-
គេហដ្ឋានរដ្ឋមន្ត្រីការពារប្រទេសអាហ្វហ្គានីស្ថានរងការវាយប្រហារដោយក្រុមតាលីបង់

គេហដ្ឋានរដ្ឋមន្ត្រីការពារជាតិនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានលោក Bismillah Khan Mohammadi ត្រូវបានរងការវាយប្រហារ ដោយគ្រាប់បែកបង្កៃដាក់ជាមួយរថយន្តមួយគ្រឿង ហើយអមជាមួយនឹងការបាញ់រះតាមពីក្រោយ កាលពីយប់ថ្ងៃអង្គារនេះ។ គេហដ្ឋានរបស់រដ្ឋមន្ត្រីការពារជាតិរូបនោះ ស្ថិតនៅក្នុងតំបន់ពណ៌បៃតងនៃរដ្ឋធានីកាប៊ុល ដែលតំបន់នេះជាតំបន់មានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរឹង។ យ៉ាងណាមិញ លោក Mohammadi មិនស្ថិតនៅក្នុងផ្ទះនោះទេ។ ក្រុមគ្រួសាររបស់លោកត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ ខណៈខ្មាន់កាំភ្លើងចំនួន ៤នាក់ត្រូវបានគេបាញ់សម្លាប់ ខណៈ ២០នាក់រងរបួស ដោយក្នុងនោះក៏មានជនស៊ីវិលផងដែរ។ នេះបើតាមការលើកឡើងរបស់អាជ្ញាធរ។ យោងតាមប្រភពពីរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្គានីស្ថានបានឱ្យដឹងថា គ្រាប់បែកនោះជាគ្រាប់បែកអត្តឃាត។ ក្រុមតាលីបង់បានប្រកាសថា ខ្លួននៅពីក្រោយការវាយប្រហារនេះ។ ក្រុមសកម្មប្រយុទ្ធនេះបានព្រមានថា ការវាយប្រហារប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលកាប៊ុលនឹងបន្តទៀត ស្របពេលដែលទូទាំងអាហ្វហ្គានីស្ថានមានការប្រយុទ្ធតទល់គ្នារវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពតាលីបង់ ក្រោយពេលដែលកងទ័ពអាមេរិក និងកងទ័ពសម្ព័ន្ធមិត្តប្រកាសដកចេញពីប្រទេសនេះ៕
-
ការដាក់ច្បាប់ប្រឆាំងទណ្ឌកម្មនៅហុងកុងដោយចិននឹងមិនអនុវត្តភ្លាមៗទេ ដោយត្រូវអនុម័តច្បាប់នៅទីក្រុងនេះជាមុនសិន

គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានគ្រោងដាក់បន្ថែមច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មបរទេសទៅក្នុងក្រមច្បាប់មូលដ្ឋានរបស់ទីក្រុងហុងកុងនៅចុងខែសីហានេះ ប៉ុន្តែប្រភពក្នុងរដ្ឋាភិបាលហុងកុង បាននិយាយថានឹងមិនមានការអនុវត្តតាមភ្លាមៗទេ ពីព្រោះត្រូវការអនុម័តច្បាប់ដោយហុងកុងដើម្បីសម្របតាមតម្រូវការរបស់ទីក្រុង។ មេដឹកនាំអាជីវកម្ម និងអ្នកវិភាគកិច្ចការនៃហុងកុងមួយចំនួន បានបង្ហាញការព្រួយបារម្ភអំពីច្បាប់នេះ ហើយបានជំរុញឱ្យអាជ្ញាធរធានាថាការអនុវត្តច្បាប់នេះនឹងមិនគំរាមកំហែងដល់ផលប្រយោជន៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង រួមជាមួយកេរ្តិ៍ឈ្មោះរបស់ទីក្រុងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ ប្រភពមួយបានប្រាប់សារព័ត៌មាន The South China Morning Post ថាដំណើរការនីតិប្បញ្ញត្តិទីក្រុងហុងកុងនឹងផ្ដល់ឱ្យរដ្ឋាភិបាលទីក្រុងចន្លោះពេលវេលាមួយ ដើម្បីវាយតម្លៃផលប៉ះពាល់ ឬគុណសម្បត្តិ និងគុណវិបត្តិនៃការអនុវត្តច្បាប់នេះ។ ប្រភពនេះបាននិយាយថា៖ «រដ្ឋាភិបាល ក៏នឹងត្រូវការពេលវេលាដើម្បីធ្វើការពន្យល់ដល់វិនិយោគិនបរទេស និងភាគីពាក់ព័ន្ធផ្សេងទៀត»។ ក្រុមអ្នកគាំទ្ររដ្ឋាភិបាលប៉េកាំងនៅទីក្រុងហុងកុង បាននិយាយថាដំណើរការនីតិប្បញ្ញត្តិនេះគឺមិនចាំបាច់ទេ ដោយសារវាពន្យារពេលយូរ និងគ្មានផលិតភាព ពីព្រោះទីក្រុងនេះមិនមានសិទ្ធលូកដៃក្នុងបញ្ហាការបរទេស និងការពារជាតិរបស់ចិនទេ។ កាលសប្ដាហ៍មុនសារព័ត៌មានរដ្ឋចិន បានរាយការណ៍ថាគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន នឹងបើកសម័យប្រជុំពីថ្ងៃ១៧ ដល់ថ្ងៃទី ២០ សីហា ដើម្បីពិភាក្សាលើបញ្ហាជាច្រើនរួមទាំងការដាក់ច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មបរទេសទៅក្នុងក្រមច្បាប់មូលដ្ឋានរបស់ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ដែលហាក់បីដូចជារដ្ឋធម្មនុញ្ញរបស់ទីក្រុងទាំងនេះ។ ច្បាប់ដដែលនេះត្រូវបានអនុម័តនៅចិនដីគោកកាលពីខែមិថុនា ដើម្បីចាត់វិធានការប្រឆាំងបុគ្គលនិងអង្គភាពបរទេសជាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម ដែលចិនចាត់ទុកថា បាន«រំលោភច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាន»។ វិធានការចំពោះបុគ្គល និងអង្គភាពបរទេសក្រោមច្បាប់នេះរួមមាន ការបដិសេធទិដ្ឋាការ និងការនិរទេសពិរុទ្ធជន ក៏ដូចជាការបង្កកទ្រព្យសម្បត្តិបុគ្គល។ នេះមានន័យថាបុគ្គល ឬអង្គភាពណាមួយដែលអនុលោមតាមទណ្ឌកម្មអាមេរិកអាចរងការផ្ដន្ទាទោសក្រោមច្បាប់នេះ។ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហុងកុងលោក Paul…
-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់៩៤១ករណីបន្ថែមទៀត ក្នុងរបាយការណ៍ព្រឹកថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)

-
WHO៖ វ៉ាក់សាំងទាំងអស់មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះរួមទាំងវីរុសបម្លែងថ្មី Delta (មានវីដេអូ)

-
ប្រមុខ WHO អំពាវនាវអោយផ្អាកការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 ដូសទី៣រហូតដល់ដាច់ខែកញ្ញាសិន (មានវីដេអូ)

-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន៩២០ករណី និងស្លាប់១៦០នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)

-
ប្រមុខ WHO អំពាវនាវអោយផ្អាកការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 ដូសទី៣រហូតដល់ដាច់ខែកញ្ញាសិន

ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានធ្វើការអំពាវនាវអោយផ្អាកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣រហូតដល់ដាច់ខែកញ្ញាសិន ដោយសារគម្លាតខុសគ្នាឆ្ងាយរវាងអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ ។ លោក ថេដ្រូស បានបញ្ជាក់ថា ខ្ញុំយល់ពីកង្វល់របស់រដ្ឋាភិបាលទាំងអស់ ដើម្បីការពារប្រជាជនរបស់ខ្លួនពីវីរុសបម្លែងថ្មី Delta ប៉ុន្តែយើងមិនអាចទទួលយកបាននូវប្រទេសទាំងឡាយ ដែលបានប្រើប្រាស់ច្រើនបំផុតនៃការផ្គត់ផ្គង់វ៉ាក់សាំងជាសកលកំពុងប្រើកាន់តែច្រើននោះទេ ។ លោក ថេដ្រូស បន្ថែមទៀតថា យើងត្រូវការការផ្លាស់ប្តូរជាបន្ទាន់ចំពោះវ៉ាក់សាំងភាគច្រើនពីប្រទេសដែលមានប្រាក់ចំណូលខ្ពស់ទៅប្រទេសដែលមានប្រាក់ចំណូលទាប ។ ជាមួយគ្នានេះ លោកស្រី ខាតធើរីន អូប្រាយអិន នាយកផ្នែកវ៉ាក់សាំងបង្ការ និងជីវសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) បានប្រាប់អ្នកសារព័ត៌មានថា យើងត្រូវការជំនួសវិញដោយផ្តោតសំខាន់លើមនុស្សដែលងាយរងគ្រោះបំផុត ដែលប្រឈមហានិភ័យនៃការឈឺធ្ងន់ និងបណ្តាលអោយបាត់បង់ជីវិតអោយបានចាក់ដូសទី១ និងដូសទី២ ៕ ប្រភព៖ Reuters
-
WHO៖ វ៉ាក់សាំងទាំងអស់មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺកូវីដ-១៩បម្លែងថ្មីនានា ក្នុងនោះរួមទាំងវីរុសបម្លែងថ្មី Delta

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វ៉ាក់សាំងទាំងអស់ដែលទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់កន្លងមកនេះ គឺមានប្រសិទ្ធភាពខ្ពស់ការពារមនុស្សកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ដោយសារជំងឺកូវីដ១៩បម្លែងថ្មីនានា ក្នុងនោះរួមមានទាំងវីរុសបម្លែងថ្មី Delta ផងដែរ ។ អង្គការសុខភាពពិភពលោក (WHO) បន្ថែមថា អ្នកចាក់វ៉ាក់សាំងគ្រប់ដូស (ពីរដូស) នៅតែអាចឆ្លងជំងឺកូវីដ១៩បង្កឡើងដោយវីរុសបម្លែងថ្មី Delta តែវ៉ាក់សាំងមានប្រសិទ្ធភាពការពារបង្ការកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ ។ ការសិក្សាជាច្រើន ជាពិសេសនៅសហរដ្ឋអាមេរិកក៏បានរាយការណ៍ផងដែរ ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូស ដែលនេះគឺជាករណីកម្រ ហើយអ្នកដែលធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ គឺភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង ។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែសីហានេះបានអោយដឹងថា នៅទូទាំងពិភពលោក អ្នកដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសមានចំនួន២,២៧២លាននាក់ និងអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស (ពីរដូស) មានចំនួន១,១៦៣លាននាក់ ៕ ប្រភព៖ គេហទំព័រ WHO
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន៩២០ករណី និងស្លាប់១៦០នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន៩២០ករណី និងស្លាប់១៦០នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ម៉ឺន៦៥៨ករណីជាប្រជាជនទូទៅ និង ២៦២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ១ម៉ឺន៧ពាន់៩២៦នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៦៩ម៉ឺន៣ពាន់៣០៥ករណី ក្នុងនោះមានអ្នកជំងឺ៤៧ម៉ឺន៣ពាន់៧៣២នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៩ម៉ឺន៣ពាន់៣០៥ករណី និងអ្នកជំងឺ៤៧ម៉ឺន៣ពាន់៧៣២នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៥ពាន់៥៦៩នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៥ពាន់៦៦៣នាក់ ៕ ប្រភព៖ Bangkok Post
-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់៩៤១ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃព្រហស្បតិ៍នេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៣ពាន់៩៤១ករណីបន្ថែមទៀតនៅ២៤ទីតាំង ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ពាន់៣៤៩ករណីនៅទីក្រុងហូជីមិញ ។ ចាប់តាំងពីថ្ងៃទី២៧ ខែមេសាមក វៀតណាមបានកត់ត្រាពីការរកឃើញអ្នកជំងឺកូវីដ១៩ថ្មីៗនៅក្នុង៦២ខេត្ត-ក្រុង ក្នុងចំណោមខេត្ត-ក្រុងសរុប៦៣របស់ប្រទេសនេះ ចាប់តាំងពីវីរុសកូវីដ១៩រលកថ្មីវាយប្រហារវៀតណាម ។ ទីក្រុងហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់១០ម៉ឺន៨ពាន់៣៧៩ករណី ។ ជាមួយគ្នានេះ វៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាជនខ្លួនបានជាង៧.៥៥លាននាក់ផងដែរ តែមានមនុស្សប្រមាណ៧៧ម៉ឺន៨ពាន់៩៨៦នាក់ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស ៕ ប្រភព៖ VNExpress