Category: ព័ត៌មានអន្តរជាតិ

  • ឥណ្ឌូនេស៊ីកាត់ទោសអតីតរដ្ឋមន្ត្រីម្នាក់ ​ទាក់ទងនឹងជំនួយ​ដោះស្រាយបញ្ហាកូវីដ

    ឥណ្ឌូនេស៊ីកាត់ទោសអតីតរដ្ឋមន្ត្រីម្នាក់ ​ទាក់ទងនឹងជំនួយ​ដោះស្រាយបញ្ហាកូវីដ

    អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ​ឥណ្ឌូនេស៊ីត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ​រកឃើញថា​មានពិរុទ្ធពីបទទទួលសំណូកទាក់ទងនឹងការចែកចាយជំនួយកូវីដរបស់រដ្ឋាភិបាល

  • វៀតណាម​បន្ត​ឆ្លង​កូ​វី​ដ ​ជាង​១​ម៉ឺន​នាក់​ ​ស្លាប់​មនុស្ស​៣​៨​៣​នាក់​ទៀត​

    វៀតណាម​បន្ត​ឆ្លង​កូ​វី​ដ ​ជាង​១​ម៉ឺន​នាក់​ ​ស្លាប់​មនុស្ស​៣​៨​៣​នាក់​ទៀត​

    ​វៀតណាម​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១​៩​ ​ជាង១ម៉ឺននាក់​ ​និង​ ​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ​ ​​៣​៨​៣​នាក់​ទៀត​ ​ត្រឹមរយៈពេល១ថ្ងៃ

  • សហរដ្ឋអាមេរិកអាចនឹងបន្តប្រតិបត្តិការជម្លៀសមនុស្សហួសកាលបរិច្ឆេទកំណត់ថ្ងៃទី៣១ ខែសីហាខាងមុខនេះ(មានវិដេអូ)

    សហរដ្ឋអាមេរិកអាចនឹងបន្តប្រតិបត្តិការជម្លៀសមនុស្សហួសកាលបរិច្ឆេទកំណត់ថ្ងៃទី៣១ ខែសីហាខាងមុខនេះ(មានវិដេអូ)
  • ទីបំផុតនិយ័តករអាមេរិកអនុម័តពេញលេញអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech (មានវីដេអូ)

    ទីបំផុតនិយ័តករអាមេរិកអនុម័តពេញលេញអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech (មានវីដេអូ)
  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់១៦៥ករណី និងស្លាប់២២៦នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ(មានវីដេអូ)

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់១៦៥ករណី និងស្លាប់២២៦នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ(មានវីដេអូ)
  • ក្រុមតាលីបង់ព្រមានពីផលវិបាកធ្ងន់ធ្ងរ បើសិនសហរដ្ឋអាមេរិក​ពន្យាពេល​ដកកងទ័ព និងជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន (មានវិដេអូ)

    ក្រុមតាលីបង់ព្រមានពីផលវិបាកធ្ងន់ធ្ងរ បើសិនសហរដ្ឋអាមេរិក​ពន្យាពេល​ដកកងទ័ព និងជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន (មានវិដេអូ)
  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់១៦៥ករណី និងស្លាប់២២៦នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់១៦៥ករណី និងស្លាប់២២៦នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៧ពាន់១៦៥ករណី និងស្លាប់២២៦នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន១ម៉ឺន៦ពាន់៩៧៣ករណីជាប្រជាជនទូទៅ និង ១៩២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន៥៩នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន១លាន៥ម៉ឺន៥ពាន់៨៨ករណី ក្នុងនោះមានអ្នកជំងឺ៨៨ម៉ឺន១ពាន់៨២៩នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១លាន៨ម៉ឺន៣ពាន់៩៥១ករណី និងអ្នកជំងឺ៨៨ម៉ឺន១ពាន់៨២៩នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៩ពាន់៦៩៤នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៩ពាន់៧៨៨នាក់ ៕ ប្រភព៖ Bangkok Post

  • ទីបំផុតនិយ័តករអាមេរិកអនុម័តពេញលេញអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech

    ទីបំផុតនិយ័តករអាមេរិកអនុម័តពេញលេញអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech

    អាមេរិក៖ និយ័តករឱសថអាមេរិកបានអនុម័តទាំងស្រុងចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech ដែលនេះជាការសម្រេចចិត្តមួយ ត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានរលកថ្មីនៃអាណត្តិវ៉ាក់សាំង ខណៈវីរុសបំប្លែងខ្លួនថ្មី Delta កំពុងវាយលុកសហរដ្ឋអាមេរិក។ ថ្លែងនៅឯសេតវិមាន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ថា ជាពេលវេលាដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់យើង ហើយបានជំរុញឱ្យអាជីវកម្មឯកជនជាច្រើនតម្រូវឱ្យនិយោជិកត្រូវចាក់វ៉ាក់សាំង។ លោក បៃដិន បានសង្កត់ធ្ងន់ថា ដល់ពេលវេលាដែលអ្នកត្រូវទៅចាក់វ៉ាក់សាំងហើយ សូមទទួលវានៅថ្ងៃនេះ… មិនត្រូវខ្ជះខ្ជាយពេលវេលាទៀតនោះទេ ។ បើតាមស្នងការស្តីទីរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) លោកស្រី Janet Woodcock ការអនុម័តរបស់ FDA លើការប្រើប្រាស់វ៉ាក់សាំងនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយ នៅពេលដែលយើងបន្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩។ វ៉ាក់សាំងនេះ ដែលបច្ចុប្បន្ននឹងត្រូវបានដាក់លក់នៅលើទីផ្សារក្រោមឈ្មោះ Comirnaty គឺជាថ្នាំបង្ការដំបូង ដែលទទួលបានការយល់ព្រមពេញលេញ៕ ប្រភព៖ Reuters

  • សហរដ្ឋអាមេរិកអាចនឹងបន្តប្រតិបត្តិការជម្លៀសមនុស្សហួសកាលបរិច្ឆេទកំណត់ថ្ងៃទី៣១ ខែសីហាខាងមុខនេះ

    សហរដ្ឋអាមេរិកអាចនឹងបន្តប្រតិបត្តិការជម្លៀសមនុស្សហួសកាលបរិច្ឆេទកំណត់ថ្ងៃទី៣១ ខែសីហាខាងមុខនេះ

    អាមេរិក៖ ក្រុមមន្ត្រីអាមេរិកនិយាយថា សហរដ្ឋអាមេរិកត្រូវតែធ្វើការសម្រេចចិត្តភ្លាមៗថាតើគួរតែអូសបន្លាយប្រតិបត្តិការជម្លៀសមនុស្ស ហួសកាលបរិច្ឆេទកំណត់ត្រឹមថ្ងៃទី៣១ ខែសីហានេះដែរឬក៏យ៉ាងណា ខណៈប្រជាជនអាហ្វហ្គានីស្ថាន និងជនបរទេសរាប់ពាន់នាក់នៅតែបន្តនាំគ្នាសម្រុកចូលអាកាសយានដ្ឋានក្រុងកាប៊ុល ដើម្បីចាកចេញពីអាហ្វហ្គានីស្ថានដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនថា កងទ័ពអាមេរិកអាចនឹងបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រហូតទាល់តែពលរដ្ឋអាមេរិកទាំងអស់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ ទន្ទឹមនេះ លោក បៃដិន ក៏បានព្រមានផងដែរថា ការជម្លៀសមនុស្សចេញនឹងពិបាកនិងឈឺចាប់ ហើយរឿងជាច្រើននៅតែអាចខុស ហើយថា កងទ័ពអាមេរិកអាចនឹងហួសពីថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហារបស់ពួកគេ ដើម្បីត្រួតពិនិត្យការជម្លៀស។ទោះជាយ៉ាងណា មន្ត្រីអាមេរិក២រូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិកអាចនឹងបន្តប្រតិបត្តិការជម្លៀសមនុស្សហួសកាលបរិច្ឆេទកំណត់ថ្ងៃទី៣១ ខែសីហា ស្របពេលមន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ទៀតក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរ ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនអាហ្វហ្គានីស្ថានងាយរងគ្រោះ ដោយសង្កត់ធ្ងន់ដូចគ្នាថា ការជម្លៀសនឹងមិនបញ្ចប់ត្រឹមថ្ងៃទី៣១ ខែសីហានោះទេ៕ ប្រភព៖ Reuters

  • ក្រុមតាលីបង់ព្រមានពីផលវិបាកធ្ងន់ធ្ងរ បើសិនសហរដ្ឋអាមេរិកពន្យាពេលដកកងទ័ព និងជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន

    ក្រុមតាលីបង់ព្រមានពីផលវិបាកធ្ងន់ធ្ងរ បើសិនសហរដ្ឋអាមេរិកពន្យាពេលដកកងទ័ព និងជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន

    កាប៊ុល៖ ក្រុមតាលីបង់បានព្រមានថា វានឹងមានផលវិបាកធ្ងន់ធ្ងរ បើសិនសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពន្យារពេលរក្សាវត្តមានកងទ័ពរបស់ពួកគេនៅក្នុងប្រទេសអាហ្វហ្គានីស្ថានលើសពីសប្តាហ៍ក្រោយ ចំពេលភាពចលាចលនៅតែបន្តកើតមាននៅឯអាកាសយានដ្ឋានក្រុងកាប៊ុល។ សហរដ្ឋអាមេរិកបានកំណត់ថ្ងៃទី៣១ ខែសីហាខាងមុខនេះ ជាថ្ងៃចុងក្រោយ នៃការដកកងទ័ព និងជម្លៀសមនុស្សចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែភាគីអង់គ្លេសកំពុងជំរុញឱ្យកាលបរិច្ឆេទផុតកំណត់នេះ បន្តលើសពីថ្ងៃទី៣១ខែសីហាបន្ថែមទៀត ដើម្បីបង្កើនចំនួនមនុស្សដែលខ្លួនអាចជួយសង្គ្រោះអោយចាកចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ។ ទោះជាយ៉ាងណា អ្នកនាំពាក្យក្រុមតាលីបង់លោក Suhail Shaheen បានប្រាប់ទូរទស្សន៍ Sky News ថា ប្រសិនបើសហរដ្ឋអាមេរិក ឬអង់គ្លេសស្វែងរកការពន្យារពេលបន្ថែម ដើម្បីការជម្លៀសរបស់ប្រជាជនពួកគេនោះ ចម្លើយគឺមិនបានទេ ឬអាចនឹងមានផលវិបាកធ្ងន់ធ្ងរ។ ការស្នាក់នៅលើសពីកាលកំណត់ដែលបានព្រមព្រៀងគ្នាគឺ «ឈ្លានពាន»៕ ប្រភព៖ CNA