-
បាតុកម្មប្រឆាំងយោធាមីយ៉ាន់ម៉ា ធ្វើឡើងចំថ្ងៃគម្រប់ខួបចលនាបះបោរឆ្នាំ១៩៨៨

បាតុកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាត្រូវបានធ្វើឡើងនៅទូទាំងប្រទេស កាលពីថ្ងៃទី៨ ខែសីហា ដែលជាថ្ងៃគម្រប់ខួបចលនាបះបោរប្រឆាំងយោធាកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨៨ ឬ គេហៅថាចលនា ៨៨៨៨។ កាលពីឆ្នាំ១៩៨៨ កន្លងទៅ មានមហាបាតុកម្មយ៉ាងធំប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ដែលកាលនោះដឹកនាំដោយលោក Ne Win ប៉ុន្តែរងការបង្ក្រាបយ៉ាងខ្លាំង ដោយមានស្ថិតិមួយចំនួនអះអាងថា អ្នកតវ៉ាដែលបានបាត់បង់ជីវិតមានរហូតដល់ទៅជាង ៣ពាន់នាក់។ ចំណែកឯនៅឆ្នាំ២០២១នេះវិញ សារព័ត៌មានរ៉យទ័របានរកឃើញថា មានបាតុកម្មយ៉ាងតិចនៅ ៦កន្លែងផ្សេងគ្នានៅមីយ៉ាន់ម៉ា។ ខាងយោធាមីយ៉ាន់ម៉ាវិញ មិនមានការលើកឡើងណាមួយពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៨៨៨៨ នោះទេ ដោយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកមីន អ៊ុងឡាំង ចេញសារមួយអបអរគម្រប់ខួប ៥៤ឆ្នាំ នៃការបង្កើតអាស៊ាន។ ក្នុងសារនោះលើកឡើងតែពីដំណើរដើមទងរបស់អាស៊ាន និងទិដ្ឋភាពទូទៅផ្សេងៗប៉ុណ្ណោះ ហើយមិនបានគូសបញ្ជាក់ពីការតែងតាំងប្រេសិតពិសេសអាស៊ានទៅកាន់មីយ៉ាន់ម៉ាឡើយ៕ ប្រភព៖ CNA
-
ប៉ូលីសថៃចោទប្រកាន់បុរសម្នាក់ ពីបទឃាតកម្មលើទេសចរជនជាតិស្វីស នៅកោះភូកេត

បាងកក៖ ប៉ូលីសថៃកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់បុរសជនជាតិថៃម្នាក់ពីបទឃាតកម្មលើស្រ្តីអ្នកទេសចរដែលជាជនជាតិស្វីសកាលពីសប្ដាហ៍មុននៅរីសតមួយលើកោះភូកេត។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក Krisana Pattanacharoen អ្នកនាំពាក្យរងប៉ូលីសបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប៉ូលីសបានចោទប្រកាន់ជនល្មើសពីបទឃាតកម្ម និងប្លន់ដែលបណ្តាលឱ្យស្លាប់ ក៏ប៉ុន្តែមូលហេតុនៃការស្លាប់របស់ជនរងគ្រោះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយការធ្វើកោសល្យវិច័យមិនទាន់ត្រូវបានបង្ហាញដែរ។ ជនរងគ្រោះជនជាតិស្វីស ឈ្មោះ Nicole Sauvain-Weisskopf បានមកទស្សនាប្រទេសថៃក្រោមយុទ្ធនាការទេសចរណ៍ Sandbox ភូកេត ដែលអនុញ្ញាតឱ្យអ្នកភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញចូលក្នុងកោះដោយមិនចាំបាច់ធ្វើចត្តាឡីស័កដរាបណាពួកគេស្នាក់នៅទីនោះពីរសប្តាហ៍។ លោក Nanthadet Yoinuan ស្នងការរងខេត្តបាននិយាយថា ជនសង្ស័យបានប្លន់ស្រ្តីរូបនេះនៅក្បែរទឹកជ្រោះកន្លែងដែលនាងស្វែងរកទិញផ្លែឈើ រួចយកលុយ ៩ ដុល្លារក្នុងកាបូបរបស់នាងទិញគ្រឿងញៀន ស្រា និងជួសជុលទូរស័ព្ទ។ លោកថា ជនល្មើសបានសារភាពចំពោះការប្រព្រឹត្តបែបនេះនៅពេលសួរចម្លើយ។ សុវត្ថិភាពភ្ញៀវទេសចរ គឺជាបញ្ហារសើបមួយសម្រាប់ប្រទេសថៃ ដោយសារវិស័យនេះ គឺជាឧស្សាហកម្មសំខាន់ដែលរកចំណូលបានជាង ១២ ភាគរយនៃផលិតផលក្នុងស្រុបសរុបរបស់ប្រទេសប្រចាំឆ្នាំ ២០១៩ ទោះបីជាពេលនេះ ថៃបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។ ប្រភព៖ CNA
-
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ លីបង់ទទួលខុសត្រូវចំពោះការវាយប្រហាររ៉ុកកែត មិនគិតថាបាញ់ដោយហេសបូឡាឬទេ

កាលពីថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បាននិយាយថារដ្ឋាភិបាលប្រទេសលីបង់ត្រូវទទួលខុសត្រូវចំពោះការបាញ់រ៉ុកកែតចូលដែនដីអ៊ីស្រាអែល បើទោះបីជាក្រុមឧទ្ទាមហេសបូឡាជាអ្នកបាញ់ក៏ដោយ។ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលលោក Bennett បាននិយាយថា៖ «ប្រទេសលីបង់ និងកងទ័ពលីបង់ត្រូវទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅខាងក្រោយផ្ទះរបស់ខ្លួន»។ ការលើកឡើងរបស់លោក Bennett បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការផ្ទុះអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតមួយរវាងអ៊ីស្រាអែល និងហេសបូឡាក្នុងរយៈពេលជាច្រើនឆ្នាំ។ កាលពីសប្ដាហ៍មុនក្រុមគេមិនស្គាល់មួយបានធ្វើការបាញ់រ៉ុកកែតពីដែនដីប្រទេសលីបង់ទៅកាន់ដែនដីប្រទេសអ៊ីស្រាអែល ធ្វើឱ្យអ៊ីស្រាអែលឆ្លើយតបវិញដោយការវាយប្រហារតាមអាកាស និងកាំភ្លើងធំ។ ឆ្លើយតបនឹងសកម្មភាពរបស់អ៊ីស្រាអែល ក្រុមហេសបូឡាបានបើកការបាញ់រ៉ុកកែតទៅកាន់អ៊ីស្រាអែលវិញ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាន់តូនីញ៉ូ ហ្គូតេរ៉េស បានធ្វើការអំពាវនាវឱ្យ «គ្រប់ភាគីអនុវត្តការអត់ធ្មត់បំផុត» ដោយនិយាយថាវាមានសារៈសំខាន់សម្រាប់គ្រប់ភាគី « ដើម្បីចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង និងនាំឱ្យមានការគណនាខុស»។ ប្រទេសលីបង់កំពុងជួបវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្របច្ចុប្បន្នរបស់ខ្លួន ដោយធនាគារពិភពលោកបានពិពណ៌នាថាស្ថិតក្នុងចំណោមអាក្រក់បំផុតដែលពិភពលោកមិនធ្លាប់ឃើញតាំងពីពាក់កណ្ដាលសតវត្សទី១៩៕ ប្រភព៖ AP News
-
តៃវ៉ាន់បង្ហាញពីគោលជំហរគាំទ្រ អាណិតអាសូរជនភៀសខ្លួននយោបាយហុងកុង តែមិនមានគោលនយោបាយច្បាស់លាស់

រដ្ឋាភិបាលដែនដីកោះតៃវ៉ាន់ជាគោលការណ៍តែងតែបង្ហាញពីគោលជំហរក្នុងការគាំទ្រជនភៀសខ្លួននយោបាយហុងកុង ដែលប្រឈមមុខនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរហុងកុង បន្ទាប់ពីព្រឹត្តិការណ៍មហាបាតុកម្មប្រឆាំងនឹងការអនុម័តច្បាប់បត្យាប័នអ្នកទោសពីហុងកុងទៅកាន់ចិនដីគោក កាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។ មហាបាតុកម្មដែលអូសបន្លាយជាច្រើនសប្ដាហ៍នៅពេលនោះ ក៏បង្កជាការឆ្លើយតបយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរហុងកុង ហើយជាពិសេសទៅទៀតនោះគឺ រដ្ឋាភិបាលរដ្ឋធានីប៉េកាំងតែម្ដង ដែលបានអនុម័តច្បាប់សន្តិសុខជាតិហុងកុងកាលពីខែមិថុនា ឆ្នាំ២០២០។ ច្បាប់នេះនឹងអនុវត្តទៅលើបុគ្គលរូបណា ដែលអាជ្ញាធរគិតថានឹងប៉ះពាល់ដល់សន្តិសុខជាតិរបស់ដែនដីហុងកុង ក្រោមរូបភាពណាក៏ដោយ។ ព្រឹត្តិការណ៍ដែលកើតឡើងនៅដែនដីហុងកុង ក៏ធ្វើឱ្យមានការខ្វាយខ្វល់ និងយកចិត្តទុកដាក់ទៅដល់អ្នកនៅកោះតៃវ៉ាន់ ដែលនៅឆ្លងសមុទ្រចម្ងាយប្រមាណ ៧១១គីឡូម៉ែត្រ។ ទិដ្ឋភាពបាតុកម្មនៅហុងកុងជាប្រធានបទដ៏សំខាន់មួយក្នុងយុទ្ធនាការនៃការបោះឆ្នោតឆ្នាំ២០២០ របស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលដឹកនាំដោយលោកស្រី Tsai Ing-wen។ លោកស្រី Tsai បានឈ្នះឆ្នោតធ្វើជាប្រធានាធិបតីមួយអាណត្តិហើយកាលពីឆ្នាំ២០១៦ ហើយនៅឆ្នាំ២០២០ លោកស្រីបានបន្តឈ្នះឆ្នោតតទៅទៀត។ យ៉ាងណាមិញ មានអ្នករស់នៅក្នុងដែនដីតៃវ៉ាន់ខ្លះដូចជាអ្នកនាង Nancy Tao Chen Ying ក៏បានចូលរួមដោយផ្ទាល់នៅក្នុងបាតុកម្មហុងកុងកាលពីឆ្នាំ២០១៩។ រឿងរ៉ាវរបស់អ្នកនាង ត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី The New York Times កាលពីខែដើមខែសីហានេះ។ តាមរយៈការចុះផ្សាយរបស់ The New York Times អ្នកនាងសុខចិត្តជិះយន្តហោះទៅចូលរួមបាតុកម្មទាំងនោះ ហើយថែមទាំងជួយសម្របសម្រួលឱ្យសកម្មជនហុងកុង ដែលនិរទេសខ្លួនមកស្នាក់នៅដែនដីតៃវ៉ាន់ ដោយចូលមកដីតៃវ៉ាន់តាមរយៈជើងយន្តហោះ អំឡុងពេលដំបូងៗតាមរយៈទិដ្ឋាការ (វីសា)…
-
ក្រុមហ៊ុន Huawei បោះបង់បច្ចេកវិទ្យា 5G សម្រាប់ទូរស័ព្ទ P50 ថ្មី ខណៈមានរឹតត្បិតដោយទណ្ឌកម្មអាមេរិក

កាលពីថ្ងៃទី ២៩ កក្កដា ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានធ្វើការបង្ហាញទូរស័ព្ទស៊េរីខ្ពស់ដំបូងរបស់ខ្លួន ដែលប្រើប្រាស់កម្មវិធីផលិតក្នុងស្រុកជាជាងការប្រើប្រាស់កម្មវិធី Android របស់អាមេរិក ប៉ុន្តែពួកគេបានបោះបង់បច្ចេកវិទ្យាទំនាក់ទំនង 5G បន្ទាប់ពីទណ្ឌកម្ម (ដាក់បញ្ជីខ្មៅ) ដាក់ដោយសហរដ្ឋអាមេរិកបានធ្វើឱ្យមានការលំបាកក្នុងការប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗ។ ក្រុមហ៊ុន Huawei ដែលកាលពីឆ្នាំមុនជាក្រុមហ៊ុនផលិតទូរស័ព្ទធំជាងគេទី២ក្នុងពិភពលោក បានប្រកាសថាទូរស័ព្ទថ្មី P50 និង P50 Pro នឹងប្រើកម្មវិធី Harmony OS ផលិតដោយក្រុមហ៊ុននេះផ្ទាល់។ រដ្ឋាភិបាលអាមេរិកបានរារាំងសមត្ថភាពទូរស័ព្ទ Huawei មិនឱ្យប្រើប្រាស់ដោយពេញលេញនូវកម្មវិធី Android OS របស់ក្រុមហ៊ុនអាមេរិក Google ធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុននេះ។ នាយកប្រតិបត្តិផ្នែកគ្រឿងអេឡិចត្រូនិកប្រើប្រាស់របស់ Huawei លោក Richard Yu បានធ្វើការបង្ហាញការបង្ហាញទូរស័ព្ទទាំងពីរនេះក្នុងកម្មវិធីតូចមួយតាមអ៊ីនធឺណិតដោយនិយាយតែភាសាចិន ដែលនេះគឺផ្ទុយស្រឡះនឹងការបង្ហាញមុនៗចំពោះទស្សនិកជននៅជុំវិញពិភពលោក។ លោកមិនបានបញ្ជាក់ថាទូរស័ព្ទនេះនឹងមានលក់នៅក្រៅទីផ្សារចិនដែរ ឬទេ។ ជាទូទៅក្រុមហ៊ុន Huawei នឹងដាក់លក់ទូរស័ព្ទស៊េរី P របស់ខ្លួននៅក្នុងខែកុម្ភៈឬខែមីនានៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាធំៗ ដែលប្រារព្ធឡើងនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ឬទីក្រុងអឺរ៉ុបផ្សេងទៀត។ ក្នុងកម្មវិធីនេះលោក Yu បាននិយាយថា៖ «ដោយសារតែទណ្ឌកម្មរបស់អាមេរិកទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់យើងមិនអាចដំណើរការលើបច្ចេកវិទ្យាតភ្ជាប់…
-
ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ នៅវៀតណាម បានប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់សម្រាប់ពិភពលោក

ការកើនឡើងនៃកំណត់ត្រាករណីឆ្លងមេរោគកូវីដ១៩ បានបង្ខំឱ្យរោងចក្រមួយចំនួនបិទទ្វារនៅភាគខាងត្បូង ប្រទេសវៀតណាមហើយក៏មានការឈានទៅដល់ការបិទទ្វារនៃ មជ្ឈមណ្ឌលផលិតសម្លៀកបំពាក់និងស្បែកជើងដែលមមាញឹកបំផុតមួយចំនួននៅលើពិភពលោកផងដែរ។ ការរអាក់រអួលខ្សែសង្វាក់នៃការផ្គត់ផ្គង់ គឺជាការប៉ះទង្គិចដល់ប្រទេសវៀតណាមដែលបានទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ក្នុងស្រុកបានយ៉ាងល្អក្នុងឆ្នាំ ២០២០។ វៀតណាមគឺជា ប្រទេសមួយក្នុងចំណោមសេដ្ឋកិច្ចអាស៊ីមួយចំនួន ដែលមានការរីកចម្រើននិងទាក់ទាញការវិនិយោគ បរទេសថ្មីៗបានច្រើនកាលពីឆ្នាំមុន បើទោះបីជាមានជំងឺរាតត្បាតក៏ដោយ។ ករណីឆ្លងថ្មីប្រចាំថ្ងៃរបស់វៀតណាម មានពី ៧.០០០ ទៅ ៨.០០០ករណី មានករណីឆ្លងសរុបជាង ២០០.០០០ ករណីត្រូវបានគេកត់ត្រានៅទូទាំងប្រទេសចាប់តាំងពីដើមខែកក្កដាផងដែរ។ ទីក្រុង ហូជីមិញជាទីក្រុងធំបំផុតរបស់ប្រទេសវៀតណាមបានរងគ្រោះនិងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ ក្រុមហ៊ុនផ្គត់ផ្គង់ស្បែកជើងធំពីរ គឺ Pou Chen របស់តៃវ៉ាន់ដែលផលិតស្បែកជើងឱ្យអាឌីដាស(Adidas) និងណៃគី (Nike) និងក្រុមហ៊ុនChangshin របស់កូរ៉េខាងត្បូងដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុនអាមេរិកផងនោះក៏បានផ្អាកប្រតិបត្តិការនិងផលិតកម្មកាលពីខែមុន។ ក្រុមហ៊ុន Pou Chen បានបញ្ឈប់ការផលិតនៅ ទីក្រុងហូជីមិញ ដែលជារោងចក្រធំបំផុតនៅក្នុងប្រទេសវៀតណាមនៅថ្ងៃទី ១៤ ខែកក្កដានេះ ហើយបាននិយាយថា នឹងនៅតែបិទរហូតដល់ថ្ងៃទី ៩ ខែសីហា។ សមាគមវាយនភ័ណ្ឌនិងសំលៀកបំពាក់វៀតណាម បាននិយាយកាលពីពេលថ្មីៗនេះថាជាង ៣០ ភាគរយនៃរោងចក្រកាត់ដេរនិង វាយនភ័ណ្ឌរបស់ប្រទេសត្រូវបានបិទទ្វារ។ របាយការណ៍មួយនៅក្នុងសារព័ត៌មានរដ្ឋវៀតណាម បានដកស្រង់សម្តីប្រធានសមាគម ថាអត្រាចាក់វ៉ាក់សាំងក្នុងចំណោមកម្មករនៅក្នុងឧស្សាហកម្មនេះគឺ“ នៅទាបនៅឡើយ” ។មានតែប្រហែល ១ ភាគរយនៃប្រជាជនប្រមាណ…
-
កងកម្លាំងម៉ូហ្សំប៊ិក និងរ្វាន់ដា ដណ្តើមយកទីក្រុងកំពង់ផែពីក្រុមបះបោរ

ចូហានណេសប៊ឺក៖ កងកម្លាំងសន្តិសុខម៉ូហ្សំប៊ិក និងរ្វាន់ដា ដណ្តើមបានទីក្រុងកំពង់ផែ Mocimboa da Praia ដែលជាបន្ទាយរឹងមាំរបស់ក្រុមរដ្ឋអ៊ីស្លាមមកវិញ ក្រោយក្រុមនេះរឹបអូសកាលពីឆ្នាំទៅ។ នេះបើយោងតាមមន្រ្តីនាំពាក្យនៃប្រទេសទាំងពីរ។ ការវាយយកបានថ្មីៗធ្វើឡើងបន្ទាប់ពី រដ្ឋាភិបាលរ្វាន់ដាកាលពីខែមុន បានដាក់ពង្រាយកងកម្លាំង ១ ០០០ នាក់ទៅកាន់ខេត្ត Cabo Delgado ភាគខាងជើងម៉ូហ្សំប៊ិក ដែលជាតំបន់គម្រោងឧស្ម័នធម្មជាតិធំបំផុតមួយរបស់អាហ្វ្រិក ដើម្បីជួយប្រយុទ្ធជាមួយកងកម្លាំងប្រទេសនេះ និងកងទ័ពនៃសហគមន៍អភិវឌ្ឍន៍អាហ្រ្វិកខាងត្បូង(SADC) ដែលមានសមាជិក ១៦ ប្រទេសផ្សេងទៀត។ អ្នកនាំពាក្យកងកម្លាំងរ្វាន់ដាលោក Ronald Rwivanga បានប្រាប់រ៉យទ័រថា ក្រុមបះបោរបានរត់ភៀសខ្លួនទៅកាន់ព្រៃក្បែរនោះ ក្រោយកាន់កាប់ក្រុងដែលខ្លួនទើបនឹងបាត់បង់នេះជិតមួយឆ្នាំ។ លោកបន្តថា ក្រុងកំពង់ផែ Mocimboa da Praia មានសារៈសំខាន់ណាស់សម្រាប់ប្រតិបត្តិការរបស់ក្រុមឧទ្ទាម ហើយការបាត់បង់វានឹងប៉ះពាល់យ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់ពួកគេក្នុងការបះបោរ។ លោកវរសេនីយ៍ឯក Omar Saranga អ្នកនាំពាក្យក្រសួងការពារជាតិម៉ូហ្សំប៊ិក បានប្រាប់សន្និសីទសារព័ត៌មានថា កងកម្លាំងរដ្ឋាភិបាលបានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជន រួមមានអគាររដ្ឋាភិបាល កំពង់ផែ ព្រលានយន្តហោះ មន្ទីរពេទ្យ និងផ្សារជាដើម។ លោកថា ប្រតិបត្តិការនឹងបន្តពង្រឹងការត្រួតពិនិត្យលើតំបន់សំខាន់ៗ រួមទាំងតំបន់ដែលមានកន្លែងប្រព្រឹត្តកម្មទឹកស្អាត។ រាប់ចាប់តាំងពីការវាយប្រហាររបស់ក្រុមឧទ្ទាមលើកដំបូងក្នុងឆ្នាំ…
-
ចិននិងរុស្ស៊ីផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ ពីថ្ងៃទី ៩-១៣ ខែសីហា

សមយុទ្ធយោធាប្រចាំឆ្នាំរវាងចិន និងរុស្ស៊ីបានចាប់ផ្តើមហើយ នៅលើទីលានហ្វឹកហ្វឺននៃកងទ័ពរំដោះប្រជាជនចិន នៅក្នុងតំបន់ភាគនិរតីនៃប្រទេសចិន នាថ្ងៃទី៩ សីហានេះ។ សមយុទ្ធជាផ្លូវការនេះមានការបែងចែក ជាមូលដ្ឋានសមយុទ្ធនៅលើដី និងលើអាកាស ចាប់ពីថ្ងៃទី ៩-១៣ ខែសីហា ឆ្នាំ២០២១ នេះបើតាមការបញ្ជាក់ពីភាគីចិន។ ប្រភពបន្តថា សមយុទ្ធនេះធ្វើឡើងក្នុងគោលដៅចូលរួមការពារ សន្តិសុខ និងស្ថិរភាពរបស់តំបន់ទាំងមូល តាមរយៈការហ្វឹកហ្វឺនជំនាញគន្លឹះ, ការព្រមានទុកជាមុន, ការទប់ទល់ការវាយប្រហារផ្នែកព័ត៌មានវិទ្យា និងសមត្ថភាពនៃការប្រយុទ្ធ៕
-
ចិនផ្តល់ជំនួយវ៉ាក់សាំង១លានដូសទៀត ជូនប្រទេសឡាវ ជាជំហានទី៥ហើយ

ជំនួយវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសទៀតរបស់ប្រទេសចិន ជូនប្រទេសឡាវ ជើងទី៥ និងសម្ភារផ្សេងៗ ត្រូវបានបញ្ជូនទៅដល់ក្រុងវៀងចន្ទន៍ហើយ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានចេញផ្សាយថា វ៉ាក់សាំងស៊ីណូហ្វាមទាំងនេះត្រូវបានបញ្ជូនទៅដល់ប្រទេសឡាវ កាលពីចុងសប្តាហ៍ ដោយរដ្ឋមន្ត្រីសុខាភិបាលឡាវ Bounfeng Phoummalaysith និងតំណាងស្ថានទូតចិន Laos Zhao Wenyu បានអញ្ជើញទៅទទួលស្វាគមន៍វ៉ាក់សាំង។ ប្រភពថា ចិនបានផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់ជូនដល់ប្រទេសឡាវ ហើយតាំងពីផ្ទុះរលកទី២ នៅឆ្នាំ២០២១នេះមក ចិនបានបញ្ជូនក្រុមជំនាញវេជ្ជសាស្ត្រនិងសម្ភារទប់ស្កាត់ជាច្រើនទៀតជូនឡាវដែរ។ មកដល់ពេលនេះ ឡាវទទួលបានវ៉ាក់សាំងពីចិន អង់គ្លេស រុស្ស៊ីនិងជំនួយពីបណ្តាប្រទេសផ្សេងៗទៀតតាមយន្តការកូវ៉ាក់ សរុបជាង៤.៤លានដូសហើយ។ វ៉ាក់សាំងទាំងនោះ រួមមាន Sinopharm, Sputnik V, AstraZeneca, Pfizer និង Johnson & Johnson ៕
-
អស្ចារ្យ! មេដាយអូឡាំពិកទីក្រុងតូក្យូ កែច្នៃចេញពីទូរស័ព្ទ និងគ្រឿងអេឡិចតូ្រនិចចាស់ៗ (មានវីដេអូ)

Video: https://fb.watch/7gG27hdLpH/ ជប៉ុន៖ ប្រទេសបារាំងបានទទួលទង់ជាតិអូឡាំពិកក្នុងពិធីបិទ Tokyo Olympic Games 2020 នារាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ដើម្បីធ្វើម្ចាស់ផ្ទះបន្តសម្រាប់អូឡាំពិករដូវក្តៅលើកទី៣៣ ឆ្នាំ២០២៤ ខាងមុខនេះ បន្តពីប្រទេសជប៉ុន ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមេដាយទាំងអស់សម្រាប់ផ្ដល់ជូនកីឡាករដែលឈ្នះនៅក្នុងការប្រកួត Tokyo Games 2020 លើកនេះ គឺធ្វើឡើងពីសំណល់កែច្នៃអេឡិចត្រូនិកមានដូចជាស្មាតហ្វូន និងកុំព្យូទ័រយួរដៃជាដើម ។ ទម្រាំប្រមូលបានកាកសំណល់អេឡិចត្រូនិក ដើម្បីមកផលិតចេញជាមេដាយទាំងអស់ចំនួន៥ពាន់នោះ មានប្រជាជនជប៉ុនមកពីតំបន់ច្រើនជាង១ពាន់៦រយតំបន់ បានចំណាយពេលរបស់ពួកគេរយៈពេល២ឆ្នាំ ពោលគឺពីខែមេសា ឆ្នាំ២០១៧ ដល់ខែមិនា ឆ្នាំ២០១៩ ដើម្បីចូលរួមប្រមូលសំណល់ទាំងនោះ ។ ពួកគេបានដំឡើងជាទីតាំងផ្សេងៗគ្នា ដើម្បីឱ្យពលរដ្ឋអាចចូលរួមបរិច្ចាគគ្រឿងអេឡិចត្រូនិកចាស់ៗបានទាំងអស់គ្នា ។ បន្ទាប់ពីយុទ្ធនាការប្រមូលសំណល់អេឡិចត្រូនិកបានបញ្ចប់ទៅវិញ ពួកគេក៏អាចកែច្នៃសំណល់ទាំងនោះសម្រាប់មេដាយមាសបាន៣២គីឡូក្រាម មេដាយប្រាក់៣ពាន់៥រយគីឡូក្រាម និងមេដាយសំរិទ្ធ២ពាន់២រយគីឡូក្រាម ។ សូមជម្រាបថា នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រអូឡាំពិក ដែលមេដាយត្រូវបានផលិតឡើងដោយប្រើកាកសំណល់អេឡិចត្រូនិកកែច្នៃឡើងវិញ ហើយក៏ជាលើកដំបូងផងដែរ ដែលប្រជាពលរដ្ឋសាមញ្ញបានចូលរួមបរិច្ចាគសម្ភារៈរបស់ពួកគេ នេះបើតាមគេហទំព័រផ្លូវការរបស់ Tokyo Games ៕