-
កំណើនករណីឆ្លងកូវីដ-១៩ ទៅលើកុមារជំរុញអោយមានយុទ្ធនាការវ៉ាក់សាំងបន្ថែមនៅសហរដ្ឋអាមេរិក

មន្រ្តីសុខាភិបាលអាមេរិកកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងទៅលើកុមារបន្ថែមទៀតដោយសារករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍បានគំរាមកំហែងដល់ឱកាសសម្រាប់ការបើកសាលាឡើងវិញ។ តាមការរាយការណ៍រាយការណ៍របស់សារព័ត៌មាន Financial Times ក្រុមគ្រូពេទ្យនៅទូទាំងសហរដ្ឋអាមេរិកមើលឃើញថា ចំនួនកុមារដែលត្រូវព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩ កំពុងមានការកើនឡើង។ លោក Miguel Cardona រដ្ឋមន្រ្តីក្រសួងអប់រំអាមេរិកបានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា៖ «យើងប្តេជ្ញានឹងព្យាយាមបង្កើនការចែកចាយវ៉ាក់សាំងការពារកូវីដ-១៩ ទៅកុមារអោយចំនួនមានការកើនឡើងទ្វេដងដើម្បីធានាថាពួកគេនឹងទទួលបានការការពារបន្ថែមទៀត នៅពេលពួកគេត្រឡប់ទៅសាលារៀនវិញ» ។ លោក Cardona បានហៅការទទួលចាក់វ៉ាក់សាំងថាជាឧបករណ៍ខ្លាំងបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងអាចផ្តល់ឱកាសអោយសិស្សចូលសិក្សានៅក្នុងថ្នាក់រៀន ក៏ដូចជារត់់លេងនៅក្នុងបរិវេណសាលា និងលេងកីឡាជាមួយមិត្តភក្តិរបស់ពួកគេ ។ ចំណែកយុទ្ធសាស្រ្តបន្ថែមដែលអាចជម្រុញអោយកុមារទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រដ្ឋបាល Biden បានប្រើប្រាស់វិធីសាស្រ្តដោយយកអ្នកដែលមានប្រជាប្រិយភាពនៅក្នុងបណ្តាញសង្គម TikTokម្នាក់ដើម្បីផ្សាយពីមាតិកាលើកទឹកចិត្តដល់កុមារក្នុងការទទួលការចាក់វ៉ាក់សាំងកូវីដ-១៩។ តាមតួលេខរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក(CDC)បានអោយដឹងថា ក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំតដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញមានត្រឹមតែ ៣១ ភាគរយប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា នៅសប្តាហ៍ដំបូងនៃខែសីហាជាមធ្យមមានកុមារចំនួន ២១៦ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជារៀងរាល់ថ្ងៃដោយសារឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក នេះបើយោងតាម CDC។ លោកស្រី Inci Yildirim អ្នកឯកទេសខាងជំងឺឆ្លងកុមារនៅគ្លីនិករបស់សាលាវេជ្ជសាស្រ្ត Yale បានឃើញមានអ្នកជំងឺកូវីដ-១៩ វ័យក្មេងជាច្រើននាក់ក្នុងរយៈពេលមួយខែចុងក្រោយនេះ។ លោកស្រីបាននិយាយថា លោកស្រីឃើញថាអ្នកជំងឺវ័យក្មេងទាំងនោះបានបញ្ចេញរោគសញ្ញាលឿនជាងមុន។ គិតត្រឹមថ្ងៃទី ៥…
-
ចំនួនអ្នកស្លាប់កើនឡើងដល់១,២៩៧នាក់ ខណៈក្រុមសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិតក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសហៃទី

ហៃទី៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏សាហាវនៅហៃទី បានកើនឡើងដល់១,២៩៧នាក់គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ខណៈដែលប្រទេសជិតខាងបានប្រញាប់ប្រញាល់បញ្ជូនជំនួយ និងក្រុមអ្នកជួយសង្គ្រោះអោយព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតដែលកប់នៅក្រោមកម្ទេចកម្ទី នៅមុនព្យុះត្រូពិកវាយប្រហារប្រទេសនេះ ។ នៅ Les Cayes ជាទីក្រុងមាត់សមុទ្រដែលមានប្រជាជនចំនួន៩ម៉ឺននាក់ ក្រុមអ្នកជួយសង្គ្រោះពាក់មួកពណ៌ក្រហម និងអាវពណ៌ខៀវបានទាញសាកសពចេញពីគំនរបាក់បែកនៃអាគារមួយ ខណៈដែលមានគ្រឿងចក្រមេកានិចពណ៌លឿងនៅក្បែរនោះបានជួយផ្លាស់ប្តូរកម្ទេចកម្ទី ។ នាយករដ្ឋមន្រ្តីហៃទីលោក Ariel Henry ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Les Cayes បាននិយាយថា យើងត្រូវតែធ្វើការជាមួយគ្នា ដើម្បីផ្តល់ការឆ្លើយតបដែលឆាប់រហ័ស និងមានប្រសិទ្ធភាពចំពោះស្ថានភាពធ្ងន់ធ្ងរបំផុតនេះ ។ គួរកត់សម្គាល់ បើតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី USGS របស់សហរដ្ឋអាមេរិកនោះ គ្រោះមហន្តរាយរញ្ជួយដីក្នុងកម្រិត៧.២រ៉ិកទ័រខាងលើនេះ បានកើតឡើងនៅតំបន់ភាគនិរតីប្រទេសហៃទីដោយចំណុចរំញ័ររបស់វា ស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រពីក្រុងឈ្មោះថា ប៉េទីតត្រូ ដឺនីពប៉េស (Petit Trou de Nippes) នៅជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដី ដែលអាចបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ៕ ប្រភព៖ CNA
-
ក្រុងតូចៗនានាក្នុងភាគខាងជើងរដ្ឋកាលីហ្វូញ៉ា ប្រឈមមុខនឹងកង្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរ

សហគមន៍ Mendocino ដែលជាកូនក្រុងទេសចរណ៍តូចមួយនៅតាមបណ្ដោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក កំពុងជួបប្រទះនឹងកង្វះទឹកប្រើ ដោយសូម្បីតែភោជនីយដ្ឋាន ក៏តម្រូវឱ្យភ្ញៀវរបស់ខ្លួនប្រើប្រាស់បន្ទប់ទឹកចល័តតាមចិញ្ចើមផ្លូវ ខណៈនាយកដ្ឋានពន្លត់អគ្គីភ័យ ប្រាប់មន្រ្តីមន្ទីរឱ្យប្រយ័ត្នចំពោះបំពង់ម៉ាស៊ីនទឹកក្រោមដីរបស់ខ្លួន ក្រែងលោមានអ្នកលួចបូមទឹក។ កង្វះទឹកក្នុងក្រុងនេះ គឺជាឧទាហរណ៍យ៉ាងច្បាស់មួយសម្រាប់អ្វីដែលក្រុងដាច់ស្រយាលផ្សេងទៀតនៅរដ្ឋកាលីហ្វ័រញ៉ា កំពុងជួបប្រទះ ស្របពេលដែលរដ្ឋមួយនេះធ្លាក់ចូលទៅក្នុងគ្រោះរាំងស្ងួតជាថ្មី។ អណ្តូងជីកដោយដៃអាយុកាលរាប់សតវត្សរ៍ក្នុងក្រុងបានរីងស្ងួត បង្ខំឲ្យអ្នកស្រុក ផ្ទះសំណាក់ និងភោជនីយដ្ឋាននានា ទិញទឹកដែលដឹកចេញពីកន្លែងឆ្ងាយៗក្នុងតម្លៃពី ២០ ទៅ ៤៥ សេនក្នុងមួយហ្គាឡុងដោយគ្មានជម្រើស។ លោកស្រី Julian Lopez ម្ចាស់ភោជនីយដ្ឋាន Café Beaujolais ក្នុងក្រុងភាគខាងជើងក្រុងសាន់ហ្វ្រាន់ស៊ីស្កូមួយនេះ និយាយថា៖ «យើងមានការភ័យខ្លាច ថានឹងមានពេលដែលយើងគ្មានទឹកទាល់តែសោះ ហើយមានតែមនុស្សមានលុយទេ ដែលអាចមានលទ្ធភាពប្រើ»។ អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom កាលពីខែឧសភា បានប្រកាសភាពអាសន្នគ្រោះរាំងស្ងួតនៅក្នុងចំនួន ៥០ នៃស្រុកទាំង ៥៨ របស់រដ្ឋកាលីហ្វ័រញ៉ា ដែលស្មើនឹងប្រមាណ ៤២% នៃប្រជាជនរដ្ឋ ដោយលើកលែងតែក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងក្រុងនៅភាគខាងត្បូងនៃរដ្ឋនេះប៉ុណ្ណោះ។ ហើយកាលពីនៅខែមេសាក្រុង Mendocino និងក្រុង Sonoma បានប្រកាសអាសន្នមុនគេ។ រហូតដល់ខែកក្កដា អភិបាលរដ្ឋដដែលបានប្រកាសម្ដងទៀត…
-
លោក Ashraf Ghani ៖ ក្រុមតាលីបង់បានទទួលជ័យជំនះហើយ ក្រោយពួកគេចូលគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្កានីស្ថាន

កាប៊ុល៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសថា ក្រុមតាលីបង់បានឈ្នះហើយ ខណៈដែលក្រុមសកម្មប្រយុទ្ធបានចូលរដ្ឋធានីកាប៊ុល ពោលគឺជិត២០ឆ្នាំបន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីអំណាចដោយការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិក ។ លោក Ghani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ក្រុមតាលីបង់បានឈ្នះដោយការវិនិច្ឆ័យលើផ្លែដាវ និងកាំភ្លើងរបស់ពួកគេ… ហើយឥឡូវនេះ ជាការទទួលខុសត្រូវចំពោះកិត្តិយស, ទ្រព្យសម្បត្តិ និងការការពារខ្លួនឯងរបស់ជនរួមជាតិ ។ លោកបានសង្កត់ធ្ងន់ថា លោកចាកចេញគឺដើម្បីការពារការបង្ហូរឈាម ។ យ៉ាងណាមិញ លោក Ghani មិនបាននិយាយថា លោកធ្វើដំណើរចាកចេញទៅណាទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយឈានមុខរបស់អាហ្វហ្កានីស្ថាន Tolo News បានអោយដឹងថា លោកបានធ្វើដំណើរទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន ។ ហើយបើតាមក្រសួងការបរទេសរុស្ស៊ីនោះ លោក Ghani ប្រហែលជាអាចភៀសខ្លួនតាមយន្ដហោះមួយគ្រឿងរបស់សហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថា មន្ត្រីពីរនាក់របស់ក្រុមតាលីបង់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នឹងមិនមានឡើយរដ្ឋាភិបាលបណ្ដោះអាសន្ន ពោលគឺពួកគេនឹងឡើងគ្រប់ គ្រងអាហ្វហ្កានីស្ថានទាំងស្រុងតែម្ដង ។ បើតាមមន្ត្រីដដែលនេះ ក្រុមតាលីបង់នៅពេលនេះបានគ្រប់គ្រងវិមានប្រធានាធិបតីហើយ តែខាងរដ្ឋាភិបាលទីក្រុងកាប៊ុលមិនទាន់ទទួលស្គាល់នៅឡើយទេ ៕ ប្រភព៖ Reuters
-
ប្រមុខអង្គការសហប្រជាជាតិជំរុញអោយក្រុមតាលីបង់រក្សាភាពអត់ធ្មត់ និងសម្តែងការព្រួយបារម្ភអំពីអនាគតរបស់ស្រី្ត និងក្មេងស្រីនៅអាហ្វហ្កានីស្ថាន

អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរេស បានជំរុញឱ្យក្រុមតាលីបង់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវប្រើការអត់ធ្មត់បំផុត ដើម្បីការពារអាយុជីវិត និងសម្តែងការព្រួយបារម្ភ ជាពិសេសអំពីអនាគតរបស់ស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក ស្ទេហ្វែន ឌូចារីក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅតែបន្តមានរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការរំលោភបំពាននៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នា ហើយថា លោក ហ្គូទែរេស មានការព្រួយបារម្ភ ជាពិសេសអំពីអនាគតរបស់ស្រី្ត និងក្មេងស្រី ដែលត្រូវតែទទួលបាននូវសិទ្ធិការពារជាដាច់ខាត ។ លោក ឌូចារីក បានសង្កត់ធ្ងន់ថា រាល់ការរំលោភបំពានទាំងអស់ត្រូវតែបញ្ឈប់ ហើយលោកថែមទាំងបានអំពាវនាវអោយក្រុមតាលីបង់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែធានាអំពីសិទ្ធិ និងសេរីភាពរបស់ប្រជាជនទាំងអស់ត្រូវបានគោរព ព្រមទាំងការការពារផងដែរ ។ គួរកត់សម្គាល់ ក្រុមតាលីបង់បានចូលទៅក្នុងរដ្ឋធានីកាប៊ុលហើយ នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២១នេះ និងអះអាងថាពួកគេបានគ្រប់គ្រងវិមានប្រធានាធិបតីបន្ទាប់ពីប្រធានាធិបតីអាហ្វហ្កានីស្ថានគាំទ្រដោយលោកខាងលិច លោក Ashraf Ghani ភៀសខ្លួនចេញពីប្រទេស ៕ ប្រភព៖ CNA
-
លោក អាសរ៉ាហ្វ ហ្កានី ទំនងជាលាលែងពីប្រធានាធិបតី ខណៈលោក អាម៉េដ ចាឡាលី អាចនឹងត្រូវបានតែងតាំងជាមេដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ យោងតាមប្រភពពីសារព័ត៌មានមិនផ្លូវការមួយចំនួនបានអោយដឹងថា ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក អាសរ៉ាហ្វ ហ្កានី នឹងលាលែងចេញពីតំណែង ដើម្បីត្រួសត្រាយផ្លូវកិច្ចចរចាផ្ទេរអំណាចដោយសន្តិវិធីជាមួយក្រុមតាលីបង់ ។ បើតាមសារព័ត៌មានរ៉យទ័រ អតីតរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្កានីស្ថាន លោក អាលី អាម៉េដ ចាឡាលី ទំនងជាអាចនឹងត្រូវបានតែងតាំងជាមេដឹកនាំរដ្ឋាភិបាលបណ្ដោះ អាសន្នថ្មីមួយក្នុងទីក្រុងកាប៊ុល ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធពីគ្រប់ទិសទីពីសំណាក់ក្រុមតាលីបង់ ។ ភ្លាមៗមិនទាន់មានការទទួលស្គាល់ថាតើក្រុមតាលីបង់យល់ព្រមលើការតែងតាំងលោក អាម៉េដ ចាឡាលី នោះទេ ប៉ុន្តែលោកត្រូវបានគេមើលឃើញជាបេក្ខជនមានសក្ដានុពលជាងគេ ៕ ប្រភព៖ Reuters
-
អាល្លឺម៉ង់បញ្ជូនយន្តហោះធុន A400M ទៅកាន់រដ្ឋធានីកាប៊ុល ដើម្បីជម្លៀសបុគ្គលិកស្ថានទូត និងជំនួយការអាហ្វហ្គានីស្ថានរបស់ខ្លួន

អាល្លឺម៉ង់៖ កងទ័ពអាល្លឺម៉ង់បាននិងកំពុងបញ្ជូនយន្តហោះដឹកជញ្ជូនធុនធំ A400M ទៅកាន់រដ្ឋធានីកាប៊ុល ដោយមានទាហានឆ័ត្រយោង៣០នាក់នៅលើយន្តហោះ ដើម្បីជម្លៀសបុគ្គលិកស្ថានទូត និងជំនួយការអាហ្វហ្គានីស្ថានរបស់ពួកគេ ខណៈដែលយុទ្ធជនតាលីបង់ឡោមព័ទ្ធរដ្ឋធានីរបស់ប្រទេសមួយនេះ ។ នេះបើតាមសេចក្តីរាយការណ៍របស់ Blid am Sonntag ។ អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់និយាយថា បេសកកម្មជម្លៀសខ្លួនត្រូវបានរៀបចំពេញមួយយប់ដោយមានភាពបន្ទាន់បំផុត ។ មន្ត្រីអាមេរិកបាននិយាយថា ពួកអ្នកការទូតត្រូវបានបញ្ជូនចេញពីស្ថានទូតទៅកាន់អាកាសយានដ្ឋាន។ ទាហានអាមេរិកច្រើនទៀតនឹងត្រូវបញ្ជូនមកជួយការជម្លៀស ក្រោយពីពួកតាលីបង់រុលមកកាន់រដ្ឋធានីលឿនដូចផ្លេកបន្ទោរតែក្នុងរយៈពេលប៉ុន្មានថ្ងៃ ។ មន្ត្រីក្រុមតាលីបង់ម្នាក់ក៏បានប្រាប់សារព័ត៌មានរ៉យទ័រដែរថា ក្រុមខ្លួនមិនចង់ឃើញការបាត់បង់អាយុជីវិតមនុស្សទេ តែក៏មិនមានប្រកាសបទឈប់បាញ់ដែរ ។នៅមិនទាន់មានការបញ្ជាក់អំពីស្ថានភាពរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អាសរ៉ាហ្វ ហ្គានី យ៉ាងណានៅឡើយទេ ៕ ប្រភព៖ Reuters
-
រដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្កានីស្ថានជំរុញអោយប្រជាជនក្នុងរដ្ឋធានីកាប៊ុល កុំមានការភិតភ័យ និងថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធី

អាហ្វហ្គានីស្ថាន៖ រដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Abdul Sattar Mirzakwal បានជំរុញឱ្យប្រជាជនក្នុងរដ្ឋធានីកាប៊ុលកុំមានការភិតភ័យ ដោយលោកអះអាងថានឹងមានការផ្ទេរអំណាចដោយសន្តិវិធីក្នុងប្រទេសអាហ្វហ្កានីស្ថាន។ ជាមួយគ្នានេះ មេដឹកនាំប្រយុទ្ធតាលីបង់បានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួនត្រូវបន្តស្ថិតនៅខាងក្រៅរដ្ឋធានីកាប៊ុល ដោយមិនត្រូវធ្វើការវាយប្រហារណាមួយឡើយ ខណៈដែលកិច្ចចរចាពីការផ្ទេរអំណាចដោយសន្តិវិធីកំពុងធ្វើឡើង។ ក្រុមអាហ្វហ្កានីស្ថានបានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់កំពុងឡោមព័ទ្ធរដ្ឋធានីកាប៊ុល ពីគ្រប់ទិស ។ ប៉ុន្តែបានសន្យាថា នឹងមិនធ្វើការវាយប្រហារនោះទេ ហើយក៏បានណែនាំឱ្យក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបញ្ចៀសអំពើហិង្សា និងផ្ដល់សុវត្ថិភាពសម្រាប់អ្នកដែលចង់ចាកចេញពីរដ្ឋធានីកាប៊ុល ។ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ប្រជាជនអាហ្វហ្គានីស្ថានបាននាំគ្នាសម្រុកចេញពីរដ្ឋធានីកាប៊ុល ទៅកាន់ទីជនបទ ដោយ សារពួកគេភ័យខ្លាចពីការវាយប្រហារពីក្រុមតាលីបង់ ៕ ប្រភព៖ Bloomberg
-
ក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន កំពុងចរចាពីការផ្ទេរអំណាច

អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យម្នាក់របស់ក្រុមតាលីបង់ និយាយថាក្រុមសកម្មប្រយុទ្ធមួយនេះកំពុងចរចាជាមួយរដ្ឋាភិបាលអាហ្វហា្កនីស្ថាន ឱ្យទម្លាក់អាវុធចុះចាញ់ដោយសន្តិវិធី ហើយថា ពួកគេគ្មានបំណងវាយយករដ្ឋធានីកាប៊ុលដោយកម្លាំងបាយនោះទេ។ រដ្ឋាភិបាលអាហ្វហ្កានីស្ថាននៅសល់តែរដ្ឋធានីកាប៊ុលតែមួយប៉ុណ្ណោះដែលជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ខ្លួន បន្ទាប់ពីទីក្រុង Jalalabad ជាទីក្រុងធំចុងក្រោយគេបង្អស់ធ្លាក់ចូលក្នុងដៃក្រុមតាលីបង់យ៉ាងងាយស្រួលដោយគ្មានការវាយប្រយុទ្ធគ្នា។ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Al Jazeera អ្នកនាំពាក្យក្រុមតាលីបង់បានបញ្ជាក់ថាយោធា មន្ត្រី និងកងកម្លាំងប្រដាប់អាវុធនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងទទួល បានការលើកលែងទោស។ អ្នកនាំពាក្យរូបនេះថែមទាំងបានអះអាងទៀតថាថ្នាក់ដឹកនាំតាលីបង់បានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួនបញ្ចៀស អំពើហិង្សាដោយនឹងមិនដណ្ដើមយកទីក្រុងកាប៊ុលដោយកម្លាំងបាយឡើយ រីឯប្រជាជនស៊ីវិល, អ្នកជំនួញ, ធនាគារទាំងអស់ដែលកំពុងស្ថិតនៅក្នុងទីក្រុងកាប៊ុល មិនចាប់បាច់ភិតភ័យទេ។ ប៉ុន្តែគេមិនទាន់ដឹងថារដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងយល់ព្រមចុះចាញ់ ឬក៏មិនបើកការវាយប្រហារទប់ទល់ជាមួយក្រុមតាលីបង់វិញ ដែរឬក៏យ៉ាងណា នោះទេ ហើយក៏គ្មាននរណាម្នាក់អាចធានាបាននោះដែរថាអំពើហិង្សានឹងមិនផ្ទុះឡើង ៕
-
វៀតណាមនឹងបញ្ជាទិញ Pfizer ថែម២០លានដូសទៀត

ទីភ្នាក់ងារសារព័ត៌មាន VNexpress បានចេញផ្សាយ នៅថ្ងៃទី១៥ សីហានេះថា រដ្ឋាភិបាលវៀតណាមនឹងបញ្ជាទិញវ៉ាក់សាំងអាមេរិក Pfizer ចំនួន២០លានដូសបន្ថែមទៀត ក្រោយពេលចុះកុងត្រាទិញ៣១លានដូស កាលពីខែឧសភា។ ក្រសួងសុខាភិបាលវៀតណាមថា នឹងចាប់ផ្តើមដំណើរការទិញនេះ ក្នុងពេលកាន់តែឆាប់ តាមលទ្ធភាព។ វៀតណាមដាក់ផែនការចាក់វ៉ាក់សាំង ៧០ភាគរយនៃចំនួនប្រជាជនសរុប។ ១លានដូសដំបូងនៃ Pfizer បានទៅដល់វៀតណាម កាលពីខែកក្កដា ហើយ៣លានដូសទៀត គ្រោងថា នឹងទៅដល់ ក្នុងខែសីហានេះ ហើយនៅសល់៤៧លានដូសទៀត នឹងទៅដល់ ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១នេះ។ វៀតណាមមានវ៉ាក់សាំង ១៩លានដូសហើយ រួមមាន AstraZeneca, Sputnik V, Pfizer, Moderna, and Sinopharm៕