-
អស្ចារ្យ! ហាងកាហ្វេមួយនៅជប៉ុនប្រើមនុស្សយន្តបម្រើអតិថិជន

ជប៉ុន៖ នៅហាងកាហ្វេតូក្យូមួយ លោក មីឈីអូ អ៊ីម៉ៃ (Michio Imai) បានទទួលស្វាគមន៍អតិថិជនម្នាក់ ប៉ុន្តែមិនមែនស្វាគមន៍ដោយផ្ទាល់ទេ។ លោកស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ ដោយគ្រាន់តែបញ្ជាអ្នកបម្រើរ៉ូបូតមួយគ្រឿងប៉ុណ្ណោះ។ ដែលនេះជាផ្នែកមួយនៃការពិសោធន៍ក្នុងការងារ។ លោក អ៊ីម៉ៃ គឺស្ថិតនៅពីក្រោយការបញ្ជារ៉ូបូតពីផ្ទះរបស់គាត់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលមានចម្ងាយ៨០០គីឡូម៉ែត្រពីក្រុងតូក្យូ ហើយគាត់ជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិក ៥០ នាក់ដែលមានពិការភាពផ្លូវកាយ និងផ្លូវចិត្ត ដែលធ្វើការជាអ្នកបញ្ជាបុគ្គលិករ៉ូបូតរបស់ហាងកាហ្វេ Dawn។ រ៉ូបូតមានឈ្មោះថា អូរីហ៊ីមី(OriHime) មានបំពាក់កាមេរ៉ា ម៉ៃក្រូហ្វូន និងឧបករណ៍បំពងសំឡេង ដើម្បីអនុ ញ្ញាតឱ្យប្រតិបត្តិករធ្វើទំនាក់ទំនងជាមួយអតិថិជនពីចម្ងាយ។ រ៉ូបូតរបស់ហាងកាហ្វេ Dawn មានគោលបំណងលើសពីការទាក់ទាញចំណាប់អារម្មណ៍អតិថិជនទៅទៀត ដោយផ្តល់ឱកាសការងារដល់មនុស្សដែលពិបាកធ្វើការនៅក្រៅផ្ទះ។ ហាងកាហ្វេខាងលើនេះ បានបើកដំណើរការនៅសង្កាត់នីហុនបាស៊ី ស្ថិតនៅភាគកណ្តាលទីក្រុងតូក្យូ កាលពីខែមិថុនា ហើយជួលបុគ្គលិកនៅទូទាំងប្រទេសជប៉ុន និងនៅក្រៅប្រទេស ព្រមទាំងបុគ្គលិកមួយចំនួនដែលធ្វើការនៅនឹងកន្លែងផងដែរ៕ ប្រភព៖ Bangkok Post
-
ប្រមុខអង្គការសហប្រជាជាតិអះអាងថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាជាមួយក្រុមតាលីបង់ដោយផ្ទាល់

អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស ថ្លែងថា លោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើកិច្ចពិភាក្សាជាមួយក្រុមតាលីបង់ដោយខ្លួនលោកផ្ទាល់ ។ លោក ហ្គូដទែរ៉េស បន្ថែមថា សម្រាប់ពេលនេះ មន្រ្តីអង្គការសហប្រជាជាតិនៅទីក្រុងកាប៊ុល បានទាក់ទងយ៉ាងជិតស្និទ្ធជាមួយក្រុមតាលីបង់។ប្រមុខអង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ថា បំណងប្រាថ្នារបស់ក្រុមតាលីបង់សម្រាប់ការទទួលស្គាល់ជាអន្តរជាតិ គឺជាកម្លាំងចលករតែមួយគត់របស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលរួម និងការគោរពសិទ្ធិមនុស្ស ជាពិសេសចំពោះស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ បើតាមអ្នកការពារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ វិបត្តិជំនួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាន់តែយ៉ាប់ យ៉ឺនយ៉ាងឆាប់រហ័ស ដោយមានប្រជាជនចំនួន ១២,២ លាននាក់គ្មានសុវត្ថិភាពស្បៀងអាហារ។ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានគេរាយការណ៍ថា កំពុងភៀសខ្លួន ឬប៉ុនប៉ងរត់ឆ្លងកាត់អាកាសយានដ្ឋានក្រុងកាប៊ុល នោះ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បញ្ជាក់ថា មនុស្ស៧៣ម៉ឺន៥ពាន់នាក់បានវិលត្រឡប់មកប្រទេសវិញនៅឆ្នាំនេះពីប្រទេសអ៊ីរ៉ង់ ប៉ាគីស្ថាន និងប្រទេសដទៃទៀត ហើយកំពុងត្រូវការជំនួយបន្ទាន់នៃជំនួយមនុស្សធម៌។ ចំនែកឯមនុស្ស៥៥ម៉ឺននាក់ផ្សេងទៀតបានផ្លាស់ទីលំនៅក្នុងប្រទេសចាប់តាំងពីខែមករាមក៕ ប្រភព៖ CGTN & ស៊ីនហួរ
-
លោក ចូ បៃដិន សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង ដែលផ្តោតសំខាន់លើស្ថានភាពនៅអាហ្វហ្គានីស្ថាន

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយសមភាគីបារាំងរបស់លោក គឺលោក អេម៉ានុយអែល ម៉ាក្រុង ស្ថិតក្នុងគោលបំណងពិភាក្សាអំពីការវិវត្តថ្មីៗនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក បៃដិន និងលោក ម៉ាក្រុង បានកត់សម្គាល់ពីសារៈសំខាន់នៃការបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូរប្រជាធិបតេយ្យស្តីពីប្រទេសអាហ្វហ្គានីស្ថាន រួមទាំងតាមរយៈវេទិកាពហុភាគីស្តីពីការផ្តល់ជំនួយមនុស្សធម៌ និងការគាំទ្រដល់ជនភៀសខ្លួន។ កិច្ចពិភាក្សារបស់មេដឹកនាំប្រទេសទាំងពីរបានកើតមានឡើងបន្ទាប់ពីលោក បៃដិន បានថ្លែងប្រាប់ទូរទស្សន៍ ABC News នៅក្នុងសប្តាហ៍នេះថា នឹងអោយកងទ័ពអាមេរិកបន្តស្ថិតនៅលើទឹកដីអាហ្វហ្គានីស្ថាន រហូតទាល់តែពលរដ្ឋអាមេរិកទាំងអស់ត្រូវបានជម្លៀសចេញ ដែលនេះមានន័យថា ទោះជាត្រូវរក្សាទុកកងទ័ពអាមេរិកលើសពេលកំណត់ដកចេញត្រឹមថ្ងៃទី៣១ ខែសីហានេះក៏ដោយ។ រហូតមកទល់ពេលនេះ កងទ័ពអាមេរិក១ម៉ឺន៥ពាន់នាក់កំពុងបន្តស្ថិតនៅក្នុងទឹកដីរបស់អាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសនេះកាលពីចុងសប្ដាហ៍មុន ហើយបើតាមការគ្រោងទុកនោះ កងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញឱ្យបានមុនថ្ងៃទី៣០ ខែសីហានេះ ពោលគឺធ្វើយ៉ាងណាឱ្យបានមុនខួបមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕ ប្រភព៖ CGTN
-
ក្រុមតាលីបង់ជំរុញអោយមានការឯកភាពជាតិ ចំពេលផ្ទុះការតវ៉ាប្រឆាំងរាលដាលដល់ទីក្រុងកាប៊ុល (មានវីដេអូ)

-
ប្រទេស G7 កំពុងស្វែងរកកិច្ចសហប្រតិបត្តិការលើការជម្លៀសប្រជាជន និងជនភៀសខ្លួន ស្របពេលមានភាពចលាចលក្នុងទីក្រុងកាប៊ុល(មានវីដេអូ)

-
មេដឹកនាំរុស្ស៊ី បារាំង និងអ៊ីតាលីធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទស្តីពីស្ថានភាពនៅ អាហ្វហ្គានីស្ថាន (មានវីដេអូ)

-
ប្រមុខការទូតចិន៖ សហគមន៍អន្តរជាតិគួរតែគាំទ្រដល់អាហ្វហ្គានីស្ថាន ប្រសើរជាងការដាក់បន្ថែមសម្ពាធ (មានវីដេអូ)

-
មេដឹកនាំរុស្ស៊ី បារាំង និងអ៊ីតាលីធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទស្តីពីស្ថានភាពនៅអាហ្វហ្គានីស្ថាន

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានធ្វើកិច្ចពិភាក្សាជាមួយសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោក ម៉ារីយ៉ូ ត្រាកហ្គី តាមរយៈប្រព័ន្ធទូរស័ព្ទរៀងៗខ្លួននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីជជែកអំពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក ពូទីននិងលោក ម៉ាក្រុង បានកត់សម្គាល់ពីសារៈសំខាន់នៃការធានាសុវត្ថិភាពរបស់ជនស៊ីវិល និងដោះស្រាយបញ្ហាប្រឈមផ្នែកមនុស្សធម៌។ បន្ថែមលើនេះ មេដឹកនាំប្រទេសទាំងពីរក៏បានបង្ហាញនូវឆន្ទៈជួយបង្កើតសន្តិភាព និងស្ថិរភាពនៅអាហ្វហ្គានីស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការ រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្រុមប្រទេស G20 ផងដែរ ៕ ប្រភព៖ CGTN
-
ប្រទេស G7 កំពុងស្វែងរកកិច្ចសហប្រតិបត្តិការលើដំណោះស្រាយជម្លៀសមនុស្ស និងជនភៀសខ្លួន ស្របពេលមានភាពចលាចលក្នុងទីក្រុងកាប៊ុល

អន្តរជាតិ៖ ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដែលហៅកាត់ថា G7 នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានស្វែងរកការធានានូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការជម្លៀសបុគ្គលិក និងការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួន ក្នុងគ្រាភាពវឹកវរនៅតែបន្តនៅអាកាសយានដ្ឋានក្រុងកាប៊ុល ចំពេលមានការដកថយយ៉ាងលឿននៃកងយោធាដែលដឹកនាំដោយអាមេរិកនៅអាហ្វហ្គានីស្ថាន និងការចូលកាន់កាប់យ៉ាងឆាប់រហ័សរបស់ក្រុមតាលីបង់។ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ក្នុងនោះរួមមានអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ព្រមទាំងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានជួបប្រជុំគ្នាតាមអ៊ីនធើណិត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបាននិយាយអំពីស្ថានភាពដែលកាន់តែអាក្រក់ និងការបាត់បង់អាយុជីវិត ព្រមទាំងការផ្លាស់ប្តូរទីលំនៅខាងក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab ស្ថិតក្រោមសមាសភាពរបស់លោកក្នុងនាមជាប្រធានកិច្ចប្រជុំ។ បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ក្រុមរដ្ឋមន្រ្តី G7 បានគាំទ្រសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី១៦ ខែសីហា ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ជាពិសេសចំពោះតម្រូវការបន្ទាន់សម្រាប់ការបញ្ឈប់អំពើហិង្សា ការគោរពសិទ្ធិមនុស្ស រួមទាំងស្ត្រី កុមារ និងជនជាតិភាគតិច ព្រមទាំងការចរចាអំពីអនាគតអាហ្វហ្គានីស្ថាន៕ ប្រភព៖ CGTN
-
ក្រុមតាលីបង់ជំរុញអោយមានការឯកភាពជាតិ ចំពេលផ្ទុះការតវ៉ាប្រឆាំងរាលដាលដល់ទីក្រុងកាប៊ុល

កាប៊ុល៖ ក្រុមតាលីបង់បានអំពាវនាវទៅក្រុមអាចារ្យអ៊ីស្លាមនៅអាហ្វហ្គានីស្ថានអោយចេញការអំពាវនាវសុំឯកភាពជាតិ នៅពេលពួកគេធ្វើការជួបជុំបន់ស្រន់ជាលើកដំបូងនៅថ្ងៃសុក្រនេះ ចាប់តាំងពីក្រុមអ៊ីស្លាមនេះ ឡើងគ្រប់គ្រងអំណាចនៅអាហ្វហ្គានីស្ថាន ចំពេលផ្ទុះការតវ៉ាប្រឆាំងនឹងការក្តោបក្តាប់អំណាចរបស់ខ្លួន នៅទីក្រុងជាច្រើន រួមទាំងរដ្ឋធានីកាប៊ុល ផងដែរ។ ស្របពេលដែលអាហ្វហ្គានីស្ថានប្រារព្ធពិធីឯករាជ្យភាពរបស់ខ្លួន ចេញពីការគ្រប់ គ្រងអង់គ្លេសនៅឆ្នាំ១៩១៩ វីដេអូក្នុងបណ្តាញសង្គមមួយបានបង្ហាញហ្វូងមនុស្សប្រុសស្រីគ្រវីទង់ជាតិពណ៌ខ្មៅក្រហម និងបៃតងនៅទីក្រុងកាប៊ុល។ ពួកគេស្រែកថា ទង់ជាតិរបស់យើង… អត្តសញ្ញាណរបស់យើង។ នៅកន្លែងផ្សេងទៀត អ្នកប្រឆាំងតវ៉ាថែមទាំងហែកទង់ពណ៌សរបស់ក្រុមតាលីបង់ផងដែរ។ បើតាមសាក្សីម្នាក់ មនុស្សជាច្រើនត្រូវបានសម្លាប់នៅពេលក្រុមសកម្មប្រយុទ្ធតាលីបង់បាញ់លើហ្វូងមនុស្សនៅទីក្រុងអាសាដាបាតភាគខាងជើង។ សាក្សីម្នាក់ទៀតក៏បានរាយការណ៍អំពីការបាញ់កាំភ្លើងនៅជិតការជួបជុំតវ៉ាមួយក្បែរទីក្រុងកាប៊ុល តែទំនងជាការបាញ់ទៅលើអាកាសប៉ុណ្ណោះ។ ជុំវិញបញ្ហានេះដែរ ភ្លាមៗនោះអ្នកនាំពាក្យក្រុមតាលីបង់មិនទាន់ធ្វើការឆ្លើយតបនៅឡើយទេ៕ ប្រភព៖ CNA