Category: ព័ត៌មានអន្តរជាតិ

  • ប៉ូលីសអ៊ីតាលីបង្ក្រាបគម្រោងក្លែងបន្លំ ប័ណ្ណសុខភាពកូវីដ១៩ នៅលើកម្មវិធីតេលេក្រាម

    ប៉ូលីសអ៊ីតាលីបង្ក្រាបគម្រោងក្លែងបន្លំ ប័ណ្ណសុខភាពកូវីដ១៩ នៅលើកម្មវិធីតេលេក្រាម

    ប៉ូលីស​អ៊ីតាលី​នៅ​ថ្ងៃច័ន្ទ​នេះ​​ បាន​បញ្ឈប់​ក្រុម​ជា​ច្រើន​នៅ​លើ​កម្មវិធី​ផ្ញើសារ​តាម​ទូរសព្ទ័​ដៃ​គឺ​កម្មវិធី​ Telegram ​ដែល​មាន​ការ​ ទិញ-លក់​ប័ណ្ណ​សុខភាព​កូវីដ​ -១៩​ ក្លែង​ក្លាយ​ដែល​អាច​អនុញ្ញាត​ឱ្យ​អ្នកកាន់ប័ណ្ឌ​ចូល​ប្រើ​សេវាកម្ម​និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​។ ប៉ូលីស​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​ពួក​គេ​បាន​បិទ​ក្រុម​តេឡេក្រាម​ចំនួន ៣២ ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ទូ​ទាំង​ប្រទេស​។ ដោយ​ក្រុមនោះ​ផ្តល់​ជូន​ប័ណ្ណ​ក្លែង​ក្លាយ​ដល់​អតិថិជន​រាប់​ពាន់​នាក់​ ក្នុង​តម្លៃ​រហូត​ដល់​ ៥០០​ អឺរ៉ូ​ (៥៨៨ ​ដុល្លារ​) ក្នុងទម្រង់​ជា​រូបិយប័ណ្ណ​ឌីជីថល (cryptocurrency)​ឬ​ប័ណ្ណទិញ​ទំនិញ​តាម​អ៊ីនធឺណិត​។ មនុស្ស ៤ នាក់ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតដោយសង្ស័យថាមានការក្លែងបន្លំនិងក្លែងបន្លំ។ប័ណ្ណ​សុខភាព​កូវីដ ១៩​ នោះ​ក៏ត្រូវបាន​គេ​ហៅ​ថា​ ហ្គ្រីន​ផាស​ (Green Pass) គឺ​ជា​វិញ្ញាបនប័ត្រ​លើប្រព័ន្ធ​ឌីជីថល​ឬ​ក្រដាស​ ដែល​បង្ហាញ​ថា​ម្ចាស់​ប័ណ្ណ​សុខភាព​កូវីដ ១៩​ នោះ​បាន​ទទួល​ វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩​ យ៉ាងតិច​មួយ​ដូស​ ឬ​បាន​ធ្វើ​តេស្ត​អវិជ្ជមាន​ចឬ​ទើប​ជា​សះ​ស្បើយ​។ រដ្ឋាភិបាល​របស់​លោក​ Mario Draghi​ បាន​អនុម័ត​ច្បាប់​នេះ​ដើម្បី​ព្យាយាម​ពន្លឿន​ការ​ចាក់​វ៉ាក់​សាំងនៅ​ចំពោះ​មុខ​ការ​រីក​រាល​ដាល​វ៉ារ្យ៉ង់ដែលតា ប៉ុន្តែ​ច្បាប់​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ ដោយ​ជន​ជាតិ​អ៊ី​តា​លីខ្លះ​ ដែល​ពួកគេ​បាន​និយាយ​ថា​ វា​ជាការ​ជាន់​ឈ្លី​សេរី​ភាព​និង​ជា​វិធី​ប្រយោល​នៃ​កា​របង្កើត​កាតាព្វកិច្ច​ចាក់​វ៉ាក់សាំង​។ គិត​ត្រឹម​ថ្ងៃទី​ ៦​ ខែ​សីហា​នេះ មានការ​តំរូវ​អោយ​មាន​ប័ណ្ណ​សុខភាព​កូវីដ ១៩នេះ​ដើម្បី​ ចូលទៅ​កន្លែង​ហាត់​ប្រាណ​ អាង​ហែល​ទឹក​ សារ​មន្ទីរ​ និងរោង​កុន​ និង​ការ​ទទួល​ទាន​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​។ ចាប់​ពី​ថ្ងៃទី ១​…

  • វៀតណាម៖ តាក់ស៊ីរាប់រយគ្រឿងក្លាយជារថយន្តដឹកអ្នកជំងឺកូវីដ នៅហូជីមិញ

    វៀតណាម៖ តាក់ស៊ីរាប់រយគ្រឿងក្លាយជារថយន្តដឹកអ្នកជំងឺកូវីដ នៅហូជីមិញ

    រថយន្តតាក់ស៊ីជិត ៥០០គ្រឿង នៅទីក្រុងហូជីមិញ ត្រូវបានបំប្លែងទៅជារថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកបញ្ជូនអ្នកជំងឺកូវីដ១៩ ទៅមន្ទីរពេទ្យ ដែលមានការកើនឡើងយ៉ាងគំហុក។ ក្រុមហ៊ុនតាក់ស៊ីអះអាងថា តាក់ស៊ីរបស់ខ្លួនត្រូវបានប្រែក្លាយជារថយន្តដឹកអ្នកជំងឺកូវីដ១៩ ខណៈតាក់ស៊ីខ្លះត្រូវរង់ចាំបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ដើម្បីបម្រើក្នុងគោលបំណងដូចគ្នា។ ក្រុមហ៊ុនថា ការធ្វើបែបនេះ ដើម្បីជួយសម្រួលដល់អាជ្ញាធរសុខាភិបាល ក្នុងតំបន់ ក្នុងការដឹកជញ្ជូនអ្នកជំងឺកូវីដ១៩។ រថយន្តដឹកជញ្ជូនផ្សេងៗទៀត ក៏ត្រូវបានប្រើប្រាស់ ដូចគ្នាបែបនេះដែរ ក្រៅពីក្រុមហ៊ុនតាក់ស៊ីនោះ។ សរុបទាំងអស់នៅហូជីមិញ មានប្រមាណ៥០០គ្រឿងហើយ។ សូមបញ្ជាក់ថា វៀតណាមឆ្លងប្រចាំថ្ងៃរាប់ពាន់នាក់ ថ្ងៃខហលះមានដល់ជិត១ម៉ឺននាក់៕

  • កូរ៉េខាងត្បូង នឹងចាប់ផ្ដើមសមយុទ្ធខ្នាតតូចមួយជាមួយអាមេរិក ខណៈមានការព្រមានពីកូរ៉េខាងជើង

    កូរ៉េខាងត្បូង នឹងចាប់ផ្ដើមសមយុទ្ធខ្នាតតូចមួយជាមួយអាមេរិក ខណៈមានការព្រមានពីកូរ៉េខាងជើង

    កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋអាមេរិក​នឹង​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​ខ្នាត​តូច​មួយ​ហៅ​ថា «ការ​ហ្វឹកហាត់​បុគ្គលិក​ដើម្បី​គ្រប់គ្រង​វិបត្តិ» ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​អង្គារ​ រហូត​ដល់​ថ្ងៃ​សុក្រ។ ការ​ធ្វើ​សមយុទ្ធ​នេះ​ជា​ការ​ត្រៀម​ខ្លួន សម្រាប់​សមយុទ្ធ​ខ្នាត​ធំ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៦ ដល់​ថ្ងៃ​ទី២៦ ខែ​សីហា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង Yonhap ដែល​ស្រង់​យក​ពី​ប្រភព​យោធា និង​រដ្ឋាភិបាល​​មិន​បង្ហាញ​អត្តសញ្ញាណ។ ប្រទេស​ទាំង​ពីរ​ច្រើន​តែ​ធ្វើ​សមយុទ្ធ​យោធា​នៅ​រដូវ​ផ្កា​រីក (អំឡុង​ខែ​មីនា ដល់​ខែ​មិថុនា) និង​រដូវ​ក្ដៅ (អំឡុង​ខែ​មិថុនា ដល់​ខែ​កញ្ញា) ប៉ុន្តែ​តែងតែ​រង​ការ​ប្រតិកម្ម​ខ្លាំង​ៗ​ពី​សំណាក់​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​រដ្ឋអំណាច​ក្រុង​ព្យុងយ៉ាង តែងតែ​ហៅ​ថា​ ការ​ធ្វើ​សមយុទ្ធ​នេះ​ជា​ការ​ហាត់​សម​សម្រាប់​ធ្វើ​សង្គ្រាម។ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ កូរ៉េ​ទាំង​ពីរ​កំពុង​តែ​មាន​ភាព​ផ្អែមល្ហែម​ដាក់​គ្នា ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បង្ហាញ​ពី​គោលជំហរ​ចង់​ពិភាក្សា​ជាមួយ​គ្នា​ ខណៈ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់​ឡើង​វិញ។ យ៉ាងណាមិញ ខាង​កូរ៉េ​ខាង​ជើង​បាន​ព្រមាន​កាល​ពី​សប្ដាហ៍​មុន​ថា ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង​នៅ​តែ​បន្ត​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក នោះ​ការ​កសាង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​នឹង​រង​ផល​ប៉ះពាល់។ ការ​ព្រមាន​របស់​កូរ៉េ​ខាង​ជើង​ ក៏​ធ្វើ​ឱ្យ​មាន​ការ​អំពាវនាវ​ពី​សំណាក់​មន្ត្រី​រដ្ឋធានី​សេអ៊ូល ឱ្យ​ធ្វើ​ការ​ពន្យារ​ពេល​ធ្វើ​សមយុទ្ធ ដើម្បី​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រធាន​គណបក្ស​កាន់​អំណាច​កូរ៉េ​ខាង​ត្បូង បាន​លើកឡើង​កាល​ពី​សប្ដាហ៍​មុន​ថា ការ​រៀបចំ​សមយុទ្ធ​កំពុង​តែ​ដំណើរ​ការ​ទៅ​មុខ​ហើយ៕ ប្រភព៖ CNA

  • ស.រ.អា៖ កងកម្លាំងអាហ្វហ្គានីស្ថាន មានទំនួលខុសត្រូវការពារប្រទេស ខណៈតាលីបង់ចូលកាន់កាប់បន្ថែមទៀត

    ស.រ.អា៖ កងកម្លាំងអាហ្វហ្គានីស្ថាន មានទំនួលខុសត្រូវការពារប្រទេស ខណៈតាលីបង់ចូលកាន់កាប់បន្ថែមទៀត

    រដ្ឋាភិបាល​សហរដ្ឋអាមេរិក​អះអាង​​ថា​កង​កម្លាំង​យោធា​អាហ្វហ្គានីស្ថាន​មាន​ទំនួល​ខុស​ត្រូវ​ការពារ​ប្រទេស​ដោយ​ខ្លួន​ឯង​ ខណៈ​ពេល​ដែល​ក្រុម​ឧទ្ទាម​តាលីបង់​ចូល​កាន់​កាប់​ទីរួមខេត្ត​អាហ្វហ្គានីស្ថាន​ទី​៦​កាល​ពី​ថ្ងៃ​ចន្ទ​​នេះ ជា​មួយ​នឹង​ទីប្រជុំ​​ និង​​ច្រក​ពាណិជ្ជកម្ម​មួយ​ចំនួន​នៅ​តាម​ព្រំដែន​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ក្រុម​តាលីបង់​បាន​បង្កើន​ការ​វាយ​លុក​ដណ្ដើម​ការ​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ បន្ទាប់​ការ​ដក​ខ្លួន​កង​ទ័ព​អន្តរជាតិ​ដឹក​នាំ​ដោយ​អាមេរិក​។ កាល​ពី​ថ្ងៃ​ចន្ទ តាលីបង់​បាន​ចូល​កាន់​កាប់​ទីក្រុង​ Aybak ដែល​ជា​ទី​រួម​ប្រជុំ​ជន​របស់​ខេត្ត​ Samangan ភាគ​ខាង​ត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន​ បន្ទាប់​ពី​ការ​ឡោមព័ទ្ធ​ជិត​មួយ​សប្ដាហ៍​។ ដោយ​មិន​មាន​ជំនួយ​ពី​ក្រុង​កាប៊ុល កង​កម្លាំង​មូលដ្ឋាន​បាន​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​នេះ​ ហើយ​ក្រុម​តាលីបង់​បាន​ចូល​កាន់​កាប់​ដោយ​មិន​ចាំបាច់​មាន​ការ​ប្រយុទ្ធ​គ្នា​។ ទីក្រុង​ Aybak គឺ​ក្នុង​ចំណោម​ទី​រួម​ខេត្ត​អាហ្វហ្គានីស្ថាន​ចំនួន​ប្រាំ​មួយ​ដែល​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​ក្រុម​តាលីបង់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ ដោយ​ទីក្រុង​ទី​១​ទើប​តែ​ដួល​រលំ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ហើយ​ទីក្រុង​បួន​ផ្សេង​ទៀត​បាន​ដួល​រលំ​នៅ​ចុង​សប្ដាហ៍​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ John Kirby ​និយាយ​ថា​សហរដ្ឋអាមេរិក​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ចូល​កាន់​កាប់​ទាំង​នេះ​ ប៉ុន្តែ​នៅ​ជឿ​ជាក់​ថា​កង​កម្លាំង​យោធា​អាហ្វហ្គានីស្ថាន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​ក្រុម​ឧទ្ទាម​។ លោក​ Kirby ​និយាយ​ថា​៖ «ទាំង​នេះ​គឺ​ជា​កម្លាំង​យោធា​របស់​ពួកគេ ទាំង​នេះ​គឺ​ជា​ទី​រួម​ខេត្ត​របស់​ពួកគេ ប្រជាជន​របស់​ពួកគេ ដែល​ពួកគេ​ត្រូវ​ការពារ ហើយ​វា​ពិត​ជា​នឹង​ឈាន​ភាព​ជា​អ្នក​ដឹកនាំ ដែល​ពួកគេ​មាន​ឆន្ទៈ​ចង់​បញ្ចេញ​នៅ​ទី​នេះ​ក្នុង​ពេល​ពិសេស​នេះ​»​។ នៅ​ពេល​ត្រូវ​អ្នក​សារព័ត៌មាន​សួរ​ថា​តើ​យោធា​អាមេរិក​អាច​ធ្វើ​អ្វី​បាន​ប្រសិន​បើ​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​មិន​អាច​ទប់ទល់​នឹង​ក្រុម​តាលីបង់​ លោក​ Kirby ឆ្លើយ​៖ «មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ទេ​»​។ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ បាន​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់​ថា​បេសកកម្ម​យោធា​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៣១ ខែ​សីហា​ ដោយ​លើកឡើង​ថា​ប្រជាជន​អាហ្វហ្គានីស្ថាន​ត្រូវ​តែ​សម្រេច​ចិត្ត​អំពី​អនាគត​របស់​ពួកគេ​ខ្លួន​ឯង ហើយ​លោក​បាន​ប្ដេជ្ញា​មិន​បញ្ជូន​ជនជាតិ​អាមេរិក​មួយ​ជំនាន់​ថ្មី​ទៀត​ឱ្យ​ទៅ​ចូល​រួម​ក្នុង​សង្គ្រាម​រយៈ​ពេល​២០​ឆ្នាំ​នេះ​ទេ​។ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ មន្ត្រី​សហរដ្ឋអាមេរិក​មួយ​រួប បាន​ប្រាប់​សារព័ត៌មាន​ Reuters ថា ​ខណៈ​ពេល​ដែល​យោធា​អាមេរិក​បាន​ប្រាប់​លោក​បៃដិន​រួច​ហើយ​ថា​ទី​រួម​ខេត្ត​ជា​ច្រើន​នឹង​ដួល​រលំ​ប្រសិន​បើ​មាន​ការ​ដក​ខ្លួន​កងទ័ព​អន្តជាតិ​…

  • នូវែលសេឡង់ គ្រោងបើកព្រំដែនឡើងវិញ ខណៈប្រទេសនេះកំពុងខ្វះកម្លាំងពលកម្ម

    នូវែលសេឡង់ គ្រោងបើកព្រំដែនឡើងវិញ ខណៈប្រទេសនេះកំពុងខ្វះកម្លាំងពលកម្ម

    ក្រោយ​ទទួល​សម្ពា​ធ​ពី​អា​ជី​វក​ម្ម​ និង​វិ​ស័​យ​សាធា​រ​ណៈ ដែល​ប្រ​​ឈ​ម​នឹង​​កង្វះ​ក​ម្ម​ក​រ អ្នក​គោល​នយោបាយ​នានា ខ្លាច​ថា​ បញ្ហា​នេះ​នឹ​ង​ជំរុ​ញ​ឱ្យ​មាន​អ​តិ​ផ​រ​ណា​ដល់​ប្រទេស​នេះ​ ហេតុដូចនេះ​ហើយ​ នាយករ​ដ្ឋម​ន្ត្រី​នូ​វែ​ល​សេ​ឡង់ លោកស្រី Jacinda Ardern គ្រោង​នឹ​ង​ប​ង្ហា​ញ​ផែ​ន​កា​រ​នៅ​សប្តា​ហ៍​នេះ​ ស្ដីអំពី​ការ​​បើ​ក​ព្រំ​ដែន​ប្រ​ទេ​ស​ឡើង​វិ​ញ។​ លោក​ស្រី Ar​de​rn ទទួលបានការកោ​ត​ស​រសើ​រ​ជា​សក​ល ចំ​ពោះ​កា​​​រ​ទ​ប់​ស្កា​ត់​កា​រ​ចម្លងមេរោគ​កូ​វី​ដ -១៩ ក្នុង​តំ​ប​ន់​តា​ម​រ​យៈ​យុ​ទ្ធសា​ស្ត្រ​កំ​ចាត់​កូវីដ​ ការ​បិទខ្ទប់​យ៉ាង​តឹ​ង​រ៉ឹង​ និង​បិទ​ព្រំដែន​អន្តរជាតិ​នូ​វែ​ល​សេឡ​ង់​នៅ​ខែ​ មីនា​ ​ឆ្នាំ ២០២០ ។ ទោះយ៉ាង​ណា បច្ចុប្បន្ន​យុទ្ធសាស្ត្រនេះ កំពុ​ង​ធ្វើ​ឱ្យ​សេ​ដ្ឋ​កិ​ច្ច​ពឹង​ផ្អែក​យ៉ាង​ខ្លាំ​ង​ទៅ​លើ​​កម្លាំ​​ង​ព​លក​​រ​អ​ន្តោ​ប្រ​វេ​ស​ន៍ បង្ក​ឱ្យ​មា​ន​កា​រ​ចំណាយ​ខ្ពស់​ និង​​ទិ​ន្នផលទា​ប​។ ផលិតផល​ទឹកដោះគោ​ សាកវប្បកម្ម លំនៅដ្ឋាន សេវាកម្ម សុខភាព និងវិស័យ​សាធារណៈ​ បាន​រាយការណ៍​អំពី​កង្វះ​បុគ្គលិក​យ៉ាង​ធ្ងន់​ធ្ង​រ ហើ​យ​បា​ន​អំ​ពា​វ​នា​វ​ឱ្យ​រដ្ឋា​ភិ​បា​ល​បើ​ក​​ព្រំ​ដែ​នវិញ​​។​ លោកស្រី​ Ardern បាន​ឱ្យ​ដឹង​ថា លោកស្រី​នឹង​នៅ​តែ​ប្រ​យ័ត្ន​ប្រ​យែង​ជា​និច្ច​ និង​បាន​បង្ហាញ​ផែនកា​រ​រ​យៈ​ពេល ​៦​​ ខែរបស់រដ្ឋាភិ​បាលនា​ង ស​ម្រា​ប់​សុ​ខ​ភា​ព​សាធា​រ​ណៈ​ និ​ងកា​​រ​ត្រួត​ពិ​និ​ត្យ​ព្រំ​ដែ​ន​​ប្រទេស​នេះ​។ កាល​ពី​ស​ប្តាហ៍​មុន​ លោកស្រី​ក៏​បាន​បើកកា​រ​ធ្វើ​ដំ​ណើរ​ ដោយគ្មានចត្តាឡីស័ក​សម្រា​ប់​ក​ម្ម​ក​រតាមរដូ​វ​ពីប្រ​ទេសសាម័រ​ តុងហ្គា និងវ៉ា​នូអាទូ​ ដែលសុទ្ធសឹង​តែ​ជាប្រទេស​គ្មាន​ករណី​ឆ្លង​  ដើ​ម្បីដោះ​ស្រា​យ​ប​ញ្ហា​ក​ង្វះ​ក​ម្លាំ​ងពលកម្ម​នៅក្នុ​ង​ឧ​ស្សា​ហ​ក​ម្មសា​ក​វ​ប្ប​កម្ម​។​ គួរបញ្ជាក់​ផងដែរថា…

  • តើដល់ពេល ដែលចិនត្រូវបន្ធូរបន្ថយការទប់ស្កាត់ជំងឺកូវីដ និងរៀនរស់ជាមួយមេរោគហើយឬនៅ?

    តើដល់ពេល ដែលចិនត្រូវបន្ធូរបន្ថយការទប់ស្កាត់ជំងឺកូវីដ និងរៀនរស់ជាមួយមេរោគហើយឬនៅ?

    ក្រោយ​មាន​ការ​ផ្ទុះ​ឡើង​វ៉ារ៉្យង់​ដែល​តា​ ចេញ​​ពី​​អាកា​ស​យានដ្ឋា​ន​​ណានជី​ង​ និង​បាន​រាល​ដាល​ដល់​ខេត្ត​យ៉ាង​តិច​ ចំនួន​១៧ និង​មាន​ករណី​ឆ្លង​​ជាង​ ៧០០​​ ករណី​គិត​ចាប់​ពីថ្ងៃទី ២០ កក្កដា​ មក ប្រទេ​ស​ចិន​ម្នី​ម្នា​ចាត់​វិធាន​ការ​រឹត​ត្បិត​ការ​ធ្វើដំណើរ និង​បិទខ្ទប់​តំបន់​ ដែល​រីក​រាល​ដាល​ ដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​វ់ារ៉្យង់​ឌែល​តា​នេះ​។ នេះ​បាន​តាម​ឱ្យដឹង​ពី​សារព័ត៌មាន​ South China Morning Post។​ វ៉ារ៉្យង់​ឌែល​តា​នេះទៀត​សោត បាន​ដាក់​សម្ពាធ​ដល់​ យុទ្ធសាស្រ្ត​ «លុប​បំបាត់ ដល់​សូន្យ​របស់​ចិន​» ដែល​ព្យាយាម​ធ្វើ​ឱ្យ​ករណី​កម្រិត​ទាប​បំផុត​ ដោយ​ការ​ដាក់​ឱ្យ​នៅដាច់ដោយឡែក​ ការធ្វើតេស្តិ៍ ពាក់​ម៉ាស់​ការ​ចាក់​សោរ​ ការ​ទប់​ស្កាត់​ ការ​ធ្វើ​ដំណើរ​ និង​វិធាន​ការ​ផ្សេង​ទៀត​ ដែល​ជាវិធីសាស្រ្តមួ​យ ត្រូវ​បាន​អនុវ​ត្ត​នៅនឹ​ងក​ន្លែងផង​ដែរ  អូស្ត្រាលី និង​នូវែល​សេ​ឡង់ផងដែរ​​។​ លោក Feng Zijian ប្រធានសមាគម​វេជ្ជសាស្ត្រ​បង្ការ​ចិន​ បា​នប្រា​ប់​ទ​ស្ស​នា​វ​ដ្តី China Newsweek កាល​ពី​សប្តាហ៍​​មុន​ថា​ ប្រទេសនេះ​នឹង​ត្រូវ​រក្សា​វិធានការត្រួតពិនិត្យ​យ៉ាង​តឹង​រ៉ឹង​នៅ​តាម​ព្រំដែន​ និង​នៅ​ពេល​មាន​ការ​ផ្ទុះ​ឡើង​​ រ​ហូត​ដល់វា​ឈា​ន​ដល់អ​ត្រា​ចា​ក់​វ៉ា​ក់​សាំ​ង​ខ្ព​ស់។​ យោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ចិន​ បាន​ឱ្យ​ដឹ​ង​ថា​ ប្រទេស​នេះ​បាន​ចែក​ចាយ​វ៉ាក់សាំង​រួច​​ចំនួន ១,៧៧ ពាន់លាន​ដូស​​គិតត្រឹ​ម​ថ្ងៃ សៅរ៍ សប្ដាហ៍​មុន​ សម្រាប់​ប្រជា​ជន​ក្នុង​ប្រទេស​សរុប​ប្រមាណ​…

  • ជំងឺកូវីដរយៈពេលវែង កំពុងគំរាមគំហែងដល់កុមារតូចៗ និងក្មេងវ័យជំទង់

    ជំងឺកូវីដរយៈពេលវែង កំពុងគំរាមគំហែងដល់កុមារតូចៗ និងក្មេងវ័យជំទង់

    ខណៈ​ដែល​យុវជន​វ័យ​ជំទង់​ និង​កុមារ​នានា ត្រៀម​ខ្លួន​​ត្រឡប់​ទៅ​សាលារៀន​វិញ​ យុវជន​ជំទង់​ និង​កុមារ​ដទៃ​ទៀត​ កំពុង​ព្យាយាម​​ព្យាបាល​ផល​ប៉ះពាល់លើ​ស​រ​សៃប្រ​សា​ទ រាងកាយ ឬ ផ្លូវ​ចិ​ត្ត បន្សល់​ដោយ​ជំងឺ​កូវី​ដ​-១៩​ ។ ជារឿយៗ​ គេហៅ​ថា​ជំងឺនេះ​ថា​ «ជំងឺកូវីដ​រយៈ​ពេល​វែង» ដោយ​សារ​រោគ​សញ្ញា​ និង​រយៈ​ពេល​ក្នុង​ការ​ព្យាបាល​របស់​វា​មាន​រយៈ​ពេល​យូរ​។ នេះ​បើតាម​ឱ្យដឹងពីសារព័ត៌មាន​ញូយ៉ក​​ថែមស៍​​។ ការសិក្សា​ បាន​ប៉ាន់​ប្រ​មា​ណថា​ ជំងឺ​កូវីដ​-១៩ បង្កផល​ប៉ះពាល់​ដល់​​មនុស្ស​ពេញ​វ័យ​ចន្លោះ​ពី​ ១០ ទៅ ៣០ ភាគរយ ​ក្រោយ​ឆ្លងវីរុសនេះ។ ការប៉ាន់ស្មាន​ពី​ការសិក្សាមួយ​ចំនួន​លើ​ផល​ប៉ះពាល់​លើ​កុមារ​ និង​ក្មេង​វ័យ​ជំទង់​​រហូត​ម​កដ​ល់​ពេ​លនេះ​ មាន​លក្ខណៈ​ខុស​ពី​ផល​ប៉ះពាល់​លើ​មនុស្ស​ពេញ​វ័យ​។ លោក​វេជ្ជបណ្ឌិត​  Francis Collins ប្រធាន​វិ​ទ្យា​ស្ថា​ន​ជា​តិ​សុ​ខភាព​ កាល​ពីខែ មេសា បា​ន​​ដ​ក​ស្រ​ង់​កា​រសិក្សាស្រាវជ្រាវ​មួយ​ ដែល​បង្ហាញ​ពី​ផល​ប៉ះពាល់​លើ​យុវជន​​ ចន្លោះ​ពី ១១% ទៅ ១៥% និង​បន្សល់​ដោយ​ផល​វិ​បា​ក​រ​យៈ​ពេ​លវែ​ងនេះ​​ ដែ​លអាច​រំខាន​ដល់​​​​លក្ខខណ្ឌ​នានារបស់​ពួក​គេ​ដូច​ជា​ទៅសាលា​រៀន​ជាដើម​។ បញ្ហា​ប្រឈ​ម​ ចំ​​ពោះ​អ្ន​ក​ជំងឺ​វ័​យ​ក្មេ​ង កើ​ត​ឡើ​ង ដោ​យ​សា​រ​ក​រ​ណី​កុ​មារ​ ដែល​ឆ្លង​កូវីដ​​-១៩ កើន​ឡើង​យ៉ាង​ខ្លាំង​ ដែ​ល​ប​ណ្តា​ល​មក​ពី​កា​រប្រែ​ប្រួ​ល​វ៉ារ៉្យង់​ឌែល​តា​លើ​​កុមារ​អាយុក្រោម ១២ ទៅ ១៧ ឆ្នាំ​ ដែល​ទើ​បតែ​​ចាក់វ៉ា​ក់សាំង​បាន​ពាក់​កណ្ដាល​…

  • កូរ៉េខាងជើង៖ អាមេរិក និងកូរ៉េខាងត្បូងនឹងប្រឈមមុខការគំរាមកំហែងថ្មីចំពោះសមយុទ្ធយោធា

    កូរ៉េខាងជើង៖ អាមេរិក និងកូរ៉េខាងត្បូងនឹងប្រឈមមុខការគំរាមកំហែងថ្មីចំពោះសមយុទ្ធយោធា

    ក្រុងសេអ៊ូល៖ ​លោក​ស្រី ​គីម ​យ៉ូជុង​ (Kim Yo Jong) ​មន្រ្តី​កូរ៉េ​ខាង​ជើង​ដ៏​មាន​អំណាច​ និង​ជា​ប្អូន​ស្រី​របស់​មេដឹក​នាំ​លោក​ គីម ​ជុងអ៊ុន​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស​កូរ៉េខាងត្បូង​ និង​សហរដ្ឋ​អាមេរិក​ នឹង​ប្រឈម​មុខ​​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​កាន់​តែ​ខ្លាំង​ ដោយ​សារ​តែ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដែល​​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ​។​ នេះបើយោង​​​តាម​ការ​រាយការណ៍​ របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។​ ​លោក​ស្រី​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ KCNA​ ថា​ សមយុទ្ធ​នេះគឺ​ជា​សកម្មភាព​ដែល​បំផ្លាញ​ខ្លួន​ឯង​ និង​មិន​គួរ​ឱ្យ​ស្វាគមន៍​​ បង្ក​ការ​គំរាម​កំហែង​ដល់​ប្រជាជន​កូរ៉េខាងជើង​ និង​បង្កើន​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​។​ លោក​ស្រី​បន្ត​ថា​៖​ «​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាងត្បូង​ នឹង​ប្រឈម​មុខ​​ការ​គំរាម​កំហែង​សន្តិសុខ​ធ្ងន់ធ្ងរ​ជាង​មុន​ ​ដោយ​សារ​មិន​អើពើ​នឹង​ការ​ព្រមាន​របស់​យើង​ម្តង​ហើយ​ម្តង​ទៀត​ ​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​សមយុទ្ធ​សង្គ្រាម​ដ៏​គ្រោះ​ថ្នាក់​»​។​ លោក​ស្រី គីម បាន​ចោទ​ប្រកាន់​កូរ៉េ​ខាង​ត្បូង​ថា​ ក្បត់​ការ​ប្រព្រឹត្ត​របស់​ខ្លួន​​ឯង​ ដោយ​​​ធ្វើ​សម​យុទ្ធ​ភ្លាមៗ​ ​មិន​បាន​ប៉ុន្មាន​ផង​ក្រោយ​ក្រុង​ព្យុងយ៉ាង​ និង​សេអ៊ូល ​​និយាយ​គ្នា​អំពី​ការ​បន្ធូរបន្ថយ​ភាព​តាន​តឹង​។​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ Martin​ Meiners​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តី​ថ្លែងការណ៍​របស់​កូរ៉េ​ខាង​ជើង​​ ដោយ​ថា​វា​ប្រឆាំង​នឹង​គោល​នយោបាយ​​សម​យុទ្ធ​​​។ ​ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដូច​គ្នា​ ដោយ​លើក​ឡើង​ថា​ ប្រទេស​ទាំង​ពីរ​នៅ​តែ​ពិភាក្សា​អំពី​ពេល​វេលា​ ទំហំ​ និង​វិធីសាស្ត្រ​នៃ​សមយុទ្ធ​ជា​ប្រចាំ​។​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​សហរដ្ឋ​អាមេរិក​ បាន​ចាប់​ផ្តើម​សម​យុទ្ធ​យោធា​បឋម​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​​…

  • កូរ៉េខាងជើងនៅតែមានឆន្ទៈក្នុងការផលិតអាវុធមីស៊ីល ទោះរងទណ្ឌកម្មជុំទិស គួបផ្សំជាមួយវិបត្តិមនុស្សធម៌

    កូរ៉េខាងជើងនៅតែមានឆន្ទៈក្នុងការផលិតអាវុធមីស៊ីល ទោះរងទណ្ឌកម្មជុំទិស គួបផ្សំជាមួយវិបត្តិមនុស្សធម៌

    ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​រង​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ពី​សំណាក់​ប្រទេស​ធំៗ​នានា​ដូច​ជា សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ហើយ​កាន់​តែ​ខ្លាំង​ទៅ​ទៀត​នោះ​គឺ ទណ្ឌកម្ម​ដាក់​ចេញ​ដោយ​អង្គការ​សហប្រជាជាតិ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ និង​អ្នក​តាមដាន​ស្ថានការណ៍​កូរ៉េ​ខាង​ជើង​ជា​ច្រើន​យល់​ថា ទណ្ឌកម្ម​នេះ​ហាក់​ដូច​ជា​មិន​មាន​ប្រសិទ្ធភាព​សោះ ខណៈ​ថ្នាក់ដឹកនាំ​ប្រទេស​នេះ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ជា​រឿយៗ។ អង្គការ​សហប្រជាជាតិ​តាម​រយៈ​ស្ថាប័ន​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ដាក់​ទណ្ឌកម្ម​ក្នុង​ការ​ហាមប្រាម​មិន​ឱ្យ​មាន​ការ​នាំ​ចូល​អាវុធ​ទៅ​កាន់​ប្រទេស​កូរ៉េ​កុម្មុយនិស្ត​នេះ​តាំង​ពី​ឆ្នាំ២០០៦មក ប៉ុន្តែ​ទើប​តែ​មក​ដល់​ឆ្នាំ២០១៧​នេះ​ទេ ទើប​មាន​ការ​ដាក់​ទណ្ឌកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ ដែល​ដាក់​បម្រាម​មិន​ឱ្យ​មាន​ការ​នាំ​ចូល​ទំនិញ​ជា​ច្រើន​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង តម្រូវ​ឱ្យ​ពលករ​ និង​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ត្រលប់​ទៅ​ស្រុក​វិញ ហើយ​ព្រម​ទាំង​ដាក់​ទណ្ឌកម្ម​ទៅ​មន្ត្រី​ៗ​កូរ៉េ​ខាង​ជើង​ទៀត​ផង។ បន្ថែម​ពី​លើ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ឯកតោភាគី​ទៅ​លើ​កូរ៉េ​ខាង​ជើង​តាម​រយៈ​ការ​បង្កើត​ច្បាប់​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​សភា​អាមេរិក ហើយ​អ្វី​ដែល​ខ្លាំង​ជាង​គេ​នោះ​គឺ «យុទ្ធនាការ​ដាក់​សម្ពាធ​ជា​អតិបរមា» របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ឆ្នាំ២០១៧។ រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​ជាតិ​អាមេរិក​នៅ​ពេល​​នោះ​បាន​លើកឡើង​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​ជម្រើស​ក្នុង​ការ​រក​ស៊ី​ជាមួយ​អាមេរិក ឬ ជាមួយ​កូរ៉េ​ខាង​ជើង តែ​មិន​អាច​រកស៊ី​ជាមួយ​ប្រទេស​ទាំង​ពីរ​ទេ។ គ្រប់​ទណ្ឌកម្ម​ទាំង​អស់​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​គឺ​ធ្វើ​ឡើង​ក្រោម​មូលហេតុ​ចម្បង​ធំ​មួយ​គឺ ប្រទេស​នេះ​​ផលិត​ និង​ធ្វើ​តេស្ត​អាវុធ​មីស៊ីល​បាលីស្ទិក និង​ជាពិសេស​គឺ​ អាវុធ​ប្រល័យ​លោក​នុយក្លេអ៊ែរ។ ទណ្ឌកម្ម​ទាំង​អស់​នេះ​ត្រូវ​បាន​ដាក់ ដើម្បី​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច ដែល​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​ដក​ថយ​ក្នុង​ការ​ផលិត​អាវុធ​ទាំង​អស់​នោះ ហើយ​ចូល​រួម​ក្នុង​ការ​ចរចា​ណា​មួយ​ក្នុង​គោលបំណង​រក្សា​សន្តិសុខ និង​ស្ថិរភាព​នៅ​តំបន់​ឧបទ្វីប​កូរ៉េ។ សហរដ្ឋអាមេរិក​នៅ​ក្នុង​ជំនាន់​លោក ដូណាល់ ត្រាំ បាន​ធ្វើ​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េ​ខាង​ជើង​ពាក់ព័ន្ធ​នឹង​រឿង​នេះ។ លោក ត្រាំ បាន​ចូល​ជួប​ជាមួយ​លោក​ គីម ជុងអ៊ុន ពីរ​ដង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ តែ​បរាជ័យ​នៅ​វៀតណាម​កាល​ពី​ឆ្នាំ២០១៩ ដោយ​និយាយ​មិន​ត្រូវ​គ្នា​ថា តើ​ការ​ដាក់​ទណ្ឌកម្ម​គួរ​លើក​លែង​ត្រឹម​កម្រិត​ណា ហើយ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​ធ្វើ​នៅ​កម្រិត​ណា។…

  • B​ioN​T​e​c​h​ ដែល​រួមដៃផលិតវ៉ាក់សាំកូវីដជាមួយក្រុមហ៊ុនអាមេរិក P​f​i​z​e​r រក​បាន​៦​.​២​ពាន់​លាន​ដុល្លារ​ ​​ត្រឹម៣ខែ

    B​ioN​T​e​c​h​ ដែល​រួមដៃផលិតវ៉ាក់សាំកូវីដជាមួយក្រុមហ៊ុនអាមេរិក P​f​i​z​e​r រក​បាន​៦​.​២​ពាន់​លាន​ដុល្លារ​ ​​ត្រឹម៣ខែ

    ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​របស់​អាល្លឺម៉ង់​ B​ioN​T​e​c​h​ ​បាន​រកចំណូល​បាន​៥​.​៣​ពាន់​លាន​អឺ​រ៉ូ ​ឬ​ ​៦​.​២​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​ត្រីមាស​ទី​២​ ​នៃ​ឆ្នាំ​២​០​២​១​ ​កើន​ឡើង​៤​២​លាន​អឺ​រ៉ូ ​បើ​ប្រៀបធៀប​នឹង​ពេល​ដូចគ្នា​ ​កាលពីឆ្នាំមុន​ ​នេះ​បើ​តាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាល្លឺម៉ង់​មួយ​នេះ​ប្រកាស​ ​កាលពី​ថ្ងៃ​ទី​៩​ ​សីហា​ ​។ ចំណូល​ដុល​របស់​ក្រុមហ៊ុន​ក្នុង​អំឡុង​ពេល​៣​ខែ​មកនេះ​ ​គេ​ប៉ាន់ស្មាន​ថា​ ​២​.​៨​ពាន់​លាន​អឺ​រ៉ូ​បាន​មកពី​កា​រលក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ពោល​គឺ​ក្រោយពេល​ខាតបង់​ចំណូល​៨​៨​.​៣​លាន​អឺ​រ៉ូ ​កាលពី​ឆ្នាំ​២​០​២​០​ ​នេះ​បើ​តាម​ក្រុមហ៊ុន​ដដែល​។​ ​ក្រុមហ៊ុន​ B​ioN​T​e​c​h​ ​រួម​នឹង​ក្រុមហ៊ុន​ ​P​f​i​z​e​r ​បាន​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ច្រើនជាង​១​ពាន់​លាន​ដូ​ស​ ​ទូទាំង​ពិភពលោក​ ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២​០​២​១​។​ ​ក្រុមហ៊ុន​ B​ioN​T​e​c​h​ ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ ​P​f​i​z​e​r (​អាមេរិក​) ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជាង​២​.​២​ពាន់​លាន​ដូ​ស​ ​ក្នុង​ឆ្នាំ​២​០​២​១​ ​ហើយនិង​ច្រើនជាង​១​ពាន់​លាន​ដូ​ស​ ​ក្នុង​ឆ្នាំ​២​០​២​២​។​ ​ក្រុមហ៊ុន​នេះ​ព្យាករណ៍​ថា​ ​នឹង​លក់​វ៉ាក់សាំង​នេះ​ ​ឲ្យបាន​១​៥​.​៩​ពាន់​លាន​ដូ​ស​ ​ក្នុង​ឆ្នាំ​២​០​២​១​៕​​