-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០០លាន៩៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៧ម៉ឺននាក់ និងជាសះស្បើយ១៨០លាន៩៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០០លាន៩៩ម៉ឺន៥ពាន់៥០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២៧ម៉ឺន១០១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨០លាន៩៩ម៉ឺន៩ពាន់១៣៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន១៧ម៉ឺន៦ពាន់៤៧១នាក់ ស្លាប់ចំនួន៦៣ម៉ឺន១ពាន់២៩៩នាក់ និងជាសះស្បើយចំនួន២៩លាន៧៨ម៉ឺន៧ពាន់៣១៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៨១ម៉ឺន៧៨២នាក់ ស្លាប់៤២ម៉ឺន៦ពាន់៣២១នាក់ និងជាសះស្បើយ៣០លាន៩៦ម៉ឺន៧ពាន់២២៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន២ម៉ឺន៦ពាន់៥៣៣នាក់ ស្លាប់ចំនួន៥៥ម៉ឺន៩ពាន់៧១៥នាក់ និងជាសះស្បើយ១៨លាន៨០ម៉ឺន៨៨៤នាក់ ៕ ប្រភព៖ worldometers
-
ថៃនាំចេញផ្លែឈើកើនខ្លាំង ឆមាសទី១ ទោះក្នុងបរិបទកូវីដ

ទីភ្នាក់ងារសារព័ត៌មាន The Nation បានចេញផ្សាយ នាថ្ងៃទី៤ សីហា ២០២១ថា ការនាំចេញផលិតផលកសិកម្មរបស់ថៃ កើនឡើង២០ភាគរយ ក្នុងពេល៦ខែ ដើមឆ្នាំ២០២១ ខណៈការនាំចេញផ្លែឈើស្រស់មានកំណើនខ្លាំង នេះបើតាមក្រសួងពាណិជ្ជកម្មប្រទេសថៃ បង្ហាញនាថ្ងៃទី៤ សីហានេះ។ ប្រភពថា ផ្លែឈើស្រស់របស់ថៃនាំចេញទៅក្រៅប្រទេស កើនឡើង៤២.២១ភាគរយ បើធៀបនឹងពេល៦ខែដំបូងនៃឆ្នាំ២០២០។ កំណើននាំចេញផ្លែឈើស្រស់ ៦ខែមកនេះ រកចំណូលបាន២.៨៩ពាន់លានដុល្លារអាមេរិក ឬ ៨៨.៩ពាន់លានបាត។ ប្រភពថា ធូរ៉េននាំចេញច្រើនជាងគេ កើនជិត៦០ភាគរយ បន្ទាប់មក គឺមៀន ស្វាយ ចេក ជាដើម។ ក្រសួងថា ទោះបីជួបបញ្ហាកូវីដ១៩ ក៏ក្រសួងនៅតែប្រឹងប្រែងជំរុញការសហការនាំចេញ តាមការបញ្ជាទិញ រៀបចំការទិញលក់តាមអនឡាញផង ហើយត្រូវបានមើលឃើញថា ជាឆ្នាំមាសរបស់ក្រុមអ្នកនាំចេញផ្លែឈើទៀត ក្នុងបរិបទកូវីដ១៩នេះ៕
-
លោកស្រីហារីស នឹងប្រឆាំងការទាមទារសមុទ្រចិនខាងត្បូងរបស់ចិនក្នុងដំណើរទស្សនៈកិច្ចនៅអាស៊ីអាគ្នេយ៍

ហួន ឌីណា វ៉ាស៊ីនតោន៖ មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris) នឹងផ្តោតលើការការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូង ពង្រឹងការដឹកនាំក្នុងតំបន់របស់សហរដ្ឋអាមេរិក និងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងអំឡុងដំណើរទស្សនៈកិច្ចរបស់លោកស្រីទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី នៅក្នុងខែនេះ។ មន្រ្តីសេតវិមានដដែលថា ក្រុងវ៉ាស៊ីនតោនបានឃើញប្រទេសទាំងពីរជាដៃគូសំខាន់ ដែលបានផ្តល់ទីតាំង ទំហំសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្ម និងភាពជាដៃគូសន្តិសុខលើបញ្ហាដូចជាសមុទ្រចិនខាងត្បូងដែលចិនទាមទារស្ទើរតែទាំងស្រុង។ មន្ត្រីរូបនេះបន្តទៀតថា អាមេរិកមិនចង់ឃើញប្រទេសណាមួយត្រួតត្រាតំបន់មានជម្លោះ ឬទាញយកផលប្រយោជន៍ពីស្ថានភាពអំណាច ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ្នកដទៃឡើយ ហើយថា លោកស្រី ហារីស នឹងគូសបញ្ជាក់ថា គួរតែមានការធ្វើពាណិជ្ជកម្មដោយសេរីនៅទូទាំងសមុទ្រចិនខាងត្បូង ហើយមិនគួរមានប្រទេសណាមួយមិនគោរពសិទ្ធិអ្នកដទៃឡើយ។ លោកស្រី ហារីស នឹងក្លាយជាអនុប្រធានាធិបតីអាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចវៀតណាម ស្របពេលដែលក្រុងវ៉ាស៊ីនតោន ស្វែងរកការគាំទ្រពីអន្តរជាតិដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងទូទាំងពិភពលោក។ លោកស្រី នឹងមកដល់សិង្ហបុរីនៅថ្ងៃទី ២២ ខែសីហានេះ រួចធ្វើដំណើរទៅវៀតណាមនៅថ្ងៃទី ២៤ មុនត្រឡប់ទៅអាមេរិកវិញនៅថ្ងៃទី ២៦។ បណ្តាប្រទេសនៅក្នុងតំបន់ភាគច្រើន ស្វាគមន៍ចំពោះវត្តមានយោធាអាមេរិកនៅទីនោះដោយប្រឈមមុខនឹងការធ្វើយោធូបនីយកម្មតាមផ្លូវទឹករបស់ចិន។ កងទ័ពជើងទឹកអាមេរិក បានរក្សាលំនាំស្ថិរភាពនៃប្រតិបត្តិការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង និងនៅក្បែរកោះតៃវ៉ាន់ ប៉ុន្តែទាំងនេះ ហាក់ដូចជាមិនបានធ្វើឱ្យទីក្រុងប៉េកាំងអាក់ដំណើរការរបស់ខ្លួនឡើយ។ នៅសប្តាហ៍នេះផងដែរ រដ្ឋមន្រ្តីក្រសួងការបរទេសលោក អេនតូនី…
-
រដ្ឋបាលលោក Biden ចេញនូវបទបញ្ជាផ្អាកការបណ្តេញចេញពីផ្ទះជួល

សុខ ស្រីលុច កាលពីថ្ងៃអង្គារនេះ តុលារដ្ឋបាលលោក Biden បានចេញនូវការផ្អាកការបណ្តេញចេញថ្មីដែលមានសុពលភាពរហូតដល់ថ្ងៃទី ៣ ខែតុលា។ ការផ្អាកនេះដូចបទបញ្ជាមុនដែរដោយមានការផ្អាកការបណ្តេញចេញពីផ្ទះជួលរយៈពេលពីរខែ។ ការហាមឃាត់ថ្មីលើការបណ្តេញចេញនេះគឺអនុវត្តទៅលើតំបន់ខ្លះនៃសហរដ្ឋអាមេរិកដែលកំពុងជួបប្រទះ ការរីករាលដាលនៃមេរោគកូវីដ-១៩ ច្រើន។ បទបញ្ជាដែលនេះបានបង្កើតឡើងដោយការកើនឡើងនៃវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតាបានចែងថា បើគ្មានបទបញ្ជានេះទេ ការបណ្តេញចេញនៅក្នុងតំបន់ទំនងជាធ្វើឱ្យករណីកាន់តែធ្ងន់ធ្ងរឡើង ។ បម្រាមលើការបណ្តេញចេញនេះបានផុតកំណត់នៅថ្ងៃទី ៣១ កក្កដាអាចធ្វើអោយមានការប៉ះពាល់ដល់ជនជាតិអាមេរិកច្រើននាក់ដែលលទ្ធភាពដែលម្ចាស់ផ្ទះបណ្តេញចេញពីផ្ទះជួលមានច្រើនប្រសិនបើពួកគេមិនមានលទ្ធភាពបង់ថ្លៃឈ្នួលផ្ទះ។ https://www.npr.org/2021/08/03/1024345276/the-biden-administration-plans-a-new-eviction-moratorium-after-a-federal-ban-lap
-
មន្រ្តីប៉ូលីសមន្ទីរបញ្ចកោណស្លាប់ ខណៈជនដៃដល់ត្រូវគេបាញ់សម្លាប់នៅនឹងកន្លែង

សៅ សម្ភស្ស មន្រ្តីប៉ូលីសមន្ទីរបញ្ចកោណម្នាក់ បានស្លាប់ ក្រោយជនដៃដល់បានចាក់សម្លាប់ កាលពីថ្ងៃ អង្គារ ក្នុងអំឡុងពេលផ្ទុះអំពើហឹង្សានៅមជ្ឈមណ្ឌលឆ្លងកាត់មួយនៅខាងក្រៅអាគារ ខណៈជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់សម្លាប់ ហើយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ មន្ទីរបញ្ចកោណ ដែលជាទីស្នាក់ការកណ្តាលរបស់យោធាអាមេរិកត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន បន្ទាប់ពីបុរសម្នាក់ បានវាយប្រហារមន្រ្តីនៅលើវេទិការថយន្តក្រុងមួយ។ នេះបើតាមឱ្យដឹងពីលោក Woodrow Kusse ប្រធានទីភ្នាក់ងារការពារកងកម្លាំងមន្ទីរបញ្ចកោណ ដែលទទួលខុសត្រូវចំពោះសន្តិសុខនៅក្នុងកន្លែងនេះ។ ការស្លាប់របស់មន្រ្តី និងជនសង្ស័យ ត្រូវបានបញ្ជាក់ជាលើកដំបូង ដោយមន្រ្តីដែលមិនត្រូវបានអនុញ្ញាតឱ្យបញ្ចេញពីបញ្ហានេះ បានប្រាប់សារព័ត៌មាន Associated Press ក្នុងលក្ខខណ្ឌអនាមិក។ នាយកដ្ឋានប៉ូលីសខោនធី Fairfax ក៏បានសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់មន្រ្តីរូបនេះផងដែរ។ ក្រុមមន្រ្តី បាននិយាយថា ពួកគេជឿថាអ្នកឈរមើលពីរនាក់ទៀត បានរងរបួស។ ជនសង្ស័យ ត្រូវបានកំណត់អត្តសញ្ញាណ ដោយមន្រ្តីអនុវត្តច្បាប់ជាច្រើននាក់ថា ឈ្មោះ Austin William Lanz អាយុ ២៧ ឆ្នាំមកពីរដ្ឋ Georgia ។ យោងតាមមន្រ្តីអនុវត្តច្បាប់ពីររូប បាននិយាយថា មន្រ្តីរូបនេះបានឡោមព័ទ្ធជនសង្ស័យ ហើយជនសង្ស័យបានរត់មករកគាត់ ហើយបានចាក់គាត់នៅក។ បន្ទាប់មកមន្រ្តីម្នាក់ទៀត ក៏បានបាញ់សម្លាប់ជនសង្ស័យតែម្ដង។ ក្រុមអ្នកស៊ើបអង្កេតនៅតែព្យាយាមកំណត់ពីមូលហេតុនៃការវាយប្រហារនេះ…
-
ទឹកជំនន់នៅភូមិភាគកណ្ដាលរបស់ចិនបានសម្លាប់រហូតដល់ទៅ ៣០២នាក់

ហ៊ីម រដ្ឋា ចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់នៅខេត្ត Henan ស្ថិតនៅភាគកណ្ដាលរបស់ចិន បានកើនទៅដល់ ៣០២នាក់ហើយ ក្រោយពីភ្លៀងយ៉ាងខ្លាំងបានធ្លាក់នៅតំបន់នេះកាលពីថ្ងៃទី២០ ខែកក្កដាកន្លង។ នេះបើតាមការលើកឡើងរបស់អាជ្ញាធរខេត្តកាលពីថ្ងៃច័ន្ទកន្លងទៅ។ ទីក្រុងនានានៅក្នុងខេត្ត Henan បានរងការលិចលង់ និងរងការខូចខាត ខណៈទីរួមខេត្ត Henan គឺ ទីក្រុង Zhengzhou ដែលមានប្រជាជនសរុបចំនួន ១២លាននាក់ រងផលប៉ះពាល់ខ្លាំងជាងគេ។ ចំណោមអ្នកស្លាប់ទាំងអស់ អ្នកស្លាប់ចំនួន ២៩២នាក់មកពីទីក្រុងខាងលើ ដោយភាគច្រើនបាត់បង់ជីវិតដោយទឹកជំនន់ និងបាក់ដី ខ្លះទៀតស្លាប់ក្នុងពេលបាក់ផ្ទះ ហើយខ្លះទៀតលង់ទឹកនៅក្នុងជាន់ក្រោមដីនៃអគារ ឬ ផ្ទះ។ ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ក្រុមប្រឹក្សារដ្ឋចិនបានបង្កើតក្រុមការងារស៊ើបអង្កេត និងរង្វាយតម្លៃ លើផលប៉ះពាល់ និងចំនួនអ្នកស្លាប់ពីគ្រោះទឹកជំនន់។ ក្រុមការងារនេះក៏មានតួនាទីត្រួតពិនិត្យមើលថា មន្ត្រីៗធ្វើការធ្វេសប្រហែស ឬ យ៉ាងណាក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់នេះ៕ ប្រភព៖ Death toll from China floods jumps to 302, as Covid outbreak complicates recovery https://edition.cnn.com/2021/08/03/china/china-zhengzhou-flood-deaths-covid-intl-hnk/index.html
-
តើវ៉ារ្យ៉ង់ឌែលតា ធ្វើឱ្យមនុស្សក្មេងវ័យឈឺលឿនជាងមុនឬ?

សៅ សម្ភស្ស ការសិក្សាមួយបានធ្វើនៅក្នុងប្រទេសមួយចំនួនតូចបង្ហាញថា វ៉ារ្យ៉ង់ឌែលតានេះ អាចបណ្តាលឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរជាងនេះ ប៉ុន្តែមិនមានទិន្នន័យច្បាស់លាស់ ដែលបង្ហាញថា វ៉ារ្យ៉ង់ថ្មីនេះ អាចធ្វើឱ្យមនុស្សក្មេងវ័យឆ្លងលឿនជាងមុនឡើយ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន The New York Times។ ប៉ុន្តែ អ្នកជំនាញខ្លះជឿថា ការផ្លាស់ប្តូរប្រជាសាស្ត្ររបស់អ្នកជំងឺពីមនុស្សចាស់មកក្រុមអាយុក្មេងនេះ អាច បណ្ដាលមកពីអត្រានៃការចាក់វ៉ាក់សាំងនៅមានកម្រិតទាប។ គ្រូពេទ្យជាច្រើន ដែលទទួលព្យាបាលអ្នកជំងឺស្ទើរតែទាំងអស់សុទ្ធតែអ្នកមិនទាន់ចាក់វ៉ាក់សាំង ហើយអ្នកជំងឺភាគច្រើនសុទ្ធតែជាក្មេងដែលមានវ័យពី ២០ ទៅ ៣០ ឆ្នាំ ខណៈវ៉ារ៉្យង់ឌែលតា មានចំនួនស្មើនឹង ៨០ ភាគរយនៃចំនួនឆ្លងសរុបនៅសហរដ្ឋអាមេរិក។ វេជ្ជបណ្ឌិត Adam Ratner សាស្ត្រាចារ្យរងផ្នែករោគកុមារ និងមីក្រូជីវសាស្ត្រនៅសាលាវេជ្ជសាស្ត្រហ្គ្រូសម៉ាននៃសាកលវិទ្យាល័យញូវយ៉ក បាននិយាយថា៖ «ខ្ញុំមិនគិតថា គ្មានភស្តុតាងល្អណាមួយ ដែលបញ្ជាក់ថាវ៉ារ៉្យង់ឌែលតា បានបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ឬ យ៉ាងណា។ ប៉ុន្តែ នេះអាចជា បណ្ដាលមកពីការបើកឱ្យដំណើរការ និងបន្ថូរបន្ថយការរឹតបន្តឹងការពាក់ម៉ាស់ ដែលជាវិធានខុសពីពេល ១ ឆ្នាំ ឬ ១៥ ១៦ ខែមុន»។ ឯកសារចេញពី មជ្ឈមណ្ឌលត្រួតពិនិត្យ…
-
ជប៉ុន នឹងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល ដើម្បីទប់ទល់នឹងយោធាចិន

មឹង ច័ន្ទសុម៉ានីតា មន្រ្តីមកពី ក្រសួងការពារជាតិកំពូល របស់ប្រទេសជប៉ុន បានបញ្ជាក់ពីផែនការដាក់ពង្រាយកម្លាំងការពារមីស៊ីលពី“ ៥០០ ទៅ ៦០០” បន្ថែមទៀត នៅលើកោះមួយនៅភាគខាងលិចប៉ាស៊ីហ្វិកដើម្បី បង្កើនសមត្ថភាពទប់ទល់នឹងយុទ្ធសាស្ត្រ តំបន់របស់ចិន។ លោក Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិ ជប៉ុន បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលសង្ឃឹមថានឹងដាក់ពង្រាយអង្គភាពប្រឆាំងយន្តហោះនិងនាវា ទៅកាន់ តំបន់ Ishigaki ផ្នែកមួយនៃខេត្ត Okinawa ។ ហើយតំបន់ដដែលនេះក៏ស្ថិតនៅចុងកោះ Nansei ដែលមានចំងាយតែ ១៨៥ ម៉ាយពី តៃវ៉ាន់ប៉ុណ្ណោះ ។ កាលពីដើម ខែមេសានេះ លោក Kishi បានទៅសួរសុខទុក្ខកងទ័ពជប៉ុន នៅលើតំបន់Yonaguni ហើយលោកថា គាត់ស្ទើរតែអាចមើលឃើញឆ្នេរសមុទ្រ តៃវ៉ាន់ដែលមានចម្ងាយតិចជាង១០០ម៉ែត្រ ឃើញទៅហើយ។ លោក Kishi ក៏បាននិយាយបន្ត ថាការកំណត់ពេលវេលាសម្រាប់ការដាក់ពង្រាយនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ប៉ុន្តែក្រសួងការពារជាតិជប៉ុន បានរាយការណ៍ថាមានបំណងបញ្ចប់នៅចុងឆ្នាំ ២០២២ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន មួយ។ នៅថ្ងៃទី…
-
មន្រ្តីប៉ូលីសមន្ទីរបញ្ចកោណស្លាប់ ខណៈជនដៃដល់ត្រូវគេបាញ់សម្លាប់នៅនឹងកន្លែង

មន្រ្តីប៉ូលីសមន្ទីរបញ្ចកោណម្នាក់ បានស្លាប់ ក្រោយជនដៃដល់បានចាក់សម្លាប់ កាលពីថ្ងៃ អង្គារ ក្នុងអំឡុងពេលផ្ទុះអំពើហឹង្សានៅមជ្ឈមណ្ឌលឆ្លងកាត់មួយនៅខាងក្រៅអាគារ ខណៈជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់សម្លាប់ ហើយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ មន្ទីរបញ្ចកោណ ដែលជាទីស្នាក់ការកណ្តាលរបស់យោធាអាមេរិកត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន បន្ទាប់ពីបុរសម្នាក់ បានវាយប្រហារមន្រ្តីនៅលើវេទិការថយន្តក្រុងមួយ។ នេះបើតាមឱ្យដឹងពីលោក Woodrow Kusse ប្រធានទីភ្នាក់ងារការពារកងកម្លាំងមន្ទីរបញ្ចកោណ ដែលទទួលខុសត្រូវចំពោះសន្តិសុខនៅក្នុងកន្លែងនេះ។ ការស្លាប់របស់មន្រ្តី និងជនសង្ស័យ ត្រូវបានបញ្ជាក់ជាលើកដំបូង ដោយមន្រ្តីដែលមិនត្រូវបានអនុញ្ញាតឱ្យបញ្ចេញពីបញ្ហានេះ បានប្រាប់សារព័ត៌មាន Associated Press ក្នុងលក្ខខណ្ឌអនាមិក។ នាយកដ្ឋានប៉ូលីសខោនធី Fairfax ក៏បានសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់មន្រ្តីរូបនេះផងដែរ។ ក្រុមមន្រ្តី បាននិយាយថា ពួកគេជឿថាអ្នកឈរមើលពីរនាក់ទៀត បានរងរបួស។ ជនសង្ស័យ ត្រូវបានកំណត់អត្តសញ្ញាណ ដោយមន្រ្តីអនុវត្តច្បាប់ជាច្រើននាក់ថា ឈ្មោះ Austin William Lanz អាយុ ២៧ ឆ្នាំមកពីរដ្ឋ Georgia ។ យោងតាមមន្រ្តីអនុវត្តច្បាប់ពីររូប បាននិយាយថា មន្រ្តីរូបនេះបានឡោមព័ទ្ធជនសង្ស័យ ហើយជនសង្ស័យបានរត់មករកគាត់ ហើយបានចាក់គាត់នៅក។ បន្ទាប់មកមន្រ្តីម្នាក់ទៀត ក៏បានបាញ់សម្លាប់ជនសង្ស័យតែម្ដង។ ក្រុមអ្នកស៊ើបអង្កេតនៅតែព្យាយាមកំណត់ពីមូលហេតុនៃការវាយប្រហារនេះ និងកំពុងស្វែងយល់ពីប្រវត្តិរបស់ជនសង្ស័យ រួមទាំងប្រវត្តិជំងឺផ្លូវចិត្ត…
-
គម្រោងអង្គការ WHO ប្រឈមនឹងការរាំងស្ទះសាច់ប្រាក់ ខណៈពិភពលោកកំពុងខ្វះវ៉ាក់សាំង និងអុកស៊ីសែន

អង្គការសុខភាពពិភពលោក (WHO) កំពុងស្វែងរកមូលនិធិចំនួន ១១,៥ ពាន់លានដុល្លារជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩។ នេះបើយោងតាម សេចក្តីព្រាងរបាយការណ៍មួយ ដែលសារព័ត៌មានរ៉យទ័រ ទទួលបាន រំពឹងថានឹងចេញនៅសប្តាហ៍នេះ ។ សាច់ប្រាក់មួយភាគធំ ដែលត្រូវបានស្នើសុំពីដៃគូរបស់អង្គការសុខភាពពិភពលោក គឺត្រូវការ ដើម្បីទិញតេស្ត អុកស៊ីសែននិងម៉ាសនៅក្នុងប្រទេសក្រីក្រ ។ មួយភាគបួននៃចំនួនសាច់ប្រាក់សរុបនេះ នឹងត្រូវទិញវ៉ាក់សាំងរាប់រយលានដូស សម្រាប់ទៅកន្លែងផ្សេងៗ។ ឯកសារនេះអាចនឹងមានការផ្លាស់ប្ដូរបន្តិចបន្តួចនៅពេលក្រោយ។ ជាលទ្ធផល សេចក្ដីសម្រេចក្នុងឯកសារបាន សម្រេចកាត់បន្ថយកញ្ចប់ទឹកប្រាក់ជិត ៥ ពាន់លានដុល្លារនៃការស្នើសុំថវិការបស់ខ្លួន។ ប៉ុន្តែ អង្គភាពដដែលនេះនៅតែត្រូវការថវិការប្រមាណ ១៦,៨ ពាន់លានដុល្លារ ស្ទើរតែដូចអ្វី ដែលបានលើកឡើង ហើយមកទល់ពេលនេះ អង្គភាពនេះកំពុងត្រូវការទឹកប្រាក់ ៧,៧ ពាន់លានដុល្លារជាបន្ទាន់។ ឯកសារនេះ បានលើកឡើងថា៖ « ទឹកប្រាក់ទាំងនេះ គឺត្រូវការ ដើម្បីចាំបាច់សម្រាប់ទិញវ៉ាក់សាំង នៅប៉ុន្មានខែខាងមុខនេះ បើមិនដូច្នោះទេកម្រិតការចែកចាយវ៉ាក់សាំងនឹងគ្រប់គ្រាន់ឡើយ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក កាលពីសប្តាហ៍មុន បាននិយាយថា ទឹកប្រាក់ប្រមាណ ៧,៧ ពាន់លានដុល្លារ…