-
អាមេរិកចាប់ខ្លួនបុរសជនជាតិមីយ៉ាន់ម៉ា ២នាក់ ចោទថាប៉ុនប៉ងវាយប្រហារ ឬ ធ្វើឃាតទូតភូមាប្រចាំ UN

បុរសជនជាតិមីយ៉ាន់ម៉ាចំនួន២នាក់ត្រូវចាប់ខ្លួនកាលពីសប្ដាហ៍មុន ដោយអាជ្ញាធរយុត្តិធម៌សហរដ្ឋអាមេរិក ពាក់ព័ន្ធសកម្មភាពប៉ុនប៉ងវាយប្រហារ ឬ ធ្វើឃាតលោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចុះផ្សាយដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ ខែសីហា។ សេចក្ដីប្រកាសព័ត៌មានខាងលើនេះ ត្រូវបានប្រកាសដោយ ការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក ដែលហៅកាត់ថា FBI ស្នងការដ្ឋានប៉ូលិសទីក្រុងញូវយ៉ក និងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៃរដ្ឋញូវយ៉ក។ បុរសទាំងពីរនាក់ខាងលើនេះ ជាពលរដ្ឋមីយ៉ាន់ម៉ា ដែលរស់នៅទីក្រុងញូវយ៉ក ដោយម្នាក់មានអាយុ ២៨ឆ្នាំ មានឈ្មោះថា Phyo Hein Htut និងម្នាក់ទៀតមានអាយុ ២០ឆ្នាំមានឈ្មោះថា Ye Hein Zaw។ យោងតាមប្រភពខាងលើ បុគ្គលទាំងពីររូបនេះ ត្រូវបានដាក់ប្ដឹងក្នុងពាក្យបណ្ដឹងចំនួនពីរ ដោយឡែកពីគ្នា។ អ្នកទាំងពីរនេះមានជាប់ពាក់ព័ន្ធជាមួយនឹងឈ្មួញលក់អាវុធនៅប្រទេសថៃ ដែលជាអ្នកផ្គត់ផ្គង់ឱ្យយោធាមីយ៉ាន់ម៉ា ដែលកំពុងកាន់អំណាច។ នេះបើតាមពាក្យបណ្ដឹងរបស់ភ្នាក់ងារពិសេសរបស់ FBI ដែលបង្ហោះជាសាធារណៈនៅក្នុងគេហទំព័រក្រសួងយុត្តិធម៌អាមេរិក។ ពាក្យបណ្ដឹងខាងលើបានឱ្យដឹងថា ភ្នាក់ងារ FBI ទទួលបានព័ត៌មានពាក់ព័ន្ធនឹង «កិច្ចសន្យាបង់ប្រាក់ឱ្យធ្វើឃាត ឬ បង្ករបួសស្នាម» ទៅលើលោកទូត Kyaw Moe Tun កាលពីថ្ងៃទី៣ ខែសីហាកន្លងទៅ។…
-
ហេតុអ្វីអឺរ៉ុបចាប់ផ្ដើមឈប់ចាប់អារម្មណ៍ទិញវ៉ាក់សាំង AstraZeneca?

រឿងរ៉ាវនៅពីក្រោយវ៉ាក់សាំង AstraZeneca និងសហភាពអឹរ៉ុបពោរពេញ ដោយការដាក់ទណ្ឌកម្ម ការសន្យា កំហឹង និងជាតិនិយម ហើយពេលខ្លះមើលទៅដូចជា ជាសង្គ្រាមនាំចេញវ៉ាក់សាំងរវាងសហភាពអឺរ៉ុប និងការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស កាលពីឆ្នាំ ២០២០ (Brexit)។ លោកវេជ្ជបណ្ឌិត Anthony Fauci បានបង្កើតការរិះគន់លើកដំបូងកាលពីខែវិច្ឆិកា ដោយនិយាយថាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca បានបង្ហាញពីប្រសិទ្ធិភាពទន់ខ្សោយរបស់វា។ ការស្រាវជ្រាវបឋម បានបង្ហាញថា វ៉ាក់សាំង Pfizer និង Moderna ផ្តល់ការការពារប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតដល់ ៩០ ភាគរយ ខណៈវ៉ាក់សាំង AstraZeneca មានអត្រាប្រសិទ្ធភាពប្រហែល ៧០ ភាគរយប៉ុណ្ណោះ។ លោកសួរថា៖ «តើអ្នកប្រុងនឹងចែកចាយវ៉ាក់សាំងដល់អ្នកណា?» យ៉ាងណាមិញ បន្ទាប់ពីអនុវត្តតាមទីភ្នាក់ងារឱសថអឺរ៉ុប ក៏បានយល់ព្រមដាក់វ៉ាក់សាំងនេះ ឱ្យប្រើប្រាស់មនុស្សពេញវ័យទាំងអស់ រួមទាំង សហភាពអឺរ៉ុបផងដែរ ដោយធ្វើកត់សម្គាល់ថា អាចដាក់ឱ្យប្រើប្រាស់បានលើក្រុមមនុស្ស ដែលមានអាយុលើសពី ៥៥ ឆ្នាំ។ ប៉ុន្តែ អាជ្ញាធរសុខាភិបាល នៅក្នុងបណ្តាប្រទេសនៅអឺរ៉ុបរាប់សិប រួមទាំង អាល្លឺម៉ង់ និងបារាំង…
-
សមាជិកសភាគណបក្សប្រឆាំងម៉ាឡេស៊ីអះអាងថា មានគេស៊កប៉ាន់លោកជាថ្នូរនឹងការគាំទ្រនាយករដ្ឋមន្ត្រីបច្ចុប្បន្ន

សមាជិកសភាប្រឆាំងបីរូបមកពីគណបក្សសកម្មជនប្រជាធិបតេយ្យ (DAP) កាលពីថ្ងៃសៅរ៍ អះអាងថា ពួកគេត្រូវបានសូកប៉ាន់ជាសាច់ប្រាក់ និងអាសនៈនៅក្នុងគណៈរដ្ឋមន្ត្រី ដើម្បីជាថ្នូរនឹងការគាំទ្រនាយករដ្ឋមន្រ្តី Muhyiddin Yassin សម្រាប់ការបោះឆ្នោតនៅខែក្រោយ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន The Strait Times។ អ្នកទាំងបី បានផ្តល់ភស្ដុតាងនៃការផ្ញើសារ WhatsApp ពីលេខអនាមិកដូចគ្នា មានឈ្មោះថា durian RM30 ដែលត្រូវការស្វែងរកតំណាងមិនមែនម៉ាឡេបន្ថែមទៀតនៅក្នុងរដ្ឋាភិបាល។ គណបក្ស DAP ទាក់ទាញសមាជិក និងការគាំទ្រភាគច្រើនពីខាងក្រៅជនជាតិម៉ាឡេ-មូស្លីមក្នុងប្រទេស។ យ៉ាងណាមិញ គ្មាននរណាម្នាក់បានបកស្រាយអំពីនិមិត្តសញ្ញាពាក្យ durian RM30 នេះថាមានន័យយ៉ាងណាទេ ប៉ុន្តែសារទៅកាន់សមាជិកសភាទាំងបីរូប បញ្ជាក់យ៉ាងច្បាស់អំពីការផ្តល់ជូនសាច់ប្រាក់ជាថ្នូរនឹងអ្វី ដែលបុគ្គលអនាមិកនេះចង់បាន។ អតីតរដ្ឋមន្រ្តីធនធានមនុស្សលោក Kulasegaran Murugeson ដែលជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលបានសារនេះ របាយការណ៍ទៅប៉ូលីសនៅ Ipoh រដ្ឋធានីនៃរដ្ឋ Perak ជុំវិញការប៉ុនប៉ងមួយ ដែលលោកបានពិពណ៌នាថា «គួរឱ្យអាណិត និងអស់សង្ឃឹមក្នុងការទិញខ្ញុំ»។ លោក មានប្រសាសន៍ថា៖ «យើងបានប្រាប់ពួកគេឱ្យទុកវិញទៅ ខ្ញុំមិនយកទេ។ បន្ទាប់ពីរដ្ឋាភិបាលភីរៀកាតានណាសៀន Perikatan Nasional (PN) បានឡើងកាន់អំណាចមក…
-
លោក Larry Page សហស្ថាបនិករបស់ Google ទទួលបានសិទ្ធិស្នាក់នៅញូហ្សេលេន

លោក Larry Page សហស្ថាបនិករបស់ក្រុមហ៊ុន ហ្គូហ្គោល (Google )និងជាបុរសម្នាក់ក្នុងចំណោមអ្នកមានបំផុត នៅលើពិភពលោក ត្រូវបានផ្តល់សិទ្ធិស្នាក់នៅប្រទេស ញូហ្សេលេន ក្រោមប្រភេទសិទ្ធិស្នាក់នៅសម្រាប់វិនិយោគិន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ គួរឲ្យដឹងដែរថាអ្នកដាក់ពាក្យសុំសិទ្ធិខាងលើត្រូវវិនិយោគយ៉ាងតិច ១០លានដុល្លារ ញូវហ្សេលេន (ប្រហែល ៧ លានដុល្លារ, ឬ៥លានផោន) នៅប្រទេសញូហ្សេលេនក្នុងរយះពេលយ៉ាងតិច ៣ ឆ្នាំ។ លោក Page បានចូលក្នុងប្រទេសញូហ្សេលេនកាលពីខែមករា នៅពេលដែលព្រំដែន របស់ញូហ្សេលេនត្រូវបានបិទដោយសារតែជំងឺកូវីដ ១៩ ។ ប៉ុន្តែរដ្ឋាភិបាល បាននិយាយថារូបលោកត្រូវបានអនុញ្ញាតឱ្យចូលដែនដីរបស់ញូហ្សេលេនបានដោយសារតែមានតម្រូវការទាក់ទងនឹងការសង្គ្រោះបន្ទាន់ទាក់ទងនឹងកូនប្រុសរបស់លោក។ លោក Page អាយុ ៤៨ ឆ្នាំបានដាក់ពាក្យសុំស្នាក់នៅ កាលពីខែវិច្ឆិកាឆ្នាំទៅ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅពេលនោះ ពាក្យស្នើសុំរបស់លោកមិនអាចដំណើរការ បានទេដោយសារលោកមិនបានស្ថិតនៅញូហ្សេលេននាពេលនោះ។រដ្ឋាភិបាលញូហ្សេលេនបានអះអាងកាលពីថ្ងៃព្រហស្បត៍សប្ដាហ៌មុន ប៉ុន្តែនៅខែមករាកន្លងទៅ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិករូបនេះត្រូវបានអនុញ្ញាត ឱ្យចូលក្នុងប្រទេសញូហ្សេលេនដើម្បីឱ្យកូនប្រុសរបស់គាត់អាចចូលមកប្រទេស ញូហ្សេលេនបានដែរ ដោយសារមូលហេតុត្រូវការផ្នែកវេជ្ជសាស្ត្របន្ទាន់ នៅក្នុងប្រទេស ញូហ្សេលេន។ ប្រភព៖ BBC
-
យ៉ាងហោចណាស់មានមនុស្ស ១០ នាក់រងរបួសក្នុងការចាក់សម្លាប់ នៅលើរថភ្លើងក្រុងតូក្យូ

យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងតូក្យូ បានឱ្យដឹងថាមានមនុស្សយ៉ាងតិច១០ នាក់ត្រូវបានបុរសម្នាក់ក្នុងវ័យ៣០ឆ្នាំប្លាយចាក់ឲ្យរងរបួស នៅយប់ថ្ងៃសុក្រ នៅលើរថភ្លើងក្នុងទីក្រុងតូក្យូ ។នាយកដ្ឋានខាងលើបានឆ្លើយតប នឹងការហៅទូរស័ព្ទចូលមួយ នៅម៉ោង ៨ និង ៣៨ នាទីយប់ (ម៉ោងនៅជប៉ុន) ហើយបានរកឃើញជនរងគ្រោះ នៅក្នុងថ្លុកឈាម នៅពេលមន្ត្រីពីនាយកដ្ឋានទៅដល់កន្លែងកើតហេតុ ហើយមិនមានជនរងគ្រោះដល់បាត់បង់ជីវិតទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ជប៉ុន NHK ជនសង្ស័យបានដើរទៅហាងលក់ទំនិញមួយ ហើយបានចូលខ្លួនសារភាពដោយនិយាយទៅកាន់បុគ្គលិកនៅហាងនោះថា“ ខ្ញុំ ជាជនសង្ស័យនៃឧក្រិដ្ឋកម្ម ដែលកំពុងចាក់ផ្សាយនាពេលនេះ ហើយឥឡូវនេះខ្ញុំធុញទ្រាន់នឹងការរត់គេចខ្លួនទៀតណាស់” ។ ប៉ូលីសក្រុងតូក្យូ និយាយថាបុរសនោះ បានសារភាពថាគាត់ជាអ្នកចាក់ជនររងគ្រោះពិតមែន ហើយបានបន្តថា គាត់គ្រាន់តែចង់សម្លាប់ស្ត្រីណាដែលមានភាពសប្បាយរីករាយប៉ុណ្ណោះ។ ឧក្រិដ្ឋកម្មបែបហឹង្សា គឺកម្រមានណាស់ នៅក្នុងប្រទេសជប៉ុន ប៉ុន្តែការវាយប្រហារដោយកាំបិតដោយជនដៃដល់មិនមុខ បានកើនឡើង។ នៅខែមិថុនាឆ្នាំ ២០០៨ បុរសម្នាក់នៅក្នុងឡានដឹកទំនិញធុនស្រាល បានបើកឡានបុកហ្វូងមនុស្សនៅក្នុងតំបន់ អាគីហាបារ៉ា ( Akihabara) ដ៏ពេញនិយមហើយបន្ទាប់មក បានលោតចេញពីរថយន្តហើយបានចាប់ផ្តើមចាក់អ្នកថ្មើរជើងបណ្តាលឱ្យមានអ្នកស្លាប់ ដល់ទៅ៧ នាក់។ ប្រភព៖ CNN
-
អាមេរិកនឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅអាហ្វហ្គានីស្ថាន ដើម្បីបញ្ឈប់ក្រុមតាលីបង់

សហរដ្ឋអាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះបាញ់គ្រាប់ AC-130 Spectre ពីមូលដ្ឋានអាកាសនៅកាតាទៅអាហ្វហ្គានីស្ថានដើម្បីបញ្ឈប់ក្រុមឧទ្ទាមតាលីបង់ ដែលកំពុងពុះពារគ្រប់គ្រងក្រុងសំខាន់ៗបីរួមមានក្រុង Kandahar, Herat និង Lashkar Gah ។ ការផ្លាស់ប្តូរនេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍នៅអាហ្វហ្កានីស្ថានកាន់តែអាក្រក់ទៅៗ ខណៈក្រុមតាលីបង់ចេះតែបន្តកាន់កាប់ទឹកដីនៅទូទាំងប្រទេស ក្រោយកងកម្លាំងអន្តរជាតិដឹកនាំដោយអាមេរិកចាប់ផ្ដើមដកថយកាលពីដើមខែឧសភា។ មន្ទីរបញ្ចកោណប៉ាន់ស្មានថា បច្ចុប្បន្នក្រុមនេះបានគ្រប់គ្រងពាក់កណ្តាលនៃស្រុកចំនួន ៤១៩ របស់អាហ្វហ្គានីស្ថាន។ យន្ដហោះប៊ូអ៊ីង B-52 Stratofortress គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ មានសមត្ថភាពអាចផ្ទុកគ្រាប់បែកបានរហូតដល់ ៣២ តោន។ យន្តហោះប្រភេទនេះ ត្រូវបានប្រើជាលើកដំបូងក្នុងអំឡុងពេលសង្គ្រាមត្រជាក់ និងដើរតួយ៉ាងសំខាន់ក្នុងការផ្តួលរំលំក្រុមតាលីបង់ពីអំណាចនៅចុងឆ្នាំ ២០០១។ អ្នកវិភាគផ្នែកសន្តិសុខលោក Mohammad Hassan បានប្រាប់សារព័ត៌មានអារ៉ាប់ថា៖ «វាកាន់តែអាក្រក់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ»។ លោកបន្តថា៖ «ការលុបចោលជើងហោះហើរទៅកាន់ក្រុង Herat និងការពិតដែលថាអាមេរិកបានចាប់ផ្តើមប្រើប្រាស់ B-52 មិនមែនជាសញ្ញាល្អនោះទេ។ វានឹងបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមមនុស្សទូទៅ និងបង្ហាញពីភាពមិនច្បាស់លាស់នៃស្ថានការណ៍»។ ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក និងបាញ់គ្រប់របស់អាមេរិកចុងក្រោយនេះ បង្ហាញថា កងកម្លាំងអាហ្វហ្កានីស្ថាននៅតែពឹងផ្អែកលើការគាំទ្ររបស់អាមេរិក បើទោះបីរដ្ឋាភិបាលធ្លាប់និយាយថា ខ្លួនអាចគ្រប់គ្រងប្រទេសមិនឱ្យក្រុមបះបោរងើបរួចក្ដី។ យ៉ាងណាមិញ ជម្លោះ…
-
មេដឹកនាំហេសបូឡា៖ក្រុមលោកអាចបង្កើនការឆ្លើយតបចំពោះអ៊ីស្រាអែល បន្ទាប់ពីមានការបាញ់បោះទៅវិញទៅមក

កាលពីថ្ងៃសៅរ៍ ទី៧ សីហា មេដឹកនាំក្រុមឧទ្ទាមលីបង់ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ គឺរូបលោក Hassan Nasrallah បាននិយាយថាក្រុមរបស់បានជ្រើសរើសធ្វើការឆ្លើយតបនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលើដីវាល ប៉ុន្តែអាចបង្កើនសកម្មភាពរបស់ខ្លួននៅពេលអនាគត។ កាលពីថ្ងៃសុក្រសប្ដាហ៌មុន ក្រុមហេសបូឡាបានធ្វើការបាញ់គ្រាប់រ៉ុកកែតទៅកាន់កងកម្លាំងយោធាអ៊ីស្រាអែល ធ្វើឱ្យអ៊ីស្រាអែលធ្វើការវាយប្រហារឆ្លើយតបនៅលើដែនដីប្រទេសលីបង់វិញ។ ភាគីទាំងសងខាងបានធ្វើការវាយប្រហារទៅលើដីវាល ដែលជាសញ្ញាមួយថាពួកគេមិនចង់បង្កើនការបាញ់បោរទេ។ គ្មានការប៉ះទង្គិចណាមួយត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍ទេ ហើយរហូតមកដល់ពេលនេះក៏គ្មានការរាយការណ៍អំពីការស្លាប់ និងរបួសផងដែរ។ នៅក្នុងការថ្លែងសុន្ទរកថាគម្រប់ខួបការបញ្ចប់សង្គ្រាមឆ្នាំ ២០០៦ ជាមួយអ៊ីស្រាអែល លោក Nasrallah និយាយថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅសប្ដាហ៍មុនគឺជា «ការវិវឌ្ឍដ៏គ្រោះថ្នាក់» ដែលមិនធ្លាប់ឃើញក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ហើយក្រុមលោកនឹងឆ្លើយតបដោយ «វិធីសមស្រប និងសមាមាត្រ»។ លោក Nasrallah និយាយថា៖ «កាលពីម្សិលមិញ យើងបានជ្រើសរើសដីវាលនៅក្នុងតំបន់កសិដ្ឋាន Shebaa ដើម្បីផ្ញើសារ និងចាត់វិធានការ ហើយក្រោយមកយើងអាចបង្កើនមួយជំហានទៀត»។ ការបាញ់បោរទៅវិញទៅមកនៅសប្ដាហ៍មុនបានចាប់ផ្ដើមដោយសារការវាយប្រហារមួយចេញពីដែនដីប្រទេសលីបង់នៅលើដែនដីអ៊ីស្រាអែលកាលពីថ្ងៃពុធ ប៉ុន្តែគ្មានក្រុមណាប្រកាសទទួលខុសត្រូវ។ ជាការឆ្លើយតបអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើងធំទៅកាន់ដែនដីលីបង់។ ភាពតានតឹងនៅក្នុងតំបន់នេះកំពុងមានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីមានការចោទប្រកាន់ដោយអ៊ីស្រាអែល និងប្រទេសលោកខាងលិចថាអ៊ីរ៉ង់បានធ្វើការវាយប្រហារទៅលើនាវាដឹកប្រេងមួយគ្រឿង ធ្វើឱ្យនាវិកពីរនាក់ស្លាប់។ អ៊ីរ៉ង់បានប្រកាសបដិសេធការពាក់ព័ន្ធនឹងការវាយប្រហារនេះ៕ ប្រភព៖ Reuters
-
ស្ងាត់ៗ ហ្វីលីពីន មនុស្សស្លាប់ប្រចាំថ្ងៃព្រោះកូវីដ កើនដ៏ខ្លាំង ឡើងវិញ

ក្រសួងសុខាភិបាលប្រទេសហ្វីលីពីន នាថ្ងៃអាទិត្យ ទី៨ សីហា ២០២១នេះ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗ ជិត១ម៉ឺនាក់ទៀត ហើយស្លាប់មនុស្សព្រោះជំងឺនេះ ២៨៧នាក់ទៀត ជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតពុំធ្លាប់កើតមាននៅប្រទេសក្នុងប្លុកអាស៊ានមួយនេះ ក្នុងរយៈពេល៤ខែមកនេះ។ ក្រសួងសុខាភិបាលថា ចំនួនឆ្លងសរុបនៅប្រទេសហ្វីលីពីនកើនដល់១.៦៦លាននាក់ហើយ ស្លាប់កើនដល់ជិត៣ម៉ឺននាក់៕
-
ប្រេសិតអាស៊ានទៅកាន់មីយ៉ាន់ម៉ា ចង់ទទួលបានសិទ្ធិក្នុងការចូលជួបគ្រប់ភាគីទាំងអស់

លោក Erywan Pehin Yusof ប្រេសិតពិសេសអាស៊ានទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ដែលទើបត្រូវបានតែងតាំងថ្មីៗនេះ ថ្លែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា លោកចង់ទទួលបានសិទ្ធិក្នុងការចូលជួបគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ រដ្ឋមន្ត្រីការបរទេសទី២ ប្រ៊ុយណេរូបនិយាយប្រាប់អ្នកសារព័ត៌មាននៅរាជធានីបានដាសេរីបេហ្គាវ៉ាន់ថា «ផែនការទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាកំពុងតែរៀបចំហើយ។ អ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺ ធ្វើយ៉ាងណាឱ្យយើងរៀបចំបានត្រឹមត្រូវ មិនដូចជាពេលដែលខ្ញុំទៅទស្សនកិច្ច [ទៅកាន់មីយ៉ាន់ម៉ា] កាលពីខែមិថុនា»។ ជាមួយគ្នានេះដែរ លោកលើកឡើងថា លោកចង់បានកិច្ចពិភាក្សាដ៏មានន័យមួយ ទៅលើការបញ្ឈប់អំពើហិង្សា និងការជំរុញឱ្យមានកិច្ចសន្ទនា អំឡុងពេលទស្សនកិច្ចអាស៊ានទៅកាន់មីយ៉ាន់ម៉ា។ ជាងនេះទៅទៀត លោកក៏សង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតនោះគឺ លោកត្រូវបានទទួលសិទ្ធិក្នុងការចូលជួបជាមួយគ្រប់ភាគីទាំងអស់នៅប្រទេសអាស៊ីអាគ្នេយ៍ដីគោកមួយនេះ។ យោងតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីសប្ដាហ៍មុន ប្រេសិតពិសេសរបស់អាស៊ានមួយតួនាទីក្នុងការអនុវត្តចំណុចមូលមតិទាំង ៥ របស់អាស៊ាន ហើយព្រមទាំងតួនាទីក្នុងការកសាងភាពជឿទុកចិត្តគ្នារវាងភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា៕ ប្រភព៖ Reuters
-
ប្រជាជនបារាំង ធ្វើការតវ៉ានឹងវិធានការណ៍ថ្មី របស់រដ្ឋាភិបាល

កាលពីថ្ងៃសៅរ៍សប្ដាហ៌មុន ក្រុមអ្នកតវ៉ាជាច្រើននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៅទូទាំងប្រទេសបារាំងដើម្បីប្រឆាំងនឹងវិធានការណ៍ថ្មីរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។ វិធានការណ៍ថ្មីនោះគឺតម្រូវអោយបង្ហាញប័ណ្ណសុខភាពមុនចូលទៅក្នុងកន្លែងអាជីវកម្មភាគច្រើន ឬប្រើមធ្យោបាយធ្វើដំណើរសាធារណៈ។ នៅក្នុងការតវ៉ានោះ ក្រុមអ្នកតវ៉ាបានកាន់ផ្លាកដែលសរសេរថា សេរីភាពរបស់ពួកគេត្រូវបានបាត់បង់ និងកូនរបស់ពួកគេនឹងមិនមានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឡើយ។ រដ្ឋាភិបាលបារាំងកាលពីថ្ងៃទី ២៩ ខែកក្កដាបានចេញសេចក្តីជូនដំណឹងទៅដល់ប្រជាជនខ្លួនក្នុងការតម្រូវអោយបង្ហាញប័ណ្ណសុខភាពដើម្បីចូលទៅកាន់កន្លែងកំសាន្ត និងកម្មវិធីដែលមានការប្រមូលផ្តុំមនុស្សលើសពី ៥០ នាក់ ។ ប័ណ្ណសុខភាពនោះត្រូវបញ្ជា្កក់ថា សមីខ្លួនមិនមានផ្ទុកវីរុសកូវីដ-១៩ ក្នុងរយៈពេល ៤៨ ម៉ោងមុនចូលរួមកម្មវិធីណាមួយ ឬបានទទួលការចាក់វ៉ាក់សាំងរួចរាល់ និងជាសះស្បាយពីកូវីដ-១៩ រយៈពេល ១៥ ថ្ងៃមុនចូលរួមកន្លែងមានមនុស្សច្រើន។ ប្រភព៖ NPR