Category: ព័ត៌មានអន្តរជាតិ

  • លីទុយអានីនឹងសង់របងព្រំដែនជាប់បេឡារុស ដើម្បីបញ្ឈប់ជនចំណាកស្រុក

    លីទុយអានីនឹងសង់របងព្រំដែនជាប់បេឡារុស ដើម្បីបញ្ឈប់ជនចំណាកស្រុក

    សភាលី​ទុយអានី​ បាន​បោះឆ្នោត​ដើម្បី​សាង​សង់​របង​ដែក​លួស​ឡាម​កម្ពស់​៤​ម៉ែត្រ​​ ​តាម​បណ្ដោយ​ព្រំដែន​ជាប់​បេឡារុស​ប្រវែង​ជាង​ ៥០០ ​គីឡូម៉ែត្រ ​ដើម្បី​បញ្ឈប់​ជន​អន្តោប្រវេសន៍​​អ៊ីរ៉ាក់​ អាហ្វហ្កានីស្ថាន​ និងជន​​ចំណាក​ស្រុក​ក្រៅ​សហ​ភាព​អឺរ៉ុប​ផ្សេង​ទៀត​​ចូល​ប្រទេស​របស់​ខ្លួន​ ក្រោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​មីនស្ក៍​កាល​ពី​ដើម​ខែ​មុន​ថា​បាន​ផ្ដល់​ជើង​ហោះហើរ​ឱ្យ​ជន​អន្តោប្រវេសន៍​ឆ្ពោះ​ទៅតំ​បន់​ព្រំដែន​។​ ​ចំនួន​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ចូល​ទឹក​ដី​លីទុយអានី​ ឡេតូនី​ និង​ប៉ូឡូញ​​ តាម​​បេឡារុស​ បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ហើយ​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​ បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​បេឡារុស​ លោក​ Alexander ​Lukashenko ​ថា​បាន​ប្រើ​ប្រាស់​ពួក​គេ​ ដើម្បី​សង​សឹក​​សហភាព​អឺរ៉ុប​ដែល​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​​របស់​ខ្លួន​។​ ​ ទំនាក់​ទំនង​រវាង​សហភាព​អឺរ៉ុប​ និង​បេឡារុស​ កាន់​តែ​ធ្លាក់​ចុះ​យ៉ាប់​ទៅ​ៗ​ បន្ទាប់​ពី​ប្លុក​នេះ​បន្ថែម​ទម្ងន់​ទណ្ឌកម្ម​របស់​ខ្លួន​ប្រឆាំង​រដ្ឋាភិបាល​លោក​ Lukashenko ​មួយ​ខែ​ក្រោយ​មាន​ការ​បង្ខំ​ជើង​ហោះ​ហើរ​មួយ​ឱ្យ​ចត​នៅ​ក្រុង​មីនស្ក៍​ ដើម្បី​ស្ទាក់​ចាប់​អ្នក​កាសែត​ប្រឆាំង​លេច​ធ្លោ​ម្នាក់​របស់​បេឡារុស​​ បន្ថែម​ពី​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ៗ​រួម​មាន​ទាំង​ការ​ចាប់​ខ្លួន​បាតុករ​ និង​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ​ដាក់​ពន្ធនាគារ​ជាដើម​។​ ​ឆ្លើយ​តប​នឹង​ទណ្ឌកម្ម​ លោក ​Lukashenko ​បាន​បើក​ច្រក​ព្រំ​ដែន​អនុញ្ញាត​ឱ្យ​ជន​ចំណាក​ស្រុក​ក្រៅ​សហភាព​អឺរ៉ុប​ ចូល​ទៅ​ប្លុក​ ដោយ​និយាយ​​សម្ដៅ​លើ​ជន​អន្តោប្រវេសន៍​ថា​ ខ្លួន​នឹង​មិន​បញ្ឈប់​ចលនា​របស់​នរណា​ម្នាក់​ទេ​ ក្នុង​គោល​បំណង​ដាក់​សម្ពាធ​លើ​សហភាព​នេះ​វិញ​។​ ​ចំណែក​ឯ​ប្រទេស​ឡាតូវី​ឯណោះ​វិញ​ បាន​ប្រកាស​ស្ថានភាព​គ្រា​អាសន្ន​នៅ​តាម​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​បេឡារុស​ ជា​កន្លែង​ដែល​ខ្លួន​មាន​ផែនការ​បង្កើន​ការ​ល្បាត​។​ វិធានការ​នេះ​ អនុញ្ញាត​ឱ្យ​ឆ្មាំ​ព្រំដែន​បញ្ជូន​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ដោយ​កម្លាំង​ទៅ​វិញ​។ ​យ៉ាង​ណា​មិញ​ លោក​ Lukashenko ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​បាន​ប្តេជ្ញា​ថា​ បេឡារុស​នឹង​មិន​ទទួល​យក​ជន​ចំណាក​ស្រុក​ត្រឡប់​ពី​ប្រទេស​បាល់ទិក​ជិត​ខាង​របស់​ខ្លួន​ទេ​។​ ​ ប្រភព៖ BBC

  • រដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ៦ ជំរុញឱ្យប្លុកប្រឆាំងនឹងការបញ្ឈប់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថាន

    រដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ៦ ជំរុញឱ្យប្លុកប្រឆាំងនឹងការបញ្ឈប់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថាន

    ប្រ៊ុចសែល៖ ​​រដ្ឋ​​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​ ៦​ បាន​ព្រមាន​នាយក​ប្រតិបត្តិ​ប្លុក​នេះ​ ពី​ការ​បញ្ឈប់​ការ​និរទេស​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​អាហ្វហ្គានីស្ថាន​​ចូល​មក​អឺរ៉ុប​ ​ទោះ​បី​ក្រុម​ឧទ្ទាម​តាលីបង់​ហែកហួរ​ប្រទេស​អាស៊ី​កណ្ដាល​នេះ​សា​ជា​ថ្មី​ម្ដង​ទៀត​ក្រោយ​កង​ទ័ព​បរទេស​​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ដក​ចេញ​ ក៏​ដោយ​ក្ដី​។​  ​ប្រទេស​ដែល​រួម​មាន​អូទ្រីស​ ដាណឺម៉ាក​ បែលហ្ស៊ិក​ ហូឡង់​ ក្រិក​ និង​អាល្លឺម៉ង់​ បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​គណៈ​កម្មការ​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​សីហា ថា​៖​ «​ការ​បញ្ឈប់​ការ​និរទេស​ (ជនភៀសខ្លួន) ​​នឹង​ផ្តល់​ជា​សញ្ញា​ខុស​ ហើយ​ទំនង​ជា​ជំរុញ​ឱ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​កាន់​តែច្រើន​ ចាក​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​ទៅ​សហភាព​អឺរ៉ុប​»​។ ​លិខិត​ដដែល​បន្ត​៖​ «​នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ជម្រុញ​ឱ្យ​​គណៈកម្មការ​ បង្កើន​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​អំពី​របៀប​នៃ​ការ​បញ្ជូន​ (ជនភៀសខ្លួន) ​ត្រឡប់​ទៅ​កាន់​អាហ្វហ្គានីស្ថាន​ អាច​ធ្វើ​ឡើង​ទៅ​បាន​ និង​បន្ត​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​»​​។​ ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ជាច្រើន​ មាន​ការ​ព្រួយ​បារម្ភ​ថា​ការ​ទទួល​យក​ជនភៀស​ខ្លួន​​អាហ្វហ្គានីស្ថាន​ អាច​បង្ក​ឱ្យ​មាន​វិបត្តិ​ជន​អន្តោប្រវេសន៍​អឺរ៉ុប​ដូច​ឆ្នាំ​ ២០១៥ ​និង​២០១៦ ​​នៅ​ពេល​ជន​ភៀស​ខ្លួន​ជាង​ ១​​លាន​នាក់​មក​ពី​មជ្ឈឹម​បូព៌ា​​បាន​ចូល​មក​ប្លុក​នេះ ​ដែល​ទាម​ទារ​ឱ្យ​ខ្លួន​ត្រូវ​ពង្រីក​ប្រព័ន្ធ​សន្តិសុខ​ និង​សុខុមាល​ភាព​ជា​ដើម​។​ ​​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ថា​ ខ្លួន​បាន​ទទួល​លិខិត​​នេះ​ហើយ​ ដោយ​នឹង​ឆ្លើយ​តប​នៅ​ពេល​រួច​រាល់​។​  គណៈកម្មការ​ដដែល​បន្ត​ថា​ អាហ្វហ្គានីស្ថាន​ជា​ប្រទេស​មាន​សុវត្ថិភាព​ដែល​អាច​បញ្ជូន​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទៅ​វិញ​ ឬ​យ៉ាង​ណា​ នោះ​ គឺ​អាស្រ័យ​លើ​ប្រទេស​ជា​សមាជិក​​​ធ្វើ​សេចក្តី​សម្រេច​​​។ ​ចាប់តាំង​ពី​ឆ្នាំ​ ២០១៥ ​មក​ ជន​ជាតិ​អាហ្វហ្គានីស្ថាន​ប្រមាណ​ជាង​ ៥៧០ ០០០ ​នាក់​ បាន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​សហភាព​អឺរ៉ុប​។ ​​លិខិត​ពី​ប្រទេស​ចំនួន​…

  • អ្នកតវ៉ាប្រឆាំងនឹងរដ្ឋអំណាចថៃ បន្តធ្វើបាតុកម្មតាមដងផ្លូវ

    អ្នកតវ៉ាប្រឆាំងនឹងរដ្ឋអំណាចថៃ បន្តធ្វើបាតុកម្មតាមដងផ្លូវ

    អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ថៃ​នៅ​បន្ត​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ ដោយ​ដង្ហែ​ក្បួន​ឡាន និង​ម៉ូតូ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ដោយ​បន្ត​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រាយុទ្ធ ចាន់​អូ​ឆា ចុះ​ចេញ​ពី​តំណែង ក្រោយ​ពី​មិន​សប្បាយ​នឹង​ការ​ឆ្លើយតប​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩ ពី​សំណាក់​រដ្ឋាភិបាល​ថៃ។ បន្ថែម​ពី​ការ​ទាមទារ​ឱ្យ​លោក​ប្រាយុទ្ធ​ចុះ​ចេញ​ពី​តំណែង​ ក្រុម​បាតុករ​​ថៃ​ក៏​ទាមទារ​ឱ្យ​មាន​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​ផង​ដែរ។ សារព័ត៌មាន Bangkok Post បាន​ចុះ​ផ្សាយ​ថា បាតុកម្ម​លើក​នេះ​ដឹកនាំ​ដោយ​រណសិរ្ស​សាមគ្គី​ធម្មសាស្ត្រ និង​ការ​ធ្វើ​បាតុកម្ម។ កាល​ពី​រសៀល​ថ្ងៃ​អង្គារ ក្រុម​បាតុករ​បាន​ស៊ីផ្លេ​ឡាន និង​ម៉ូតូ និង​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​នៃ​រាជធានី​បាងកក។ យ៉ាងណាមិញ នៅ​ល្ងាច​ថ្ងៃ​ដដែល ក្រុម​បាតុករ​ និង​ប៉ូលិស​ប៉ះ​ទង្គិច​គ្នា។ ប៉ូលិស​បង្ក្រាប​កុប្បកម្ម​បាន​ប្រើ​គ្រាប់​ជ័រ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​រថយន្ត​បាញ់​ទឹក​ ហើយ​បើ​យោង​តាម​ប្រភព​ពី​ប៉ូលិស​ថៃ ក្រុម​អ្នក​តវ៉ា​បាន​គប់​ដុំ​ថ្ម ផាវ និង​គ្រឿង​ផ្ទុះ​ផ្សេងៗ​ទៅ​កាន់​ខាង​ប៉ូលិស។ ស្នងការ​រង​នៃ​ប៉ូលិស​ក្រុង​បាងកក​លោក Piya Tavichai លើកឡើង​ថា ខាង​ប៉ូលិស​ចំនួន ៦នាក់​រងរបួស ខណៈ​បាតុករ ៦នាក់​ត្រូវ​បាន​ចាប់​ខ្លួន ជាមួយ​នឹង​ការ​រឹបអូស​ម៉ូតូ​បាតុករ​សរុប ១០០គ្រឿង​។ យ៉ាងណាមិញ គេ​មិន​ដឹង​ច្បាស់​ថា​បាតុករ​ប៉ុន្មាន​នាក់​ទេ​ ដែល​បាន​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ៕ ប្រភព៖ Bangkok Post

  • មន្ត្រីអារ៉ាប៊ីសាអ៊ូឌីតច្រើនជាង ២០០នាក់ ត្រូវបានចាប់ខ្លួនពីបទពុករលួយ

    មន្ត្រីអារ៉ាប៊ីសាអ៊ូឌីតច្រើនជាង ២០០នាក់ ត្រូវបានចាប់ខ្លួនពីបទពុករលួយ

    គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ឬ ហៅ​កាត់​ថា Nazaha ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា មន្ត្រី​មក​ពី​ក្រសួង​-ស្ថាប័ន​នានា​នៅ​ប្រទេស​នេះ​ចំនួន ២០៧នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុករលួយ បទ​រំលោភ​អំណាច​ ក៏​ដូច​ជា​បទ​កេងប្រវ័ញ្ច​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Al Jazeera។ អង្គភាព​ Nazaha ក៏​បន្ថែម​ថា មន្ត្រី​ចំនួន​ប្រមាណ ៤៦០នាក់​ផ្សេង​ទៀត​កំពុង​តែ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ខាង​លើ​ផង​ដែរ។ គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​ការ​បង្កើន​ឥទ្ធិពល បន្ទាប់​ពី​ព្រះអង្គ​ម្ចាស់ Mohammed bin Salman ឡើង​ជា​រជ្ជទាយាទ​នៃ​រាជាណាចក្រ​នេះ​កាល​ពី​ឆ្នាំ២០១៧។ ចាប់​តាំង​ពី​ពេល​នោះ​មក Nazaha ចាប់​ខ្លួន​ញាតិវង្ស ក៏​ដូច​ជា​មន្ត្រី​ធំៗ និង​អ្នក​ជំនួញ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​បទ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ហើយ​រឹបអូស​ទ្រព្យសម្បត្តិ​ក្នុង​តម្លៃ​សរុប ១០៦ប៊ីលាន​ដុល្លារ៕ ប្រភព៖ Aljazeera

  • អឺរ៉ុបបើកព្រំដែនជាមួយអាមេរិកវិញ តែហេតុអ្វីបានជាអាមេរិកនៅមិនទាន់ឆ្លើយតបអ្វី?

    អឺរ៉ុបបើកព្រំដែនជាមួយអាមេរិកវិញ តែហេតុអ្វីបានជាអាមេរិកនៅមិនទាន់ឆ្លើយតបអ្វី?

    កាល​ពី​ខែ​មិថុនាកន្លង​ទៅ​  សហរដ្ឋ​អាមេរិក​នាំ​​មុខ​គេ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ ដោយ​ពេល​នោះ​មេដឹក​នាំ​សហភាព​អឺរ៉ុប​ បាន​ណែនាំ​ឱ្យ​ប្រទេស​ជា​សមាជិក​របស់ខ្លួន​បើក​ព្រំដែន​ជាមួយ​អាមេរិក​វិញ ក្នុង​ក្ដី​សង្ឃឹម​ថា​ជំងឺរាតត្បាតកូវីដ​-១៩ ចាប់​ផ្ដើម​បញ្ចប់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​​។ នេះ​បើតាម​ឱ្យដឹងពី​សារព័ត៌មាន The New York Times។ ប៉ុន្តែ​ជិត​ពីរខែក្រោ​យមក​ ទោះបី​អឺរ៉ុប​បាន​នាំ​មុខ​សហរដ្ឋ​អាមេរិក​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​វិញ​ក្ដី ក៏​ព្រំ​ដែន​​អាមេរិ​ក​នៅ​តែ​បិ​ទ​ ចំ​ពោះ​អ្ន​ក​ធ្វើ​ដំ​ណើរ​មក​ពី​អឺរ៉ុប​ភាគ​ច្រើន​ សូម្បី​តែ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ក៏ដោយ។ ក្រោយ​មក​ ដោយសារ​មាន​ភាព​ភ័យ​ខ្លាច​ ចំពោះ​ការរីក​រាល​ដាល​នៃ​វ៉ារ៉្យង់​ឌែល​តា​ ដែល​កំពុង​ផ្ទុះ​ឡើង​កាន់​តែ​ធ្វើ​ឱ្យ​ការ​សម្រេច​ចិត្ត​បើក​ព្រំដែន​របស់​អាមេរិក​ជាមួយ​អឺរ៉ុប​ស្ថិត​ក្នុង​ភាព​មន្ទិល​ជាង​មុន​ទៅទៀត​។​ ការ​សម្រេច​បិទ​ព្រំ​ដែល​របស់​សហរដ្ឋ​អាមេរិក​  បាន​ធ្វើ​ឱ្យ​អឺរ៉ុប​ភ្ញាក់ផ្អើល​ និង​ធ្វើ​ឱ្យ​មេដឹកនាំ​របស់​ពួកគេ​ខកចិត្ត​យ៉ាង​ខ្លាំង ហើយ​ទាមទារ​ឱ្យអាមេរិកឆ្លើយ​តប​នឹង​ការ​សម្រេច​​​រប​ស់អឺ​រ៉ុ​ប​ក្នុ​ង​កា​រ​បើក​ព្រំដែន​រវាង​គ្នា​នឹង​គ្នា​​។ លោក Ursula von der Leyen ប្រធាន​គណៈ​កម្មកា​រអឺរ៉ុ​ប​ ដែល​ជា​អង្គភាព​ប្រតិបត្តិ​របស់​ប្លុក​នេះ​ បាន​និយាយ​កាល​ពី​ស​ប្តា​ហ៍​មុ​នថា​៖ «យើងទទូចថា​ ច្បាប់នេះ​អនុវត្ត​បាន​លុះ​ត្រា​មាន​ការ​យល់​ព្រម​ទាំង​ភាគី​សង​ខាង​»។​ មន្រ្តីក្នុង ប្លុក​នេះ​ ថែមទាំង​ស្នើឱ្យ​ដាក់​កំ​ហិ​ត​លើកា​រ​ធ្វើ​ដំ​ណើរ​អាមេរិក​ឡើង​វិញ​ទៀត​ផង ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ភ្លាម​គ្មាន​ការ​រំពឹងទុក​នេះ អាច​ធ្វើ​ឱ្យ​វិស័យទេសចរណ៍នៅរដូវក្តៅ​ប្លុក​នេះ​​ធ្លាក់​ក្នុង​ស្ថានភាព​ប្រថុយប្រថាន​។ ​លោកស្រី Michele Kastelein ដែលជាជនជាតិបារាំង-អាមេរិក​ ​ពលរដ្ឋ​​រ​ស់​នៅ​ ​Portola Valley រដ្ឋ California បាននិយាយថា៖ «​ឥឡូវ​នេះ​ យើង​មាន​វ៉ាក់​សាំង​ហើយ យ៉ាង​​ហោ​ច​ណាស់​​អនុ​ញ្ញា​ត​ឱ្យ​អ្ន​ក​ ដែ​លចាក់វ៉ាក់សាំង​បាន​មកអាមេរិក​​​វិ​ញ​ផង​។ បងប្រុស​ជន​ជា​តិ​បារាំងរបស់​នាងឈ្មោះ​ Morris…

  • បុគ្គលិកក្រុមហ៊ុន ហ្គូហ្គោល (Google ) ធ្វើការពីផ្ទះប្រឈមមុខនឹងការកាត់ប្រាក់ខែ

    បុគ្គលិកក្រុមហ៊ុន ហ្គូហ្គោល (Google ) ធ្វើការពីផ្ទះប្រឈមមុខនឹងការកាត់ប្រាក់ខែ

    បុគ្គលិក​ក្រុមហ៊ុន​ហ្គូហ្គោល​(Google )​ដែល​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​តែ​មួយ​មុន​ពេល​មាន​ជំងឺរាតត្បាត​កូវីដ១៩​អាចនឹង​ឃើញមាន​បម្រែបម្រួល​ចំពោះ​ប្រាក់​ខែ​របស់​ពួកគេ ​ប្រសិន​បើ​ពួក​គេ​ប្តូរ​ទៅ​ធ្វើ​ការ​ពីផ្ទះ​ជា​អចិន្ត្រៃយ៍​ ។ ការផ្លាស់ប្តូរ​នេះ​គឺ​ជា​ការ​ពិសោធន៍​នៅ​ ទូទាំង​​តំបន់​សេដ្ឋកិច្ច​បច្ចេកវិទ្យា​ Silicon Valley ហើយ​​នឹង​អាច​ជា​គំរូ​សម្រាប់​ក្រុមហ៊ុន​យក្ស​ផ្សេង​ទៀត​។ ក្រុមហ៊ុន​ហ្វេសប៊ុក​ និង​ Twitter ​ ក៏​បាន​កាត់​បន្ថយ​ប្រាក់​ខែ​សម្រាប់​ និយោជិត​ដែល​ធ្វើការ​ពី​ចម្ងាយ​ហើយ​បាន​ផ្លាស់​លំនៅ​ទៅ​តំបន់​ ដែល​មិន​សូវ​តម្រូវ​ឲ្យ​ចំណាយ​ច្រើន។​ បុគ្គលិក​ហ្គូហ្គោល​(Google) ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន ឲ្យដឹង​ថា​ ជា​ធម្មតា​គាត់​ធ្វើដំណើរ​ ទៅ​ការិយាល័យ​ រដ្ឋ សីអាថល (Seattle ) ហើយ​គាត់​ទំនង​នឹង​ត្រូវបាន​កាត់​បន្ថយ​ប្រាក់​ខែ​របស់គាត់​ប្រហែល​ ១០% ​ដោយ​សារ​គាត់​ធ្វើការ​ពី​ផ្ទះ​ពេញ​ម៉ោង​ ។ និយោជិក​ដទៃ​ក៏​កំពុង​ពិចារណា​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​ផងដែរ ប៉ុន្តែ​ពួក​គេ​នៅ​តែ​សំរេច​ចិត្ត​បន្ត​ទៅការិយាល័យ​ ទោះ​បី​ជា​មាន​ការ​ធ្វើ​ដំណើរ​ចំណាយ​ពេល​ ដល់​ពីរ​ម៉ោង​ក៏​ដោយ​ ដោយសារ​ការ​កាត់ប្រាក់ខែ​គាត់​ខ្ពស់​ ជាង​ថ្លៃ​ចំណាយ​ធ្វើ​ដំណើរ​ទៅ​ការិយាល័យ។​  បទ​សម្ភាសន៍​ជា​មួយ​និយោជិក​ក្រុមហ៊ុន​ហ្គូហ្គោល (Google) បាន​បង្ហាញ​ ថា​ការ​កាត់​បន្ថយប្រាក់​ខែ​ខ្ពស់​បំផុត​អាច​ដល់​ ២៥% ​នៃ​ប្រាក់ខែ​ដើម​អាស្រ័យ​លើ​ទីតាំង​របស់​បុគ្គលិក។ អ្នក​នាំ​ពាក្យ​របស់​ហ្គូហ្គោល​ (Google )បាន​និយាយ​ថា​ ក្រុមហ៊ុន​នឹង​មិន​ផ្លាស់​ប្តូរ​ប្រាក់​ខែ​របស់និយោជិត​ ដោយ​សារ​ពួក​គេ​ប្តូរ​ការ​ធ្វើ​ការ​ពី​ការិយាល័យ​ ទៅ​ជាការ​ធ្វើការ​មកពីផ្ទះ​នោអទេ។  ឧទាហរណ៍​និយោជិត​ដែល​ ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​ទី​ក្រុង​ញូវយ៉ក​ នឹង​ត្រូវ​បាន​ទទួលប្រាក់ខែ​ដូច​គ្នា​នឹង​អ្នក​ដែល​ធ្វើ​ការ​ពី​ចម្ងាយ​ ពី​ទីតាំង​ផ្សេង​ក្នុង​ទីក្រុង​ញូវយ៉ក​ដែរ​ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​។ ប្រភព៖ Reuters

  • អភិបាលរដ្ឋញូវយ៉ក សម្រេចលាលែងពីតំណែង

    អភិបាលរដ្ឋញូវយ៉ក សម្រេចលាលែងពីតំណែង

    កាល​ពី​ថ្ងៃ​អង្គារ​នេះ ​​អភិបាល​រដ្ឋ​​ញូវយ៉ក​សហរដ្ឋ​អាមេរិក​បានសម្រេច​ចិត្ត​លា​ឈប់​ពី​តំណែង​ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​ករណី​បំពាន​ផ្លូវ​ភេទ​ទៅ​​លើ​អតីត​បុគ្គលិក​​។​ អភិបាល​រដ្ឋ​​​ញូវយ៉ក​ លោក Andrew​ Cuomo​ បាន​សម្រេច​លា​ឈប់​ពី​តំណែង​របស់​លោក​ជា​អភិបាល​រដ្ឋ​ក្រោយ​ពី​មាន​ការស៊ើប​អង្កេត​ទៅលើ​រូប​លោក​ទាក់​ទង​នឹង​ករណី​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​អតីត​បុគ្គលិក​របស់​ខ្លួន​​ចំនួន​ ១១ នាក់។ ក្រោយ​ពី​មាន​ជន​រង​គ្រោះ​ធ្វើ​ការ​រាយការណ៍​ទាក់​ទង​នឹង​សកម្មភាព​របស់​លោក​ Cuomo​  អគ្គ​រដ្ឋ​អាជ្ញា​រដ្ឋ​ញូវ​យ៉ក​ លោក​ស្រី​ Letitia​ James​ បាន​បើក​ការ​ស៊ើប​អង្កេត​ទៅលើ​ករណី​នេះ ហើយ​របាយការណ៍​​​ស៊ើប​អង្កេត​បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​ដែល​បង្ហាញ​ថា លោក Cuomo​​ បាន​បំពាន​ទៅ​លើ​អតីត​បុគ្គលិក​របស់​លោក​ពិត​មែន​។ តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ BBC​​ លោក​ Cuomo បាន​និយាយថា មធ្យោបាយ​ដែល​ល្អ​បំផុត​ពេល​នេះ​គឺ​លោក​លា​លែង​ពី​តំណែ​ង។ នៅ​ពេល​ដែល​លោក​ប្រកាស​លា​លែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី ១០​ សីហា​លោក Cuomo  នៅ​តែ​បន្ត​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ការ​បំពាន​ផ្លូវ​ភេទ​ ប៉ុន្តែ​លោក​បាន​និយាយ​ថា​ លោក​ចង់​សុំទោស​ទៅ​ស្រ្តី​រូប​ណា​ដែល​មិនពេញ​ចិត្តចំពោះ​សកម្មភាព​របស់​លោក​។ គួរ​បញ្ជាក់​ផង​ដែរ​ថា អនុ​ប្រធាន​រដ្ឋាភិបាល​ លោក​ស្រី Kathy​ Hochul​ ដែល​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នឹង​បន្ត​តំណែង​លោក​ក្នុង​កំឡុង​ពេល​ដែល​អាណត្តិលោក​ Cuomo  មិន​ទាន់​ដល់​ពេល​កំណត់​។ ការ​លា​លែង​ពី​តំណែង​​របស់​លោក​ Cuomo  នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈ​ពេល​ ១៤​ ថ្ងៃ​បន្ទាប់​។ បន្ទាប់ពីលោក​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បៀត​បៀន​ផ្លូវ​ភេទ​លើក​ដំបូង​នៅ​ឆ្នាំ​នេះ​លោក​ Cuomo​ មិន​អើ​ពើ​នឹង​ការ​ទាម​ទារ​ពី​សំណាក់​គណបក្ស​ទាំង​ពីរ​អោយ​លោក​លា​លែង​ពី​តំណែង​ទេ​។ ផ្ទុយ​ទៅ​វិញ​របាយការណ៍​ស៊ើប​អង្កេត​បាន​ចោទ​ប្រកាន់លោក​ថា​ លោក​​បាន​បំពាន​ទៅលើ​ស្ត្រី​ ១១​ នាក់​ដែល​ក្នុង​នោះ​មាន​ស្រ្តី​ ៩​ នាក់​ជា​បុគ្គលិក​រដ្ឋ​…

  • ប្រេសិតអង្គការសហប្រជាជាតិ៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មានបំណងពង្រឹងការក្ដាប់អំណាច

    ប្រេសិតអង្គការសហប្រជាជាតិ៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មានបំណងពង្រឹងការក្ដាប់អំណាច

    កាល​ពី​ថ្ងៃ​អង្គារ​ ទី​១០​ សីហា​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​មីយ៉ាន់ម៉ា​ បាន​និយាយ​ថា​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​មាន​បំណង​ការ​ក្ដាប់​អំណាច​របស់​លោក​លើ​ប្រទេស​នេះ​ ខណៈ​ពេល​ដែល​គណបក្ស​ធ្លាក់​ពី​អំណាច​ក្នុង​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ​ អាច​នឹង​គេ​រំសាយ​នៅ​ពេល​ខាង​មុខ​។ លោកស្រី Christine Schraner Burgener បាន​ធ្វើ​ការ​លើក​ឡើង​បែប​នេះ​ដោយ​ផ្អែក​លើ​ការ​ប្រកាស​របស់​ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង​កាល​ពី​ដើម​ខែ​នេះ​ថា​លោក​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចាំ​ផ្ទះ​ និង​ការ​លុប​ចោល​ជា​ផ្លូវ​ការ​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ខែ​វិច្ឆិកា ២០២០ ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) របស់​លោកស្រី​អ៊ុងសានសូជី​បានឈ្នះ​។ «ខ្ញុំ​ខ្លាច​ថា​យើង​នឹង​ឮ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ថា​គណបក្ស NLD អាច​នឹង​ត្រូវ​រំសាយ​។ នេះ​គឺ​ជា​ការ​ប៉ុនប៉ង​ដើម្បី​លើក​កម្ពស់​ភាព​ស្រប​ច្បាប់​ប្រឆាំង​នឹង​កង្វះ​សកម្មភាព​អន្តរជាតិ​ដែល​បាន​អនុវត្ត​» លោកស្រី​ Schraner Burgener បាន​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «ខ្ញុំ​ត្រូវ​តែ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​អង្គការ​សហប្រជាជាតិ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​នេះ​ទេ​ ដូច្នេះ​វា​អាស្រ័យ​លើ​រដ្ឋ​ជា​សមាជិក​»​។ លោក​ស្រី​បាន​និយាយ​ថា​លុះ​ត្រា​តែ​សមាជិក​អង្គការ​សហប្រជាជាតិ​ធ្វើ​ការ​សម្រេច​ផ្សេង​ពី​នេះ​ លោក​ Kyaw Moe Tun ដែល​ជា​អ្នក​ប្រឆាំង​របប​យោធា គឺ​នៅ​តែ​ជា​ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហប្រជាជាតិ​ ហើយ​លោក​ស្រី​អ៊ុងសានសូជី និង​លោក​ប្រធានាធិបតី​ Win Myint គឺ​នៅ​ជា​មេដឹកនាំ​ប្រទេស​នេះ​៕ ប្រភព៖ Reuters

  • អតីតមេដឹកនាំអូស្ត្រាលីពីររូប យល់ថាទំនាក់ទំនងអូស្ត្រាលី-ចិន ធ្លាក់ចុះក៏ព្រោះគោលនយោបាយរបស់ ស៊ី ជីនភីង និងអ្នកនយោបាយអូស្ត្រាលីមួយចំនួន

    អតីតមេដឹកនាំអូស្ត្រាលីពីររូប យល់ថាទំនាក់ទំនងអូស្ត្រាលី-ចិន ធ្លាក់ចុះក៏ព្រោះគោលនយោបាយរបស់ ស៊ី ជីនភីង និងអ្នកនយោបាយអូស្ត្រាលីមួយចំនួន

    ទំនាក់ទំនង​ចិន និង​អូស្ត្រាលី​នៅ​មួយ​រយៈ​ចុង​ក្រោយ ហាក់​បី​ដូច​ជា​មាន​ភាព​រកាំរកូស​ និង​ធ្លាក់​ចូល​ក្នុង​ចំណុច​ដ៏​ទាប​មួយ។ ជាមួយ​គ្នា​នេះ​ដែរ អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Kevin Rudd និង​លោក Malcom Turnbull យល់​ឃើញ​ គោលនយោបាយ​ការ​បរទេស​របស់​ចិន​ដឹកនាំ​ដោយ​លោក​ស៊ី ជីនភីង ក៏​ដូច​ជា​កត្តា​អ្នក​នយោបាយ​ក្នុង​ស្រុក​អូស្ត្រាលី ​ជា​មូលហេតុ​រុញ​ច្រាន​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ស្ថិត​ក្នុង​សភាព​បែប​នេះ។ កាល​ពី​ឆ្នាំ២០១៨ អូស្ត្រាលី​ក្លាយ​ជា​ប្រទេស​ទីមួយ​ ដែល​ហាម​មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ 5G របស់​បណ្ដាញ​ទូរស័ព្ទ​ចិន Huawei ហើយ​កាល​ពី​ឆ្នាំ​មុន អំឡុង​ពេល​មាន​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ជា​សកល អូស្ត្រាលី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​អំពាវនាវ​ឱ្យ​ធ្វើ​ការ​ស្វែងរក​ប្រភព​នៃ​ជំងឺ​នេះ។ យ៉ាង​ណាមិញ ចិន​ឆ្លើយតប​ទៅ​អូស្ត្រាលី​វិញ តាម​រយៈ​ការ​ដំឡើង​ពន្ធ​ទំនិញ​មួយ​ចំនួន​ដូច​ជា ស្រា​ និង​គ្រឿង​សមុទ្រ​អូស្ត្រាលី ចំណែក​ឯ​អូស្ត្រាលី​វិញ ក៏​យក​រឿង​នេះ​ទៅ​ប្ដឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO។ ក្រៅ​ពី​រឿង​ពាណិជ្ជកម្ម​នេះ​ កាល​ពី​ខែ​មេសា​កន្លង​ទៅ អូស្ត្រាលី​ប្រកាស​លុប​ចោល​គម្រោង​វិនិយោគ​របស់​ចិន​ចំនួន​ ២ នៅ​រដ្ឋ​ Victoria ដែល​ពាក់ព័ន្ធ​នឹង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​បង្កើត​ដោយ​លោក​ ស៊ី ជីនភីង​ផ្ទាល់។ ការ​លុប​ចោល​នេះ​ អូស្ត្រាលី​ប្រាប់​ហេតុ​ត្រង់ៗ​តែ​ម្ដង​ថា «គម្រោង​នេះ​ប្រាសចាក​គោលនយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី» ខណៈ​រដ្ឋាភិបាល​នេះ​ប្រកាន់​យក​គោលជំហរ «តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ»។ ចិន​នៅ​ពេល​នោះ​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​របស់​ខ្លួន ចាត់​ទុក​អូស្ត្រាលី​ថា «ប្រកាន់​យក​ស្មារតី​សង្គ្រាម​ត្រជាក់»។ និយាយ​នៅ​ក្នុង​កម្មវិធី​អនឡាញ​មួយ…

  • ប្រទេសកូរ៉េខាងត្បូង មានករណីកូវីដ១៩ថ្មីជាងពីរពាន់ករណី

    ប្រទេសកូរ៉េខាងត្បូង មានករណីកូវីដ១៩ថ្មីជាងពីរពាន់ករណី

    កាល​ពី​ថ្ងៃ​អង្គារ​ ទី ១០ សីហា​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ចំនួន​អ្នក​វិជ្ជមាន​កូវីដ-១៩​ ជាង​ ២​ ករណី​ក្នុង​រយៈ​ពេល​ ២១​ ម៉ោង​ចុង​ក្រោយ​ដែល​ចំនួន​នេះ​កើន​ឡើង​ជិត​ ៥០​​ ភាគរយ​ពី​ថ្ងៃ​ទី ៩ សីហា​។ ករណី​ឆ្លង​ថ្មី​ចំនួន​ ១៣៨០​ ករណី​គឺ​​មក​ពី​តំបន់​ទី​ប្រជុំជន​ នៅ​ទីក្រុង​សេ​អ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ការ​កើ​នឡើង​ករណី​នេះ​បន្ថែម​សម្ពាធ​លើ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​មាន​ចំនួន​អ្ន​ក​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ ១៥​​ ភាគរយ​នៃ​ប្រជាជន​ចំនួន​ ៥២​ លាន​នាក់​។ ទន្ទឹម​នឹង​នេះ​ដែរ​​ រដ្ឋាភិបាល​បាន​បន្ត​ការ​រឹត​ត្បិត​នៅ​តំបន់​សេអ៊ូលដែល​រួម​មាន​ ការ​ហាម​ឃាត់​ការ​ជួប​ជុំ​មនុស្ស​លើស​ពី​ពីរ​នាក់​បន្ទាប់​ពី​ម៉ោង​ ៦​ ល្ងាច​។ ប្រភព៖ Reuters