Category: ព័ត៌មានអន្តរជាតិ

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៩ពាន់៨៤៣ករណី និងស្លាប់២៣៥នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៩ពាន់៨៤៣ករណី និងស្លាប់២៣៥នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៩ពាន់៨៤៣ករណី និងស្លាប់២៣៥នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន១ម៉ឺន៩ពាន់៤៤៥ករណីជាប្រជាជនទូទៅ និង ៣៩៨ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន២ពាន់៨០៦នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៧៦ម៉ឺន៧ពាន់៨៨ករណី ក្នុងនោះមានអ្នកជំងឺ៥៥ម៉ឺន៧១៤នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧៩ម៉ឺន៥ពាន់៩៥១ករណី និងអ្នកជំងឺ៥៧ម៉ឺន៨ពាន់១៤០នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៦ពាន់៤៩៤នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៦ពាន់៥៨៨នាក់ ៕ ប្រភព៖ Bangkok Post

  • វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៥ពាន់១៤៩ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃអង្គារនេះ

    វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៥ពាន់១៤៩ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃអង្គារនេះ

    វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៥ពាន់១៤៩ករណីបន្ថែមទៀត ក្នុងនោះ៥នាក់ជាករណីនាំចូល និង៥ពាន់១៤៤នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍ភាគច្រើននៅក្នុងទីក្រុងហូជីមិញ ។ សូមរំលឹកថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៩ពាន់៣៤០ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៧ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់៣ពាន់៩៩១នាក់ ។ នៅក្នុងថ្ងៃចន្ទម្សិលមិញនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៦០នាក់ទៀតផងដែរ ។ សរុបមក គិតត្រឹមយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន២១ម៉ឺន៩ពាន់៧៤៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៧ម៉ឺន៥ពាន់៩២០នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣ពាន់៧៥៧នាក់ ៕ ប្រភព៖ Viet Nam News

  • មន្ទីរបញ្ជកោណនឹងតម្រូវអោយកងទ័ពទាំងអស់ចាក់វ៉ាក់សាំង Covid-19 នៅត្រឹមពាក់កណ្តាលខែកញ្ញាខាងមុខនេះ

    មន្ទីរបញ្ជកោណនឹងតម្រូវអោយកងទ័ពទាំងអស់ចាក់វ៉ាក់សាំង Covid-19 នៅត្រឹមពាក់កណ្តាលខែកញ្ញាខាងមុខនេះ

    អាមេរិក៖ មន្ទីរបញ្ចកោណនៅថ្ងៃចន្ទដើមសប្តាហ៍នេះបញ្ជាក់ថា ខ្លួនកំពុងរង់ចាំការអនុម័តពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការតម្រូវអោយសមាជិកយោធាប្រមាណ១,៣លាននាក់ទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅត្រឹមពាក់កណ្តាលខែកញ្ញាខាងមុខនេះ ។ បន្ទាប់ពីការដាក់ចេញច្បាប់កូវីដ១៩សម្រាប់បុគ្គលិកសហព័ន្ធ លោក ចូ បៃដិន កាលពីខែមុន បានណែនាំមន្ទីរបញ្ចកោណអោយពិនិត្យមើលថាតើពេលណា និងរៀបចំដូចម្តេច ដែលនឹងត្រូវតម្រូវអោយសមាជិកយោធាវ៉ាក់សាំង ។ បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃើប៊ី បានហៅសេចក្តីប្រកាសកាលពីថ្ងៃចន្ទ ដែលចេញដោយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន ថា ជា “បទបញ្ជាព្រមាន” ។ លោក ឃើប៊ី បន្ថែមថា បទបញ្ជានេះជិតមកដល់ហើយ ហើយយើងចង់អោយអ្នកត្រៀមខ្លួនសម្រាប់វាផងដែរ ។ ហើយជាក់ស្តែងយើងចង់អោយអ្នកចាក់វ៉ាក់សាំងឥឡូវនេះ ហើយកុំរង់ចាំតទៅទៀត ។ គួរកត់សម្គាល់ ក្រសួងការពារជាតិអាមេរិកកំពុងកំណត់គោលដៅនៅពាក់កណ្តាលខែកញ្ញាខាងមុខ សម្រាប់កាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង ដោយផ្អែកលើការរំពឹងទុកសម្រាប់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីផ្តល់ការយល់ព្រមពេញលេញចំពោះវ៉ាក់សាំង ហ្វាហ្សឺ (Pfizer) ខណៈបច្ចុប្បន្នវាស្ថិតនៅក្រោមការអនុញ្ញាតអោយប្រើក្នុងគ្រាអាសន្នប៉ុណ្ណោះ ៕ ប្រភព៖ Reuters

  • សហរដ្ឋអាមេរិកជំរុញអោយជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសបារាំង អ៊ីស្រាអែល និងថៃ ដោយសារព្រួយបារម្ភពីជំងឺ Covid-19

    សហរដ្ឋអាមេរិកជំរុញអោយជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសបារាំង អ៊ីស្រាអែល និងថៃ ដោយសារព្រួយបារម្ភពីជំងឺ Covid-19

    អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានព្រមាន ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល បារាំង ថៃ អ៊ីស្លង់ និងប្រទេសមួយចំនួនទៀត ដោយសារតែការកើនឡើងនៃករណីជំងឺកូវីដ១៩នៅក្នុងប្រទេសទាំងនោះ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិត៤ ដែលជាកម្រិតខ្ពស់បំផុតនៃជំងឺកូវីដ១៩ ខណៈដែលករណីឆ្លងថ្មីៗកំពុងកើនឡើងនៅពាសពេញពិភពលោក ។ សហរដ្ឋអាមេរិកបានដាក់បន្ថែមអ៊ីស្រាអែល តំបន់វេសប៊ែង និងហ្គាហ្សា រួមជាមួយកន្លែងផ្សេងទៀតដូចជាកោះអារូបា និងបារាំងប៉ូលីណេស៊ី ផងដែរ ទៅក្នុងបម្រាមធ្វើដំណើរកម្រិត៤ ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួន ។ ក្រសួងការបរ ទេសអាមេរិកក៏បានចេញសេចក្តីណែនាំរបស់ខ្លួន ស្តីពីការហាមឃាត់ធ្វើដំណើរកម្រិត៤ សម្រាប់ប្រទេសអ៊ីស្លង់និងបារាំងផងដែរកាលពីថ្ងៃចន្ទដើមសប្តាហ៍ ។ កាលពីខែកក្កដា CDC បានបង្ហាញពីការព្រួយបារម្ភអំពីប្រទេសអ៊ីស្រាអែល តំបន់វេសប៊ែង និង ហ្គាហ្សា ដោយដកការជូនដំណឹងអំពីសុខភាពធ្វើដំណើររបស់ខ្លួនពីកម្រិតពីរ ដំឡើងដល់កម្រិត៣វិញ ។ បើតាម CDC អ្នកដំណើរដែលមិនចាក់វ៉ាក់សាំងគួរតែចៀសវាងការធ្វើដំណើរមិនចាំបាច់ទៅកាន់ប្រទេសទាំងនោះ៕ ប្រភព៖ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៤លាន១៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣១ម៉ឺននាក់ និងជាសះស្បើយ១៨៣លាន៣១ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៤លាន១៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣១ម៉ឺននាក់ និងជាសះស្បើយ១៨៣លាន៣១ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៤លាន១៣ម៉ឺន៣ពាន់២៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣១ម៉ឺន៦ពាន់១០៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៣លាន៣១ម៉ឺន៩ពាន់១៩៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន៧៨ម៉ឺន៤៨០នាក់ ស្លាប់ចំនួន៦៣ម៉ឺន៣ពាន់៧៩៩នាក់ និងជាសះស្បើយចំនួន២៩លាន៩២ម៉ឺន៣ពាន់៣២០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៩៩ម៉ឺន៧ពាន់១៧នាក់ ស្លាប់៤២ម៉ឺន៨ពាន់៧១៥នាក់ និងជាសះស្បើយ៣១លាន១៧ម៉ឺន៣ពាន់៣៨៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន១៧ម៉ឺន៨ពាន់១៤៣នាក់ ស្លាប់ចំនួន៥៦ម៉ឺន៣ពាន់៧០៧នាក់ និងជាសះស្បើយ១៨លាន៩៣ម៉ឺន៩ពាន់៥១នាក់ ៕ ប្រភព៖ worldometers

  • អ្នកវិភាគ៖ ការអះអាងរបស់លោក Bolsonaro ពីរឿងលួចបន្លំការបោះឆ្នោត បង្កឱ្យមានវិបត្តិមិនធ្លាប់មាន

    អ្នកវិភាគ៖ ការអះអាងរបស់លោក Bolsonaro ពីរឿងលួចបន្លំការបោះឆ្នោត បង្កឱ្យមានវិបត្តិមិនធ្លាប់មាន

    សៅប៉ូឡូ​៖ ​ដោយ​គ្មាន​ភស្តុតាង​ជាក់លាក់​ និង​​ផ្ទុយ​គ្នា​ពី​​អ្នក​ជំនាញ​ផង​​ ប្រធានាធិបតី​ប្រេស៊ីល​លោក​ ជែ ​បុលសូណារ៉ូ​ (Jair Bolsonaro) ​បាន​និយាយ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ថា ​ប្រព័ន្ធ​បោះ​ឆ្នោត​អេឡិចត្រូនិក​របស់​ប្រទេស​នេះ​ងាយ​នឹង​រង​​ការ​លួច​បន្លំ​។​ ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​​ ​ ស្រប​ពេល​ដែល​ក្រុម​ប្រឆាំង​របស់​លោក​ Bolsonaro ​​ធ្វើ​បាតុកម្ម​នៅ​តាម​ទី​ក្រុង​ធំៗ​នានា​ ទាម​ទារ​ឱ្យ​លោក​ចុះ​ចេញ​ពី​ដំណែង​ អ្នក​នយោបាយ​​ស្តាំ​និយម​រូប​នេះ​ បាន​តម្លើង​សម្លេង​នៃ​ការ​អះអាង​របស់​លោក​នៅ​ក្នុង​បទ​សម្ភាសន៍​ ការ​ផ្សព្វ​ផ្សាយ​ និង​ការ​ជួប​ប្រជុំ​ជាមួយ​បាតុករ​រាប់​ពាន់​នាក់​ដែល​​​ធ្វើ​បាតុកម្ម​​ដើម្បី​បង្ហាញ​ការ​​គាំទ្រ​របស់​ពួក​គេ​ ចំពោះ​ការ​អំពាវនាវ​ឱ្យ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​របស់​លោក​​​។​ ​​សារ​ព័ត៌មាន​ Al Jazeera ​បាន​ស្រង់​សម្ដី​របស់​លោក​ប្រធានាធិបតី​រូប​នេះ​ពី​ក្នុង​បទ​សម្ភាសន៍​តាម​វិទ្យុ​មួយ​នាពេល​ថ្មី​ៗ​នេះ​ ​ដោយ​លោក​​បាន​លើក​ឡើង​ថា​៖​ «​យើង​មិន​អាច​មាន​ការ​បោះឆ្នោត​ដែល​គួរ​ឱ្យ​សង្ស័យ​អញ្ចឹង​នៅ​ឆ្នាំ​ ២០២២ ​បាន​ទេ​»​។​ ​​ការ​ចោទ​ប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ដោយ​គ្មាន​មូលដ្ឋាន​ លើ​ការ​លួច​បន្លំ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​បោះ​ឆ្នោត​​ រួម​ជា​មួយ​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សំដី​​លើ​ចៅក្រម​តុលាការ​កំពូល​ប្រេស៊ីល​ បាន​បង្ក​ឱ្យ​ក្លាយ​ជារឿង​មួយ​ដែល​អ្នក​វិភាគ​​​​ហៅ​ថា​ «​វិបត្តិ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​»​ រវាង​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ និង​តុលាការ​។​ ​លោក ​Rafael ​Cortez ​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ក្រុម​ហ៊ុន​សិក្សា​ស្រាវជ្រាវទិផ្សារ ​Tendencias ​ក្នុង​ក្រុង​សៅប៉ូឡូ​បាន​និយាយ​ថា​៖​ « ​​​វា​គឺ​ជា​ស្ថានភាព​ដ៏​ពិបាក​ ​ជា​ជម្លោះ​ដែល​មិន​អាច​ដោះ​ស្រាយ​ក្នុង​រយៈ​ពេល​ខ្លី​»​។​ ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ ចៅ​ក្រម​តុលាការ​កំពូល​លោក​ Alexandre de Moraes ​បាន​ដាក់​លោក​ Bolsonaro ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​ «​ព័ត៌មាន​ក្លែងក្លាយ​»​ ដែល​កំពុង​បន្ត​…

  • អារ៉ាប៊ីសាអូឌីត ចាប់ផ្តើមបើកធម្មយាត្រា Umrah សម្រាប់ជនបរទេសដែលបានចាក់វ៉ាក់សាំង

    អារ៉ាប៊ីសាអូឌីត ចាប់ផ្តើមបើកធម្មយាត្រា Umrah សម្រាប់ជនបរទេសដែលបានចាក់វ៉ាក់សាំង

    អារ៉ាប៊ីសាអូឌីត​និយាយ​ថា​ ខ្លួន​នឹង​ចាប់​ផ្តើម​បើក ឲ្យ​មាន​ធម្ម​យាត្រា ​Umrah (មាន​ន័យ​ថា ការ​ទស្សនា​កន្លែង ​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ​ ) ដល់​ជន​មកពី​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ចាប់​ពី​ថ្ងៃទី​ ៩​ ខែ​សីហា​នេះ​ត​ទៅ។​ សេចក្តី​ប្រកាស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​បាន​ ប្រកាស​ប្រហែល ១៨​ ខែ​បន្ទាប់​ពី​ ព្រះរាជាណាចក្រ​នេះ​ បាន​បិទ​ព្រំដែន​របស់​ខ្លួន​ មិន​ឱ្យ​មាន​អ្នក​ធម្មយាត្រា​មកពីបរទេសដោយ​សារ​ការ​រីករាល​ដាល​នៃ​មេរោគ​ឆ្លង​កូវីដ១៩​។ ទី​ភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌីត​ បាន​និយាយថា​ អាជ្ញាធរ​នៅ​ក្នុង​ក្រសួង​ដែល​ សម្រប​សម្រួល​អ្នក​ធ្វើ​ធម្មយាត្រា​មកពី​ក្រៅប្រទេស នឹង​ចាប់​ផ្តើមទទួលសំណើ​សុំធ្វើធម្មយាត្រា ពីថ្ងៃច័ន្ទ​ ៩ សីហានេះតទៅ។  ការ​អនុញ្ញាត​ដំបូង​នឹង​ត្រូវ ​ផ្តល់​ដល់​អ្នក​ធ្វើ​ធម្មយាត្រា​ ចំនួន​ ៦ ម៉ឺន​នាក់​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ចំនួន​នេះ​នឹង​អាចកើន​ឡើង​ជា​លំដាប់​ដល់​ ទៅ ២ លាន​នាក់​ក្នុងមួយ​ខែ​។ អ្នក​ធ្វើ​ធម្មយាត្រា​មកពី​ក្រៅ​ប្រទេស​ នឹង​ត្រូវ​បង្ហាញ​វិញ្ញាបនប័ត្រ​ចាក់​វ៉ាក់​សាំងកូវីដ១៩​ រួមជាមួយ លិខិតរស្នើសុំ​ធ្វើ​ធម្មយាត្រា។ Umrah គឺជាការធ្វើ ធម្មយាត្រាទៅកាន់​ទី​សក្ការៈ​បូជា​ ដូចជា​កន្លែង​ពិសិដ្ឋចំនួន​​ពីរ​​របស់​សាសនា​អ៊ីស្លាម​នៅក្នុង​ទីក្រុង​ Mecca​ និង​ Medina ​ហើយ​អាចធ្វើ​នៅ​ពេល​ណា​ក៏បាន​។ វា​មាន​លក្ខណៈ​ខុសប្លែក​ពី​ Hajj ដែល​ប្រព្រឹត្ត​ឡើង​មួយលើកប៉ុណ្ណោះ​ជា​រៀង​រាល់​ឆ្នាំ​។ ជំងឺ​រាតត្បាត​កូវីដ ១៩​ បាន​រំខាន​ដល់​ការ​ធ្វើ​ធម្មយាត្រា​នានា ដែល​ជា​ធម្មតា​…

  • ហ្វីលីពីន រកឃើញករណីស្លាប់ដោយជំងឺកូវីដ១៩ ប្រចាំថ្ងៃ រហូតដល់ទៅ ២៨៧ករណី

    ហ្វីលីពីន រកឃើញករណីស្លាប់ដោយជំងឺកូវីដ១៩ ប្រចាំថ្ងៃ រហូតដល់ទៅ ២៨៧ករណី

    ប្រទេស​ហ្វីលីពីន​រក​ឃើញ​ករណី​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​ប្រចាំ​ថ្ងៃ​រហូត​ដល់​ទៅ ២៨៧ករណី​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ នេះ​បើ​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​ប្រទេស​នេះ។ ចំនួន​អ្នក​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ជា​ចំនួន​មួយ​ដ៏​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៤ខែ​ចុង​ក្រោយ​នេះ ដោយ​កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា​កន្លង​ទៅ ហ្វីលីពីន​រក​ឃើញ​ អ្នក​ស្លាប់​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​ទៅ ៤០១ករណី​ឯណោះ។ យោង​តាម​ប្រភព​ព័ត៌មាន​ខាង​លើ ប្រទេស​នេះ​រក​ឃើញ​មាន​ករណី​ប្រចាំ​ថ្ងៃ​ចំនួន ៩ ៦៧១ករណី ដែល​ធ្វើ​ឱ្យ​ករណី​សរុប​មាន​ប្រមាណ ១,៦លាន​ករណី និង​មាន​អ្នក​ស្លាប់​ក្បែរ ៣ម៉ឺន​នាក់៕ ប្រភព៖ CNA

  • សង្គ្រាមនៅអាហ្វហ្គានីស្ថាន៖ តាលីបង់ដណ្ដើមបានទីរួមខេត្តចំនួនបី ក្នុងមួយថ្ងៃ

    សង្គ្រាមនៅអាហ្វហ្គានីស្ថាន៖ តាលីបង់ដណ្ដើមបានទីរួមខេត្តចំនួនបី ក្នុងមួយថ្ងៃ

    កាល​ពី​ថ្ងៃ​អាទិត្យនេះ​​ ក្រុម​ឧទ្ទាម​តាលីបង់​បាន​ធ្វើ​ការ​វាយ​ដណ្ដើម​យក​ទី​រួម​ខេត្ត​អាហ្វហ្គានីស្ថាន​ចំនួន​បី​ ខណៈ​ពេល​ដែល​ពួកគេ​បាន​បន្ត​ការ​វាយ​លុក​ដណ្ដើម​ការ​គ្រប់​គ្រង​បន្ទាប់​ពី​ការ​ដក​កង​ទ័ព​អាមេរិក​។ ទីក្រុង​ Kunduz ទីក្រុង​ Sar-e-Pul និង​ទីក្រុង Taloqan បាន​ធ្លាក់​ចូល​ការ​គ្រប់​គ្រង​របស់​តាលីបង់​នៅ​ថ្ងៃ​តែ​មួយ​ក្នុង​រយៈ​ប៉ុន្មាន​ម៉ោង​ពី​គ្នា​ប៉ុណ្ណោះ​។ នេះ​មាន​ន័យ​ថា​ទី​រួម​ខេត្ត​សំខាន់​ៗ​ចំនួន​ប្រាំ​បាន​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​តាលីបង់​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក​។ ការ​ចូល​កាន់កាប់​ទីក្រុង​ Kunduz គឺ​ត្រូវ​បាន​គេ​គិត​ថា​ជា​ជ័យជម្នះ​ដ៏​ធំ​មួយ​របស់​ក្រុម​តាលីបង់​ ដោយ​សារ​ទីក្រុង​នេះ​គឺ​ច្រក​ទ្វារ​ទៅ​កាន់​តំបន់​សម្បូរ​រ៉ែ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន​។ ទី​តាំង​ទីក្រុង​នេះ​ក៏​មាន​លក្ខណៈ​សំខាន់​ផង​ដែរ ដោយ​សារ​មាន​ផ្លូវ​ជាតិ​ជា​ច្រើន​តភ្ជាប់​ទីក្រុង​នេះ​ទៅ​នឹង​ទីក្រុង​សំខាន់​ផ្សេង​ទៀត​ ដែល​រួម​ទាំង​រដ្ឋធានី​កាប៊ុល​។ បន្ថែម​ពី​លើ​នេះ​ទីក្រុង​ Kunduz គឺ​ជា​តំណ​ភ្ជាប់​ដ៏​សំខាន់​ទៅ​កាន់​ព្រំដែន​ជា​មួយ​ប្រទេស​តាហ្ស៊ីគីស្ថាន​ ដែល​ច្រក​រត់​ពន្ធ​អាភៀន​ និង​ហេរ៉ូអ៊ីន​អាហ្វហ្គានីស្ថាន​ទៅ​តំបន់​អាស៊ី​កណ្ដាល និង​អឺរ៉ុប​។ អំពើ​ហិង្សា​ បាន​កើន​ឡើង​ពាស​ពេញ​ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​កង​កម្លាំង​អន្តរជាតិ​ដទៃ​ទៀត​បាន​ចាប់​ផ្ដើម​ដក​កងទ័ព​របស់​ពួកគេ​ចេញ​ពី​ប្រទេស​នេះ បន្ទាប់​ពី​ប្រតិបត្តិការ​យោធា​អស់​រយៈ​ពេល ២០ ឆ្នាំ​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ ក្រុម​តាលីបង់​បាន​បង្កើន​ការ​ឡោមព័ទ្ធ​ទីក្រុង និង​ទី​ប្រជុំ​ជន​សំខាន់​ៗ បន្ទាប់​ពី​បាន​ធ្វើ​ការ​វាយ​លុក​ដណ្ដើម​ការ​គ្រប់គ្រង​នៅ​តំបន់​ជនបទ​។ បើ​ទោះ​បី​ជា​បញ្ឈប់​បេសកកម្ម​យោធា​ជើង​គោក សហរដ្ឋអាមេរិក​បាន​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​គោលដៅ​ក្រុម​តាលីបង់​ ដោយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​អះអាង​ថា​បាន​សម្លាប់​សមាជិក​ក្រុម​នេះ​ជា​ច្រើន​។ ប៉ុន្តែ​ក្រុម​តាលីបង់​បាន​អះអាង​ថា​ការ​វាយ​ប្រហារ​បែប​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​មន្ទីរពេទ្យ​ចំនួន​ពីរ និង​សាលារៀន​មួយ​។ ការ​អះអាង​ទាំង​ពីរ​នេះ​មិន​អាច​បញ្ជាក់​ជា​ឯករាជ្យ​បាន​ទេ​។ ប្រភព៖ BBC

  • រឿងអាស្រូវ Kris Wu លាតត្រដាងបញ្ហាប្រជាប្រិយភាព និងអ្នកគាំទ្ររបស់លោក

    រឿងអាស្រូវ Kris Wu លាតត្រដាងបញ្ហាប្រជាប្រិយភាព និងអ្នកគាំទ្ររបស់លោក

    តារា​សម្តែង​និង​អ្នក​ចំរៀង​ដើម​កំណើត​​ចិន សញ្ជាតិ​កាណាដា លោក​Kris Wu Yifan រង​​ការ​ចោទប្រកាន់​ថា​រូប​លោក​​​បាន​ប្រព្រឹត្តបទល្មើស​បំពាន​​ផ្លូវភេទ​ជាបន្តបន្ទាប់ ដោយ​​​លោក​បាន​ចាប់​រំលោភ​នារី​វ័យ​ក្មេង​អស់​ជាច្រើននាក់។ លោកបាន បដិសេធ​ដោយ​ហៅ​អ្នក​ចោទ​ប្រកាន់​ទាំងនោះ ថា​ជា​មនុស្ស​កុហក ​ហើយ​និយាយ​ថា​រូប​លោក​​នឹង​ចូល​ពន្ធធនាគារដោយ​ខ្លួនឯង​ប្រសិន​បើ​ការ​អះអាង​ប្រឆាំង​នឹង​រូបលោក​គឺ​ជា​ការ​ពិត​។ យោង​តាម​របាយការណ៍​តាមប្រព័ន្ធអនឡាញ ​បាន​បង្ហាញ​ថា​លោក​“ Wu Yifa បាន​បញ្ឆោត​ស្ត្រី​វ័យក្មេង​ជាច្រើន​នាក់​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​រួម​ភេទជាមួយលោក​” ។ លោក Wu ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ កញ្ញា Du Meizhu ដែល​ជា​អ្នក​មាន​អ្នកតាមដានច្រើន លើ​អ៊ីនធឺណិតម្នាក់​ ហើយបាន​អះ​អាង​ថា ខ្លួន​ជា​មិត្ត​ស្រីរ​បស់ Krisផងដែរ។នាងបាន​ចោទលោក Kris ពីបទ​ល្បួង​ក្មេងស្រី​មិន​ទាន់​គ្រប់​អាយុ​ឱ្យ​រួមភេទ​ជា​មួយ​លោក ​ក្រោមហេតុផល​ថា​គាត់​កំពុង​ជ្រើស​រើស​តារា​សម្តែង​ស្រី ។ កន្លង​មក​ កញ្ញា Du បាន​ប្រាប់​សារព័ត៏មាន​ថា​ លោក Kris បាន​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​​ទាក់ទង​និងល្បួង​ក្មេងស្រី​វ័យ​ក្មេង​ទាំងនោះហើយ​ ចំនួន​ជន​រង​គ្រោះ​រួម​ទាំង​ខ្លួន​នាង​ផង​ដែរ​នោះ​ គឺ​លើស​ពី​ ៨​ នាក់​ ដែល​ក្នុង​នោះ​ពីរ​នាក់​ជា​អនីតិជន​។ កញ្ញា Du បាន​និយាយ​ថា​នាង​បាន​ស្គាល់​លោក​Wu ​នៅ​ពេល​នាង​មាន​អាយុ ​១៧​ ឆ្នាំ​ដោយនាង ​បាន​បន្ត​ថា​ នាង​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ទៅ​ផ្ទះរ​បស់​គាត់​រួម​ជា​មួយ​ក្មេង​ស្រី​ដទៃ​ទៀត​ ដែល​ពួក​គេ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ផឹក​ស្រា ហើយពេល​នាង​ភ្ញាក់ឡើង​គឺនាង នៅលើគ្រែលោក…