Category: ព័ត៌មានអន្តរជាតិ

  • សារព័ត៌មាន India Today ៖ លោក អាស្រាហ្វ ហ្គានី កំពុងស្ថិតនៅប្រទេសអូម៉ង់ ហើយទំនងជានឹងបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក

    សារព័ត៌មាន India Today ៖ លោក អាស្រាហ្វ ហ្គានី កំពុងស្ថិតនៅប្រទេសអូម៉ង់ ហើយទំនងជានឹងបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក

    អូម៉ង់៖ សារព័ត៌មាន India Today បានចុះផ្សាយនៅថ្ងៃចន្ទនេះថា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក ម៉ាហាំម៉ាត់ អាស្រាហ្វ ហ្គានី កំពុងស្ថិតនៅប្រទេសអូម៉ង់ ដោយរូបលោកអាចនឹងបន្តធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ។ ដំណឹងខាងលើនេះត្រូវបានផ្សព្វផ្សាយបន្ទាប់ពីក្រសួងការបរទេសតាហ្ស៊ីគីស្ថាន ប្រកាសច្រានចោលព័ត៌មានដែលបានចេញផ្សាយកន្លងមកនេះថា លោក ម៉ាហាំម៉ាត់ អាស្រាហ្វ ហ្គានី បានភៀសខ្លួនចូលទៅក្នុងប្រទេសខ្លួន ។ ប្រភពដដែលបានអោយដឹងទៀតថា អតីតទីប្រឹក្សាសន្តិសុខជាតិអាហ្វហ្គានីស្ថានលោក ហាំឌុលឡាហ៍ ម៉ូហ៊ីប ក៏កំពុងស្ថិតនៅជាមួយលោក ហ្គានី ផងដែរ ។ សូមជម្រាបថា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានមួយរូបទៀត គឺលោក ហាមីដ កាហ្សៃ និងប្រធានក្រុមប្រឹក្សាផ្សះផ្សាជាតិជាន់ខ្ពស់ លោក អាប់ឌុលឡាហ៍ អាប់ឌុលឡាហ៍ កំពុងស្ថិតនៅក្នុងរដ្ឋធានីកាប៊ុលនៅឡើយ ដើម្បីចរចាបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយជាមួយនឹងក្រុមតាលីបង់ ប៉ុន្តែគេនៅមិនទាន់ដឹងអំពីដំណើរវិវឌ្ឍចុងបញ្ចប់ថា នឹងទៅជាយ៉ាងណានោះឡើយ ៕ ប្រភព៖ Indiatoday

  • ព្រះមហាក្សត្រម៉ាឡេស៊ីរក្សាទុកលោក មូហៃយ៉ីដឌីន យ៉ាសស៊ីន សម្រាប់មុខតំណែងជានាយករដ្ឋមន្រ្តីស្តីទី ក្រោយលោកសុខចិត្តចុះចេញពីតំណែង

    ព្រះមហាក្សត្រម៉ាឡេស៊ីរក្សាទុកលោក មូហៃយ៉ីដឌីន យ៉ាសស៊ីន សម្រាប់មុខតំណែងជានាយករដ្ឋមន្រ្តីស្តីទី ក្រោយលោកសុខចិត្តចុះចេញពីតំណែង

    ម៉ាឡេស៊ី៖ វិមាននាយករដ្ឋមន្រ្តីនៅថ្ងៃចន្ទនេះបញ្ជាក់ថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាសស៊ីន បានដាក់ពាក្យសុំលាលែងពីមុខតំណែងទៅកាន់ព្រះមហាក្សត្រហើយ បន្ទាប់ពីទទួលស្គាល់ថា លោកបានបាត់បង់សំឡេងគាំទ្រភាគច្រើននៅក្នុងសភា ប៉ុន្តែលោកនឹងស្ថិតក្នុងមុខតំណែងជានាយករដ្ឋមន្រ្តីស្តីទី ។ រដ្ឋមន្រ្តីវិទ្យាសាស្រ្តម៉ាឡេស៊ី លោក ខរី ចាម៉ាលុដឌីន បានប្រកាសលើបណ្តាញសង្គមថា គណៈរដ្ឋមន្រ្តីទាំងមូលក៏បានដាក់ពាក្យលាលែងរួចហើយដែរ ទៅកាន់ព្រះមហាក្សត្រ ក្រោយលោក មូហៃយ៉ីដឌីន បានចាកចេញពីរាជវាំង ក្រោយចូលគាល់ទ្រង់។ ភ្លាមៗនេះមិនទាន់ច្បាស់នោះទេថា នរណានឹងអាចបង្កើតរដ្ឋាភិបាលថ្មី ដ្បិតពុំមាននរណាម្នាក់មានសំឡេងគាំទ្រភាគច្រើនច្បាស់លាស់នោះឡើយ នៅក្នុងសភា ឬក៏ថាតើការបោះឆ្នោតសកលអាចនឹងធ្វើឡើងបានដែរឬអត់ កំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។ យ៉ាងណាមិញ ការសម្រេចចិត្តប្រហែលជាត្រូវធ្លាក់ទៅក្នុងព្រះហស្ថរបស់ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ អាល់ ស៊ូលតង់ អាប់ឌុលឡោះ ព្រោះទ្រង់មានអំណាចអាចតែងតាំងនាយករដ្ឋមន្រ្តី ពីក្នុងចំណោមសមា ជិកសភាបាន ដោយផ្អែកទៅលើអ្នកដែលទ្រង់យល់ថា ទំនងជាមានសំឡេងគាំទ្រភាគច្រើន៕ គួរកត់សម្គាល់ រដ្ឋាភិបាលរបស់លោក មូហៃយ៉ីដឌីន ដែលឡើងកាន់អំណាចកាលពីខែមីនា ឆ្នាំ២០២០ បានប្រឈមមុខនឹងសម្ពាធពីសំណាក់ក្រុមប្រឆាំង រួមទាំងសាធារណជន ដែលមានការខឹងសម្បារ ដោយសារតែការគ្រប់គ្រងវិបត្តិជំងឺកូវីដ១៩មិនបានល្អ។ ការលាលែងពីតំណែងនេះ ធ្វើអោយលោក មូហៃយ៉ីដឌីន ក្លាយជាមេដឹកនាំម៉ាឡេស៊ី ដែលកាន់អំណាចបានខ្លីជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត ៕ ប្រភព៖ Reutes

  • រញ្ជួយដី៧.២រិចទ័រ មនុស្សស្លាប់ប្រមាណ១៣០០នាក់នៅហៃទី

    រញ្ជួយដី៧.២រិចទ័រ មនុស្សស្លាប់ប្រមាណ១៣០០នាក់នៅហៃទី

    ចំនួនអ្នកបាត់បង់ជីវិតដោយសាររញ្ជួយដីនៅភាគខាងលិចប្រទេសហៃទីបានកើនឡើងដល់១២៩៧នាក់ហើយ។ ប្រទេសហៃទីបានឱ្យដឹងនៅថ្ងៃទី១៥ខែសីហាថា កាលពីថ្ងៃទី១៤តំបន់ភាគខាងលិចហៃទីបានកើតគ្រោះរញ្ជួយដីកម្រិត៧.២រិចទ័របានបណ្តាលឱ្យមនុស្សចំនួន១២៧៩នាក់ស្លាប់បាត់បង់ជីវិត។ ក្រៅពីនេះ បណ្តាលឱ្យមនុស្ស៥៧០០នាក់ទៀតរងរបួស៕

  • លោក ដូណាល់ ត្រាំ អំពាវនាវអោយលោក ចូ បៃដិន ចុះចេញពីតំណែង ដោយសារក្រុមតាលីបង់ចូលគ្រប់គ្រងអំណាចនៅអាហ្វហ្គានីស្ថាន

    លោក ដូណាល់ ត្រាំ អំពាវនាវអោយលោក ចូ បៃដិន ចុះចេញពីតំណែង ដោយសារក្រុមតាលីបង់ចូលគ្រប់គ្រងអំណាចនៅអាហ្វហ្គានីស្ថាន

    អាមេរិក៖ អតីត​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ ​បាន​អំពាវ​នាវអោយ​ ​អ្នកស្នងតំណែងរបស់លោកគឺលោក ចូ បៃដិន លាលែងពីតំណែងកាលពីថ្ងៃអាទិត្យម្សិលមិញ ជុំវិញការកាន់កាប់អាហ្វហ្គានីស្ថានយ៉ាងឆាប់រហ័សពីសំណាក់ក្រុមតាលីបង់ ដោយសារការសម្រេចដកកងទ័ពអាមេរិកចេញពីប្រទេសនេះ បន្ទាប់ពីរក្សាវត្តមានយោធាខ្លួនជិត២០ឆ្នាំ។ អតីត​ប្រធានាធិបតី​បាន​សរសេរ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា វា​ជា​ពេល​​ដែល​លោក ចូ បៃដិន លា​លែង​ពី​តំណែង​ក្នុង​រឿង​អាម៉ាស់​ចំពោះ​អ្វី​ដែល​លោក​បាន​អនុញ្ញាត​ឲ្យ​កើត​ឡើង​នៅ​អាហ្វហ្គានីស្ថាន ព្រម​ជា​មួយ​នឹង​ការ​​ផ្ទុះជំងឺ​កូវីដ១៩​ដ៏​អាក្រក់នៅក្នុងសហរដ្ឋអាមេរិក បញ្ហាអន្តោប្រវេសន៍ក្នុងស្រុក គោលនយោបាយថាមពល និង ​សេដ្ឋកិច្ច ​ ។ លោក ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតកាលពីថ្ងៃអាទិត្យម្សិលមិញថា អ្វីដែលលោក ចូ បៃដិន បានធ្វើជាមួយអាហ្វហ្គានីស្ថាន គឺជារឿងព្រេងនិទាន ។ វានឹងក្លាយជាការបរាជ័យដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តអាមេរិក ។ សូមបញ្ជាក់ថា ក្រុមតាលីបង់ប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ ក្រោយកងកម្លាំងរបស់ពួកគេបានចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាននៅក្នុងរដ្ឋធានីកាប៊ុល ខណៈកងទ័ពអាមេរិកបានចាកចេញ ហើយប្រទេសលោកខាងលិចមួយចំនួនកំពុងបន្តជម្លៀសជនជាតិរបស់ពួកគេ ៕ ប្រភព៖ CGTN

  • ក្រុមតាលីបង់ប្រកាសថា សង្គ្រាមបានបញ្ចប់ហើយ បន្ទាប់ពីប្រធានាធិបតី និងមន្រ្តីទូតភៀសខ្លួនចេញពីរដ្ឋធានីកាប៊ុល

    ក្រុមតាលីបង់ប្រកាសថា សង្គ្រាមបានបញ្ចប់ហើយ បន្ទាប់ពីប្រធានាធិបតី និងមន្រ្តីទូតភៀសខ្លួនចេញពីរដ្ឋធានីកាប៊ុល

    កាប៊ុល៖ ក្រុមតាលីបង់ប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ ក្រោយកងកម្លាំងរបស់ពួកគេបានចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាននៅក្នុងរដ្ឋធានីកាប៊ុល ខណៈកងទ័ពអាមេរិកបានចាកចេញ ហើយប្រទេសលោកខាងលិចមួយចំនួនកំពុងបន្តជម្លៀសជនជាតិរបស់ពួកគេ ។ អ្នកនាំពាក្យការិយាល័យនយោបាយក្រុមតាលីបង់លោក ម៉ូហាំម៉ាត់ ណាអ៊ីម បានប្រាប់ទូរទស្សន៍ Al Jazeera ថា ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន និងកងកម្លាំងប្រយុទ្ធរបស់យើង។ ពួកគេបានមើលយ៉ាងច្បាស់នូវផលដែលទទួលបានមកពីការខិតខំប្រឹងប្រែង និងបូជារបស់ពួកគេអស់រយៈពេល ២០ឆ្នាំ។ អរគុណព្រះជាម្ចាស់! សង្គ្រាមបានបញ្ចប់ហើយនៅក្នុងប្រទេសនេះ។ អ្នកនាំពាក្យរបស់ក្រុមតាលីបង់បន្ថែមថា របបដឹកនាំថ្មីនៅអាហ្វហ្គានីស្ថាននឹងត្រូវបង្កើតឡើងយ៉ាងច្បាស់លាស់នាពេលឆាប់ៗខាងមុខ ហើយរដ្ឋាភិបាលតាលីបង់មិនចង់រស់នៅដោយឯកោនោះឡើយ ដោយយើងនឹងអំពាវនាវឲ្យមានទំនាក់ទំនងជាមួយអន្តរជាតិប្រកបដោយសន្តិភាព។ យើងបានទាមទារយកមកវិញ នូវអ្វីដែលយើងចង់បាន នោះគឺសេរីភាពនៃប្រទេសរបស់យើង និងឯករាជ្យភាពនៃប្រជាជន។ យើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ប្រើប្រាស់ទឹកដីរបស់យើង ដើម្បីគំរាមកំហែងអ្នកផ្សេងទៀតឡើយ ហើយយើងក៏មិនចង់បង្កការគំរាមកំហែង ចំពោះនរណាម្នាក់នោះដែរ ។ សម្រាប់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក ម៉ូហាំម៉ាត់ អាស្រាហ្វ ហ្គានី ដែលបានភៀសខ្លួនចេញពីប្រទេសនេះកាលពីថ្ងៃអាទិត្យម្សិលមិញបានអះអាងថា លោកសុខចិត្តធ្វើបែបនេះ គឺដើម្បីចៀសវាងការបង្ហូរឈាមគ្នា ៕ ហើយមកទល់ពេលនេះ មេបញ្ជាការក្រុមតាលីបង់ និងកងកម្លាំងប្រដាប់អាវុធឯទៀតកំពុងគ្រប់គ្រងនៅវិមានប្រធានាធិបតី ៕ ប្រភព៖ CNA

  • មន្ទីរបញ្ចកោណអនុញ្ញាតអោយបញ្ជូនកងទ័ព១ពាន់នាក់បន្ថែមទៅកាន់រដ្ឋធានីកាប៊ុល ដើម្បីជម្លៀសពលរដ្ឋអាមេរិក និងអាហ្វហ្កានីស្ថាន

    មន្ទីរបញ្ចកោណអនុញ្ញាតអោយបញ្ជូនកងទ័ព១ពាន់នាក់បន្ថែមទៅកាន់រដ្ឋធានីកាប៊ុល ដើម្បីជម្លៀសពលរដ្ឋអាមេរិក និងអាហ្វហ្កានីស្ថាន

    អាមេរិក៖ មន្ទីរបញ្ចកោណរបស់ក្រសួង​ការពារជាតិ​អាមេរិក​បានអនុញ្ញាត​អោយ​បញ្ជូន​ទាហាន​១ពាន់​នាក់បន្ថែម​ទៀត ទៅ​ជួយ​ជម្លៀស​ពលរដ្ឋ​អាមេរិក ​និង​អា​ហ្វ​ហ្គានី​ស្ថាន​ចេញពី​ទីក្រុង​កា​ប៊ុល បន្ទាប់ពី​ស្ថានទូត​ខ្លួនព្រមាន​ថា ស្ថានការណ៍​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​នេះ​អាច​ផ្លាស់ប្តូរ​យ៉ាង​លឿន ​។​ ​ ​អ្នកស្រុក​បាន​រាយការណ៍​អំពី​ការបាញ់​រប៉េះរប៉ោះ​នៅក្នុង​តំបន់​អាកាសយានដ្ឋាន​អន្តរជាតិ ​Hamid Karzai ​ដែល​ជា​ចំណុច​ជម្លៀស​មនុស្ស​ចេញ​ពី​អា​ហ្វ​ហ្កានី​ស្ថាន​ នៅ​ពេលទាហាន​អាមេរិ​ក​​ជួយ​ការចាកចេញ​របស់​ពល​រដ្ឋ​ខ្លួន ​ក្រោយ​ពួក​តា​លី​បង់​ចូល​ក្នុងទី​ក្រុង​កា​ប៊ុល ​។ ​ស្ថានទូត​អាមេរិក​និយាយថា មាន​សេចក្តីរាយការណ៍​អំពី​អគ្គិភ័យ ដូច្នេះ​យើង​បាន​ណែនាំ​អោយ​ជនជាតិ​អាមេរិក​រក​កន្លែង​ការពារ​ខ្លួន ទោះជា​យ៉ាងណា​របាយការណ៍​អំពី​ភ្លើង​ឆេះ​នេះ​មិន​​អាច​សុំ​ការបញ្ជាក់​បានទេ នៅ​ពេល​ជនបរទេស​ និង​អា​ហ្វ​ហ្កានី​ស្ថាន​សំរុក​ចាកចេញ ​ ។​ ​សូមបញ្ជាក់ថា ការ​បន្លែ​ម​កងកម្លាំងខាងលើ​នេះ ​នាំអោយ​ទាហាន​អាមេរិក​ដែល​ត្រូ​បាន​បញ្ជូន​ទៅ​ការពារ ​និង​ជួយ​ជម្លៀស​ជនជាតិ​អាមេរិក​ចេញ​ពី​អា​ហ្វ​ហ្គានី​ស្ថាន​ឡើងដល់​៦ពាន់​នាក់ ​។ ស្របពេលជាមួយគ្នានេះដែរ អង្គការ NATO ​ក៏​កំពុង​ជួយ​ការងារ​ជម្លៀស​នេះ​ផងដែរ ដោយ​មន្ត្រី​ម្នាក់​​និយាយថា ជើងហោះហើរ​ពាណិជ្ជកម្ម​ទាំងអស់​ត្រូវ​ផ្អាក ​និង​ទុក​តែ​យន្តហោះ​យោធា​អោយ​ដំណើរការ​ ៕ ប្រភព៖ CNA

  • អ៊ីស្រាអែលខឹងសម្បារ ខណៈប្រទេសប៉ូឡូញអនុម័តច្បាប់កំណត់ការទាមទារទ្រព្យសម្បត្តិបាត់បង់

    អ៊ីស្រាអែលខឹងសម្បារ ខណៈប្រទេសប៉ូឡូញអនុម័តច្បាប់កំណត់ការទាមទារទ្រព្យសម្បត្តិបាត់បង់

    ប្រធានាធិបតី​ប្រទេស​ប៉ូឡូញ​បាន​សម្រេច​ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ​ដែល​នឹង​កំណត់​សមត្ថភាព​របស់​ជនជាតិ​ជ្វីប​ក្នុង​ការ​ទាមទារ​ទ្រព្យសម្បត្តិ​រឹប​អូស​ដោយ​របប​ណាស៊ី​អាល្លឺម៉ង់​កាល​ពី​សង្គ្រាម​លោក​លើក​ទី​២ និង​គ្រប់គ្រង​ដោយ​របប​កុម្មុយនិស្ត​ក្រោយ​សង្គ្រាម​ ធ្វើ​ឱ្យ​​ខឹង​សម្បារ​ពី​ប្រទេស​អ៊ីស្រាអែល ដែល​និយាយ​ថា​ច្បាប់​នេះ​«រើស​អើង​ជនជាតិ​ជ្វីប»​។ កាល​ពី​ថ្ងៃ​សៅរ៍​ទី​ ១៤ សីហា​ លោក​ប្រធានាធិបតី​ Andrzej Duda បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​នៅ​ថ្ងៃ​នេះ​ទៅ​លើ​ច្បាប់​នេះ​ ដែល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​គឺ​ជា​ប្រធានបទ​នៃ​ការ​តស៊ូ​មតិ​យ៉ាង​រស់រវើក​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​»​។ លោក​បាន​បន្ត​ថា​៖ «បន្ទាប់​ពី​ការ​វិភាគ​ស៊ី​ជម្រៅ​ ខ្ញុំ​បាន​សម្រេច​ចុះ​ហត្ថលេខា​លើ​ច្បាប់​នេះ​»​។ មុន​សង្គ្រាម​លោក​លើក​ទី​២ ប្រទេស​ប៉ូឡូញ​មាន​សហគមន៍​ជនជាតិ​ជ្វីប​ធំ​ជាង​គេ​ក្នុង​ពិភពលោក​ ប៉ុន្តែ​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​ដោយ​យុទ្ធនាការ​ប្រល័យ​ពូជ​សាសន៍​របស់​របប​ណាស៊ី​អាល្លឺម៉ង់​ ដែល​បាន​ធ្វើ​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួកគេ​។ តាំង​ពី​ពេល​នោះ​មក​អតីត​ម្ចាស់​ទ្រព្យសម្បត្តិ​ទាំង​នេះ​ និង​កូន​ចៅ​របស់​ពួកគេ​បាន​ព្យាយាម​ធ្វើ​ការ​ទាមទារ​សំណង​។ មុន​ការ​អនុម័ត​ច្បាប់​ខាង​លើ​ ជនជាតិ​ជ្វីប​ ដែល​បាន​ចាកចេញ​ពី​ប្រទេស​ប៉ូឡូញ​ និង​កូនចៅ​របស់​ពួកគេ អាច​ដាក់​ពាក្យ​បណ្ដឹង​ថា​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ត្រូវ​បាន​រឹប​អូស​ដោយ​ខុស​ច្បាប់​ ហើយ​អាច​ទាមទារ​ឱ្យ​ប្រគល់​មក​វិញ ប៉ុន្តែ​អាជ្ញាធរ​ប៉ូឡូញ​បាន​អះអាង​ថា​ការ​ធ្វើ​បែប​នេះ​អាច​បង្ក​បញ្ហា​ភាព​មិន​ច្បាស់​លាស់​អំពី​កម្មសិទ្ធិ​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​។ ច្បាប់​ថ្មី​នេះ​បាន​ដាក់​កំណត់​រយៈ​ពេល​ ៣០​ឆ្នាំ​សម្រាប់​ការ​ដាក់​ពាក្យ​បណ្ដឹង​ ខណៈ​ពេល​ដែល​សង្គ្រាម​លោក​លើក​ទី​២​បាន​បញ្ចប់​អស់​ជិត​ ៧៦​ឆ្នាំ​មក​ហើយ​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Naftalli Bennett និង​រដ្ឋមន្ត្រី​ការបរទេស​លោក Yair Lapid បាន​ធ្វើ​ការ​រិះគន់​ច្បាប់​នេះ​ថា​រើសអើង​ជនជាតិ​ជ្វីប​ ហើយ​បាន​បញ្ជា​ឱ្យ​មន្ត្រី​ការទូត​ជាន់​ខ្ពស់​ប្រចាំ​ប្រទេស​ប៉ូឡូញ​ឱ្យ​ត្រឡប់​មក​មាតុភូមិ​វិញ​ ខណៈ​ឯកអគ្គរដ្ឋទូត​ដែល​ទើប​តែងតាំង​ត្រូវ​បាន​បញ្ជា​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប៉ូឡូញ​៕

  • រដ្ឋាភិបាលអាហ្វហ្គានីស្ថានព្យាយាមការពារបន្ទាយចុងក្រោយ ខណៈតាលីបង់ពង្រីកការកាន់កាប់

    រដ្ឋាភិបាលអាហ្វហ្គានីស្ថានព្យាយាមការពារបន្ទាយចុងក្រោយ ខណៈតាលីបង់ពង្រីកការកាន់កាប់

    កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៤​ សីហា​ក្រុម​ឧទ្ទាម​តាលីបង់​បាន​ចូល​កាន់​កាប់​ទីក្រុង​ដ៏​សំខាន់​ Mazar-i-Sharif នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន​ ធ្វើ​ឱ្យ​កង​ទ័ព​រដ្ឋាភិបាល​រត់​គេច​ពី​តំបន់​នេះ​ ហើយ​ធ្វើ​ឱ្យ​សមរភូមិ​កាន់​តែ​ខិត​ជិត​រដ្ឋធានី​កាប៊ុល​ ខណៈ​ពេល​ដែល​បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​ចាប់​ផ្ដើម​ជម្លៀស​ប្រជាជន​របស់​ពួកគេ​ចេញ​ពី​ទីក្រុង​នេះ​។ ក្រុម​តាលីបង់​បាន​ចូល​កាន់​កាប់​ទីក្រុងMazar-i-Sharif ដោយ​ស្ទើរ​តែ​គ្មាន​ការ​ប្រឆាំង ខណៈ​ពេល​ដែល​កងកម្លាំង​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​នេះ​ទៅ​កាន់​ប្រទេស​ជិត​ខាង​អ៊ូបេគីស្ថាន​ មាន​ចម្ងាយ​ប្រមាណ​ ៨០ គីឡូម៉ែត្រ​ខាង​ជើង​ទីក្រុង​នេះ​។ មេដឹកនាំ​កង​កម្លាំង​ជនជាតិ​ភាគ​តិច​នៅ​ទីក្រុង​នេះ​ បាន​អះអាង​ថា​ការ​ចូល​កាន់​កាប់​ដោយ​ងាយ​ស្រួល​នេះ​គឺ​បង្ក​ដោយ​ «ការ​សម​គំនិត​»​។ ស្រប​ពេល​ជា​មួយ​ការ​វាយ​លុក​ដ៏​រហ័ស​នេះ រដ្ឋាភិបាល​បណ្ដា​ប្រទេស​លោក​ខាង​លិច គឺ​កំពុង​ពន្លឿន​ផែនការ​ដើម្បី​ជម្លៀស​បុគ្គលិក​ស្ថានទូត ពលរដ្ឋ និង​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​បាន​ធ្វើ​ការ​ឱ្យ​ពួកគេ​។ កងទ័ព​អាមេរិក​បាន​មក​ដល់​ទីក្រុង​កាប៊ុល​ដើម្បី​ការពារ​ប្រតិបត្តិការ​និង​រក្សា​ការ​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ទីក្រុង​នេះ​។ កាល​ពី​ថ្ងៃ​សៅរ៍​ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​អនុម័ត​ការ​ដាក់​ពង្រាយ​ទាហាន​អាមេរិក​បន្ថែម​ ៥០០០ នាក់​ទៅ​អាហ្វហ្គានីស្ថាន​ដើម្បី​ជួយ​ជម្លៀស​ប្រជាជន​ និង​ធានា​ឱ្យ​មាន​ការ​ដក​ខ្លួន​មាន​ «សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​» របស់​បុគ្គលិក​យោធា​អាមេរិក​។ ការ​ដាក់​ពង្រាយ​នេះ​ នឹង​រួម​មាន​ទាហាន​ ១០០០ នាក់​មក​ពី​កង​ពល​ធំ​ឆត្រយោង​ទី​៨២​។ សារព័ត៌មាន​អង់គ្លេស​បាន​រាយការណ៍​ថា​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​គេ​រំពង​ថា​នឹង​ចាកចេញ​ពី​ប្រទេស​នេះ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​។ អង់គ្លេស​ ដែល​បាន​បញ្ជូន​ទាហាន​បន្ថែម​ចំនួន​ ៦០០ នាក់​ បាន​ពន្លឿន​ការ​ខ្លួន​ជនជាតិ​អង់គ្លេស​ដោយ​សារ​ការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​អាកាសយានដ្ឋាន​ក្នុង​ដៃ​ក្រុម​តាលីបង់​៕

  • យន្តហោះពន្លត់អគ្គិភ័យរុស្ស៊ី ធ្លាក់នៅភាគខាងត្បូងប្រទេសតួកគី

    យន្តហោះពន្លត់អគ្គិភ័យរុស្ស៊ី ធ្លាក់នៅភាគខាងត្បូងប្រទេសតួកគី

    ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​និយាយ​ថា​ យន្តហោះ​ពន្លត់​អគ្គិភ័យ​ Be-200 ​របស់​ខ្លួន​ បាន​ធ្លាក់​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​តួកគី​កំឡុង​ពេល​បំពេញ​បេសកកម្ម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់​ Bertiz ​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​ ដោយ​សម្លាប់​មនុស្ស​ទាំង​ ៨​ នាក់​នៅ​លើយ​ន្ត​ហោះ​។​ ​ ក្រសួងដដែល​ថា​ អ្នក​ដែល​ស្លាប់​រួម​មាន​ជន​ជាតិ​រុស្ស៊ី​ ៥​ នាក់​ និង​តួកគី​ ៣ ​នាក់​។​ យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​របស់​តួកគី​ មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ថា​យន្តហោះ​នេះ​ធ្លាក់​បណ្ដាល​មក​ពី​អ្វី​នោះ​ទេ​ ប៉ុន្តែ​ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​តែ​ដំណើរការ​ការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​។​ Be-200​ គឺ​ជា​យន្តហោះ​ ដែល​មាន​ម៉ាស៊ីន​ពីរ​​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ និង​ប្រទេស​ដទៃ​ទៀត​ដើម្បី​ពន្លត់​ភ្លើង​ឆេះ​ព្រៃ ​និងអាចហោះ​ហើរ​បាន​ច្រើន​ជើង​ ដោយ​​មាន​សមត្ថភាព​ទម្លាក់​ទឹក​បាន​រហូត​ដល់​ ២៧០ ​តោន​​ក្នុង​​​បេសកកម្ម​​តែ​​មួយ​​​។ ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​មេឌីទែរ៉ាណេ​របស់​ប្រទេស​ទួរគី​ បាន​ចាប់​ផ្តើម​កាល​ពី​ចុង​ខែ​កក្កដា​ ដោយ​ដុត​បំផ្លាញ​ព្រៃ​ឈើ​រាប់​ពាន់​ហិចតា​ ដែល​ភាគ​ច្រើន​នៅ​ខេត្ត​ជាប់​សមុទ្រ​រួម​មាន​ខេត្ត​ Mugla ​​និង​ Antalya​ ​និង​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៨ ​នាក់​។​  អ្នក​ជំនាញ​ខាង​អាកាសធាតុ​និយាយ​ថា​ គ្មាន​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​នោះ​ទេ​ដែល​ថា​ការ​ប្រែប្រួល​អាកាស​ធាតុ​ពី​ការ​ដុត​ធ្យូង​ថ្ម​ ប្រេង​ ​និង​ឧស្ម័ន​ធម្មជាតិ​ ជា​កត្តា​ជំរុញ​ឱ្យ​មាន​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​ដូច​ជា​រលក​កំដៅ​ គ្រោះរាំង​ស្ងួត​ ភ្លើង​ឆេះ​ព្រៃ​ ទឹក​ជំនន់​ និង​ព្យុះ​។​

  • វីតធឺរបិទគណនីបក្សប្រឆាំងរបស់ឥណ្ឌា ជុំវិញការបង្ហាញអត្តសញ្ញាណកុមារីដែលរងគ្រោះដោយការរំលោភ និងសម្លាប់

    វីតធឺរបិទគណនីបក្សប្រឆាំងរបស់ឥណ្ឌា ជុំវិញការបង្ហាញអត្តសញ្ញាណកុមារីដែលរងគ្រោះដោយការរំលោភ និងសម្លាប់

    ញូវដេលី៖​ ​គណបក្ស​សមាជជាតិ​ឥណ្ឌា​ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​ឥណ្ឌា​ បាន​ចោទ​ប្រកាន់​​ Twitter ​ថា​បាន​រារាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ក្រោយ​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​មួយ​នេះ​ ​ចាត់​វិធានការ​ប្រឆាំង​នឹង​ធ្វីត​រាប់​រយ​ដែល​បង្ហាញ​អត្តសញ្ញាណ​ក្រុម​គ្រួសារ​របស់​កុមារី​ម្នាក់​ដែល​ត្រូវ​បាន​​រំលោភ​ និង​សម្លាប់​។ ​ចំណាត់​ការ​របស់​ Twitter ​​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ពី​ទី​ភ្នាក់ងារ​ការពារ​កុមារ​របស់​ឥណ្ឌា​ ដើម្បី​បិទ​រាល់​ធ្វីត​ដែល​ខ្លួន​​និយាយ​ថា​ បាន​បង្ហាញ​អត្តសញ្ញាណ​ក្មេង​ស្រី​អាយុ​ ៩ ​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ទីក្រុងញូវ​​ដេលី​កាល​​​ពី​ដើម​ខែ​នេះ​។​ ​ ​​កាល​ពី​ថ្ងៃ​ទី​ ៤​ ខែ​សីហា មេ​ដឹក​នាំ​សភា​ជាន់​ខ្ពស់​ និង​ជា​សមាជិក​នៃ​គណបក្ស​សមាជជាតិ​ ​លោក​ Rahul Gandhi ​បាន​បង្ហោះ​នៅ​បណ្ដាញ​សង្គម​ធ្វីតធឺរ​ដោយ​ភ្ជាប់​នូវ​រូប​ថត​របស់​លោក​ជាមួយ​ឪពុក​ម្ដាយ​របស់​ក្មេង​ស្រី​ជន​រង​គ្រោះ ​និង​សរសេរ​ថា​ «​ទឹក​ភ្នែក​របស់​​ឪពុក​ម្ដាយ​បង្ហាញ​ពី​រឿង​មួយ​ គឺ​កូន​ស្រី​របស់​ពួក​គេ​ ជា​កូន​ស្រី​របស់​ប្រទេស​នេះ​ សម​នឹង​ទទួល​បាន​យុត្តិធម៌​»​។​   អ្នក​នាំ​ពាក្យ​គណបក្ស​ លោក ​Rohan​ Gupta ​និយាយ​ថា​ ​​ក្រោយ​ពី​​របស់​លោក​ Gandhi ​បាន​បង្ហោះ​បែប​នេះ​ គណនី​របស់​ខ្លួន​ចំនួន​ ៥ ០០០ ​ត្រូវ​បាន​បិទ​។ ​លោក​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​នេះ​ថា​ «​ធ្វើ​សកម្មភាព​ក្រោម​សម្ពាធ​របស់​រដ្ឋាភិបាល​»។​ ​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ធ្វីតធឺរ​និយាយ​ថា​ ខ្លឹមសារ​ជាក់​លាក់​ដែល​​ស្ថាប័ន​សិទ្ធិ​កុមារ​របស់​ឥណ្ឌា​បាន​ដៅ​ ត្រូវ​បាន​ពិនិត្យ​ និង​ចាត់​ទុក​ថា​បាន​រំលោភ​លើ​ច្បាប់​របស់​ក្រុម​ហ៊ុន​ ព្រោះ​វា​អាច​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ឪពុក​ម្ដាយ​ជន​រង​គ្រោះនៃ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​។​ ​​យោង​តាម​ច្បាប់​របស់​ធ្វីតធ័រ​ ប្រសិន​បើ​អ្នក​ប្រើប្រាស់​បង្ហោះ​អ្វី​ដោយ​បំពាន​គោលការណ៍​របស់​ខ្លួន​ ហើយបើ​​មិន​​លុប​ចោល​ទេ​ ​នោះ​ក្រុម​ហ៊ុន​នឹង​បិទ​គណនី​​។…