ​ផ្អែក​ទៅ​លើ​ប្រភព​ដឹង​ពី​ស្ថានភាព​ផ្ទៃក្នុង​ ថា​នៅ​សប្ដាហ៍​ក្រោយ​ក្រុមហ៊ុន​អេវឺគ្រែន្ត​នឹង​មិន​អាច​បង់​ការ​ប្រាក់​លើ​ប្រាក់​កម្ចី​ទាំង ៣០០ ពាន់​លាន​ដុល្លារ​បាន​ទេ​ ហើយ​ក៏​អាច​នឹង​ខកខាន​ក្នុង​ការ​សង​ប្រាក់​កម្ចី​ដើម​សម្រាប់​ការ​កម្ចី​មួយ​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ អេវឺគ្រែន្ដ​បាន​ធ្វើ​សំណើ​ទៅ​កាន់​និយតករ​ចិន ដើម្បី​ផ្អាក​ការ​ទិញ​លក់​មូលបត្រ​បំណុល​របស់​ខ្លួន​រយៈ​ពេល​មួយ​ថ្ងៃ​ នៅ​ទីផ្សារ​ភាគហ៊ុន​នៃ​ទីក្រុង​សៀងហៃ និង​សិនជិន​។ បញ្ហា​របស់​ក្រុមហ៊ុន​អេវឺគ្រែន្ដ បាន​ធ្វើ​ឱ្យ​មាន​ការ​មិន​ទុក​ចិត្ត​ចំពោះ​វិស័យ​អចលនទ្រព្យ​របស់​ចិន ដែល​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​ការ​អស់​កម្លាំង​។ បញ្ហា​របស់​អេវឺគ្រែន្ត​ ក៏​បាន​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ដទៃ​ទៀត​របស់​ចិន​។ ក្រុមហ៊ុន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៦ បាន​ជិះ​លើ​រលក​នៃ​ការ​រីក​ចម្រើន​វិស័យ​អចលនទ្រព្យ​របស់​ចិន​ ដែល​បាន​ធ្វើ​ឱ្យ​ទីក្រុង​ធំ​ៗ​ផុស​ឡើង​នៅ​ទូទាំង​ប្រទេស និង​ធ្វើ​ឱ្យ​ទ្រព្យ​សម្បត្តិ​ជិត​បី​ភាគ​បួន​នៃ​គ្រួសារ​ចិន​នីមួយ​ៗ​ ចង​ភ្ជាប់​នៅ​ក្នុង​អចលនទ្រព្យ​។ ស្ថានភាព​បែប​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ អេវឺគ្រែន្ដ ​ក្លាយ​ចំណុច​កណ្ដាល​នៃ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែក​លើ​ទីផ្សារ​អចលនទ្រព្យ​សម្រាប់​កំណើន​សេដ្ឋកិច្ច​។ ស្ថាបនិក​ក្រុមហ៊ុន​អេវឺគ្រែន្ដ​លោក​ស៊ូ…

  • បៃដិនបោះជំហានដ៏កម្រក្នុងការចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរជាមួយអូស្ត្រាលី

    បៃដិនបោះជំហានដ៏កម្រក្នុងការចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរជាមួយអូស្ត្រាលី

    ក្នុង​ការ​បោះជំហាន​ដ៏​កម្រ​មួយ​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​បូរីស ចនសុន​ និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ស្កត ម៉ូរីសុន​កាល​ពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ថា​សហរដ្ឋ​អាមេរិក​ និង​ចក្រភព​អង់គ្លេស​ នឹង​ចែក​រំលែក​បច្ចេកវិទ្យា​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ជា​មួយ​អូស្ត្រាលី ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​សន្តិសុខ​ត្រីភាគី​ថ្មី​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈ​ពេល​ដែល​ប្រទេស​ទាំង​បី​មាន​គោលដៅ​ប្រឆាំង​ការ​រីក​ចម្រើន​ឥទ្ធិពល​របស់​ប្រទេស​ចិន​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភាព​តានតឹង​បាន​កើន​ឡើង​រវាង​ប្រទេស​ចិន​ និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​ ជា​ពិសេស​ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​សំខាន់​មួយ​ហើយ​ពោរ​ពេញ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ដូចជា​ប្រេង​ ឧស្ម័ន​ធម្មជាតិ​ និង​មច្ឆជាតិ​។ ថ្មី​ៗ​នេះ សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​អាមេរិក​ ដូចជា​អង់គ្លេស​ បារាំង​ អាល្លឺម៉ង់​ បាន​បង្កើន​សកម្មភាព​របស់​ពួកគេ​នៅ​តំបន់​នេះ​ ធ្វើ​ឱ្យ​ចិន​ខឹង​សម្បារ​។ ក្នុង​សន្និសីទ​រួម​គ្នា​តាម​រយៈ​វីដេអូ ​មេដឹកនាំ​ទាំង​បី​បាន​សង្កត់​ធ្ងន់​ថា​អូស្ត្រាលី​នឹង​មិន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ទេ​ ប៉ុន្តែ​នឹង​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​សម្រាប់​ដំណើរ​ការ​នាវា​ទាំង​នេះ ដែល​នឹង​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​លឿន​ជាង​មុន និង​ឆ្ងាយ​ជាង​មុន​ ហើយ​ងាយ​លាក់​ខ្លួន​ជាង​មុន​។ អាមេរិក​ធ្លាប់​បាន​ចែក​រំលែក​បច្ចេកវិទ្យា​នាវា​មុជ​ទឹក​នុយក្លេអ៊ែរ​តែ​មួយ​ដង​គត់​ នោះ​គឺ​ជា​មួយ​ចក្រភព​អង់គ្លេស​កាល​ពី​ឆ្នាំ ១៩៥៨ ប្រមាណ​ជាង​ ៦០ ឆ្នាំ​មុន​។ សហរដ្ឋអាមេរិក​ចាត់​ទុក​បច្ចេកវិទ្យា​នេះ​ថា​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​សមត្ថភាព​កង​ទ័ព​ជើង​ទឹក​របស់​ពួកគេ​ ហើយ​បាន​រក្សា​ការ​សម្ងាត់​យ៉ាង​ខ្លាំង​។ សេចក្ដី​ប្រកាស​ត្រី​ភាគី​នេះ​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​តបត​យ៉ាង​ឆាប់​រហ័ស​ពី​ប្រទេស​ចិន និង​តួអង្គ​សំខាន់​របស់​ពិភព​លោក​មួយ​ទៀត​គឺ​ប្រទេស​បារាំង​។ អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​លោក​លូ ប៉េងយូ​និយាយ​ថា​បណ្ដា​ប្រទេស​ «មិន​គួរ​បង្កើត​ប្លុក​រើសអើង​ ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ភាគី​ទី​បី​។ ជា​ពិសេស​ពួកគេ​គួរ​តែ​រុះរើ​ចិត្ត​គំនិត​សង្គ្រាម​ត្រជាក់ និង​ការ​រើសអើង​មនោគមវិជ្ជា»​។ រីឯ​ប្រទេស​បារាំង​វិញ​ បាន​និយាយ​ថា​ពួកគេ​មាន​ការ​អាប់អន់​ចិត្ត​ដោយ​សារ​មិន​បាន​ចូល​រួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ ហើយ​មាន​ការ​ខឹង​សម្បារ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អូស្ត្រាលី​ ផ្អាក​ការ​បញ្ជា​ទិញ​នាវា​មុជ​ទឹក​ជាង​ ៤០ ពាន់​លាន​ដុល្លារ​ពី​បារាំង​៕