-
ប្រមុខការទូតចិន៖ សហគមន៍អន្តរជាតិគួរតែគាំទ្រដល់អាហ្វហ្គានីស្ថាន ជំនួសអោយការដាក់បន្ថែមសម្ពាធ

ចិន៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បញ្ជាក់ថា សហគមន៍អន្តរជាតិគួរតែណែនាំ និងគាំទ្រអាហ្វហ្គានីស្ថាន នៅពេលដែលប្រទេសនេះផ្លាស់ប្តូរទៅបង្កើតរដ្ឋាភិបាលថ្មី ជំនួសឱ្យការដាក់សម្ពាធបន្ថែមលើអាហ្វហ្គានីស្ថាន។ការអះអាងបែបនេះរបស់លោក វ៉ាង ត្រូវបានធ្វើឡើងនៅក្នុងសន្ទនាគ្នាតាមទូរស័ព្ទមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab ។ ក្រសួងការបរទេសចិនបានដកស្រង់សម្តីរបស់លោក វ៉ាង យី អោយដឹងថា សហគមន៍អន្តរជាតិគួរតែលើកទឹកចិត្ត និងណែនាំក្នុងទិសដៅវិជ្ជមាន ជំនួសឱ្យការដាក់សម្ពាធបន្ថែម ដែលនឹងជួយដល់ស្ថិរភាពក្នុងស្ថានភាពនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅក្នុងការនិយាយទូរស័ព្ទជាមួយលោក Raab លោក វ៉ាង ក៏បាននិយាយផងដែរថា សហគមន៍អន្តរជាតិមិនគួរប្រើអាហ្វហ្គានីស្ថានជាសមរភូមិភូមិសាស្ត្រនយោបាយទេ ប៉ុន្តែគួរតែគោរពឯករាជ្យភាព និងឆន្ទៈរបស់ប្រជាជនខ្លួន។សូមបញ្ជាក់ថា ប្រទេសចិនមិនបានទទួលស្គាល់ក្រុមតាលីបង់ជាអ្នកគ្រប់គ្រងថ្មីទេ ប៉ុន្តែលោក វ៉ាង កាលពីខែមុន បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍លោក មូលឡា បារ៉ាដា ប្រធានការិយាល័យនយោបាយរបស់ក្រុមតាលីបង់នៅទីក្រុងធានជីន ហើយនិយាយថា ក្រុមតាលីបង់ត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់នៅក្នុងដំណើរការសន្តិភាព និងការកសាងឡើងវិញរបស់អាហ្វហ្គានីស្ថាន៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១០លាន៨៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤១ម៉ឺននាក់ និងជាសះស្បើយ១៨៨លាន៧៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១០លាន៨៤ម៉ឺន៨ពាន់៣៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤១ម៉ឺន៧ពាន់៥១៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៨លាន៧៨ម៉ឺន២ពាន់៩៦៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៨លាន២៣ម៉ឺន១ពាន់៧៨៧នាក់ ស្លាប់ចំនួន៦៤ម៉ឺន៣ពាន់១១២នាក់ និងជាសះស្បើយចំនួន៣០លាន៣៩ម៉ឺន៦៦៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៣៥ម៉ឺន៨ពាន់២១០នាក់ ស្លាប់៤៣ម៉ឺន៣ពាន់៦២២នាក់ និងជាសះស្បើយ៣១លាន៥៥ម៉ឺន៤ពាន់១៣២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៤៩ម៉ឺន៤ពាន់២១២នាក់ ស្លាប់ចំនួន៥៧ម៉ឺន២ពាន់៧៣៣នាក់ និងជាសះស្បើយ១៩លាន៣៩ម៉ឺន៣ពាន់៤៧នាក់ ៕ ប្រភព៖ worldometers
-
ទីបំផុត! ថៃឆ្លងកូវីដ១៩ លើស១លាននាក់ហើយ

ចាប់តាំងពីមានជំងឺកូវីដ១៩ កាលពីដើមឆ្នាំ២០១៩មក រហូតមកដល់ពេលនេះ ចំនួនមនុស្សឆ្លងកូវីដ១៩សរុបនៅប្រទេសថៃបានកើនដល់លើស១លាននាក់ហើយ។ រីឯមនុស្សស្លាប់វិញកើនដល់ ៨៨២៦នាក់ហើយដែរ។ កំណើនដល់ជាង១លាននាក់នេះបានកើតមានឡើង ក្រោយពីថៃបានប្រកាសពីការរកឃើញឆ្លងថ្មី ជិត២ម៉ឺននាក់ទៀត នាព្រឹកថ្ងៃទី២០ សីហា ២០២១នេះ ក្នុងពេល២៤ម៉ោងចុងក្រោយ ហើយអ្នកស្លាប់វិញ មាន២៤០នាក់ទៀត។ យ៉ាងណាក៏ដោយ ជាមួយនឹងកំណើនអ្នកឆ្លងជាង១លាននាក់ មានអ្នកជំងឺជិត៨០ម៉ឺននាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ។ កត្តាជំរុញឲ្យថៃមានឆ្លងកើនដល់លើស១លាននាក់នេះ គឺបន្ទាប់ពីផ្ទុះរលកទី៣ ធ្ងន់ធ្ងរខ្លាំង ពោលចាប់តាំងពីថ្ងៃទី១ មេសា មក ថៃមានឆ្លងថ្មីជាង៩៨ម៉ឺននាក់បាត់ទៅហើយ ជាសះស្បើយវិញ ជាង៧៦ម៉ឺននាក់៕
-
សិង្ហបុរីត្រៀមឲ្យមានជើងហោះហើរ ដល់អ្នកដំណើរចាក់វ៉ាក់សាំង

សិង្ហបុរីនឹងចាប់ផ្តើមឲ្យមានជើងហោះហើរសម្រាប់អ្នកដំណើរបរទេសដែលចាក់វ៉ាក់សាំង លើកដំបូង ជាមួយនឹងភ្ញៀវមកពីអាល្លឺម៉ង់ និងព្រុយណេ ចាប់ពីថ្ងៃទី៨ កញ្ញា ខាងមុខនេះ នេះបើតាមគណៈកម្មាធិការអន្តរក្រសួងប្រយុទ្ធប្រឆាំងកូវីដ១៩ បញ្ជាក់ នាថ្ងៃព្រហស្បតិ៍ ទី១៩ សីហា ២០២១នេះ។ ជាមួយនឹងការធ្វើដំណើរបែបនេះ អ្នកដំណើរចាក់វ៉ាក់សាំងពេញលេញ ចាកចេញពីអាល្លឺម៉ង់ និងព្រុយណេអាចចូលប្រទេសសិង្ហបុរី ដោយគ្មានការដាក់ឲ្យដោយឡែកនៅផ្ទះ។ យ៉ាងណាក៏ដោយ អ្នកដំណើរទាំងនោះត្រូវតែធ្វើតេស្តកូវីដ១៩ ក្នុងពេល៤៨ម៉ោង នៃជើងហោះហើរដែលបានគ្រោងទុក ពេលមកដល់ចំណតត្រូវតេស្តទៀត និងក្រោយការមកដល់ ក៏តេស្តដែរ៕
-
វៀតណាមឆ្លងកូវីដ១៩ ប្រចាំថ្ងៃកម្រិតខ្ពស់ខ្លាំង ពុំធ្លាប់មានក្នុងប្រទេស

វៀតណាមបានប្រកាសថា នាថ្ងៃទី១៩ សីហា ២០២១នេះ មានករណីឆ្លងកូវីដ១៩ ករណីថ្មីៗចំនួន១០៦៣៩ករណី ជាចំនួនឆ្លងប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន ក្នុងប្រទេស។ ក្នុងចំណោមជាង១ម៉ឺនករណីនេះ ក្រុងហូជីមិញឆ្លងច្រើនជាងគេ មាន៤៤២៥ករណី បន្ទាប់មក គឺក្រុង Binh Duong និងDong Nai ។ ក្រៅពីនេះ ក៏មានករណីស្លាប់ថ្មីចំនួន៣៨០នាក់ទៀត នាំឲ្យមនុស្សស្លាប់ព្រោះកូវីដ១៩ នៅប្រទេសវៀតណាមកើនដល់ ៧១៥០នាក់ ខណៈដែលករណីឆ្លងសរុបមានជាង១២ម៉ឺននាក់ហើយ៕ ប្រភពពី VNexpress
-
មនុស្សស្លាប់ដោយសាគ្រោះធម្មជាតិរញ្ជួយដី នៅប្រទេសហៃទី បានកើកឡើងដល់ ២ម៉ឺន១៨៩នាក់

គិតមកត្រឹមរសៀលថ្ងៃប្រហស្បតិ៏ ទី១៩ ខែសីហ ឆ្នាំ២០២១នេះ មនុស្សស្លាប់ដោយសាគ្រោះធម្មជាតិរញ្ជួយដី នៅប្រទេសហៃទី បានកើកឡើងដល់ ២ម៉ឺន ១៨៩នាក់ និងជាង១២ម៉ឺននាក់ទៀត បានរងរបួស ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ រហូតដល់ ៧,២រុិទ័រដែលបានវាយប្រហារនាភាគនារតី នៃប្រទេសហៃទី កាលពីថ្ងៃសៅរ៏ ទី ១៤ ខែសីហា សប្តាហ៏មុន។ នេះចាការចេញផ្សាយរបស់ទីភ្ងាក់ងារព័ត៌មានចិន សុិនហួ ដែលបានដកស្រង់របាយការណ៏ ចេញផ្សាយដោយទីភ្ងាក់ងារការពារសុ៏វិល(CPA)នៃប្រទេសហៃទី នារសៀលថ្ងៃព្រហស្បតិ ទី១៩ ខែសីហានេះ។ គិតមកត្រឹមពេលនេះ ការជីកកកាយនៅតាមគំនរបាក់បែកនៃអាគារនានា នៅតែបន្តដើម្បីរុករកមនុស្សបាត់ខ្លួន។ នេះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតមួយទៀត ដែលបានធ្វើឲ្យអាគារសាធារណៈ ក៍ដូចជាលមនៅដ្ឋានរបស់ប្រជាជនហៃទី បានរងនៅការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត និងបានធ្វើឲ្យបណ្តាញទ្រទ្រង់មន្ទីរពេទ្យ ប្រទេសដីកោះមួយនេះរងនៅកាលដួលរលំផងដែរ។ កាលពីថ្ងៃពុធ ទី១១ ខែសីហាកន្លងទៅនេះអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ(UN)លោក អាន់តូនីញ៉ូ ហ្គូទែស បានប្តេជ្ញាជួយសង្គ្រោះប្រទេសហៃទី ក្នុងគ្រាដ៏លំបាកវេទនាបំផុតនេះ។ ដិយលោកបានថ្លែងយ៉ាងដូច្នេះថា” ខ្ញុំមានសារមួយជូនដល់ប្រចាជនហៃទី នោះគឺអ្នកមិនឯកោឡើយ យើងនឹងឈរជសមួយអ្នក និងគាំទ្រអ្នកគ្រប់ជំហាន ដើម្បីដើរចេញពីវិបត្តមួយនេះ”។ គួររមលឹកផងដែលថា ប្រទេសហៃទី ធ្លាប់បានទទួលរងគ្រោះរញ្ចួយដីកម្រិតធ្ងន់៧,០រុិទ័រកាលពីខែមតរា ឆ្នាំ២០១០ ដែលបានសម្លាប់ប្រជាជនហៃទី…
-
ក្រុមតាលីបង់ជួបជាមួយអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន ចំពេលមានការខិតខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី

កាប៊ុល៖ ក្រុមតាលីបង់ នៅថ្ងៃពុធសប្តាហ៍នេះ បានជួបជាមួយអតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក ហាមីដ កាហ្សៃ ខណៈដែលក្រុមនេះកំពុងស្វែងរកការបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។ កិច្ចប្រជុំរវាងក្រុមតាលីបង់ និងអតីតមេដឹកនាំអាហ្វហ្គានីស្ថាននេះបានមានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Mohammad Ashraf Ghani បានចាកចេញពីប្រទេស បន្ទាប់ពីក្រុមតាលីបង់បានដណ្តើមយកតំបន់ភាគច្រើននៃប្រទេសនេះ រួមទាំងរដ្ឋធានីកាប៊ុល កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ បន្ទាប់ពីការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានរួចមក ក្រុមតាលីបង់បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនមានបំណងបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នាមួយនៅអាហ្វហ្គានីស្ថាន ហើយមិនចង់មានសត្រូវខាងក្នុង ឬខាងក្រៅណាមួយឡើយ។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា លោក កាហ្សៃ ដែលឡើងកាន់មុខតំណែងជាប្រធានាធិបតីអាហ្វហ្គានីស្ថានកាលពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៤ នោះ កន្លងមកក៏ធ្លាប់បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការផ្ទេរអំណាចដោយសន្តិវិធីនៅអាហ្វហ្គានីស្ថានផងដែរ៕ ប្រភព៖ ស៊ីនហួរ
-
អ្នកវិភាគ៖ ភាពមិនប្រាកដប្រជានយោបាយម៉ាឡេស៊ី ធ្វើឱ្យការស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩កាន់តែលំបាក

ស្ថានភាពនយោបាយក្នុងស្រុកម៉ាឡេស៊ីស្ថិតក្នុងសភាពកាន់តែមិនសូវប្រាកដប្រជាបន្តទៅទៀត ក្រោយពេលដែលលោក Muhyiddin Yassin លាលែងចេញតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃច័ន្ទកន្លងទៅ។ បុរសវ័យ ៧៤ឆ្នាំរូបនេះនៅបន្តធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតដល់ព្រះមហាក្សត្រម៉ាឡេស៊ីតែងតាំងអ្នកថ្មីមកជំនួស។ ព្រះមហាក្សត្រ Abdullah បានបង្គាប់ឱ្យសភាជាន់ទាបម៉ាឡេស៊ីបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីឱ្យបានត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ខណៈព្រះអង្គនឹងប្រជុំជាមួយស៊ុលតង់នៃរដ្ឋនានារបស់ម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការតែងតាំងនាយករដ្ឋមន្ត្រីនៅថ្ងៃសុក្រ។ គិតត្រឹមថ្ងៃពុធ បេក្ខភាពនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមានពីររូបគឺ អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិក្នុងជំនាន់លោក Yassin លោក Ismail Sabri Yaakob ជាបេក្ខភាពមកពីគណបក្សអង្គការរួបរួមជាតិម៉ាឡេ ហៅកាត់ថា UMNO ដែលគណបក្សមួយនៃសម្ព័ន្ធគណបក្សកាន់អំណាច ចំណែកបេក្ខភាពមកពីគណបក្សប្រឆាំងគឺ អ្នកនយោបាយប្រឆាំងចាស់វស្សាលោក Anwar Ibrahim។ សភាជាន់ទាបម៉ាឡេស៊ី ត្រូវបានគេរំពឹងទុកថា នឹងធ្វើការបោះឆ្នោតជ្រើសរើសបេក្ខភាពមួយក្នុងចំណោមអ្នកនយោបាយទាំងពីររូបនេះ។ នេះជាការផ្លាស់ប្ដូរនយោបាយលើកទី២ ហើយក្នុងរយៈពេល ២ឆ្នាំ ដោយកាលពីឆ្នាំ២០២០ កន្លងទៅ នៅពេលដែលមានវិបត្តិកូវីដ-១៩កើតឡើង នៅម៉ាឡេស៊ីមានវិបត្តិនយោបាយមួយស្រេចទៅហើយ បន្ទាប់លោកមហាធីរ មហាម៉ាត់ ដែលជាអ្នកនយោបាយវ័យចំណាស់មួយរូប លាលែងពីតំណែងនាយករដ្ឋមន្ត្រី។ យ៉ាងណាមិញ ស្របពេលវិបត្តិកូវីដ-១៩ នៅតែបន្តផ្គួបផ្សំជាមួយស្ថានភាពនយោបាយមិនសូវជាមានស្ថិរភាព អ្នកជំនាញផ្នែកសេដ្ឋកិច្ចហាក់មានទុទិដ្ឋិនិយមនឹងទស្សនវិស័យសេដ្ឋកិច្ចម៉ាឡេស៊ីនាពេលអនាគត។ យ៉ាងណាមិញ សម្រាប់រយៈពេលខ្លីអ្នកជំនាញភាគច្រើនយល់ថា វិបត្តិនយោបាយម៉ាឡេស៊ីនៅមិនទាន់ជះផលប៉ះពាល់ធំដុំទេ ដល់សេដ្ឋកិច្ច តែកូវីដ-១៩ទៅវិញទេ ដែលនៅជាបញ្ហាដ៏ធំមួយ។ លោកបណ្ឌិត…
-
អាហ្វហ្គានីស្ថាន៖ ជ័យជម្នះរបស់តាលីបង់ផ្លាស់ប្ដូររបត់នយោបាយក្នុងតំបន់

ខណៈដែលវត្តមានរបស់កងទ័ពបរទេសដឹកនាំដោយសហរដ្ឋអាមេរិកត្រូវបានដកថយ តាលីបង់បានបង្កើនការគ្រប់គ្រងរបស់ខ្លួនយ៉ាងរហ័សលើទឹកដីអាហ្វហ្គានីស្ថានរហូតវាយបានក្រុងទីកាប៊ុលកាលពីចុងសប្ដាហ៍មុន បើទោះបីជាក្រុមសកម្មប្រយុទ្ធនេះ មានកងកម្លាំងត្រឹមតែប្រមាណជាង ៨០ ០០០ ប៉ុណ្ណេះ ដែលជាចំនួនខុសគ្នាដាច់ឆ្ងាយធៀបទៅនឹងកងកម្លាំងរបស់អតីតរដ្ឋាភិបាលរបស់លោកប្រធានាធិបតីនិរទេសខ្លួនលោក Ashraf Ghani ។ ការដណ្ដើមយកបានយ៉ាងរហ័សរបស់ក្រុមនេះ បានធ្វើឱ្យអ្នកជំនាញផ្នែកសន្តិសុខ និងការទូតនៅទូទាំងពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្មានថ្ងៃបន្ទាប់ពីការដួលរលំនៃទីក្រុងកាប៊ុល ប្រទេសនានាបានប្រញាប់ប្រញាល់ជម្លៀសអ្នកការទូត និងពលរដ្ឋរបស់ខ្លួន ដោយរត់ចោលការងារ និងការវិនិយោគរយៈពេលពីរទសវត្សរ៍មកនេះ។ ចលនារបស់តាលីបង់ ទំនងជាបណ្តាលឱ្យមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយអាស៊ីខាងត្បូងគួរឱ្យកត់សម្គាល់ ហើយវាក៏អាចជាការសាកល្បងពិសេសសម្រាប់ឥណ្ឌា ដោយសារទំនាក់ទំនងតានតឹងជាប្រវត្តិសាស្រ្តរបស់ប្រទេសនេះ។ បញ្ហាដែលសំខាន់នោះគឺ ជម្លោះព្រំដែនរវាងឥណ្ឌា និងប៉ាគីស្ថាន-ចិន ខណៈដែលប្រទេសជិតខាងឥណ្ឌាទាំងពីរត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលអនាគត។ ប៉ាគីស្ថានដែលមានព្រំប្រទល់ជាប់អាហ្វហ្គានីស្ថាន ជាអ្នកធ្វើសកម្មភាពយ៉ាងសកម្មក្នុងកិច្ចការផ្សេងៗនៅភាគខាងជើងរបស់ប្រទេសជិតខាងខ្លួនមួយនេះ។ ទន្ទឹមគ្នានោះ បច្ចុប្បន្នចិនក៏កំពុងបង្ហាញការចាប់អារម្មណ៍ ក្នុងការដើរតួនាទីធំជាងគេនៅអាហ្វហ្គានីស្ថាន។ កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ជាមួយមេដឹកនាំតាលីបង់ជាន់ខ្ពស់កាលពីខែមុន និងការផ្ញើសារចុងក្រោយពីរដ្ឋាភិបាលចិនក្រោយជ័យជម្នះរបស់តាលីបង បង្ហាញថាក្រុងប៉េកាំងមិនចង់ធ្វើជាអ្នកលេងស្ងាត់ៗទៀតនោះទេ។ លោក Gautam Mukhopadhaya អតីតឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាហ្វហ្គានីស្ថាន និងស៊ីរី និយាយប្រាប់សារព័ត៌មាន BBC ថា៖ «ការរៀបចំផែនការភូមិសាស្ត្រនយោបាយដែលមានសក្តានុពលនេះ អាចផ្លាស់ប្តូរអ្វីៗឱ្យទៅជាក្រឡាប់ចាក់បាន»។ លោកថា អាហ្វហ្គានីស្ថាន គឺជាសម្ព័ន្ធភាពយ៉ាងធូររលុងរវាងរដ្ឋាភិបាលប្រជាធិបតេយ្យនៅកាប៊ុល លោកខាងលិច និងប្រទេសប្រជាធិបតេយ្យដទៃទៀតដូចជាឥណ្ឌា។…
-
អ៊ីស្រាអែលកំពុងព្រួយបារម្ភរលកទីបួននៃជំងឺកូវីដ១៩

តាំងពីចុងឆ្នាំមុន អ៊ីស្រាអែលបានក្លាយជាមន្ទីរពិសោធន៍សម្រាប់ពិភពលោកដើម្បីតាមដានពីប្រសិទ្ធិភាពនៃការចាក់វ៉ាក់សាំង។ បន្ទាប់ពីទទួលបាន ការផ្គត់ផ្គង់ វ៉ាក់សាំង យ៉ាងច្រើននិងរហ័សពី ក្រុមហ៊ុនBioNTech/Pfizer ជាថ្នូរនឹងការចែករំលែកទិន្នន័យស្តីពីផលប៉ះពាល់របស់ វ៉ាក់សាំង លើសុខភាព ប្រជាជន។ អ៊ីស្រាអែលគឺជាប្រទេសដំបូងគេដែលបាន បើកដំណើរការសេដ្ឋកិច្ចទាំងមូលឡើងវិញបន្ទាប់ពីការវាយលុកពីជំងឺកូវីដ១៩។ ឥឡូវនេះអ៊ីស្រាអែល ជា ប្រទេសមួយក្នុងចំណោមប្រទេសដែលមានការចាក់វ៉ាក់សាំង ដល់ប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ដែលបានចាក់ជូន ប្រមាណ ៧០% នៃប្រជាជនសរុប។ ហើយបច្ចុប្បន្ននេះអ៊ីស្រាអែល ក៏ ស្ថិតក្នុងចំណោមប្រទេសដំបូងៗដែលជួបប្រទះរលកទីបួននៃការឆ្លងមេរោគនេះ ផងដែរ។ ការឆ្លងថ្មីៗនៅអ៊ីស្រាអែល បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ដោយមានការបង្ហាញសញ្ញាថាមានការការពារប្រឆាំងនឹង មេរោគ បានធ្លាក់ចុះយ៉ាងខ្លាំងចំពោះមនុស្សចាស់ដែលបានចាក់វ៉ាក់សាំង នៅដើមឆ្នាំនេះ។ ទិន្នន័យនេះ បានបង្ហាញថា៖ ពី ៦ ទៅ ៨ ខែបន្ទាប់ពីការចាក់វ៉ាក់សាំង លើកទីពីរ ភាពស៊ាំបានចាប់ផ្តើមថយចុះ។ នាពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានរកឃើញថាចំពោះមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំដែលបានទទួលការចាក់វ៉ាក់សាំងលើកទី ២ នៅខែមករា ការការពារប្រឆាំងនឹង វ៉ារ្យ៉ង់ ដែលតា គឺមានត្រឹមតែ ៥៥ ភាគរយតែប៉ុណ្ណោះ។ រដ្ឋាភិបាល ក៏បានប៉ាន់ប្រមាណនាពេលថ្មីៗនេះ…