-
ហ្វេសប៊ុកបន្តហាមឃាត់មាតិកាទាក់ទងនឹងតាលីបង់

ហួន ឌីណា ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ខ្លួននឹងបន្តហាមឃាត់មាតិកាទាក់ទងនឹងក្រុមតាលីបង់ពីវេទិការបស់ខ្លួន តាមរយៈក្រុមអ្នកជំនាញអាហ្វហ្គានីស្ថានដែលចេះភាសា និងមានចំណេះដឹងអំពីបរិបទក្នុងស្រុក ត្រួតពិនិត្យកិច្ចការនេះ ក្រោមហេតុផលថាក្រុមសកម្មប្រយុទ្ធនេះ ជាអង្គការភេរវកម្ម។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមតាលីបង់បានប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយសារ និងការឃោសនាផ្សេងៗរបស់ខ្លួន ខណៈហ្វេសប៊ុកបានហៅតាលីបង់ថាជាអង្គការគ្រោះថ្នាក់មួយអស់ជាច្រើនឆ្នាំមកហើយ។ ការកាន់កាប់អាហ្វហ្គានីស្ថានបានយ៉ាងឆាប់រហ័សរបស់ក្រុមនេះ បង្កើតឱ្យមានបញ្ហាប្រឈមថ្មីសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា អំពីរបៀបដោះស្រាយជាមួយមាតិកាដែលទាក់ទងនឹងក្រុមតាលីបង់។ អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកម្នាក់បានប្រាប់សារព័ត៌មាន BBC ថា៖ «តាលីបង់ត្រូវបានដាក់ទណ្ឌកម្មថាជាអង្គការភេរវកម្មក្រោមច្បាប់របស់សហរដ្ឋអាមេរិក ហើយយើងបានហាមឃាត់ពួកគេពីសេវាកម្មរបស់យើង ក្រោមគោលនយោបាយអង្គការគ្រោះថ្នាក់របស់យើង។ នេះមានន័យថា យើងដកគណនីដែលកាន់ដោយ ឬក្នុងនាមតាលីបង់ ហើយហាមឃាត់ការសរសើរ ការគាំទ្រ និងការតំណាងឱ្យពួកគេ»។ ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះបាននិយាយថា ខ្លួនមិនធ្វើការសម្រេចចិត្តអំពីការទទួលស្គាល់រដ្ឋាភិបាលជាតិទេ ប៉ុន្តែធ្វើតាម «សិទ្ធិអំណាចរបស់សហគមន៍អន្តរជាតិ»។ ហ្វេសប៊ុកគូសបញ្ជាក់ថា គោលនយោបាយនេះអនុវត្តចំពោះគ្រប់វេទិការបស់ខ្លួន រួមទាំង Instagram និង WhatsApp ។ យ៉ាងណាមិញ នៅតែមានរបាយការណ៍ដែលថា ក្រុមតាលីបង់ ប្រើប្រាស់ WhatsApp ដើម្បីប្រាស្រ័យទាក់ទង។ ប្រព័ន្ធផ្សព្វផ្សាយសង្គមគូប្រជែងហ្វេសប៊ុកផ្សេងទៀត ក៏ត្រួតពិនិត្យផងដែរអំពីរបៀបដែលខ្លួនគ្រប់គ្រងមាតិកាទាក់ទងនឹងពួកតាលីបង់។ ជាឧទាហរណ៍ Twitter មិនអនុញ្ញាតឱ្យចលនាដែលលើកកម្ពស់ភេរវកម្ម ឬអំពើហឹង្សាលើជនស៊ីវិលឡើយ។ យ៉ាងណាមិញ អ្នកនាំពាក្យរបស់តាលីបង់បានប្រើបណ្តាញសង្គមមួយនេះ ដើម្បីបញ្ជូនព័ត៌មានចុងក្រោយដល់អ្នកតាមដានរាប់សែននាក់របស់ខ្លួន ខណៈដែលក្រុមនេះដណ្តើមបានការគ្រប់គ្រងនៅអាហ្វហ្គានីស្ថានមកវិញ។…
-
ស.រ.អា រកឃើញករណីវ៉ារ៉្យង់ដែលតារដ្ឋមួយចំនួន ជាសញ្ញាណនៃការរីករាលដាលជាថ្មីក្នុងប្រទេស

សៅ សម្ភស្ស វ៉ារ៉្យង់ដែលតាល រីករាលលើប្រជាជនអាមេរិក ដែលទទួលបានវ៉ាក់សាំងយ៉ាងហោច ១ ក្នុងចំណោម ៥ ករណីនៅក្នុងរដ្ឋចំនួន ៦ បង្កឱ្យភាគរយនៃករណីចូលមន្ទីរពេទ្យ និងការស្លាប់ខ្ពស់ជាងអ្វី ដែលត្រូវបានគេសង្កេតឃើញពីមុន។ នេះបើយោងតាមតួលេខ ដែលកាសែត The New York Times ប្រមូលបាន។ ចាប់តាំងពីប្រទេសនេះ ម្នីម្នាពន្លឿនកម្មវិធីវ៉ាក់សាំងមក មន្រ្តីសុខាភិបាល បាននិយាយថា អ្នកដែលទទួលបានវ៉ាក់សាំងរួចទំនងជាមិនឆ្លងមេរោគ ឬ ធ្លាក់ក្នុងករណីធ្ងន់ធ្ងរ ឬ ស្លាប់ឡើយ។ ប៉ុន្តែ ទិន្នន័យបឋមពីរដ្ឋ ចំនួន ៧ បង្ហាញថា វ៉ារ្យ៉ង់ដែលតា ដែលចាប់ផ្ដើមរាលដាលក្នុងប្រទេសនេះចាប់ពីខែ កក្កដា មកអាចផ្លាស់ប្ដូរអំណះអំណាង ដែលមន្ត្រីសុខាភិបាលលើកឡើងខាងលើ។ វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងនិងរោគរាតត្បាតនៅមន្ទីរពេទ្យ Brigham & Women’s Hospital Scott នៅបូស្តុន លោក Scott Dryden-Peterson បានមានប្រសាសន៍ថា៖ «យើងមិនចង់បង្ខូចព័ត៌មានថា វ៉ាក់សាំងមិនមានប្រសិទ្ធិភាពក្នុងការទប់ទល់វ៉ីរុសទេ បើទោះជាមានករណីចូលមន្ទីរពេទ្យ និងការស្លាប់មិនថយចុះយ៉ាងណាក្ដី ក៏វ៉ាក់សាំងនៅតែមាននាទីជួយសង្គ្រោះជីវិតមនុស្សអស់ជាច្រើនមកហើយ»។…
-
អគ្គលេខាធិការណាតូបន្ទោសថ្នាក់ដឹកនាំអាហ្វហ្គានីស្ថានចំពោះការដួលរលំក្រុងកាប៊ុល

សុខ វេងឈាង កាលពីថ្ងៃអង្គារ ទី១៧ សីហាអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) លោកJens Stoltenberg និយាយថាអង្គការមានភ្ញាក់ផ្អើលចំពោះល្បឿននៃជ័យជំនះរបស់ក្រុមឧទ្ទាមតាលីបង់នៅអាហ្វហ្គានីស្ថាន ប៉ុន្តែបានស្ដីបន្ទោសមេដឹកនាំអាហ្វហ្គានីស្ថានចំពោះ «សោកនាដកម្ម» នេះ។ «នៅទីបំផុតថ្នាក់ដឹកនាំនយោបាយអាហ្វហ្គានីស្ថានបានបរាជ័យក្នុងការក្រោកឈរប្រឆាំងនឹងក្រុមតាលីបង់ និងដើម្បីសម្រេចបាននូវដំណោះស្រាយសន្តិភាព ដែលប្រជាជនអាហ្វហ្គានីស្ថានចង់បាន» លោកនិយាយបែបនេះហើយបន្តទៀតថា៖ «ការបរាជ័យរបស់ថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាននេះ បាននាំឱ្យមានសោកនាដកម្ម ដែលយើងកំពុងឃើញនៅថ្ងៃនេះ»។ កាលពីចុងសប្ដាហ៍មុនក្រុមតាលីបង់បានឡោមព័ទ្ធរដ្ឋធានីកាប៊ុល ហើយក្រោយមកបានចូលកាន់កាប់បន្ទាប់កងយោធាអាហ្វហ្គានីស្ថាន ដែលផ្គត់ផ្គង់ និងវឹកហាត់ដោយអាមេរិកនិងណាតូ បានដួលរលំ។ ស្ថានទូតលោកខាងលិច រួមទាំងណាតូផងដែរ បានជម្លៀសចេញពីតំបន់បៃតងក្នុងទីក្រុងកាប៊ុល ទៅតាំងទីនៅអាកាសយានដ្ឋានអន្តជាតិវិញ។ លោក Stoltenberg បាននិយាយថាឥឡូវនេះកំពុងសម្របសម្រួលការជម្លៀសពលរដ្ឋរបស់ប្រទេសជាសមាជិក រួមជាមួយបុគ្គលិកស៊ីវិលជនជាតិអាហ្វហ្គានីស្ថានរាប់រយនាក់ផងដែរ៕ Source: https://www.channelnewsasia.com/world/nato-chief-blames-afghan-leadership-kabul-collapse-2118916
-
អាស៊ានឆ្លងកូវីដ១៩ មានជាង៨ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៨ម៉ឺន៣ពាន់៦៤២ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៣៤៨នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៨ម៉ឺន៣ពាន់៦៤២ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៣៤៨នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន,សឹង្ហបុរី, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន១ម៉ឺន៥ពាន់៧៦៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៩០ម៉ឺន៨ពាន់២៤៧ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់១២៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១២ម៉ឺន១ពាន់១៤១នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន២ពាន់២៤២ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៤៦ម៉ឺន៦ពាន់៥១២ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២២៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៣ពាន់៣០២នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន៥១៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៩៦ម៉ឺន៨ពាន់៩៥៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣១២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ពាន់២៨៥នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ម៉ឺន១ពាន់៨៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៧៧ម៉ឺន៦ពាន់៤៩៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៦១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ម៉ឺន៦២៣នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៣ពាន់៣០៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៦ម៉ឺន២៩១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៧៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៣ពាន់៦២៣នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៩ពាន់៦០៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២៩ម៉ឺន៣ពាន់៣០១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៣១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៤៧២នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៥៩៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន៧ពាន់១៩០ករណី។ ចំណែកការស្លាប់ថ្មី១២ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៧៣០នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៥៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៦ពាន់៣៣៤ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤៥នាក់។ប្រទេសឡាវមានការឆ្លងថ្មីចំនួន៣៨១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ម៉ឺន១ពាន់២៩ករណី។ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន៩៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៩៤៦ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨លាន៩៣ម៉ឺន៩ពាន់៣០២ករណី, និងការស្លាប់មាន១៩ម៉ឺន៥ពាន់២៣៣នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០៩លានករណី, និងការស្លាប់មានជាង៤លាន៣៩ម៉ឺននាក់៕
-
នូវែលសេឡង់បញ្ជាឱ្យបិទប្រទេសទូទាំងក្រោយរកឃើញកូវីដ ១៩ ថ្មីចំនួន ១ ករណី

នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern បិទខ្ទប់ប្រទេសយ៉ាងតឹងរ៉ឹង កាលពីថ្ងៃ អង្គារ បន្ទាប់ពីប្រទេសរកឃើញករណីថ្មី ១ ករណីនៅក្នុងទីក្រុង Auckland ដែលជាករណីដំបូងបង្អស់ក្នុងរយៈពេល ៦ ខែ។ ប្រទេសនូវែលសេឡង់ទាំងអស់នឹងត្រូវបិទខ្ទប់ក្នុងរយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃ ពុធ ខណៈដែលទីក្រុង Auckland និងទីក្រុង Coromandel ដែលជាទីក្រុងឆ្នេរសមុទ្រជាកន្លែងអ្នកឆ្លងមេរោគបានទៅលេងត្រូវបិទខ្ទប់រយៈពេល ៧ ថ្ងៃ។ ការដាក់ចេញនូវច្បាប់រឹតបន្តឹងកម្រិតទី ៤ ដ៏តឹងរឹងបំផុត រួមមាន ការបិទសាលារៀន ការិយាល័យ និងអាជីវកម្មទាំងអស់ ហើយមានតែសេវាកម្មសំខាន់ៗប៉ុណ្ណោះ ដែលនឹងដំណើរការ។ គិតមកដល់ថ្ងៃពុធ ប្រទេសនេះ បានរកឃើញករណីផ្ទុះថ្មី ១០ ករណីហើយ។ ការផ្ទុះឡើងនេះទៀតសោត ត្រូវបានគេចាត់ទុកថា ជាការមកដល់នូវវ៉ារ៉្យង់ដែលតាជាលើកដំបូងនៅក្នុងប្រទេសនេះ និងបានធ្វើឱ្យប្រទេសនូវែលសេឡង់ក្លាយជាប្រទេសចុងក្រោយបង្អស់ ដែលរកឃើញករណីវ៉ារ្យ៉ង់ដែលតាក្នុងប្រទេសជាលើកដំបូង។
-
តាលីបង់បានកាន់កាប់អំណាច ហើយប្រមែប្រមូលការទទួលស្គាល់ពីសហគមន៍អន្តរជាតិ

អាហ្វហ្គានីស្ថាននៅពេលនេះកំពុងតែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធឥស្លាមតាលីបង់ ក្រោយពីក្រុមនេះចូលក្នុងរដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យ ខណៈអតីតប្រធានាធិបតីនៃរដ្ឋាភិបាលបង្អែកដោយសហរដ្ឋអាមេរិកលោក Ashraf Ghani និងបក្ខពួករត់គេចចេញពីប្រទេសអាស៊ីទក្សិណមួយនេះ។ គិតត្រឹមថ្ងៃពុធនេះ ក្រុមតាលីបង់មិនទាន់បង្កើតទម្រង់រដ្ឋាភិបាលចេញនោះទេ ប៉ុន្តែក្រោយចូលកាន់កាប់វិមានប្រធានាធិបតីភ្លាម ក្រុមនេះបានប្រកាសផ្លាស់ប្ដូរឈ្មោះផ្លូវការរបស់អាហ្វហ្គានីស្ថានពី «សាធារណរដ្ឋឥស្លាមអាហ្វហ្គានីស្ថាន» ទៅកាន់ «អេមីរ៉ាតឥស្លាមអាហ្វហ្គានីស្ថាន»។ កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមតាលីបង់បានរៀបចំសន្និសីទកាសែតផ្លូវការមួយ ដែលដឹកនាំដោយអ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid។ ក្នុងសន្និសីទកាសែតនោះ លោកបានធានាទៅកាន់សហគមន៍អន្តរជាតិជាច្រើនចំណុចដោយរាប់ចាប់ពី ធានារឿងសុវត្ថិភាពរបស់សមាជិកអ្នកការទូត រហូតដល់ការត្រៀមខ្លួនរបស់ក្រុមតាលីបង់ក្នុងការធ្វើទំនាក់ទំនងជាមួយប្រទេសនានាជុំវិញពិភពលោក។ «ពួកយើងសូមធ្វើការធានាទៅកាន់អស់លោកថា ទីកន្លែងណាដែលមានស្ថានទូត កន្លែងនោះនឹងមានការការពារសន្តិសុខពេញលេញ។ ដូច្នេះតំណាងរបស់ប្រទេសអស់លោកទាំងអស់ ស្ថានទូត ស្ថានបេសកកម្ម របស់អស់លោក អង្គការអន្តរជាតិ និងអង្គភាពជំនួយនានា ខ្ញុំសូមធានាថា ពួកយើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ធ្វើអ្វីប៉ះពាល់ពួកអស់លោកនោះទេ»។ នេះបើតាមការលើកឡើងរបស់លោក Zabihullah Mujahid។ ជាមួយគ្នានេះដែរ លោក Mujahid ក៏បាននិយាយបន្ថែមពាក់ព័ន្ធនឹងរឿងនេះថា ក្រុមតាលីបង់នឹងធ្វើទុក្ខបុកម្នេញលើនរណាម្នាក់ទេនៅអាហ្វហ្គានីស្ថាន។ លោកក៏បានសង្កត់ធ្ងន់ថា «យើងនឹងអនុញ្ញាតឱ្យក្រុមណាមួយ ប្រើប្រាស់ទឹកដីរបស់យើង ដើម្បីប្រឆាំងនរណាម្នាក់ ឬ ប្រទេសណាមួយនៅលើពិភពលោកឡើយ»។ កាលពីឆ្នាំ២០០១កន្លងទៅ សហរដ្ឋអាមេរិកបានឈ្លានពានប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយរបបតាលីបង់ ក៏ព្រោះតែមានការចោទប្រកាន់ថា របបតាលីបង់នៅកាលនោះបានផ្ដល់ការជ្រកកោនឱ្យក្រុមភេរវកម្មអាល់កៃដា ដឹកនាំដោយលោក អូសាម៉ា ប៊ីនឡាដិន។…
-
លោកស្រី ការី ឡាម ព្រមានក្រុមមេធាវីហុងកុង មិនឱ្យពាក់ព័ន្ធនឹងនយោបាយ

លោកស្រី ការី ឡាម ប្រមុខប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងបានធ្វើការព្រមានទៅលើសមាគមអ្នកច្បាប់នៅហុងកុងថា ប្រសិនបើសមាគមនេះពាក់ព័ន្ធនឹងនយោបាយ រដ្ឋាភិបាលហុងកុងនឹងកាត់ផ្ដាច់ទំនាក់ទំនងជាមួយសមាគមនេះ។ នេះបើតាមការលើកឡើងរបស់លោកស្រីកាលពីថ្ងៃអង្គារកន្លងទៅ។ លោកស្រីថ្លែងដូច្នេះ ស្របពេលដែលការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាចំនួន ៥រូប នៃសមាគមមេធាវីត្រួតពិនិត្យច្បាប់មួយនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែសីហា ខាងមុខ។ ចំណោមកៅអីចំនួន ៥ ដែលត្រូវដាក់ឱ្យបោះឆ្នោត មានបេក្ខភាពចំនួន ១១រូប ដែលក្នុងនោះមានបេក្ខភាព ៤រូប បង្ហាញពីគោលជំហរមិនស្របតាមរដ្ឋាភិបាលហុងកុង និងរដ្ឋាភិបាលកណ្ដាលរដ្ឋធានីប៉េកាំង។ «ប្រសិនបើវិជ្ជាជីវៈរបស់សមាគមសង្គមច្បាប់ ត្រូវបានញាំញីដោយនយោបាយ នោះខាងរដ្ឋាភិបាលនឹងពិចារណាក្នុងការផ្ដាច់ទំនាក់ទំនងជាមួយសមាគមនេះ»។ នេះបើតាមការលើកឡើងរបស់លោកស្រី ឡាម នៅក្នុងសន្និសីទកាសែតប្រចាំសប្ដាហ៍។ នៅហុងកុង មានសមាគមមេធាវីចំនួន ២សំខាន់ៗ ដោយក្នុងនោះគឺ សមាគមអ្នកច្បាប់ ដែលជាបណ្ដុំនៃមេធាវីត្រួតពិនិត្យច្បាប់ ឬ តាក់តែងកិច្ចសន្យា និងគណៈមេធាវី ដែលជាសមាគមមេធាវីការពារក្ដី។ ខាងសមាគមមេធាវីការពារក្ដីច្រើនតែមាននិន្នាការសេរីជាង សមាគមអ្នកច្បាប់ ដោយប្រធានគណៈមេធាវីហុងកុងលោក Paul Harris ត្រូវបានអ្នកនយោបាយក្រុងប៉េកាំងចាត់ទុកលោកថាជា «អ្នកប្រឆាំងចិន» ក្រោយពេលដែលលោករិះគន់ រឿងដាក់ពន្ធនាគារទៅលើសកម្មជនប្រជាធិបតេយ្យមួយចំនួន៕
-
ទីផ្សារភាគហ៊ុនហុងកុងកំពុងធ្លាក់ចុះ ស្របពេលស្ថានភាពសេដ្ឋកិច្ច និងនយោបាយមិនសូវល្អ

ទីផ្សារភាគហ៊ុននៅដែនដីហុងកុងមានទំនោរធ្លាក់ចុះកាលពីថ្ងៃអង្គារ ដោយធ្លាក់ចុះក្នុងកម្រិតទាបបំផុតមួយ ក្នុងរយៈពេល ៣សប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ បើតាមប្រភពខាងលើ ការធ្លាក់ទីផ្សារភាគហ៊ុនបែបនេះក៏ព្រោះតែ ទស្សនវិស័យសេដ្ឋកិច្ចមានភាពមិនសូវល្អ ការរឹតបន្តឹងច្បាប់ទៅលើវិស័យបច្ចេកវិទ្យា ក៏ដូចជាការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ។ ទីផ្សារភាគហ៊ុនរបស់សន្ទស្សន៍ Hang Seng ធ្លាក់ចុះ ១,៧% ខណៈសន្ទស្សន៍ភាគហ៊ុនសម្រាប់ក្រុមហ៊ុនចិនដីគោក China Enterprises ចុះ ២,២%។ សន្ទស្សន៍ភាគហ៊ុនទាំងពីរនេះធ្លាក់ចុះដល់ចំណុចទាបមួយ គិតចាប់ពីថ្ងៃទី២៧ ខែកក្កដា។ ក្រៅពីនេះភាគហ៊ុនរបស់ក្រុមហ៊ុនគេហទំព័រចែករំលែកវីដេអូ Bilibili ក៏ដូចជាក្រុមហ៊ុនបណ្ដាញសង្គម Tencent ជាមួយនឹងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Alibaba ព្រមទាំងក្រុមហ៊ុនសេវាកម្មដឹកជញ្ជូន Meituan ក៏ធ្លាក់ចុះព្រមៗគ្នាផងដែរ៕
-
ស.រ.អា រកឃើញករណីវ៉ារ៉្យង់ដែលតារដ្ឋមួយចំនួន ជាសញ្ញាណនៃការរីករាលដាលជាថ្មីក្នុងប្រទេស

វ៉ារ៉្យង់ដែលតាល រីករាលលើប្រជាជនអាមេរិក ដែលទទួលបានវ៉ាក់សាំងយ៉ាងហោច ១ ក្នុងចំណោម ៥ ករណីនៅក្នុងរដ្ឋចំនួន ៦ បង្កឱ្យភាគរយនៃករណីចូលមន្ទីរពេទ្យ និងការស្លាប់ខ្ពស់ជាងអ្វី ដែលត្រូវបានគេសង្កេតឃើញពីមុន។ នេះបើយោងតាមតួលេខ ដែលកាសែត The New York Times ប្រមូលបាន។ បើទោះចំនួនករណីវ៉ារ៉្យង់រីករាលនៅមានចំនួនតិចនៅឡើយក្ដី ការរីករាលដាលនេះបង្កើតជាមន្ទីលថាតើវ៉ាក់សាំងនៅតែមានប្រសិទ្ធិភាពដែរ ឬ យ៉ាងណា។ ការរីករាលដាលនេះទៀតសោតត្រូវបានគេចាត់ទុកថា ការរីករាលរហ័សសឹងតែដូចការរីករាលដាលលើមុននឹងមានវ៉ាក់សាំងចាក់ ដូចមន្រ្តីសុខាភិបាលសហព័ន្ធ ធ្លាប់បានព្រមានកន្លងមកអញ្ចឹង។ ហើយបញ្ហានេះ អាចនឹងដាស់តឿនដល់ជនជាតិអាមេរិកាំង ដែលចាក់វ៉ាក់សាំងរួច ឱ្យមានការប្រុងប្រយ័ត្នជាងមុន។ ចាប់តាំងពីប្រទេសនេះ ម្នីម្នាពន្លឿនកម្មវិធីវ៉ាក់សាំងមក មន្រ្តីសុខាភិបាល បាននិយាយថា អ្នកដែលទទួលបានវ៉ាក់សាំងរួចទំនងជាមិនឆ្លងមេរោគ ឬ ធ្លាក់ក្នុងករណីធ្ងន់ធ្ងរ ឬ ស្លាប់ឡើយ។ ប៉ុន្តែ ទិន្នន័យបឋមពីរដ្ឋ ចំនួន ៧ បង្ហាញថា វ៉ារ្យ៉ង់ដែលតា ដែលចាប់ផ្ដើមរាលដាលក្នុងប្រទេសនេះចាប់ពីខែ កក្កដា មកអាចផ្លាស់ប្ដូរអំណះអំណាង ដែលមន្ត្រីសុខាភិបាលលើកឡើងខាងលើ។ វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងនិងរោគរាតត្បាតនៅមន្ទីរពេទ្យ Brigham & Women’s Hospital Scott…
-
លោក Kris Wu ត្រូវបានចាប់ខ្លួនជាផ្លូវការនៅចិនពីបទសង្ស័យរំលោភសេពសន្ថវៈ

ព្រះរាជអាជ្ញារនៅក្រុងប៉េកាំងបានផ្សាយនៅថ្ងៃចន្ទនេះថាតារាចម្រៀងជនជាតិចិន សញ្ជាតិកាណាដា គឺលោក Kris Wu ត្រូវបានចាប់ខ្លួនជាផ្លូវការពីបទសង្ស័យរំលោភសេពសន្ថវៈ។ ការចាប់ខ្លួននេះកើតឡើងបន្ទាប់ពី លោក Wu អាយុ ៣០ ឆ្នាំត្រូវបានប៉ូលីសឃាត់ខ្លួននៅថ្ងៃទី ៣១ ខែកក្កដា នៅរដ្ឋធានីប្រទេសចិន បន្ទាប់ពីមានការតវ៉ាតាមប្រព័ន្ធអុីនធើណែត ជុំវិញការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ លើនារីជាច្រើនរូប។ ហើយការតវ៉ានេះបានក្លាយជា ចលនាដ៏ផុសផុលមួយ លើបណ្តាញសង្គមក្រោមហាសថេក (Hastag) #Metoo ដែលកំពុងមានភាពល្បីល្បាញបំផុត នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន។ ការចោទប្រកាន់នេះបានលេចចេញ ជាលើកដំបូង កាលពីខែមុន នៅលើបណ្តាញទំនាក់ទំនងសង្គមចិន Weibo នៅពេលដែលស្ត្រីម្នាក់បាន បង្ហោះសារចោទប្រកាន់លោកKris នៅក្នុង គណនីដែលមានការទទួលស្គាល់ត្រឹមត្រូវ (verified account) ឈ្មោះDu Meizhu។ នាង បានចោទប្រកាន់លោក Kris ដែលមានឈ្មោះជាភាសាចិនថាលោក Wu Yifan បានរំលោភបំពានផ្លូវភេទនាងពេលនាងស្រវឹងនៅផ្ទះរបស់តារារូបនេះ។ហើយ នាងបាននិយាយបន្តថានាងបានទៅផ្ទះលោកKris ដើម្បីសម្ភាសន៍ចូលរូមការសម្តែងមួយ។ ស្ត្រីរូបនេះជានិស្សិត នៅសាកលវិទ្យាល័យទំនាក់ទំនងចិន នៅទីក្រុង ប៉េកាំង បាននិយាយថានាងមានអាយុ ១៧ ឆ្នាំនៅពេលនាងត្រូវបានលោកKris រំលោភបំពាន។ក្រោយមកអ្នកនាង…