Category: ព័ត៌មានអន្តរជាតិ

  • អនុប្រមុខការទូតអាមេរិក៖ សហរដ្ឋអាមេរិកនឹងបន្តប្រយុទ្ធដើម្បីការពារស្រ្តី និងក្មេងស្រីនៅអាហ្វហ្គានីស្ថាន

    អនុប្រមុខការទូតអាមេរិក៖ សហរដ្ឋអាមេរិកនឹងបន្តប្រយុទ្ធដើម្បីការពារស្រ្តី និងក្មេងស្រីនៅអាហ្វហ្គានីស្ថាន

    អាមេរិក៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman ថ្លែងថា ប្រទេសរបស់លោកស្រី ព្រមទាំងសម្ព័ន្ធមិត្តនឹងបន្តប្រយុទ្ធដើម្បីការពារស្រ្តីអាហ្វហ្គានីស្ថាន ការប្រើប្រាស់គ្រប់មធ្យោបាយការទូត និងសេដ្ឋកិច្ច ធ្វើយ៉ាងណាជំរុញអោយក្រុមតាលីបង់ការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រី។ ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅថ្ងៃពុធសប្តាហ៍នេះ លោកស្រី Sherman បានបញ្ជាក់ថា លោកស្រីបានជួបជាមួយស្រ្តី និងក្មេងជនជាតិអាហ្វហ្គានីស្ថាននៅក្នុងជំរុំជនភៀសខ្លួនមួយកន្លែងកាលពីឆ្នាំ១៩៩៧ ហើយបានស្តាប់រឿងរ៉ាវរបស់ពួកគេស្ថិតក្រោមការរំលោភបំពានពីសំណាក់រដ្ឋបាលរបស់ក្រុមតាលីបង់។ លោកស្រីបាននិយាយថា នោះគឺជាកិច្ចប្រជុំមួយដែលមានភាពកក់ក្ដៅបំផុត ដែលខ្ញុំមានក្នុងនាមជាអ្នកការទូតម្នាក់ ហើយការចងចាំនោះ នឹងមិនត្រូវបានលុបចេញពីចិត្តខ្ញុំឡើយ។ លោកស្រី Sherman បន្ថែមថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ត្រីអាហ្វហ្គានីស្ថានបានចាប់យកសេរីភាពរបស់ពួកគេ ហើយថា មនុស្សរាប់លាននាក់បានទៅសាលារៀន ពួកគេបានក្លាយជាវេជ្ជបណ្ឌិត មេធាវី អ្នកកាសែត អ្នកតំណាងរាស្ត្រ និងសហគ្រិន។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមតាលីបង់បានអះអាងថា ពួកគេនឹងអនុញ្ញាតឱ្យស្ត្រីធ្វើការ និងសិក្សាក្នុងក្របខ័ណ្ឌនៃសាសនាអ៊ីស្លាម ដូច្នេះលោកស្រីបានជំរុញឱ្យពួកគេទទួលខុសត្រូវចំពោះពាក្យរបស់ពួកគេ។ លោក Sherman ក៏បានកត់សម្គាល់ផងដែរថា អាមេរិកនៅតែប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅអាហ្វហ្គានីស្ថាន ហើយនឹងមិនអត់ឱនឱ្យរដ្ឋាភិបាលដែលអនុញ្ញាតឱ្យអាហ្វហ្គានីស្ថានក្លាយជាកន្លែងមានសុវត្ថិភាព សម្រាប់ភេរវករម្តងទៀតឡើយ៕ ប្រភព៖ NHK

  • WHO រិះគន់ដល់ប្រទេសអ្នកមានជុំវិញផែនការចាក់វ៉ាក់សាំង Covid-19 ដូសជំរុញ ឬដូសទី៣ជូនប្រជាជនខ្លួន (Video Inside)

    WHO រិះគន់ដល់ប្រទេសអ្នកមានជុំវិញផែនការចាក់វ៉ាក់សាំង Covid-19 ដូសជំរុញ ឬដូសទី៣ជូនប្រជាជនខ្លួន (Video Inside)

    ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្តាហ៍នេះ បានថ្កោលទោសចំពោះការប្រញាប់ប្រញាល់ដោយប្រទេសអ្នកមាន ដើម្បីផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញ ឬដូសទី៣ជូនប្រជាជនខ្លួន ខណៈដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកនៅពុំទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទី១គ្រប់គ្នានៅឡើយទេ។ នៅពេលត្រូវបានសាកសួរអំពីតម្រូវការសម្រាប់វ៉ាក់សាំងជំរុញដើម្បីបង្កើនប្រសិទ្ធភាពការពារប្រឆាំងនឹងជំងឺកូវីដ១៩នោះ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ WHO លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) បានប្រាប់សន្និ សីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា យើងជឿជាក់យ៉ាងច្បាស់ថា ទិន្នន័យនាពេលសព្វថ្ងៃនេះមិនបានបង្ហាញថា ចាំបាច់ត្រូវការវ៉ាក់សាំងដូសជំរុញឡើយ ហើយថា ការសិក្សាបន្ថែមគឺត្រូវការជាចាំបាច់។ បើតាមអង្គការសុខភាពពិភពលោក WHO ទិន្នន័យបច្ចុប្បន្នមិនបង្ហាញថា ចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញ ឬដូសទី៣នោះទេ ដោយ WHO បន្ថែមថា មនុស្សដែលងាយរងគ្រោះបំផុតនៅទូទាំងពិភពលោក គួរតែត្រូវបានចាក់វ៉ាក់សាំងអោយបានពេញលេញសិន មុនពេលប្រទេសមានប្រាក់ចំណូលខ្ពស់ចាក់វ៉ាក់សាំងបន្ថែម។ ការអត្ថាធិប្បាយខាងលើនេះ បានកើតឡើងមុនពេលរដ្ឋាភិបាលអាមេរិកគ្រោងនឹងចាក់វ៉ាក់សាំងដូសទី៣ដល់ប្រជាជនខ្លួនទាំងអស់ ចាប់ពីថ្ងៃទី២០ ខែកញ្ញាខាងមុខនេះតទៅ ស្របពេលវីរុសបំប្លែងខ្លួនថ្មី Delta កំពុងវាយលុក៕ ប្រភព៖ CNA

  • អាជ្ញាធរសុខាភិបាលអាមេរិកនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជនខ្លួនចាប់ពីខែកញ្ញាខាងមុខ ខណៈវីរុសបំប្លែងខ្លួនថ្មី Delta កំពុងរាតត្បាតខ្លាំង (Video Inside)

    អាជ្ញាធរសុខាភិបាលអាមេរិកនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជនខ្លួនចាប់ពីខែកញ្ញាខាងមុខ ខណៈវីរុសបំប្លែងខ្លួនថ្មី Delta កំពុងរាតត្បាតខ្លាំង (Video Inside)

    អាមេរិក៖ មន្រ្តីសុខាភិបាលអាមេរិកបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញ ឬដូសទី៣ នឹងត្រូវបានផ្តល់ជូនយ៉ាងទូលំទូលាយដល់ប្រជាជនអាមេរិកចាប់ពីថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ ដោយសារតែការថយចុះនៃប្រសិទ្ធិភាពវ៉ាក់សាំង ចំពេលករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី ដែលតា កំពុងកើនឡើងខ្លាំង។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា នេះគឺជាវិធីល្អបំផុតដើម្បីការពារខ្លួនយើងពីការឆ្លងវីរុសបំប្លែងខ្លួនថ្មី ដែលតា។ វាមានសមត្ថភាពចម្លងលឿន និងងាយបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺ… វានឹងជួយបញ្ចប់ជំងឺឆ្លងរាតត្បាតនេះបានឆាប់រហ័ស។ លោក បៃដិន បន្ថែមថា រដ្ឋាភិបាលអាមេរិករំពឹងថា នឹងផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញចំនួន១០០លានដូសដោយឥតគិតថ្លៃនៅជុំវិញទីតាំងប្រហែល៨ម៉ឺនទីតាំងនៅទូទាំងប្រទេស។ ក្រសួងសុខភាព និងសេវាមនុស្សអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីអាមេរិកនឹងផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូចជំរុញ ឬដូសទី៣ជូនដល់ប្រជាជនអាមេរិកដែលបានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វាយហ្សឺ អេន បាយអូអិនធិច (Pfizer & BioNTech) និង ម៉ូឌែណា (Moderna) ចំនួន២ដូសរួចរាល់ យ៉ាងហោចណាស់រយៈពេល០៨ខែ៕ ប្រភព៖ CNA

  • អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន៖ លោកចាកចេញពីប្រទេស គឺដើម្បីជៀសវាងការបង្ហូរឈាមគ្នា (Video Inside)

    អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន៖ លោកចាកចេញពីប្រទេស គឺដើម្បីជៀសវាងការបង្ហូរឈាមគ្នា (Video Inside)

    អន្តរជាតិ៖ អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក អាស្រាហ្វ ហ្គានី នៅយប់ថ្ងៃពុធសប្តាហ៍នេះនិយាយថា រូបលោកបង្ខំចិត្តចាកចេញពីរដ្ឋធានីកាប៊ុល និងសម្រេចចិត្តភៀសខ្លួនចេញពីប្រទេសរបស់លោក គឺស្ថិតក្នុងគោលបំណងទប់ស្កាត់ការបង្ហួរឈាមគ្នា។ លោក ហ្គានី បានបញ្ជាក់បែបនេះនៅក្នុងសុន្ទរកថាមួយទៅកាន់ជនរួមជាតិរបស់លោក ជាភាសាកំណើតរបស់លោកផ្ទាល់ ក្នុងអំឡុងពេលមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសបុកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) នៅថ្ងៃពុធម្សិលមិញ ដោយលោកបានអះអាងថា លោកបានចាកចេញគឺដើម្បីការពារពីអ្វីដែលលោកបានចាត់ទុកថា ជាគ្រោះមហន្តរាយដ៏ធំ។ លោក ហ្គានី បន្ថែមថា សម្រាប់​ឥឡូវ​នេះ ខ្ញុំ​ស្ថិត​នៅ​អេមីរ៉ាត់អារ៉ាប់រួម ដូច្នេះ​ការ​បង្ហូរឈាម និង​ភាព​វឹក​វរ​ត្រូវ​បាន​បញ្ឈប់ លោកថា បច្ចុប្បន្ន​នេះ ខ្ញុំ​​កំពុង​ស្ថិត​ក្នុង​ការ​ចរចារ​វិល​ត្រឡប់​ទៅ​អាហ្វហ្គានីស្ថាន​វិញ ។ លោក ហ្គានី ក៏បាន​បញ្ជាក់ដែរថា ពាក្យចចាម​អារ៉ាម​លើក​ឡើង​ថា លោក​បាន​ធ្វើ​ដំណើរ​ទៅ​អារ៉ាប់​រួម​ជា​មួយ​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​គឺគ្មាន​មូលដ្ឋាន​​ និង​​​កុហក​ទាំង​ស្រុង។ បើតាមក្រសួងការបរទេសអេមីរ៉ាត់អារ៉ាប់រួម លោក អាស្រាហ្វ ហ្គានី និងគ្រួសារកំពុងស្ថិតនៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីលោកបានភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលក្រុមតាលីបង់ប្រយុទ្ធឡើងគ្រប់គ្រងប្រទេសនេះ។ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិអេមីរ៉ាតអារ៉ាប់រួមបញ្ជាក់ថា អារ៉ាប់រួមបានស្វាគមន៍លោក ហ្គានី និងក្រុមគ្រួសាររបស់លោកចូលមកក្នុងប្រទេស ដោយឈរលើមូលដ្ឋានមនុស្សធម៌៕ ប្រភព៖ CGTN & BBC

  • លោក ចូ បៃដិន៖ ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន គឺជាភាពវឹកវរដែលជៀសមិនរួច (Video Inside)

    លោក ចូ បៃដិន៖ ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន គឺជាភាពវឹកវរដែលជៀសមិនរួច (Video Inside)

    អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC News នៅថ្ងៃពុធសប្តាហ៍នេះថា រូបលោកមិនបានមើលឃើញពីវិធីសាស្រ្ដដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយគ្មានភាពវឹងវរកើតឡើងឡើយ។ លោក ចូ បៃដិន ដែលកំពុងប្រឈមមុខនឹងការរិះគន់ពីសាធារណជន ជុំវិញការជម្លៀសមនុស្សដ៏ចម្រូងចម្រាស់នោះ បានការពារការសម្រេចចិត្តរបស់លោកក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅក្នុងបទសម្ភាសន៍នេះ។ ទន្ទឹមនេះ លោក បៃដិន ក៏បានអះអាងដែរថា នឹងអោយកងទ័ពអាមេរិកបន្តស្ថិតនៅលើទឹកដីអាហ្វហ្កានីស្ថាន រហូតទាល់តែពលរដ្ឋអាមេរិកទាំងអស់ត្រូវបានជម្លៀសចេញ ដែលនេះមានន័យថា ទោះជាត្រូវរក្សាទុកកងទ័ពអាមេរិកលើសពេលកំណត់ដកចេញត្រឹមថ្ងៃទី៣១ ខែសីហានេះក៏ដោយ។ រហូតមកទល់ពេលនេះ កងទ័ពអាមេរិក១ម៉ឺន៥ពាន់នាក់កំពុងបន្តស្ថិតនៅក្នុងទឹកដីរបស់អាហ្វហ្កានីស្ថាន ក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសនេះកាលពីចុងសប្ដាហ៍មុន ហើយបើតាមការគ្រោងទុកនោះ កងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញឱ្យបានមុនថ្ងៃទី៣០ ខែសីហានេះ ពោលគឺធ្វើយ៉ាងណាឱ្យបានមុនខួបមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕ ប្រភព៖ CGTN & Reuters

  • លោក ចូ បៃដិន៖ ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន គឺជាភាពវឹកវរដែលជៀសមិនរួច

    លោក ចូ បៃដិន៖ ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន គឺជាភាពវឹកវរដែលជៀសមិនរួច

    អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC News នៅថ្ងៃពុធសប្តាហ៍នេះថា រូបលោកមិនបានមើលឃើញពីវិធីសាស្រ្ដដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយគ្មានភាពវឹងវរកើតឡើងឡើយ។ លោក ចូ បៃដិន ដែលកំពុងប្រឈមមុខនឹងការរិះគន់ពីសាធារណជន ជុំវិញការជម្លៀសមនុស្សដ៏ចម្រូងចម្រាស់នោះ បានការពារការសម្រេចចិត្តរបស់លោកក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅក្នុងបទសម្ភាសន៍នេះ។ ទន្ទឹមនេះ លោក បៃដិន ក៏បានអះអាងដែរថា នឹងអោយកងទ័ពអាមេរិកបន្តស្ថិតនៅលើទឹកដីអាហ្វហ្កានីស្ថាន រហូតទាល់តែពលរដ្ឋអាមេរិកទាំងអស់ត្រូវបានជម្លៀសចេញ ដែលនេះមានន័យថា ទោះជាត្រូវរក្សាទុកកងទ័ពអាមេរិកលើសពេលកំណត់ដកចេញត្រឹមថ្ងៃទី៣១ ខែសីហានេះក៏ដោយ។ រហូតមកទល់ពេលនេះ កងទ័ពអាមេរិក១ម៉ឺន៥ពាន់នាក់កំពុងបន្តស្ថិតនៅក្នុងទឹកដីរបស់អាហ្វហ្កានីស្ថាន ក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសនេះកាលពីចុងសប្ដាហ៍មុន ហើយបើតាមការគ្រោងទុកនោះ កងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញឱ្យបានមុនថ្ងៃទី៣០ ខែសីហានេះ ពោលគឺធ្វើយ៉ាងណាឱ្យបានមុនខួបមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕ ប្រភព៖ CGTN & Reuters

  • អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន៖ លោកចាកចេញពីប្រទេស គឺដើម្បីជៀសវាងការបង្ហូរឈាមគ្នា

    អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន៖ លោកចាកចេញពីប្រទេស គឺដើម្បីជៀសវាងការបង្ហូរឈាមគ្នា

    អន្តរជាតិ៖ អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក អាស្រាហ្វ ហ្គានី នៅយប់ថ្ងៃពុធសប្តាហ៍នេះនិយាយថា រូបលោកបង្ខំចិត្តចាកចេញពីរដ្ឋធានីកាប៊ុល និងសម្រេចចិត្តភៀសខ្លួនចេញពីប្រទេសរបស់លោក គឺស្ថិតក្នុងគោលបំណងទប់ស្កាត់ការបង្ហួរឈាមគ្នា។ លោក ហ្គានី បានបញ្ជាក់បែបនេះនៅក្នុងសុន្ទរកថាមួយទៅកាន់ជនរួមជាតិរបស់លោក ជាភាសាកំណើតរបស់លោកផ្ទាល់ ក្នុងអំឡុងពេលមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសបុកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) នៅថ្ងៃពុធម្សិលមិញ ដោយលោកបានអះអាងថា លោកបានចាកចេញគឺដើម្បីការពារពីអ្វីដែលលោកបានចាត់ទុកថា ជាគ្រោះមហន្តរាយដ៏ធំ។ លោក ហ្គានី បន្ថែមថា សម្រាប់​ឥឡូវ​នេះ ខ្ញុំ​ស្ថិត​នៅ​អេមីរ៉ាត់អារ៉ាប់រួម ដូច្នេះ​ការ​បង្ហូរឈាម និង​ភាព​វឹក​វរ​ត្រូវ​បាន​បញ្ឈប់ លោកថា បច្ចុប្បន្ន​នេះ ខ្ញុំ​​កំពុង​ស្ថិត​ក្នុង​ការ​ចរចារ​វិល​ត្រឡប់​ទៅ​អាហ្វហ្គានីស្ថាន​វិញ ។ លោក ហ្គានី ក៏បាន​បញ្ជាក់ដែរថា ពាក្យចចាម​អារ៉ាម​លើក​ឡើង​ថា លោក​បាន​ធ្វើ​ដំណើរ​ទៅ​អារ៉ាប់​រួម​ជា​មួយ​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​គឺគ្មាន​មូលដ្ឋាន​​ និង​​​កុហក​ទាំង​ស្រុង។ បើតាមក្រសួងការបរទេសអេមីរ៉ាត់អារ៉ាប់រួម លោក អាស្រាហ្វ ហ្គានី និងគ្រួសារកំពុងស្ថិតនៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីលោកបានភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលក្រុមតាលីបង់ប្រយុទ្ធឡើងគ្រប់គ្រងប្រទេសនេះ។ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិអេមីរ៉ាតអារ៉ាប់រួមបញ្ជាក់ថា អារ៉ាប់រួមបានស្វាគមន៍លោក ហ្គានី និងក្រុមគ្រួសាររបស់លោកចូលមកក្នុងប្រទេស ដោយឈរលើមូលដ្ឋានមនុស្សធម៌៕ ប្រភព៖ CGTN & BBC

  • លោកស្រី ត្សៃ អ៊ីងវិន៖ តៃវ៉ាន់ត្រូវការបង្កើនភាពរឹងមាំ និងសាមគ្គីភាពបន្ថែម ដើម្បីធានាបាននូវការការពារខ្លួនឯង បន្ទាប់ពីអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាន

    លោកស្រី ត្សៃ អ៊ីងវិន៖ តៃវ៉ាន់ត្រូវការបង្កើនភាពរឹងមាំ និងសាមគ្គីភាពបន្ថែម ដើម្បីធានាបាននូវការការពារខ្លួនឯង បន្ទាប់ពីអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាន

    តៃវ៉ាន់៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន ថ្លែងថា ការវិលត្រឡប់របស់អាហ្វហ្គានីស្ថានទៅរកការគ្រប់គ្រងដោយក្រុមតាលីបង់វិញ ក្រោយការដកកងទ័ពអាមេរិកចេញ បានបង្ហាញថា កោះតៃវ៉ាន់ត្រូវការបង្កើនភាពរឹងមាំ និងសាមគ្គីភាពបន្ថែម ដើម្បីធានាបាននូវការការពារខ្លួនឯង។ លោកស្រី ត្សៃ បានបង្ហោះសារលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកស្រីថា ការផ្លាស់ប្តូរនាពេលថ្មីៗនេះនៅអាហ្វហ្គានីស្ថានបាននាំឱ្យមានការពិភាក្សាជាច្រើននៅកោះតៃវ៉ាន់។ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា ជម្រើសតែមួយគត់របស់កោះតៃវ៉ាន់ គឺត្រូវការធ្វើឱ្យខ្លួនយើងកាន់តែរឹងមាំ បង្កើនការសាមគ្គីភាព និងភាពម៉ឹងម៉ាត់ជាងមុន ក្នុងការប្តេជ្ញាការពារខ្លួនយើង។ ប្រធានាធិបតីកោះតៃវ៉ាន់រូបនេះបានសង្កត់ធ្ងន់ថា កោះតៃវ៉ាន់គួរតែអនុវត្តការពឹងផ្អែកលើខ្លួនឯង… វាមិនមែនជាជម្រើសសម្រាប់យើងនោះទេ ដែលមិនធ្វើអ្វីដោយខ្លួនយើង ហើយគ្រាន់តែពឹងផ្អែកលើការការពាររបស់អ្នកដទៃ។ គួរកត់សម្គាល់ ទីក្រុងវ៉ាស៊ីនតោននៅតែជាសម្ព័ន្ធមិត្តក្រៅផ្លូវការដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់។ ប៉ុន្តែការចាកចេញភ្លាមៗរបស់កងកងទ័ពអាមេរិកពីទីក្រុងកាប៊ុល បានបង្កឱ្យមានការពិភាក្សានៅកោះតៃវ៉ាន់ថាតើសហរដ្ឋអាមេរិកអាចអោយទីក្រុងតៃប៉ិ ពឹងផ្អែកលើការការពាររបស់ខ្លួនបានដែរឬទេ៕ ប្រភព៖ CNA

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន៩០២ករណី និងស្លាប់៣០១នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន៩០២ករណី និងស្លាប់៣០១នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន៩០២ករណី និងស្លាប់៣០១នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន២ម៉ឺន៧៥៤ករណីជាប្រជាជនទូទៅ និង ១៤៨ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន២ពាន់២០៨នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៩៦ម៉ឺន៩៩៦ករណី ក្នុងនោះមានអ្នកជំងឺ៧៤ម៉ឺន៧ពាន់៩០១នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៩៨ម៉ឺន៩ពាន់៨៥៩ករណី និងអ្នកជំងឺ៧៧ម៉ឺន៥ពាន់៣២៧នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៨ពាន់៤៩២នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៨ពាន់៥៨៦នាក់ ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១០លាន១០ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤០ម៉ឺននាក់ និងជាសះស្បើយ១៨៨លាន២១ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១០លាន១០ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤០ម៉ឺននាក់ និងជាសះស្បើយ១៨៨លាន២១ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១០លាន១០ម៉ឺន៨ពាន់៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤០ម៉ឺន៥ពាន់៥៧៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៨លាន២១ម៉ឺន៩ពាន់៦២២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៨លាន៧ម៉ឺន២ពាន់៦៥៦នាក់ ស្លាប់ចំនួន៦៤ម៉ឺន១ពាន់៣៤៦នាក់ និងជាសះស្បើយចំនួន៣០លាន៣៤ម៉ឺន១ពាន់៨៨៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៣២ម៉ឺន៨៩៨នាក់ ស្លាប់៤៣ម៉ឺន៣ពាន់៦៣នាក់ និងជាសះស្បើយ៣១លាន៥១ម៉ឺន៦ពាន់២២៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៤៥ម៉ឺន៨ពាន់២២១នាក់ ស្លាប់ចំនួន៥៧ម៉ឺន១ពាន់៧០៣នាក់ និងជាសះស្បើយ១៩លាន៣៦ម៉ឺន២ពាន់៩៩០នាក់ ៕ ប្រភព៖ worldometers