-
អង់គ្លេសជំរុញអោយដាក់ទណ្ឌកម្មលើក្រុមតាលីបង់នៅក្នុងកិច្ចប្រជុំប្រទេស G7

អង់គ្លេស៖ ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា អង់គ្លេសមានផែនការជំរុញមេដឹកនាំពិភពលោកអោយពិចារណាលើការទណ្ឌកម្មថ្មីដល់ក្រុមតាលីបង់ នៅពេលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុត G7 ជួបប្រជុំគ្នានៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាពីវិបត្តិនៅអាហ្វហ្គានីស្ថាន។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ដែលបច្ចុប្បន្នដឹកនាំក្រុមប្រទេស G7 ដែលរួមមាន៖ សហរដ្ឋអាមេរិក អ៊ីតាលី បារាំង អាល្លឺម៉ង់ ជប៉ុន និងកាណាដាបានអំពាវនាវខាងលើនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ សម្រាប់កិច្ចប្រជុំតាមអនឡាញ បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានយ៉ាងឆាប់រហ័ស។ លោក ចនសុន បានបញ្ជាក់ថា វាមានសារៈសំខាន់ណាស់ ដែលសហគមន៍អន្តរជាតិត្រូវធ្វើការរួមគ្នា ដើម្បីធានាការជម្លៀសមនុស្សប្រកបដោយសុវត្ថិភាព ការទប់ស្កាត់វិបត្តិមនុស្សធម៌ និងគាំទ្រប្រជាជនអាហ្វហ្គានីស្ថាន ដើម្បីទទួលបានផលចំណេញក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះ អង់គ្លេសជឿជាក់ថា ក្រុមប្រទេស G7 គួរតែពិចារណាលើទណ្ឌកម្មសេដ្ឋកិច្ច និងបញ្ឈប់ជំនួយ ប្រសិនបើក្រុមតាលីបង់ប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស និងអនុញ្ញាតអោយទឹកដីរបស់ខ្លួនត្រូវបានប្រើជាជម្រករបស់ពួកសកម្មប្រយុទ្ធ។ ទោះជាយ៉ាងណា អ្នកការទូតប្រទេសលោកខាងលិចម្នាក់បាននិយាយថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមតាលីបង់ទំនងជាមិនត្រូវបានអនុម័តភ្លាមៗនោះទេ៕ ប្រភព៖ Reuters
-
លោក ពូទីន ៖ យើងមិនចង់បានក្រុមសកម្មប្រយុទ្ធអាហ្វហ្គានីស្ថាននៅក្នុងប្រទេសរុស្ស៊ីទេ

រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានចេញផ្សាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យម្សិលមិញបានច្រានចោលគំនិតនៃការបញ្ជូនប្រជាជនភៀសខ្លួនពីអាហ្វហ្គានីស្ថានទៅកាន់ប្រទេសក្បែរខាងរុស្ស៊ី ដោយលោកនិយាយថា លោកមិនចង់អោយក្រុមសកម្មប្រយុទ្ធបង្ហាញខ្លួននៅទីនេះ ក្រោមការលាក់បាំងជនភៀសខ្លួនឡើយ។ លោក ពូទីន បានរិះគន់គំនិតរបស់ប្រទេសលោកខាងលិចមួយចំនួន ក្នុងការផ្លាស់ប្តូរទីលំនៅរបស់ជនភៀសខ្លួនពីអាហ្វហ្គានីស្ថាន ទៅបណ្តាប្រទេសអាស៊ីកណ្តាលជិតខាងរុស្ស៊ី ខណៈពេលដែលទិដ្ឋាការរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងដំណើរការ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តីលោក ពូទីន ថា យើងមិនចង់ឱ្យក្រុមសកម្មប្រយុទ្ធបង្ហាញមុខនៅទីនេះ ស្ថិតក្រោមការបិទបាំងឋានៈជាជនភៀសខ្លួនឡើយ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាសម្ងាត់ជាមួយប្រទេសមួយចំនួន ក្នុងការប៉ុនប៉ងទទួលបានកិច្ចព្រមព្រៀង ដើម្បីផ្តល់ទីលំនៅជាបណ្តោះអាសន្នដល់ជនជាតិអាហ្វហ្គានីស្ថានងាយរងគ្រោះ ដែលបានធ្វើការឱ្យរដ្ឋាភិបាលអាមេរិក៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១២លាន៥៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤៤ម៉ឺននាក់ និងជាសះស្បើយ១៩០លាន២១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១២លាន៥៩ម៉ឺន៤ពាន់៤៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤៤ម៉ឺន៤ពាន់៥៨៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩០លាន២១ម៉ឺន៩៣៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៨លាន៥៤ម៉ឺន៥ពាន់១៤៤នាក់ ស្លាប់ចំនួន៦៤ម៉ឺន៥ពាន់៥៨នាក់ និងជាសះស្បើយចំនួន៣០លាន៤៧ម៉ឺន២ពាន់៨០៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៤៤ម៉ឺន៨ពាន់៩៦៩នាក់ ស្លាប់៤៣ម៉ឺន៤ពាន់៧៨៤នាក់ និងជាសះស្បើយ៣១លាន៦៧ម៉ឺន៣ពាន់១០៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៥៧ម៉ឺន៨៩១នាក់ ស្លាប់ចំនួន៥៧ម៉ឺន៤ពាន់៥៧៤នាក់ និងជាសះស្បើយ១៩លាន៤៤ម៉ឺន៨ពាន់៨១៦នាក់ ៕ ប្រភព៖ worldometers
-
វៀតណាមប្រកាសពីការស្លាប់ព្រោះកូវីដ ៧៣៧នាក់ទៀត ត្រឹម១ថ្ងៃ

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩ ករណីថ្មី ចំនួន១១៣៤៦នាក់ទៀត និងស្លាប់ចំនួះ៧៣៧នាក់ទៀត ក្នុងប្រទេស កាលពីថ្ងៃទី២២ សីហា ២០២១។ ជាការកត់សម្គាល់ថា ការស្លាប់មនុស្ស៧៣៧ដោយសារតែជំងឺកូវីដ១៩ ក្នុងពេលមួយថ្ងៃបែបនេះ គឺជាចំនួនស្លាប់ប្រចាំថ្ងៃច្រើនបំផុត នៅប្រទេសវៀតណាម ហើយករណីថ្មីៗជាង១ម៉ឺននាក់នេះ ភាគច្រើនរកឃើញ នៅហូជីមិញ ប៊ីញ ដុង និង ដង់ណៃ។ វៀតណាមមានករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣៤៨០៥៩នាក់ ខណៈមនុស្សស្លាប់កើនដល់៨២៧៧នាក់ហើយ។ វៀតណាមបានចាក់វ៉ាក់សាំងលើមនុស្សជាង១៧លាននាក់ តែអ្នកចាក់ពេញ២ដូស មានជាង១.៧លាននាក់៕
-
សហស្ថាបនិកតាលីបង់មកក្រុងកាប៊ុល ដោយទំនងរកមុខតំណែងប្រធានាធិបតីសម្រាប់ខ្លួន

កាលពីថ្ងៃសៅរ៍នេះ មេដឹកនាំនយោបាយកំពូល និងសហស្ថាបនិករបស់ក្រុមឧទ្ទាមតាលីបង់លោកអាប់ឌុល ហ្គានី បារ៉ាដាបានមកដល់រដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបើកការពិភាក្សាបង្កើតរដ្ឋាភិបាលថ្មី ខណៈពេលដែលមានការរាយការណ៍ថាលោកកំពុងសម្លឹងមើលមុខតំណែងប្រធានាធិបតីសម្រាប់ខ្លួនលោកផ្ទាល់។ ខណៈពេលដែលលោកហ៊ីបទូលឡា អាខុនដាហ្សាដាមានតំណែងជាមេដឹកនាំកំពូលរបស់តាលីបង់លោកបារ៉ាដាត្រូវគឺជាមេដឹកនាំផ្នែកនយោបាយ ហើយត្រូវបានចាត់ទុកជាមុខសាធារណរបស់តាលីបង់។ ក្នុងនាមជាសហស្ថាបនិក និងជាអនុមេដឹកនាំកំពូលតែមួយគត់ដែលត្រូវបានតែងតាំងដោយផ្ទាល់ដោយអតីតមេដឹកនាំកំពូលលោកមូលឡាហ៍ ម៉ូហាម៉េដ អូម៉ា លោកបារ៉ាដាត្រូវបានសមាជិកក្រុមតាលីបង់គោរពជាងមេដឹកនាំដទៃទៀត។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះលោកបារ៉ាដា គឺត្រូវបានគេចាត់ទុកថាជាមេដឹកនាំដ៏មានសមត្ថភាព ទាំងក្នុងនយោបាយ និងក្នុងសឹក។ នៅពេលដែលលោកបារ៉ាដាបានមកដល់មាតុភូមិក្រុមតាលីបង់នៅខេត្តកាន់ដាហារពីទីក្រុងដូហានៅលើយន្តហោះកងទ័ពកាតាកាលពីថ្ងៃអង្គារ លោកត្រូវបានសមាជិកតាលីបង់ស្វាគមន៍ជាវីរបុរសសញ្ជ័យ។ ប៉ុន្តែភាពជោគជ័យធំបំផុតរបស់បារ៉ាដាមិនបានកើតឡើងនៅលើសមរភូមិទេ គឺបានកើតឡើងនៅលើតុចរចា។ កាលពីឆ្នាំ ២០១០ លោកបារ៉ាដា ត្រូវបានចាប់ខ្លួននៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថានក្នុងប្រតិបត្តិការរួមគ្នាដោយភ្នាក់ងារចារកម្មប៉ាគីស្ថាន និងអាមេរិក។ ប៉ុន្តែប្រាំបីឆ្នាំក្រោយមកលោកត្រូវបានដោះលែងសំណើរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ហើយបានហោះទៅទីក្រុងដូហាប្រទេសកាតា ដើម្បីដឹកនាំការិយាល័យនយោបាយតាលីបង់ ដែលនេះគឺជាស្ថានទូតតែមួយគត់របស់ក្រុមឧទ្ទាមនេះ បន្ទាប់ពីអាមេរិកទម្លាក់ពួកគេពីអំណាចកាលពីឆ្នាំ២០០១។ រដ្ឋបាលលោកត្រាំបានធ្វើការស្នើការដោះលែងនេះដោយមានជំនឿថាក្នុងចំណោមមេដឹកនាំតាលីបង់ទាំងអស់ លោកបារ៉ាដាគឺមានទំនោរខ្ពស់ជាគេក្នុងការយល់ព្រមចែករំលែកអំណាចជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ នៅទីក្រុងដូហា លោកបារ៉ាដាបានដឹកនាំក្រុមតាលីបង់ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋបាលលោកត្រាំ ដោយគ្មានការចូលរួមពីតំណាងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ ការចរចានេះបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែកុម្ភៈឆ្នាំ ២០២០ សម្រាប់ការដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្គានីស្ថាន ដោយមានការយល់ព្រមបើកការចរចាសន្តិភាពជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ ប៉ុន្តែការចរចាសន្តិភាពនេះបានជាប់គាំង ហើយកិច្ចព្រមព្រៀងនេះបានបើកផ្លូវឱ្យក្រុមតាលីបង់រឹបអូសយករដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថានហើយទម្លាក់រដ្ឋាភិបាល បន្ទាប់ពីការវាយលុកស្ទើរតែគ្មានរារាំងនៅទូទាំងប្រទេស ខណៈពេលដែលអង្គភាពកងទ័ពអាហ្វហ្គានីស្ថានបានដួលរលំដោយសារបញ្ហាផ្ទៃក្នុងជាច្រើន រួមជាមួយការបាក់ស្មារតីបន្ទាប់ពីបាត់បង់ការគាំទ្រពីសហរដ្ឋអាមេរិក។ ឥឡូវនេះលោកបារ៉ាដាត្រូវបានគេរំពឹងថានឹងដឹកនាំការចរចារវាងក្រុមតាលីបង់ និងសមាជិករដ្ឋាភិបាលធ្លាក់ពីអំណាច សម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី ដោយមានអ្នកវិភាគមួយចំនួនគិតថាលោកកំពុងសម្លឹងមើលមុខតំណែងប្រធានាធិបតី។…
-
វ៉ាក់សាំងកូវីដ១៩ ចិនចាប់ផ្ដើមអស់ប្រជាប្រិយភាព អាមេរិកចាប់ផ្ដើមចង់បើកទីផ្សារនៅអាស៊ី

អង្គការសុខភាពពិភពលោក (WHO) អនុម័តដាក់វ៉ាក់សាំងចិន Sinovac និង Sinopharm ឱ្យប្រើប្រាស់ក្នុងគ្រាអាសន្ន និងត្រូវបានចែកចាយឱ្យប្រើប្រាស់ទាំងនៅប្រទេសចិន និងប្រទេសរាប់សិបជុំវិញពិភពលោក។ ក្រុមហ៊ុនទាំង ២ នេះទៀតសោត ក៏បានចុះហត្ថលេខាលើគម្រោងចែករំលែកវ៉ាក់សាំងសកល Covax ដែលមានគោលបំណងចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ និងមានទីផ្សារយ៉ាងធំទូលាយនៅតំបន់អាស៊ី។ ប៉ុន្តែកាលពីពេលថ្មីៗនេះ មានការព្រួយបារម្ភកើតឡើងចំពោះប្រសិទ្ធភាពរបស់វ៉ាក់សាំងទាំងនេះ ឥឡូវនេះបណ្តាប្រទេសអាស៊ីមួយចំនួន ដែលយកវ៉ាក់សាំងចិន ជាគោលចម្បងក្នុការចែកចាយវ៉ាក់សាំងក្នុងកម្មវិធីចែកចាយវ៉ាក់សាំងរបស់ខ្លួន បានប្រកាសថា ខ្លួននឹងប្រើវ៉ាក់សាំងពីប្រទេសផ្សេងទៀត។ ចលនានេះ បានបង្កជាមន្ទិលមិនត្រឹមតែប្រសិទ្ធភាពវ៉ាក់សាំងរបស់ចិនតែ ប៉ុន្តែក៏បានបង្កើតជាមន្ទិលដល់ការទូតវ៉ាក់សាំងរបស់ចិននៅអាស៊ីថែមទៀតផង។ ប្រជាជននៅថៃ ដែលទទួលបានវ៉ាក់សាំង Sinovac នៅដូសទីមួយ ឥឡូវនេះរដ្ឋាភិបាលបញ្ជាឱ្យចាក់វ៉ាក់សាំង AstraZeneca នៅសប្ដាហ៍ទី ៣ ឬ ៤ ក្រោយ។ នៅប្រទេសឥណ្ឌូនេស៊ី មន្រ្តីនានា កំពុងចាត់ចែងដាក់វ៉ាក់សាំង Moderna ជាវ៉ាក់សាំងដូសទី ៣ ដល់បុគ្គលិកសុខាភិបាល ដែលបានទទួល Sinovac រួចហើយផងដែរ។ ដោយឡែក រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី បាននិយាយថា ប្រទេសនេះនឹងឈប់ប្រើ Sinovac ទៀតហើយនៅពេលវ៉ាក់សាំងនេះអស់ពីស្ដុកក្នុងប្រទេស។ សូម្បីតែនៅកម្ពុជា ដែលជាប្រទេសសម្ព័ន្ធមិត្តដ៏ខ្លាំងក្លាបំផុតរបស់ចិន…
-
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចាប់ខ្លួនអ្នកសារព័ត៌មាន២រូប ចោទថាជាប់ការពាក់ព័ន្ធប្រឆាំងស៊ីវិល

កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើការចាប់ខ្លួនអ្នកសារព័ត៌មានមីយ៉ាន់ម៉ា ២រូប ដោយចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា (NUG)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យកន្លងទៅ។ អ្នកសារព័ត៌មាន ២រូបនេះគឺ លោក Sithu Aung Myint ជាស្មេរនៃសារព័ត៌មាន Frontier Myanmar និងជាអ្នកអត្ថាធិប្បាយនៃវិទ្យុវីអូអេភាសាភូមា និងអ្នកនាង Htet Htet Khine ជាអ្នកសារព័ត៌មានធ្វើការដោយឯករាជ្យ (Freelance) និងធ្វើការឱ្យសារព័ត៌មាន BBC ភាសាភូមា។ អ្នកទាំងពីរត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ។ យោងតាមប្រភពខាងលើ លោក Sithu Aung Myint បានសរសេររិះគន់យោធាមីយ៉ាន់ម៉ាយ៉ាងចាស់ដៃ ចាប់តាំងពីស្ថាប័ននេះឡើងកាន់អំណាចមក ហើយបន្ថែមពីនេះទៅទៀត លោកក៏បានសរសេរញុះញង់អុជអាលឱ្យមន្ត្រីរដ្ឋាភិបាលចូលចលនាមិនស្ដាប់បង្គាប់ស៊ីវិល (CDM) ព្រមទាំងសរសេរគាំទ្រក្រុមរដ្ឋាភិបាល NUG និងក្រុមតំណាងសភា CRPH ដែលយោធាចាត់ទុកថាជាអង្គការភេរវកម្ម។ ចំណែកឯអ្នកនាង Htet Htet Khine ត្រូវបានអាជ្ញាធរយោធាចោទប្រកាន់ថា បានផ្ដល់កន្លែងសំណាក់ឱ្យលោក Sithu Aung Myint ហើយក៏ធ្វើជាការីនិពន្ធស្ម័គ្រចិត្តឱ្យវិទ្យុ Federal FM ដែលជាវិទ្យុរបស់ខាង…
-
រដ្ឋសហភាពអឺរ៉ុបរួមគ្នាស្តីបន្ទោសបេឡារុស ចំពោះកំណើននៃជនអន្តោប្រវេសន៍ខុសច្បាប់

វ៉ាសូវី៖ មេដឹកនាំប៉ូឡូញ លីទុយអានី អេស្តូនី និងឡេតូនី បានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ ដើម្បីថ្កោលទោសបេឡារុសជុំវិញការអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងកាត់ព្រំដែនរបស់ខ្លួនចូលក្នុងសហភាពអឺរ៉ុប។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប៉ូឡូញដែលចេញផ្សាយបន្ទាប់ពីជំនួបតាមប្រព័ន្ធវិឌីអូមួយរវាងមេដឹកប្រទេសនិយាយថា៖ «រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ មានកាតព្វកិច្ចការពារព្រំដែន និងបញ្ឈប់ការចូលខុសច្បាប់»។ ឆ្លើយតបនឹងការរិះគន់ពីក្រុមសិទ្ធិមនុស្ស ចំពោះការមិនទទួលយក និងការបដិសេធការថែទាំសុខភាពសម្រាប់ជនចំណាកស្រុកនៅតាមព្រំដែនរបស់ប៉ូឡូញ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ ត្រូវបានគេយកចិត្តទុកដាក់យ៉ាងសមរម្យ ដោយថាវាមានសារៈសំខាន់ណាស់ក្នុងការគូសបញ្ជាក់ថា អ្នកដែលបានឆ្លងកាត់ព្រំដែន ពិតជាត្រូវបានគេយកចិត្តទុកដាក់។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសលីទុយអានីបានរាយការណ៍ពីកំណើននៃការឆ្លងកាត់ព្រំដែនខុសច្បាប់ពីប្រទេសបេឡារុស និងបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងមីនស្ក៍ពីការផ្ដល់ជើងហោះហើរដល់ជនអន្តោប្រវេសន៍មកពីបរទេសទៅសហភាពអឺរ៉ុប។ កាលពីដើមខែនេះ ប៉ូឡូញបានចោទប្រកាន់បេឡារុសពីការបញ្ជូនជនអន្តោប្រវេសន៍ដែលកំពុងកើនឡើងតាមព្រំដែន ដើម្បីសងសឹកចំពោះការសម្រេចចិត្តរបស់ក្រុង វ៉ាសូវី ក្នុងការផ្តល់ជំរកដល់អត្តពលិកបេឡារុសនាង Krystsina Tsimanouskaya ដែលមិនព្រមធ្វើមាតុភូមិវិញក្រោយកីឡាអូឡាំពិកតូក្យូ។ មកទល់ពេលនេះ មន្រ្តីរដ្ឋាភិបាលក្រុងមីនស្ក៍របស់លោក Alexander Lukashenko មិនទាន់ប្រតិកម្មយ៉ាងណាទេលើការថ្កោលទោសថ្មីៗនេះ។ ប្រភព៖ Reuters
-
យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារទីតាំងហាម៉ាស នៅហ្កាហ្សា បន្ទាប់ពីការប៉ះទង្គិចគ្នា

កាលពីល្ងាចថ្ងៃសៅរ៍នេះ កងពលយោធាអ៊ីស្រាអែលបានប្រកាសថាយន្តហោះចម្បាំងរបស់ខ្លួនបានធ្វើការវាយទៅលើទីតាំងរបស់ក្រុមឧទ្ទាមហាម៉ាសនៅតំបន់ហ្កាហ្សា នៅក្នុងការកើនឡើងនៃអរិភាពបន្ទាប់ពីមានការប៉ះទង្គិចគ្នាតាមព្រំដែន ហើយបណ្ដាលឱ្យទាហានអ៊ីស្រាអែលម្នាក់រងរបួសធ្ងន់ធ្ងរ និងធ្វើឱ្យជនជាតិប៉ាឡេស្ទីន ៤១ នាក់រងរបួសក្នុងនោះមាន ២នាក់ធ្ងន់ធ្ងរ។ ការប៉ះទង្គិចនៅព្រំដែនបានកើតឡើងនៅពេលដែលក្រុមហម៉ាសបានរៀបចំបាតុកម្មនៅទីនោះដោយមានការចូលរួមពីជនជាតិប៉ាឡេស្ទីនរាប់រយនាក់។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងយោធាអ៊ីស្រាអែលបានលើកឡើងថាក្រុមបាតុករខ្លះព្យាយាមឡើងលើរបងព្រំដែន ហើយខ្លះទៀតបានគប់គ្រឿងផ្ទុះឆ្លងដែន។ សេចក្ដីថ្លែងការណ៍នោះរៀបរាប់ថា៖ «ទាហាននៃកងកម្លាំងការពារអ៊ីស្រាអែលបានឆ្លើយតបដោយប្រើគ្រប់មធ្យោបាយបំបែកកុបកម្ម រួមទាំងនៅពេលចាំបាច់ ការបាញ់គ្រាប់ពិត»។ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថាក្នុងចំណោមជនជាតិប៉ាឡេស្ទីនពីរនាក់ដែលរងរបួសធ្ងន់ មានក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ត្រូវបានគេបាញ់ចំក្បាល។ ក្រសួងនេះលើកឡើងថាអ្នករបួសផ្សេងទៀតគឺមានកម្រិតមធ្យម ដោយភាគច្រើនជារបួសរងគ្រាប់កាំភ្លើងនៅដៃជើង ខ្នង និងពោះ។ ទាហានការពារព្រំដែនអ៊ីស្រាអែលមួយរូបបានរងរបួសពីការបាញ់ពីខាងប៉ាឡេស្ទីន ប៉ុន្តែគ្មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការបាញ់នេះទេ។ ជាការឆ្លើយតបនឹងការប៉ះទង្គិចនេះ យោធាអ៊ីស្រាអែលបាននិយាយថាពួកគេបានធ្វើការវាយប្រហារតាមអាកាសទៅលើឃ្លាំង និងកន្លែងផលិតអាវុធរបស់ក្រុមហាម៉ាសចំនួនបួន។ អ្នកនាំពាក្យហាម៉ាសលោកហ្វាហ្សី បាហូមនិយាយថាការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍បានបង្ហាញថាអ៊ីស្រាអែលគឺ «កំពុងតែព្យាយាមបិទបាំងភាពបរាជ័យនិងការខកចិត្តរបស់ខ្លួននៅចំពោះមុខភាពរឹងមាំរបស់ប្រជាជនយើងនិងការតស៊ូដ៏ក្លាហានរបស់ពួកគេ»។ យ៉ាងណាមិញយោធាអ៊ីស្រាអែលបាននិយាយថាខ្លួននឹងបញ្ជូនទាហានបន្ថែមទៀតទៅតំបន់ព្រំដែនជាមួយហ្កាហ្សា ដើម្បីត្រៀមសម្រាប់ការកើនឡើងការប៉ះទង្គិចបន្ថែមទៀត៕ ប្រភព៖ Reuters
-
ម៉ាឡេស៊ីរកបាននាយករដ្ឋមន្ត្រីថ្មី បញ្ចប់វិបត្តិនយោបាយជាងមួយសប្ដាហ៍

ម៉ាឡេស៊ីបានរកឃើញនាយករដ្ឋមន្ត្រីថ្មីជំនួសលោក Muhyiddin Yassin កាលពីថ្ងៃសុក្រកន្លងទៅ។ នាយករដ្ឋមន្ត្រីថ្មីនោះគឺ លោក Ismail Sabri Yaakob ដែលជាអ្នកនយោបាយមកពីអង្គការរួបរួមជាតិម៉ាឡេ ឬ ហៅកាត់ថា UMNO។ បុរសជនជាតិម៉ាឡេវ័យ ៦១ឆ្នាំរូបនេះ បានស្បថចូលកាន់តំណែងនៅថ្ងៃសៅរ៍ ក្រោយអធិបតីរបស់ព្រះចៅស៊ុលតង់ម៉ាឡេស៊ី Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah នៅរាជវាំងម៉ាឡេស៊ី នាឯក្រុងកូឡាឡាំពួរ។ លោកជានាយករដ្ឋមន្ត្រីលើកទី៩ហើយរបស់ម៉ាឡេស៊ី ចាប់តាំងពីប្រទេសនេះប្រកាសឯករាជ្យពីអង់គ្លេស។ តួនាទីបន្ទាន់របស់លោក Ismail Sabri គឺ កិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើតាមបន្ទូលរបស់ព្រះចៅស៊ុលតង់ម៉ាឡេស៊ី។ លោកត្រូវបានតែងតាំងកាលពីថ្ងៃសុក្រកន្លងទៅ បន្ទាប់ពីមានសន្និសីទនៃស្ដេចស៊ុលតង់ប្រចាំរដ្ឋនីមួយៗនៃម៉ាឡេស៊ីចំនួន ៩រូប។ កាលពីថ្ងៃអង្គារកន្លងទៅ សភាជាន់ទាបម៉ាឡេស៊ីត្រូវបានបង្គាប់ ដោយព្រះមហាក្សត្រឱ្យជ្រើសតាំងនាយករដ្ឋមន្ត្រី។ បើតាមការចុះផ្សាយរបស់ Channel News Asia ក្នុងចំណោមសមាជិកសភា ២២០រូប ១១៤រូបដែលជាសំឡេងភាគច្រើនបោះឆ្នោតគាំទ្រលោក Ismail Sabri ខណៈ ១០៥រូបបោះឆ្នោតគាំទ្រអ្នកនយោបាយប្រឆាំងចាស់វស្សានៅម៉ាឡេស៊ីលោក Anwar Ibrahim។ លោក Muhyiddin Yassin…