Category: ព័ត៌មានអន្តរជាតិ

  • ពិតជាមិនធម្មតា! មេដាយអូឡាំពិកទីក្រុងតូក្យូ កែច្នៃចេញពីទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិចចាស់ៗ

    ពិតជាមិនធម្មតា! មេដាយអូឡាំពិកទីក្រុងតូក្យូ កែច្នៃចេញពីទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិចចាស់ៗ

    ជប៉ុន៖ ប្រទេសជប៉ុនកំពុងតែធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលព្រឹត្តិការណ៍នេះដើមឡើយត្រូវធ្វើឡើងកាលពីឆ្នាំមុន ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺ COVID-19 វាក៏ត្រូវបានពន្យារពេលមកធ្វើនៅក្នុងឆ្នាំ២០២១នេះវិញ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមេដាយទាំងអស់សម្រាប់ផ្ដល់ជូនកីឡាករដែលឈ្នះនៅក្នុងការប្រកួតលើកនេះ គឺធ្វើឡើងពីសំណល់កែច្នៃអេឡិចត្រូនិកមានដូចជាស្មាតហ្វូន និងកុំព្យូទ័រយួរដៃជាដើម ។ ទម្រាំប្រមូលបានកាកសំណល់អេឡិចត្រូនិក ដើម្បីមកផលិតចេញជាមេដាយទាំងអស់ចំនួន៥ពាន់នោះ មានប្រជាជនជប៉ុនមកពីតំបន់ច្រើនជាង១ពាន់៦រយតំបន់ បានចំណាយពេលរបស់ពួកគេរយៈពេល២ឆ្នាំ ពោលគឺពីខែមេសា ឆ្នាំ២០១៧ ដល់ខែមិនា ឆ្នាំ២០១៩ ដើម្បីចូលរួមប្រមូលសំណល់ទាំងនោះ ។ ពួកគេបានដំឡើងជាទីតាំងផ្សេងៗគ្នា ដើម្បីឱ្យពលរដ្ឋអាចចូលរួមបរិច្ចាគគ្រឿងអេឡិចត្រូនិកចាស់ៗបានទាំងអស់គ្នា ។ បន្ទាប់ពីយុទ្ធនាការប្រមូលសំណល់អេឡិចត្រូនិកបានបញ្ចប់ទៅវិញ ពួកគេក៏អាចកែច្នៃសំណល់ទាំងនោះសម្រាប់មេដាយមាសបាន៣២គីឡូក្រាម មេដាយប្រាក់៣ពាន់៥រយគីឡូក្រាម និងមេដាយសំរិទ្ធ២ពាន់២រយគីឡូក្រាម ។ សូមជម្រាបថា នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រអូឡាំពិក ដែលមេដាយត្រូវបានផលិតឡើងដោយប្រើកាកសំណល់អេឡិចត្រូនិកកែច្នៃឡើងវិញ ហើយក៏ជាលើកដំបូងផងដែរ ដែលប្រជាពលរដ្ឋសាមញ្ញបានចូលរួមបរិច្ចាគសម្ភារៈរបស់ពួកគេ នេះបើតាមគេហទំព័រផ្លូវការរបស់ Tokyo Games ៕

  • សក្តានុពលសេដ្ឋកិច្ច និងភាពល្បីល្បាញរបស់ប្រទេសស្វីស

    សក្តានុពលសេដ្ឋកិច្ច និងភាពល្បីល្បាញរបស់ប្រទេសស្វីស

    ស្វីស៖ ប្រទេសស្វីសបានជាប់ចំណាត់ជាប្រទេសមួយ ដែលមានសុភមង្គល និងសុវត្ថិភាពបំផុតលើពិភពលោក ជាហេតុនាំឱ្យប្រទេសនេះក្លាយជាតំបន់ទាក់ទាញ ភ្ញៀវទេសចរណ៍ និងជាកន្លែងប្រមូលផ្តុំធនាគារ និងទីស្នាក់ការអង្គការអន្តរជាតិសំខាន់ៗលើពិភពលោក ។ មិនតែប៉ុណ្ណោះដោយសារភាពអំណោយផលបែបនេះ ធ្វើឱ្យប្រទេសស្វីសក៏ជាកន្លែងសម្រាប់ការរៀបចំកិច្ចប្រជុំខ្នាតអន្តរជាតិផងដែរ ។  ខណៈពេលដែលប្រជាជនស្វីសមិនអួតពីទ្រព្យសម្បត្តិរបស់ពួកគេ ប្រទេសនេះជារឿយៗនៅក្នុងសារព័ត៌មានសេដ្ឋកិច្ចបានចុះផ្សាយថា ជាប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោក ហើយជាមួយនឹងផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតសម្រាប់មនុស្សម្នាក់ជាង​ ៨ ម៉ឺនដុល្លារអាមេរិក ។ ដោយមានប្រវត្តិ និងទីតាំងជាតិសាសន៍ពិសេសរបស់ខ្លួន ស្វីសបានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ។ ផលិតផលលំដាប់កំពូលៗរបស់ប្រទេសស្វីស ក្នុងនោះមានម៉ាកនាឡិកាប្រណិតដូចជា Rolex, Richard Mille និងម៉ាកសូកូឡាលំដាប់ខ្ពស់ដូចជា LINDT និង TOBLERONE ជាដើម ។ ស្វីសក៏ជាប្រទេសមានស្ថិរភាព ភាពរីកចម្រើនរុងរឿង កំណើនសេដ្ឋកិច្ចខ្ពស់ និងមានភាពស្តុកស្តម្ភ រហូតត្រូវបានគេចាត់ទុកជាប្រទេសដែលមានកម្រិត GDP របស់ប្រជាពលរដ្ឋខ្ពស់ជាងគេ ។ តំបន់ Zurich បានក្លាយជាជម្រកសម្រាប់មនុស្សរស់នៅ១.៥លាននាក់ និង១៥០ក្រុមហ៊ុន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មានសារៈសំខាន់ជាងគេបំផុតលើពិភពលោក ។ ប្រទេសស្វីសក៏បានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានថាមពលសេដ្ឋកិច្ចខ្លាំងបំផុតផងដែរលើពិភពលោក ។ ឧស្សាហកម្មបានក្លាយជាផ្នែកដ៏សំខាន់មួយ ក្នុងការជម្រុញវិស័យសេដ្ឋកិច្ចប្រទេសស្វីស ។ ផលិតផលឧស្សាហកម្មសំខាន់ៗរួមមាន សាធារគីមី…

  • នាយករដ្ឋមន្ត្រី​ថៃ​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ដក​បំរាមលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ជាបន្ទាន់

    នាយករដ្ឋមន្ត្រី​ថៃ​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ដក​បំរាមលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ជាបន្ទាន់

    ​តុលាការ​ស៊ីវិល​ ​នា​ថ្ងៃសុក្រ​ទី​៦​ ​សីហា​ ​២​០​២​១​នេះ​បាន​ប​ញ្ជាឲ្យ​នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​លើកលែង​ការ​រឹត​បន្តឹង​ទាំងអស់​ ​លើ​បំរាម​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​ព័ត៌មាន​ដែល​ប្រហែលជា​ញុះញង់​ឱ្យ​មានការ​ភ័យខ្លាច​ជា​សាធារណៈ​ឬ​ប៉ះពាល់​ដល់​ស្ថិរភាព​ជាតិ​។​ ​វិធានការ​រឹត​បន្តឹង​នេះ​ត្រូវ​បាន​ដាក់​ចេញ​ ​ដោយ​យោង​តាមច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ ​ហើយ​បាន​មាន​ស​ពុល​ភាព​កាលពី​ថ្ងៃ​ទី​៣​០​ ​កក្កដា​។​ ក្រុម​បណ្តាញ​អ្នក​សារ​ព័ត៌មាន​បាន​ដាក់​ញត្តិ​ប្តឹង​ទៅ​តុលាការ​ ​ប្រឆាំង​នឹង​វិធានការ​នេះ​ ​កាលពី​ថ្ងៃ​ទី​២​ ​សីហា​ មុនពេលមានការឆ្លើយតបពីតុលាការនាពេលនេះ៕ ប្រភពពី The Nation​

  • ធ្លាក់​យន្តហោះ​ស្លាប់​មនុស្ស​ទាំងអស់​ ​នៅ​សហរដ្ឋអាមេរិក​

    ធ្លាក់​យន្តហោះ​ស្លាប់​មនុស្ស​ទាំងអស់​ ​នៅ​សហរដ្ឋអាមេរិក​

    យន្តហោះ​ទេសចរណ៍​មួយ​គ្រឿង​បាន​ធ្លាក់​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​៥​ ​សីហា​ ​២​០​២​១​ ​នៅ​រដ្ឋ​អា​ឡា​ស្កា​ ​សហរដ្ឋអាមេរិក​ដោយ​បាន​សម្លាប់​មនុស្ស​ទាំង​ ​៦​ ​នាក់​នៅ​លើ​យន្តហោះ​រួម​ទាំង​អ្នកបើកយន្តហោះ​និង​អ្នកដំណើរ​ ​៥​ ​នាក់​។​ ​បំណែក​យន្តហោះ​ត្រូវ​បាន​រក​ឃើញ​ ​នៅ​តំបន់​ភ្នំពេញ​ ​មាន​ចម្ងាយ​ប្រមាណ​១​៩​គីឡូម៉ែត្រ​ ​ពី​ក្រុង​ ​Ketch​i​k​an​ ​។​ ​យន្តហោះ​ដែល​ធ្លាក់​នេះ​គឺជា​ប្រភេទ​ ​D​e​H​a​villa​n​d​ ​D​H​C-2 ​Beaver​។ មិនទាន់មានព័ត៌មានបញ្ជាក់ពីមូលហេតុនៃការធ្លាក់យន្តហោះមួយគ្រឿងនេះនៅឡើយទេ៕

  • វៀតណាមបានវ៉ាក់សាំង AstraZeneca ​១១លាន៥សែនដូស ​ត្រឹមថ្ងៃនេះ​

    វៀតណាមបានវ៉ាក់សាំង AstraZeneca ​១១លាន៥សែនដូស ​ត្រឹមថ្ងៃនេះ​

    វ៉ាក់សាំងប្រភេទ AstraZeneca ចំនួន៥៩២១០០ដូសទៀតត្រូវបានបញ្ជូនទៅដល់ទីក្រុងហូជីមិញ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី៦ សីហា ២០២១។ គឺជាបាច់ទី៧ ក្នុងចំណោម៣០លានដូស ក្រោមកុងត្រាបញ្ជាទិញរវាងក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុនវៀតណាម VNVC ខណៈបាច់មុនៗត្រូវបានបញ្ជូនទៅដល់ កាលពីខែកុម្ភៈ ឧសភា និងកក្កដា។ វ៉ាក់សាំង AstraZeneca ប្រមាណ១១.៥លានដូសហើយដែលត្រូវបានបញ្ជូនទៅដល់វៀតណាម តាមរយៈកុងត្រាទិញផង យន្តការកូវ៉ាល់ និងជំនួយបរទេសផង ដែលស្មើនឹងប្រមាណ៦២ភាគរយដែលខ្លួនមានវ៉ាក់សាំងសរុប។ វៀតណាមបានចាក់វ៉ាក់សាំងកូវីដ ជាង៨លាននាក់ហើយ មកទល់ពេលនេះ ជាង៨២ម៉ឺននាក់ចាក់ដូសទី២៕

  • ក្រុមហ៊ុនទេសចរណ៍អវកាស Virgin Galactic ចាប់ផ្តើមលក់សំបុត្រធ្វើដំណើរទៅលេងទីអវកាសសាជាថ្មីទៀត ក្នុងតម្លៃចាប់ពី៤៥ម៉ឺនដុល្លារឡើងទៅ (មានវីដេអូ)

    ក្រុមហ៊ុនទេសចរណ៍អវកាស Virgin Galactic ចាប់ផ្តើមលក់សំបុត្រធ្វើដំណើរទៅលេងទីអវកាសសាជាថ្មីទៀត ក្នុងតម្លៃចាប់ពី៤៥ម៉ឺនដុល្លារឡើងទៅ (មានវីដេអូ)

    អន្តរជាតិ៖ បន្ទាប់ពីយន្តហោះរ៉ុក្កែតរបស់មហាសេដ្ឋីអង់គ្លេសលោក Richard Branson ទទួលជោគជ័យក្នុងការសាកល្បងហោះហើរដោយមានមនុស្សជិះជាលើកដំបូងរួចមក ក្រុមហ៊ុនទេសចរណ៍អវកាស Virgin Galactic បានចាប់ផ្តើមបើកលក់សំបុត្រសាជាថ្មីទៀត សម្រាប់ការហោះហើរទៅលេងនៅទីអវកាស ជាមួយនឹងតម្លៃចាប់ពី៤៥ម៉ឺនដុល្លារឡើងទៅក្នុងមួយកៅអី ។តម្លៃថ្មីនេះ គឺកើនឡើងប្រហែលទ្វេដងពី ២០ម៉ឺន ទៅ ២៥ម៉ឺនដុល្លារដែលបានចំណាយដោយមនុស្សប្រហែល៦០០នាក់ដែលបានកក់កន្លែងអង្គុយនៅលើយានអវកាស Virgin នៅចន្លោះឆ្នាំ ២០០៥ និង ២០១៤ ខណៈដែលក្រុមហ៊ុននេះកំពុងឆក់យកឱកាសកើបប្រាក់ពីភាពជោគជ័យ ក្នុងការសាកល្បងហោះហើរដោយមានមនុស្សជិះជាលើកដំបូងកាលពីខែមុន ។ នាយកប្រតិបត្តិលោក ម៉ៃឃើល ខូលក្លាស័រ បញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមការលក់ឡើងវិញ ដើម្បីទាញយកអត្ថប្រយោជន៍ពីការកើនឡើងនៃចំណាប់អារម្មណ៍របស់អតិថិជន បន្ទាប់ពីការហោះហើររបស់លោក Branson ដែលបានផ្តួលមហាសេដ្ឋី ជេហ្វ បេហ្សូស ដែលជាគូប្រជែង និងយាន Blue Origin របស់គាត់ចូលទៅទីអវកាសបានមុនចំនួនប្រាំបួនថ្ងៃ ។លោក ខូលក្លាស័រ បន្ថែមថា ការហោះហើរសាកល្បងលើកក្រោយនឹងធ្វើឡើងនៅខែកញ្ញា ហើយមានការចូលរួមពីសមាជិកនៃកងទ័ពអាកាសអ៊ីតាលី លោកថា នឹងមានការធ្វើតេស្តមួយបន្ថែមទៀត បន្ទាប់ពីបេសកកម្មនៅខែកញ្ញា ក្រោយមកជើងហោះហើរពាណិជ្ជកម្មដំបូង នឹងប្រព្រឹត្តទៅនៅត្រីមាសទី៣ ឆ្នាំ ២០២២ ៕ ប្រភព៖ Bangkok…

  • អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ សហរដ្ឋអាមេរិកមានផែនការចាក់វ៉ាក់សាំងបង្ការ Covid-19 ដូសទី៣ដល់ប្រជាជនងាយរងគ្រោះ (មានវីដេអូ)

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ សហរដ្ឋអាមេរិកមានផែនការចាក់វ៉ាក់សាំងបង្ការ Covid-19 ដូសទី៣ដល់ប្រជាជនងាយរងគ្រោះ (មានវីដេអូ)

    អាមេរិក៖ សហរដ្ឋអាមេរិកបាននិងកំពុងសិក្សាលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បន្ថែម ឬដូសទី៣ដល់ប្រជាជនខ្លួនដើម្បីបង្កើនប្រព័ន្ធភាពស៊ាំអោយបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលករណីឆ្លងនៃវីរុសដ៏កាចសាហាវមួយនេះនៅតែបន្តកើនឡើងខ្លាំង នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ់កំពូលផ្នែកជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វាវស៊ី ។លោក ហ្វាវស៊ី បាននិយាយប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងក្នុងការផ្លាស់ប្តូរ ដើម្បីធ្វើឱ្យបុគ្គលទាំងនោះទទួលបានការចាក់វ៉ាក់សាំងដូសទី៣របស់ពួកគេ ហើយឥឡូវនេះយើងកំពុងធ្វើការលើបញ្ហានេះ… ។ លោកបន្តថា មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ទំនងជាមិនត្រូវបានការពារអោយបានគ្រប់គ្រាន់ ដោយការចាក់វ៉ាក់សាំងកូវីដដូសទី២របស់ពួកគេឡើយ ដោយលោកបានសង្កត់ធ្ងន់ថា ករណីឆ្លងកើនឡើងដែលបណ្តាលមកពីការរីករាលដាលនៃវីរុសបម្លែងថ្មី Delta នៅក្នុងសហរដ្ឋអាមេរិក អាចនឹងត្រូវបានផ្លាស់ប្តូរជាមួយនឹងការចាក់វ៉ាក់សាំងបន្ថែម (ដូសទី៣) ។គួរកត់សម្គាល់ សហរដ្ឋអាមេរិកបាននិងកំពុងចូលរួមជាមួយអាល្លឺម៉ង់ បារាំង និងអ៊ីស្រាអែល ដើម្បីផ្តល់ការចាក់វ៉ាក់សាំងបន្ថែម (ដូសទី៣)ជូនដល់ប្រជាជនខ្លួន ដោយមិនអើពើនឹងការអំពាវនាវរបស់អង្គការសុខភាពពិភពលោក (WHO) ដែលសុំអោយផ្អាកការចាក់វ៉ាក់សាំងបន្ថែមសិន រហូតទាល់តែមនុស្សនៅជុំវិញពិភពលោកបានទទួលការចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេរួចរាល់ ៕ ប្រភព៖ Reutes

  • លោក ចូ បៃដិន ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងអោយពាក់កណ្តាលនៃការលក់រថយន្តថ្មីគឺជាប្រភេទអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ (មានវីដេអូ)

    លោក ចូ បៃដិន ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងអោយពាក់កណ្តាលនៃការលក់រថយន្តថ្មីគឺជាប្រភេទអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិងកំពុងកំណត់គោលដៅសម្រាប់ការលក់រថយន្តថ្មីរបស់សហរដ្ឋអាមេរិក ចំនួនពាក់កណ្តាលអោយក្លាយជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ស្របពេលមានការរឹតបន្តឹងស្តង់ដាបំពុលបរិស្ថានសម្រាប់យានយន្ត និងរថយន្តដឹកទំនិញ ដែលនេះជាវិធានការដ៏ធំមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ភពផែនដីរបស់សហរដ្ឋអាមេរិក ។ សេតវិមានបានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នចេញពីយានយន្ត ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលទាមទារអោយ៥០%នៃយានយន្ត និងរថយន្តដឹកទំនិញថ្មីទាំងអស់ដែលបានលក់នៅចុងទសវត្សនេះប្រើប្រាស់ថាមពលអាគុយ ។ ថ្លែងនៅឯសេតវិមានជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតរថយន្តធំៗ និងសហជីព លោក បៃដិន បាននិយាយថាអនាគតនៃឧស្សាហកម្មរថយន្ត គឺ “ អគ្គិសនី ហើយមិនមានការថយក្រោយទេ” ។ សូមបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន បានដាក់សម្ពាធដល់ក្រុមហ៊ុនផលិតរថយន្ត ដើម្បីគាំទ្រការសន្យាស្ម័គ្រចិត្តយ៉ាងហោចណាស់៤០ភាគរយ នៃការលក់រថយន្តថ្មី ដែលជាអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ ដោយសារវាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់ ៕ ប្រភព៖ The Gaurdian

  • អង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភជាខ្លាំងចំពោះប្រទេស ខ្លះ ដែលទុកវ៉ាក់សាំងចោលមិនប្រើ (មានវីដេអូ)

    អង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភជាខ្លាំងចំពោះប្រទេស ខ្លះ ដែលទុកវ៉ាក់សាំងចោលមិនប្រើ  (មានវីដេអូ)
  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន១ពាន់ ៣៧៩ ករណី និងស្លាប់ ១៩១នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ (មានវីដេអូ)

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន១ពាន់ ៣៧៩ ករណី និងស្លាប់ ១៩១នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ (មានវីដេអូ)