-
យន្តហោះ Boeing 737 Max ចេញដំណើរការហោះហើរសាកល្បងនៅប្រទេសចិន

ពីថ្ងៃពុធនេះ យន្តហោះ Boeing Co (BA.N) 737 Max បានចេញដំណើរទៅប្រទេសចិនដើម្បីធ្វើតេស្តការហោះហើរដែលជាផ្នែកមួយនៃការប៉ុនប៉ងរបស់អ្នករៀបចំផែនការអាមេរិកដើម្បីទទួលបានការយល់ព្រមនៅក្នុងទីផ្សារធ្វើដំណើរ បន្ទាប់ពីមានការធ្លាក់យន្តហោះពីរលើក។ តាមការស្រង់សម្តីរបស់សារព័ត៌មាន Reuters អ្នកនាំពាក្យ Boeing បាននិយាយថា ក្រុមហ៊ុន Boeing នៅតែបន្តធ្វើការជាមួយនិយតករសកលដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីការកែលំអរយន្តហោះ។ យន្តហោះ 737 MAX របស់ក្រុមហ៊ុន Boeing នៅតែមានមូលដ្ឋាននៅក្នុងប្រទេសចិនដែលភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានផ្តាច់ការលក់អស់ជាច្រើនឆ្នាំមកហើយ។ ទោះបីជានាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Dave Calhoun បាននិយាយកាលពីសប្តាហ៍មុនថា លោកនៅតែរំពឹងថា យន្តហោះ 737 MAX នឹងទទួលបានការយល់ព្រមមុនដំណាច់ឆ្នាំនេះ។ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣០ និងប្រទេសចំនួន ១៧៥ បានអនុញ្ញាតឱ្យយន្តហោះ 737 MAX ត្រលប់មកបម្រើសេវាកម្មវិញ បន្ទាប់ពីមានការហាមឃាត់រយៈពេលជិតពីរឆ្នាំបន្ទាប់ពីការធ្លាក់យន្តហោះរយៈពេល ៥ ខែដែលបានសម្លាប់មនុស្សចំនួន ៣៤៦ នាក់។
-
អាស៊ានតែងតាំងរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេជាប្រេសិតពិសេសទៅមីយ៉ាន់ម៉ា បន្ទាប់ពី៣ខែ

នៅទីបំផុត អាស៊ានបានមូលមតិគ្នាក្នុងការតែងតាំងប្រេសិតពិសេសសម្រាប់សម្របសម្រួលវិបត្តិមីយ៉ាន់ម៉ាហើយ ជារួមវាមានរយៈពេល៣ ខែក្រោយពីមេដឹកនាំអាស៊ានទាំងអស់ប្រជុំគ្នាក្រៅផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន នារដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ ប្រេសិតពិសេសនោះជារដ្ឋមន្ត្រីការបរទេសទី២ ប្រ៊ុយណេ លោក Erywan Yusof។ ការសម្រេចតែងតាំងប្រេសិតពិសេសរូបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៤ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូនាពេលថ្មីៗនេះ ដោយមានប្រ៊ុយណេជាប្រធាន។ ក្នុងកិច្ចប្រជុំនេះដែរ មានចេញសេចក្ដីថ្លែងការណ៍រួមមាន ដែលបង្ហាញប្រទេសអាស៊ានទាំងអស់យល់ព្រមលើខ្លឹមសារពាក្យពេចន៍ក្នុងឯកសារនេះ។ សេចក្ដីថ្លែងការណ៍រួមនេះមានកម្រាស់ ២៨ទំព័រ និង៩៥ចំណុច ដោយបានរ៉ាយរ៉ាប់រៀបរាប់ពីគោលជំហររបស់បណ្ដារដ្ឋសមាជិកលើបញ្ហាប្រឈមសំខាន់ៗផ្សេងៗនៅក្នុងតំបន់ ដោយក្នុងនោះដែរ ស្ថានភាពនយោបាយក្នុងស្រុកនៅមីយ៉ាន់ម៉ាត្រូវបានដាក់ជាផ្នែកមួយដាច់ដោយឡែក។ នៅចំណុចទី៩៣ នៃសេចក្ដីថ្លែងការណ៍នោះបានឱ្យដឹងថា ប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅកាន់មីយ៉ាន់ម៉ាមានតួនាទីសម្របសម្រួលឱ្យមានដំណើរការសន្ទនានៅប្រទេសនេះ ជាមួយនឹងការទំនុកបម្រុងពីសំណាក់អគ្គលេខាធិការអាស៊ាន។ ជាមួយគ្នានេះដែរ លោក Yusof នឹងចាប់ធ្វើការនៅមីយ៉ាន់ម៉ា ហើយការងាររបស់លោករួមមានដូចជា កសាងភាពទុកចិត្ត និងជឿជាក់លើគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា និងផ្ដល់ពេលវេលាជាក់លាក់ណាមួយក្នុងការអនុវត្ត «ចំណុចមូលមតិទាំង ៥» របស់អាស៊ានចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា ឱ្យបានមុនពេលប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ក្រៅពីនេះទៅទៀត នៅចំណុចនេះដែរ អាស៊ាននៅតែបង្ហាញពីការព្រួយបារម្ភចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា ហើយនៅពេលប្រជុំលើកនេះដែរ អាស៊ាន «បានឮ» ការអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយ ដោយរាប់បញ្ចូលទាំងជនបរទេស។ បន្ថែមពីលើនេះទៅទៀត អាស៊ានបានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់មីយ៉ាន់ម៉ា ចំពោះការអនុវត្តចំណុចមូលមតិទាំង ៥។ ពាក់ព័ន្ធទៅនឹងជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានបានឱ្យដឹងថា អង្គការថ្នាក់តំបន់មួយនេះ…
-
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកជួបពិភាក្សាជាមួយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា

កាលពីថ្ងៃពុធនេះ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានជួបជាមួយតំណាងរដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងនិរទេសខ្លួន ហើយនេះគឺជាប្រកាសទំនាក់ទំនងជាលើកដំបូងរវាងមន្ត្រីជាន់ខ្ពស់អាមេរិកជាមួយនិងរដ្ឋាភិបាលប្រជែងនឹងរបបយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត។ ក្រសួងការបរទេសអាមេរិកបាននិយាយថាលោកស្រី Sherman បានជួបជាមួយលោកស្រី Zin Mar Aung ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសដោយរដ្ឋាភិបាលរួបរួមជាតិ (NUG)។ NUG ជារដ្ឋាភិបាលនិរទេសខ្លួន ដែលត្រូវបានបង្កើតដោយសមាជិករដ្ឋាភិបាលជាប់ឆ្នោត អ្នកប្រឆាំងរបបយោធាដទៃទៀត និងក្រុមជនជាតិភាគតិច។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយថា៖ «ពួកគេបានពិភាក្សាអំពីកិច្ចប្រឹងប្រែង ដែលកំពុងបន្ត ដើម្បីធ្វើឱ្យភូមាវិលទៅរកផ្លូវប្រជាធិបតេយ្យវិញ រួមទាំងការបន្តគាំទ្ររបស់អាមេរិកចំពោះចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ»។ លោកបានបន្តទៀតថា៖ «លើសពីនេះពួកគេបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសភូមា និងដើម្បីផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ដល់ប្រជាជនភូមា»។ ខុសពីប្រទេសជិតខាងរបស់ខ្លួន ប្រទេសមីយ៉ាន់ម៉ាមិនបានទទួលវ៉ាក់សាំងកូវីដ-១៩ ពីសហរដ្ឋអាមេរិកទេ ខណៈពេលដែលមានការជំរុញការទូតវ៉ាក់សាំងដោយរដ្ឋបាលលោកចូ បៃដិននៅតំបន់នេះ។ ក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើរបបយោធា និងអាជីវកម្មរបស់ពួកគេ ហើយមកដល់ពេលនេះបានធ្វើទំនាក់ទំនងតិចតួចជាមួយរដ្ឋាភិបាលនេះ៕
-
អតីតមេដឹកនាំក្រុមប្រដាប់អាវុធកូឡុំប៊ីពីររូប សុំទោសចំពោះអំពើឃោរឃៅដែលធ្លាប់បានកើតឡើង

បូហ្គោតា៖ មេដឹកនាំក្រុមឧទ្ទាមដ៏លេចធ្លោបំផុត និងក្រុមយោធាប្រតិព័ទ្ធរបស់កូឡុំប៊ីពីររូប បានធ្វើការសុំទោសជនរងគ្រោះកាលពីថ្ងៃពុធ ក្រោមការរៀបចំឡើងរបស់គណៈកម្មការមួយ ដើម្បីបកស្រាយការពិតដ៏ស្មុគស្មាញនៅពីក្រោយសង្គ្រាមស៊ីវិល ដែលអូសបន្លាយរយៈពេលជាច្រើនទសវត្សរ៍នៅប្រទេសនេះ។ អតីតមេដឹកនាំទាំងពីររូបរួមមាន លោក Rodrigo Londono បានដឹកនាំក្រុមឧទ្ទាមឆ្វេងនិយម គឺជាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) ដែលបានធ្វើសង្គ្រាមជាមួយរដ្ឋាភិបាលកូឡុំប៊ីអស់រយៈពេលជាង ៥០ ឆ្នាំ។ និងម្នាក់ទៀតគឺលោក Salvatore Mancuso ជាអតីតមេបញ្ជាការកំពូលនៃកងកម្លាំងស្វ័យការពាររបស់កូឡុំប៊ី (AUC) ដែលជាក្រុមស្ដាំនិយមបង្កើតឡើង ដើម្បីប្រយុទ្ធជាមួយក្រុមឧទ្ទាមឆ្វេងនិយមដូចជា FARC ។ ថ្វីត្បិតតែក្រុមទាំងពីរធ្វើសង្រ្គាមជាមួយគ្នាក្ដី ប៉ុន្តែក៏បានប្រព្រឹត្តនូវសង្គ្រាមដ៏ឃោរឃៅបំផុតរួមមានការចាប់ពង្រត់ អំពើហិង្សាផ្លូវភេទ និងការសម្លាប់រង្គាលជនស៊ីវិលជាដើម។ មេដឹកនាំទាំងពីរ បានសម្តែងវិប្បដិសារីចំពោះជនរងគ្រោះកាលពីថ្ងៃពុធ ខណៈពេលផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មការនៃការពិតកូឡុំប៊ី (CTC) ជាគណៈកម្មការ ដែលបង្កើតចេញពីកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៦ រវាងរដ្ឋាភិបាលកូឡុំប៊ី និងក្រុមប្រដាប់អាវុធ FARC។ គណៈកម្មការនេះមានគោលបំណងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តក្នុងអំឡុងជម្លោះប្រដាប់អាវុធដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយជនរងគ្រោះឱ្យជាសះស្បើយ។ តាមប្រព័ន្ធវីឌីអូពីពន្ធនាគារសហរដ្ឋអាមេរិក ជាកន្លែងដែលលោកកំពុងអនុវត្តទោស លោក Mancuso បាននិយាយក្នុងសម្លៀកបំពាក់អ្នកទោសថា៖ «ខ្ញុំបានឃើញពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ ឬបង្កហេតុ អ្វីគ្រប់យ៉ាងដែលខ្ញុំបានចូលរួម លើមនុស្សជាច្រើនដែលបានស្លាប់ គ្រួសារទាំងអស់ដែលបាត់បង់អ្វីៗទាំងអស់ដោយសារតែយើង»។ លោកបន្តថា៖ «ខ្ញុំដឹងយ៉ាងច្បាស់ថា គ្មានវិធីត្រឡប់ថយក្រោយ…
-
សហរដ្ឋអាមេរិកអនុម័តការលក់កាំភ្លើងធំទៅឱ្យកោះតៃវ៉ាន់

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ប្រព័ន្ធកាំភ្លើងធុនមធ្យមទំហំ ១៥៥ មិល្លីម៉ែត្រប្រភេទ M109A6 ចំនួន ៤០ គ្រឿងទៅឱ្យកោះតៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀងលក់មួយដែលមានតម្លៃរហូតដល់ ៧៥០ លានដុល្លារ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃពុធនេះ។ ការអនុម័តនេះ ធ្វើឡើងបន្ទាប់ការលក់អាវុធកាលពីឆ្នាំមុនរួមមានយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធមីស៊ីលការពារដែនសមុទ្រ ក្នុងបំណងបង្កើនសមត្ថភាពរបស់កោះនេះ និងបង្ការសកម្មភាពរបស់ចិនដីគោក។ តាំងពីចូលកាន់អំណាច រដ្ឋបាលលោកចូ បៃដិនក៏បានអនុម័តការលក់អាវុធដោយផ្ទាល់មួយចំនួនផ្សេងទៀតទៅកាន់កោះតៃវ៉ាន់។ ជាមួយនឹងកាំភ្លើងធំទាំង ៤០ គ្រឿង កញ្ចប់អាវុធក៏រួមមានក្បាលគ្រាប់ទំនើបចំនួន ១៦៩៨ គ្រាប់ គ្រឿងបន្លាស់ ការហ្វឹកហាត់ ស្ថានីយជើងគោក និងការធ្វើឱ្យប្រសើរឡើងនូវកាំភ្លើងធំជំនាន់មុនរបស់កោះតៃវ៉ាន់។ ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិតៃវ៉ាន់ បានសម្ដែង «ការដឹងគុណដោយស្មោះ» ចំពោះរដ្ឋាភិបាលអាមេរិក ហើយនិយាយថាការលក់នេះ នឹងជួយដល់កងកម្លាំងមូលដ្ឋានរបស់ខ្លួនបង្កើន «សមត្ថភាពប្រតិកម្មរហ័ស និងការបាញ់ជំនួយ»។ ក្រសួងនេះបាននិយាយថាការគាំទ្រសព្វាវុធជាបន្តបន្ទាប់របស់អាមេរិកគឺជា «មូលដ្ឋានសម្រាប់រក្សាស្ថិរភាពក្នុងតំបន់»។ បើទោះបីជាមានការអនុម័តដោយក្រសួងការបរទេសអាមេរិកក៏ដោយ ក៏មិនមានន័យថាភាគីទាំងអស់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬបានបញ្ចប់ការចរចានោះទេ៕
-
ម៉ិកស៊ិកប្តឹងក្រុមហ៊ុនផលិតកាំភ្លើងអាមេរិក ដោយទារសំណងខូតខាតជាទឺកប្រាក់ ១០ ប៊ីលានដុល្លារ

ម៉ិកស៊ីកូ៖ ប្រទេសម៉ិកស៊ិកប្តឹងក្រុមហ៊ុនផលិតកាំភ្លើងនៅក្នុងតុលាការសហព័ន្ធសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ដោយចោទប្រកាន់ពីបទធ្វើអាជីវកម្មដោយមិនប្រុងប្រយ័ត្ន បង្កឱ្យមានការលក់អាវុធខុសច្បាប់ទៅក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ដែលបណ្ដាលឱ្យមនុស្សស្លាប់រាប់ពាន់នាក់។ ក្រុមហ៊ុនធំៗដែលរងការចោទប្រកាន់រួមមានក្រុមហ៊ុន Smith & Wesson, Barrett Firearms, Colt’s Manufacturing Company, Sturm, Ruger & Co ជាដើម។ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានអំពីបណ្តឹងដែលបានដាក់នៅតុលាការរដ្ឋ Massachusetts ថា ក្រុមហ៊ុនទាំងនេះចាំបាច់ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការអនុវត្តដែលបង្កគ្រោះថ្នាក់របស់ខ្លួន ហើយតុលាការនឹងសម្រេចថាតើការខូចខាតអ្វីខ្លះដែលត្រូវសង។ លោកបន្តទៀតថា បណ្តឹងនេះ ទាមទារសំណងជាទឹកប្រាក់ប្រមាណ ១០ ប៊ីលានដុល្លារ។ មកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយចេញមុខ បកស្រាយ ឬឆ្លើយតបយ៉ាងណាទេ។ យ៉ាងណាមិញ មូលនិធិកីឡាបាញ់កាំភ្លើងជាតិ (NSSF) បានច្រានចោលការចោទប្រកាន់នេះ ដោយថារដ្ឋាភិបាលម៉ិកស៊ិក ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម និងអំពើពុករលួយដែលរីករាលដាលនៅក្នុងព្រំដែនរបស់ខ្លួន។ ពាក្យបណ្តឹងរបស់ម៉ិកស៊ិកនិយាយថា កាំភ្លើងជាង ៥០០ ០០០ ដើម ត្រូវបានជួញដូរជារៀងរាល់ឆ្នាំពីសហរដ្ឋអាមេរិកចូលទៅម៉ិកស៊ិក ដែលក្នុងនោះមានជាង ៦៨% ឬជាង…
-
ភ្លើងឆេះព្រៃនៅក្រិក បណ្ដាលឱ្យជម្លៀសមនុស្សរាប់ពាន់នាក់

ភ្លើងឆេះព្រៃនៅជាយក្រុងខាងជើងរដ្ឋធានីអាតែន ប្រទេសក្រិក ដែលបណ្ដាលឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីកន្លែងកើតហេតុ។ ភ្លើងឆេះព្រៃនៅភ្នំ Parnitha មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីរដ្ឋធានីអាតែន បានកើតឡើងកាលពីថ្ងៃអង្គារកន្លង ខណៈមូលហេតុនៃភ្លើងឆេះព្រៃនៅមិនទាន់រកឃើញនៅឡើយ ស្របពេលដែលក្រិកកំពុងជួបនឹងរលកកម្ដៅដ៏អាក្រក់មួយនៅរយៈពេលប៉ុន្មានទសវត្សចុងក្រោយ។ កងកម្លាំងពន្លត់អគ្គិភ័យប្រមាណ ៥០០នាក់ បានស្វះស្វែងក្នុងការប្រយុទ្ធនឹងភ្លើងឆេះព្រៃនេះ ដោយមានជំនួយដោយឧទ្ធម្ភាគចក្រ ៩គ្រឿង យន្តហោះចម្បាំង ៥គ្រឿង ហើយព្រមទាំងប៉ូលិស និងទាហានផងដែរ។ គិតត្រឹមថ្ងៃពុធ ភ្លើងឆេះព្រៃនៅទីនោះនៅមិនទាន់ពន្លត់សព្វគ្រប់នៅឡើយ តែមនុស្សជាច្រើនពាន់នាក់រស់នៅតំបន់នោះត្រូវបានជម្លៀសចេញ។ ប្រជាជនរស់នៅរដ្ឋធានីអាតែន ត្រូវបានណែនាំឱ្យបិទបង្អួចផ្ទះរៀងៗខ្លួន ដើម្បីទប់ស្កាត់ការជ្រាបចូលផ្សែងខ្មៅ និងកម្ទេចនានាដែលប៉ះពាល់ដល់សុខភាព។ ភ្លើងឆេះព្រៃនេះបណ្ដាលឱ្យឆេះអគារ និងយានយន្តនានា ហើយធ្វើឱ្យសីតុណ្ហភាពនៅអាតែន កើនឡើងដល់ ៤៥អង្សាសេ។ ជាសំណាងល្អដែរ មកទល់ថ្ងៃពុធ មិនទាន់មានមនុស្សស្លាប់ ដោយសារតែគ្រោះមហន្តរាយធម្មជាតិនេះទេ៕
-
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖នឹងបញ្ជាក់ពីភាពស្របច្បាប់លោកក្នុងសភាក្រោយមានការអំពាវនាវឱ្យចុះចេញពីដំណែង

គូឡាឡាំពួ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បាននិយាយថា លោកនឹងប្តេជ្ញាខ្លួនឯងតាមរយៈការបោះឆ្នោតលើសេចក្ដីទុកចិត្តដើម្បីបញ្ជាក់ពីភាពស្របច្បាប់នៃការដឹកនាំនិងរដ្ឋាភិបាលរបស់លោក នៅពេលសភាប្រជុំឡើងវិញក្នុងខែកញ្ញាខាងមុខនេះ បើទោះបីសភាម៉ាឡេស៊ីមិនធ្លាប់ជ្រើសតាំងនាយករដ្ឋមន្រ្តីបែបនេះពីមុនមកក្ដី។ តាមរយៈសុន្ទរកថាចេញផ្សាយក្នុងទូរទស្សន៍កាលពីថ្ងៃពុធ លោក Muhyiddin ថា លោកត្រូវបានជូនដំណឹងដោយព្រះមហាក្សត្រថា សមាជិកសភាចំនួន ៨ រូប បានដកការគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាល។ ប៉ុន្តែលោកនៅតែអះអាងថា លោកមានការគាំទ្រភាគច្រើននៅក្នុងសភា និងសុំឱ្យមានការបោះឆ្នោតទំនុកចិត្តក្នុងសភា ហើយព្រះមហាក្សត្របានទទួលយកសំណើរនេះ។ លោក Muhyiddin ដែលបានឡើងកាន់អំណាចកាលពីខែមីនា ឆ្នាំមុន បានគ្រប់គ្រងដោយសំឡេងភាគច្រើនក្នុងសភាដែលមាន ២២២ អាសនៈ។ ចាប់តាំងពីក្លាយជានាយករដ្ឋមន្រ្តី លោកបានព្យាយាមជៀសវាងការបោះឆ្នោតសភា ដែលគូប្រជែងនយោបាយរបស់លោកអាចប្រើសិទ្ធិអំណាចបោះឆ្នោតដកសេចក្ដីទុកចិត្ត ប្រឆាំងនឹងការដឹកនាំរបស់លោក។ នាយករដ្ឋមន្រ្តីនៅក្នុងសប្តាហ៍ចុងក្រោយនេះ បានប្រឈមនឹងសម្ពាធផ្សេងៗ រួមទាំងពីសម្ព័ន្ធមិត្តរបស់លោកផង ទាមទារឱ្យលោកចុះចេញពីតំណែង។ រឿងនេះបានកើតឡើង បន្ទាប់ពីព្រះមហាក្សត្រម៉ាឡេស៊ី បានស្តីបន្ទោសជាសាធារណៈដ៏កម្រមួយ ចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការដកហូតច្បាប់គ្រាអាសន្ន ដោយគ្មានការយល់ព្រមពីរាជវាំងដូចមានចែកក្នុងរដ្ឋធម្មនុញ្ញ។ ម៉ាឡេស៊ី បានធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីលោក Mahathir Mohamad បានលាលែងពីតំណែងភ្លាមៗកាលពីខែកុម្ភៈ ឆ្នាំមុន។ ជម្លោះនយោបាយចុងក្រោយ បានកើតឡើងខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ដ៏អាក្រក់បំផុតរបស់ខ្លួន ដោយមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ជាង ១,៧ ម៉ឺននាក់ ខណៈដែលប្រជាជនជាង ២៣…
-
ចំនួនអ្នកទេសចរនៅតែមានចំនួនតិច ខណៈបើកឡើងវិញរបស់ទេសចរណ៍នៅភូកេតរបស់ថៃ

មន្រ្តីម្នាក់បានប្រាប់សារពត៌មានរ៉យទ័រ ថាអ្នកទេសចរមកទស្សនា រមណីយដ្ឋានកោះភូកេត នៅប្រទេសថៃ ក្នុងខែកក្កដានេះគឹ មានត្រឹមតែ ១ ភាគរយប៉ុណ្ណោះបើប្រៀបធៀបទៅនឹង ចំនួនមុនពេលមានជំងឺរាតត្បាត។ កោះនេះ បានបើកដំណើរការឡើងវិញ កាលពីខែមុនក្រោមកម្មវិធី « Phuket Sandbox» ដើម្បីឲ្យអ្នកទេសចរ ដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយ ឲ្យទៅទស្សនាកោះភូកេត ដោយមិនចាំបាច់ធ្វើ ចត្តាឡីស័ករយះពេលពីរសប្តាហ៍នោះទេ ប្រសិនបើពួកគេនៅតែស្នាក់នៅភូកេតបន្ត។ កោះភូកេតពឹងពាក់លើវិស័យទេសចរណ៍ដែលវិស័យនេះទ្រទ្រង់ ដល់ទៅ៩០ ភាគរយនៃ សេដ្ឋកិច្ចក្នុងស្រុក។ លោក Bhummikitti Ruktaengam ប្រធានសមាគមទេសចរណ៍ភូកេត បានប្រាប់រ៉យទ័រ ថាមនុស្សជិត ១៥.០០០ នាក់បាន មកលេងពីក្រៅប្រទេស កាលពីខែកក្កដា ដែលមានន័យថាមានការមកដល់នៃជនបរទេសជាង ៤៥០ នាក់ក្នុងមួយថ្ងៃ។ វិស័យទេសចរណ៍មុនពេលមាន ជំងឺរាតត្បាតគឺជាកត្តាជំរុញ ដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសថៃដែលស្មើនឹង ១២ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ក្រសួងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះបានកាត់បន្ថយ ការព្យាករណ៍របស់ខ្លួនចំពោះការមកដល់របស់ជនបរទេស មានត្រឹម ៣០ ម៉ឺនដែលធ្លាក់ចុះពីការព្យាករណ៍លើកមុនក្នុងចំនួន ២ លាន។ កាលពីថ្ងៃពុធ ក្រសួងសុខាភិបាល បានរាយការណ៍ពីករណី ឆ្លងវីរុសថ្មីចំនួន…
-
ចិនគ្រោងនឹងដាក់បម្រាមគោចរពាសពេញប្រទេស ក្រោយមានការរីករាលដាលវ៉ារ៉្យង់ដែលតានៅវ៉ូហាន

ដោយសារ វ៉ារ្យ៉ង់ដែលតាកំពុងបន្តរីករាលដាលពាសពេញខេត្ត និងមានករណីយ៉ាងតិច ១៧ និងបានដាក់កំហិតលើការធ្វើដំណើរនៅទូទាំងប្រទេស រួមទាំងនៅក្នុងរដ្ឋធានីប៉េកាំង ដែលកំពុងបង្កើនការការពារខ្ពស់របស់ខ្លួន ក្រោយមានការផ្ទុះឡើងវ៉ារ៉្យង់ដែលតាកើនដល់ជាង ៥០០ ករណីទូទាំងប្រទេស។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNN។ ល្បឿន និងទំហំនៃការរីករាលដាលនេះ បានជំរុញឱ្យមានការរឹតបន្តឹងការធ្វើដំណើរក្នុងប្រទេស ដោយសេវាដឹកជញ្ជូនតាមតាក់ស៊ី និងសេវាកម្មហៅរថយន្តតាមអ៊ីនធឺណិត ក៏ត្រូវបានផ្អាកនៅក្នុងតំបន់ ដែលមានហានិភ័យមធ្យម និងខ្ពស់។ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវ៉ារ៉្យង់នេះ អាជ្ញាធរចិននៅទូទាំងប្រទេស កំពុងប្រើវិធានការរក្សាគម្លាតសង្គមខ្លាំងបំផុត ចាប់តាំងពីការបិទប្រទេស ដែលពួកគេបានដាក់ពង្រាយនៅវ៉ូហានក្នុងដំណាក់កាលដំបូងនៃការរីករាលដាលវីរ៉ុសនេះ។ នៅទីក្រុង Zhangjiajie ដែលមានប្រជាជន ១.៥ លាននាក់នៅភាគកណ្តាលប្រទេសចិន មន្រ្តីចិនបានបិទទីក្រុងនេះប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីបានរកឃើញករណីឆ្លង ១៣ ករណី កាលពីប៉ុន្មានថ្ងៃមុន ដោយរារាំងអ្នកស្រុក និងអ្នកទេសចរមិនឱ្យចាកចេញពីតំបន់នេះ ខណៈដែលរដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំទូទាំងទីក្រុង។ ដោយឡែក នៅទីក្រុងប៉េកាំងវិញ អាជ្ញាធរបានបង្កើតការបិទខ្ទប់ក្នុងស្រុក និងបិទបារ និងការជួបជុំសាធារណៈដូចជាការប្រគុំតន្ត្រី បន្ទាប់ពីទីក្រុងនេះ រកឃើញករណីឆ្លងក្នុងស្រុកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំមួយខែកន្លងមក។ ទីក្រុងវូហាន ក៏កំពុងធ្វើយុទ្ធនាតេស្តប្រជាជនទាំង ១១ លាននាក់របស់ខ្លួន បន្ទាប់ពីបានរកឃើញករណីវិជ្ជមានចំនួន ៧ ករណី។ លោក Yanzhong…