Category: ព័ត៌មានអន្តរជាតិ

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង៤ពាន់ករណីបន្ថែមទៀត ក្នុងរបាយ ការណ៍ព្រឹកថ្ងៃសុក្រនេះ (មានវីដេអូ)

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង៤ពាន់ករណីបន្ថែមទៀត ក្នុងរបាយ ការណ៍ព្រឹកថ្ងៃសុក្រនេះ (មានវីដេអូ)
  • ក្រុមហ៊ុន Moderna អះអាងថា វ៉ាក់សាំងបង្ការ Covid-19 របស់​ខ្លួនមានប្រសិទ្ធភាព ដល់ទៅ៩៣ភាគរយ ក្នុងរយៈពេលពី៤ទៅ៦ខែ បន្ទាប់ពីចាក់ដូសទីពីរ(មានវីដេអូ)

    ក្រុមហ៊ុន Moderna អះអាងថា វ៉ាក់សាំងបង្ការ Covid-19 របស់​ខ្លួនមានប្រសិទ្ធភាព ដល់ទៅ៩៣ភាគរយ ក្នុងរយៈពេលពី៤ទៅ៦ខែ បន្ទាប់ពីចាក់ដូសទីពីរ(មានវីដេអូ)
  • លោក ចូ បៃដិន ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងអោយពាក់កណ្តាលនៃការលក់រថយន្តថ្មីគឺជាប្រភេទអគ្គិសនីនៅត្រឹមឆ្នាំ២០៣០

    លោក ចូ បៃដិន ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងអោយពាក់កណ្តាលនៃការលក់រថយន្តថ្មីគឺជាប្រភេទអគ្គិសនីនៅត្រឹមឆ្នាំ២០៣០

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិងកំពុងកំណត់គោលដៅសម្រាប់ការលក់រថយន្តថ្មីរបស់សហរដ្ឋអាមេរិក ចំនួនពាក់កណ្តាលអោយក្លាយជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ស្របពេលមានការរឹតបន្តឹងស្តង់ដាបំពុលបរិស្ថានសម្រាប់យានយន្ត និងរថយន្តដឹកទំនិញ ដែលនេះជាវិធានការដ៏ធំមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ភពផែនដីរបស់សហរដ្ឋអាមេរិក ។ សេតវិមានបានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នចេញពីយានយន្ត ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលទាមទារអោយ៥០%នៃយានយន្ត និងរថយន្តដឹកទំនិញថ្មីទាំងអស់ដែលបានលក់នៅចុងទសវត្សនេះប្រើប្រាស់ថាមពលអាគុយ ។ ថ្លែងនៅឯសេតវិមានជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតរថយន្តធំៗ និងសហជីព លោក បៃដិន បាននិយាយថាអនាគតនៃឧស្សាហកម្មរថយន្ត គឺ “ អគ្គិសនី ហើយមិនមានការថយក្រោយទេ” ។ សូមបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន បានដាក់សម្ពាធដល់ក្រុមហ៊ុនផលិតរថយន្ត ដើម្បីគាំទ្រការសន្យាស្ម័គ្រចិត្តយ៉ាងហោចណាស់៤០ភាគរយ នៃការលក់រថយន្តថ្មី ដែលជាអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ ដោយសារវាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់ ៕ ប្រភព៖ The Gaurdian

  • អង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះប្រទេសខ្លះដែលទុកវ៉ាក់សាំងចោលមិនប្រើ

    អង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះប្រទេសខ្លះដែលទុកវ៉ាក់សាំងចោលមិនប្រើ

    អាមេរិក៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូចារីច ថ្លែងថា អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភ ជុំវិញស្ថានភាពដែលវ៉ាក់សាំង COVID-19 មិនត្រូវបានប្រើប្រាស់ និងថា ខ្លួនអាចចូលជួយផ្ដល់ជំនួយនានាបាន ខណៈណាមានការស្នើសុំពីសំណាក់រដ្ឋាភិបាល ។លោក ស្ទេហ្វាន ឌូចារីច បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា យើងពិតជាព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពដែលបាននិងកំពុងឃើញវ៉ាក់សាំង ត្រូវបានគេទុកចោលមិនប្រើ… ដោយសារតែកង្វះការថែទាំមិនត្រឹមត្រូវ ហេតុផលរដ្ឋបាល ឬក៏ការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ។ លោកបន្ថែមទៀតថា អង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់បណ្ដាប្រទេសនានា ជាមួយការចែកចាយវ៉ាក់សាំង ដូចជាការដឹកជញ្ជូន និងការជំរុញការចាក់វ៉ាក់សាំង ប៉ុន្តែវាអាចធ្វើទៅបាន ខណៈណាមានការស្នើសុំពីរដ្ឋាភិបាល ។បើតាមអង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) គម្រោង COVAX បានចែកចាយវ៉ាក់សាំងជាង១៨៦.២លានដូសហើយដល់បណ្ដាប្រទេសចំនួន១៣៨ប្រទេស ហើយមានគោលដៅសម្រេចអោយបានការចែកចាយវ៉ាក់សាំង២ពាន់លានដូសដល់ប្រទេសក្រីក្រ និងមានប្រាក់ចំណូលមធ្យមនៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ៕ ប្រភព៖ Reuters

  • ក្រុមហ៊ុន Moderna អះអាងថា វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួនមានប្រសិទ្ធភាព ដល់ទៅ៩៣ភាគរយក្នុងរយៈពេលពី៤ទៅ៦ខែ បន្ទាប់ពីចាក់ដូសទីពីរ

    ក្រុមហ៊ុន Moderna អះអាងថា វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួនមានប្រសិទ្ធភាព ដល់ទៅ៩៣ភាគរយក្នុងរយៈពេលពី៤ទៅ៦ខែ បន្ទាប់ពីចាក់ដូសទីពីរ

    អន្តរជាតិ៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បញ្ជាក់ថា វ៉ាក់សាំងបង្ការ​កូវី​ដ​១៩​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​រហូតដល់៩៣​ភាគរយ ​​ក្នុង​រយៈពេលពី៤ទៅ៦ខែ ​ក្រោយ​ការចាក់​ដូ​សទីពី​រ ដោយ​បង្ហាញ​ពី​ការប្រែប្រួល​តិច​បំផុត​ពី​ប្រសិទ្ធភាព ៩៤ភាគរយ​ដែល​បាន​រាយការណ៍​នៅក្នុង​ការសាកល្បង​ព្យាបាល​ដំបូង​របស់​ខ្លួន​ ។​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Moderna លោក ស្តេ​ហ្វេន បា​សែ​ល និយាយថា ​វ៉ាក់សាំង​​បង្ការកូវី​ដ​១៩របស់​យើង ​កំពុង​បង្ហាញ​ប្រសិទ្ធភាព​យូរអង្វែង​រហូតដល់៩៣ភាគរយ​ក្នុង​រយៈពេល​ប្រាំ​មួយខែ ប៉ុន្តែ​ទទួលស្គាល់ថា វីរុសបម្លែងថ្មី Delta គឺជា​ការគំរាមកំហែង​ថ្មី​គួរអោយ​កត់សម្គាល់ ​ដូច្នេះ​យើង​​ត្រូវតែ​បន្ត​ការប្រុងប្រយ័ត្ន​ ​។​ ទោះយ៉ាងណា ក្រុមហ៊ុន Moderna​ និយាយថា ការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣​គឺ​ត្រូវការ​ចាំបាច់​នៅមុន​រដូវរងា ដោយសារ​កម្រិត​អង់​ទីករ​ទំនង​ជា​ថយចុះ​ ។​ ការលើកឡើង​បែប​នេះ​កើតឡើង ខណៈដែល​ក្រុម​មន្ត្រី​សុខាភិបាល​សាធារណៈ​នៅ​ទូទាំង​ពិភពលោក​កំពុង​ជជែក​វែកញែក​ថា​តើការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ ​មានសុវត្ថិភាពប្រសិទ្ធភាព និង​ចាំបាច់​ដែរឬទេ? ​ស្របពេល​ពួក​​គេ​កំពុង​ប្រយុទ្ធ​ជាមួយនឹងវីរុសបម្លែងថ្មី Delta ដែល​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ៕​ ប្រភព៖ Reuters

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង៤ពាន់ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃសុក្រនេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង៤ពាន់ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃសុក្រនេះ

    វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៤ពាន់៩ករណីបន្ថែមទៀតនៅ២៤ទីតាំង ។សូមរំលឹកថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៧ពាន់២៤៤ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់ដដែល សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៥ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៣ពាន់៨៨៦ករណី ។ ក្នុងថ្ងៃជាមួយគ្នានេះ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៩៣នាក់ទៀតផងដែរ ។សរុបមក គិតត្រឹមយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសចំនួន១៨ម៉ឺន៥ពាន់៥៧ករណី ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន៥ម៉ឺន៨ពាន់៤០នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ២ពាន់៧២០នាក់ ។ ជាមួយគ្នានេះ វៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់ប្រជាជនខ្លួនបានជាង៧.៥៥លាននាក់ផងដែរ តែមានមនុស្សប្រមាណ៧៧ម៉ឺន៨ពាន់៩៨៦នាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ៕ ប្រភព៖ VNExpress

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន១ពាន់៣៧៩ករណី និងស្លាប់១៩១នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន១ពាន់៣៧៩ករណី និងស្លាប់១៩១នាក់ទៀតក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន១ពាន់៣៧៩ករណី និងស្លាប់១៩១នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន២ម៉ឺន៨៩៥ករណីជាប្រជាជនទូទៅ និង ៤៨៤ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន២ពាន់១៧២នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៦៨ម៉ឺន៥ពាន់៨២១ករណី ក្នុងនោះមានអ្នកជំងឺ៤៦ម៉ឺន៨ពាន់៤៧៨នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧១ម៉ឺន៤ពាន់៦៨៤ករណី និងអ្នកជំងឺ៤៩ម៉ឺន៥ពាន់៩០៤នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៥ពាន់៧៦០នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៥ពាន់៨៥៤នាក់ ៕ ប្រភព៖ Bangkok Post

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០១លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៨ម៉ឺននាក់ និងជាសះស្បើយ១៨១លាន៤៤ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០១លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៨ម៉ឺននាក់ និងជាសះស្បើយ១៨១លាន៤៤ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០១លាន៦៩ម៉ឺន៧ពាន់៤៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២៨ម៉ឺន៣៦២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨១លាន៤៤ម៉ឺន៨ពាន់៧៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន៣០ម៉ឺន១ពាន់៧៤៤នាក់ ស្លាប់ចំនួន៦៣ម៉ឺន១ពាន់៨៧៩នាក់ និងជាសះស្បើយចំនួន២៩លាន៨០ម៉ឺន៥ពាន់៥៩៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៨៥ម៉ឺន៥ពាន់៧៨៣នាក់ ស្លាប់៤២ម៉ឺន៦ពាន់៧៨៥នាក់ និងជាសះស្បើយ៣១លាន៧ពាន់៨៨២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៦ម៉ឺន៦ពាន់៥៨៧នាក់ ស្លាប់ចំនួន៥៦ម៉ឺន៨០១នាក់ និងជាសះស្បើយ១៨លាន៨៤ម៉ឺន២៣២នាក់ ៕ ប្រភព៖ worldometers

  • អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៧ពាន់១០៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨៥៧នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៧ពាន់១០៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៨៥៧នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, សឹង្ហបុរី, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៥ពាន់៧៦៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៥៦ម៉ឺន៨ពាន់៣៣១ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៧៣៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១០ម៉ឺន២ពាន់៣៧៥នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន៥៩៦ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន២០ម៉ឺន៣ពាន់៧០៦ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៦៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន១៩នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន៩២០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦៩ម៉ឺន៣ពាន់៣០៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៦០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៦៦៣នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៨ពាន់១២៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦២ម៉ឺន៧ពាន់៨១៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៩៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៨ពាន់៤២៧នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៣ពាន់៥១១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣១ម៉ឺន៥ពាន់១១៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣២២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៦៩៥នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៧ពាន់២៩៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១៨ម៉ឺន១ពាន់៧៥៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៥៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៣២៧នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៥៩១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន២២៥ករណី។ ចំណែកការស្លាប់ថ្មី១៩ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៥០៧នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៩៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់៥០៨ករណី។ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣៩នាក់។ប្រទេសឡាវមានការឆ្លងថ្មីចំនួន២០៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ពាន់៥១១ករណី។ប្រទេសប្រុយមានការឆ្លងថ្មីចំនួន១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៣៩ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៧លាន៧៤ម៉ឺន៣ពាន់៦១៥ករណី, និងការស្លាប់មាន១៦ម៉ឺន១ពាន់៦២នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០១លានករណី, និងការស្លាប់មានជាង៤លាន២៧ម៉ឺននាក់។

  • ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រិក បណ្ដាល​ឱ្យ​ជម្លៀស​មនុស្ស​រាប់​ពាន់​នាក់​

    ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រិក បណ្ដាល​ឱ្យ​ជម្លៀស​មនុស្ស​រាប់​ពាន់​នាក់​

    ហ៊ីម រដ្ឋា ភ្លើង​ឆេះ​ព្រៃ​​នៅ​ជាយ​ក្រុង​ខាង​ជើង​រដ្ឋធានី​អាតែន ប្រទេស​ក្រិក ដែល​បណ្ដាល​ឱ្យ​មាន​ការ​ជម្លៀស​មនុស្ស​រាប់​ពាន់​នាក់​ចេញ​ពី​កន្លែង​កើត​ហេតុ។ ភ្លើង​ឆេះ​ព្រៃ​នៅ​ភ្នំ Parnitha មាន​ចម្ងាយ​ប្រមាណ ២០គីឡូម៉ែត្រ​ពី​រដ្ឋធានី​អាតែន បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​កន្លង ខណៈ​មូលហេតុ​នៃ​ភ្លើង​ឆេះ​ព្រៃ​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ ស្រប​ពេល​ដែល​ក្រិក​កំពុង​ជួប​នឹង​រលក​កម្ដៅ​ដ៏​អាក្រក់​មួយ​នៅ​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ។ កងកម្លាំង​ពន្លត់​អគ្គិភ័យ​ប្រមាណ ៥០០នាក់​ បាន​ស្វះស្វែង​ក្នុង​ការ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នេះ ដោយ​មាន​ជំនួយ​ដោយ​ឧទ្ធម្ភាគចក្រ ៩គ្រឿង យន្តហោះ​ចម្បាំង ៥គ្រឿង ហើយ​ព្រម​ទាំង​ប៉ូលិស និង​ទាហាន​ផង​ដែរ។ គិត​ត្រឹម​ថ្ងៃ​ពុធ ភ្លើង​ឆេះ​ព្រៃ​នៅ​ទីនោះ​នៅ​មិន​ទាន់​ពន្លត់​សព្វ​គ្រប់​នៅ​ឡើយ តែ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​រស់​នៅ​តំបន់​នោះ​ត្រូវ​បាន​ជម្លៀស​ចេញ។ ប្រជាជន​រស់​នៅ​រដ្ឋធានី​អាតែន ត្រូវ​បាន​ណែនាំ​ឱ្យ​បិទ​បង្អួច​ផ្ទះ​រៀង​ៗ​ខ្លួន ដើម្បី​ទប់​ស្កាត់​ការ​ជ្រាប​ចូល​ផ្សែង​ខ្មៅ និង​កម្ទេច​នានា​ដែល​ប៉ះពាល់​ដល់​សុខភាព។ ភ្លើង​ឆេះ​ព្រៃ​នេះ​បណ្ដាល​ឱ្យ​ឆេះ​អគារ និង​យានយន្ត​នានា ហើយ​ធ្វើ​ឱ្យ​សីតុណ្ហភាព​នៅ​អាតែន កើន​ឡើង​ដល់​ ៤៥អង្សា​សេ។ ជា​សំណាង​ល្អ​ដែរ មក​ទល់​ថ្ងៃ​ពុធ មិន​ទាន់​មាន​មនុស្ស​ស្លាប់ ដោយសារ​តែ​គ្រោះមហន្តរាយ​ធម្មជាតិ​នេះ​ទេ៕ ប្រភព៖ Greek firefighters battle ‘raging’ forest fire near Athens https://www.aljazeera.com/news/2021/8/4/greek-firefighters-battle-raging-blaze-on-outskirts-of-athens