-
ចិនប្រកាសកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ចេញពីលីទុយអានី ក្រោយពីប្រទេសអឺរ៉ុបនេះអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាង

ចិនប្រកាសកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីរដ្ឋធានី Vilnius ប្រទេសលីទុយអានី ក្រោយពេលដែលប្រទេសអឺរ៉ុបខាងកើតមួយនេះ បើកភ្លើងខៀវឱ្យកោះតៃវ៉ាន់បើកការិយាល័យតំណាង ក្រោយឈ្មោះថា «តៃវ៉ាន់»។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារកន្លងទៅ។ ជាមួយនឹងការហៅទូតរបស់ខ្លួនមកស្រុកវិញ ចិនក៏ទាមទារឱ្យលីទុយអានីដកឯកអគ្គរដ្ឋទូតចេញពីរដ្ឋធានីប៉េកាំងផងដែរ។ ខាងចិនយល់ថា សកម្មភាពរបស់លីទុយអានីបែបនេះជាការរំលោភអធិបតេយ្យ និងបូរណភាពដែនដីរបស់ចិនយ៉ាងធ្ងន់ធ្ងរ។ ជាការឆ្លើយតប ក្រសួងការបរទេសលីទុយអានីសោកស្ដាយនឹងទង្វើរបស់ចិន ហើយបកស្រាយទៅវិញថា ខ្លួនគាំទ្រគោលនយោបាយ «ចិនតែមួយ» ហើយរឿងដែលអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាង គ្រាន់តែជាកិច្ចការសម្របសម្រួលពាណិជ្ជកម្មជាមួយតៃវ៉ាន់ប៉ុណ្ណោះ។ ការិយាល័យតំណាងរបស់ដែនដីកោះតៃវ៉ាន់នៅក្រៅប្រទេស ច្រើនតែប្រើប្រាស់ក្រោមឈ្មោះ «ការិយាល័យតំណាងតៃប៉ិ» ហើយជាគោលការណ៍ធ្វើការតែផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះ។ លីទុយអានី ដែលជាសមាជិកសហភាពអឺរ៉ុប កន្លងមកត្រូវបានគេសង្កេតឃើញថាមានទំនាក់ទំនងរកាំរកូសជាមួយចិន ដោយប្រទេសនេះច្រើនតែរិះគន់ចិនលើរឿងស៊ីនជាំង ហើយក៏ដូចជាហាមមិនឱ្យប្រើប្រាស់ប្រព័ន្ធ 5G របស់ Huawei ក្នុងទឹកដីរបស់ខ្លួនទៀតផង។ បន្ថែមពីលើនេះទៅទៀត ប្រទេសនេះដកខ្លួនចេញពីកិច្ចប្រជុំ ១៧+១ កាលពីខែឧសភា ដោយយល់ថាកិច្ចប្រជុំដែលមានការចូលរួមរវាងចិន និងប្រទេសអឺរ៉ុបកណ្ដាល-អឺរ៉ុបខាងកើតមួយនេះ ធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុងនៅក្នុងសហភាពអឺរ៉ុប៕ ប្រភព៖ FT
-
ក្រុមហ៊ុនបច្ចេកវិទ្យាចិន Didi-Chuxing អាចនឹងត្រូវផ្លាស់ប្តូរក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ក្រោយមានការស៊ើបអង្កេត

ក្រុមហ៊ុនបច្ចេកវិទ្យាចិន Didi-Chuxing អាចនឹងត្រូវផ្លាស់ប្តូរក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ ក្រោយមានការស៊ើបអង្កេតសន្តិសុខតាមអ៊ីនធឺណេត ដែលចំណាយទឹកប្រាក់ប្រមាណ ៤,៤ ពាន់លានដុល្លារ ធ្វើឡើងនៅទីក្រុងញូវយ៉ក។ នេះបើយោតាមការសម្ភាសន៍ផ្ដាច់មុខ ដោយសារព័ត៌មាន South China Morning Post។ ស្ថាបនិក និងប្រធានក្រុមហ៊ុន DiDi លោក Cheng Wei សហស្ថាបនិក និងប្រធានក្រុមហ៊ុនជាសកលគឺលោក Jean Liu Qing និងអនុប្រធានជាន់ខ្ពស់លោក Stephen Zhu Jingshi ដែលអ្នកទាំង៣រួមគ្នា កាន់កាប់ភាគហ៊ុនជាង ៥០ ភាគរយនៃក្រុម កំពុងស្ថិតក្រោមការសាកសួរ និងស៊ើបអង្កេត ដោយទីភ្នាក់ងារដឹកនាំដោយរដ្ឋបាល Cyberspace ចិន (CAC)។ ការស៊ើបអង្កេតនេះ កំពុងធ្វើឡើង ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន DiDi ក្នុងការបង្ខំឱ្យចុះបញ្ជីនៅញូវយ៉ក ផ្ទុយពីសេចក្តីណែនាំផ្ទាល់មាត់របស់និយតករចិន ដែលអំពើនេះត្រូវបានគេកំណត់ថាជា «ចេតនាបោកប្រាស់» ដែលអាចបណ្តាលឱ្យតួនាទីរបស់លោក Liu ផ្លាស់ប្តូរ។ នេះបើតាមឱ្យដឹងពីប្រភពក្នុងលក្ខខណ្ឌអនាមិក ដោយសារការស៊ើបអង្កេតនៅកំពុងបន្តនៅឡើយ។ ក្រុមហ៊ុននេះ…
-
ការប្រឆាំងអុីស្លាមលើបណ្ដាញសង្គមរបស់ក្មេងជំទង់ម្នាក់ បង្កជាការដេញដោលគ្នាលើសេរីភាពបញ្ចេញមតិនៅបារាំង

បារីស៖ រឿងគ្រប់យ៉ាងបានចាប់ផ្ដើម នៅពេលដែលក្មេងជំទង់ អាយុ ១៦ ឆ្នាំម្នាក់ ឈ្មោះMila បានបង្ហោះគំនិតប្រឆាំងសាសនាអ៊ីស្លាម និងមូស្លីមរបស់ខ្លួន នៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម (Instagram) ដែលមានអ្នកតាមដានមើលប្រហែល ១ ម៉ឺននាក់កាលពីខែមករាឆ្នាំមុន ហើយបង្កបានជាការដេញដោលគ្នាជុំវិញសិទ្ធិសេរីភាពបញ្ចេញមតិនៅបារាំងមកទល់បច្ចុប្បន្ន។ ដោយហៅអ៊ីស្លាមថាលាមក ហើយភ្ជាប់ជាមួយនឹងរូបភាពមួយសំដៅលើព្រះរបស់សាសនានេះផង Milaបាននិយាយក្នុងវីឌីអូដែលនាងបង្ហោះថា៖ «កូរ៉ាន គឺជាសាសនានៃការស្អប់ខ្ពើម។ មានតែការស្អប់នៅក្នុងគម្ពីរនេះប៉ុណ្ណោះ»។ ក្រោយបង្ហោះវិឌីអូប្រឆាំងអ៊ីស្លាម Mila បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា៖ «ខ្ញុំនិយាយអ្វីដែលខ្ញុំគិត ខ្ញុំធ្វើត្រូវស្របតាមសិទ្ធិរបស់ខ្ញុំ ហើយខ្ញុំមិនសោកស្ដាយទេ»។ ក្រោយវិឌីអូនេះបានសាយភាយ Mila បានទទួលសារដែលពោពេញទៅដោយការស្អប់ ការគំរាមរំលោភ និងសម្លាប់ ប្រហែលជាង ១ សែនសារលើបណ្ដាញសង្គម Twitter Instagram និង Snapchat ប៉ុន្តែក្មេងជំទង់រូបនេះ នៅតែប្រកាន់ជំហររបស់ខ្លួន និងបានរៀបចំវិធានការផ្លូវច្បាប់ប្ដឹងអ្នកដែលផ្ញើសារគំរាម និងប្រើពាក្យសម្អប់មកលើនាងតាមអ៊ិនធឺណិត។ ប៉ុន្តែវាមិនមែនតែម្ដងទេដែល Mila ចែករំលែករឿងបែបនេះ។ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ នាងបានបង្ហោះវិឌីអូថ្មីមួយនៅលើ…
-
កន្លែងចាក់វ៉ាក់សាំងនៅហ្វីលីពីន បើកដំណើរការ ២៤ម៉ោង ខណៈវ៉ារ្យង់ដែលតាកាន់តែកើនឡើង

កន្លែងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅរដ្ឋធានីម៉ានីលចំនួន ប្រទេសហ្វីលីពីនបើកដំណើរការ ២៤ ម៉ោង ដែលធ្វើឡើងក្នុងគោលបំណងពន្លឿនល្បឿននៃការចាក់វ៉ាក់សាំង ស្របពេលដែលទីក្រុងដែលមានប្រជាជន ១៤លាននាក់ស្ថិតក្នុងការបិទខ្ទប់រហូតដល់ថ្ងៃទី២០ ខែសីហា ខណៈវីរុសបំប្លែង ខ្លួនដែលតា កំពុងតែវាយលុក។ នេះបើតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មានជាតិហ្វីលីពីន។ លោក Isko Domagoso Moreno អភិបាលរដ្ឋធានីម៉ានីលលើកឡើងកាលពីថ្ងៃអាទិត្យកន្លងទៅថា កន្លែងចាក់វ៉ាក់សាំង ២៤ម៉ោងក្នុងមួយថ្ងៃដាក់ដំណើរការនៅ ៣កន្លែងសិនចាប់ពីថ្ងៃទី៩ ខែសីហា ហើយនឹងពិនិត្យមើលលទ្ធភាពក្នុងការបង្កើនចំនួនបន្ថែមតទៅទៀតនៅពេលក្រោយ។ កន្លែងចាក់វ៉ាក់សាំងធម្មតានៅម៉ានីលមានចំនួន ១៥កន្លែង ដែលបើកដំណើរការរយៈពេល ១២ម៉ោង ពោលគឺពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ល្ងាច។ ប្រទេសហ្វីលីពីនរកឃើញករណីប្រចាំកើនឡើងជាថ្មីនៅមួយរយៈចុងក្រោយ ដោយកាលពីថ្ងៃទី១១ ខែសីហា ប្រទេសនេះរកឃើញមានវិជ្ជមានកូវីដ-១៩ចំនួន ១២ ០២១ករណី។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសនេះលើកឡើងកាលពីថ្ងៃច័ន្ទថា ៥០%នៃករណីកូវីដ-១៩សរុបនៅ ២សប្ដាហ៍ចុងក្រោយគឺ បង្កឡើងដោយវ៉ារ្យង់ដែលតា៕ ប្រភព៖ The Guardian
-
វ៉ាក់សាំងអាមេរិក Pfizer ជាង៣០លានដូសនឹងបញ្ជូនមកដល់ថៃ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ Anutin Charnvirakul បានគូសបញ្ជាក់កាលពីថ្ងៃទី១១ សីហាថា ក្រសួងបានបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន ២០លានដូស ដែលជាផ្នែកនៃផែនការទិញវ៉ាក់សាំងរបស់ថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន។ បន្ថែមពីនេះក្រុមហ៊ុន Pfizer ក៏បានស្នើបញ្ជូនវ៉ាក់សាំងចំនួន ១០លានដូសទៀត មកកាន់ប្រទេសថៃ នៅក្នុងឆ្នាំ២០២១នេះផងដែរ។ លោក Anutin Charnvirakul បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក ក៏បានបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន ២.៥លានដូសដែរ មកកាន់ប្រទេសថៃ ក្នុងនោះ១.៥លានដូស បានមកដល់រួចរាល់ហើយ ដែលនាំឱ្យប្រទេសថៃ នឹងមានវ៉ាក់សាំង Pfizer សរុបរហូតដល់ ៣២.៥លានដូស មុនដាច់ឆ្នាំនេះ។ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបជាង ២១លានដូស តែប្រជាជន ៤.៥៧លាននាក់ ឬស្មើនឹង ៦.៦% នៃចំនួនប្រជាជនសរុបទើបបានទទួលការចាក់គ្រប់ដូស៕
-
វៀតណាម៖ ក្រុងហាណូយប្រកាសតេស្តទ្រង់ទ្រាយធំ ៣.៣លាននាក់

ទីក្រុងហាណូយនៃប្រទេសវៀតណាមនឹងប្រមូលមនុស្សប្រមាណ៣.៣លាននាក់តេស្តសំណាករកកូវីដ១៩ ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសហគម ឲ្យបានមុនថ្ងៃទី២៥ សីហា ខណៈរដ្ឋាភិបាលកណ្តាលបានណែនាំឲ្យធ្វើរឿងនេះ។ ទីក្រុងហាណូយគ្រោងនឹងតេស្តឲ្យបាន១.៣លានសំណាក់ ទាំងតេស្តរហ័ស និង ម៉ាស៊ី PCR នៅត្រឹមថ្ងៃទី១៧ សីហា ពោលគឺគ្រប់ប្រជាជនទាំងអស់ក្នុងតំបន់ហានិភ័យខ្ពស់ ដូចជាផ្សារ និងរោងចក្រជាដើម។ ទីក្រុងហាណូយ ដែលមានប្រជាជនសរុប៨.៤លាននាក់ អាចតេស្តប្រមាណជាង២០ម៉ឺននាក់ ក្នុង១ថ្ងៃ។ ទីក្រុងនេះមានអ្នកឆ្លងកូវីដ១៩ ប្រមាណពី៦០ទៅ៨០ករណី ប្រចាំថ្ងៃ ឬ ជាង១០០ករណី ខណៈដែលមនុស្សរាប់ពាន់នាក់ឆ្លងទូទាំងប្រទេស ប្រចាំថ្ងៃ៕
-
សាមសុង គឺជាក្រុមហ៊ុនខ្នាតយក្សមួយរបស់ពិភពលោក ជាមួយនឹងបុគ្គលិកបម្រើការច្រើនជាង៣២ម៉ឺននាក់

អន្តរជាតិ៖ សារព័ត៌មាន Forbe ចុះផ្សាយថា សាមសុងគឺជាក្រុមហ៊ុនធំបំផុតលំដាប់ទី១២លើពិភពលោក ដោយមានបុគ្គលិកច្រើនជាង៣២ម៉ឺននាក់បានបម្រើការងារអោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ ។ សាមសុងមានសាខាដ៏ធំបំផុតរបស់ខ្លួនចំនួន៣នៅលើទីតាំងផ្សេងៗគ្នា ។ សាមសុងគឺជាក្រុមហ៊ុនធំបំផុតមួយនៅលើពិភពលោក ដែលមានបុគ្គលិកជាង៣២ម៉ឺននាក់នៅទូទាំងពិភពលោក ។ អង្គភាពអាជីវកម្មរបស់សាមសុងមានចាប់ពីមីក្រូវ៉េវ និងកុំព្យូទ័រយួរដៃ រហូតដល់ការដឹកជញ្ជូន និងការធានារ៉ាប់រង ។ សាមសុងត្រូវបានគេស្គាល់ច្រើនចំពោះស្មាតហ្វូនរបស់ខ្លួន ហើយទោះបីជាមានបញ្ហាប្រឈម ដូចជាថ្មទូរស័ព្ទស្មាតហ្វូនផ្ទុះ និងទូរស័ព្ទអាចបត់បានដែលបណ្តាលឱ្យក្រុមហ៊ុនផ្អាកដំណើរការក៏ដោយ ក៏សាមសុងនៅតែជាស្មាតហ្វូនពេញនិយមបំផុតរបស់ពិភពលោក ។ យោងតាមស្ថាប័ន IDC បានអោយដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៩ សាមុសងបាននាំចេញស្មាតហ្វូនចំនួន៧១.៩លានគ្រឿង បើប្រៀបធៀបទៅនឹងក្រុមហ៊ុន Huawei និង Apple ដែលបាននាំចេញចំនួន៥៩.១លានគ្រឿងនិង ៣៦.៤លានគ្រឿង ។ ស្ថានីយទូរទស្សន៍ CNBC ត្រូវបានផ្តល់សិទ្ធិចូលដ៏កម្រក្នុងការថតខ្សែភាពយន្តចំនួន ៣ របស់ខ្លួននៅក្នុងសាខា និងទីតាំងជុំវិញទីក្រុងសេអ៊ូល ។ ១-សាខា Samsung Digital City ៖ មានបុគ្គលិក៣ម៉ឺន២ពាន់នាក់ ។សាមសុងឌីជីថលស៊ីធី គឺជាផ្ទះរបស់អង្គភាពអេឡិចត្រូនិករបស់ក្រុមហ៊ុន ដែលទទួលខុសត្រូវចំពោះឧបករណ៍ចល័តទូរទស្សន៍ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ។ វាក៏មានអ្វីដែលគេហៅថា…
-
អង្គការសុខភាពពិភពលោក (WHO) កំពុងដឹកនាំការសាកល្បងប្រើថ្នាំប្រឆាំងនឹងការរលាកចំនួន ៣ ប្រភេទ ដើម្បីព្យាបាលជំងឺកូវីដ-១៩

អង្គការសុខភាពពិភពលោក (WHO) កំពុងដឹកនាំការសាកល្បងប្រើថ្នាំប្រឆាំងនឹងការរលាកចំនួន ៣ ប្រភេទ ដើម្បីព្យាបាលជំងឺកូវីដ-១៩ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ខ្លួនបានដឹកនាំការសាកល្បងគ្លីនិកសាស្ត្រនៅក្នុងប្រទេស៥២ ដែលបានសិក្សាពីថ្នាំប្រឆាំងនឹងការរលាកចំនួន ៣ ប្រភេទ ដែលមានសក្តានុពលក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ។អង្គការសុខភាពពិភពលោក (WHO) បាននិយាយក្នុងសេចក្តីប្រកាសមួយពីការសាកល្បងសាមគ្គី Solidarity PLUS ថា ថ្នាំព្យាបាលទាំង៣ប្រភេទនេះ គឺ អាដតេសស៊ូណេត (Artesunate), អ៊ីម៉ាទីនីប (Imatinib) និង អ៊ីនផ្លិចស៊ីម៉េប (Infliximab) ត្រូវបានជ្រើសរើសដោយក្រុមអ្នកជំនាញឯករាជ្យមួយ សម្រាប់សក្តានុពលរបស់ថ្នាំទាំងនេះ ក្នុងការកាត់បន្ថយហានិភ័យនៃការស្លាប់អ្នកជំងឺកូវីដ១៩នៅមន្ទីរពេទ្យ ។ ថ្នាំ អាដតេសស៊ូណេត បានប្រើប្រាស់រួចរាល់ហើយ សម្រាប់ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ថ្នាំ អ៊ីម៉ាទីនីប សម្រាប់ព្យាបាលជំងឺមហារីកជាក់លាក់ និងថ្នាំ អ៊ីនផ្លិចស៊ីម៉េប សម្រាប់ព្យាបាលជំងឺប្រព័ន្ធភាពស៊ាំដូចជាជំងឺរលាកពោះវៀន និងជំងឺរលាកសន្លាករាំរ៉ៃ ។សូមរំលឹកផងដែរថា ការធ្វើសាកល្បងសាមគ្គីដំបូងកាលពីឆ្នាំមុនរកឃើញថា ការព្យាបាលទាំងអស់មានថ្នាំ៤ប្រភេទត្រូវបានវាយតម្លៃ គឺថ្នាំ រ៉េមដេស៊ីវៀ (Remdesivir) , អ៊ីដ្រុកស៊ីតក្លរ៉ូហ្វីន (Hydroxychloroquine), ឡូពីនណាវៀ/រាយតូណាវៀ (lopinavir/ritonavir)…
-
ប្រមុខ WHO ព្រមានថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅទូទាំងពិភពលោក អាចនឹងកើនឡើងដល់៣០០លានករណីនៅដើមឆ្នាំ២០២២ខាងមុខ

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) ព្រមានថា បើសិនស្ថានការណ៍មិនប្រសើរឡើងទេនោះ ពិភពលោកនឹងមានករណីឆ្លងជំងឺកូវីដ១៩ថ្មីៗបន្ថែមទៀតចំនួន១០០លានករណី នៅចន្លោះពេលនេះ និងដើមឆ្នាំ២០២២ខាងមុខ ។ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជាមួយនឹងនិន្នាការបច្ចុប្បន្ននេះ យើងអាចឆ្លងដល់៣០០លានករណីនៅដើមឆ្នាំក្រោយ ហើយថា ចំនួនករណីកូវីដ១៩នៅទូទាំងពិភពលោក បានឈានដល់២០០លានករណីកាលពីសប្តាហ៍មុន ពោលគឺត្រឹមតែ៦ខែប៉ុណ្ណោះ បន្ទាប់ពីពិភពលោកបានឆ្លងដល់ ១០០លាននាក់ ។ សូមជម្រាបថា បច្ចុប្បន្នវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មីកំពុងរីករាតត្បាតនៅទូទាំងពិភពលោក ដើម្បីឆ្លើយតបទៅនឹងរលកថ្មីនៃជំងឺកូវីដ១៩នោះ មជ្ឈមណ្ឌលគ្រប់ គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានណែនាំថា ទាំងអ្នកបានចាក់ និងមិនបានចាក់វ៉ាក់សាំងត្រូវពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន និងបិទជិត ៕ ប្រភព៖ វ៉ាស៊ីនតោនប៉ុស្តិ៍
-
សហភាពអឺរ៉ុបកំពុងសិក្សាលើផលប៉ះពាល់នៃវ៉ាក់សាំងប្រភេទ mRNA របស់ក្រុមហ៊ុន Pfizer និង Moderna (មានវិដេអូ )
