-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៣លាន៣១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤៥ម៉ឺននាក់ និងជាសះស្បើយ១៩០លាន៨៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១៣លាន៣១ម៉ឺន៨ពាន់៥៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤៥ម៉ឺន៣ពាន់៨៧៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩០លាន៨៧ម៉ឺន១ពាន់៧៤៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៨លាន៨១ម៉ឺន៤ពាន់៥៩៦នាក់ ស្លាប់ចំនួន៦៤ម៉ឺន៦ពាន់៦៦៧នាក់ និងជាសះស្បើយចំនួន៣០លាន៥៧ម៉ឺន២២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៤៦ម៉ឺន៣២៨នាក់ ស្លាប់៤៣ម៉ឺន៥ពាន់៥០នាក់ និងជាសះស្បើយ៣១លាន៦៩ម៉ឺន៥៨៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៥៨ម៉ឺន៣ពាន់៩៩៤នាក់ ស្លាប់ចំនួន៥៧ម៉ឺន៤ពាន់៩៤៤នាក់ និងជាសះស្បើយ១៩លាន៤៧ម៉ឺន៩ពាន់៩៤៧នាក់ ៕ ប្រភព៖ worldometers
-
សិង្ហបុរី និង ស.អា.រ សន្យាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា រាប់បញ្ចូលទាំងផ្នែករុករកអវកាស

សិង្ហបុរី និងសហរដ្ឋអាមេរិក សន្យាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗមួយចំនួនរួមមាន វិស័យសន្តិសុខផ្នែកអ៊ីនធឺណិត វិស័យអាកាសធាតុ ព្រមទាំងសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ហើយរួមបញ្ចូលទាំងផ្នែករុករកអវកាសទៀតផង។ នៅក្នុងថ្ងៃច័ន្ទនេះ បើតាមសន្និសីទរួមគ្នារវាងលោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកស្រី កាម៉ាឡា ហារីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រៅពីនេះទៅទៀត សិង្ហបុរីនឹងផ្ដល់ឱ្យសហរដ្ឋអាមេរិកប្រើប្រាស់នូវយន្តហោះយោធារបស់ខ្លួន ដើម្បីយកទៅធ្វើការដឹកជញ្ជូន អ្នកដែលត្រូវជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលដែលក្រុមសកម្មប្រយុទ្ធតាលីបង់ឡើងកាន់អំណាចនៅរដ្ឋធានីកាប៊ុល។ លោកស្រី ហារីស ចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍របស់លោកស្រីមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើដំណើរមកកាន់ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម។ យោងតាមសេចក្ដីប្រកាសព័ត៌មានសេតវិមាន ដំណើរទស្សនកិច្ចនេះមានបំណងក្នុងការពង្រឹងចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក នឹងតំបន់អាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃគោលនយោបាយយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក។ អំឡុងពេលបំពេញទស្សនកិច្ចមកកាន់សិង្ហបុរី ក្រៅពីជួបជាមួយលោកលី លោកស្រី ហារីស នឹងជួបជាមួយប្រធានាធិបតីសិង្ហបុរី Halimah Yacob ហើយព្រមទាំងថ្លែងសុន្ទរកថាស្ដីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក នៅសាលាគោលនយោបាយសាធារណៈលី ក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី៕ ប្រភព៖ CNA
-
លោកស្រីមឺកែល៖ រុស្ស៊ីមិនអាចប្រើបំពង់បង្ហូរឧស្ម័ន Nord Stream 2 ជាអាវុធបានទេ

អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺកែល (Angela Merkel) ស្រាយចម្ងល់របស់អ៊ុយក្រែនជុំវិញគម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 2 (NS2) ដែលជិតបញ្ចប់ការសាងសង់ ដោយនិយាយថាអាល្លឺម៉ង់នឹងមិនអនុញ្ញាតឱ្យរុស្ស៊ីយកបំពង់ឧស្ម័ននេះធ្វើជាអាវុធឡើយ។ លោកស្រីមឺកែលថ្លែងកាលពីថ្ងៃអាទិត្យបន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងទីក្រុងកៀវថា៖ «ឧស្ម័នមិនអាចប្រើជាអាវុធបានទេ»។ លោកស្រីបន្ថែមថា៖ «យើងនឹងដាក់ទណ្ឌកម្មថ្មី ប្រសិនបើរុស្ស៊ីប្រើបំពង់បង្ហូរឧស្ម័ននេះជាអាវុធ»។ ការសាងសង់បំពង់ NS2 ដែលបង្ហូរឧស្ម័នពីរុស្ស៊ីទៅកាន់អឺរ៉ុបខាងលិច ឆ្លងកាត់សមុទ្របាល់ទិកគឺជាការព្រួយបារម្ភមួយ ជាពិសេសសម្រាប់ទីក្រុងកៀវដែលនឹងខាតបង់ប្រាក់ចំនួន ២ ប៊ីលានដុល្លារ ប្រសិនបើក្រុងម៉ូស្គូកាត់ផ្ដាច់ការផ្គត់ផ្គង់តាមរយៈអ៊ុយក្រែន។ ក្រុមប្រឆាំងនិយាយថា បំពង់បង្ហូរដែលចំណាយទឹកប្រាក់សាងសង់ ១១ ប៊ីលានដុល្លារនេះ ក៏ជាផលប្រយោជន៍មួយរបស់រុស្ស៊ីក្នុងការនាំចេញថាមពលដោយបង្កើនខ្នងបង្អែករបស់ខ្លួនសម្រាប់អឺរ៉ុប។ ប៉ុន្តែក្រុមអ្នកគាំទ្រនិយាយថា បំពង់នេះនឹងគាំទ្រដល់តម្រូវការថាមពលរបស់ប្រទេសនៅពេលថាមពលធ្យូងថ្ម និងរោងចក្រនុយក្លេអ៊ែរត្រូវបានបិទ។ ដោយហៅ NS2 ថាជាគ្រោះថ្នាក់សម្រាប់ប្រទេសរបស់ខ្លួន លោក Zelensky និយាយថា លោកចង់មើលថាតើអ៊ុយក្រែននឹងទទួលបានអ្វីខ្លះ ហើយអ្នកណានឹងផ្តល់ការធានាច្បាស់លាស់លើបំពង់បង្ហូរឧស្ម័ននេះ។ លោកបន្ថែមថា៖ «ខ្ញុំជាប្រធានាធិបតីនៃប្រទេសដែលមានសង្គ្រាម។ យើងចាត់ទុកថាគម្រោងនេះ គឺជាអាវុធភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ពីវិមានក្រឹមឡាំង»។ ជំនួបរវាងមេដឹកនាំក្រុងកៀវ និងប៊ែកឡាំង ធ្វើឡើងតែប្រមាណពីរថ្ងៃប៉ុណ្ណេះបន្ទាប់ពីលោកស្រីមឺកែល ធ្វើកិច្ចចរចានៅទីក្រុងម៉ូស្គូជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ…
-
លោកពូទីន៖ រុស្សីនឹងមិនអនុញ្ញាតឱ្យជនភៀសខ្លួនអាហ្វហ្គានីស្ថាន ចូលដែនដីខ្លួនទេ

កាលពីថ្ងៃអាទិត្យ ទី២២ សីហាប្រធានាធិបតីរុស្សីលោកវ៉្លាឌីមៀរ ពូទីន បាននិយាយថាប្រទេសរបស់លោកនឹងមិនទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានទេ ពីព្រោះការព្រួយបារម្ភថាមានសមាជិកក្រុមឧទ្ទាមក្លែងបន្លំជាអ្នកស្វែងរកសិទ្ធិជ្រកកោន។ មេដឹកនាំរុស្សីរូបនេះក៏បានប្រទេសលោកខាងលិចសម្រាប់ការដាក់ជនភៀសខ្លួនអាហ្វហ្គានីស្ថាននៅក្នុងប្រទេសដែលនៅជិតព្រំដែនរបស់រុស្សី ខណៈពេលដែលពួកគេកំពុងរងចាំទិដ្ឋាការពីអាមេរិក ឬអឺរ៉ុប។ «តើនោះមានន័យថាពួកគេអាចត្រូវបានបញ្ជូនដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសទាំងនោះ ទៅកាន់ប្រទេសជិតខាងរបស់យើង ខណៈពេលដែលពួកគេផ្ទាល់មិនចង់យកជនភៀសខ្លួនដោយគ្មានទិដ្ឋាការ?» លោកពូទីនបាននិយាយបែបនេះទៅកាន់សារព័ត៌មានរដ្ឋរុស្សី TASS ហើយបន្តទៀតថា៖ «ហេតុអ្វីបានជាមានវិធីសាស្ត្រដ៏អាម៉ាស់ដើម្បីដោះស្រាយបញ្ហានេះ?»។ លោកនិយាយថាលោកនឹងមិនទទួលយក «សមាជិកក្រុមឧទ្ទាមដែលបង្ហាញខ្លួននៅទីនេះក្រោមការគ្របដណ្តប់របស់ជនភៀសខ្លួន។ សហរដ្ឋអាមេរិកបានចរចាជាមួយប្រទេសមួយចំនួនឱ្យទទួលយកជនភៀសអាហ្វហ្គានីស្ថានជាបណ្ដោះអាសន្ន ខណៈពេលដែលប្រទេសផ្ដល់សិទ្ធជ្រកកោណកំពុងធ្វើទិដ្ឋាការជូនពួកគេ។ ជនភៀសខ្លួនបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការចូលកាន់កាប់របស់ក្រុមឧទ្ទាមតាលីបង់៕ ប្រភព៖ New York Post
-
លោកពូទីនថា រុស្សីនឹងមិនអនុញ្ញាតឱ្យជនភៀសខ្លួនអាហ្វហ្គានីស្ថានចូលដែនដីខ្លួនទេ

សុខ វេងឈាង កាលពីថ្ងៃអាទិត្យ ទី២២ សីហាប្រធានាធិបតីរុស្សីលោកវ៉្លាឌីមៀរ ពូទីន បាននិយាយថាប្រទេសរបស់លោកនឹងមិនទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានទេ ពីព្រោះការព្រួយបារម្ភថាមានសមាជិកក្រុមឧទ្ទាមក្លែងបន្លំជាអ្នកស្វែងរកសិទ្ធិជ្រកកោន។ មេដឹកនាំរុស្សីរូបនេះក៏បានប្រទេសលោកខាងលិចសម្រាប់ការដាក់ជនភៀសខ្លួនអាហ្វហ្គានីស្ថាននៅក្នុងប្រទេសដែលនៅជិតព្រំដែនរបស់រុស្សី ខណៈពេលដែលពួកគេកំពុងរងចាំទិដ្ឋាការពីអាមេរិក ឬអឺរ៉ុប។ «តើនោះមានន័យថាពួកគេអាចត្រូវបានបញ្ជូនដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសទាំងនោះ ទៅកាន់ប្រទេសជិតខាងរបស់យើង ខណៈពេលដែលពួកគេផ្ទាល់មិនចង់យកជនភៀសខ្លួនដោយគ្មានទិដ្ឋាការ?» លោកពូទីនបាននិយាយបែបនេះទៅកាន់សារព័ត៌មានរដ្ឋរុស្សី TASS ហើយបន្តទៀតថា៖ «ហេតុអ្វីបានជាមានវិធីសាស្ត្រដ៏អាម៉ាស់ដើម្បីដោះស្រាយបញ្ហានេះ?»។ លោកនិយាយថាលោកនឹងមិនទទួលយក «សមាជិកក្រុមឧទ្ទាមដែលបង្ហាញខ្លួននៅទីនេះក្រោមការគ្របដណ្តប់របស់ជនភៀសខ្លួន។ សហរដ្ឋអាមេរិកបានចរចាជាមួយប្រទេសមួយចំនួនឱ្យទទួលយកជនភៀសអាហ្វហ្គានីស្ថានជាបណ្ដោះអាសន្ន ខណៈពេលដែលប្រទេសផ្ដល់សិទ្ធជ្រកកោណកំពុងធ្វើទិដ្ឋាការជូនពួកគេ។ ជនភៀសខ្លួនបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការចូលកាន់កាប់របស់ក្រុមឧទ្ទាមតាលីបង់៕ Source: https://nypost.com/2021/08/22/vladimir-putin-refuses-to-allow-afghan-refugees-into-russia/
-
លោកបៃដិន៖ អាមេរិកអាចពន្យារការដកទ័ពចេញពីអាហ្វហ្គានីស្ថាន

កាលពីថ្ងៃអាទិត្យនេះ ប្រធានាធិបតីអាមេរិកលោកចូ បៃដិនថាលោកកំពុងពិចារណាពន្យារការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ខណៈពេលដែលការជម្លៀសប្រជាជនគឺកំពុងបន្តនៅអាកាសយានដ្ឋាន ខណៈពេលបរិយាកាសនៅខាងក្រៅវិញគឺពោរពេញទៅដោយភាពចលាចល។ លោកបៃដិនបានអោយដឹងតាមរយៈក្នុងសន្និសីទសារព័ត៌មានមួយថា៖ «មានការពិភាក្សាកំពុងកើតឡើងរវាងយើងនិងយោធាអំពីការពន្យារ។ ក្តីសង្ឃឹមរបស់យើងគឺយើងនឹងមិនមានការពន្យារបន្ថែមទៀតទេ ប៉ុន្តែខ្ញុំសង្ស័យថានឹងមានការពិភាក្សាថាតើយើងដើរដល់ណាហើយក្នុងដំណើរការនេះ»។ ជាថ្មីម្ដងទៀតលោកបានការពារការសម្រេចចិត្តរបស់លោក ពីការរិះគន់យ៉ាងខ្លាំងថាលោកបានធ្វេសប្រហែសក្នុងការដកទ័ពអាមេរិក។ លោកបៃដិនថា៖ «ការជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីទីក្រុងកាប៊ុលនឹងពិបាកនិងឈឺចាប់មិនថាពេលណាវាចាប់ផ្ដើម ឬនៅពេលយើងចាប់ផ្ដើមវាទេ»។ លោកបន្តថា៖ «វាជាការពិត បើទោះបីជាយើងបានចាប់ផ្តើមកាលពីមួយខែមុន ឬមួយខែចាប់ពីពេលនេះទៅ គ្មានវិធីដើម្បីជម្លៀសប្រជាជនជាច្រើនដោយគ្មានការឈឺចាប់និងការបាត់បង់ ដូចរូបភាពក្រៀមក្រំដែលអ្នកឃើញនៅលើកញ្ចក់ទូរទស្សន៍ទេ»។ កងកម្លាំងលោកខាងលិចនៅតែមានការលំបាកក្នុងការជម្លៀសមនុស្សចេញពីប្រទេសអាហ្វហ្គានីស្ថាន ខណៈពេលដែលមានភាពចលាចលយ៉ាងខ្លាំងនៅអាកាសយានដ្ឋានអន្តជាតិរបស់រដ្ឋធានីកាប៊ុល។ ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់នៅតែប្រមូលផ្ដុំនៅខាងក្រៅអាកាសយានដ្ឋាន ប៉ុន្តែមិនអាចចូលទៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងអាមេរិក។ ក្រុមតាលីបង់ បានគ្រប់គ្រងផ្លូវភាគច្រើនចេញចូលពីអាកាសយានដ្ឋាននេះ ហើយបានរៀបចំប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវទាំងនេះ។ អ្នកសារព័ត៌មាននៅទីនោះ បានរាយការណ៍ថាតាលីបង់បានបាញ់កាំភ្លើងទៅលើអាកាស និងប្រើដំបងដើម្បីធ្វើការគ្រប់គ្រងហ្វូងមនុស្សដែលកំពុងសម្រុកទៅអាកាសយានដ្ឋាន។ ប្រភព៖ FT
-
មន្ទីរបញ្ចកោណបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក ជួយការជម្លៀសប្រជាជនចេញពីអាហ្វហ្គានីស្ថាន

ក្រសួងការពារជាតិកៀរគរជើងហោះហើរពាណិជ្ជកម្ម ដើម្បីជួយដល់កិច្ចប្រឹងប្រែងជម្លៀសប្រជាជនរបស់សហរដ្ឋអាមេរិកពីអាហ្វហ្គានីស្ថានដែលកំពុងមានភាពច្របូកច្របល់ ខណៈមនុស្សរាប់ពាន់នាក់អស់សង្ឃឹមក្នុងការចាកចេញពីប្រទេសនេះបន្ទាប់ពីការវាយយកបានយ៉ាងឆាប់រហ័សរបស់ក្រុមតាលីបង់។ មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃអាទិត្យថា រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Lloyd Austin បានបញ្ជាឱ្យមេបញ្ជាការដឹកជញ្ជូនអាមេរិក ចាប់ផ្តើមដំណាក់កាលដំបូងនៃកងការពារអាកាសស៊ីវិលរបស់ខ្លួន ដើម្បីជួយដល់ការជញ្ជូនពលរដ្ឋអាមេរិក អ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ពិសេស និងបុគ្គលងាយរងគ្រោះផ្សេងទៀតចេញពីអាហ្វហ្គានីស្ថាន។ យោងតាមសេចក្ដីប្រកាស យន្តហោះទាំងអស់ដែលចូលរួមក្នុងប្រតិបត្តិការ នឹងមិនហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុលទេ ប៉ុន្តែនឹងយកអ្នកដំណើរបន្តពីកន្លែងមានសុវត្ថិភាព និងមូលដ្ឋានឈរជើងបណ្តោះអាសន្ន។ ប៉ុន្មានថ្ងៃចុងក្រោយនេះ មនុស្សជាង ២ម៉ឺននាក់នៅក្នុង និងជុំវិញអាកាសយានដ្ឋានទីក្រុងកាប៊ុល បានព្យាយាមឡើងយន្តហោះដើម្បីភៀសខ្លួនចេញពីប្រទេស។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Associated Press ជនស៊ីវិលអាហ្វហ្គានីស្ថាន ៧ នាក់បានស្លាប់នៅក្នុងហ្វូងមនុស្សនៅពេលព្យាយាមសម្រុកចូលក្នុងអាកាសយានដ្ឋាននេះ។ យ៉ាងណា មនុស្សប្រហែល ២០ នាក់ត្រូវបានគេជឿថាបានស្លាប់ដោយសារការរត់ជាន់គ្នា និងត្រូវគ្រាប់កាំភ្លើងកាលពីសប្តាហ៍មុន។ ប្រភព៖ CNN
-
ភាពឡើងចុះនៃទំនាក់ទំនងការទូត របស់អ្នកស្រី Angela Merkel ជាមួយប្រទេសចិន

កាលពីឆ្នាំ ២០០៧ លោកស្រី Angela Merkel បានបញ្ចប់ដំណើរទស្សនកិច្ចក្នុងនាមជាថ្នាក់ដឹកនាំប្រទេស ជាលើកទីពីររបស់លោកស្រី ទៅកាន់ប្រទេសចិនក្នុងនាម ជាអធិការបតីអាល្លឺម៉ង់។ នាឆ្នាំដដែល លោកស្រីក៏បានទទួលស្វាគមន៏ព្រះសង្ឃដាឡៃ ឡាម៉ាដែលជាមេដឹកនាំសាសនាដែលកំពុងនិរទេសខ្លួនរបស់ទីបេ នៅឯអធិការកិច្ចដ្ឋានរបស់លោកស្រី នៅទីក្រុងប៊ែរឡាំង ដែលសកម្មភាពទទួលស្វាគមន៏ព្រះសង្ឃ Dalai Lama នេះ ត្រូវបានគេមើលឃើញថាជាកត្តាដែលធ្វើឲ្យល្អក់កករចំពោះទំនាក់ទំនងរបស់អាល្លឺម៉ង់ជាមួយទីក្រុងប៉េកាំង។ លុះក្រោយមកទៀតអ្នកស្រី Merkel មិនបានផ្តល់ ជាសារព្រមានធអ្វីដល់ចិនជាម្ចាស់ផ្ទះឡើយក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៤ ថ្ងៃរបស់លោកស្រី ទៅកាន់ប្រទេសចិនចំខួបលើកទី ៣៥ នៃចំណងការទូតរបស់ប្រទេសទាំងពីរ។ ប៉ុន្តែ មិនបានយូរប៉ុន្មានផង ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបន្តដោយការមើលមុខ មិនចំ ដោយទីក្រុងប៉េកាំង បានលុបចោលការសន្ទនាស្តីពីសិទ្ធិមនុស្ស នៅទីក្រុងប៊ែរឡាំងនៅចុងឆ្នាំនោះ។ អ្នកស្រី Merkel ក៏បានបដិសេធមិនចូលរួមក្នុងពិធី បើកការប្រកួតកីឡាអូឡាំពិកនោប៉េកាំង នៅខែសីហាឆ្នាំ ២០០៨ផងដែរ។ នេះបង្ហាញឲ្យឃើញ ពីភាព មិនប្រាកដប្រជា និងភាពឡើងចុះ នៃចំណងការទូត របស់ប្រទេសទាំងពីរ។ គួរឲ្យចាប់អារម្មណ៏ផងដែរថា គ្មានមេដឹកនាំបស្ចិមប្រទេសណាម្នាក់ធ្លាប់បានធ្វើដំណើរទៅប្រទេសចិនច្រើនដងដូច អ្នកស្រី Merkel ទេ ដែលលោកស្រីបានទៅប្រទេសចិន ១២ដង…
-
លោកស្រីមឺកែលនិយាយថា រុស្ស៊ីមិនអាចប្រើបំពង់បង្ហូរឧស្ម័ន Nord Stream 2 ជាអាវុធបានទេ

ហួន ឌីណា អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺកែល (Angela Merkel) ស្រាយចម្ងល់របស់អ៊ុយក្រែនជុំវិញគម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 2 (NS2) ដែលជិតបញ្ចប់ការសាងសង់ ដោយនិយាយថាអាល្លឺម៉ង់នឹងមិនអនុញ្ញាតឱ្យរុស្ស៊ីយកបំពង់ឧស្ម័ននេះធ្វើជាអាវុធឡើយ។ លោកស្រីមឺកែលថ្លែងកាលពីថ្ងៃអាទិត្យបន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងទីក្រុងកៀវថា៖ «ឧស្ម័នមិនអាចប្រើជាអាវុធបានទេ»។ លោកស្រីបន្ថែមថា៖ «យើងនឹងដាក់ទណ្ឌកម្មថ្មី ប្រសិនបើរុស្ស៊ីប្រើបំពង់បង្ហូរឧស្ម័ននេះជាអាវុធ»។ ការសាងសង់បំពង់ NS2 ដែលបង្ហូរឧស្ម័នពីរុស្ស៊ីទៅកាន់អឺរ៉ុបខាងលិច ឆ្លងកាត់សមុទ្របាល់ទិកគឺជាការព្រួយបារម្ភមួយ ជាពិសេសសម្រាប់ទីក្រុងកៀវដែលនឹងខាតបង់ប្រាក់ចំនួន ២ ប៊ីលានដុល្លារ ប្រសិនបើក្រុងម៉ូស្គូកាត់ផ្ដាច់ការផ្គត់ផ្គង់តាមរយៈអ៊ុយក្រែន។ ក្រុមប្រឆាំងនិយាយថា បំពង់បង្ហូរដែលចំណាយទឹកប្រាក់សាងសង់ ១១ ប៊ីលានដុល្លារនេះ ក៏ជាផលប្រយោជន៍មួយរបស់រុស្ស៊ីក្នុងការនាំចេញថាមពលដោយបង្កើនខ្នងបង្អែករបស់ខ្លួនសម្រាប់អឺរ៉ុប។ ប៉ុន្តែក្រុមអ្នកគាំទ្រនិយាយថា បំពង់នេះនឹងគាំទ្រដល់តម្រូវការថាមពលរបស់ប្រទេសនៅពេលថាមពលធ្យូងថ្ម និងរោងចក្រនុយក្លេអ៊ែរត្រូវបានបិទ។ ដោយហៅ NS2 ថាជាគ្រោះថ្នាក់សម្រាប់ប្រទេសរបស់ខ្លួន លោក Zelensky និយាយថា លោកចង់មើលថាតើអ៊ុយក្រែននឹងទទួលបានអ្វីខ្លះ ហើយអ្នកណានឹងផ្តល់ការធានាច្បាស់លាស់លើបំពង់បង្ហូរឧស្ម័ននេះ។ លោកបន្ថែមថា៖ «ខ្ញុំជាប្រធានាធិបតីនៃប្រទេសដែលមានសង្គ្រាម។ យើងចាត់ទុកថាគម្រោងនេះ គឺជាអាវុធភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់ពីវិមានក្រឹមឡាំង»។ ជំនួបរវាងមេដឹកនាំក្រុងកៀវ និងប៊ែកឡាំង ធ្វើឡើងតែប្រមាណពីរថ្ងៃប៉ុណ្ណេះបន្ទាប់ពីលោកស្រីមឺកែល…
-
ប្រេសិតពិសេស ស.អា.រ ទទួលបន្ទុកកូរ៉េខាងជើង ទៅកូរ៉េខាងត្បូងចរចាបំបាត់អាវុធនុយក្លេអ៊ែរ

លោក Sung Kim តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកលើកិច្ចការកូរ៉េខាងជើង បានធ្វើដំណើរមកកាន់រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែសីហា ដោយលោកចូលជួបមន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងត្បូង ដោយរាប់បញ្ចូលទាំងសមភាគីរបស់លោកគឺ លោក Noh Kyu-duk តំណាងពិសេសកូរ៉េខាងត្បូងសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក។ បើតាមប្រភពខាងលើ លោកKim មានបំណងបង្ហាញពីការប្ដេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើង ដោយខាងអាមេរិក «ចង់លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅកូរ៉េខាងជើង និងស្វែងរកសន្តិភាពជាអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ»។ យោងតាមការចុះផ្សាយរបស់រ៉យទ័រ ដោយផ្អែកលើប្រភពក្រសួងការបរទេសកូរ៉េខាងត្បូង អ្នកការទូតអាមេរិកមានដើមកំណើតកូរ៉េរូបនេះបានចូលជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong ដល់និវេសនដ្ឋានរបស់លោកតែម្ដង កាលពីថ្ងៃសៅរ៍ កន្លងទៅ។ មន្ត្រីជាន់ខ្ពស់ទាំងពីរ បានពិភាក្សាក្នុងការស្វែងរកផ្លូវណាមួយ ដើម្បីពន្លឿនដំណើរឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ។ ក្រៅពីជួបជាមួយមន្ត្រីកូរ៉េខាងត្បូង លោក Sung Kim ក៏នឹងជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Igor Morgulov នាឯរដ្ឋធានីសេអ៊ូល នៅថ្ងៃអង្គារ៕ ប្រភព៖ Reuters