-
លោក ចូ បៃដិន ការពារការសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្គានីស្ថាន និងបន្ទោសលើរដ្ឋាភិបាលនេះដែលបណ្តោយអោយតាលីបង់ឡើងកាន់អំណាច (មានវីដេអូ)

-
លោក ចូ បៃដិន ការពារការសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្គានីស្ថាន និងបន្ទោសលើរដ្ឋាភិបាលនេះដែលបណ្តោយអោយតាលីបង់ឡើងកាន់អំណាច

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងការពារការសម្រេចចិត្តរបស់លោក ក្នុងការបន្តដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ដោយបន្ទោសទៅលើរដ្ឋាភិបាលទីក្រុងកាប៊ុលខ្លួនឯង ដែលជាអ្នកបណ្ដោយឱ្យក្រុមតាលីបង់ឡើងកាន់អំណាចគ្រប់គ្រងប្រទេសជាថ្មី ។ ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា ថ្នាក់ដឹកនាំនយោបាយអាហ្វហ្គានីស្ថានបានចុះចាញ់ ហើយរត់ចោលស្រុក រីឯយោធាអាហ្វហ្កានីស្ថានដួលរលំ ដោយ សារតែមានពេលខ្លះ ពួកគេបានចុះចាញ់ដោយមិនបានចម្បាំងតទល់នឹងសត្រូវឡើយ… ដូច្នេះហើយការសម្រេចចិត្តដកកទ័ពចេញពីអាហ្វហ្កានីស្ថានគឺជារឿង ត្រឹមត្រូវ ។ លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើនេះ នៅក្នុងសុន្ទរកថាមួយចេញពីសេតវិមាន និងស្របពេលដែលរូបលោកផ្ទាល់កំពុងរងការរិះគន់យ៉ាងខ្លាំង ក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រងអាហ្វហ្កានីស្ថាន ។ តួយ៉ាងអតីតប្រធានាធិប តីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវអោយអ្នកស្នងតំណែងរបស់លោកគឺលោក ចូ បៃដិន លាលែងពីតំណែងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ជុំវិញការកាន់កាប់អាហ្វហ្គានីស្ថានយ៉ាងឆាប់រហ័សពីសំណាក់ក្រុមតាលីបង់ ដោយសារការសម្រេចដកកងទ័ពអាមេរិកចេញពីប្រទេសនេះ បន្ទាប់ពីរក្សាវត្តមានយោធាខ្លួនជិត២០ឆ្នាំ ៕ ប្រភព៖ Reuters
-
ប្រមុខការទូតចិនបន្ទោសសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តដកកងទ័ពខ្លួនចេញពីអាហ្វហ្គានីស្ថានលឿនពេក

ចិន៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី បានប្រាប់សមាភាគីអាមេរិករបស់លោក គឺលោក អាន់តូនី ប្លីងខិន ថា ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានយ៉ាងឆាប់រហ័សបែបនេះមានផលអវិជ្ជមានធ្ងន់ធ្ងរ ប៉ុន្តែបានសន្យាធ្វើការជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីជំរុញស្ថេរភាពក្នុងប្រទេស ។ យោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋចិនថា លោក វ៉ាង បានប្រាប់លោក ប្លីងខិន អំពីការពិតនៅសមរភូមិក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបញ្ជាក់ថា ជាគំរូបរទេសមួយដែលមិនអាចត្រូវបានអនុវត្តតាមអំពើចិត្ត ដែលប្រទេសមួយមានវប្បធម៌ និងប្រវត្តិសាស្ត្រខុសគ្នាឡើយ។ លោក វ៉ាង បន្ថែមថា ប្រទេសចិនមានឆន្ទៈដើម្បីទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការជួយទប់ស្កាត់សង្គ្រាមស៊ីវិលថ្មី ឬគ្រោះមហន្តរាយមនុស្សធម៌ បន្ទាប់ពីផលអវិជ្ជមានដ៏ធ្ងន់ធ្ងរនៃការដកកងទ័ពអាមេរិកយ៉ាងឆាប់រហ័ស។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោក ប្លីងខិន បាជជែកជាមួយលោក វ៉ាង អំពីស្ថានភាពសន្តិសុខ និងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីនាំពលរដ្ឋអាមេរិក និងពលរដ្ឋចិនទៅកាន់ទីសុវត្ថិភាព។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ លោក ប្លីងខិន ក៏បានធ្វើកិច្ចពិភាក្សាគ្នាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ ផងដែរ ៕ ប្រភព៖ Reuters
-
លោក ម៉ាក្រុង៖ អាហ្វហ្គានីស្ថានមិនគួរក្លាយជាជម្រកនៃភេរវកម្មម្តងទៀតឡើយ

បារាំង៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានថ្លែងសារមួយតាមកញ្ចក់ទូរទស្សន៍បារាំងថា អាហ្វហ្គានីស្ថានមិនគួរក្លាយជាជម្រកនៃអំពើភេរវកម្មសាជាថ្មីម្តងទៀត ដូចនៅមុនការវាយចូលមកដល់នៃសហរដ្ឋអាមេរិកកាលពី២០ឆ្នាំមុននោះឡើយ។ លោក ម៉ាក្រុង បន្តថា នេះគឺជាគន្លឹះសម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ… យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យប្រទេសរុស្ស៊ី អង់គ្លេស និងអឺរ៉ុបទាំងមូលសហការគ្នាប្រកបដោយប្រសិទ្ធភាព ព្រោះផលប្រយោជន៍របស់យើងគឺដូចគ្នា ។ លោក ម៉ាក្រុង បន្ថែមថា ស្ថានការណ៍នៅអាហ្វហ្គានីស្ថាន គឺជាការប្រកួតប្រជែងដ៏សំខាន់បំផុត សម្រាប់សន្តិសុខរបស់យើង និងជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្មដែលជាសត្រូវរួម ។ សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងរៀបចំកិច្ចប្រជុំមួយនាពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញឲ្យមានគំនិតផ្តួចផ្តើមរួមគ្នា ទៅលើការដោះស្រាយវិបត្តិ ដែលកំពុងកើតមានឡើងនៅអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់ទទួលបានជ័យជម្នះ ៕ ប្រភព៖ France 24
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន១២៨ករណី និងស្លាប់២៣៩នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន១២៨ករណី និងស្លាប់២៣៩នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៩ពាន់៨៥៦ករណីជាប្រជាជនទូទៅ និង ២៧២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន៧៩១នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៩១ម៉ឺន៩ពាន់៥៧៩ករណី ក្នុងនោះមានអ្នកជំងឺ៧០ម៉ឺន៣ពាន់១១នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៩៤ម៉ឺន៨ពាន់៤៤២ករណី និងអ្នកជំងឺ៧៣ម៉ឺន៤៣៧នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៧ពាន់៨៧៩នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៧ពាន់៩៧៣នាក់ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៨លាន៧០ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៨ម៉ឺននាក់ និងជាសះស្បើយ១៨៧លាន៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៨លាន៧០ម៉ឺន៥ពាន់២០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣៨ម៉ឺន៣ពាន់៧៨៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៧លាន៩ម៉ឺន៣ពាន់៧១៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៧លាន៧៣ម៉ឺន៦ពាន់៩៨៦នាក់ ស្លាប់ចំនួន៦៣ម៉ឺន៨ពាន់៧៩៨នាក់ និងជាសះស្បើយចំនួន៣០លាន២២ម៉ឺន៧ពាន់៣០២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន២៤ម៉ឺន៩ពាន់៩០០នាក់ ស្លាប់៤៣ម៉ឺន២ពាន់១១២នាក់ និងជាសះស្បើយ៣១លាន៤៤ម៉ឺន១ពាន់២៦០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៣៧ម៉ឺន៨ពាន់៩៨៦នាក់ ស្លាប់ចំនួន៥៦ម៉ឺន៩ពាន់៥៨១នាក់ និងជាសះស្បើយ១៩លាន២៥ម៉ឺន៥ពាន់៩២៧នាក់ ៕ ប្រភព៖ worldometers
-
ថៃ៖ អត្រាស្លាប់មនុស្សប្រចាំថ្ងៃព្រោះកូវីដ ហក់ឡើងខ្ពស់ខ្លាំងពុំធ្លាប់មាន

ក្រសួងសុខាភិបាលថៃបានប្រកាស នាថ្ងៃទី១៧ សីហា ២០២១នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២៣៩នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយមកនេះ។ ចំនួនមនុស្សស្លាប់នេះគឺជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតពុំធ្លាប់មានទេនៅប្រទេសថៃ ដោយកាលពីថ្ងៃទី១០ សីហា ក៏ធ្លាប់មានខ្ពស់ដែរ តែត្រឹម២៣៥នាក់។២៤ម៉ោងមកនេះ ក្រសួងបន្តថា ក៏មានមនុស្សឆ្លងថ្មី ២០១២៨នាក់ទៀតផងដែរ ដោយក្នុងចំណោមនេះ មានឆ្លងក្នុងពន្ធនាគារចំនួន២៧២នាក់ ប៉ុន្តែមានជាសះស្បើយវិញ ចំនួន២០៧៩១នាក់។ ប្រទេសថៃមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់៧៩៧៣នាក់ហើយ ខណៈដែលករណីឆ្លងសរុបកើនដល់ ជិត៩៥ម៉ឺននាក់ ជាសះស្បើយជាង៧៣ម៉ឺននាក់៕ ប្រភពពីបាងកកប៉ុស្តិ៍
-
អេស្ប៉ាញចាប់ផ្តើមផែនការសម្រាប់អគារដែលសន្សំសំចៃថាមពល ដោយប្រើមូលនិធិសហភាពអឺរ៉ុប

កម្មករនិយោជិតរបស់អេស្ប៉ាញបានចំណាយពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅ តាមអគារ និងលំនៅដ្ឋានមួយ នៅភាគខាងជើង ទីក្រុងម៉ាឌ្រីត ដើម្បីដាក់បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យដើម្បីឱ្យវាអាចបង្កើតអគ្គិសនីដោយខ្លួនឯង ដែលនេះជាគម្រោងមួយដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប។ រដ្ឋាភិបាលអេស្បា៉ញកំពុងបណ្តាក់ទុនធំលើការធ្វើទំនើបកម្ម អគារដែលមានស្រាប់មួយកន្លែងដើម្បីធ្វើឱ្យអគារនោះ មានថាមពលស្អាតកាន់តែមានប្រសើរដោយ ផ្លាស់ប្តូរពីថាមពលបែបប្រពៃណីនៃ ។ វាគឺជាមហិច្ឆតាមួយ ដែលរដ្ឋាភិបាលឆ្វេងនិយមរបស់អេស្ប៉ាញកំពុងចំណាយស្ទើរតែមួយភាគដប់នៃទឹកប្រាក់ចំនួន ៧០ ពាន់លានផោន ពីជំនួយដែលខ្លួនរំពឹងថា នឹងទទួលបានពីមូលនិធិស្តារសេដ្ខកិច្ចបន្ទាន់(emergency coronavirus recovery fund) របស់ប្លុកអឺរ៉ុបទោះបី ជាមានការរិះគន់អំពីការប្រើប្រាស់ចំណែកលុយនេះចូលវិស័យសំណង់ក៏ដោយ។ កម្មវិធីដែលមានថវិកាចំនួន ៦.៨ កោដិផោន ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះនឹង បង្កើតប្រសិទ្ធិភាពបន្ថែមដូចជា ការផ្តល់នូវអ៊ីសូឡង់កំដៅឲ្យកាន់តែល្អប្រសើរជាងមុន បន្ទះថាមពលពន្លឺព្រះអាទិត្យ និងម៉ាស៊ីនបូមកំដៅនៅក្នុងលំនៅដ្ឋានឯកជន ព្រមទាំងការជួសជុលអគាររដ្ឋាភិបាលនិងការសាងសង់លំនៅដ្ឋានសង្គមថ្មី។ រដ្ឋាភិបាលនិយាយថា វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកគោលដៅ ២០៣០ របស់សហភាពអឺរ៉ុបក្នុងការ បង្រ្កាបការបំភាយកាបូន ដែលច្រើនជាងមួយភាគប្រាំនៃកាបូបក្នុងប្រទេសអេស្បា៉ញបានមកពីផ្ទះ របស់ប្រជាជនហើយនឹងគេជឿថា គម្រោងនេះ នឹងបង្កើតការងារនិង ជំនាញបន្ថែមដើម្បីជួយស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយមេរោគកូរ៉ូណាផងដែរ។ លោកស្រី Teresa Ribera ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកបរិស្ថានរបស់អេស្ប៉ាញ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថានេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ដំណើរការសេដ្ឋកិច្ចឡើងវិញ។ លោកស្រីបានបន្ថែមថា“ វាមានសារៈសំខាន់ណាស់ មិនត្រឹមតែចំពោះបរិស្ថានប៉ុណ្ណោះទេប៉ុន្តែផលប៉ះពាល់សង្គមនិងសេដ្ឋកិច្ចរបស់វា គឺ នឹង…
-
អូស្រ្តាលីទិញវ៉ាក់សាំង Pfizer ពីប្រទេសប៉ូឡូញ ១ លានដូស ដើម្បីទប់ទល់ករណីឆ្លងក្នុងស្រុក

អូស្រ្តាលី បានទិញវ៉ាក់សាំងកូវីដ -១៩ របស់វ៉ាក់សាំង Pfizer ប្រហែល ១ លានដូសពីប្រទេសប៉ូឡូញ ដើម្បីបន្ថែមកិច្ចខិតខំប្រឹងប្រែងលើការចែកចាយវ៉ាក់សាំងរបស់ខ្លួននៅទីក្រុងស៊ីដនី និងរដ្ឋនានាកាលពីថ្ងៃ សៅរ៍ ដែលបានបង្កឱ្យមានការបិទទ្វារមួយចំពេលមានការឆ្លងថ្មី។ នាយករដ្ឋមន្រ្តី Scott Morrison បាននិយាយកាលពីថ្ងៃ អាទិត្យថា វ៉ាក់សាំងបន្ថែមនឹងចាប់ផ្តើមមកដល់ភ្លាមៗ ហើយវ៉ាក់សាំងជាងពាក់កណ្តាល នឹងត្រូវចែកចាយលើមនុស្សពីអាយុ ២០ ទៅ ៣៩ ឆ្នាំនៅរដ្ឋញូសៅវែល ខណៈរដ្ឋរកឃើញករណីកើនឡើងច្រើនជាងគេលំដាប់ទី ២ នៃករណីក្នុងស្រុកសរុប។ ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសនេះ ហាក់ស្ថិតក្នុងភាពយឺតយ៉ាវ ដោយមានប្រជាជនអូស្រ្តាលីប្រហែល ២៤ ភាគរយប៉ុណ្ណោះ ដែលទទួលបានវ៉ាក់សាំងពេញលេញ និងភាគច្រើនជាវ៉ាក់សាំង ផ្គត់ផ្គង់ដោយក្រុមហ៊ុន Pfizer ដែលត្រូវបានគេចាត់ទុកថាជាការចាក់ថ្នាំបង្ការសម្រាប់មនុស្សវ័យក្មេង ប៉ុន្តែកំពុងខ្វះក្នុងស្តុក។ លោក Morrison បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកង់បេរ៉ាថា៖ «យើងបានឃើញករណីទាំងនោះកើនឡើងនៅក្នុងទីក្រុងស៊ីដនី និងញូសៅវែលជារៀងរាល់ថ្ងៃ ហើយចំនួនទាំងនេះមានច្រើនគួរឱ្យបារម្ភ»។ រដ្ឋញូសៅវែល ដែលជារដ្ឋមានប្រជាជនច្រើនជាងគេ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤១៥ ករណីនៅក្នុងស្រុក កាលពីថ្ងៃ អាទិត្យ ដែលជាការកើនឡើងធំបំផុតទី ២…
-
អាជ្ញាធរចិន៖បុគ្គលិកអាលីបាបាត្រូវបានគេរំលោភបំពានផ្លូវភេទជាច្រើនដង

អាជ្ញាធរចិន បាននិយាយថា ពួកគេបានរកឃើញថាបុគ្គលិកស្រីម្នាក់នៅក្រុមហ៊ុន Alibaba Group Holding Ltd. ត្រូវបានគេរំលោភបំពានផ្លូវភេទទាំងថៅកែ និងអតិថិជនជំនួញរបស់នាង ដែលការរកឃើញនេះ គាំទ្រដោយព័ត៌មានលម្អិតជាច្រើនពីគណនីរបស់ស្ត្រីម្នាក់ ដែលបានធ្វើឱ្យកក្រើកអ៊ីនធឺណេតនៅប្រទេសចិនកាលពីសប្តាហ៍មុន។ សេចក្តីថ្លែងការណ៍ជាផ្លូវការ ដែលត្រូវបានផ្សព្វផ្សាយនៅចុងថ្ងៃ សៅរ៍ ដោយប៉ូលីសនៅទីក្រុងជីណានភាគខាងកើតប្រទេសចិន ចេញផ្សាយចំពេលមានការខឹងសម្បារជាសាធារណៈជុំវិញឧបទ្ទវហេតុនេះ ជាពិសេសលើក្រុមហ៊ុនអ៊ីនធឺណេតយក្សរបស់ចិន អាលីបាបា។ សេចក្តីថ្លែងការណ៍ បាននិយាយថាអាជ្ញាធរ បានចាត់វិធានការលើឧក្រិដ្ឋជនជាបុរស ២ នាក់ ដែលបង្ខិតបង្ខំលើជនរងគ្រោះ រួចហើយ ដែលវិធានការនេះបើតាមច្បាប់ចិន អាចរួមបញ្ចូលទាំងការនៅក្រៅឃុំ ការឃុំខ្លួន ឬ ការចាប់ខ្លួនក្នុងចំណោមសកម្មភាពផ្សេងទៀត។ នៅក្នុងគណនីផ្លូវការកាលពីថ្ងៃ សៅរ៍ ស្ត្រីដែលប៉ូលីសដាក់ឈ្មោះថា ចូវ បានចូលរួមពិធីទទួលទានអាហារពេលល្ងាចនៅចុងខែ កក្កដា ដែលរួមមានទាំងការពិសារស្រាបៀរ និងស្រាផងនោះ។ ប៉ូលីសបាននិយាយថា នៅឯភោជនីយដ្ឋាននាងចូវ ត្រូវបានបុរសម្នាក់ជាអតិថិជនជំនួញឈ្មោះថា ចាង ធ្វើបាប។ ប៉ូលីស បាននិយាយថា នៅពេលយប់អ្នកគ្រប់គ្រងផ្ទាល់របស់នាង ចូវ ដែលមានឈ្មោះថា វ៉ាង បានឌុប ស្ត្រីនោះទៅឯសណ្ឋាគារក្បែរនោះ ហើយលោក វ៉ាង បានចេញចូលបន្ទប់សណ្ឋាគាររបស់ចូវជាច្រើនដង។…