Category: ព័ត៌មានអន្តរជាតិ

  • មូលហេតុកិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិនបរាជ័យក្នុងការចាប់ផ្តើម ទោះបីមានការជំរុញពីអាជីវកម្មអាមេរិកក្ដី

    មូលហេតុកិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិនបរាជ័យក្នុងការចាប់ផ្តើម ទោះបីមានការជំរុញពីអាជីវកម្មអាមេរិកក្ដី

    សហគមន៍​ពាណិជ្ជកម្ម​អាមេរិក​ បាន​ដាក់​សម្ពាធ​លើ​សេតវិមាន​ ដើម្បី​ចាប់​ផ្តើម​ការ​ចរចា​ពាណិជ្ជកម្ម​​ និង​​កែ​សម្រួល​ពន្ធគយ​ជាមួយ​ចិន​ឡើង​វិញ​ ប៉ុន្តែ​កង្វះ​ការ​លើក​ទឹក​ចិត្ត​ផ្នែក​នយោបាយ​ ធ្វើ​ឱ្យ​ទស្សន​វិស័យ​សម្រាប់​ការ​ចូល​រួម​ប្រកប​ដោយ​អត្ថន័យ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ​។​ ​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ​ ក្រុមពាណិជ្ជករ​បាន​ជំរុញ​ឱ្យ​ប្រធាន​សេដ្ឋកិច្ច​អាមេរិក​ បន្ត​ដំណើរការ​នៃ​ការ​លើក​លែង​ពន្ធ​គយ​ដែល​​ផុត​កំណត់​កាល​ពី​ចុង​ឆ្នាំ​មុន​ ដោយ​សម្អាង​ថា​ ការ​ដាក់​ពន្ធគយ​​លើ​ប្រទេស​ចិន​​ក្នុង​សង្គ្រាមពា​ណិជ្ជកម្ម​ដែល​ផ្តួច​ផ្តើម​ដោយ​អតីត​ប្រធានាធិបតី​​លោក​ ដូណាល់​ ត្រាំ ​នាំ​ឱ្យ​ឧស្សាហកម្ម​អាមេរិក​ប្រឈម​នឹង​កំណើន​នៃ​ការ​ចំណាយ​ក្នុង​ការ​ផលិត​ទំនិញ​ និង​ផ្តល់​សេវាកម្ម​ក្នុង​ស្រុក​ ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​ផលិត​ផល​ និង​សេវាកម្ម​ទាំង​នេះ​របស់​ពួក​គេ ​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​នៅ​បរទេស​ ហើយ​ក៏​កំពុង​​ប៉ះពាល់​ដល់​វិស័យ​ការងារ​របស់​អាមេរិក​ផង​ដែរ​។​ ការ​អំពាវ​នាវ​ស្រដៀង​គ្នា​នេះ​ ក៏​ត្រូវ​បាន​គាំទ្រ​ដោយ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ចំនួន​ ៤០​រូប​ រួម​ទាំង​លោក​ Lindsey​ Graham ​និង​លោក M​acro​ Rubio​ ​រូបលោក​ទាំងពីរ​​ជា​មេ​នាំ​មុខ​គេ​របស់​ចិន​មក​ពី​​គណបក្ស​សាធារណ​រដ្ឋ​ ក្នុង​លិខិត​មួយ​ដែល​បាន​ដាក់​ជូន​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​ស្រី ​Katherine​ Tai ​កាល​ពី​ខែ​មេសានេះ​​។ ​លើស​ពី​នេះ​​ទៅ​ទៀត​ ក្រុម​ហ៊ុន​អាមេរិក​​​​ជាង​​ ៣ ៧០០ ​បាន​ដាក់​ពាក្យ​បណ្តឹង​ចាប់​តាំង​ពី​ឆ្នាំ​មុន​ទៅ​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​អាមេរិក​ ដោយ​ស្នើ​​ឱ្យ​បញ្ចប់​ និង​សង​ប្រាក់​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន​វិញ​ នេះ​បើ​យោង​តាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាមេរិក​កាល​ពី​ខែ​ឧសភា​នេះ​​។​ ​យ៉ាង​ណា​មិញ​ បញ្ហា​ពាណិជ្ជកម្ម​បាន​ទម្លាក់​បញ្ជី​អាទិភាព​ទាំង​នៅ​​ក្រុង​ប៉េកាំង​ និង​វ៉ាស៊ីនតោន​ ដោយ​ទំនាក់​ទំនង​ផ្តោត​លើ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​សន្តិសុខ​ វិស័យ​បច្ចេក​វិទ្យា​ និង​មនោគម​វិជ្ជាវិញ​​។​ ​មន្រ្តីជំនាញ​​សេដ្ឋកិច្ច​ បាន​ត្រឹម​តែ​ធ្វើ​កិច្ច​ពិភាក្សា​ដំបូង​នៅ​ឆ្នាំ​នេះ​ ហើយ​​ក្រុង​វ៉ាស៊ីនតោន​ នៅ​តែ​ពិនិត្យ​ឡើង​វិញ​លើ​គោល​នយោបាយ​រួម​របស់​ចិន​ ដោយ​ធ្វើ​ឱ្យ​ទស្សន​វិស័យ​ក្លាយ​ទៅ​ជា​​មិន​ច្បាស់​សម្រាប់​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​ជិត​ឈាន​ដល់​ឆ្នាំ​​ទី​ពីរ​របស់​ខ្លួន​មួយ​នេះ​។​ សង្រ្គាម​ពាណិជ្ជកម្ម​ បាន​ចាប់​ផ្តើម​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ខែ​មីនា​ឆ្នាំ​ ២០១៨​។…

  • មនុស្សរាប់ពាន់នាក់ចូលរួមធ្វើបាតុកម្ម ទាមទារឱ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីដំណែង

    មនុស្សរាប់ពាន់នាក់ចូលរួមធ្វើបាតុកម្ម ទាមទារឱ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីដំណែង

    បាងកក៖ ​ក្រុម​បាតុករ​រាប់​ពាន់​នាក់​ជិះ​រថយន្ត​ និង​កង់​ ​ប្រមូល​ផ្តុំ​គ្នា​នៅ​សង្កាត់​ផ្សារ​កណ្តាល​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​អាទិត្យ​ ​ដែល​ជា​ការ​ប្រមូល​ផ្តុំ​ចល័ត​មួយ​នៅ​ទូទាំង​ប្រទេស​ថៃ​ ទាមទារ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ប្រាយុទ្ធ​ ចាន់អូចា​ ចុះ​ចេញ​ពី​តំណែង​ដោយសា​រ​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​លើ​ការ​គ្រប់​គ្រង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​។​ ប្រទេស​​នេះ ​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ឡើង​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ ដោយ​រហូត​មក​ទល់​ពេល​នេះ​ ​មាន​អ្នក​ឆ្លង​​ជាង​ ៩០៧ ០០០​ ករណី​ និង​មាន​អ្នក​ស្លាប់​ ៧ ៥៥១ ​នាក់​ដោយ​សារ​កូវីដ-១៩​ ។ ​ភាព​យឺតយ៉ាវ​នៃ​វ៉ាក់សាំង​​ រួម​ជាមួយ​បញ្ហា​ហិរញ្ញវត្ថុ​ពី​ការ​រឹត​បន្តឹង​អាជីវកម្ម​ជា​ច្រើន​សប្តាហ៍​ បាន​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បារ​ចំពោះ​រដ្ឋបាល​​​លោក​ប្រាយុទ្ធ​។​ ​​ក្រោយមាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រមូល​ផ្តុំ​សាធារណៈ​អាច​ធ្វើ​ឱ្យ​វីរុស​កាន់​តែ​រីក​រាល​ដាល​​ ក្រុម​អ្នក​តវ៉ា​បាន​ចាប់​ផ្តើម​រៀប​ចំ​ក្បួន​រថយន្ត​ និង​ម៉ូតូ​ដ៏​ធំ​នៅ​តាម​ផ្លូវ​បំបែក​ធំ​ៗ​ ដែល​ធ្វើ​ឱ្យ​ស្ទះ​ផ្លូវ​នៅ​ក្រុង​បាងកក​។ ​ក្រុម​អ្នក​តវ៉ា​ដែល​ចូ​ល​រួម​ដោយ​ព្រះ​សង្ឃ​ ​និង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​បាន​បញ្ចេញ​ពន្លឺ​នៃ​ការ​តស៊ូ​ដោយ​ម្រាម​ដៃ​បី​។​ ​លោក​ Nattawut ​Saikuar​ អ្នក​នយោបាយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អតីត​នាយក​រដ្ឋ​មន្រ្តី​លោក​​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ (Thaksin Shinawatra) បាន​និយាយ​ថា​៖​ «​ដល់​ពេល​លោក​ប្រាយុទ្ធ​ហើយ​។ ​រដ្ឋាភិបាល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ថា​ពួក​គេ​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់​ណាមួយ​ឡើយ​»។​ ​បាតុកម្ម​កាល​ពី​ថ្ងៃ​អាទិត្យ​ កើត​ឡើង​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​សប្តាហ៍​រវាង​ក្រុម​បាតុករ​ និង​ប៉ូលីស​ដែល​បាន​ប្រើ​​គ្រាប់​កាំភ្លើង​ជ័រ​ កាណុង​បាញ់​ទឹក​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បញ្ឈប់​ការ​ប្រមូល​ផ្តុំ​គ្នា​។ ​ការ​ប្រមូល​ផ្ដុំ​ដោយ​យាន​ជំនិះ​បែប​នេះ ​ក៏​ត្រូវ​បាន​គេ​គ្រោង​ទុក​ធ្វើ​ឡើង​នៅ​​ក្រុង​ឆ្នេរ​ប៉ាតាយ៉ា ​​ក៏​ដូច​ជា​នៅ​​ឈៀងម៉ៃ​ផង​ដែរ​​។

  • ផ្ទុះធុងប្រេង នៅលីបង់បណ្ដាលអោយមានមនុស្សស្លាប់ចំនួន ២៨ នាក់

    ផ្ទុះធុងប្រេង នៅលីបង់បណ្ដាលអោយមានមនុស្សស្លាប់ចំនួន ២៨ នាក់

    យោង​តាម​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ទាន់​បាន​ឲ្យ​ដឹង​ថា​ ការ​ផ្ទុះធុង​ប្រេង​ឥន្ធនៈ​មួយ​នៅ​ប្រទេស​លីបង់​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២៨ នាក់​និង​រាប់​សិប​នាក់​ទៀត​រង​របួស​។ កាក​បាទ​ក្រហម​លីបង់​ ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ ដែល​ផ្តល់​សេវាកម្ម​ រថយន្ត​សង្គ្រោះ​បន្ទាន់​ភាគ​ច្រើន​របស់​ប្រទេស​ បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ថា. មាន​មនុស្ស​យ៉ាង​តិច​ ៧៩​ នាក់​បាន​រង​របួស​នៅក្នុង​ការ​ផ្ទុះ​នៅ​តំបន់​ Akkar ភាគ​ខាង​ជើង​ដែល​ជា​តំបន់​ដាច់​ស្រយាល​ជាប់​ព្រំដែន​ប្រទេស​ស៊ីរី​។ ឧបទ្ទវ​ហេតុ​នេះ​ គឺ​ជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​បំផុត​របស់​ប្រទេស​លីបង់​ដែល​ជួប​វិបត្តិ​ចាប់​តាំង​ពី​ការ​ផ្ទុះ​កំពង់​ផែ​បេរូត​កាល​ពី​ឆ្នាំ​មុន​។ ទី​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​លីបង់​ បាន​និយាយ​ថា​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ផ្ទុះ​ធុង​ប្រេង​ឥន្ធនៈ​លើកនេះ​ នៅ​មិន​ទាន់​ច្បាស់​នោះ​ទេ​ ប៉ុន្តែ​វា​បាន​កើត​ឡើង​នៅ​ក្បែរ​កន្លែង​ផ្ទុក​ប្រេង​ខុស​ច្បាប់​ដែល​អ្នក​ស្រុក​បាន​រក​ឃើញ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ។​ លោក​ស្រី​ Diana Menhem នាយក​គ្រប់​គ្រង​នៃ​ក្រុម​បញ្ចុះ​បញ្ចូល​និង​គាំទ្រ​កំណែ​ទម្រង់​ ឈ្មោះ​Kulluna Irada បាន​និយាយ​ថា​ « ​វា​ជា​មហន្តរាយ​មួយ​ ។ អ្វី​ដែលកាន់​តែ​មាន​ភាព​មហន្ត​រាយ​ ជាង​នេះ​ គឺ​ថា​គ្មាន​យន្ត​ការ​នៅ​នឹង​កន្លែង​សម្រាប់​គ្រោះថ្នាក់នេះទេ​។» លោក​ស្រី​បាន​បន្ថែម​ថា​ ក៏​មិន​ទាន់​ឃើញមាន​យន្តការ​សម្រាប់ជួយ​ប្រជាជន​ ទប់​ទល់​នឹង​សម្ពាធ​អតិផរណា​ដែល​អត្រា​ទីផ្សា​រប្រេ​ងថ្មី​អាច​នឹង​បង្ក។​ អង្គការ​សហ​ប្រជាជាតិ​និង​ធនាគារ​ពិភព​លោក​ បាន​ប៉ាន់​ប្រមាណ​ថា​ ប្រជាជន​លីបង់​ជាង​ពាក់​កណ្តាល​រស់​នៅក្រោម​អត្រា​ភាព​ក្រី​ក្រ។​ វិបត្តិ​សេដ្ឋកិច្ច​ និង​នយោបាយ​ដែល​ប្រទាក់​ក្រឡា​គ្នា​របស់​ប្រទេសលីបង់​ បាន​ធ្លាក់ចូល​ក្នុង​សភាព​កាន់តែ​អាក្រក់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។​ កាល​ពី​ថ្ងៃ​ពុធ​ ធនាគារ​កណ្តាល​របស់​លីបង់​បាន​ប្រកាស​ការ​សម្រេច​ចិត្ត​ជា​ឯកតោ​ភាគី​ ដើម្បី​បញ្ឈប់​ការ​ឧបត្ថម្ភ​ដល់​វិស័យ​ប្រេង​ឥន្ធនៈ​ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ចូល​ក្នុង​ភាព​វឹក​វរ​ជា​ថ្មី​។

  • បញ្ហាគ្មានផ្ទះសម្បែងរស់នៅរបស់ប្រជាជានអូស្ត្រាលី នៅតែជាបញ្ហារ៉ាំរៃមិនអាចដោះស្រាយបាន

    បញ្ហាគ្មានផ្ទះសម្បែងរស់នៅរបស់ប្រជាជានអូស្ត្រាលី នៅតែជាបញ្ហារ៉ាំរៃមិនអាចដោះស្រាយបាន

    មាន​មនុស្ស​ជាង​ ១១៦.០០០ នាក់​គ្មាន​ផ្ទះ​សម្បែង​សម្រាប់ស្នាក់​នៅ​ ក្នុង​ប្រទេស​អូស្ត្រាលី​ ហើយ​ចំនួន ​នេះ​កំពុង​កើន​ឡើង​គ្រប់​ពេល​វេលា​។ ទី​ក្រុង​ Melbourne ជា​រឿយៗ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ ដែល​មាន​លក្ខខណ្ឌសមរម្យ​អាច​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​បាន​ប្រកប​ដោយ​ផាកសុកភាពតាម​ស្ដង់ដា​​របស់​ពិភព​លោក​។ ហើយ​ភាគ​ច្រើន​ទីក្រុងនេះ​គឺ​ សំបូរ​ទៅ​ដោយ​ ភោជនីយដ្ឋាន​ និង​បារ​ កន្លែង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​និង​ជា​កន្លែង​សម្តែង​សិល្បៈ​និង​តន្រ្តី​យ៉ាង​រីក​ចម្រើន​មួយ​។ ប៉ុន្តែ​ទោះ​បី​ជា​មាន​លក្ខខណ្ឌ​ល្អ​ដូចរៀបរាប់​ខាងលើ​ក៏ដោយ ជាក់​ស្តែង​ការ​ធ្វើ​ជំរឿន​ចុង​ក្រោយ​នៅ​ឆ្នាំ ​២០១៦ ​បាន​ឲ្យដឹងថា​មាន​មនុស្ស​ជិត​ ២៥.០០០ នាក់​ដែល​កំពុង​ជួប​ប្រទះ​ភាព​គ្មាន​ផ្ទះ​សម្បែង​សម្រាប់ស្នាក់នៅ​។ នៅ​ទូទាំង​ ប្រទេស​អូស្រ្តាលី​ជន​គ្មាន​ផ្ទះ​សម្បែង​កំពុង​កើន​ឡើង​ដោយ​យផងតាម​ជំរឿន​ប្រជាជន​ឆ្នាំ ២០១៦​ បង្ហាញ​ពី​ការ​កើន​ឡើង​ជិត​ ១៤ ​ភាគរយ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​។ ស្ថិតិ​នេះ​កាន់​តែ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ បើសិន​យើង​ពិចារណា​ លើ​ការពិតមួយដែល ប្រទេស​អូស្រ្តាលី​ ឈរ​នៅ​លើកំពូល​តារាង​សម្រាប់​ប្រជាជន​ដែលមាន​​ទ្រព្យ​សម្បត្តិ​ក្នុង​ក្របខណ្ឌ​សកល​ឆ្នាំ ​២០១៨ ​។ តម្លៃ​ផ្ទះ​ជា​មធ្យម​ នៅ​ក្នុង​ទីក្រុង​ដូច​ជា​ Melbourne និង​ Sydney មាន​តម្លៃ​ប្រហែល​ ៧៣៧,០០០ ដុល្លា​រអាមេរិក​ ដែលជា​តម្លៃមួយដែល​ថ្លៃខ្ពស់​។ កញ្ញា​Anna Paris គឺ​ជា​អ្នក​គ្រប់​គ្រង​ប្រតិបត្តិការ​ នៅ​ Sacred Heart Mission ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​Melbourne ហើយ​អង្គការ​នេះ​​ផ្តល់​ជូន​សេវាកម្ម​ជា​ច្រើន​ដល់​អ្នកដែល​ជួប​ប្រទះ​បញ្ហា​គ្មាន​ផ្ទះ​សម្បែង​…

  • នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងគណៈរដ្ឋមន្ត្រីលាលែងពីតំណែង បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ

    នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងគណៈរដ្ឋមន្ត្រីលាលែងពីតំណែង បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ

    កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៦ សីហា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Muhyiddin Yassin និង​គណៈរដ្ឋមន្ត្រី​របស់​លោក​បាន​លាលែង​ពី​តំណែង​បន្ទាប់​ពី​ពួកគេ​បាន​ចូល​គាល់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ នេះ​បើ​តាម​ការ​លើក​ឡើង​រដ្ឋមន្ត្រី​មួយ​រូប​។ រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ម៉ាឡេស៊ី​លោកKhairy Jamaluddin បាន​បង្ហោះ​សារ​មួយ​លើ​បណ្ដាញ​សង្គម​ Instagram ថា​កិច្ចប្រជុំ​ចុង​ក្រោយ​នៃ​គណៈរដ្ឋមន្ត្រី​ត្រូវ​បាន​បាន​បញ្ចប់​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ហើយ​លោក​បាន​និយាយ​ថា​៖ «សូម​អរគុណ​ជា​ថ្មី​ម្តង​ទៀត ចំពោះ​ឱកាស​ដើម្បី​បម្រើ​ប្រទេស​ជាតិ។ សូម​ព្រះ​ប្រទាន​ពរ​ដល់​ប្រទេស​ម៉ាឡេស៊ី​»​។ ការ​លាលែង​ទាំង​នេះ​ គឺ​បាន​បញ្ចប់​ការ​គ្រប់គ្រង​រយៈ​ពេល​១៨​ខែ​របស់​លោក​ Muhyiddin បន្ទាប់​ការ​ដឹកនាំ​របស់​លោក​ត្រូវ​បាន​គេ​ប្រឆាំង​អស់​ជិត​ពី​សប្ដាហ៍​ ដែល​ចាប់​ផ្ដើម​នៅ​ពេល​សមាជិក​សភា​មក​ពី​បក្ស​ UMNO ចំនួន​ ១១ នាក់​បាន​ដក​ការ​គាំទ្រ​របស់​គេ​កាល​ពី​ថ្ងៃ​ទី​៣ សីហា​។ ប៉ុន្តែ​ការ​ទម្លាក់​លោក​ Muhyiddinពី​តំណែង​អាច​នឹង​បង្ក​ភាព​ចលាចល​បន្ថែម​ទៀត​ក្នុង​នយោបាយ​ប្រទេស​ម៉ាឡេស៊ី​ ខណៈ​ពេល​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​នរណា​គេ​នឹង​មាន​សិទ្ធ​បង្កើត​រដ្ឋាភិបាល​បន្ទាប់​ពី​ការ​ចាកចេញ​របស់​លោក​។ បើ​ទោះ​បី​ជា​មាន​ការ​ជួប​ប្រជុំ​ជា​ច្រើន​រវាង​គណបក្ស​នានា​កាល​ពី​ចុង​សប្ដាហ៍​គេ​នៅ​មិន​ទាន់​រក​ឃើញ​បេក្ខជន​អាច​ជំនួស​លោក​ Muhyiddin បាន​ទេ​។ លោក​ Muhiyiddin ត្រូវ​បាន​អ្នក​វិភាគ​គិត​ថា​នឹង​នៅ​គាំទ្រ​បេក្ខជន​មក​ពី​សម្ព័ន្ធ​ភាព​នយោបាយ​ PN របស់​លោក​ ដែល​មាន​ ១០០ អាសនៈ​ក្នុង​សភា​ ២២២​អាសនៈ​។ លោក Muhiyiddin ក៏​អាច​ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​ ខណៈ​ពេល​ដែល​ព្រះមហាក្សត្រ ​Sultan Abdullah Ahmad Shah ស្វែង​រក​បេក្ខជន​បង្កើត​រដ្ឋាភិបាល​។ រីឯ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក Anwar Ibrahim…

  • នាយករដ្ឋមន្ត្រីកាណាដារៀបចំការបោះឆ្នោតមុនកំណត់ ខណៈលោកព្យាយាមបន្តអាណត្តបន្ទាបពីកូវីដ-១៩

    នាយករដ្ឋមន្ត្រីកាណាដារៀបចំការបោះឆ្នោតមុនកំណត់ ខណៈលោកព្យាយាមបន្តអាណត្តបន្ទាបពីកូវីដ-១៩

    នាយករដ្ឋមន្ត្រី​កាណាដា​លោក​ Justin Trudeau បាន​ប្រកាស​រៀប​ចំ​ការ​បោះឆ្នោត​មុន​ពេល​កំណត់​ ដោយ​រំពឹង​ថា​ការ​គាំទ្រ​របស់​លោក​បាន​កើន​ឡើង​បន្ទាប់​ពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ នៅ​កាណាដា​ ខណៈ​ពេល​ដែល​លោក​ព្យាយាម​ទទួល​សំឡេង​ភាគ​ច្រើន​ក្នុង​សភា បន្ទាប់​ពី​ដឹកនាំ​រដ្ឋាភិបាល​សំឡេង​ភាគតិច​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​។ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៥ សីហា​លោក​ Trudeau បាន​ស្នើ​អគ្គ​អភិបាល​កាណាដា​លោកស្រី Mary Simon ដែល​ជា​តំណាង​របស់​មហាក្សត្រី​អេលីសាបេត ឱ្យ​រំសាយ​សភា​ដើម្បី​ធ្វើ​ការ​បោះឆ្នោត​មុន​ពេល​កំណត់​។ លោកស្រី​ Simon បាន​សម្រេច​អនុម័ត​សំណើ​របស់​លោក​ Trudeau​។ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​លោក​ Trudeau បាន​រំពឹង​លើ​គណបក្ស​ប្រឆាំង​ ដូច​ជា​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី ដើម្បី​ធ្វើ​ការ​អនុម័ត​ច្បាប់ ច្បាប់​ថវិកា​ជាតិ និង​កញ្ចប់​ថវិកា​ជំនួយ​វិបត្តិ​ជំងឺ​កូវីដ-១៩​។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​លោក​ Trudeau បាន​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ការ​រារាំង​ការ​អនុម័ត​ច្បាប់​នានា​។ ជាមួយ​នឹង​អត្រា​ចាក់​វ៉ាក់សាំង​ឈាន​មុខ​គេ​នៅ​លើ​ពិភពលោក និង​ទស្សនវិស័យ​ប្រសើរ​ឡើង​សម្រាប់​សេដ្ឋកិច្ច​ រួម​ជាមួយ​ជ័យជម្នះ​ថ្មី​ៗ​របស់​គណបក្ស​លោក​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន លោក​ Trudeau បាន​មើល​ឃើញ​ឱកាស​សម្រាប់​ទាមទារ​សំឡេង​ភាគ​ច្រើន​មក​វិញ​ ដែល​លោក​បាន​បាត់បង់​កាល​ពី​ឆ្នាំ​២០១៩​៕

  • ទូតមីយ៉ាន់ម៉ាប្រចាំ UN ជឿជាក់ថានឹងបន្តគ្រប់គ្រងអាសនៈរបស់ខ្លួន ទោះរងការគំរាមកំហែងនានា

    ទូតមីយ៉ាន់ម៉ាប្រចាំ UN ជឿជាក់ថានឹងបន្តគ្រប់គ្រងអាសនៈរបស់ខ្លួន ទោះរងការគំរាមកំហែងនានា

    លោក Kyaw Moe Tun ដែល​ពេល​នេះ​ជា​ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ នៅ​តែ​ជឿជាក់​ថា​ ខ្លួន​នៅ​តែ​អាច​បន្ត​ឈរ​ជើង​នៅ​ស្ថាប័ន​ពិភពលោក​នេះ​បាន ទោះ​បី​ជា​រង​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​ខ្លួន ព្រម​ទាំង​ការ​ប្រជែង​ដណ្ដើម​យក​អាសនៈ​របស់​ខ្លួន​នៅ​អង្គការ​សហប្រជាជាតិ​ពី​សំណាក់​រដ្ឋាភិបាល ដឹកនាំ​ដោយ​ក្រុម​យោធា​កំពុង​កាន់​អំណាច។ បុរស​វ័យ ៥២ឆ្នាំ​រូប​នេះ ​ប្រកាស​កាល​ពី​ខែ​កុម្ភៈ​ថា លោក​តំណាង​​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែល​​ឈ្នះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២០។ បុរស​វ័យ ៥២ឆ្នាំ​រូប​នេះ ជា​រឿយៗ​ធ្វើ​ការ​ថ្កោល​ទោស​ខាង​យោធា​ ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល។ ការ​ប្រកាន់​ជំហរ​គាំទ្រ​ក្រុម​ស៊ីវិល ធ្វើ​ឱ្យ​ក្រសួង​ការបរទេស​របស់​រដ្ឋាភិបាល​យោធា ប្រកាស​ដក​តំណែង​របស់​លោក​ចេញ ហើយ​ដក​លិខិត​ឆ្លងដែន​របស់​លោក ក៏​ដូច​ជា​ចោទ​ប្រកាន់​លោក​ទូត​រូប​នេះ​ក្រោម​បទ​ល្មើស​ក្បត់​ជាតិ។ កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ អាជ្ញាធរ​យុត្តិធម៌​អាមេរិក​ចាប់​ខ្លួន​ពលរដ្ឋ​សញ្ជាតិ​មីយ៉ាន់ម៉ា​ចំនួន ២នាក់ ក្រោម​បទ​ល្មើស​នឹង​ការ​ឃុបឃិត​ក្នុង​ការ​វាយប្រហារ និង​បង្ក​អំពើ​ហិង្សា​ទៅ​លើ​ លោក Kyaw Moe Tun។ យោង​តាម​ពាក្យ​បណ្ដឹង​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក​ហៅ​កាត់​ថា FBI បុរស​ទាំង​ពីរ​នាក់​ខាង​លើ​នេះ​ ជា​ពលរដ្ឋ​មីយ៉ាន់ម៉ា​ ដែល​រស់​នៅ​ទីក្រុង​ញូវយ៉ក ដែល​ម្នាក់​មាន​អាយុ ២៨ឆ្នាំ មាន​ឈ្មោះ​ថា Phyo Hein Htut និង​ម្នាក់​ទៀត​មាន​អាយុ ២០ឆ្នាំ​មាន​ឈ្មោះ​ថា Ye Hein Zaw។ អ្នក​ទាំង​ពីរ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ឈ្មួញ​លក់​អាវុធ​នៅ​ប្រទេស​ថៃ ដែល​ជា​អ្នក​ផ្គត់ផ្គង់​ឱ្យ​យោធា​មីយ៉ាន់ម៉ា​ ដែល​កំពុង​កាន់​អំណាច។ នេះ​បើ​តាម​ពាក្យ​បណ្ដឹង​របស់​ភ្នាក់ងារ​ពិសេស​របស់…

  • តើនឹងមានរឿងអ្វីកើតឡើង នៅពេលរដ្ឋាភិបាលបើកសាលារៀនវិញ ខណៈស្ថានភាពកូវីដមិនទាន់ធូរស្បើយ?

    តើនឹងមានរឿងអ្វីកើតឡើង នៅពេលរដ្ឋាភិបាលបើកសាលារៀនវិញ ខណៈស្ថានភាពកូវីដមិនទាន់ធូរស្បើយ?

    នេះ​គឺជា​ឆ្នាំ​សិ​ក្សា​ទី​ ៣ ដែល​ត្រូ​វ​ បាន​​រំ​ខា​ន ដោ​យ​​ជំងឺ​​រីករាល​ដាល​ជា​សកល។ បើ​ទោះ​ជា​ផ្នែក​ខ្លះ​នៃ​ពិភព​លោក​ទទួល​បាន​​វ៉ាក់​សាំង​ការពារ​​​ប្រជា​ជន​ និង​ដល់​កុមារ​មួយ​ចំនួន​ក្ដី​​ ​ការ​​កើន​ឡើង​​​នៃ​វ៉ា​​រ្យ៉​ង់​ឌែ​ល​តា កាន់​តែ​បង្ហាញ​ពីភា​ព​មិ​ន​ច្បា​ស់លា​ស់​​​​បន្ថែម​ទៀត​ ​​ថា​តើ​សាលា​រៀន​អាច​នឹង​បើក​ឱ្យ​ចូល​រៀន​វិញ​បាន​​ជាធម្ម​តា​វិញ​ក្នុង​ពេលឆាប់​ៗ ឬ​យ៉ាងណា​។ វិបត្តិ​ឌែល​តា​វ៉ារ៉្យង់​ ក្លាយ​ជា​ប្រធាន​បទ​​​ជ​ជែក​វែ​ក​ញែ​កផ្នែ​ក​ន​យោ​បាយ​​ក្ដៅ​គគុក​​​ ជា​ពិ​សេ​ស​​លើ​បញ្ហា​ពាក់ម៉ាស់​ និង​វ៉ា​ក់​សាំ​ង។​ ការជជែក​វែកញែក​​ស្ដី​អំពី​គោលការណ៍​ណែនាំ​ដល់​ឪពុក​ ម្តាយ​ឱ្យ​ធ្វើកា​រស​ម្រេច​ចិត្ត​ឱ្យ​កូន​របស់​ពួកគេ​គួរ​តែ​ទទួល​​វ៉ាក់សាំង ឬ ពាក់​ម៉ាស់ ឬ​ បន្ត​រៀនតាមអ៊ីនធឺណេ​ត​។ យ៉ាង​ណា​មិញ​ បើក្រ​ឡេកទៅ​មើល​តំបន់ ជាយ​ក្រុ​ង​អា​ត្លង់តា នៃ​សហរដ្ឋ​អាមេរិក បើ​ទោះ​ជា​​ករណី​ក្នុង​ស្រុក​​ បា​នកើ​​នឡើង ៧៦ ភាគរយក្នុងរយៈពេល ១៤​ ​ថ្ងៃ​​ចុ​ង​ក្រោយ (គិតត្រឹមថ្ងៃសុក្រ​​) ក៏​ដោយ​ ក៏​សា​លា​​​ក្រុង​បាន​ជ្រើ​ស​រើស​យក​គោល​ការណ៍​មិន​ពាក់​ម៉ាស់។​​ ​​ក្នុង​រយៈ​ពេល​ពី​រ​សប្តាហ៍​ដំបូង​នៃ​ការបើក​ឱ្យ​​ចូល​​រៀន​ធម្មតា ចាប់ផ្តើមនៅថ្ងៃទី ២ ខែ​សីហា សាល​ក្រុង​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​​ជាង ៧០០ ក្នុង​ចំណោម​សិស្ស​ និ​ង​បុ​​គ្គ​លិក ក្នុង​ចំណោម​សិស្ស​ និង​បុគ្គលិក​ស​រុប​ ១១​ ម៉ឺន​នាក់​។ បើ​ទោះ​​ជា​ ​មាន​ការ​បាតុកម្ម​តវ៉ា​ប្រឆាំង​ឱ្យ​មាន​ការ​ពាក់​ម៉ាស់នៅសាលា​វិញ​ ក្រោយព្រឹត្តិការណ៍​នេះ​ក៏​ដោយ​ ក៏​នៅ​មាន​​​ឪពុក​ម្ដា​យមួយ​ចំនួន​​ជឿ​ជាក់​ថា​ ម៉ាស់​មួយ​មុខ​គ្រប់​គ្រា​ន់ ការពារ​កូន​ៗ​របស់​ពួក​គេ​ពី​មេរោគ​ឡើយ​​។ ការ​ចែក​ចាយ​វ៉ាក់​សាំង​​សម្រាប់​គ្រូ និង​បុ​គ្គ​លិ​ក​សាលា ក៏​ដូច​ជា​ការ​អនុវត្ត​វិធាន​តឹងរឹង​នៅ​តែ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ពារ​​ការរីក​រាល​ដាល​ក្នុ​ង​ពេល​បើក​សាលា​រៀន​វិញ​។…

  • តាលីបង់ចូលកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថាន ខណៈពេលប្រធានាធិបតី និងអ្នកការទូតបានភៀសខ្លួន

    តាលីបង់ចូលកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថាន ខណៈពេលប្រធានាធិបតី និងអ្នកការទូតបានភៀសខ្លួន

    កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៦ សីហា​ក្រុម​ឧទ្ទាម​តាលីបង់​បាន​ប្រកាស​ត្រៀម​បង្កើត​របប​កាន់​អំណាច​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់​ពី​ពួកគេ​ចូល​កាន់​កាប់​រដ្ឋធានី​កាប៊ុល​ ខណៈ​ពេល​ដែល​លោក​ប្រធានាធិបតី​ Ashraf Ghani ​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​តាហ្ស៊ីគីស្ថាន​ ដោយ​និយាយ​ថា​លោក​មាន​បំណង​ជៀសវាង​ការ​បង្ហូរ​ឈាម ។ លោក Mohammad Naeem អ្នក​នាំ​ពាក្យ​ការិយាល័យ​នយោបាយ​របស់​តាលីបង់​បាន​ប្រាប់​ទូរទស្សន៍ Al Jazeera ថា​៖ «”ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ប្រជាជន​អាហ្វហ្គានីស្ថាន និង​យុទ្ធជន​មូចារហ៊ីដីន​។ ពួកគេ​បាន​ឃើញ​នូវ​ផល​ផ្លែ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​ការ​លះបង់​របស់​ពួកគេ​អស់​រយៈ​ពេល ២០ ឆ្នាំ​»​។ លោក​និយាយ​ថា​ «អរគុណ​ព្រះ​ជា​ម្ចាស់ សង្គ្រាម​បាន​បញ្ចប់​នៅ​ក្នុង​ប្រទេស​»​។ លោក​ Naeem និយាយ​ថា​រចនាសម្ព័ន្ធ​នៃ​របប​កាន់​អំណាច​ថ្មី​នៅ​អាហ្វហ្គានីស្ថាន​នឹង​ត្រូវ​បាន​ប្រកាស​នា​ពេល​ឆាប់ៗ​នេះ​ ដោយ​បន្ថែម​ទៀត​ថា​តាលីបង់​មិន​ចង់​នៅ​ដោយ​ឡែក​ទៀត​ទេ​ ហើយ​ចង់​មាន​ទំនាក់ទំនង​អន្តរជាតិ​។ «យើង​បាន​ឈាន​ដល់​អ្វី​ដែល​យើង​កំពុង​ស្វែងរក ជា​សេរីភាព​របស់​ប្រទេស​យើង និង​ឯករាជ្យ​ភាព​របស់​ប្រជាជន​យើង​» លោក​និយាយ​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ប្រើ​ទឹកដី​របស់​យើង​ដើម្បី​វាយ​ប្រហារ​នរណា​ផ្សេង​ឡើយ ហើយ​យើង​មិន​ចង់​ធ្វើ​បាប​អ្នក​ដទៃ​ឡើយ​»​។ លោក​និយាយ​ថា​តាលីបង់​នឹង​ប្រកាន់​យក​គោលនយោបាយ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​អ្នក​ដទៃ ជា​ថ្នូរ​នឹង​និង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​របស់​ខ្លួន​។ ប្រជាជន​ជា​ច្រើន​មាន​ភាព​ភ័យខ្លាច​ថា​ការ​ត្រឡប់​មក​វិញ​របស់​តាលីបង់​នឹង​មាន​ន័យ​ថា​ប្រទេស​អាហ្វហ្គានីស្ថាន​នឹង​ស្ថិត​ក្រោម​ច្បាប់​តឹងរឹង​របស់​សាសនា​អ៊ីស្លាម​។ អតីត​មន្ត្រី​ និង​ទាហាន​រដ្ឋាភិបាល​ ក៏​ដូច​ជា​អ្នក​បកប្រែ​ឱ្យ​អាមេរិក​ជា​ច្រើន​នាក់​មាន​ការ​ព្រួយបារម្ភ​ថា​ពួកគេ​នឹង​ត្រូវ​កែន​ដោយ​ក្រុម​តាលីបង់​ដើម្បី​ប្រហារ​ជីវិត​ ដរាប​ណា​ពួកគេ​មិន​អាច​ចាកចេញ​ពី​ប្រទេស​។ លោក​ Naeem និយាយ​ថា​តាលីបង់​នឹង​មិន​ប្រកាន់​ជំហរ​តឹងរឹង​ដូច​មុន​ទេ ហើយ​បាន​ធ្វើ​ការ​ធានា​សុវត្ថិភាព​ឱ្យ​អតីត​មន្ត្រី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។ កាល​ពី​ថ្ងៃ​កាល​ល្ងាច​ថ្ងៃ​អាទិត្យ ​ក្រុម​តាលីបង់​បាន​ចាប់​ផ្ដើម​ឡោមព័ទ្ធ​រដ្ឋធានី​កាប៊ុល​ ក្រោយ​ពី​បាន​វាយ​លុក​ដណ្ដើម​ទី​រួម​ខេត្ត​នានា​របស់​អាហ្វហ្គានីស្ថាន​ស្ទើរ​ទាំង​អស់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ ដោយ​គ្មាន​ការ​តតាំង​ធំដុំ​ណា​មួយ​ពី​កង​យោធា​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ដែល​ហ្វឹក​ហាត់​ដោយ​សហរដ្ឋអាមេរិក​។ ការ​ចូល​កាន់​កាប់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នេះ​កើត​ឡើង​ បន្ទាប់​ភ្នាក់ងារ​ចារកម្ម​អាមេរិក​បាន​ប៉ាន់ស្មាន​ថា​តាលីបង់​ត្រូវ​ការ​រយៈ​ពេល​យ៉ាង​ហោច​ណាស់​​…

  • ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅហៃទីបន្តកើនឡើង

    ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅហៃទីបន្តកើនឡើង

    ប្រជាជន​ហៃទី​កំពុង​វាយ​កំទេច​អគារ​ដែល​បាក់​បែក​ដើម្បី​ស្វែង​រក​សមាជិក​ក្រុម​គ្រួសារ​ និង​សាច់​ញាតិ​ ដែល​ជាប់​នៅ​ក្នុង​គំនរ​បាក់​បែក​ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៧,២ ​រ៉ិចទ័រ​ បាន​វាយ​ប្រហារ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​មួយ​នេះ​ ដោយ​បាន​សម្លាប់​មនុស្ស​ជិត​ ១ ៣០០ ​នាក់​ និង​​រង​របួស​ជា​ច្រើន​នាក់​។​ យោង​តាម​ទីភ្នាក់ងារកា​រពារ​ជន​ស៊ីវិល​ហៃទី ​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​នេះ​បាន​បំផ្លាញ​ផ្ទះ​ចំនួន​ ១៣ ៦៩៤ ​ខ្នង​​ សម្លាប់​មនុស្ស​អស់​ ១ ២៩៧ ​នាក់​ ខណៈ​មនុស្ស​ជាង​ ៥ ៧០០ ​នាក់​​បាន​រង​របួស​ និង​ជាច្រើន​នាក់​ផ្សេង​ទៀត​បាន​បាត់​ខ្លួន​។​​ ​ការ​រញ្ជួយ​ដី​បាន​វាយ​ប្រហារ​ភាគ​ឦសាន​នៃ​តំបន់​ Saint-Louis-du-Sud ​​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​​​ ដែលមាន​ចម្ងាយ​​ប្រមាណ​​​ជា​​ ៩៦ ​គីឡូម៉ែត្រ​ពី​កន្លែង​រញ្ជួយ​ចាស់​​​ឆ្នាំ ​២០១០  ​ធ្វើ​ឱ្យ​វិហារ​គ្រិស្ត​សាសនា​ សណ្ឋាគារ​ មន្ទីរពេទ្យ​ និង​សាលារៀនខូច​ខាត​យ៉ាង​ដំណាំ​ជា​​ពិសេស​នៅ​ក្នុង​តំបន់​ និង​នៅ​ជុំវិញ​​ក្រុង​ Les Cayes​។ គ្រោះ​​លើក​នេះ ​ក្លាយ​ជា​បញ្ហា​ប្រឈម​ថ្មី​មួយ​ទៀត​សម្រាប់​ហៃទី​ ដែល​មិន​ទាន់​ដោះស្រាយ​បញ្ហា​​បន្សល់​ទុក​ក្រោយ​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ឆ្នាំ​ ២០១០ ​ដែល​សម្លាប់​មនុស្ស​អស់​ជាង​ ២០០ ០០០ ​នាក់​ ខណៈ​ដែល​ការ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី​ Jovenel Moïse ​កាល​ពី​ដើម​ខែ​កក្កដា​​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​​រួច​ទៅ​ហើយ​។​ ​​ជាមួយ​គ្នា​នេះ​ នាយក​រដ្ឋ​មន្រ្តី​ហៃទី​ថ្មី​ លោក​…