Category: ព័ត៌មានអន្តរជាតិ

  • ភាពរីករាយប៉ាគីស្ថានចំពោះការចូលកាន់អំណាចតាលីបង់ លាក់បាំងការគំរាមកំហែងក្នុងស្រុក

    ភាពរីករាយប៉ាគីស្ថានចំពោះការចូលកាន់អំណាចតាលីបង់ លាក់បាំងការគំរាមកំហែងក្នុងស្រុក

    ខណៈ​ពេល​​ក្រុម​ឧទ្ទាម​តាលីបង់​ចូល​កាន់​កាប់​ទីក្រុង​កាប៊ុល​កាល​ចុង​សប្ដាហ៍​មុន បន្ទាប់​ពី​ការ​វាយ​លុក​ដ៏​រហ័ស​នៅ​ទូទាំង​ប្រទេស​ មេដឹកនាំ​នៅ​ប្រទេស​ជិត​ខាង​ប៉ាគីស្ថាន​មិន​បាន​លាក់​ភាព​រីករាយ​របស់​ពួកគេ​ចំពោះ​ការ​បញ្ចប់​ដ៏​គួរ​ឱ្យ​អាម៉ាស់​មុខ​នៃ​សង្គ្រាម​ដឹក​នាំ​ដោយ​អាមេរិក​ជាង​២០​ឆ្នាំ​នោះទេ​។ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន ខាន​ បាន​ប្រកាស​ថា​អាហ្វហ្គានីស្ថាន​បាន​ «បំបែក​ច្រវាក់​នៃ​ទាសភាព​» ខណៈ​ពេល​ដែល​ជំនួយ​ការ​ពិសេស​របស់​លោក​មួយ​រូប​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​៖ «យន្តការ​ដែល​អាមេរិក​រៀប​ចំ​ឱ្យ​អាហ្វហ្គានីស្ថាន​បាន​ដួល​រលំ​ដូច​សុភាសិត​ផ្ទះ​ធ្វើ​ពី​សន្លឹក​បៀរ​»​។ ប៉ាគីស្ថាន​បាន​ដើរ​តួនាទី​ផ្ទុយ​គ្នា​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។ ស្រប​ពេល​ជាមួយ​ការ​ដើរ​តួ​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក្នុង​ «សង្គ្រាម​ប្រឆាំង​ភេរវកម្ម» ប៉ាគីស្ថាន​បាន​រង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ឆ្នាំ​ថា​ បាន​ផ្ដល់​ការ​គាំទ្រ​ដោយ​សម្ងាត់​ដល់​ក្រុម​តាលីបង់​ដើម្បី​ទប់ទល់​នឹង​យុទ្ធនាការ​យោធា​គាំទ្រ​ដោយ​អាមេរិក និង​អង្គការ​ណាតូ ជា​ពិសេស​តាម​រយៈ​បណ្ដា​ទីភ្នាក់ងារ​ចារកម្ម​ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន​។ ការ​វិល​ត្រឡប់​មក​កាន់​អំណាច​របស់​ក្រុម​តាលីបង់​ ត្រូវ​បាន​ប៉ាគីស្ថាន​ចាត់​ទុក​ថា​ ជា​ការ​បដិសេធ​ចំពោះ​ដំណើរ​ផ្សង​ព្រេង​របស់​អាមេរិក និង​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​គោល​បំណង​សន្តិសុខជាតិ​សំខាន់​បំផុត​របស់​ខ្លួន ក្នុង​ការ​បញ្ឈប់​ការ​រីក​រាលដាល​ឥទ្ធិពល​របស់​ឥណ្ឌា ដែល​ជា​គូ​ប្រជែង​ធំ​បំផុត​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ទីធ្លា​ក្រោយ​ផ្ទះ​។ ប៉ុន្តែ​អ្នក​វិភាគ​ជា​ច្រើន​បាន​គិត​ថា​ការ​ឡើង​កាន់​អំណាច​របស់​តាលីបង់​អាច​នៅ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ ចាប់​ពី​ការ​កើន​ឡើង​នូវ​លំហូរ​ជនភៀសខ្លួន​ឆ្លង​ព្រំដែន រហូត​ដល់​ការ​ងើប​ឡើង​វិញ​នៃ​អំពើ​ភេរវកម្ម​ដោយ​ក្រុម​ឧទ្ទាម​មួយ​ដែល​បាន​សម្លាប់​ជនជាតិ​ប៉ាគីស្ថាន​រាប់ពាន់​នាក់​។ ក្រុម​ឧទ្ទាម​ជ្រុល​និយម​ដូចជា​ ក្រុម​តេហរីក​អ៊ី​តាលីបង់​ (TTP) ឬ​ជា​ធម្មតា​គេ​ហៅ​ថា​តាលីបង់​ប៉ាគីស្ថាន​ បាន​មើល​ឃើញ​ជ័យ​ជម្នះ​របស់​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន គឺ​ជា​ជ័យ​ជម្នះ​របស់​មនោគមវិជ្ជា​រួម​របស់​ពួកគេ​។ ក្រុម​នេះ​បាន​បែក​ខ្លួន​ចេញ​ពី​ក្រុម​តាលីបង់​ដើម្បី​ធ្វើ​ការ​តស៊ូ​មនោគមវិជ្ជា​របស់​ពួកគេ​នៅ​ប៉ាគីស្ថាន​ ហើយ​កាល​នោះ​សមាជិក​ជាន់​ខ្ពស់​តាលីបង់​ជា​ច្រើន​បាន​ផ្ទេរ​ខ្លួន​មក​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​របស់​ TTP ​។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ក្រុម​ TTP ​បាន​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​នៅ​ប៉ាគីស្ថាន​ ដោយ​ពួកគេ​មាន​ភាព​ល្បីល្បាញ​បំផុត​កាល​ពី​ឆ្នាំ​២០១៤ បន្ទាប់​ពី​ការ​សម្លាប់​រង្គាល​មនុស្ស​ជាង​ ១៥០ នាក់ ភាគ​ច្រើន​ជា​កុមារ​ នៅ​សាលារៀន​មួយ​នៅ​ខេត្ត​ Peshawar​។ តាំង​ពី​ពេល​នោះ​មក​កង​កម្លាំង​យោធា​ប៉ាគីស្ថាន​បាន​ព្យាយាម​ធ្វើ​ការ​បង្ក្រាប​ក្រុម​ TTP ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​ការ​ដក​ថយ​ឆ្លង​ព្រំដែន​ ដើម្បី​ប្រមូល​ផ្ដុំ​កម្លាំង​ឡើង​វិញ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​។ អាជ្ញាធរ​អាហ្វហ្គានីស្ថាន​បាន​ធ្វើ​ការ​ចាប់​ខ្លួន​សមាជិក​ TTP ជាច្រើន​…

  • តើអាហ្វហ្គានីស្ថាននឹងទៅជាយ៉ាងណាក្រោមការគ្រប់គ្រងរបស់តាលីបង់ជំនាន់ថ្មី?

    តើអាហ្វហ្គានីស្ថាននឹងទៅជាយ៉ាងណាក្រោមការគ្រប់គ្រងរបស់តាលីបង់ជំនាន់ថ្មី?

    បន្ទាប់ពី​កង​កម្លាំង​របស់​ខ្លួន​បាន​កាន់​កាប់​ទីក្រុង​កាប៊ុល​ ក្រុម​​សកម្ម​ប្រយុទ្ធ​តាលីបង់​​សន្យា​ថា​ខ្លួន​នឹង​បង្កើត​រដ្ឋាភិបាល​បើក​ចំហ​ និង​រួម​បញ្ចូល​គ្នា​មួយ​ ប៉ុន្តែ​អ្នក​សង្កេតការណ៍​ភាគ​ច្រើន​ភ័យខ្លា​ច​ថា​ ក្រុម​នេះ​ប្រហែល​ជា​មាន​ការ​ផ្លាស់​ប្តូរ​បន្តិច​បន្តួច​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​មក​នេះ ​ហើយ​ថា​អាហ្វហ្គានីស្ថាន​អាច​នឹង​ត្រឡប់​ទៅ​រក​ការ​គ្រប់​គ្រង​បែប​ទេវា​ធិបតេយ្យ​ (Theocray)​ ​វិញ​។​ ​អ្នក​នាំ​ពាក្យ​​តាលីបង់​ពី​ក្រុង​ដូហា​លោក​ Suhail Shaheen ​​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​ព្យាយាម​​ធានា​ដល់​ជន​ជាតិ​អាហ្វហ្កានីស្ថាន​ថា​ពួក​គេ​នឹង​មាន​សុវត្ថិភាព​ថា​៖​  ​«​ជីវិត​ ទ្រព្យ​សម្បត្តិ​ និង​កិត្តិយស​ គ្មាន​នរណា​ម្នាក់​ត្រូវ​រង​ការ​ខូច​ខាត​ឡើយ​ ដោយ​​មានកា​រ​ការពារ​ពី​​ពួក​មូចាហ៊ីដេន​(Mujahideen)​»។ ​នេះ​បើ​តាម​សម្រង់​សម្ដី​របស់​កាសែត​ Financial Times​ ​។  ​ការ​ឃោសនា​​របស់​តាលីបង់​ មាន​ភាព​ច្បាស់​លាស់​ជាង​មុន​ពេល​ដណ្តើម​បាន​ទីក្រុង​កាប៊ុល​។ ​ក្នុង​​កំឡុង​​ពេល​បន្សាយ​​នយោបាយ​​​​​ការ​​ទូត​របស់​ខ្លួន​​​លើ​​មហា​​អំណាច​​ក្នុង​​តំបន់​​នា​​ប៉ុន្មាន​​ខែ​​ចុង​​ក្រោយ​​នេះ​​ តំណាង​​តាលីបង់​​បាន​​សន្យា​​​ថា​​នឹង​​គោរព​​សិទ្ធិ​​ស្ត្រី ​​និង​​គ្រប់​​គ្រង​​ក្រុម​​ភេរវកម្ម​​នៅ​​លើ​​ទឹក​​ដី​​អាហ្វហ្គានីស្ថាន​​​។​​ ​ ក្នុង​​​​សន្និសីទ​សារព័ត៌មាន​លើក​ដំបូង​បំផុត​រ​បស់​ខ្លួន​ក្នុង​រដ្ឋធានី​កាប៊ុល​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ តាលីបង់​ថា​ខ្លួន​ប្រាថ្នា​​ចង់​បាន​ទំនាក់​ទំនង​ដោយ​សន្តិវិធី​ជាមួយ​ប្រទេស​ដទៃ​ទៀត​ ហើយ​ថា​សិទ្ធិ​របស់​ស្ត្រី​នឹង​ត្រូវ​បាន​ការពារ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​សា​សនា​អ៊ីស្លាម​។​ អ្នក​នាំ​ពាក្យ​​លោក​ Zabihullah Mujahid ​​និយាយ​ថា​៖​ «​យើង​មិន​ចង់​បាន​សត្រូវ​ខាង​ក្នុង​ ឬ​ខាង​ក្រៅ​នោះ​ទេ​»​។​ យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​​និយាយ​ថា​ ថ្វី​បើ​មាន​ការ​សន្យា​ធ្វើ​កំណែ​ទម្រង់​ក៏​ដោយ​ ក៏​ការ​គ្រប់​គ្រង​របស់​តាលីបង់​អាច​ប្រហាក់​ប្រហែល​នឹង​ថ្ងៃ​ងងឹត​នៃ​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ​ដែរ​។​ នៅ​ពេល​នោះ​ សិទ្ធិ​របស់​ស្ត្រី​ត្រូវ​បាន​លុប​ចោល​ ហើយ​ការ​ផ្តន្ទា​ទោស​ព្រហ្ម​ទណ្ឌ​ឃោរឃៅ ​រួម​ទាំង​ការ​ប្រហារ​ជីវិត​សាធារណៈ​ គឺ​ជា​​ប​ទ​ដ្ឋាន​រ​បស់​ក្រុម​​នេះ​។​ ​មួយ​​ផ្នែក​ដែល​ធ្វើ​ឱ្យ​វាសនា​របស់​អាហ្វហ្គានីស្ថាន​ពិបាក​នឹង​សន្និដ្ឋាន​ត្រ​ង់​ថា​ មេដឹក​នាំ​កំពូល​នៃ​ចលនា​បច្ចុប្បន្ន​ជា​ច្រើន​ បាន​​កាន់​អំណាច​អំឡុង​ពេល​​តាលីបង់​​គ្រប់​គ្រ​ង​អាហ្វហ្គានីស្ថាន​ចន្លោះ​ឆ្នាំ​ ១៩៩៦ ​ដល់​ ២០០១…

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន៥១៥ករណី និងស្លាប់៣១២នាក់ទៀត​ ក្នុងរបាយការណ៍ថ្ងៃពុធនេះ (មានវីដេអូ)

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន៥១៥ករណី និងស្លាប់៣១២នាក់ទៀត​ ក្នុងរបាយការណ៍ថ្ងៃពុធនេះ (មានវីដេអូ)
  • ប្រមុខ NATO ស្តីបន្ទោសលើមេដឹកនាំអាហ្វហ្គានីស្ថាន ក្រោយ​ក្រុម​តាលីបង់​ចូល​កាន់កាប់ប្រទេស (មានវីដេអូ)

    ប្រមុខ NATO ស្តីបន្ទោសលើមេដឹកនាំអាហ្វហ្គានីស្ថាន ក្រោយ​ក្រុម​តាលីបង់​ចូល​កាន់កាប់ប្រទេស (មានវីដេអូ)
  • ក្រុមតាលីបង់ចង់មានទំនាក់ទំនងដោយសន្តិភាពជាមួយបណ្តាប្រទេសដទៃ ហើយសន្យាថា នឹងផ្ដល់សន្តិភាព រួមទាំងសិទ្ធិស្ត្រី (មានវីដេអូ)

    ក្រុមតាលីបង់ចង់មានទំនាក់ទំនងដោយសន្តិភាពជាមួយបណ្តាប្រទេសដទៃ ហើយសន្យាថា នឹងផ្ដល់សន្តិភាព រួមទាំងសិទ្ធិស្ត្រី (មានវីដេអូ)
  • យោធាអាមេរិកជម្លៀសប្រជាជនខ្លួនប្រមាណ១,១០០នាក់ចេញពីអាហ្វហ្គានីស្ថានគិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ(មានវីដេអូ)

    យោធាអាមេរិកជម្លៀសប្រជាជនខ្លួនប្រមាណ១,១០០នាក់ចេញពីអាហ្វហ្គានីស្ថានគិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ(មានវីដេអូ)
  • ចំណេះដឹងទូទៅ៖ ការរត់គេចពីអន្ទាក់ដ៏មានប្រសិទ្ធភាព និង ការស្វែងរកសន្តិភាពផ្លូវចិត្ត

    ចំណេះដឹងទូទៅ៖ ការរត់គេចពីអន្ទាក់ដ៏មានប្រសិទ្ធភាព និង ការស្វែងរកសន្តិភាពផ្លូវចិត្ត

    អន្តរជាតិ៖ ផលិតភាពកាន់តែច្រើន… យើងកាន់តែមានសម្ពាធ។ វាដល់ពេលហើយ ដើម្បីបំបែកវដ្តភាពមមាញឹក ។ ទម្រង់ខ្លះនៃភាពមមាញឹកអាចរីករាយ។ តើអ្នកណាមិនចង់រស់នៅក្នុង Busytown ដែលជាកន្លែងបង្កើតសៀវភៅកុមារឆ្នាំ ១៩៦០ ដោយវិចិត្រករជនជាតិអាមេរិកឈ្មោះរីឆាត ស្ការី? រឿងឆ្មាលក់គ្រឿងទេសរបស់គាត់ និងជ្រូកពន្លត់អគ្គីភ័យពិតជារវល់ ។ ជាឧទាហរណ៍៖ គ្មាននរណាម្នាក់នៅ Busytown នៅទំនេរ ឬបើមិនដូច្នោះទេ ពួកគេត្រូវបានអាជ្ញាធរលាក់បាំងយ៉ាងប្រយ័ត្នប្រយែងតាមស្ទីលព្យុងយ៉ាង ។ ទោះយ៉ាងណា អ្វីដែលពួកគេមិនមានគឺលើសលប់ ។ ពួកគេមានភាពរីករាយចំពោះការកាន់កាប់ដោយខ្លួនឯងនូវសត្វឆ្មា និងជ្រូកដែលមានអ្វីត្រូវធ្វើ ប៉ុន្តែក៏មានទំនុកចិត្តគ្រប់ៗគ្នាថា ភារកិច្ចរបស់ពួកគេនឹងសមនឹងម៉ោងដែលអាចធ្វើទៅបាន – ចំណែកយើងរស់នៅជាមួយការថប់បារម្ភឥតឈប់ឈរនៃការភ័យខ្លាច ឬដឹងច្បាស់ថា យើងនឹងមិនទទួលជោគជ័យ។ ការសិក្សាស្រាវជ្រាវបង្ហាញថា អារម្មណ៍នេះកើតឡើងលើគ្រប់ជំហាននៃជណ្តើរសេដ្ឋកិច្ច។ ប្រសិនបើអ្នកកំពុងធ្វើការងារដែលមានប្រាក់ឈ្នួលអប្បបរមាចំនួនពីរ ដើម្បីស្វែងរកអាហារចិញ្ចឹមក្រពះរបស់កូន… អ្នកមានឱកាសល្អ តែអ្នកនឹងមានអារម្មណ៍ថា ហួសកម្លាំង។ ប៉ុន្តែប្រសិនបើប្រសើរជាងនេះអ្នកនឹងឃើញថា ខ្លួនអ្នកមានអារម្មណ៍ហួសហេតុចំពោះហេតុផលដែលហាក់ដូចជាមិនទាក់ទាញ៖ ដោយសារតែអ្នកមានផ្ទះស្អាតជាងមុន ជាមួយនឹងការបង់រំលោះខ្ពស់ជាង ឬដោយសារតែតម្រូវការរបស់អ្នក (ការចាប់អារម្មណ៍ ឬប្រាក់ខែល្អ)  ជម្លោះការងារជាមួយការចង់បានរបស់អ្នក ដើម្បីចំណាយពេលជាមួយឪពុកម្តាយមានវ័យចំណាស់របស់អ្នក ឬចូលរួមក្នុងជីវិតកូនៗរបស់អ្នក ឬក៏លះបង់ជីវិតរបស់អ្នកដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ បញ្ហានៃការព្យាយាមឆ្លៀតពេលសម្រាប់អ្វីគ្រប់យ៉ាងដែលមានអារម្មណ៍សំខាន់ គឺអ្នកច្បាស់ជាមិនចង់ធ្វើនោះទេ។ មូលហេតុគឺថា…

  • ប្រមុខ NATO ព្រមានថា ក្រុមតាលីបង់ត្រូវតែការពារអាហ្វហ្គានីស្ថានមិនឱ្យវិលត្រឡប់ទៅរកកន្លែងបង្កភេរវកម្មសាជាថ្មីទៀត

    ប្រមុខ NATO ព្រមានថា ក្រុមតាលីបង់ត្រូវតែការពារអាហ្វហ្គានីស្ថានមិនឱ្យវិលត្រឡប់ទៅរកកន្លែងបង្កភេរវកម្មសាជាថ្មីទៀត

    អន្តរជាតិ៖ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បញ្ជាក់ថា ក្រុមតាលីបង់ត្រូវតែការពារអាហ្វហ្គានីស្ថានមិនឱ្យវិលត្រឡប់ទៅរកកន្លែងបង្កភេរវកម្មវិញ ដោយលោកបន្ថែមថា សមាជិកនៃសម្ព័ន្ធភាពនេះមានសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលអនាគត។ លោក Jens Stoltenberg បញ្ជាក់ទៀតថា សម្ព័ន្ធមិត្តមានការភ្ញាក់ផ្អើលចំពោះល្បឿន នៃជ័យជម្នះរបស់ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន ប៉ុន្តែបានស្តីបន្ទោស លើមេដឹកនាំអាហ្វហ្គានីស្ថានចំពោះសោកនាដកម្មនេះ។ លោកបន្ថែមថា នៅទីបំផុតភាពជាអ្នកដឹកនាំនយោបាយអាហ្វហ្គានីស្ថានបរាជ័យ ក្នុងការក្រោកឈរប្រឆាំងពួកតាលីបង់ និងការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីដែលប្រជាជនអាហ្វហ្គានីស្ថានចង់បាន។ ប្រមុខអង្គការ NATO រូបនេះបានសង្កត់ធ្ងន់ទៀតថា ការបរាជ័យរបស់ថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាននេះ បាននាំអោយមានសោកនាដកម្មដែលយើងកំពុងឃើញនៅថ្ងៃនេះ៕ ប្រភព៖ Reuters

  • ក្រុមតាលីបង់ចង់មានទំនាក់ទំនងដោយសន្តិភាពជាមួយបណ្តាប្រទេសដទៃ ហើយសន្យាថា នឹងផ្ដល់សន្តិភាព និងគោរពសិទ្ធិស្ត្រី

    ក្រុមតាលីបង់ចង់មានទំនាក់ទំនងដោយសន្តិភាពជាមួយបណ្តាប្រទេសដទៃ ហើយសន្យាថា នឹងផ្ដល់សន្តិភាព និងគោរពសិទ្ធិស្ត្រី

    កាប៊ុល៖ ក្រុមតាលីបង់អាហ្វហ្កានីស្ថាននិយាយថា ពួកគេចង់មានទំនាក់ទំនងប្រកបដោយសន្តិភាពជាមួយបណ្ដាប្រទេសដទៃ ហើយសន្យាថា នឹងគោរពសិទ្ធិស្រ្តីក្នុងក្របខណ្ឌច្បាប់អ៊ីស្លាម ខណៈដែលពួកគេរៀបចំសន្និសិទសារព័ត៌មានខ្លីមួយលើកដំបូងរបស់ខ្លួន ចាប់តាំងពីពួកគេឡើងកាន់អំណាចសាជាថ្មីនៅអាហ្វហ្កានីស្ថាន។ នាឱកាសនោះ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ូលឡោះ មូចាហ៊ីដ បាននិយាយថា ដោយសារតែជំនាញ និងទេពកោសល្យរបស់ពួកគេ យើងមិនចង់ឱ្យពួកគេចាកចេញពីប្រទេសឡើយ ហើយចង់ឱ្យពួកគេជួយបម្រើជាតិរបស់ពួកគេ។ ទន្ទឹមនេះ លោកក៏បានសន្យាដែរថា ស្ត្រីអាហ្វហ្គានីស្ថាននឹងត្រូវបានអនុញ្ញាតឱ្យធ្វើការ និងចូលសាលារៀន ព្រមទាំងមានតួនាទីយ៉ាងសកម្មក្នុងសង្គម ប៉ុន្តែត្រូវស្ថិតនៅក្រោមក្របខណ្ឌច្បាប់អ៊ីស្លាម។ អ្នកនាំពាក្យក្រុមតាលីបង់រូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថ្មីមួយរបស់ក្រុមតាលីបង់នឹងត្រូវប្រកាសបង្កើតឡើងក្នុងពេលឆាប់ៗនេះ៕ ប្រភព៖ Reuters

  • យោធាអាមេរិកជម្លៀសមនុស្សប្រមាណ១,១០០នាក់ទៀត ដែលសរុបជាង៣,២០០នាក់ហើយចេញពីអាហ្វហ្គានីស្ថាន

    យោធាអាមេរិកជម្លៀសមនុស្សប្រមាណ១,១០០នាក់ទៀត ដែលសរុបជាង៣,២០០នាក់ហើយចេញពីអាហ្វហ្គានីស្ថាន

    អាមេរិក៖ មន្រ្តីសេតវិមានបាននិយាយថា យោធាអាមេរិកបានជម្លៀសប្រជាជនខ្លួនជាង១,១០០នាក់បន្ថែមទៀត ដែលជាអ្នករស់នៅអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក និងក្រុមគ្រួសាររបស់ពួកគេចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ មន្ត្រីសេតវិមានដែលសុំមិនបញ្ចេញឈ្មោះរូបនោះបាននិយាយថា នៅថ្ងៃនេះ យន្តហោះរបស់អាមេរិកបានជម្លៀសមនុស្ស១,១០០នាក់ ក្នុងនោះគឺពលរដ្ឋអាមេរិកដែលស្នាក់នៅអចិន្ត្រៃយ៍ និងក្រុមគ្រួសារពួកគេ តាមរយៈជើងហោះហើរសរុបចំនួន ១៣ជើងចេញពីអាហ្វហ្គានីស្ថាន… យើងសង្ឃឹមថា ចំនួននឹងមានការកើតឡើងបន្ថែមទៀត។ មន្ត្រីដដែលនេះបន្ថែមថា មនុស្សសរុបជាង៣,២០០នាក់ហើយត្រូវបានអាមេរិកជម្លៀសចេញពីទឹកដីអាហ្វហ្គានីស្ថានដោយសុវត្ថិភាព  ក្នុងនោះរួមមានទាំងកងកម្លាំងយោធាអាមេរិកផង និងមនុស្សជិត២,០០០នាក់ ក្នុងចំណោមនោះ គឺជាជនជាតិអាហ្វហ្គានីស្ថាន ដែលបានទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ព្រមទាំងបណ្តាប្រទេសអាស៊ីមួយចំនួនទៀតនៅតែបន្តជម្លៀសជនជាតិរបស់ខ្លួន ចេញពីអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់បានចូលគ្រប់គ្រងប្រទេសនេះទាំងស្រុងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ៕ ប្រភព៖ AFP