-
ជប៉ុន នឹងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល ដើម្បីទប់ទល់នឹងយោធាចិន

មន្រ្តីមកពី ក្រសួងការពារជាតិកំពូល របស់ប្រទេសជប៉ុន បានបញ្ជាក់ពីផែនការដាក់ពង្រាយកម្លាំងការពារមីស៊ីលពី“ ៥០០ ទៅ ៦០០” បន្ថែមទៀត នៅលើកោះមួយនៅភាគខាងលិចប៉ាស៊ីហ្វិកដើម្បី បង្កើនសមត្ថភាពទប់ទល់នឹងយុទ្ធសាស្ត្រ តំបន់របស់ចិន។ លោក Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិ ជប៉ុន បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលសង្ឃឹមថានឹងដាក់ពង្រាយអង្គភាពប្រឆាំងយន្តហោះនិងនាវា ទៅកាន់ តំបន់ Ishigaki ផ្នែកមួយនៃខេត្ត Okinawa ។ ហើយតំបន់ដដែលនេះក៏ស្ថិតនៅចុងកោះ Nansei ដែលមានចំងាយតែ ១៨៥ ម៉ាយពី តៃវ៉ាន់ប៉ុណ្ណោះ ។ កាលពីដើម ខែមេសានេះ លោក Kishi បានទៅសួរសុខទុក្ខកងទ័ពជប៉ុន នៅលើតំបន់Yonaguni ហើយលោកថា គាត់ស្ទើរតែអាចមើលឃើញឆ្នេរសមុទ្រ តៃវ៉ាន់ដែលមានចម្ងាយតិចជាង១០០ម៉ែត្រ ឃើញទៅហើយ។ លោក Kishi ក៏បាននិយាយបន្ត ថាការកំណត់ពេលវេលាសម្រាប់ការដាក់ពង្រាយនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ប៉ុន្តែក្រសួងការពារជាតិជប៉ុន បានរាយការណ៍ថាមានបំណងបញ្ចប់នៅចុងឆ្នាំ ២០២២ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន មួយ។ នៅថ្ងៃទី ១៣ ខែកក្កដា…
-
គីម ជុងអ៊ុន ត្រូវប្រទះឃើញថាមានរបួសក្បាល អំឡុងពេលចូលរួមក្នុងពិធីនៅកូរ៉េខាងជើង

លោក គីម ជុងអ៊ុនមេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងត្រូវបានគេប្រទះឃើញថាមានរបួសតូចមួយ នៅផ្នែកខាងស្ដាំខាងក្រោមក្បាលរបស់លោក អំឡុងពេលដែលលោកចូលរួមនៅក្នុងពិធីមួយចំនួននៅចុងខែកក្កដាកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានតាមដានអំពីការវិវត្តនៅកូរ៉េខាងជើង NK News ដែលផ្អែកតាមរូបភាពមកពីទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ ប្រភពខាងលើបានឱ្យដឹងថា អំឡុងថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា នៅពេលដែលលោកចូលរួមក្នុងកម្មវិធីពាក់ព័ន្ធនឹងយោធាកូរ៉េ ក្បាលរបស់លោកត្រូវបានគេឃើញថា មានបិទបង់បិទដំបៅមួយនៅផ្នែកខាងក្រោយក្បាល។ លុះអំឡុងថ្ងៃទី២៧ ដល់ថ្ងៃទី២៩ បង់នោះត្រូវបានដកចេញ ហើយគេសង្កេតឃើញថា កន្លែងបិទបង់នោះមានសភាពពណ៌បៃតង ដែលគេមិនដឹងថាមានមូលហេតុពីអ្វីនោះទេ។ ខណៈគេឃើញមានភិនភាគស្រដៀងនឹងស្នាមរបួស សារព័ត៌មាន Washington Post បានចុះផ្សាយថា អ្នកតាមដានមួយចំនួនដាក់ការសង្ស័យចំពោះសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ។ នេះមិនមែនជាលើកទីមួយទេ ដែលគេសង្ស័យថាលោកមានបញ្ហាសុខភាព ដោយកាលពីឆ្នាំ២០២០កន្លងទៅ លោកបានអវត្តមានពី «ទិវាព្រះអាទិត្យ» ដែលជាថ្ងៃខួបកំណើតរបស់ជីតារបស់លោកគឺ លោក គីម អ៊ីលស៊ុង ហើយបង្កឡើងជាពាក្យចចាមអារ៉ាមមួយចំនួនថា លោកមានបញ្ហាមិនស្រួលខ្លួននៅពេលនោះ៕
-
គណបក្សចំបងរបស់ទុយនីស៊ី ធ្លាក់ក្នុងភាពមិនប្រកដប្រជាកាន់តែជ្រៅ ក្រោយសភាត្រូវបានផ្អាកដំនើរការ

ទុសនីស៖ គណបក្ស Ennahdha ជាគណបក្សធំជាងគេបំផុតនៅក្នុងសភារបស់ទុយនីស៊ី កំពុងប្រឈមមុខនឹងវិបត្តិធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីលោកប្រធានាធិបតី Kais Saied បានប្រកាសបណ្តេញនាយករដ្ឋមន្រ្តីចេញពីដំណែង និងផ្អាកដំនើរការសភា កាលពីចុងខែកក្កដានេះ។ ប្រធានសភា និងមេដឹកនាំនៃបក្សនេះ លោក Rached Ghannouchi បានហៅការសម្រេចចិត្តរបស់លោក Saied ថាជាការធ្វើរដ្ឋប្រហារ និងមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ទោះបីលោកប្រធានាធីបតីរូបនេះអះអាងថា ទង្វើរបស់លោកគឺស្របតាមរដ្ឋធម្មនុញ្ញត្រង់មាត្រា ៨០ ដែលអនុញ្ញាតឱ្យលោកអាចទទួលយកអំណាចប្រតិបត្តិក្នុងពេលមានវិបត្តិជាតិ។ លោក Saied បាននិយាយថា សភានឹងត្រូវផ្អាកដំនើរការតែចំនួន ៣០ថ្ងៃប៉ុណ្ណោះ ហើយអះអាងថាលោកនឹងមិនធ្វើជាជនផ្តាច់ការឡើយ។ ប៉ុន្តែបន្ទាប់ពីប្រធានាធីបតីរូបនេះដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ អ្នកនយោបាយមកពីគណបក្សផ្សេងៗរួមទាំងសមាជិកបក្ស Ennahdha ជាច្រើននាក់ ត្រូវបានចាប់ខ្លួនប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោក Ghannouchi និងគណបក្សរបស់លោក ប្រឈមមុខនឹងវិបត្តិធំបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៨៩ នៅពេលដែលអតីតប្រធានាធិបតីជើងខ្លាំងលោក Zine Abbedine ben Ali បានផ្អាកប្រតិបត្តិការបក្ស Ennahdha ធ្វើឱ្យសមាជិកជាច្រើននៃបក្សនេះរត់គេចខ្លួន ខ្លះជាប់គុក និងអ្នកខ្លះទៀតរងទារុណកម្ម។ ជាថ្មីម្តងទៀត អនាគតគណបក្សកំពុងស្ថិតក្នុងភាពមិនប្រកដប្រជា។ គណបក្ស Ennahdha ត្រូវបានបង្កើតឡើងក្នុងឆ្នាំ…
-
អាល្លឺម៉ង់នឹងចាក់វ៉ាក់សាំងដូសទី៣ប្រឆាំងនឹងជំងឺកូវីដ១៩ជូនដល់ប្រជាជនខ្លួននៅខែក្រោយ (មានវីដេអូ)

អាល្លឺម៉ង់៖ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់នឹងផ្តល់នូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បន្ថែម ដោយប្រជាជនខ្លួនភាគច្រើននឹងត្រូវទទួលបាននូវការចាក់វ៉ាក់សាំងដូសទី៣ ដែលចាប់ផ្តើមនៅខែក្រោយនេះ ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ។មន្រី្តសុខាភិបាលអាល្លឺម៉ង់បានប្រកាសពីការសម្រេចចិត្តខាងលើ នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងការបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ដល់ក្រុមមនុស្សមានវ័យចំណាស់ ហើយនឹងក្រុមមនុស្សដែលត្រូវការការមើលថែទាំពីគិលានុបដ្ឋាយិកា ដែលបានចាក់វ៉ាក់សាំងរួចហើយ ។ យុទ្ធនាការនេះ នឹងជ្រើសរើសយកវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក ហ្វាយហ្សឺ (Pfizer) និង ដៃគូរអាល្លឺម៉ង់របស់ខ្លួន គឺ បាយអូអិនធិច (BioNTech) ព្រមទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក ម៉ូឌែណា (Moderna) ផងដែរ ។ បើតាមមន្រី្តសុខាភិបាលអាល្លឺម៉ង់ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីការពារប្រជាជននៅមណ្ឌលថែទាំ ដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរករោគសញ្ញាធ្ងន់ធ្ងរ ។គួរកត់សម្គាល់ អាល្លឺម៉ង់បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩កាលពីចុងខែធ្នូ ទៅដល់មនុស្សប្រមាណ៤៣លាននាក់ ឬស្មើនឹង៥២ភាគរយនៃប្រជាជនសរុបរបស់ប្រទេសអាល្លឺម៉ង់ ដែលបានចាក់វ៉ាក់សាំងពេញលេញ (ពីរដូស) ៕ ប្រភព៖ NHK
-
សហភាពអឺរ៉ុបនាំមុខសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជូនដល់ប្រជាជនខ្លួន (មានវីដេអូ)

បារាំង៖ ពាក់កណ្តាលនៃចំនួនប្រជាជនសរុបក្នុងសហភាពអឺរ៉ុប បានទទួលការចាក់វ៉ាក់សាំងពេញប្រឆាំងនឹងជំងឺកូវីដ១៩ ប្រការនេះធ្វើអោយសហភាពអឺរ៉ុបនាំមុខសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន នេះបើតាមទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារម្សិលមិញ ។ មនុស្សជិត២២៤លាននាក់ហើយ នៅក្នុងរដ្ឋជាសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប បានចាក់វ៉ាក់សាំងគ្រប់ដូស ។សម្រាប់សហរដ្ឋអាមេរិក គឺ៥០.២ភាគរយនៃប្រជាជនសរុប៣៣២លាននាក់ ដែលទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស ។ កម្រិតនៃការចាក់វ៉ាក់សាំងកំពុងតែថយចុះសន្ទុះទៅវិញ ជាពិសេសនៅតាមរដ្ឋអភិរក្សនិយមក្នុងតំបន់ភាគខាងត្បូង និងតំបន់កណ្តាលភាគខាងលិច ។ ដោយឡែកចំនួនអ្នកចាក់មិនទាន់បានគ្រប់ដូស ក៏សហរដ្ឋអាមេរិកចាញ់សហភាពអឺរ៉ុបដែរ គឺ សហភាពអឺរ៉ុបសម្រេចបាន៥៩.៣ភាគរយ ស្របពេលដែលសហរដ្ឋអាមេរិកសម្រេចបាន៥៨.៣ភាគរយ ៕ ប្រភព៖ Reuters
-
ក្រុមហ៊ុនប៊ូអ៊ីងនឹងព្យាយាមហោះហើរសាកល្បងម្តងទៀតក្នុងគោលបំណងដើម្បី ប្រជែងនឹងក្រុមហ៊ុន SpaceX

បន្ទាប់ពីមានការពន្យាពេលជាច្រើនលើក ពេលនេះក្រុមហ៊ុនប៊ូអ៊ីង គ្រោងនឹងបាញ់បង្ហោះយានអវកាសឈ្មោះ Starliner ដែលត្រូវបានគេរំពឹងទុក ជាយូរមកហើយដែលត្រូវបានផលិតឡើងដើម្បីដឹកអ្នកអវកាសយានិករបស់អង្គការណាសាលើការហោះហើរសាកល្បង មិនបានបើកទៅកាន់ស្ថានីយអវកាសអន្តរជាតិដែលជាការប៉ុនប៉ងលើកដំបូង របស់ក្រុមហ៊ុនកាលពី ១៨ ខែមុន។ នៅថ្ងៃពុធនេះ វាក្លាយជាពេលវេលាសម្រាប់ធ្វើការសម្រេចចិត្ត របស់ក្រុមហ៊ុនប៊ូអ៊ីងនិង ណាសា។ ក្រុមហ៊ុនយក្សអវកាសក៏កំពុងពិចារណា ចូលរួមជាមួយក្រុមហ៊ុន SpaceX ក្នុងការដឹកមនុស្សទៅស្ថានីយអវកាស។ យាន្តអវកាស The Starliner គ្រោងនឹងបាញ់បង្ហោះពីរដ្ឋផ្លរីដា នៅរសៀលថ្ងៃសុក្រខាងមុខនេះ ហើយចូលចតជាមួយ ISS នៅថ្ងៃសៅរ៍នេះ។ ប៉ុន្តែនៅពេលដែលមានយាន្តពិសោធន៍ថ្មីមួយ មកពីប្រទេសរុស្ស៊ីឈ្មោះ Nauka បានចូលចតនៅស្ថានីយ៍អវកាស នៅព្រឹកថ្ងៃព្រហស្បតិ៍ សប្តាហ៏មុនហើយឧបករណ៍រុញយាន្ត Nauka បានចាប់ផ្តើមឆាបឆេះដោយមិននឹកស្មានដល់។ ទោះបីជាអង្គការណាសា បានបញ្ជាក់ថា គ្មាននរណាម្នាក់ស្ថិតក្នុងគ្រោះថ្នាក់ហើយគេបានគ្រប់គ្រងស្ថានការណ៏បានដូចដើមវិញហើយ ក៏ការហោះហៅរបស់ Starliner ត្រូវបានពន្យារពេលដើម្បីអនុញ្ញាតឱ្យការត្រួតពិនិត្យ ដើម្បីធានាថាស្ថានីយ៍អាច ត្រៀមខ្លួន សម្រាប់ការមកដល់របស់យាន្ត Starliner។ ការបាញ់សាកល្បងយាន្ត Starliner របស់ប៊ូអ៊ីងគឺស្ថិតក្នុងចំណោមបេសកកម្មសំខាន់បំផុតប្រចាំឆ្នាំរបស់ក្រុមហ៊ុនប៊ូអ៊ីងនិង អង្គការណាសា។ ជោគជ័យនៃ បេសកកម្មនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ ក្រុមហ៊ុនប៊ូអ៊ីងដែលបានធ្វើការតាំងពីដើមឆ្នាំ ២០១០ ដើម្បីអភិវឌ្ឈ វិស័យយានអវកាសដែលមានសមត្ថភាព…
-
កូរ៉េខាងត្បូង៖ប្រុងប្រយ័តខ្ពស់ បន្ទាប់ពីរកឃើញការឆ្លងវីរុសកូរ៉ណាបម្លែងថ្មីដែលតាបូក

កាលពីថ្ងៃអង្គារនេះ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) បានធ្វើការប្រកាសអំពីការរកឃើញពីរករណីដំបូងនៃការឆ្លងវីរុសកូរ៉ូណាបម្លែងដែលតាបូក (Delta Plus) ខណៈពេលដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងរលកឆ្លងទី៤។ វីរុសបម្លែងដែលតាបូក (Delta Plus) ស្ថិតក្នុងគ្រួសារវីរុសដែលតា ត្រូវបានរកឃើញជាលើកដំបូងនៅប្រទេសឥណ្ឌា។ ដែលតាបូក (Delta Plus) ខុសពីដែលតាធម្មតាត្រង់ការប្រែប្រួលបន្លាប្រូតេអ៊ីននៅលើសំបកវីរុស តាមរយៈបម្លែងហ្សែន K417N ដែលនេះគឺជាលក្ខណៈប្រែប្រួលដូចវីរុសបម្លែងបេតារបស់អាហ្វ្រិកខាងត្បូង។ អ្នកវិទ្យាសាស្ត្រគិតថាដែលតាបូក (Delta Plus) គឺអាចងាយចម្លងជាវីរុសមុនៗ ហើយអាចកាត់បន្ថយប្រសិទ្ធភាពរបស់វ៉ាក់សាំងនានា ប៉ុន្តែការសិក្សានៅជុំវិញពិភពលោកមិនបានធ្វើការសន្និដ្ឋាននៅឡើយ។ មកដល់ពេលនេះករណីដែលតាបូក (Delta Plus) នៅមានចំនួនតូចនៅឡើយ ក្នុងប្រទេសដែលបានឆ្លងដូចជាឥណ្ឌា ចក្រភពអង់គ្លេស និងព័រទុយហ្គាល់។ ក្នុងសន្និសីទកាសែតមួយ ភ្នាក់ងារ KDCA បាននិយាយថា៖ «ករណីទី១ត្រូវបានរកឃើញក្នុងបុរសអាយុជាង ៤០ ឆ្នាំមួយរូប ដែលមិនមានកំណត់ត្រាបានធ្វើដំណើរនៅពេលថ្មីៗនេះ»។ ការធ្វើតេស្តលើមនុស្សប្រហែល ២៨០ នាក់ដែលមានទំនាក់ទំនងជាមួយបុរសនោះបានរកឃើញថាមានតែកូនប្រុសរបស់គាត់ប៉ុណ្ណោះដែលមានលទ្ធផលវិជ្ជមាន ប៉ុន្តែគេមិនទាន់កំណត់បានថាជាករណីឆ្លងដែលតាបូកដែរ ឬទេ។ ករណីទី ២ ត្រូវបានរកឃើញនៅក្នុងអ្នកដំណើរម្នាក់ត្រឡប់មកពីសហរដ្ឋអាមេរិក ដែលបុគ្គលរូបនេះបានទទួលវ៉ាក់សាំង AstraZeneca គ្រប់ពីរដូសមុនការធ្វើដំណើរ។ កាលសប្ដាហ៍មុន KDCA បានធ្វើការវិភាគសំណាករបស់អ្នកជំងឺចំនួន…
-
លោក ចូ បៃដិន រិះគន់យ៉ាងខ្លាំងលើអភិបាលរដ្ឋរបស់គណបក្សសាធារណៈរដ្ឋ ដែលប្រឆាំងនឹងគោលការណ៍វ៉ាក់សាំង (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអំពាវនាវអោយអភិបាលរដ្ឋរបស់គណបក្សសាធារណៈចេញអោយឆ្ងាយពីគោលការណ៍វ៉ាក់សាំង ដែលមានគោលបំណងទប់ស្កាត់ការឆ្លង និងវីរុសបំប្លែងខ្លួនដ៏គ្រោះថ្នាក់ ។ ថ្លែងចេញពីសេតវិមាន លោក បៃដិន បានរិះគន់យ៉ាងខ្លាំងលើអភិបាលរដ្ឋហ្លរីដាលោក រុន ដឺសាន់ទីស (Ron DeSantis) អភិបាលរដ្ឋតិចសាស លោក ក្រេក អាបុត (Greg Abbott) និងមន្ត្រីជាច្រើនទៀតដែលបានរារាំងដល់វិធានការណ៍ពាក់ម៉ាស់ឡើងវិញ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាល នៃវីរុសបម្លែងថ្មី Delta ។ លោក បៃដិន បានសង្កត់ធ្ងន់ថា បើអ្នកមិនបានជួយទេ… ហោចណាស់ក៏នៅអោយឆ្ងាយពីប្រជាជនដែលព្យាយាមធ្វើរឿងត្រឹមត្រូវ ។ ទន្ទឹមនេះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហាញគាំទ្រដល់ការផ្លាស់ប្តូររបស់ទីក្រុងញូវយ៉ក ដែលតម្រូវអោយអ្នកចាក់វ៉ាក់សាំងរួចហើយ អាចចេញក្រៅជួបជុំគ្នាទទួលទានអាហារពេលល្ងាច ឬកន្លែងហាត់ប្រាណ និងតម្រូវអោយអ្នកចាក់វ៉ាក់សាំងវិលត្រឡប់ទៅធ្វើការវិញ ។ លោក បៃដិន បន្ថែមទៀតថា តំបន់ និងអាជីវកម្មជាច្រើនគួរអនុវត្តតាម… គោលការណ៍បែបនេះ ត្រូវបានរារាំងយ៉ាងហោចណាស់រដ្ឋចំនួន៧ ដែលដឹកនាំដោយអភិបាលរបស់បក្សសាធារណៈរដ្ឋ ៕ ប្រភព៖ CNA
-
កីឡាកររត់ប្រណាំងបេឡារូសទទួលទិដ្ឋាការមនុស្សធម៌ប៉ូឡូញ បន្ទាប់ពីបដិសេធមាតុភូមិនិវត្តន៍ដោយ «បង្ខំ»

កីឡាកររត់ប្រណាំងតំណាងបេឡារូសមួយរូប បានទទួលទិដ្ឋាការមនុស្សធម៌ពីប្រទេសប៉ូឡូញ បន្ទាប់ពីរូបនាងបានក្លាយជាប្រធានបទមួយពាក់ព័ន្ធនឹងរឿងអាស្រូវនយោបាយមួយនៅកីឡាអូឡាំពិកក្រុងតូក្យូ។ លោកស្រី Kristina Timanovskaya ជាកីឡាកររត់ប្រណាំងអាយុ ២៤ ឆ្នាំមានជំនាញក្នុងការប្រណាំង ២០០ ម៉ែត្រ ត្រូវបានគណៈប្រតិភូបេឡារូសនៅកីឡាអូឡាំពិកក្រុងតូក្យូបញ្ជាឱ្យត្រឡប់ប្រទេសវិញមុនពេលកំណត់ បន្ទាប់ពីនាងបានធ្វើការរិះគន់ដោយបង្ហោះវីដេអូ នៅលើបណ្ដាញសង្គម Instagram ថាគ្រូបង្វឹកបានចុះឈ្មោះនាងសម្រាប់ព្រឹត្តិការណ៍រត់បណ្ដាក់ចម្ងាយ ៤០០ ម៉ែត្រ ដែលនាងមិនដែលបានហ្វឹកហាត់នោះទេ។ កាលពីថ្ងៃអាទិត្យលោកស្រី Timanovskaya បាននិយាយថាក្រុមកីឡាករបេឡារូសបានដឹកនាងដោយបង្ខំទៅអាកាសយានដ្ឋានក្រុងតូក្យូ ប៉ុន្តែពេលទៅដល់នាងបានបដិសេធឡើងជើងហោះហើរត្រឡប់ទៅបេឡារូសវិញ ហើយបានសុំជំនួយពីប៉ូលិសជប៉ុននៅទីនោះ។ នាងក៏បានសូមការអន្តរាគមន៍ពីគណៈកម្មការអូឡាំពិកអន្តរជាតិ។ ក្នុងការសម្ភាសន៍ជាមួយសារព័ត៌មាន AP នាងបាននិយាយថាគណៈប្រតិភូបេឡារូសបានបញ្ជាក់យ៉ាងច្បាស់ថានាងនឹងរងការដាក់ទណ្ឌកម្មពេលដែលនាងត្រឡប់ដល់ប្រទេសវិញ។ នាងក៏បានលើកឡើងថាពួកគេបានបញ្ជាក់ប្រាប់នាងថាការសម្រេចនេះគឺមិនធ្វើដោយពួកគេទេ គឺធ្វើដោយមន្ត្រីថ្នាក់លើនៅប្រទេសបេឡារូស។ ក្រោយពីបានចំណាយពេលមួយយប់ក្រោមការការពាររបស់អាជ្ញាធរជប៉ុន នាងបានធ្វើដំណើរទៅស្ថានទូតប្រទេសប៉ូឡូញប្រចាំក្រុងតូក្យូកាលពីថ្ងៃចន្ទ ដើម្បីទទួលទិដ្ឋាការមនុស្សធម៌។ កាលពីថ្ងៃពុធ Timanovskaya បានឡើងជើងហោះហើរចេញពីក្រុងតូក្យូ ទៅកាន់ក្រុងវីយ៉ែនណា ប៉ុន្តែគេមិនដឹងថានាងនឹងមានចំណតចុងក្រោយនៅទីណាទេ។ លោកស្រី Timanovskaya បាននិយាយថានាងមិនបានស្មានដឹងថាអាចមានការកើនឡើងយ៉ាងឆាប់រហ័សបែបនេះ ពីជម្លោះកីឡាបែបនេះឈានដល់ឧបទ្ទវហេតុការទូតដ៏ធំមួយ ដែលបានជំរុញនាងឆ្ពោះទៅរកជីវិតនៅប្រទេសថ្មី។ លោកស្រី Timanovskaya បានក្លាយជាអ្នកប្រឆាំងរដ្ឋាភិបាលមួយរូប ដែលគេមិនបានរំពឹងទុកថានឹងមាន។ នាងបាននិយាយថា៖ «ខ្ញុំនឹងមិននិយាយថានយោបាយចូលមកក្នុងជីវិតខ្ញុំទេ ព្រោះជាទូទៅគ្មាននយោបាយទេ»។ នាងបានបន្តទៀតថា៖«ខ្ញុំគ្រាន់តែសម្តែងការមិនពេញចិត្តចំពោះគ្រូបង្វឹក ដែលសម្រេចចិត្តដាក់ខ្ញុំក្នុងការប្រកួតបណ្ដាក់ ដោយមិនប្រាប់ខ្ញុំអំពីរឿងនេះដោយមិនសួរខ្ញុំថាតើខ្ញុំត្រៀមខ្លួនរត់ហើយឬនៅ។» នៅពេលការបាតុកម្មផ្ទុះឡើងកាលពីឆ្នាំមុន បន្ទាប់ប្រធានាធិបតី…
-
ការរាយការណ៍អំពីការរឹបអូសនាវាដឹកប្រេងនៅឈូងសមុទ្រអូម៉ង់ បង្កការព្រួយបារម្ភ

ការព្រួយបារម្ភនៅក្នុងទីផ្សារប្រេងកំពុងកើនឡើង បន្ទាប់ពីមានការរាយការណ៍ជាច្រើនកាលពីថ្ងៃអង្គារនេះថា កងកម្លាំងប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់បានធ្វើការរឹបអូសនាវាដឹកប្រេងមួយគ្រឿងនៅឈូងសមុទ្រអូម៉ង់ ខណៈពេលដែលគេមិនដឹងច្បាស់អំពីស្ថានភាពនៃនាវាដទៃទៀតជាច្រើនទៀតនៅតំបន់នេះ។ ដោយផ្អែកលើប្រភពពីភាគីទីបី ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្រចក្រភពអង់គ្លេស (UKMTP) របស់កងទ័ពជើងទឹកអង់គ្លេស បានធ្វើការរាយការណ៍អំពីការរឹបអូសនេះ ហើយបានណែនាំឱ្យនាវានានាអនុវត្តការប្រុងប្រយ័តខ្ពស់បំផុតនៅតំបន់កើតហេតុ ដែលមានទីតាំងប្រហែល ៦០ ម៉ាយពីខាងកើតនៃឆ្នេរសមុទ្រអេមីរ៉ាត់អារ៉ាប់រួម។ ក្រសួងការបរទេសអាមេរិក បាននិយាយថាខ្លួនមានការព្រួយបារម្ភ ហើយកំពុងតែធ្វើការពិនិត្យទៅលើការរាយការណ៍ទាំងនេះ ប៉ុន្តែមិនអាចធ្វើការសម្រេចភ្លាមៗនៅពេលនេះ បានទេ។ អ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេសមួយរូបបាននិយាយថាក្រសួងកំពុងធ្វើ «ការស៊ើបអង្កេតជាបន្ទាន់» ទៅលើឧបទ្ទវហេតុនេះ។ អ្នកនាំពាក្យមួយរូបនៃកងយោធាអ៊ីរ៉ង់ បានបដិសេធរបាយការណ៍ទាំងនេះថាជា«សង្គ្រាមផ្លូវចិត្តមួយប្រភេទ និងជាដំណាក់កាលនៃការផ្សងព្រេងថ្មី»។ ប្រភពមិនបញ្ចេញអត្តសញ្ញាណជាច្រើន បាននិយាយថានាវារងគ្រោះនោះ គឺជានាវាដឹកកៅស៊ូមួយគ្រឿងឈ្មោះ Asphalt Princess ដែលចុះបញ្ជីនៅប្រទេសប៉ាណាម៉ា ហើយត្រូវបានរឹបអូសក្នុងកំឡុងពេលឆ្លងដែនទឹកដ៏រសើបគឺច្រកសមុទ្រ Hormuz។ ស្របពេលជាមួយគ្នានេះដែរ នាវាផ្សេងទៀតយ៉ាងហោចណាស់បួនគ្រឿងបានធ្វើការរាយការណ៍ថា ឧបទ្ទវហេតុបានបង្កការព្រួយបារម្ភនៅក្នុងទីផ្សារប្រេង ប៉ុន្តែមិនទាន់មានផលប៉ះពាល់ធំដុំទៅលើតម្លៃប្រេងនៅឡើយ។ តម្លៃមូលបត្រប្រេងឆៅមធ្យមតិចសាស់ខាងកើតសម្រាប់ខែកញ្ញា បានធ្លាក់ចុះជិត ១ ភាគរយក្នុងតម្លៃ ៧០,៥០ ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែមានការធ្លាក់ចុះទាបជាងនេះមួយរយៈពេលខ្លីបន្ទាប់ពីមានការរាយការណ៍ទាំងនេះ៕