-
ប្រធានាធិបតីតៃវ៉ាន់ ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផលិតនៅក្នុងស្រុក

កាលពីថ្ងៃច័ន្ទទី២៣ ខែសីហា ប្រធានាធិបតីតៃវ៉ាន់ទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលផលិតនៅក្នុងស្រុកលើកដំបូងរបស់តៃវ៉ាន់។ លោកស្រី Tsai Ing-wen បានសម្រេចឈប់ប្រើវ៉ាក់សាំង Moderna ឬ AstraZeneca ក្នុងយុន្ទាការចែកចាយវ៉ាក់សាំងការពារកូវីដ-១៩ នៅក្នុងកោះតៃវ៉ាន់បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ពី Medigen នៅមន្ទីរពេទ្យមួយនៅកណ្តាលទីក្រុងតៃប៉ិដោយលោកស្រីបានបង្ហាញពីទំនុកចិត្តរបស់លោកស្រីចំពោះសុវត្ថិភាពនៃវ៉ាក់សាំងនេះ។ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងហើយលោកស្រីបានសរសេរសារនៅលើប្រ័ន្ធបណ្តាញសង្គមថា ការចាក់វ៉ាក់សាំងនេះមិនមានភាពឈឺចាប់ទេ ហើយលោកស្រីមានស្មារតីល្អអាចបន្តធ្វើការបាន ។ រហូតមកដល់ពេលនេះមានមនុស្សជាង ៧០ ម៉ឺននាក់បានចុះឈ្មោះដើម្បីទទួលការចាក់វ៉ាក់សាំង Medigen ដែលវ៉ាក់សាំងនេះត្រូវការរយៈពេល ២៨ ថ្ងៃដើម្បីចាក់ដូសសទីពីរបន្ទាប់ពីការចាក់លើកទីមួយ ។ វ៉ាក់សាំងនេះមិនទាន់បញ្ចប់ការសាកល្បងនៅគ្លីនិកនៅឡើយទេ ហើយមិនមានទិន្នន័យអំពីប្រសិទ្ធភាពនោះទេ ប៉ុន្តែរដ្ឋាភិបាលបាននិយាយថា ការសិក្សារហូតមកដល់ពេលនេះបានបង្ហាញថា អង្គបដិប្រាណដែលបង្កើតឡើងដោយការប្រើប្រាស់វ៉ាក់សាំងនេះគឺមិនមានផ្តល់ជាលទ្ធផលអវិជ្ជមានអ្វីឡើយ។ ប្រភព៖ CNA
-
នាយករដ្ឋមន្រ្តីស៊ុយអ៊ែត ប្រកាសលាលែងពីតំណែងនៅខែវិច្ឆិកាខាងមុខ

កាលពីថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីស៊ុយអ៊ែតបានប្រកាសថាលោកនឹងលាលែងចេញពីតំណែងមុនការបោះឆ្នោតនៅឆ្នាំក្រោយដើម្បីផ្តល់ឱកាសដល់អ្នកស្នងតំណែងរបស់លោកក្នុងការកែលម្អជំហររបស់គណបក្សប្រជាធិបតេយ្យ។ នាយករដ្ឋមន្រ្តីស៊ុយអ៊ែត លោក Stefan Lofven បាននិយាយនៅក្នុងសុន្ទរកថាប្រចាំឆ្នាំថា៖ «នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំក្រោយគណបក្សសង្គមប្រជាធិបតេយ្យនឹងដឹកនាំដោយអ្នកផ្សេងក្រៅពីខ្ញុំ។ អ្វីគ្រប់យ៉ាងមានទីបញ្ចប់ហើយខ្ញុំចង់ផ្តល់អោយអ្នកស្នងតំណែងរបស់ខ្ញុំនូវលក្ខខណ្ឌល្អបំផុត» ។ គួរបញ្ជាក់ផងដែរថា លោក Lofven នឹងចុះចេញពីតំណែងនៅខែវិច្ឆិកាខាងមុខនេះ ហើយការបោះឆ្នោតជាសាកលគឺនឹងធ្វើឡើងនៅខែកញ្ញាឆ្នាំ ២០២២។ លោកស្រី Jenny Madestam អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Sodertorn បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ុយអែតថា អ្នកស្នងតំណែងលោក Lofven អាចមានរដ្ឋមន្ត្រីហិរញ្ញវត្ថុបច្ចុប្បន្នលោកស្រី Magdalena Andersson ។ លោកស្រីក៏បាននិយាយបន្ថែមថា រដ្ឋមន្រ្តីនៃក្រសួងថាមពល លោក Anders Ygeman រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Morgan Johansson រដ្ឋមន្ត្រីក្រសួងសហគ្រាសនិងនវានុវត្តន៍ លោក Ibrahim Baylan និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រី Lena Hallengren ក៏អាចជាបេក្ខជនដែលអាចស្នងតំណាងរបស់លោក Lofven ផងដែរ។ ប្រភព៖ Reuters
-
សិង្ហបុរី និងស.អា.រសន្យាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា រាប់បញ្ចូលទាំងផ្នែករុករកអវកាស

ហ៊ីម រដ្ឋា សិង្ហបុរី និងសហរដ្ឋអាមេរិក សន្យាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗមួយចំនួនរួមមាន វិស័យសន្តិសុខផ្នែកអ៊ីនធឺណិត វិស័យអាកាសធាតុ ព្រមទាំងសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ហើយរួមបញ្ចូលទាំងផ្នែករុករកអវកាសទៀតផង។ នៅក្នុងថ្ងៃច័ន្ទនេះ បើតាមសន្និសីទរួមគ្នារវាងលោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកស្រី កាម៉ាឡា ហារីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រៅពីនេះទៅទៀត សិង្ហបុរីនឹងផ្ដល់ឱ្យសហរដ្ឋអាមេរិកប្រើប្រាស់នូវយន្តហោះយោធារបស់ខ្លួន ដើម្បីយកទៅធ្វើការដឹកជញ្ជូន អ្នកដែលត្រូវជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលដែលក្រុមសកម្មប្រយុទ្ធតាលីបង់ឡើងកាន់អំណាចនៅរដ្ឋធានីកាប៊ុល។ លោកស្រី ហារីស ចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍របស់លោកស្រីមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើដំណើរមកកាន់ប្រទេសសិង្ហបុរី និងប្រទេសវៀតណាម។ យោងតាមសេចក្ដីប្រកាសព័ត៌មានសេតវិមាន ដំណើរទស្សនកិច្ចនេះមានបំណងក្នុងការពង្រឹងចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក នឹងតំបន់អាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃគោលនយោបាយយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក។ អំឡុងពេលបំពេញទស្សនកិច្ចមកកាន់សិង្ហបុរី ក្រៅពីជួបជាមួយលោកលី លោកស្រី ហារីស នឹងជួបជាមួយប្រធានាធិបតីសិង្ហបុរី Halimah Yacob ហើយព្រមទាំងថ្លែងសុន្ទរកថាស្ដីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក នៅសាលាគោលនយោបាយសាធារណៈលី ក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី៕ ប្រភព៖ Singapore, US partnering in new areas, including cybersecurity and…
-
នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី អញ្ជើញថ្នាក់ដឹកនាំគណបក្សប្រឆាំងចូលរួមក្នុងគណៈកម្មការប្រឆាំងកូវីដ១៩

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលទើបតែកាន់តំណែងថ្មី លោក Ismail Sabri Yaakob បានអញ្ជើញថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះ ឱ្យចូលរួមនៅក្នុងក្រុមប្រឹក្សាស្ដារសេដ្ឋកិច្ចជាតិ (NRC) និងគណៈកម្មការពិសេសទទួលបន្ទុកលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នេះបើតាមសុន្ទរកថាដំបូងបង្អស់របស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្នុងសុន្ទរកថាថ្ងៃអាទិត្យរបស់លោក Ismail Sabri សង្កត់ធ្ងន់តែកិច្ចការក្នុងស្រុករបស់ម៉ាឡេស៊ី។ បុរសជនជាតិម៉ាឡេរូបនេះ បានគូសបញ្ជាក់កិច្ចការបន្ទាន់មួយចំនួនរបស់រដ្ឋាភិបាលថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីឡើងវិញ។ ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឱ្យគ្រប់ភាគីគណបក្សនយោបាយទាំងអស់នៅក្នុងម៉ាឡេស៊ីរួបរួមចំពោះកិច្ចការបន្ទាន់ទាំងនេះ។ «ខ្ញុំសូមជំរុញឱ្យសមាជិក Dewan Rakyat (សភាជាន់ទាបម៉ាឡេស៊ី) ទាំងអស់ មិនថានៅក្នុងរដ្ឋាភិបាល ឬ ក្រៅរដ្ឋាភិបាលនោះទេ ចូលរួមធ្វើការជាមួយគ្នាដើម្បីស្ដារជាតិរបស់យើង។ ចូរយើងនាំគ្នា បើកចិត្ត និងបេះដូងរបស់យើងឱ្យទូលាយ និងបំភ្លេចភាពខុសគ្នារបស់យើងទាំងអស់គ្នា ដោយធ្វើការរួមគ្នា»។ នេះបើតាមការថ្លែងរបស់លោក។ លោក Ismail Sabri បានបន្តថា «យើងត្រូវតែស្វែងរកចំណុចរួមមួយ និងធ្វើដំណើរឆ្ពោះទៅរកការកសាងចំណុចមូលមតិមួយ ដើម្បីសន្តិសុខ និងសុវត្ថិភាពគ្រួសាររបស់យើងគឺ គ្រួសារម៉ាឡេស៊ី»។ ចាប់តាំងពីការបោះឆ្នោតលើកទី១៤ នៅម៉ាឡេស៊ីកាលពីឆ្នាំ២០១៨ ប្រទេសមួយនេះមានរដ្ឋាភិបាលដល់ទៅ ៣ដង ឯណោះ។ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ សម្ព័ន្ធគណបក្សនយោបាយ Pakatan Harapan (PH)ឬ ប្រែជាភាសាខ្មែរថា សម្ព័ន្ធនៃក្ដីសង្ឃឹម…
-
ទឹកជំនន់ភ្លាមៗបង្កឲ្យមានមនុស្សស្លាប់យ៉ាងតិច ២២ នាក់នៅរដ្ឋ Tennessee សហរដ្ឋអាមេរិក

កាលពីថ្ងៃអាទិត្យ ទី ២២ សីហា មនុស្សយ៉ាងតិច ២២ នាក់និងជាង ៥០ នាក់ទៀតបានបាត់ខ្លួនបន្ទាប់ពីមានគ្រោះទឹកជំនន់បានហូរកាត់តំបន់ជនបទនៅតាមតំបន់ទន្លេ ស្ទឹងនិងព្រៃប្រហែល ៩០ នាទីនៅភាគខាងលិចទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក។ ទីភ្នាក់ងារគ្រប់គ្រងអាសន្ននៅរដ្ឋ Tennessee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ភ្លៀងធ្លាក់ខ្លាំងបានបង្កអោយមានទឹកជំនន់ដ៏គ្រោះថ្នាក់នៅភាគកណ្តាលនៃរដ្ឋ Tennessee »។ សេវាកម្មអាកាសធាតុជាតិក៏បានរំលឹកប្រជាជននៅតំបន់នោះថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅតាមបណ្តាតំបន់ផ្សេងទៀតនៅក្នុងរដ្ឋនេះ។ ទីភ្នាក់ងារប្រព័ន្ធអាកាសធាតុជាតិបាននិយាយថា៖ «សូមកុំចេញក្រៅយប់នេះ បើមិនមានការចាំបាច់។ ទឹកជំនន់មានគ្រោះថ្នាក់ជាពិសេសនៅពេលយប់»។ លោក Chris Davis មេបញ្ជាការនៅ Humphreys បានប្រាប់ភ្នាក់ងារទូរទស្សន៍ NS WSMV នៃរដ្ឋ Nashville ថានៅក្នុងគ្រោះទឹកជំនន់នេះបានបង្ករអោយមានអ្នកស្លាប់ និងអ្នកដែលកំពុងបាត់ខ្លួនមួយចំនួនដែលនៅក្នុងចំណោមអ្នកដែលស្លាប់មានពីរនាក់ជាទារកភ្លោះដែលត្រូវបានឃ្លាតចេញពីឪពុករបស់ពួកគេកំឡុងពេលដែលទឹកជំនន់ហូរកាត់នៅតំបន់ប្រជាជន។ លោក Davis បាននិយាយថា សាកសពរបស់បងប្អូនបង្កើតទាំងពីរនាក់នោះត្រូវបានរកឃើញហើយ។ ការកើនឡើងនៃទឹកជំនន់បានកើតឡើងកាលពីព្រឹកថ្ងៃទី ២២ សីហានេះខណៈដែលទឹកភ្លៀងបានធ្វើអោយជន់លិចទោះបីជាតំបន់នោះមានបឹង ស្ទឹង និងទន្លេដែលជាប្រព័ន្ធសម្រាប់ទឹកហូរក៏ដោយ។ នៅតំបន់ទីប្រជុំជន McEwen ដែលស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៃតំបន់ Humphreys County។ កំឡុងពេលភ្លាមៗនោះផ្លូវថ្នល់ត្រូវបានទឹកហូរកាត់ខ្លាំងដែលបង្ករជាគ្រោះថ្នាក់ដល់អ្នកដែលរស់នៅតំបន់នោះត្រូវបានព័ទ្ធដោយទឹកទាំងនៅខាងក្នុងផ្ទះរបស់ពួកគេ។ អ្នកខ្លះត្រូវតោងចេញពីផ្ទះរបស់ពួកគេតាមបង្អួតចេញទៅខាងលើផ្ទះដើម្បីរង់ចាំការជួយសង្គ្រោះចេញពីតំបន់គ្រោះថ្នាក់នេះ។…
-
ទីក្រុងនានា នៅភូមិភាគកណ្តាលប្រទេសចិន ចេញប្រកាសអាសន្នទឹកជំនន់ដល់ប្រជាជន

ទូរទស្សន៍រដ្ឋរបស់ចិនបាន រាយការណ៍ថាទីក្រុងចំនួនពីរនៅខេត្តហឺណាន ភាគកណ្តាលប្រទេសចិន បានចេញការព្រមានអំពីកម្រិតទឹកជំនន់ខ្ពស់បំផុតកាលពីថ្ងៃអាទិត្យនេះ ដោយអំពាវនាវឱ្យទីភ្នាក់ងារក្នុងស្រុករៀបចំខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំង។ Xingyang និង Changyuan នៅ Henan ហើយជាមជ្ឈមណ្ឌលដ៏ដំសម្រាប់ការដឹកជញ្ជូនសម្រាប់ប្រទេសចិន បានបង្កើនកម្រិតឆ្លើយតប ទៅនឹងការគ្រប់គ្រងទឹកជំនន់របស់ពួកគេ ពីកម្រិតប្រុងប្រយ័ត្ន ១ ទៅ កម្រិត ២ ដែលកម្រិតកំពូលគឺ ៤។ កម្រិត៤ នេះជានិច្ចកាលត្រូវបានគេប្រើសម្រាប់ ព្រមានអំពីទំនប់ទឹកធំៗដែលអាចបាក់និងទឹកជំនន់កម្រិតមិនធម្មតាជាដើម។ ភ្លៀងនៅរដូវក្តៅនេះ កំពុងបន្ថែមសម្ពាធលើប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ របស់ពិភពលោកដែលកំពុងជួបការលំបាកជាមួយករណីឆ្លងវីរុសកូរ៉ូណាជាថ្មីដោយសារវ៉ារ្យង់ដែលតា។ កម្រិតភ្លៀងធ្លាក់ដ៏ខ្លាំងក្លា នៅខេត្ត Henan កាលពីខែមុនបង្កឱ្យមានទឹកជំនន់ ដែលបានសម្លាប់មនុស្សជាង ៣០០ នាក់និងបណ្តាលឱ្យមានការផ្អាកផលិតកម្មនៅតាមរោងចក្រ។ Xingyang និង Changyuan ស្ថិតនៅក្នុងតំបន់មួយចំនួនដែលរងគ្រោះខ្លាំងបំផុតកាលពីខែមុន។ កាលពីថ្ងៃអាទិត្យនេះ ខេត្តនេះបានចេញការព្រមានពណ៌ក្រហម(កម្រិត)អំពីភ្លៀងធ្លាក់ខ្លាំងសម្រាប់ តំបន់ជាច្រើនដែលពណ៏ក្រហមនេះជាសូចនាករកម្រិតខ្ពស់បំផុតដែលកំណត់ដោយប្រទេសចិន ។ នៅខេត្តHenan ក៏ បានផ្អាកការផលិត និងសកម្មភាពនៅកំពង់ផែ ផងដែរ។ ខ្សែរថភ្លើងទាំងក្នុងនិងក្រៅខេត្តZhengzhou ត្រូវបានពន្យារពេលឬលុបចោល។ ប្រភព៖ CNA
-
ថវិកាសម្រាប់របបរាជានិយមថៃ ត្រូវបានគេអំពាវនាវឲ្យកាត់បន្ថយ

រដ្ឋាភិបាលថៃបានសម្រេចផ្តល់ថវិកាចំនួន ៨,៧៦ ពាន់លានបាត សម្រាប់ការចំណាយនានា របស់ព្រះបរមរាជវាំងក្នុងឆ្នាំសារពើពន្ធក្រោយ (fiscal year) ក្រោយពីមានការជជែកដេញដោលដោយសមាជិកសភាមកពីគណបក្សប្រឆាំងក្នុងអំឡុងដំណើរការប្រជុំសភា ដែលបានបញ្ចប់នៅថ្ងៃអាទិត្យ (២២ សីហា)កន្លងទៅ ។ សំណួរទាក់ទងនឹងថវិកា សម្រាប់ប្រើប្រាស់នោរាជវាំង ដែលត្រូវបានគេលើកឡើងក្នុងសភាជាន់ទាប របស់ថៃបានកើតឡើងបន្ទាប់ ពីមានការរិះគន់អំពី របបរាជានិយម ហើយព្រះបរមរាជវាំងថៃមិនបានឆ្លើយតបទៅនឹងសំណួរផ្សេងៗស្តីពីបញ្ហាប្រឈមចំពោះថវិការាជវង្សនេះឡើយ ស្របពេលតំណាងរាស្ត្ររដ្ឋាភិបាលកាន់អំណាច មិនបានធ្វើអត្ថាធិប្បាយរីឯតំណាងរាស្ត្រមកពីគណបក្សប្រឆាំងអំពាវនាវឱ្យកាត់បន្ថយថវិកាសម្រាប់រាជវង្សនេះ។ គួរឲ្យដឹងផងដែរថាថវិកាសម្រាប់រាជវង្ស សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ គឺនឹងមានការកាត់បន្ថយប្រមាណ ២,៤ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ វាគឺជាការកាត់បន្ថយលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ បន្ទាប់ពីមានការស្នងរាជ្យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។ តំណាងរាស្រ្តគណបក្សប្រឆាំងមកពីគណបក្សចលនាឆ្ពោះទៅមុខបាន និយាយថាថវិកាដែលបានបែងចែកគឺខ្វះព័ត៌មានលម្អិត និងពិស្តារហើយដូច្នេះគួរតែមានការកាត់បន្ថយពី ១៥ ភាគរយ ទៅ ៤០ ភាគរយ ដោយសារតែថវិកានេះប្រហែលជា ត្រូវការនៅកន្លែងផ្សេងទៀតដោយសារ វិបត្តិកូវីដ ១៩ ។ តំណាងរាស្រ្ត Becha Saengchantra មកពីគណបក្សចលនាឆ្ពោះទៅមុខបាននិយាយ នៅក្នុងសភាកាលពីល្ងាចថ្ងៃសៅរ៍ថា “ ខាងរាជវង្សមិនបានបញ្ជូនអ្នកតំណាងម្នាក់ណាមកពន្យល់ពីការចំណាយរបស់ថវិកាទេ…មានតែឯកសារ…
-
តើសមយុទ្ធយោធាអាមេរិក ជាការផ្ញើសារទៅឱ្យចិនឬយ៉ាងណា?

អ្នកសង្កេតការណ៍យោធាចិននិយាយថា ការធ្វើសមយុទ្ធយោធាលើដែនទឹកដ៏ធំបំផុតរបស់អាមេរិក មិនធ្លាប់មានក្នុងរយៈពេល ៤០ ឆ្នាំ មិនត្រឹមតែចង្អុលពីការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្ហាញពីភាពដាច់គេនៃវិស័យយោធារបស់ខ្លួនលើរុស្ស៊ី និងចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីចំណុចខ្សោយរបស់ខ្លួនផងដែរ។ សមយុទ្ធខ្នាតធំឆ្នាំ ២០២១ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី ៣ និង ១៦ ខែសីហា ក្នុងតំបន់ដែលមានម៉ោងខុសគ្នាចំនួន ១៧ មានការចូលរួមពីកម្លាំងទ័ពចំនួន ២៥ ០០០ នាក់មកពីបញ្ជាការប្រយុទ្ធពិភពលោកនៅអាត្លង់ទិក ប៉ាស៊ីហ្វិក និងអឺរ៉ុប។ អង្គភាពទ័ពជើងទឹកដែលចូលរួមក្នុងសមយុទ្ធនេះ ទទួលខុសត្រូវចំពោះកន្លែងប្រឈមមុខគ្នាធំៗជាមួយរុស្ស៊ី និងចិនរួមទាំងសមុទ្រខ្មៅ និងមេឌីទែរ៉ាណេខាងកើត ក៏ដូចជាសមុទ្រចិនខាងកើត និងខាងត្បូង។ ការហ្វឹកហាត់លើកនេះ មានលក្ខណៈប្រហាក់ប្រហែលទៅនឹងសមយុទ្ធយោធាដែលធ្វើឡើងក្នុងសម័យសង្រ្គាមត្រជាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដែរ ហើយក្រុមអ្នកសង្កេតការណ៍និយាយថា វាមានបំណងផ្ញើសារទៅកាន់ទីក្រុងម៉ូស្គូ និងប៉េកាំង ថាសហរដ្ឋអាមេរិកអាចដោះស្រាយបញ្ហាចំពោះមុខជាច្រើន។ លោកឧត្តមនាវីឯក Steve Koehler មេបញ្ជាការកងនាវាអាមេរិកទីបី និយាយកាលពីសប្ថាហ៍មុនថា សមយុទ្ធនេះបានបង្ហាញពីសមត្ថភាពរបស់អាមេរិកក្នុងការធ្វើសមកាលកម្ម និងបញ្ចូលប្រតិបត្តិការយោធានៅទូទាំងពិភពលោក។ លោកនិយាយថា៖ «វាច្បាស់ណាស់ចំពោះខ្ញុំថា នៅក្នុងបរិយាកាសសន្តិសុខនាវាចរណ៍ដ៏មានឥទ្ធិពលនាពេលបច្ចុប្បន្ននេះ កងនាវាចរអាមេរិកបាននាំមកនូវកម្លាំងច្បាស់លាស់ និងលើសលប់នៅក្នុងពេលវេលា និងទីកន្លែងដែលយើងជ្រើសរើស ដើម្បីសម្រេចបាននូវគោលបំណងរបស់យើងនៅក្នុងលំហសមរភូមិ»។ លោក Zhou Chenming អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានវិទ្យាសាស្ត្រ…
-
ការប៉ះទង្គិចផ្ទុះឡើងនៅភាគខាងជើងអាហ្វហ្គានីស្ថាន ខណៈកងកម្លាំងប្រឆាំងតាលីបង់ប្រមូលផ្ដុំជាចលនាតស៊ូ

កាលពីថ្ងៃសុក្រសប្ដាហ៌មុន ក្រុមចលនាតស៊ូបានប៉ះទង្គិចជាមួយតាលីបង់ហើយបានវាយដណ្ដើមស្រុកចំនួនបី ខណៈពេលដែលកងកម្លាំងប្រឆាំងតាលីបង់ជាច្រើនបានប្រមូលផ្ដុំគ្នាជាចលនាតស៊ូនៅតំបន់ជ្រលងភ្នំនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ វីដេអូជាច្រើនបង្ហោះលើបណ្ដាញសង្គមជាច្រើនបង្ហាញអំពីការប្រយុទ្ធនៅខេត្ត Baghlan រវាងក្រុមតាលីបង់ និងក្រុមប្រឆាំង ដែលមានមូលដ្ឋាននៅជ្រលងភ្នំ Panjshir ជាប់ខេត្តនោះ។ ក្រោយមកគេមានការបង្ហោះវីដេអូបង្ហាញពីក្បួនរថយន្តយោធាផលិតដោយអាមេរិក ប៉ុន្តែមានទង់របស់តាលីបង់កំពុងធ្វើដំណើរទៅកាន់ជ្រលងភ្នំ Panjshir។ នៅតំបន់ផ្សេងទៀតនៃប្រទេសអាហ្វហ្គានីស្ថាន កងជីវពលតាមមូលដ្ឋាននានាក៏បានចាប់ផ្ដើមប្រឆាំងការគ្រប់គ្រងរបស់តាលីបង់។ នេះគឺជាការប៉ះទង្គិចលើកដំបូងនៅអាហ្វហ្គានីស្ថានតាំងពីពេលដែលក្រុមតាលីបង់ចូលកាន់កាប់ក្រុងកាប៊ុលកាលពីថ្ងៃទី១៥ខែនេះ។ ខណៈពេលដែលកងទ័ពនិងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានភាគច្រើនបានដួលរលំ គេសង្កេតឃើញថាមានបំណែកមួយកងទ័ពបានធ្វើការដកថយចូលជ្រលងភ្នំ Panjshir នៅខាងជើងប្រទេស ដោយប្ដេជ្ញាថានឹងបន្តការប្រយុទ្ធចេញពីខេត្តតែមួយគត់ដែលមិនរងឥទ្ធិពលពីតាលីបង់។ មេដឹកនាំចលនាតស៊ូរួមមានរដ្ឋមន្ត្រីការពារជាតិនៃរដ្ឋាភិបាលដែលដួលរលំលោកប៊ីសមីឡា ខាន ម៉ូហាម៉ាឌី និងលោកអនុប្រធានាធិបតីអាំរុឡា សាឡេះ ដែលអះអាងថាលោកជាមេដឹកនាំស្របច្បាប់ បន្ទាប់ពីលោកប្រធានាធិបតីអាស្រាហ្វ ហ្គានី បោះបង់ចោលភារកិច្ចហើយភៀសខ្លួនចេញពីប្រទេសនៅថ្ងៃទី ១៥ ខែសីហា។ មេដឹកនាំទាំងពីរនេះគឺពឹងផ្អែកលើកងកម្លាំងគ្រប់គ្រងដោយលោកអាមេដ ម៉ាស៊ូដ ជាកូនប្រុសរបស់មេបញ្ជាការដ៏ល្បីល្បាញគឺលោកអាមេដ សា ម៉ាស៊ូដ ដែលកាលពីទសវត្សឆ្នាំ ១៩៩០ បានការពារខេត្ត Panjshir ពីការឈ្លានពានរបស់សហភាពសូវៀត និងតាលីបង់ មុនពេលលោកត្រូវបានធ្វើឃាតដោយក្រុមអាល់កៃដាកាលពីឆ្នាំ ២០០១។ ឥឡូវនេះចលនាតស៊ូបានអះអាងថាលោកម៉ាស៊ូដគ្រប់គ្រងទាហានយ៉ាងហោចណាស់ ៩០០០ ភាគច្រើនជាទាហានកងកុម្ម៉ង់ដូ និងទាហានកងជីវពលមូលដ្ឋាន ដែលមិនព្រមទទួលយកការចុះចាញ់។ ខណៈពេលដែលកងកម្លាំងដែលបានវាយលុកនៅខេត្តBaghlanគឺជាសម្ព័ន្ធមិត្តរបស់លោកម៉ាស៊ូដ កងកម្លាំងនេះបានវាយប្រហារក្រុមតាលីបង់ដោយខ្លួនឯងដោយមិនពាក់ព័ន្ធកងកម្លាំងរបស់លោកម៉ាស៊ូដ។ កាលពីថ្ងៃអាទិត្យលោកម៉ាស៊ូដសង្ឃឹមថានឹងអាចធ្វើការចរចាដោយសន្តិវិធីជាមួយតាលីបង់ ប៉ុន្តែកងកម្លាំងរបស់លោកត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធគ្នា។ លោកម៉ាស៊ូដបានប្រាប់សារព័ត៌មាន…
-
ប្រវត្តិរបស់បន្លែមួយចំនួនដែលយើងទទួលទានមកទល់សព្វថ្ងៃនេះ

អន្តរជាតិ៖ ប្រវត្តិសាស្ត្របន្លែឈានដល់ឆ្នាំដ៏សែនវែងឆ្ងាយបំផុតនៃមនុស្សជាតិសម័យទំនើប នៅពេលដែលអ្នកប្រមាញ់បានចាកចេញពីទ្វីបអាហ្វ្រិក ហើយចាប់ផ្តើមរីករាលដាលពាសពេញផែនដីទាំងមូល។ ក្នុងនាមជាដើមកំណើតនៃអរិយធម៌មនុស្សសម័យថ្មី បន្លែត្រូវបានគេកំណត់ថា ជាប្រភពនៃថាមពលឱសថ និងជីវជាតិដ៏អស្ចារ្យ។ ដំឡូង ចាប់ពីពេលដំបូងដែលអ្នករុករកអឺរ៉ុបចាប់កាន់ដំឡូងលើដៃពួកគេ ពួកគេបានឃើញសក្តានុពលរបស់រុក្ខជាតិដែលអាចផ្លាស់ប្តូររបៀបដែលយើងញ៉ាំ និងអនុវត្តជាថ្នាំ។ បន្ទាប់ពីការអូសបន្លាយពេលអស់ជាច្រើនសតវត្សមក ដំឡូងបានក្លាយជាបន្លែដែលគេចូលចិត្តបំផុតនៅលើពិភពលោក ហើយនេះគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នក ដើម្បីស្វែងយល់ពីរបៀបដែលវាអាចធ្វើបាន។ ប៉េងប៉ោះ ប្រវត្តិប៉េងប៉ោះមានអាយុកាល ២.៥០០ ឆ្នាំកន្លងទៅហើយ នៅពេលដែលប្រជាជននៃចក្រភពអាហ្សិកបុរាណបានរកឃើញគុណតម្លៃរបស់វា ហើយបញ្ចូលវាទៅក្នុងជីវិតរបស់ពួកគេ ក្នុងនោះរួមមានថ្នាំ និងម្ហូប។ ឥឡូវនេះបន្លែគួរឱ្យចាប់អារម្មណ៍នេះតំណាងឱ្យបន្លែដែលមានប្រជាប្រិយបំផុតមួយនៅលើពិភពលោក ដែលមានវត្តមាននៅក្នុងមុខម្ហូប និងរបបអាហារជាច្រើនមុខ។ ការ៉ុត ប្រវត្តិនៃការ៉ុតមានអាយុកាល ៥.០០០ ឆ្នាំមុន។ ស្រុកកំណើតរបស់ការ៉ុតគឺអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់។ ហើយនៅសតវត្សរ៍ទី ១៧ ការ៉ុតបានលេចចេញជាទម្រង់ធម្មតារបស់យើង។ នេះគឺជាលទ្ធផលនៃការជ្រើសរើសដែលទទួលបានតាមរយៈការងារវិទ្យាសាស្ត្រដ៏យូរអង្វែងរបស់អ្នកបង្កាត់ពូជហូឡង់ឧស្សាហ៍ព្យាយាម។ ខ្ទឹមស ប្រវត្តិខ្ទឹមសមានអាយុកាលប្រហែល ៩.០០០ ឆ្នាំនៃវដ្តភាពការរីកលូតលាស់ និងការពង្រីករបស់មនុស្សនៅទូទាំងពិភពលោក។ នៅទីនេះអ្នកអាចស្វែងយល់បន្ថែមអំពីពេលវេលាដែលខ្ទឹមចំណាយជាដៃគូដ៏ស្មោះត្រង់របស់យើង ដែលតែងតែផ្តល់ឱ្យយើងនូវសមាសភាពដ៏ល្អឥតខ្ចោះនៃសារធាតុចិញ្ចឹម និងលក្ខណៈសម្បត្តិឱសថ។ ខ្ទឹមបារាំង ប្រវត្តិខ្ទឹមបារាំងបានចាប់ផ្តើមជាមួយនឹងសម័យដំបូងបំផុតនៃមនុស្សជាតិសម័យទំនើប។ វាបានជួយយើងឱ្យរស់រានមានជីវិតជាមួយនឹងតម្លៃ នៃរបបអាហារដ៏អស្ចារ្យភាពងាយស្រួល នៃការលូតលាស់ និងសមត្ថភាពក្នុងការរក្សាទុកក្នុងកំឡុងពេលឃ្លាន និងលក្ខណៈសម្បត្តិឱសថដែលមិនគួរឱ្យជឿ។ សណ្តែក ប្រវត្តិសណ្តែកវែង និងគួរឱ្យចាប់អារម្មណ៍។…