Category: ព័ត៌មានអន្តរជាតិ

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៩លាន៣៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៩ម៉ឺននាក់ និងជាសះស្បើយ១៨៧លាន៦៧ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៩លាន៣៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៩ម៉ឺននាក់ និងជាសះស្បើយ១៨៧លាន៦៧ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៩លាន៣៨ម៉ឺន២ពាន់៤៤៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣៩ម៉ឺន៤ពាន់៧៦៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៧លាន៦៧ម៉ឺន៦៧៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៧លាន៨៩ម៉ឺន៦ពាន់៥៨២នាក់ ស្លាប់ចំនួន៦៤ម៉ឺន៩៣នាក់ និងជាសះស្បើយចំនួន៣០លាន២៨ម៉ឺន៩ពាន់៩៨៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន២៨ម៉ឺន៥ពាន់១០១នាក់ ស្លាប់៤៣ម៉ឺន២ពាន់៥៥២នាក់ និងជាសះស្បើយ៣១លាន៤៧ម៉ឺន៨ពាន់៤០៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៤១ម៉ឺន៧ពាន់២០៤នាក់ ស្លាប់ចំនួន៥៧ម៉ឺន៧១៨នាក់ និងជាសះស្បើយ១៩លាន៣១ម៉ឺន៣ពាន់៥៤៦នាក់ ៕ ប្រភព៖ worldometers

  • មនុស្ស​រាប់​ម៉ឺន​នាក់​នៅតែ​កកកុញ​ ​នា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ ​របស់​អា​ហ្វហ្គា​នី​ស្ថាន​

    មនុស្ស​រាប់​ម៉ឺន​នាក់​នៅតែ​កកកុញ​ ​នា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ ​របស់​អា​ហ្វហ្គា​នី​ស្ថាន​

    ចំណត​អា​យានដ្ឋាន​អន្តរជាតិ​របស់​រដ្ឋធានី​កា​ប៊ូ​ល​ ​នៃ​ប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​ ​កាលពី​ថ្ងៃ​ទី​១​៧​ ​សីហា​ ​នៅតែ​បន្ត​មាន​មនុស្សកកកុញ​រាប់​ម៉ឺន​នាក់​ ​ទាំង​ជនបរទេស​និង​ជនជាតិ​អា​ហ្វហ្គា​នី​ស្ថាន​ដែល​បន្ត​ព្យាយាម​ចាកចេញ​ពី​ប្រទេស​នេះ​ ​ក្រោយពេល​សង្ឃ័យថា​ ​ពួក​តា​លីប​ង់​បិទ​ខ្ទប់​ចំណត​អាកាសយាន​នេះ​ ​បន្ទាប់ពី​ពួកគេ​បាន​គ្រប់គ្រង​អា​ហ្វហ្គា​នី​ស្ថាន​ហើយ​នោះ​។​ ​អគ្គលេខាធិការ​អង្គការ​សម្ពន្ធ​យោធា​ណា​តូ ​លោក​ J​e​ns S​to​l​t​e​n​berg​ ​បាន​និយាយ​ថា ស្ថាប័នយោធាអន្តរជាតិមួយនេះបាន​បញ្ជូន​យន្តហោះ​បន្ថែម​ទៅ​ធ្វើ​ប្រតិបត្តិការ​ជម្លៀស​ខ្លួន​ ​ក្រោយពេល​សមាជិក​ខ្លួន​បាន​ជួប​ប្រ​ជុំគ្នា​ ​កាល​ពីម្សិលមិញ​ ​ដោយ​គេ​ដឹង​ថា​ ​យន្តហោះ​ពាណិជ្ជកម្ម​បានជា​ប់​គាំង​ហើយ​នោះ​។​ ​បន្ថែម​ពី​នេះ​ ​អាមេរិក​ក៏បាន​បញ្ជូន​កម្លាំង​យោធា​ទៅ​ការពារ​ដែរ​ ​ដោយចំនួន​ទាហាន​អាមេរិក​កើន​ដល់​ប្រមាណ​៤​ពាន់​នាក់​ហើយ​។​ ​បើ​តាម​មន្ត្រី​អាមេរិក​ថា​ ​អាមេរិក​ដាក់​ផែនការ​បង្កើន​ចំនួន​យន្តហោះ​ទៅ​ទទួល​ជនភៀសខ្លួន​ ​ប្រមាណ​ពី​៥​ពាន់​ទៅ​៩​ពាន់​នាក់​ ​ក្នុង​១​ថ្ងៃ​ៗ​។​ ​យន្តហោះ​អាមេរិកបាន​ដឹក​ជនភៀសខ្លួន​ច្រើនជាង​ ​៣​ម៉ឺន​នាក់​ហើយ​ ​តាមយន្តហោះ​ ​ពី​រដ្ឋធានីកា​ប៊ូ​ល​ ​ទៅ​កាន់មូលដ្ឋានទ័ព​របស់​ខ្លួន​ ​ក្នុង​ប្រទេស​គុយ​វ៉ែត​ ​និង​កា​តា​។​ ​អាមេរិក​ក៏​អះអាង​ដែរ​ថា​ ​ពួក​តា​លីប​ង់​បាន​សន្យា​ថា​ ​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​ប​ស់​ជនស៊ីវិល​ ​ដែល​ចង់​ចាកចេញ​តាម​ចំណត​នៅ​កា​ប៊ូ​ល​ដែរ​៕​

  • ថៃ​ស្លាប់​មនុស្ស​ព្រោះ​កូ​វី​ដ ​៣​១​២​នាក់​ទៀត​ ​ឆ្លង​ថ្មី​ជាង​២​ម៉ឺន​នាក់ របាយការណ៍ព្រឹកថ្ងៃពុធនេះ​

    ថៃ​ស្លាប់​មនុស្ស​ព្រោះ​កូ​វី​ដ ​៣​១​២​នាក់​ទៀត​ ​ឆ្លង​ថ្មី​ជាង​២​ម៉ឺន​នាក់ របាយការណ៍ព្រឹកថ្ងៃពុធនេះ​

    ក្រសួងសុខាភិបាល​ថៃ​បាន​ចេញផ្សាយ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៨​ ​សីហា​ ​២​០​២​១​ថា​ ​ប្រទេស​នេះ​មាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​២​០​៥​១​៥​នាក់​ទៀត​ ​និង​ស្លាប់​មនុស្ស​ព្រោះ​ជំងឺ​នេះ​ ​៣​១​២​នាក់​ទៀត​ ​ក្នុងរយៈពេល​ប្រមាណ​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​ ​ក្នុងចំណោម​នេះ​ ​ក៏​នៅតែ​មាន​ឆ្លង​ក្នុង​ពន្ធ​នាគា​រ​ ​ចំនួន​២​៤​៨​ករណី​ទៀត​ផង​ដែរ​។​ ​ថៃ​មាន​មនុស្ស​ឆ្លង​កូ​វី​ដ​១​៩​ ​សរុប​កើន​ដល់​ ​៩​៦​៨​,​៩​៥​៧​នាក់​ហើយ​ ​ជាសះស្បើយ​ចំនួន​ ​៧​៥​៣​,​១​៩​១​នាក់​ ​ស្លាប់​មនុស្ស​កើន​ដល់​ចំនួន​ ​៨​២​៨​៥​នាក់​ហើយ​៕​​

  • វៀតណាម​ក្លាយ​ជាទី​ផ្សារ​មី​កញ្ចប់​ដ៏​ធំ​ ​លំដាប់​ទី​៣​ ក្នុងបរិបទកូវីដ

    វៀតណាម​ក្លាយ​ជាទី​ផ្សារ​មី​កញ្ចប់​ដ៏​ធំ​ ​លំដាប់​ទី​៣​ ក្នុងបរិបទកូវីដ

    វៀតណាម​បាន​ក្លាយ​ជាទី​ផ្សារ​មី​កញ្ចប់​ដ៏​ធំ​លំដាប់​ទី​៣​ ​លើ​ពិភពលោក​ ​ដោយត្រូវបានទទួលទាន​ ​ជាង​៧​.​០​៣​ពាន់​លាន​កញ្ចប់​ ​កាលពី​ឆ្នាំ​២​០​២​០​ ​កើន​ចំណាត់ថ្នាក់​ ​ចំនួន​២​ក​ម្រិ​ត​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​១​៩​។​ ​សមាគម​មី​កញ្ចប់​ពិភពលោក​ ​ហៅ​កាត់​ថា​ ​WIN​A​ ​បានឲ្យ​ដឹង​ថា​ ​ការចែក​ចាយ​មី​កញ្ចប់​របស់​វៀតណាម​កើន​ឡើង ​២​៩​ភាគរយ​ ​ប្រៀបធៀប​នឹង​ឆ្នាំ​២​០​១​៩​ ​ជា​ការ​បំបែក​កំណត់​ត្រា​ថ្មី​មួយទៀត​ ​សម្រាប់​ប្រទេស​នេះ​។​ ប្រទេសវៀតណាបានក្លាយជាប្រទេសហូបមីកញ្ចប់ច្រើនជាងគេលំដាប់ទី៣នេះ ខណៈខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងរលកថ្មី មានដូចជាវិធានការបិទខ្ទប់ តម្រូវឲ្យពលរដ្ឋស្នាក់ក្នុងផ្ទះច្រើន។ ប្រទេស​ដែល​ចែកចាយ​មី​កញ្ចប់​ច្រើនជាង​គេ​លើ​ពិភពលោក​ ​លំដាប់​លេខ​១​ ​គឺ​ចិន​ ​និង​ ​លេខ​២​ ​គឺ​ឥណ្ឌូ​នេ​ស៊ី​។​ ​រីឯ​ ​ឥណ្ឌា​គឺ​លេខ​៤​ ​និង​ជប៉ុន​លេខ​៥​។ ​ប្រភព​ពី​​ ​WIN​A បានឲ្យ​ដឹង​ថា​ ​ការ​ហូប​មី​កញ្ចប់​កើន​ឡើង​ជី​ត​១​០​ភាគរយ​ ​កាលពី​ឆ្នាំ​២​០​២​០​ ​ពោល​គឺ​កើន​ដល់​ជាង​១​១​៦​ពាន់​លាន​កញ្ចប់​៕​​

  • ប្រធានាធិបតីអ៊ីរ៉ង់៖ ការបរាជ័យរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន គឺជាឱកាសសម្រាប់ស្តារសន្តិភាពយូរអង្វែង

    ប្រធានាធិបតីអ៊ីរ៉ង់៖ ការបរាជ័យរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន គឺជាឱកាសសម្រាប់ស្តារសន្តិភាពយូរអង្វែង

    អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី និយាយថា ការ “បរាជ័យយោធា” របស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន បានផ្តល់ឱកាសដើម្បីបង្កើតសន្តិភាពយូរអង្វែងនៅក្នុងប្រទេស។ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានដកស្រង់សម្តីរបស់លោក រ៉ៃស៊ី ចុះផ្សាយថា ការបរាជ័យផ្នែកយោធារបស់អាមេរិក និងការដកខ្លួនរបស់ពួកគេ វានឹងត្រូវតែក្លាយជាឱកាសដើម្បីស្តារឡើងវិញនូវជីវិតរស់នៅ សន្តិសុខ និងសន្តិភាពយូរអង្វែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ លោកបន្ថែមថា អ៊ីរ៉ង់គាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារស្ថិរភាពនៅអាហ្វហ្គានីស្ថាន ហើយក្នុងនាមជាប្រទេសជិតខាង និងជាប្រទេសបងប្អូនផងនោះ អ៊ីរ៉ង់អញ្ជើញក្រុមទាំងអស់នៅអាហ្វហ្គានីស្ថាន ឱ្យឈានដល់កិច្ចព្រមព្រៀងថ្នាក់ជាតិមួយ។ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមុខថ្លែងការពារការសម្រេចចិត្តរបស់លោក ក្នុងការបន្តដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ដោយបន្ទោសទៅលើរដ្ឋាភិបាលទីក្រុងកាប៊ុលខ្លួនឯង ដែលជាអ្នកបណ្ដោយឱ្យក្រុមតាលីបង់ឡើងកាន់អំណាចគ្រប់គ្រងប្រទេសជាថ្មី៕ ប្រភព៖ CGTN

  • រដ្ឋមន្រ្តីការពារជាតិអង់គ្លេស៖ ក្រុមតាលីបង់ចូលកាន់កាប់អាហ្វហ្គានីបានសម្រេច គឺបង្ហាញពីភាពបរាជ័យរបស់សហគមន៍អន្តរជាតិ

    រដ្ឋមន្រ្តីការពារជាតិអង់គ្លេស៖ ក្រុមតាលីបង់ចូលកាន់កាប់អាហ្វហ្គានីបានសម្រេច គឺបង្ហាញពីភាពបរាជ័យរបស់សហគមន៍អន្តរជាតិ

    អង់គ្លេស៖ រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក បេន វ៉លឡេស បានគូសបញ្ជាក់ថា ក្រុមតាលីបង់ចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានបានសម្រេច គឺបង្ហាញពីភាពបរាជ័យមួយរបស់សហគមន៍អន្តរជាតិ ។ ការអះអាងបែបនេះធ្វើឡើងស្របពេលទីក្រុងឡុងដ៍ អំពាវនាវអោយមានកិច្ចប្រជុំមួយនៃមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬហៅថា G7 ស្តីពីវិបត្តិនៅអាហ្វហ្គានីស្ថាន ។លោក បេន វ៉លឡេស បានប្រាប់ទូរទស្សន៍ BBC ថា យើងទាំងអស់គ្នាដឹងថា អាហ្វហ្គានីស្ថានមិនទាន់បញ្ចប់ទេ… វាជាបញ្ហាមិនទាន់បញ្ចប់សម្រាប់ពិភពលោក…ហើយពិភពលោកត្រូវការជួយស្រោចស្រង់វា ។ ប្រមុខការពារជាតិអង់គ្លេសរូបនេះបន្ថែមថា ការងាររបស់បស្ចិមប្រទេសនៅអាហ្វហ្គានីស្ថាន គឺសម្រេចបានតែពាក់កណ្ដាលប៉ុណ្ណោះ… ប្រសិនបើវាជាការបរាជ័យនោះ វាគឺជាការបរាជ័យរបស់សហគមន៍អន្តរជាតិទាំងមូល ។សូមបញ្ជាក់ថា បន្ទាប់ពីការស្តារអំណាចឡើងវិញរបស់ក្រុមតាលីបង់នោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ក៏បានជំរុញអោយមេដឹកនាំ G7 ពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអាស៊ីខាងត្បូង និងដើម្បីការពារការធ្លាក់ចុះផ្នែកមនុស្សធម៌៕ ប្រភព៖ CGTN

  • ប្រមុខយូអិន៖ ពិភពលោកត្រូវតែរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងជាសកលពីសំណាក់ក្រុមភេវរករនៅអាហ្វហ្គានីស្ថាន

    ប្រមុខយូអិន៖ ពិភពលោកត្រូវតែរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងជាសកលពីសំណាក់ក្រុមភេវរករនៅអាហ្វហ្គានីស្ថាន

    អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានអំពាវនាវទៅកាន់បណ្តាប្រទេសនានាលើពិភពលោកធ្វើការងាររួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងជាសកលពីសំណាក់ក្រុមភេវរករ ដែលកំពុងគ្រប់គ្រងទឹកដីរបស់ប្រទេសអាហ្វហ្គានីស្ថាន ។ លោក ហ្គូដទែរ៉េស បានថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអាហ្វហ្គានីស្ថានថា សហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នាជាធ្លុងមួយ ដើម្បីធ្វើអោយប្រាកដថា ប្រទេសអាហ្វហ្គានីស្ថាននឹងគ្មានថ្ងៃក្លាយជាឋានសួគ៌ដ៏មានសុវត្ថិភាពរបស់ក្រុមភេវរករសាជាថ្មីម្តងទៀតឡើយ ។ លោក ហ្គូដទែរ៉េស បន្ថែមថា ខ្ញុំសូមអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិទាំងមូលដើម្បីឈរជាមួយគ្នា ធ្វើការជាមួយគ្នា និងធ្វើសកម្មភាពរួមគ្នា ។ បន្ថែមលើនេះ លោកបានដាស់តឿនប្រទេសនានាឱ្យប្រើគ្រប់វិធីសាស្រ្តទាំងអស់ ដើម្បីកំចាត់ការគំរាមកំហែងជាសកលពីសំណាក់ក្រុមភេវរករនៅអាហ្វហ្គានីស្ថាន និងធានាថា មូលដ្ឋានសិទ្ធិមនុស្សនឹងត្រូវបានគោរព ។ គួរកត់សម្គាល់ កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើងភ្លាមៗនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក បន្ទាប់ពីក្រុមសកម្មប្រយុទ្ធតាលីបង់បានចូលកាន់កាប់រដ្ឋធានីកាប៊ុល កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយនាំអោយប្រធានាធិបតីអាហ្វហ្គានីស្ថានលោក អាស្រាហ្វ ហ្គានី ភៀសខ្លួនទៅក្រៅប្រទេស ៕ ប្រភព៖ CGTN

  • ក្រុមតាលីបង់៖ ច្បាប់អ៊ីស្លាមនឹងមិនត្រឹមតែមកដល់អាហ្វហ្គា​នីស្ថាន​ប៉ុណ្ណោះទេ ប៉ុន្តែនឹងទៅដល់ទូទាំងពិភពលោក (មានវីដេអូ)

    ក្រុមតាលីបង់៖ ច្បាប់អ៊ីស្លាមនឹងមិនត្រឹមតែមកដល់អាហ្វហ្គា​នីស្ថាន​ប៉ុណ្ណោះទេ ប៉ុន្តែនឹងទៅដល់ទូទាំងពិភពលោក (មានវីដេអូ)
  • លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង៖ អាហ្វហ្គានីស្ថានមិនគួរក្លាយ​ជា​ជម្រក​​នៃភេរវកម្មម្តងទៀតឡើយ (មានវីដេអូ)

    លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង៖ អាហ្វហ្គានីស្ថានមិនគួរក្លាយ​ជា​ជម្រក​​នៃភេរវកម្មម្តងទៀតឡើយ (មានវីដេអូ)
  • ប្រមុខការទូតចិនបន្ទោសសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តដកកងទ័ព​ខ្លួនចេញពីអាហ្វហ្គានីស្ថានលឿនពេក (មានវីដេអូ)

    ប្រមុខការទូតចិនបន្ទោសសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តដកកងទ័ព​ខ្លួនចេញពីអាហ្វហ្គានីស្ថានលឿនពេក (មានវីដេអូ)