-
ថៃសម្រេចការចាក់វ៉ាក់សាំងកូវីដជាង២២លានម្ជុលហើយ វ៉ាក់សាំង៤ប្រភេទ

ទីភ្នាក់ងារសារព័ត៌មាន The Nation បានចេញផ្សាយ នាថ្ងៃទី១៥ សីហា ២០២១នេះថា វ៉ាក់សាំងកូវីដ១៩ ចំនួនជាង២២.៥០លានម្ជុលហើយដែលត្រូវបានចាក់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសថៃ ដោយផ្អែកតាមរបាយការណ៍របស់ក្រសួងអប់រំជាន់ខ្ពស់ វិទ្យាសាស្ត្រ ស្រាវជ្រាវនិងនវានុវត្តន៍។ ប្រភពថា គិតត្រឹមថ្ងៃសុក្រទី១៣ សីហា មនុស្ស ១៧,២៣៩,៥៩៣នាក់ ឬ២៦ភាគរយនៃចំនួនប្រជាជនសរុបបានចាក់វ៉ាក់សាំង ដូសទី១ ខណៈមនុស្ស៤,៨៥៥,០០០ ឬ ៧.៣ភាគរយបានចាក់វ៉ាក់សាំងដូសទី២ ហើយមនុស្ស៤១៤០៦៦នាក់ ឬ ០.៦ភាគរយបានចាក់ដូសទី៣ នាំឲ្យចំនួនវ៉ាក់សាំងសរុបដែលបានចាក់គឺមាន ២២,៥០៨,៦៥៩ដូសហើយ។ វ៉ាក់សាំងចាក់ច្រើនជាងគេគឺវ៉ាក់សាំង ស៊ីណូវ៉ាក់ បន្ទាប់មកគឺវ៉ាក់សាំង Astrazeneca បន្ទាប់មកទៀត គឺវ៉ាក់សាំងស៊ីណូហ្វាម ខណៈវ៉ាក់សាំងអាមេរិក Pfizer តិចជាងគេ៕
-
រញ្ជួយដីនៅប្រទេសហៃទីសម្លាប់មនុស្សជាង ៣០០នាក់

ហៃទី៖ យ៉ាងហោចណាស់មានមនុស្ស ៣០៤នាក់ ស្លាប់ និងរបួស ១ ៨០០នាក់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ ភាគខាងលិច នៃប្រទេសហៃទីកាលពីព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៤ខែសីហា ឆ្នាំ២០២១។គ្រោះរញ្ជួយដីនេះ បានវាយប្រហារលំនៅដ្ឋានប្រជាពលរដ្ឋក្នុងទីក្រុង ដោយផ្តួលរលំ និងបំផ្លាញអគារ រួមទាំងព្រះវិហារ និងសណ្ឋាគារជាច្រើនទៀត។ប្រមុខរដ្ឋាភិបាលនៃប្រទេសហៃទី លោក អារៀល ហេនរី (Ariel Henry) បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែ ដោយសារមាន «ការខូចខាតយ៉ាងច្រើន» ៕
-
អភិបាលខេត្តព្រះវិហារ ទទួលបានសម្ភារៈទ្រទ្រង់លើវិស័យសុខាភិបាល ស្របពេល មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កំពុងប្រឈមនឹងការខ្វះខាត !

ដោយ៖ ឡុង សំបូរខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ រួមទាំងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត បានអញ្ជើញទទួលគ្រែបត់ ( ប៉ៅអ៊ី ) ដែលមានចំនួនជាង ៧០០គ្រែ ក្រោមការចូលរួមចំណែកឧបត្ថម្ភក្នុងវិស័យមនុស្សធម៌ ពីតាមបណ្តាមន្ទីរ និងអង្គភាពនានា ដែលចំណុះឲ្យរដ្ឋបាលខេត្តព្រះវិហារ។សម្ភារៈដែល អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ទទួលបានពីថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពចំណុះរដ្ឋបាលខេត្តនោះ គឺមានចំនួន ៧២០គ្រែបត់ ដែលការឧបត្ថម្ភនោះ បានធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃបន្តបន្ទាប់គ្នា គឺ ចាប់ពីថ្ងៃទី ១១សីហា ដល់ថ្ងៃទី១៣សីហាឆ្នាំ២០២១ នៅសាលាខេត្តព្រះវិហារ។មន្ទីរ និងអង្គភាពដែលឧបត្ថម្ភគ្រែបត់ទាំង ៧២០គ្រែនោះ រួមមាន៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គ្រែបត់ចំនួន ១០០ ,មន្ទីរអប់រំយុវជន និងកីឡាខេត្ត ចំនួន ១០០គ្រែ ,មន្ទីរផែនការខេត្ត ចំនួន ៣០គ្រែ ,មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត ចំនួន ៤០គ្រែ ,អង្គភាពពន្ធនាគារខេត្ត ចំនួន…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គោរពថ្លែងអំណរគុណដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារជូនពរលោកជំទាវ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារគោរពថ្លែងអំណរគុណដល់ សម្តេចវិបុសេនាភក្តី សាយ ឈុំ ដែលបានផ្ញើសារជូនពរលោកជំទាវ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៩ឆ្នាំ។ នេះបើតាមលិខិតថ្លែងអំណរគុណ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ ឆ្លើយតបនឹងសារជូនពររបស់សម្តេចវិបុសេនាភក្តី សាយ ឈុំ លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ជូនពរដល់សម្តេចវិបុលសេនាភ្កី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ មានសុខភាពល្អបរិបូរណ៍ កម្លំាងមាំមួន និងទទួលបានជោគជ័យ គ្រប់ភារកិច្ច៕
-
ប្រទេសថៃឆ្លងថ្មីជាង២.២ម៉ឺននាក់ និងស្លាប់២១៧នាក់ទៀត ២៤ម៉ោង

ក្រសួងសុខាភិបាលប្រទេសថៃបានរាយការណ៍ នាព្រឹកថ្ងៃសៅរ៍ ទី១៤ សីហា ២០២១នេះថា មានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន២១៧នាក់ទៀត និងឆ្លងចំនួន២២០៨៦នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍។ ប្រភពថា ក្នុងចំណោមឆ្លងថ្មីទាំងជាង២.២ម៉ឺននាក់ នៅតែមាន២៧០នាក់ ឆ្លងក្នុងពន្ធនាគារដែរ។ ជាមួយគ្នានេះ ក្នុងពេល២៤ម៉ោងមកនេះ ក៏មានអ្នកជំងឺ២៣៦៧២នាក់ទៀត ជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យហើយដែរ។ ចាប់តាំងពីរលកទី៣ កាលពីថ្ងៃទី១ មេសាមក ថៃឆ្លងថ្មីជាង៨៥ម៉ឺននាក់ ជាជាង៦៤ម៉ឺននាក់៕
-
ស្វីសជូនវៀតណាមសម្ភារវេជ្ជសាស្ត្រជាង៥លានដុល្លារ AstraZeneca ជាង១លានដូសទៀតមកដល់ដែរ

ក្រសួងសុខាភិបាលប្រទេសវៀតណាមបានទទួលសម្ភារវេជ្ជសាស្ត្រ តម្លៃប្រមាណ៤.៩លានហ្វ្រង់ ឬ ៥.៣លានដុល្លារអាមេរិក ពីរដ្ឋាភិបាលស្វីស កាលពីថ្ងៃសុក្រ ទី១៣ សីហាម្សិលមិញ ក៏ចំពេលដែលវ៉ាក់សាំង AstraZeneca ប្រភេទចំនួន១.១លានដូសទៀតត្រូវបានបញ្ជូនមកដល់វៀតណាម ណាថ្ងៃដដែលនោះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VNexpress។ ប្រភពថា សម្រាប់ជំនួយរបស់ស្វីស រួមមានម៉ាស៊ីនផលិតអ៊ុកស៊ីសែន ៣០ឈុត ឧបករណ៍តេស្តរហ័ស៥០ម៉ឺនប្រអប់ និងម៉ាស់វេជ្ជសាស្ត្រ ៣០ម៉ឺនបន្ទះ។ សម្រាប់វ៉ាក់សាំងជាង១លានដូសទៀត ដែលដឹកទៅដល់វៀតណាមនេះ គឺជាបាច់ទី៨ហើយ ក្នុងចំណោម៣០លានដូស ដែលក្រុមហ៊ុន AstraZeneca ចុះកុងត្រាជាមួយក្រុមហ៊ុនវៀតណាម VNVC ក្នុងការផ្គត់ផ្គង់៕
-
ចិនទម្លាក់សហរដ្ឋអាមេរិកក្លាយជាប្រទេសមានក្រុមហ៊ុនច្រើនជាងគេក្នុងបញ្ជី Fortune Global 500 ដ៏ល្បីរបស់ពិភពលោក (មានវីដេអូ)

អន្តរជាតិ៖ ចិនបានទម្លាក់អង់គ្លេស និងសហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានក្រុមហ៊ុនច្រើនជាងគេ ដែលជាប់ឈ្មោះក្នុងបញ្ជីក្រុមហ៊ុនរកចំណូលបានខ្ពស់ៗបំផុតលើពិភពលោកទាំង ៥០០ ហៅថា «Fortune Global 500» របស់ទស្សនាវដ្តី Fortune ។ យោងតាមលទ្ធផលនៃបញ្ជី Fortune Global 500 ប្រចាំឆ្នាំនេះ សហរដ្ឋអាមេរិកមិនមានក្រុមហ៊ុនធំជាងគេនៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Fortune នោះទេ ។ ប្រទេសចិនស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥០០ នៅលើពិភពលោក ដោយ ១២៩ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ឥឡូវនេះជាកម្មសិទ្ធិរបស់ជនជាតិចិន ខណៈដែលសហរដ្ឋអាមេរិកមានតែក្រុមហ៊ុន ១២១ ប៉ុណ្ណោះ នៅក្នុងបញ្ជី Fortune Global 500 ។ កាលពី ២០ ឆ្នាំមុន ប្រទេសចិនមានតែក្រុមហ៊ុនចំនួន ៨ ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងបញ្ជី Fortune Global 500 នេះបើវិលត្រឡប់ទៅកាលពីឆ្នាំ ១៩៩៩ ។ អ្វីដែលគួរអោយភ្ញាក់ផ្អើល! ប៉ុន្តែ, ការរង់ចាំ និងមានច្រើនទៀត ។ មានបញ្ជីមួយផ្សេងទៀតដែលខ្ញុំចង់និយាយ…
-
ទីបំផុតអាជ្ញាធរសុខាភិបាលអាមេរិកអនុម័តអោយចាក់វ៉ាក់សាំង Covid-19 ដូសទី៣ដល់មនុស្សមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ (មានវីដេអូ)

អាមេរិក៖ នៅទីបំផុតទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានសម្រេចអនុម័តអោយចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣របស់ក្រុមហ៊ុន Pfizer និង Moderna ជូនដល់ពលរដ្ឋអាមេរិកដែលមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ ។ ក្រៅពីសហរដ្ឋអាមេរិក បណ្តាប្រទេសមួយចំនួនទៀតដូចជា អ៊ីស្រាអែល និងអាល្លឺម៉ង់ក៏មានផែនការដូចគ្នាទៅនឹងសហរដ្ឋអាមេរិកផងដែរ ឬបានចាត់ចែងការចាក់វ៉ាក់សាំងដូសទី ៣ រួចហើយ ដើម្បីជៀសវាងវិបត្តិមួយទៀត ដោយសារតែវីរុសបំប្លែងថ្មី Delta ដែលកំពុងឆ្លងរីករាលដាលពាសពេញពិភពលោក ។ ទីភ្នាក់ ងារចំណីអាហារ និងឱសថអាមេរិក (FDA) បញ្ជាក់ថា ការអនុញ្ញាតខាងលើនេះធ្វើឡើងនៅក្រោមលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer និង Moderna ចាប់ពីចុងសប្ដាហ៍នេះតទៅ ។ ប្រជាជនអាមេរិកមួយចំនួន ដែលមានជំងឺប្រចាំកាយ ក្រោយទទួលការវះកាត់ប្ដូរអវៈយវៈ ឬអ្នកទាំងឡាយណាដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានប្រព័ន្ធភាពសុំាទន់ខ្សោយនោះ នឹងទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ។ ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានអំពាវនាវអោយបណ្ដាប្រទេសទាំងឡាយ ពន្យារពេលការចាក់វ៉ាក់សាំងដូសទី ៣ រហូតដល់ចុងខែកញ្ញាខាងមុខនេះ ៕ ប្រភព៖ CNA
-
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ថ្កោលទោសក្រុមតាលីបង់ (មានវីដេអូ)

អាមេរិក៖ មន្រ្តីការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាននិងកំពុងពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍មួយ ដែលនឹងថ្កោលទោសការវាយប្រហាររបស់ក្រុមតាលីបង់ទៅលើបណ្តាទីក្រុងជាច្រើន ដោយបណ្តាលអោយមានជនស៊ីវិលស្លាប់ និងរងរបួស ក៏ដូចជាគំរាមដាក់ទណ្ឌកម្មចំពោះការរំលោភបំពាន និងសកម្មភាពដែលបង្កហានិភ័យដល់សន្តិភាព និងស្ថិរភាពរបស់ប្រទេសអាហ្វហ្គានីស្ថាន ។ សេចក្តីថ្លែងការណ៍ជាផ្លូវការ ដែលព្រាងដោយប្រទេសអេស្តូនី និងន័រវ៉េស និងឃើញដោយសារព័ត៌មានរ៉យទ័រផងនោះ ត្រូវបានព្រមព្រៀងដោយមានការឯកភាពពីសមាជិកចំនួន ១៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ សេចក្តីព្រាងសេចក្តីថ្លែងការណ៍នេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ក្រុមអ៊ីស្លាមអេមីរ៉ាត់អាហ្វហ្គានីស្ថានមិនត្រូវបានទទួលស្គាល់នៅអង្គការសហប្រជាជាតិឡើយ ហើយអង្គការអន្តរជាតិនេះក៏បានប្រកាសទៀតថា ខ្លួននឹងមិនទទួលយក និងមិនគាំទ្រការបង្កើតរដ្ឋាភិបាលណាមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានកំណត់តាមរយៈកម្លាំងយោធា ឬការស្តារឡើងវិញនូវក្រុមរដ្ឋអ៊ីស្លាមអេមីរ៉ាត់អាហ្វហ្គានីស្ថានឡើយ ។ គួរកត់សម្គាល់ មកទល់ពេលនេះ ក្រុមតាលីបង់បានគ្រប់គ្រង២ភាគប៣នៃប្រទេស ខណៈដែលកងកម្លាំងរដ្ឋាភិបាលបានដកថយស្ទើរតែគ្រប់តំបន់ទាំងអស់ លើកលែងតែទីក្រុងកាប៊ុលប៉ុណ្ណោះ ដែលជាទីក្រុងតែមួយគត់ មិនទាន់ត្រូវបានវាយប្រហារដោយផ្ទាល់ ៕ ប្រភព៖ Reuters
-
អាមេរិកប្រកាសផ្តល់ជំនួយ៥៥លានដុល្លារ ដល់ថៃនិងមីយ៉ាន់ម៉ា

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ Linda Thomas-Greenfield បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះថា អាមេរិកនឹងផ្តល់ជំនួយ៥៥លានដុល្លារអាមេរិក សម្រាប់កិច្ចការមនុស្សធម៌និងឆ្លើយតបបញ្ហាកូវីដ១៩ ជូនប្រទេសថៃ និងមីយ៉ាន់ម៉ា។ ក្នុងចំណោមនេះ ៥០លានដុល្លារគឺជួយសម្រាប់កិច្ចការមនុស្សធម៌ នៅមីយ៉ាន់ម៉ា ខណៈ៥លានដុល្លារ គឺសម្រាប់ជួយថៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកស្រី Linda Thomas-Greenfield បានមានប្រសាសន៍ថា «ប្រធានាធិបតី ចូ បៃឌិន បានបង្ហាញច្បាស់ហើយថា យើងចាត់ទុកបណ្តាសម្ពន្ធមិត្តរបស់យើងជាចំណុចកណ្តាលនៃគោលនយោបាយការបរទេស។ ហើយ ខ្ញុំក៏មានអារម្មណ៍ថា វាគឺជារឿងសំខាន់ក្នុងការគិតមកដល់ថៃ ដើម្បីបញ្ជាក់ជាថ្មី និងពង្រឹងសម្ពន្ធភាពយូរអង្វែងរវាងប្រទេសទាំងពីរ និងដើម្បីបង្ហាញពីតួនាទីរបស់យើង នៅតំបន់អាស៊ីអាគ្នេយ៍ និង អាស៊ាន»។ លោកស្រី Linda Thomas-Greenfield បានបន្ថែមទៀតថា លោកស្រីបានជួបនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ហើយផ្សាភ្ជាប់ការប្រឹងប្រែងរបស់អាមេរិកក្នុងការឈរជាមួយប្រជាពលរដ្ឋថៃ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ទាក់ទងនឹងបញ្ហាមីយ៉ាន់ម៉ា លោកស្រី Linda Thomas-Greenfield ថា រដ្ឋប្រហារនៅមីយ៉ាន់ម៉ា និងវិបត្តិមនុស្សធម៌ស្របពេលជាមួយនឹងបញ្ហាកូវីដ១៩នោះ ប្រទេសថៃដើរតួនាទីជាជួរមុខ ក្នុងការឆ្លើយតបចំពោះបញ្ហាទាំងពីរនេះ។ លោកស្រីអះអាងទៀតថា លោកស្រីបានជួបបណ្តាតំណាងអង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងបណ្តាទីភ្នាក់ងារផ្សេងៗទៀត នៅប្រទេសថៃ…