-
ចិនគ្រោងនឹងដាក់បម្រាមគោចរពាសពេញប្រទេស ក្រោយមានការរីករាលដាលវ៉ារ៉្យង់ដែលតានៅវ៉ូហាន

សៅ សម្ភស្ស ដោយសារ វ៉ារ្យ៉ង់ដែលតាកំពុងបន្តរីករាលដាលពាសពេញខេត្ត និងមានករណីយ៉ាងតិច ១៧ និងបានដាក់កំហិតលើការធ្វើដំណើរនៅទូទាំងប្រទេស រួមទាំងនៅក្នុងរដ្ឋធានីប៉េកាំង ដែលកំពុងបង្កើនការការពារខ្ពស់របស់ខ្លួន ក្រោយមានការផ្ទុះឡើងវ៉ារ៉្យង់ដែលតាកើនដល់ជាង ៥០០ ករណីទូទាំងប្រទេស។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNN។ ល្បឿន និងទំហំនៃការរីករាលដាលនេះ បានជំរុញឱ្យមានការរឹតបន្តឹងការធ្វើដំណើរក្នុងប្រទេស ដោយសេវាដឹកជញ្ជូនតាមតាក់ស៊ី និងសេវាកម្មហៅរថយន្តតាមអ៊ីនធឺណិត ក៏ត្រូវបានផ្អាកនៅក្នុងតំបន់ ដែលមានហានិភ័យមធ្យម និងខ្ពស់។ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវ៉ារ៉្យង់នេះ អាជ្ញាធរចិននៅទូទាំងប្រទេស កំពុងប្រើវិធានការរក្សាគម្លាតសង្គមខ្លាំងបំផុត ចាប់តាំងពីការបិទប្រទេស ដែលពួកគេបានដាក់ពង្រាយនៅវ៉ូហានក្នុងដំណាក់កាលដំបូងនៃការរីករាលដាលវីរ៉ុសនេះ។ នៅទីក្រុង Zhangjiajie ដែលមានប្រជាជន ១.៥ លាននាក់នៅភាគកណ្តាលប្រទេសចិន មន្រ្តីចិនបានបិទទីក្រុងនេះប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីបានរកឃើញករណីឆ្លង ១៣ ករណី កាលពីប៉ុន្មានថ្ងៃមុន ដោយរារាំងអ្នកស្រុក និងអ្នកទេសចរមិនឱ្យចាកចេញពីតំបន់នេះ ខណៈដែលរដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំទូទាំងទីក្រុង។ ដោយឡែក នៅទីក្រុងប៉េកាំងវិញ អាជ្ញាធរបានបង្កើតការបិទខ្ទប់ក្នុងស្រុក និងបិទបារ និងការជួបជុំសាធារណៈដូចជាការប្រគុំតន្ត្រី បន្ទាប់ពីទីក្រុងនេះ រកឃើញករណីឆ្លងក្នុងស្រុកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំមួយខែកន្លងមក។ ទីក្រុងវូហាន ក៏កំពុងធ្វើយុទ្ធនាតេស្តប្រជាជនទាំង ១១ លាននាក់របស់ខ្លួន បន្ទាប់ពីបានរកឃើញករណីវិជ្ជមានចំនួន ៧ ករណី។…
-
គេហដ្ឋានរដ្ឋមន្ត្រីការពារប្រទេសអាហ្វហ្គានីស្ថានរងការវាយប្រហារដោយក្រុមតាលីបង់

ហ៊ីម រដ្ឋា គេហដ្ឋានរដ្ឋមន្ត្រីការពារជាតិនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានលោក Bismillah Khan Mohammadi ត្រូវបានរងការវាយប្រហារ ដោយគ្រាប់បែកបង្កៃដាក់ជាមួយរថយន្តមួយគ្រឿង ហើយអមជាមួយនឹងការបាញ់រះតាមពីក្រោយ កាលពីយប់ថ្ងៃអង្គារនេះ។ គេហដ្ឋានរបស់រដ្ឋមន្ត្រីការពារជាតិរូបនោះ ស្ថិតនៅក្នុងតំបន់ពណ៌បៃតងនៃរដ្ឋធានីកាប៊ុល ដែលតំបន់នេះជាតំបន់មានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរឹង។ យ៉ាងណាមិញ លោក Mohammadi មិនស្ថិតនៅក្នុងផ្ទះនោះទេ។ ក្រុមគ្រួសាររបស់លោកត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ ខណៈខ្មាន់កាំភ្លើងចំនួន ៤នាក់ត្រូវបានគេបាញ់សម្លាប់ ខណៈ ២០នាក់រងរបួស ដោយក្នុងនោះក៏មានជនស៊ីវិលផងដែរ។ នេះបើតាមការលើកឡើងរបស់អាជ្ញាធរ។ យោងតាមប្រភពពីរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្គានីស្ថានបានឱ្យដឹងថា គ្រាប់បែកនោះជាគ្រាប់បែកអត្តឃាត។ ក្រុមតាលីបង់បានប្រកាសថា ខ្លួននៅពីក្រោយការវាយប្រហារនេះ។ ក្រុមសកម្មប្រយុទ្ធនេះបានព្រមានថា ការវាយប្រហារប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលកាប៊ុលនឹងបន្តទៀត ស្របពេលដែលទូទាំងអាហ្វហ្គានីស្ថានមានការប្រយុទ្ធតទល់គ្នារវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពតាលីបង់ ក្រោយពេលដែលកងទ័ពអាមេរិក និងកងទ័ពសម្ព័ន្ធមិត្តប្រកាសដកចេញពីប្រទេសនេះ៕ ប្រភព៖ Gunmen attack home of Afghan defence minister in Kabul https://www.bbc.com/news/world-asia-58081253
-
មនុស្សឆ្លងកូវីដមានជាង២០០លាននាក់ហើយ

-
វៀតណាម៖ ពីហាណូយទៅហូជីមិញក្លាយជាផ្លូវអាកាសក្នុងស្រុកមមាញឹកជាងគេលើលោក លំដាប់ទី២

ផ្លូវធ្វើដំណើរតាមអាកាសពីក្រុងហាណូយទៅក្រុងហូជីមិញបានក្លាយជាផ្លូវអាកាសមានជើងយន្តហោះក្នុងស្រុកមមាញឹកជាងគេលើពិភពលោក ក្នុងឆ្នាំ២០២០ ដោយមានអ្នកដំណើរយ៉ាងច្រើន ក្នុងបរិបទកូវីដ១៩។ ផ្លូវហោះហើរពី ជេជូ ទៅ សេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងបានក្លាយជាផ្លូវហោះក្នុងស្រុក មមាញឹកជាងគេ លំដាប់លេខ១ ក្នុងពិភពលោកកាលពីឆ្នាំ២០២០ ក្នុងនោះ មានអ្នកដំណើរ ជាង១០លាននាក់។ រីឯវៀតណាមវិញ ជាប់លំដាប់ទី២ គឺមានអ្នកដំណើរជិត៦លាននាក់ ហោះពីហាណូយទៅហូជីមិញ។ នេះគឺជារបាយការណ៍ចេញផ្សាយដោយ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ហៅកាត់ថា IATA កាលពីថ្ងៃទី៣ សីហា៕ ប្រភពពី VNexpress
-
លោកស៊ី៖ ចិននឹងផ្តល់វ៉ាក់សាំង២ពាន់លានដូសដល់ពិភពលោក និងជូន ១០០លានដុល្លារដល់កូវ៉ាក់ទៀត

ចិននឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២ពាន់លានដូស ដល់ពិភពលោក និងផ្តល់ជំនួយ១០០លានដុល្លារ ជូនយន្តការ កូវ៉ាក់ របស់អង្គការសុខភាពពិភពលោក នៅក្នុងឆ្នាំ២០២១នេះ។ នេះគឺជាការលើកឡើងរបស់ ប្រធានរដ្ឋចិន ស៊ី ជីនភីង សរសេរជាលាយលក្ខណ៍អក្សរ នៅក្នុងកិច្ចប្រជុំដំបូងនៃវេទិកាអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំងកូវីដ១៩ នាថ្ងៃព្រហស្បតិ៍ ទី៥ សីហា ២០២១នេះ៕ ប្រភពពីស៊ីនហួរ
-
ចិនចាក់វ៉ាក់សាំងកូវីដ ជាង១.៧២ពាន់លានដូសហើយ

-
ចិនទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបពហុមេឌាចំនួនពីរទៅកាន់គន្លងតារាវិថី

ចិន៖ ចិនបានប្រកាសការទទួលជោគជ័យរបស់ខ្លួន នៅថ្ងៃពុធនេះ ក្នុងការបញ្ជូនផ្កាយរណបពហុមេឌាចំនួនពីរទៅក្នុងគន្លងតារាវិថី ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan នៅខេត្តសានស៊ី ភាគខាងជើងប្រទេសចិន ។ បើតាមការចុះផ្សាយសារព័ត៌មានចិន CGTN ផ្កាយរណបទាំងពីរខាងលើនេះ ត្រូវបានបាញ់បង្ហោះដោយប្រើប្រាស់គ្រាប់រ៉ុកកែតដឹកជញ្ជូន Long March-6 នៅម៉ោង ១៩ និង ០១ នាទីល្ងាច (ម៉ោងក្នុងតំបន់) ។ ការបាញ់បង្ហោះនេះទៀតសោត គឺជាបេសកកម្មហោះហើរលើកទី ៣៨២ សម្រាគ្រាប់រ៉ុកកែតស៊េរី Long March-6 ៕ ប្រភព៖ CGTN
-
ក្រុមហ៊ុនជប៉ុន Shionogi កំពុងសហការជាមួយ Pfizer និង Merk ដើម្បីធ្វើតេស្តថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩លើមនុស្ស

ជប៉ុន៖ ក្រុមហ៊ុនជប៉ុន ស៊ីអូណូហ្គី (Shionogi) បានចូលរួមជាមួយក្រុមហ៊ុន ហ្វាហ្សឺ (Pfizer) និង មើក (Merk) ក្នុងការស្រាវជ្រាវរកថ្នាំព្យាបាលជំងឺកូវីដ១៩ប្រកបដោយសុវត្ថិភាព ហើយការធ្វើតេស្តលើមនុស្សក៏កំពុងចាប់ផ្តើមផងដែរ ដោយអ្នកចូលរួមធ្វើតេស្តតម្រូវអោយលេបថ្នាំ១គ្រាប់ក្នុង១ថ្ងៃ ។ បើតាមក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ប្រទេសជប៉ុនមួយនេះ ខ្លួនបានអភិវឌ្ឍថ្នាំគ្រាប់មួយប្រភេទ ដើម្បីកម្ចាត់វីរុសកូវីដ១៩នៅក្នុងខ្លួនមនុស្ស ហើយការលេបវាក្នុងមួយថ្ងៃតែមួយគ្រាប់ គឺផ្តល់ភាពងាយស្រួលកាន់តែច្រើន ។ ក្រុមហ៊ុន ស៊ីអូណូហ្គី បានបញ្ជាក់ថា ពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្ត ហើយផលប៉ះពាល់ណាមួយដែលកើតមាននៅក្នុងខែនេះ ទំនងជាអាចនឹងបន្តដល់ឆ្នាំក្រោយ ដើម្បីអោយក្រុមហ៊ុនធ្វើការវិភាគអំពីលទ្ធផល ។ សូមជម្រាបផងដែរថា ក្រុមហ៊ុនជប៉ុន ស៊ីអូណូហ្គី ហាក់ដើរក្រោយក្រុមហ៊ុន ហ្វាហ្សឺ (Pfizer) និង មើក (Merk) ដោយសារតែក្រុមហ៊ុនរបស់អាមេរិកទាំងពីរនេះ បានធ្វើតេស្តថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩អស់ជាច្រើនខែរួចមកហើយ ។ ទោះជាយ៉ាងណា ក្រុមហ៊ុនទាំងបីនេះបានប្តេជ្ញាថា នឹងចូលរួមបំពេញចន្លោះប្រហោងដ៏ធំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ ៕ ប្រភព៖ Wall Street Journal
-
រដ្ឋបាលលោក ចូ បៃដិន មានផែនការតម្រូវអោយជនបរទេសស្ទើរតែទាំងអស់ ដែលចូលមកកាន់សហរដ្ឋអាមេរិក ត្រូវតែជាអ្នកចាក់វ៉ាក់សាំងគ្រប់ដូស

អាមេរិក៖ មន្ត្រីសេតវិមានម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានគំរោងតម្រូវអោយជនបរទេសស្ទើរតែទាំងអស់ ដែលចង់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ត្រូវតែជាអ្នកបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩គ្រប់ដូស (ពីរដូស) ដែលនេះជាផ្នែកមួយនៃគម្រោងដកចេញការរឹតត្បិត ដែលហាមឃាត់ជនបរទេសមកពីប្រទេសជាច្រើន ចូលមកកាន់ទឹកដីរបស់ខ្លួន។ បើតាមមន្ត្រីសេតវិមានដដែលនេះ សេតវិមានចង់បើកការធ្វើដំណើរឡើងវិញដែលនឹងជំរុញអាជីវកម្មសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងឧស្សាហកម្មទេស ចរណ៍ប៉ុន្តែមិនទាន់ត្រៀមខ្លួន ដើម្បីដកការរឹតបន្តឹងភ្លាមៗនោះទេ ដោយសារតែការកើនឡើងនៃករណីឆ្លងវីរុសបម្លែងថ្មី Delta ដែលមានប្រភពដើមនៅឥណ្ឌា ។ គួរកត់សម្គាល់ សហរដ្ឋអាមេរិកបានដាក់ចេញវិធានការរឹតត្បិតលើការធ្វើដំណើរលើកដំបូងលើប្រទេសចិនកាលពីឆ្នាំ២០២០ សំដៅទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ។ វិធានការរឹតត្បិតនេះដែរ ក៏បានដាក់បញ្ចូលប្រទេសជាច្រើនទៀតផងដែរ ក្នុងនោះរួមទាំងប្រទេសឥណ្ឌា កាលពីខែឧសភាកន្លងទៅ ៕ ប្រភព៖ Reuters
-
ប្រេសិតមីយ៉ាន់ម៉ាផ្តល់ដំណឹងទៅអង្គការសហប្រជាជាតិទាក់ទងនឹងការសម្លាប់ដល់រង្គាលនៅប្រទេសខ្លួន

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិដែលបានបដិសេធមិនចាកចេញពីមុខតំណែងទោះបីត្រូវបានបណ្តេញចេញបន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈបានជូនដំណឹងទៅស្ថាប័នពិភពលោកអំពីការសម្លាប់ដល់រង្គាលដោយរបបយោធា។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន The Strait Times ។ លោក Kyaw Moe Tun បានផ្ញើលិខិតមួយទៅកាន់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទីពុធនេះ ទាក់ទងនឹងសាកសពចំនួន ៤០ នាក់ត្រូវបានគេរកឃើញនៅតំបន់ Kani កាលពីខែកក្កដានៅភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ា។ លោកបានសរសេរថា ទាហានបានធ្វើទារុណកម្ម និងសម្លាប់បុរស ១៦ នាក់នៅក្នុងភូមិមួយនៅចន្លោះថ្ងៃទី ៩ និង ១០ ខែកក្កដា។ សាកសព ១៣ នាក់ទៀតត្រូវបានរកឃើញប៉ុន្មានថ្ងៃបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកប្រយុទ្ធក្នុងតំបន់ និងកងកម្លាំងសន្តិសុខកាលពីថ្ងៃទី ២៦ ខែកក្កដា។ លោក Kyaw Moe Tun បានបន្ថែមថា មានបុរសចំនួន ១១ នាក់ផ្សេងទៀតរួមទាំងក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ត្រូវបានសម្លាប់ហើយដុតនៅភូមិដាច់ដោយឡែកមួយកាលពីថ្ងៃទី ២៨ ខែកក្កដា។ រដ្ឋាភិបាលយោធាបានបដិសេធការសម្លាប់នេះ ហើយសារព័ត៌មានអន្តរជាតិមិនអាចបន្តសុំការបញ្ជាក់ពីរឿងនេះបានដោយសារប្រព័ន្ធទូរស័ព្ទចល័តត្រូវបានកាត់ផ្តាច់នៅតំបន់ដាច់ស្រយាល។