Category: ព័ត៌មានអន្តរជាតិ

  • លោក ចូ បៃដិន ៖ កងទ័ពអាហ្វហ្គានីស្ថានត្រូវតែការពារប្រទេសរបស់ពួកគេដោយខ្លួនឯង

    លោក ចូ បៃដិន ៖ កងទ័ពអាហ្វហ្គានីស្ថានត្រូវតែការពារប្រទេសរបស់ពួកគេដោយខ្លួនឯង

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងអះអាងថា កងទ័ពអាហ្វហ្គានីស្ថានត្រូវតែការពារប្រទេសរបស់ពួកគេដោយខ្លួនឯង ខណៈដែលទីក្រុងជាច្រើនបានធ្លាក់ទៅក្នុងកណ្តប់ដៃរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា យើងបានចំណាយថវិកាជាង១ទ្រីលានដុល្លារក្នុងរយៈពេល២០ឆ្នាំ… យើងបានបណ្តុះបណ្តាល និងបំពាក់ឧបករណ៍ទំនើបៗដល់កងកម្លាំងអាហ្វហ្គានីស្ថានជាង ៣០ ម៉ឺននាក់ ហើយមេដឹកនាំអាហ្វហ្គានីស្ថានត្រូវតែរួមគ្នា… ពួកគេត្រូវតែប្រយុទ្ធដើម្បីខ្លួនឯង… ប្រយុទ្ធដើម្បីប្រទេសជាតិរបស់ពួកគេ ។ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងបន្តផ្តល់ការគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថាន ដូចជា ម្ហូបអាហារ សម្ភារៈ ប្រាក់ខែ និងធ្វើឲ្យប្រាកដថា កងទ័ពអាកាសអាហ្វហ្គានីស្ថានអាចដំណើរការបានគ្រប់យ៉ាង លោកថា អាមេរិកនឹងបន្តរក្សាការប្តេជ្ញារបស់ខ្លួនដោយមិនសោកស្តាយ ចំពោះការសម្រេចចិត្តក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ។លោក បៃដិន បានបញ្ជាឲ្យយោធាអាមេរិកបញ្ចប់បេសកកម្មនៅអាហ្វហ្កានីស្ថាននៅចុងខែនេះ ហើយមកទល់ពេលនេះ ជាង៩៥ភាគរយនៃការដកទ័ពត្រូវបានបញ្ចប់ ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក អាស្រាស់ ហ្គានី បានស្តីបន្ទោសការដកកងទ័ពអាមេរិក ចំពោះស្ថានការណ៍កាន់តែអាក្រក់ទៅៗ នៅក្នុងសុន្ទរកថារបស់លោកទៅកាន់សភា ៕ ប្រភព៖ ស៊ីនហួរ

  • វៀតណាម​បាន​វ៉ាក់សាំង​ពី​កូ​វ៉ា​ក់ ​ជិត​៥​០​ម៉ឺន​ដូ​ស​ទៀត​

    វៀតណាម​បាន​វ៉ាក់សាំង​ពី​កូ​វ៉ា​ក់ ​ជិត​៥​០​ម៉ឺន​ដូ​ស​ទៀត​

    វ៉ាក់សាំង​ប្រភេទ​ ​As​t​raZe​n​e​ca​ ​ចំនួន​៤​៩​៤​៤​០​០​ដូ​ស​ ​ក្រោម​យន្ត​ការ​កូ​វ៉ា​ក់ (​Co​v​a​x) ​របស់​អង្គការសុខភាព​ពិភពលោក​ត្រូវ​បាន​បញ្ជូន​ទៅដល់​ក្រុង​ហាណូយ​ ​ប្រទេស​វៀ​ត​ណាម​ ​នា​ព្រឹក​ថ្ងៃ​ទី​១​១​ ​សីហា​នេះ​។ ​ជាមួយនឹង​ការ​មកដល់​ចុងក្រោយ​នេះ​ ​យន្ត​ការ​កូ​វ៉ា​ក់​បាន​ផ្តល់​ជូន​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ប្រទេស​វៀតណាម​ចំនួន​៩​.​១​៧​៥​លាន​ដូ​ស​ហើយ​ ​ក្នុង​នោះ​ ​មាន​ជាង​៥​លាន​ដូ​ស​គឺជា​ប្រភេទ​ ​Modern​a​ ​និង​ផ្សេងទៀត​គឺជា​ប្រភេទ​ ​As​t​raZe​n​e​ca​ ​។​ ​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជូន​ប្រជាជន​ជិត​១​០​លាន​នាក់​ហើយ​ ​សម្រាប់​ដូ​ស​ទី​១​ ​ខណៈ​ដែល​មនុស្សជា​ង​១​លាន​នាក់​បាន​ចាក់​គ្រប់​ពីរ​ដូ​ស​។​ ​វៀតណាម​មាន​វ៉ាក់សាំង​ប្រមាណ​១​៩​លាន​ដូ​ស​ហើយ​ ​ក្នុង​នោះ​ ​វ៉ាក់សាំង​ភាគច្រើន​គឺ​ប្រភេទ​។​ ​ប្រទេស​នេះ​មាន​ផែនការ​ចាក់​ឲ្យបាន​៧​០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​៩​៦​លាន​នាក់​ ​នៅ​ត្រឹម​ឆ្នាំ​២​០​២​២​៕​​

  • អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo ប្រកាសលាលែង ចេញពីតំណែង ដោយសាររឿងអាស្រូវបៀតបៀនផ្លូវភេទ (មានវីដេអូ)

    អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo ប្រកាសលាលែង ចេញពីតំណែង ដោយសាររឿងអាស្រូវបៀតបៀនផ្លូវភេទ (មានវីដេអូ)
  • សហរដ្ឋអាមេរិកសន្យាផ្តល់ជំនួយ៥លានដុល្លារដល់ថៃ ដើម្បីប្រយុទ្ធ ប្រឆាំង​នឹងជំងឺកូវីដ-១៩ (មានវីដេអូ)

    សហរដ្ឋអាមេរិកសន្យាផ្តល់ជំនួយ៥លានដុល្លារដល់ថៃ ដើម្បីប្រយុទ្ធ ប្រឆាំង​នឹងជំងឺកូវីដ-១៩ (មានវីដេអូ)
  • លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសដកបទបញ្ជាដែលមាន គោលដៅ រឹតត្បិត​លើការផ្សព្វផ្សាយព័ត៌មាន ​(មានវីដេអូ)

    លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសដកបទបញ្ជាដែលមាន គោលដៅ រឹតត្បិត​លើការផ្សព្វផ្សាយព័ត៌មាន ​(មានវីដេអូ)
  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន១ ពាន់៣៨ ករណី និងស្លាប់២០៧​នាក់ទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ (មានវីដេអូ)

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន១ ពាន់៣៨ ករណី និងស្លាប់២០៧​នាក់ទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ (មានវីដេអូ)
  • វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៨០២ ករណី បន្ថែមទៀត​ក្នុងរបាយការណ៍ព្រឹកថ្ងៃពុធនេះ (មានវីដេអូ)

    វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៨០២ ករណី បន្ថែមទៀត​ក្នុងរបាយការណ៍ព្រឹកថ្ងៃពុធនេះ (មានវីដេអូ)
  • អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo ប្រកាសលាលែងចេញពីតំណែង ដោយសាររឿងអាស្រូវបៀតបៀនផ្លូវភេទ

    អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo ប្រកាសលាលែងចេញពីតំណែង ដោយសាររឿងអាស្រូវបៀតបៀនផ្លូវភេទ

    អាមេរិក៖ អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo បានប្រកាសលាលែងចេញពីតំណែងរបស់ខ្លួន ក្រោយការស៊ើបអង្កេតមួយរកឃើញថា លោកបានបៀតបៀនផ្លូវភេទលើស្ត្រី១១នាក់ និងមានការអំពាវនាវអោយចុះចេញពីតំណែងពីសំណាក់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ។ នៅក្នុងសុន្ទរកថារយៈពេល២០នាទីតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Andrew Cuomo នៅតែបដិសេធថា លោកមិនបានធ្វើខុសអ្វីទាំងអស់ បើទោះបីជាលោកបញ្ជាក់ថា លោកទទួលខុសត្រូវទាំងស្រុងចំពោះការបៀតបៀនលើស្ត្រីទាំងនោះ ដោយមិនបានរៀបចំផែនការអាក្រក់ណាមួយទុកជាមុនក៏ដោយ ។ ការលាលែងចេញពីតំណែងជាអភិបាលរដ្ឋញូយ៉ករបស់លោក Andrew Cuomo នឹងត្រូវចូលជាធរមាននៅក្នុងរយៈពេល១៤ថ្ងៃ ហើយអភិបាលរងលោកស្រី Kathy Hochul នឹងត្រូវឡើងកាន់តំណែងជាអភិបាលរដ្ឋញូយ៉កថ្មី រហូតដល់ខែធ្នូ ឆ្នាំ២០២២ ។ សូមជម្រាបថា លោក Andrew Cuomo បានឡើងកាន់តំណែងជាអភិបាលរដ្ឋញូយ៉កចាប់តាំងពីឆ្នាំ២០១១មក បានប្រកាសលាលែងពីតំណែង បន្ទាប់ពីអគ្គរដ្ឋអាជ្ញារដ្ឋញូយ៉ក លោកស្រី Letitia James កាលពីថ្ងៃទី៣ ខែសីហាកន្លងទៅ បានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតឯករាជ្យ ដែលចំណាយពេលអស់៥ខែ ជាមួយការសន្មត់ថា លោក Cuomo ពិតជាបានប្រព្រឹត្តទង្វើបំពានច្បាប់របស់រដ្ឋញូយ៉ក និងច្បាប់សហព័ន្ធអាមេរិក ៕ ប្រភព៖ Reuter

  • សហរដ្ឋអាមេរិកសន្យាផ្តល់ជំនួយ៥លានដុល្លារដល់ថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    សហរដ្ឋអាមេរិកសន្យាផ្តល់ជំនួយ៥លានដុល្លារដល់ថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    ថៃ៖ រដ្ឋាភិបាលអាមេរិកបាននិងកំពុងផ្តល់ថវិកាចំនួន៥លានដុល្លារ ឬស្មើនឹង១៦៧.៧លានបាតសម្រាប់ជាកញ្ចប់ជំនួយដល់ប្រទេសថៃ ហើយថវិកា៥០លានដុល្លារទៀតសម្រាប់ជាកញ្ចប់ជំនួយអន្តរជាតិ និងដៃគូរអង្គការមិនមែនរដ្ឋាភិបាល ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងជំងឺរាតត្បាត ដែលនឹងជួយបន្ធូរបន្ថយការជាប់គាំងនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសថៃ ។ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាសហ្គ្រីនហ្វៀល (Linda Thomas-Greenfield) បានថ្លែងនៅមជ្ឈមណ្ឌលចាក់ថ្នាំបង្ការនៅមន្ទីរពេទ្យ MedPark ក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារម្សិលមិញថា ខ្ញុំមានមោទនភាពដែលបានប្រកាសថា រដ្ឋាភិបាលអាមេរិកកំពុងផ្តល់ជំនួយចំនួន៥៥ លានដុល្លារ ដែលភាគច្រើនកំពុងឆ្ពោះទៅរកកិច្ចប្រឹងប្រែងឆ្លើយតបផ្នែកមនុស្សធម៌ ។ លោកស្រីបន្តថា បញ្ចប់ថវិកានេះ រួមមាន៥លានដុល្លារសម្រាប់ជាជំនួយ Covid-19 ដែលនឹងផ្តល់ការគាំទ្រដល់បុគ្គលិកពេទ្យដែលទទួលកិច្ចការចាក់វ៉ាក់សាំង និងពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលថៃ ក្នុងការការពារ ការធ្វើតេស្ត និងការឆ្លើយតបជាមួយជំងឺ Covid-19 ។ជំនួយមនុស្សធម៌ចំនួន៥០លានដុល្លារទៀត នឹងបញ្ជូនដោយផ្ទាល់តាមរយៈដៃគូអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ ដើម្បីផ្តល់ជំនួយស្បៀងសង្គ្រោះបន្ទាន់ ការការពារជីវិត ទីជម្រក ការថែទាំសុខភាពជាចាំបាច់ ទឹកស្អាត ផ្នែកអនាម័យ និងសេវាកម្មអនាម័យដល់ជនងាយរងគ្រោះមកពីមីយ៉ាន់ម៉ា រួមទាំងជនភៀសខ្លួនជាង៧០ម៉ឺននាក់ជាដើម ៕ ប្រភព៖ Bangkok Post

  • លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសដកបទបញ្ជាដែលមានគោលដៅរឹតត្បិតលើការផ្សព្វផ្សាយព័ត៌មានវិញ

    លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសដកបទបញ្ជាដែលមានគោលដៅរឹតត្បិតលើការផ្សព្វផ្សាយព័ត៌មានវិញ

    ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសលុបចោលបទបញ្ជារបស់លោក ដែលមានគោលដៅរឹតត្បិតលើការផ្សាយព័ត៌មាន ដែលនាំអោយមានការភ័យខ្លាចអំឡុងជំងឺកូវីដ១៩កំពុងរាតត្បាតនោះវិញហើយ ក្រោយទទួលបានសេចក្តីសម្រេចពីតុលាការ ។ ការប្រកាសនេះ ត្រូវបានផ្សព្វផ្សាយដោយកាសែត Royal Gazette នៅថ្ងៃអង្គារម្សិលមិញ ។ បទបញ្ជារបស់លោក ប្រាយុទ្ធ បានដាក់ចេញកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដោយតម្រូវឲ្យទប់ស្កាត់ជាដាច់ខាតនូវការផ្សព្វផ្សាយព័ត៌មាននានា ដែលអាចបង្កការភ័យខ្លាច អំឡុងការរាតត្បាតនៃជំងឺ COVID-19 ព្រោះវានឹងបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខ និងសន្តិភាពរបស់ប្រទេសជាតិ ។ ក្រោយពីការប្រកាសបទបញ្ជានេះ ការរិះគន់ពីសំណាក់សាធារណមតិ ជាពិសេសពីសំណាក់បណ្តាញអ្នកសារព័ត៌មាន និងក្រុមអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ បានផ្ទុះឡើងជាបន្តបន្ទាប់ ហើយញត្តិមួយត្រូវបានដាក់ជូនទៅតុលាការ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ប្រាយុទ្ធ ដកបទបញ្ជានេះវិញ ។ ហើយបន្ទាប់មក តុលាការថៃបានកាត់សេចក្តីថា បទបញ្ជារបស់រដ្ឋាភិបាលថៃ បានដកហូតនូវសិទ្ធិ និងសេរីភាពរបស់ប្រជាជន ដោយគ្មានភាពចាំបាច់អ្វី ត្រូវធ្វើបែបនេះទាល់តែសោះ ហើយការមានអំណាចផ្តាច់សេវាអ៊ីធើណិត គឺជាទង្វើប្រឆាំងនឹងច្បាប់ ព្រោះអ៊ីនធើណិតជាមធ្យោបាយដ៏ចាំបាច់បំផុត សម្រាប់ប្រជាជនស្វែងយល់ព័ត៌មានអំពី COVID-19 អំឡុងការរាតត្បាតនៃជំងឺនេះ ហេតុដូច្នេះតុលាការបានសម្រេចអោយមានការដកបញ្ជានេះវិញ ៕ ប្រភព៖ CNA