Category: ព័ត៌មានអន្តរជាតិ

  • បារាំង​និង​ហុង​គ្រី​ផ្តល់​អំណោយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ប្រទេស​វៀតណាម​

    បារាំង​និង​ហុង​គ្រី​ផ្តល់​អំណោយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ប្រទេស​វៀតណាម​

    បារាំង​បាន​អះអាង​ថ្មីៗ​នេះ​ថា​ ​ខ្លួន​នឹង​បញ្ជូន​វ៉ា​ក់​សាំ​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៦​៧​ម៉ឺន​ដូ​ស​ ​ជូន​ទៅ​ប្រទេស​វៀតណាម​ ​ក្រោម​យន្ត​ការ​កូ​វ៉ា​ក់​នៃ​អង្គការសុខភាព​ពិភពលោក​ ​ខណៈ​ប្រទេស​ហុង​គ្រី​ក៏​សន្យា​ថា​ ​នឹង​បញ្ជូន​អំណោយ​វ៉ាក់សាំង​ចំនួន​១​០​ម៉ឺន​ដូ​ស​ ​ជូន​វៀតណាម​ដែរ​។​ ​ប្រធានាធិបតី​បារាំង​ ​E​m​man​u​e​l​ ​Ma​cron ​បាន​សរសេរ​នៅ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ​ថា​ ​«​ដើម្បី​យកឈ្នះ​ជំងឺរាតត្បាត​នេះ​ ​ច្រកចេញ​នៃ​វ៉ាក់សាំង​ចាំបាច់​ត្រូវតែ​ជា​លក្ខណៈ​សកល​និង​ស្មើភាព​។​ ​ហេតុនេះ​ហើយ​បារាំង​បាន​ចែករំលែក​វ៉ាក់សាំង​ ​៦​៧​ម៉ឺន​ដូ​ស​ ​ដល់​ប្រទេស​វៀតណាម​ ​ខណៈ​ដែល​វា​គឺជា​ផ្នែក​មួយ​នៃ​យន្ត​ការ​កូ​វ៉ា​ក់​»​។​ ​រីឯ​រដ្ឋាភិបាល​ហុង​គ្រី ​កាលពី​ពេលថ្មីៗនេះ​ ​បាន​ប្រកាស​ថា​ ​នឹង​ផ្តល់​អំណោយ​វ៉ាក់សាំង​ជូន​វៀតណាម​ចំនួន​១​០​ម៉ឺន​ដូ​ស​ ​គឺ​វ៉ាក់សាំង​ AstraZeneca ​រួម​ជាមួយនឹង​សម្ភារ​តេ​ស្ត​រហ័ស​ ​ចំនួន​១​០​ម៉ឺន​ប្រអប់​ដែរ​ ​នេះ​បើ​តាម​ក្រសួងការបរទេស​ហុង​គ្រី​ប្រកាស​។​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​២​ ​សីហា​ ​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ប្រជាពលរដ្ឋ​ ​ជាង​១​២​លាន​នាក់​ ​សម្រាប់​ដូ​ស​ទី​១​ ​ខណៈ​មនុស្សជា​ង​១​លាន​នាក់​បាន​ចាក់​គ្រប់​២​ដូ​ស​។​ ​វៀតណាម​ដាក់​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​មនុស្ស​៧​០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ខ្លួន​ ​៩​៦​លាន​នាក់​ ​ដោយ​ត្រូវការ​វ៉ាក់សាំង​កូ​វី​ដ​ ​ប្រមាណ​១​៥​០​លាន​ដូ​ស​ ​នៅ​ត្រឹម​ឆ្នាំ​២​០​២​២​៕​

  • ចិនទម្លាក់សហរដ្ឋអាមេរិកក្លាយជាប្រទេសមានក្រុមហ៊ុនច្រើនជាងគេក្នុងបញ្ជី Fortune Global 500 ដ៏ល្បីរបស់ពិភពលោក

    ចិនទម្លាក់សហរដ្ឋអាមេរិកក្លាយជាប្រទេសមានក្រុមហ៊ុនច្រើនជាងគេក្នុងបញ្ជី Fortune Global 500 ដ៏ល្បីរបស់ពិភពលោក

    អន្តរជាតិ៖ ចិនបានទម្លាក់អង់គ្លេស និងសហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានក្រុមហ៊ុនច្រើនជាងគេ ដែលជាប់ឈ្មោះក្នុងបញ្ជីក្រុមហ៊ុនរកចំណូលបានខ្ពស់ៗបំផុតលើពិភពលោកទាំង ៥០០ ហៅថា «Fortune Global 500» របស់ទស្សនាវដ្តី Fortune ។ យោងតាមលទ្ធផលនៃបញ្ជី Fortune Global 500 ប្រចាំឆ្នាំនេះ សហរដ្ឋអាមេរិកមិនមានក្រុមហ៊ុនធំជាងគេនៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Fortune នោះទេ ។ ប្រទេសចិនស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥០០ នៅលើពិភពលោក ដោយ ១២៩ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ឥឡូវនេះជាកម្មសិទ្ធិរបស់ជនជាតិចិន ខណៈដែលសហរដ្ឋអាមេរិកមានតែក្រុមហ៊ុន ១២១ ប៉ុណ្ណោះ នៅក្នុងបញ្ជី Fortune Global 500 ។ កាលពី ២០ ឆ្នាំមុន ប្រទេសចិនមានតែក្រុមហ៊ុនចំនួន ៨ ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងបញ្ជី Fortune Global 500 នេះបើវិលត្រឡប់ទៅកាលពីឆ្នាំ ១៩៩៩ ។ អ្វីដែលគួរអោយភ្ញាក់ផ្អើល! ប៉ុន្តែ, ការរង់ចាំ និងមានច្រើនទៀត ។ មានបញ្ជីមួយផ្សេងទៀតដែលខ្ញុំចង់និយាយ…

  • សហរដ្ឋអាមេរិកបញ្ជូនកងទ័ពប្រមាណ៣ពាន់នាក់ទៅកាន់អាហ្វហ្គានីស្ថាន ដើម្បីជួយសម្រួលដល់ការចាកចេញរបស់អ្នកការទូតខ្លួន

    សហរដ្ឋអាមេរិកបញ្ជូនកងទ័ពប្រមាណ៣ពាន់នាក់ទៅកាន់អាហ្វហ្គានីស្ថាន ដើម្បីជួយសម្រួលដល់ការចាកចេញរបស់អ្នកការទូតខ្លួន

    អាមេរិក៖ ប្រឈមមុខនឹងការកើនឡើងផ្នែកយោធាយ៉ាងឆាប់រហ័សដោយមិននឹកស្មានដល់ពីសំណាក់ក្រុមតាលីបង់នោះ សហរដ្ឋអាមេរិកបានសម្រេចបញ្ជូនកងទ័ព៣ពាន់នាក់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានជាបណ្តោះអាសន្ន ដើម្បីជួយដល់ការចាកចេញរបស់អ្នកការទូតអាមេរិក និងផ្តល់សន្តិសុខដល់បុគ្គលិកអាមេរិក ។ ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា យោធានឹងនៅទីនោះ ដើម្បីជួយដល់ការជម្លៀសបុគ្គលិករបស់យើងប្រកបដោយសណ្តាប់ធ្នាប់ និងដោយសុវត្ថិភាព ។ ប្រកាសរបស់សហរដ្ឋអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមតាលីបង់វាយដណ្តើមយកទីក្រុងមួយទៀតពីកងកម្លាំងអាហ្វហ្គានីស្ថាន ខណៈក្រុមឥស្លាមនិយមមួយនេះ កំពុងរុលទៅមុខបន្តិចម្តងៗចូលកាន់តែកៀករដ្ឋធានី កាប៊ុល ។ សូមបញ្ជាក់ផងដែរថា ក្រុមតាលីបង់បានគ្រប់គ្រងពីរភាគបីនៃប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលកងកម្លាំងរដ្ឋាភិបាលបានដកថយស្ទើរតែគ្រប់តំបន់ទាំងអស់ លើកលែងតែទីក្រុងកាប៊ុលប៉ុណ្ណោះ ដែលជាទីក្រុងតែមួយគត់ មិនទាន់ត្រូវបានវាយប្រហារដោយផ្ទាល់ ៕ ប្រភព៖ Reuters

  • ប្រជាជនជប៉ុនរាប់សែននាក់ត្រូវបានស្នើអោយជម្លៀសខ្លួន ដើម្បីគេចចេញពីគ្រោះទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយព្យុះភ្លៀងដ៏អាក្រក់

    ប្រជាជនជប៉ុនរាប់សែននាក់ត្រូវបានស្នើអោយជម្លៀសខ្លួន ដើម្បីគេចចេញពីគ្រោះទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយព្យុះភ្លៀងដ៏អាក្រក់

    ជប៉ុន៖ អាជ្ញាធរជប៉ុននិយាយថា ប្រជាជនរាប់សែននាក់នៅខេត្តណាហ្គាសាគី និងផ្នែកផ្សេងទៀតនៃកោះគីស៊ូ ភាគនិរតីប្រទេស ត្រូវបានស្នើឱ្យភៀសខ្លួនទៅកាន់ទីមានសុវត្ថិភាព ក្នុងគោលបំណងគេចចេញពីទឹកជំនន់ និងហានិភ័យនៃការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ។ ការព្រមានដែលចេញដោយទីភ្នាក់ងារឧតុនិយមជប៉ុននេះ ធ្វើឡើងនៅពេលដែលព្យុះភ្លៀងបាន និងកំពុងបោកបក់ឆ្ពោះទៅកាន់ភាគខាងលិច ។ ឆ្លើយតបនឹងបញ្ហានេះដែរ អាជ្ញាធរបានចេញបទបញ្ជាជម្លៀសកម្រិត៥ ដែលធ្ងន់ធ្ងរបំផុត នៅតាមផ្នែកខ្លះនៃភាគកណ្តាលកោះគីស៊ូ ដោយព្រមានប្រជាជនឱ្យចាត់វិធានការជាបន្ទាន់ដើម្បីការពារខ្លួន ។ ដោយឡែកទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមានគ្រាអាសន្នខ្លាំងបំផុតរបស់ខ្លួន ចំពោះភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចទីក្រុងហ៊ីរ៉ូស៊ីម៉ា ផងដែរ ។ មន្រ្តីទីភ្នាក់ងារបានចេញនូវការជូនដំណឹងកម្រិត៥ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធព្រមានកម្រិត៥ នៅម៉ោង ៨ និង ៤៥ នាទីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ។ ពួកគេនិយាយថា មានគ្រោះថ្នាក់ជិតមកដល់នៃការខូចខាតដ៏ធំសម្បើមដែលមិនត្រូវបានគេឃើញអស់ជាច្រើនទសវត្សមកហើយ ៕ ប្រភព៖​ Reuters & NHK

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន៣ពាន់៤១៨ករណី និងស្លាប់១៨៤នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន៣ពាន់៤១៨ករណី និងស្លាប់១៨៤នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន៣ពាន់៤១៨ករណី និងស្លាប់១៨៤នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន២ម៉ឺន៣ពាន់៣០ករណីជាប្រជាជនទូទៅ និង ៣៨៨ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន៨៣នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៨៣ម៉ឺន៤ពាន់៣២៦ករណី ក្នុងនោះមានអ្នកជំងឺ៦១ម៉ឺន៦ពាន់៤៥៨នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨៦ម៉ឺន៣ពាន់១៨៩ករណី និងអ្នកជំងឺ៦៤ម៉ឺន៣ពាន់៨៨៤នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៦ពាន់៨៤៨នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៦ពាន់៩៤២នាក់ ៕ ប្រភព៖ Bangkok Post

  • អាជ្ញាធរសុខាភិបាលអ៊ីស្រាអែលផ្តល់អនុសាសន៍អោយចាក់វ៉ាក់សាំង Covid-19 ដូសទី៣ដល់មនុស្សអាយុក្រោម៦០ឆ្នាំ ដើម្បីទប់ស្កាត់ការកើនឡើងវីរុសបំប្លែងថ្មី Delta

    អាជ្ញាធរសុខាភិបាលអ៊ីស្រាអែលផ្តល់អនុសាសន៍អោយចាក់វ៉ាក់សាំង Covid-19  ដូសទី៣ដល់មនុស្សអាយុក្រោម៦០ឆ្នាំ ដើម្បីទប់ស្កាត់ការកើនឡើងវីរុសបំប្លែងថ្មី Delta

    អ៊ីស្រាអែល៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបានចេញសេចក្តីណែនាំអោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ ដល់មនុស្សមានអាយុចាប់ពី៥០ ទៅ ៦០ឆ្នាំ ដោយសង្ឃឹមថា នឹងអាចទប់ស្កាត់ការកើនឡើងវីរុសបំប្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ។អនុសាសន៍របស់ក្រុមទីប្រឹក្សានៃក្រសួងសុខាភិបាលអ៊ីស្រាអែល បានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett អោយពង្រីកការចាក់បន្ថែមដូសទី៣ដល់ប្រជាជនអ៊ីស្រាអែលនៅមិនទាន់ទទួលបានការអនុម័តពីអគ្គនាយករបស់ក្រសួងសុខាភិបាលឡើយ ។ លោក Bennett បានបញ្ជាក់ក្នុងសេចក្តីប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្ញុំសូមសរសើរក្រុមអ្នកជំនាញលើការព្យាបាលកូវីដ១៩ ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវចំពោះសុខភាពប្រជាពលរដ្ឋអ៊ីស្រាអែល ។ ខ្ញុំសូមអំពាវនាវដល់ប្រជាជនដែលមានអាយុ៥០ឆ្នាំឡើងទៅតម្រង់ជួរគ្នាព្រឹកស្អែក… ទៅទទួលវ៉ាក់សាំង ។អ៊ីស្រាអែលបានចាប់ផ្តើមចាក់ដូសជំរុញដល់ប្រជាជនអាយុ ៦០ ឆ្នាំបានមួយសប្តាហ៍កន្លងទៅហើយ ដែលបានធ្វើឲ្យអ៊ីស្រាអែលក្លាយជាកន្លែងសាកល្បងសម្រាប់ដូសទី៣ មុនពេលទទួលបានការអនុម័តពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ខណៈប្រជាជនអាយុ៦០ឆ្នាំជាង៧០ម៉ឺននាក់នៅអ៊ីស្រាអែលបានចាក់ដូសទី៣ ។ ការសិក្សាពីដំបូងបង្ហាញថា មនុស្សភាគច្រើនដែលបានចាក់ដូសទី៣ មានផលរំខានប្រហាក់ប្រហែល ឬតិចជាងផលរំខានដូចចាក់ដូសទី២ដែរ ៕ ប្រភព៖ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៦លាន២៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៤ម៉ឺននាក់ និងជាសះស្បើយ១៨៥លាន៨ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៦លាន២៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៤ម៉ឺននាក់ និងជាសះស្បើយ១៨៥លាន៨ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៦លាន២៤ម៉ឺន៧៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣៤ម៉ឺន៨ពាន់៧៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៥លាន៨ម៉ឺន៧ពាន់៥០៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៧លាន២០ម៉ឺន៣ពាន់៦៤៩នាក់ ស្លាប់ចំនួន៦៣ម៉ឺន៦ពាន់២៩៨នាក់ និងជាសះស្បើយចំនួន៣០លាន៩ម៉ឺន៧ពាន់៨៩៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន១១ម៉ឺន៧ពាន់៥២នាក់ ស្លាប់៤៣ម៉ឺន២៨៥នាក់ និងជាសះស្បើយ៣១លាន២៩ម៉ឺន៤ពាន់៣១៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន២៨ម៉ឺន៥ពាន់៦៧នាក់ ស្លាប់ចំនួន៥៦ម៉ឺន៦ពាន់៩៨៨នាក់ និងជាសះស្បើយ១៩លាន១៥ម៉ឺន១ពាន់២១នាក់ ៕ ប្រភព៖ worldometers

  • ស្តេចម៉ាឡេស៊ី ស្នើអោយមានការបោះឆ្នោតសភាមុនកាលកំណត់

    ស្តេចម៉ាឡេស៊ី ស្នើអោយមានការបោះឆ្នោតសភាមុនកាលកំណត់

    ស្តេច​ម៉ាឡេស៊ី​បាន​ស្នើ​អោយ​នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី​ លោក​​ Muhyiddin​ Yassin​ ធ្វើការ​បោះ​ឆ្នោត​សភា​មុន​កាល​កំណត់​ ដែល​ការ​បោះ​ឆ្នោត​នេះ​​គ្រោង​ធ្វើ​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ​។ តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ The Straits Times​ មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ម្នាក់​បាន​និយាយ​ថា ការ​ប៉ាន់​ប្រមាណ​ថ្ងៃ​បោះ​ឆ្នោត​អាច​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សប្តាហ៍ក្រោយ។ សារព័ត៌មាន​ The Straits Times បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី ១០​ សីហា​នេះ​ថា​ សំបុត្រ​ដែល​តំណាង​អោយ​សមាជិក​សភា​ ១០៥​ រូប​នៃ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្រះបរមរាជវាំង​កាល​ពី​ដើម​សប្តាហ៍​នេះដោយ​បញ្ជាក់​ពី​ការ​បដិសេធ​របស់​ពួក​គេ​ក្នុង​ការ​គាំ​ទ្រ​ការ​ដឹក​នាំ​របស់នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​គណ​បក្ស​​អង្គការ​ជាតិ​​ម៉ាឡេ​រួប​រួម​កាល​​ពី​ថ្ងៃទី​ ៩ សីហា​បាន​បញ្ជូន​សំបុត្រ​ចំនួន​ពីរ​ដែល​ផ្ញើ​ដោយ​ប្រធាន​គណបក្ស​លោក​ Zahid Hamidi ទៅ​ព្រះបារមរាជវាំង​ដោយ​ជូន​ដំណឹង​ថា សមាជិក សភា​ ១៤​ រូប​ក្នុង​ចំណោម​ ៣៨​ រូប​របស់​គណបក្ស​បាន​ដក​ការ​គាំ​ទ្រ​ពី​រដ្ឋាភិបាល។ ប្រភព៖ The Straitstimes

  • ស៊ូដង់នឹងប្រគល់អតីតប្រធានាធិបតីរបស់ខ្លួនទៅឱ្យតុលាការ ICC

    ស៊ូដង់នឹងប្រគល់អតីតប្រធានាធិបតីរបស់ខ្លួនទៅឱ្យតុលាការ ICC

    ក្រុងខាទុំ៖ ​​រដ្ឋាភិបាល​ស៊ូដង់​ នឹង​ប្រគល់​អតីត​ប្រធានា​ធិបតី​ Omar al-Bashir ​ដែល​​គ្រប់​គ្រង​ប្រទេស​​អស់​បី​ទសវត្សរ៍​មុន​ធ្លាក់​ពី​តំណែង​ក្នុង​ឆ្នាំ​ ២០១៩ ​ទៅ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ (ICC) ​រួម​ជាមួយ​មន្រ្តី​ផ្សេង​ទៀត​​ជុំ​វិញ​ជម្លោះ​នៅ​ដាហ្វួរ​ (Darfur) ​ដោយ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​គណៈរដ្ឋមន្ត្រី​ស៊ូដង់​។​ ការ​សម្រេច​ថ្មី​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះរាជ​អាជ្ញា​ ICC ​លោក​ Karim ​Khan ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ូដង់​កាល​ពី​ថ្ងៃ​ទី​ ១០ ​ខែ​សីហា​។​ លោក​ Hashem ​Abu Bakr al-Jaali ​សមាជិក​ក្រុម​ការពារ​​លោក​ Bashir ​បាន​ប្រាប់​ CNN ​​​ថា​ ការ​សម្រេច​ចិត្ត​របស់​គណៈ​រដ្ឋ​មន្រ្តី​ក្នុង​ការ​ប្រគល់​មន្រ្តី​ដែល​​ ICC ​បង្ហាញ​ពី​ការ​សម​គំនិត​ដែល​រង​ការ​ញុះញង់​ ហើយ​ប្រសិន​បើ​ជំហាន​បត្យាប័ន​ត្រូវ​បាន​អនុវត្ត​នោះ​ វា​នឹង​ក្លាយ​ជា​គ្រោះមហន្តរាយ​សម្រាប់​ស៊ូដង់​។​ ​​ជម្លោះ​នៅ​ដាហ្វួរ​ បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ​២០០៣ ​នៅ​ពេល​ដែល​ក្រុម​ឧទ្ទាម​ជា​ច្រើន​ បាន​កាន់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង​ខាទុំ​។ ​ពួកគេ​មាន​ការ​ត្អូញ​ត្អែរ​ ពី​បញ្ហា​ដី​ធ្លី​ និង​ការ​កាត់​ផ្តាច់​ប្រវត្តិ​សាស្ត្រ​។ ​ជា​ការ​ឆ្លើយ​តប​ យុទ្ធសាស្ត្រ​ប្រឆាំង​កុបកម្ម​របស់​រដ្ឋាភិបាល​ បាន​កំណត់​គោលដៅ​ក្រុម​ប្រឆាំង​ ប៉ុន្តែ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ពង្រីក​ទៅ​ដល់​ក្រុម​កុល​សម្ព័ន្ធ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​បះបោរ​។​ កង​ជីវពល​ Janjaweed ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​…

  • អាល្លឺម៉ង់ ចាប់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ សង្ស័យថាធ្វើចារកម្មឱ្យរុស្ស៊ី

    អាល្លឺម៉ង់ ចាប់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ សង្ស័យថាធ្វើចារកម្មឱ្យរុស្ស៊ី

    ប៉ូលីសអាល្លឺម៉ង់ បាន​ចា​ប់​ខ្លួ​នបុ​រ​ស​ជន​ជា​តិ​អ​ង់គ្លេ​ស​ម្នាក់ ដែ​ល​ធ្វើកា​រ​នៅ​ស្ថា​នទូ​ត​អ​ង់គ្លេ​ស​នៅទី​ក្រុ​ង​ប៊ែ​រ​ឡាំង​ពី​ប​ទស​ង្ស័​យ​ថា បា​ន​ប​ញ្ជូ​នឯ​ក​សា​រទៅ​ឱ្យ​ទីភ្នា​ក់​ងា​រស៊ើ​ប​ការ​ណ៍​សម្ងាត់រុស្ស៊ី​ជា​ថ្នូ​រនឹ​ង​សា​ច់ប្រា​ក់​។ នេះ​បើតាម​ឱ្យដឹងពីសារព័ត៌មាន Reuters។ កា​រិ​យា​ល័​យ​រ​ដ្ឋ​អា​ជ្ញាស​ហ​ព័​ន្ធ​អាល្លឺ​ម៉​ង់​ បា​ន​និ​​យា​យ​នៅ​ក្នុ​ង​​សេ​ច​ក្តី​ថ្លែ​ង​កា​រ​ណ៍​មួ​យថា​៖ «បុរសអាយុ​ ៥៧ ឆ្នាំ​នេះ  បា​នប​ញ្ជូ​ន​ឯ​កសា​រ​ដែ​ល​គាត់​ទ​ទួ​ល​បាន​ក្នុ​ងស​ក​ម្ម​ភា​ព​អា​​ជីព​រ​ប​ស់​គាត់​ទៅ​ឱ្យ​អ្ន​ក​តំ​ណាង​នៃ​សេ​វាក​ម្ម​ស៊ើ​បការ​ណ៍​ស​ម្ងាត់​រុ​ស្ស៊ី​។ ជ​នជា​ប់ចោ​ទ បា​ន​ទ​ទួ​លសា​ច់​ប្រា​ក់​មួយចំនួន​ តែ​មិនទាន់​ដឹ​ងនៅ​ឡើ​យ​ទេ​ថា​មាន​ទឹក​ប្រាក់​ប៉ុន្មាន ជា​ថ្នូ​រនឹ​ង​​កា​របញ្ជូ​ន​ព័ត៌​មា​ន​រប​ស់​គាត់​»។ ចៅក្រ​ម​ស៊ើ​ប​សួ​រ​ម្នា​ក់​នៅ​តុ​លា​កា​រ​យុត្តិ​ធ​ម៌​ស​ហ​ព័ន្ធ​ ក្រោយ​ម​ក​បា​ន​អ​នុ​ម័​ត​ដី​កា​ចា​ប់​ខ្លួ​ន​«​សង្ស័​យ​ថា​មា​ន​សក​ម្ម​ភា​ព​ភ្នា​ក់​ងា​រ​ភ្នា​ក់​ងារ​ស​ម្ងា​ត់​»​ មាន​ន័​យ​ថា បុរ​ស​នេះ​អា​ច​ត្រូ​វ​ឃុំខ្លួន ហើយ​កា​រ​ស៊ើ​ប​អ​ង្កេ​ត​អា​ច​ប​ន្ត​ទៅ​មុ​ខ​ទៀ​ត​។ ប្រភពសន្តិសុខ​លោ​កខា​ងលិ​ច​ មួ​យ​បា​ន​និ​យាយ​ថា​ កត្តា​ជំរុញ​ឱ្យ​មាន​ការ​លួច​បញ្ជូន​​​ឯកសារ​នេះ​ទំនង​ជា​បញ្ហា​លុយកាក់។ ក្នុង​នា​ម​ជា​បុ​​គ្គលិ​ក​ ដែល​មា​ន​កា​រ​​ងា​រ​ធ្វើ​នៅក្នុ​ង​ស្រុ​ក​ គាត់​មិ​ន​​មាន​ល​​ទ្ធ​ភាព​ទ​ទួ​ល​បា​ន​ស​ម្ភា​រៈថ្លៃៗ​នោះ​ទេ​ ហើយ​សេវាកម្មប្រឆាំងព័ត៌មានស៊ើបការណ៍ MI5 របស់ចក្រភពអង់គ្លេស​នឹង​ចូល​ខ្លួន​មក​ចាប់​ខ្លួន​គា​ត់​។ ទស្សនាវដ្តី​អ​នឡា​ញ​អា​ល្លឺម៉ង់ Focus Online បានរាយការណ៍ថា ជន​សង្ស័យ​បាន​ផ្ត​ល់​ឯកសារ​ ដែល​មា​ន​ព័​​ត៌មា​​ន​ស្តីពី​​កា​រប្រ​ឆាំង​ភេ​រ​វ​កម្ម ដល់​រុស្ស៊ី។ ប្រភព៖ Reuters