-
សភាពរបស់អតីតប្រធានាធិបតីបូលីវី បានធូរស្រាលជាងមុន ក្រោយប៉ុនប៉ងធ្វើអត្តឃាតក្នុងពន្ធនាគារ

មន្រ្តីពន្ធនាគារលោក Juan Carlos Limpias និយាយប្រាប់សារព័ត៌មានកាលពីថ្ងៃអាទិត្យថា សភាពរបស់អតីតប្រធានាធិបតីបូលីវីលោកស្រី Jeanine Anez បានធូរស្រាលជាងមុនហើយ ក្រោយពីព្យាយាមធ្វើអត្តឃាតក្នុងពន្ធនាគារបន្ទាប់ពីព្រះរាជអាជ្ញាបូលីវីចោទប្រកាន់លោកស្រីពីបទ «ប្រល័យពូជសាសន៍» ចំពោះការស្លាប់របស់ក្រុមបាតុករកាលពីឆ្នាំ ២០១៩។
-
យោធាអាមេរិកទុកពេលឱ្យលោកបៃដិន២៤ម៉ោង ក្នុងការសម្រេចពន្យារពេលការជម្លៀសចេញអាហ្វហ្គានីស្ថាន

កាលពីថ្ងៃចន្ទនេះ យោធាសហរដ្ឋអាមេរិកបានប្រាប់លោកប្រធានាធិបតីចូ បៃដិនថាលោកត្រូវតែសម្រេចចិត្តនៅថ្ងៃអង្គារនេះថានឹងពន្យារការជម្លៀសចេញពីអាហ្វហ្គានីស្ថានឱ្យហួសពីថ្ងៃទី ៣១ សីហាដែរ ឬទេ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន CNN ខណៈពេលដែលតាលីបង់បានព្រមានថាការពន្យារណាមួយនឹងបង្ក «ផលវិបាក»។
-
ប៉ូឡូញនឹងសាងសង់របង ហើយបង្កើនចំនួនទាហានទ្វេដងនៅព្រំដែនជាមួយបេឡារូស

កាលពីថ្ងៃចន្ទទី២៣សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប៉ូឡូញបាននិយាយថាប្រទេសរបស់លោកនឹងសាងសង់របងនៅព្រំដែនជាមួយប្រទេសប៉ូឡូញ ហើយនឹងបង្កើនការដាក់ពង្រាយទាហាននៅទីនោះទ្វេដង ដើម្បីបញ្ឈប់លំហូរជនអន្តោប្រវេសន៍ដែលសហភាពអឺរ៉ុបនិយាយថាកំពុងត្រូវបានជំរុញដោយបេឡារូស ក្នុងការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។
-
តំណាងកូរ៉េខាងត្បូង អាមេរិកពិភាក្សាស្វែងរកផ្លូវក្នុងការផ្ដល់ជំនួយមនុស្សធម៌ទៅកូរ៉េខាងជើង

តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកលើគោលនយោបាយកូរ៉េខាងជើង លោក Sung Kim បានជួបពិភាក្សាជាមួយសមភាគីរបស់លោកគឺ លោក Noh Kyu-duk តំណាងរបស់កូរ៉េខាងត្បូងទទួលបន្ទុកលើកិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ នៅឯរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃច័ន្ទនេះ។ មន្ត្រីការទូតទាំងពីររូបបានពិភាក្សាគ្នាលើប្រធានបទនានាពាក់ព័ន្ធនឹងដំណោះស្រាយនៅវិបត្តិនុយក្លេអ៊ែរឧបទ្វីបកូរ៉េ។
-
គម្រោងក្រុងប៉េកាំង ដើម្បីធ្វើអោយខ្យល់អាកាសបរិសុទ្ធ ជាជ័យជម្នះដ៏កម្រមួយលើមតិសាធារណជន

ហុងកុង៖ ក្រុងប៉េកាំងធ្លាប់ត្រូវបានគេស្គាល់ថា ជាទីក្រុងមានការបំពុលអាកាសខ្លាំងបំផុតមួយរបស់ពិភពលោក ពោពេញទៅដោយផ្សែងអ័ព្ទក្រាស់ៗ និងខ្យល់កខ្វក់ជាប្រចាំថ្ងៃ។ ប៉ុន្តែកាលពីថ្ងៃពុធសប្ដាហ៍មុន រដ្ឋមន្ត្រីក្រសួងបរិស្ថានចិនអះអាងថា ផ្ទៃមេឃក្នុងក្រុងភាគច្រើនមានពណ៌ខៀវស្រងាត់ ដែលជាសញ្ញាមួយបង្ហាញថារដ្ឋធានីរបស់ចិន កំពុងឈានចូលយុគសម័យថ្មីនៃខ្យល់អាកាសបរិសុទ្ធ។
-
ក្រុមអ្នកលេងហៃទីប្រកាសផ្តល់ជំនួយ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកើនដល់ជាង ២ពាន់ ២០០ នាក់

ក្រុមអ្នកលេងដ៏ល្បីឈ្មោះនៅហៃទីកាលពីថ្ងៃអាទិត្យបានប្រកាសថា ខ្លួននិងសម្ព័ន្ធមិត្តបានសម្រេចលើកិច្ចព្រមព្រៀងសន្តិភាពមួយ ហើយនឹងជួយដល់ប្រតិបត្តិការជួយសង្គ្រោះនានា ខណៈទីភ្នាក់ងារការពារស៊ីវិលរបស់ប្រទេសចេញរបាយការណ៍ថ្មីលើតួរលេខអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,២ រ៉ិចទ័រ ដែលកើនឡើងរហូតដល់ ២ ២០៧ នាក់។
-
ថៃប្រមូលវ៉ាក់សាំងឲ្យបាន១២០លានដូស ក្នុងឆ្នាំ២០២១នេះ

-
ក្រុមហ៊ុន Huawei រាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលដ៏ធំបំផុតមិនធ្លាប់មាន

ចិន៖ ក្រុមហ៊ុន Huawei Technologies នាពេលថ្មីៗនេះបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន ដោយតួលេខនៅឆមាសទី ១ របស់ខ្លួនបានធ្លាក់ចុះជាង ២៩% ក្នុងឆ្នាំ២០២១នេះ ដោយសារតែការរឹតត្បិតរបស់សហរដ្ឋអាមេរិកទៅលើដំណើរការផ្គត់ផ្គង់បន្ទះឈីបសំខាន់ៗរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ។ ក្រុមហ៊ុនជើងឯកផ្នែកបច្ចេកវិទ្យាចិនមួយនេះបានបញ្ជាក់ថា ប្រាក់ចំណូលសម្រាប់ឆមាសទី ១ ឈានដល់ទឹកប្រាក់ ៣២០,៤ ពាន់លានយន់ ឬស្មើនឹង ៤៩,៥៦ ពាន់លានដុល្លារ។ ទោះយ៉ាងណា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានកើនឡើងដល់ ៩,៨% ពី ៩,២% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយប្រធានក្រុមហ៊ុន Huawei លោក Guo Ping ក៏បានឱ្យដឹងដែរថា Huawei នឹងបន្តវត្តមាននៅក្នុងវិស័យទូរស័ព្ទចល័ត ជាពិសេសគឺនឹងមកជាមួយនូវភាពជឿនលឿនជាបន្តបន្ទាប់ក្នុងការផលិតបន្ទះឈីប ហើយបល្ល័ង្កស្មាតហ្វូននឹងត្រលប់មកវិញ។ ការបញ្ជាក់នេះមានន័យថា ក្រុមហ៊ុន Huawei នឹងត្រឡប់មកវិញជាមួយនឹងស្មាតហ្វូនដ៏អស្ចារ្យបំផុតសម្រាប់វាយដណ្ដើមទីផ្សារវិញ ខណ:ដែលបច្ចុប្បន្ននៅក្នុងតារាង Top 5 ពុំមានវត្តមានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះឡើយ៕ ប្រភព៖ Reuters
-
នៅឆមាសទី១ ឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ កាត់បន្ថយការធ្វើដំណើររបស់អ្នកដំណើរប្រមាណ៤០ភាគរយ

អារ៉ាប់រួម៖ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ពិភពលោកសម្រាប់ការធ្វើដំណើរអន្តរជាតិនោះ នៅឆមាសទីមួយ ឆ្នាំ២០២១ បានកាត់បន្ថយការធ្វើដំណើររបស់អ្នកដំណើរប្រមាណ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ មានមនុស្សចំនួន៨៦.៤លាននាក់ មុនពេលផ្ទុះជំងឺរាតត្បាតនៅឆ្នាំ ២០១៩ ដែលបានក្លាយជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ពិភពលោក ចាប់តាំងពីបានវ៉ាដាច់អាកាសយានដ្ឋានអន្តរជាតិ Heathrow ទីក្រុងឡុងដ៍ កាលពី៧ឆ្នាំមុន។ ចំណែកឯការធ្លាក់ចុះខាងលើនេះវិញ បានកើតឡើងដោយសារតែវីរុសបំប្លែងខ្លួនថ្មី Delta រីករាលដាលកាន់តែច្រើន ដោយបានកាត់ផ្តាច់ប្រភពទីផ្សារធំបំផុតរបស់មជ្ឈមណ្ឌលនេះ ហើយបន្តរាំងស្ទះដល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក។ យ៉ាងណាមិញ នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ លោក Paul Griffiths នៅតែមានភាពសុទិដ្ឋិនិយមចំពោះចំណុចឆ្លងកាត់ខាងកើត-ខាងលិចដ៏សំខាន់ នៅពេលដែលអាជ្ញាធរបានបើកដំណើរការផ្លូវសំខាន់ៗរបស់ទីក្រុងឌូបៃ ទៅឧបទ្វីបឥណ្ឌា និងអង់គ្លេស។ អ្នកដំណើរចំនួន១០.៦លាននាក់ ដែលបានឆ្លងកាត់អាកាសយានដ្ឋានក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះនៅតែមានភាពវិជ្ជមាន៕ ប្រភព៖ CNA
-
មេដឹកនាំក្រុមប្រទេស G7 ត្រូវបានគេរំពឹងថា នឹងសន្យាឯកភាពគ្នាថាតើត្រូវទទួលស្គាល់ ឬដាក់ទណ្ឌកម្មជាផ្លូវការលើក្រុមតាលីបង់

អាមេរិក៖ ប្រភពពីមន្រ្តីការទូតចំនួនពីររូបបានអោយដឹងថា មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 ត្រូវបានគេរំពឹងថា នឹងសន្យាឯកភាពថាតើត្រូវទទួលស្គាល់ ឬដាក់ទណ្ឌកម្មជាផ្លូវការលើក្រុមតាលីបង់ នៅពេលពួកគេជួបប្រជុំតាមអនឡាញមួយ ដើម្បីពិភាក្សាស្តីពីបញ្ហានៅអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារសប្តាហ៍នេះ(ម៉ោងក្នុងតំបន់)។មន្រ្តីការទូតអឺរ៉ុបម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា មេដឹកនាំប្រទេស G7 អាចនឹងយល់ព្រមសម្របសម្រួលថាតើនៅពេលណាត្រូវទទួលស្គាល់ក្រុមតាលីបង់ ហើយពួកគេនឹងប្តេជ្ញាចិត្តបន្តធ្វើការរួមគ្នាអោយកាន់តែជិតស្និទ។ មេដឹកនាំអាមេរិក អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ កាណាដា និងជប៉ុនទំនងជាប្រើលទ្ធភាពនៃការទទួលស្គាល់ជាផ្លូវការ ដើម្បីបង្រួបបង្រួម ឬដាក់ទណ្ឌ កម្មជាថ្មី ដើម្បីជំរុញក្រុមតាលីបង់ឱ្យប្រតិបត្តិតាមការសន្យា គោរពសិទ្ធិស្ត្រី និងទំនាក់ទំនងអន្តរជាតិ។បើតាមការរំពឹងទុកនោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នឹងសង្កត់ធ្ងន់លើវិធីសាស្រ្តបង្រួបបង្រួមមួយ ក្នុងអំឡុងកិច្ចប្រជុំ G7 ដែលនឹងរួមបញ្ចូលទាំងអគ្គលេខាធិការអង្គការណាតូលោក ជេនស្តុល ថិនប៊ឺក និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ផងដែរ ។ នេះបើតាមប្រេសិតពិសេសអង់គ្លេសប្រចាំអាមេរិក លោកស្រី ឃែរិន ភៀស៍ ។ លោកស្រី ភៀស៍ បានប្រាប់កាសែតរ៉យទ័រថា យើងចង់ចាប់ផ្តើមដំណើរការបង្កើតផែនការច្បាស់លាស់មួយ ដូច្នេះយើងទាំងអស់គ្នាអាចដោះស្រាយជាមួយរបបអាហ្វហ្គានីស្ថានថ្មី ដោយបង្រួបបង្រួម និងរួមគ្នា… យើងនឹងវិនិច្ឆ័យរបបដឹកនាំថ្មីដោយសកម្មភាព មិនមែនជាពាក្យសំដីទេ៕ ប្រភព៖…