-
អភិបាលរដ្ឋញូវយ៉ក Andrew Cuomo ត្រូវអំពាវនាវអោយលាលែងពីតំណែងបន្ទាប់ពីមានបទចោទរឿងផ្លូវភេទ

កាលពីថ្ងៃអង្គារនេះ ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋញូវយ៉កបានចេញសេចក្តីសង្ខេបលម្អិតពីការស៊ើបអង្កេតរបស់ខ្លួនចំពោះបទចោទប្រកាន់លើអភិបាលរដ្ឋញូវយ៉កលោក Andrew Cuomo។ បន្ទាប់ពីសេចក្តីលម្អិតពីការស៊ើបអង្កេតនេះត្រូវបានផ្សាយដោយមានការអំពាវនាវលោក Andrew Cuomo លាលែងពីតំណែង ហើយការអំពាវនេះរួមមានដោយលោកប្រធានាធិបតីចូ បៃដិនផងដែរនោះ។ តាមការរាយការណ៍របស់សារព័ត៌មាន DW អគ្គរដ្ឋអាជ្ញារដ្ឋញូវយ៉ក លោកស្រី Letitia James បានឱ្យដឹងថាអ្នកស៊ើបអង្កេតបានរកឃើញថា អភិបាលរដ្ឋញូវយ៉កលោក Andrew Cuomo បានបៀតបៀនផ្លូវភេទទៅលើស្រ្តីចំនួន ១១ នាក់ ។ទាក់ទងនឹងករណីចោទប្រកាន់ទៅលើលោក Cuomo ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា៖ «ខ្ញុំគិតថាលោកគួរតែលាលែងពីតំណែង» ។ តាមការផ្តល់សក្ខីកម្មរបស់ជំនួយការប្រតិបត្តិទី ១ នាងបាននិយាយថា កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ លោក Cuomo បានសុំនាងថតរូបជាមួយគ្នានៅឯការិយាល័យដែលនៅគេហដ្ឋានផ្លូវការរបស់លោក។ នាងបានបន្តនិយាយថា កំឡុងពេលថតរូបនោះលោកបានយកដៃរបស់លោកមកប៉ះកេរ្ត៍ខ្មាសរបស់នាង។ ជនរងគ្រោះ និងមានងារជាជំនួយការប្រតិបត្តិទី ១ នេះបានផ្តល់សក្ខីកម្មថា នាងភ័យខ្លាចថានាងអាចនឹងបាត់បង់ការងារប្រសិនបើនាងចែករំលែករឿងដែលកើតឡើងនេះ ហើយភ័យខ្លាចដំណឹងនេះដឹងឭទៅដល់បុគ្គលិកជាន់ខ្ពស់។ នាងបាននិយាយថា៖ «របៀបដែលលោកមិនអោយខ្ញុំបង្ហាញរូបថតនោះទៅអ្នកដទៃបានធ្វើអោយខ្ញុំមានភ័យខ្លាចថាប្រសិនបើខ្ញុំនិយាយពីរឿងដែលកើតឡើងនោះ ហើយប្រសិនបើ Stephanie…
-
អ្នករស់នៅតំបន់ជម្លោះ Kashmir ធ្វើការជាទាហាន ឬ ប៉ូលិសខាងឥណ្ឌា នៅតែបន្តរងការវាយប្រហារ

ប្រជាពលរដ្ឋនៅក្នុងតំបន់ Kashmir ដែលស្ថិតក្រោមរដ្ឋបាលគ្រប់គ្រងរបស់ឥណ្ឌា ហើយធ្វើការជាទាហាន ឬ ប៉ូលិសឥណ្ឌា នៅតែបន្តរងការវាយប្រហារ ដោយជនមិនស្គាល់មុខ។ ក្រុមគ្រួសាររបស់ទាហាន ឬ ប៉ូលិសទាំងនេះក៏ជាគោលដៅនៃការវាយប្រហារនេះផងដែរ។ ខាងអាជ្ញាធរឥណ្ឌាជារឿយៗតែងតែចោទប្រកាន់ថាក្រុមប្រដាប់អាវុធបះបោរចង់ផ្ដាច់ទឹកដីជាអ្នកនៅពីក្រោយអំពើបាញ់សម្លាប់ទាំងអស់នេះ។ យោងតាមទិន្នន័យប្រមូលដោយ សម្ព័ន្ធសង្គមស៊ីវិល Jammu និង Kashmir និងជាបណ្ដុំនៃក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅតំបន់បានឱ្យបានដឹងថា នៅក្នុងឆ្នាំ២០២១នេះ យ៉ាងតិចមានក្រុមបះបោរចំនួន ៨៩នាក់ រួមទាំងទាហាន និងកម្លាំងប្រដាប់អាវុធចំនួន ៣០នាក់ និងស៊ីវិល ១៦នាក់ត្រូវបានបាត់បង់ជីវិត។ ប្រភពទិន្នន័យដដែលបានឱ្យដឹងថា កាលពីឆ្នាំមុនមាន ក្រុមសកម្មប្រយុទ្ធចំនួន ២៤៤ នាក់បានបាត់បង់ជីវិត ជាមួយគ្នានឹង កងកម្លាំងប្រដាប់អាវុធ ១០៣នាក់ និងជនស៊ីវិល ៦៣នាក់។ តំបន់ Kashmir ជាតំបន់ជម្លោះរ៉ាំរ៉ៃរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដែលជាស្លាកស្នាមបន្សល់ទុកដោយអាណានិគមអង់គ្លេស។ នៅពេលដែលអង់គ្លេសចាកចេញពីឧបទ្វីបឥណ្ឌា មហាអំណាចអឺរ៉ុបមួយនេះបានបែងចែកទឹកដីតាមរយៈរបាយប្រជាជន ដោយតំបន់ដែលមានប្រជាជនកាន់សាសនាហិណ្ឌូភាគច្រើន កាត់ទៅឱ្យឥណ្ឌាអ្នកកាន់កាប់ ចំណែកឯតំបន់មានប្រជាជនភាគច្រើនកាន់សាសនាឥស្លាម កាត់ទៅឱ្យប៉ាគីស្ថាន។ យ៉ាងណាមិញ នៅតំបន់ Kashmir ហាក់បីដូចជាស្មុគស្មាញខ្លាំង ដោយនៅទីនោះមានប្រជាជនភាគច្រើនជាឥស្លាមសាសនិក តែគ្រប់គ្រងដោយស្ដេចត្រាញ់កាន់សាសនាហិណ្ឌូ។ នៅពេលបែងចែកទឹកដី ស្ដេចត្រាញ់នោះស្ទាក់ស្ទើរមិនចង់ចូលជាមួយឥណ្ឌា…
-
អាមេរិកនិងឥណ្ឌូនេស៊ី ប្តេជ្ញាការពារសមុទ្រចិនខាងត្បូងនៅក្នុងកិច្ចពិភាក្សាជាយុទ្ធសាស្ត្រ

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក អេនតូនី ប្ល៊ីនខេន (Antony Blinken) បានប្រកាសកាលពីថ្ងៃអង្គារ អំពីការចាប់ផ្តើម «កិច្ចសន្ទនាជាយុទ្ធសាស្ត្រ» ជាមួយប្រទេសឥណ្ឌូនេស៊ី ខណៈដែលក្រុងវ៉ាស៊ីនតោនអះអាងថាប្រទេសទាំងពីរប្តេជ្ញាធ្វើការរួមគ្នាលើបញ្ហា រួមមានការការពារសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូងជាដើម។ សេចក្តីថ្លែងការណ៍ចេញផ្សាយក្រោយជំនួប បាននិយាយថា លោក ប្ល៊ីនខេន និងរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានបង្ហាញទស្សនៈរួមគ្នាស្តីពីសន្តិសុខដែនសមុទ្រ ប្តេជ្ញាការពារសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូង និងបន្តកិច្ចសហការក្នុងវិស័យសន្តិសុខអ៊ីនធឺណិត និងការពារឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ យ៉ាងណាមិញ ប្រទេសទាំងពីរធ្លាប់បានយល់ព្រមគ្នាបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រ» ក្នុងឆ្នាំ ២០១៥ ប៉ុន្តែលោក ប្ល៊ីនខេន បានប្រាប់អ្នកយកព័ត៌មាន ថាកិច្ចសន្ទនានេះ ទើបតែត្រូវបានផ្តួចផ្តើមឡើងប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ លោកស្រីប្រាប់លោក ប្ល៊ីនខេន ថា ភាពជាដៃគូដ៏រឹងមាំជាមួយឥណ្ឌូនេស៊ីនឹងក្លាយជាទ្រព្យដ៏សំខាន់សម្រាប់ការចូលរួមរបស់អាមេរិកនៅក្នុងតំបន់។ ឥណ្ឌូនេស៊ី ជាប្លុកមួយដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមើលឃើញថា ជាគន្លឹះនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅអាស៊ី។ កិច្ចពិភាក្សាថ្មីៗនេះ ធ្វើឡើងមុនពេលលោក ប្ល៊ីនខេន ត្រូវចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវិឌីអូជាមួយអាស៊ាន ដែលមានសមាជិកមួយចំនួនធ្វើការតវ៉ាទាមទារពាក់ព័ន្ធនឹងទំនាស់ក្នុងដែនសមុទ្រចិនខាងត្បូងជាមួយចិន។ ក្រុងប៉េកាំង មើលឃើញផ្លូវទឹកយុទ្ធសាស្ត្រស្ទើរតែទាំងអស់ជារបស់ខ្លួន ហើយក៏បានបង្កើតនិងបង្កើនកម្លាំងនៅទីនោះ។ ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូងនេះ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកក៏បាននិយាយផងដែរថា …
-
សាកសពសកម្មជនបេឡារុសត្រូវបានរកឃើញព្យួរនៅឧទ្យានក្បែរផ្ទះនៅអ៊ុយក្រែន

កាលពីថ្ងៃអង្គារនេះសកម្មជនបេឡារុសម្នាក់ដែលនិរទេសខ្លួននៅប្រទេសអ៊ុយក្រែនត្រូវបានគេរកឃើញថា លោកបានព្យួរកនៅឧទ្យានក្បែរផ្ទះរបស់លោក។ លោក Vitaly Shishov បានដឹកនាំអង្គការដែលមានមូលដ្ឋាននៅ Kyiv ដែលជួយជនជាតិបេឡារុសត្រូវបានរាយការណ៍ថា បានបាត់ខ្លួនកាលពីថ្ងៃទី ២ សីហា ហើយលោកមិនបានត្រលប់មកផ្ទះវិញ។ ប៉ូលីសបាននិយាយថា ពួកគេបានបើកការស៊ើបអង្កេតករណីព្រហ្មទណ្ឌចំពោះការសង្ស័យឃាតកម្មរួមទាំងការស៊ើបអង្កេតពីអ្នកវាយប្រហារដែលបានព្យាយាមបង្វែរករណីនេះទៅជាការធ្វើអត្តឃាត ឬយ៉ាងណា។ តាមការរាយការណ៍របស់សារព័ត៌មាន NBC លោក Shishov ស្ថិតក្រោមការឃ្លាំមើលជាប់ជានិច្ចចាប់តាំងពីលោកបានចាកចេញពីប្រទេសបេឡារុសកាលពីឆ្នាំមុន បន្ទាប់ពីលោកចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល។ លោកក៏ត្រូវបានគេធ្វើការគំរាមកំហែងផងដែរ។
-
សម្ព័ន្ធ UMNO៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin បានបាត់បង់សំឡេងគាំទ្រក្នុងសភា

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានបាត់បង់សំឡេងគាំទ្រ ភាគច្រើននៅក្នុងសភា កាលពីថ្ងៃអង្គារ ទី៣ សីហា បន្ទាប់ពីសមាជិកសភាមកពីសម្ព័ន្ធ UMNO ចំនួន ១១ រូបបានដកការគាំទ្រដល់រដ្ឋាភិបាលដែលកើតឡើងពីសម្ព័ន្ធ Perikatan Nasional (PN) របស់លោក Muhyiddin ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ព្រះមហាក្សត្រ ស៊ុលតង់ អាប់ឌុលឡាហ៍អាម៉ាដសា បានស្តីបន្ទោសរដ្ឋាភិបាលលោក Muhyiddin ចំពោះការ លុបចោលការដាក់ប្រទេសក្រោម ភាពអាសន្នដោយគ្មានការយល់ព្រមពីព្រះអង្គ។ គួររំលឹកដែរថា ព្រះមហាក្សត្រ បានប្រកាស ដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីខែមករា ដើម្បីដោះស្រាយស្ថានការណ៍ ជំងឺកូវីដ១៩ កាន់តែលំបាកទៅៗ ។ លោក Zahid Hamidi ប្រធានគណបក្ស UMNO បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីមានកិច្ចប្រជុំនៃការសម្រេចចិត្ត ខ្ពស់បំផុតរបស់គណបក្សនេះថា ដើម្បីបង្ហាញពីភក្តីភាពរបស់យើងចំពោះព្រះមហាក្សត្រ ក្រុមឧត្តមក្រុមប្រឹក្សា UMNO បានដកការគាំទ្ររដ្ឋាភិបាល Perikatan Nasional និងពីលោក Mahiaddin Yassin ជានាយករដ្ឋមន្ត្រី។ សារព័ត៌មាន…
-
លោកស្រីហារីស នឹងប្រឆាំងការទាមទារសមុទ្រចិនខាងត្បូងរបស់ចិនក្នុងដំណើរទស្សនៈកិច្ចនៅអាស៊ីអាគ្នេយ៍

វ៉ាស៊ីនតោន៖ មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris) នឹងផ្តោតលើការការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូង ពង្រឹងការដឹកនាំក្នុងតំបន់របស់សហរដ្ឋអាមេរិក និងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងអំឡុងដំណើរទស្សនៈកិច្ចរបស់លោកស្រីទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី នៅក្នុងខែនេះ។ មន្រ្តីសេតវិមានដដែលថា ក្រុងវ៉ាស៊ីនតោនបានឃើញប្រទេសទាំងពីរជាដៃគូសំខាន់ ដែលបានផ្តល់ទីតាំង ទំហំសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្ម និងភាពជាដៃគូសន្តិសុខលើបញ្ហាដូចជាសមុទ្រចិនខាងត្បូងដែលចិនទាមទារស្ទើរតែទាំងស្រុង។ មន្ត្រីរូបនេះបន្តទៀតថា អាមេរិកមិនចង់ឃើញប្រទេសណាមួយត្រួតត្រាតំបន់មានជម្លោះ ឬទាញយកផលប្រយោជន៍ពីស្ថានភាពអំណាច ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ្នកដទៃឡើយ ហើយថា លោកស្រី ហារីស នឹងគូសបញ្ជាក់ថា គួរតែមានការធ្វើពាណិជ្ជកម្មដោយសេរីនៅទូទាំងសមុទ្រចិនខាងត្បូង ហើយមិនគួរមានប្រទេសណាមួយមិនគោរពសិទ្ធិអ្នកដទៃឡើយ។ លោកស្រី ហារីស នឹងក្លាយជាអនុប្រធានាធិបតីអាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចវៀតណាម ស្របពេលដែលក្រុងវ៉ាស៊ីនតោន ស្វែងរកការគាំទ្រពីអន្តរជាតិដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងទូទាំងពិភពលោក។ លោកស្រី នឹងមកដល់សិង្ហបុរីនៅថ្ងៃទី ២២ ខែសីហានេះ រួចធ្វើដំណើរទៅវៀតណាមនៅថ្ងៃទី ២៤ មុនត្រឡប់ទៅអាមេរិកវិញនៅថ្ងៃទី ២៦។ បណ្តាប្រទេសនៅក្នុងតំបន់ភាគច្រើន ស្វាគមន៍ចំពោះវត្តមានយោធាអាមេរិកនៅទីនោះដោយប្រឈមមុខនឹងការធ្វើយោធូបនីយកម្មតាមផ្លូវទឹករបស់ចិន។ កងទ័ពជើងទឹកអាមេរិក បានរក្សាលំនាំស្ថិរភាពនៃប្រតិបត្តិការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង និងនៅក្បែរកោះតៃវ៉ាន់ ប៉ុន្តែទាំងនេះ ហាក់ដូចជាមិនបានធ្វើឱ្យទីក្រុងប៉េកាំងអាក់ដំណើរការរបស់ខ្លួនឡើយ។ នៅសប្តាហ៍នេះផងដែរ រដ្ឋមន្រ្តីក្រសួងការបរទេសលោក អេនតូនី ប្ល៊ីនខេន (Antony…
-
រដ្ឋបាលលោក Biden ចេញនូវបទបញ្ជាផ្អាកការបណ្តេញចេញពីផ្ទះជួល

កាលពីថ្ងៃអង្គារនេះ តុលារដ្ឋបាលលោក Biden បានចេញនូវការផ្អាកការបណ្តេញចេញថ្មីដែលមានសុពលភាពរហូតដល់ថ្ងៃទី ៣ ខែតុលា។ ការផ្អាកនេះដូចបទបញ្ជាមុនដែរដោយមានការផ្អាកការបណ្តេញចេញពីផ្ទះជួលរយៈពេលពីរខែ។ ការហាមឃាត់ថ្មីលើការបណ្តេញចេញនេះគឺអនុវត្តទៅលើតំបន់ខ្លះនៃសហរដ្ឋអាមេរិកដែលកំពុងជួបប្រទះ ការរីករាលដាលនៃមេរោគកូវីដ-១៩ ច្រើន។ បទបញ្ជាដែលនេះបានបង្កើតឡើងដោយការកើនឡើងនៃវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតាបានចែងថា បើគ្មានបទបញ្ជានេះទេ ការបណ្តេញចេញនៅក្នុងតំបន់ទំនងជាធ្វើឱ្យករណីកាន់តែធ្ងន់ធ្ងរឡើង ។ បម្រាមលើការបណ្តេញចេញនេះបានផុតកំណត់នៅថ្ងៃទី ៣១ កក្កដាអាចធ្វើអោយមានការប៉ះពាល់ដល់ជនជាតិអាមេរិកច្រើននាក់ដែលលទ្ធភាពដែលម្ចាស់ផ្ទះបណ្តេញចេញពីផ្ទះជួលមានច្រើនប្រសិនបើពួកគេមិនមានលទ្ធភាពបង់ថ្លៃឈ្នួលផ្ទះ។
-
ទឹកជំនន់នៅភូមិភាគកណ្ដាលរបស់ចិនបានសម្លាប់រហូតដល់ទៅ ៣០២នាក់

ចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់នៅខេត្ត Henan ស្ថិតនៅភាគកណ្ដាលរបស់ចិន បានកើនទៅដល់ ៣០២នាក់ហើយ ក្រោយពីភ្លៀងយ៉ាងខ្លាំងបានធ្លាក់នៅតំបន់នេះកាលពីថ្ងៃទី២០ ខែកក្កដាកន្លង។ នេះបើតាមការលើកឡើងរបស់អាជ្ញាធរខេត្តកាលពីថ្ងៃច័ន្ទកន្លងទៅ។ ទីក្រុងនានានៅក្នុងខេត្ត Henan បានរងការលិចលង់ និងរងការខូចខាត ខណៈទីរួមខេត្ត Henan គឺ ទីក្រុង Zhengzhou ដែលមានប្រជាជនសរុបចំនួន ១២លាននាក់ រងផលប៉ះពាល់ខ្លាំងជាងគេ។ ចំណោមអ្នកស្លាប់ទាំងអស់ អ្នកស្លាប់ចំនួន ២៩២នាក់មកពីទីក្រុងខាងលើ ដោយភាគច្រើនបាត់បង់ជីវិតដោយទឹកជំនន់ និងបាក់ដី ខ្លះទៀតស្លាប់ក្នុងពេលបាក់ផ្ទះ ហើយខ្លះទៀតលង់ទឹកនៅក្នុងជាន់ក្រោមដីនៃអគារ ឬ ផ្ទះ។ ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ក្រុមប្រឹក្សារដ្ឋចិនបានបង្កើតក្រុមការងារស៊ើបអង្កេត និងរង្វាយតម្លៃ លើផលប៉ះពាល់ និងចំនួនអ្នកស្លាប់ពីគ្រោះទឹកជំនន់។ ក្រុមការងារនេះក៏មានតួនាទីត្រួតពិនិត្យមើលថា មន្ត្រីៗធ្វើការធ្វេសប្រហែស ឬ យ៉ាងណាក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់នេះ៕
-
តើវ៉ារ្យ៉ង់ឌែលតា ធ្វើឱ្យមនុស្សក្មេងវ័យឈឺលឿនជាងមុនឬ?

ការសិក្សាមួយបានធ្វើនៅក្នុងប្រទេសមួយចំនួនតូចបង្ហាញថា វ៉ារ្យ៉ង់ឌែលតានេះ អាចបណ្តាលឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរជាងនេះ ប៉ុន្តែមិនមានទិន្នន័យច្បាស់លាស់ ដែលបង្ហាញថា វ៉ារ្យ៉ង់ថ្មីនេះ អាចធ្វើឱ្យមនុស្សក្មេងវ័យឆ្លងលឿនជាងមុនឡើយ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន The New York Times។ ប៉ុន្តែ អ្នកជំនាញខ្លះជឿថា ការផ្លាស់ប្តូរប្រជាសាស្ត្ររបស់អ្នកជំងឺពីមនុស្សចាស់មកក្រុមអាយុក្មេងនេះ អាច បណ្ដាលមកពីអត្រានៃការចាក់វ៉ាក់សាំងនៅមានកម្រិតទាប។ គ្រូពេទ្យជាច្រើន ដែលទទួលព្យាបាលអ្នកជំងឺស្ទើរតែទាំងអស់សុទ្ធតែអ្នកមិនទាន់ចាក់វ៉ាក់សាំង ហើយអ្នកជំងឺភាគច្រើនសុទ្ធតែជាក្មេងដែលមានវ័យពី ២០ ទៅ ៣០ ឆ្នាំ ខណៈវ៉ារ៉្យង់ឌែលតា មានចំនួនស្មើនឹង ៨០ ភាគរយនៃចំនួនឆ្លងសរុបនៅសហរដ្ឋអាមេរិក។ វេជ្ជបណ្ឌិត Adam Ratner សាស្ត្រាចារ្យរងផ្នែករោគកុមារ និងមីក្រូជីវសាស្ត្រនៅសាលាវេជ្ជសាស្ត្រហ្គ្រូសម៉ាននៃសាកលវិទ្យាល័យញូវយ៉ក បាននិយាយថា៖ «ខ្ញុំមិនគិតថា គ្មានភស្តុតាងល្អណាមួយ ដែលបញ្ជាក់ថាវ៉ារ៉្យង់ឌែលតា បានបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ឬ យ៉ាងណា។ ប៉ុន្តែ នេះអាចជា បណ្ដាលមកពីការបើកឱ្យដំណើរការ និងបន្ថូរបន្ថយការរឹតបន្តឹងការពាក់ម៉ាស់ ដែលជាវិធានខុសពីពេល ១ ឆ្នាំ ឬ ១៥ ១៦ ខែមុន»។ ឯកសារចេញពី មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC)…
-
រ៉ូបូតដ៏ឆ្លាតវៃថ្មី ”Cassie” ដែលជាស្នាដៃរបស់និសិត្សអាមេរិក បានបញ្ចប់ការសាកល្បងដោយជោគជ័យ (មានវីដេអូ)

អន្តរជាតិ៖ និស្សិតអាមេរិកមកពីសាកលវិទ្យាល័យបច្ចេកទេស Oregon State University បានបង្កើតរ៉ូបូតថ្មីមួយ និងបានដាក់វាឈ្មោះថា កាស៊ី ”Cassie” ដោយរ៉ូបូតដ៏ឆ្លាតវៃនេះ ទើបនឹងបញ្ចប់ការសាកល្បងជោគជ័យ ក្នុងការរត់នៅលើផ្លូវបានចម្ងាយ៥គីឡូម៉ែត្រ ។ លោក ចូណាថាន ហ៊ូស (Jonathan Hurst) ជាសហស្ថាបនិកក្រុមហ៊ុន Start-up មួយឈ្មោះ Agility Robotics និង ជាសាស្រ្តាចារ្យដឹកនាំក្រុមនិស្សិតផលិតរ៉ូបូតថ្មីនេះនិយាយថា កាស៊ី គឺជារ៉ូបូតដែលស្ដាប់បង្គាប់អ្នកបញ្ជាបានល្អខ្លាំងណាស់ ដោយសាររបៀបនៃការផលិតវាឡើង គឺយកចិត្តទុកដាក់ផ្ចិតផ្ចង់គ្រប់ចំណុចតូចៗទាំងអស់ ចាប់តាំងពី Hardware ដល់ Software ។ រ៉ូបូតនេះប្រើប្រាស់ថាមពលសាកដូចរថយន្តអគ្គិសនីដែរ ដោយពេលសាកមួយពេញ វាមានថាមពល (ថ្ម) ដំណើរការជាង៥៣នាទី ដែលអាចអោយអ្នកបញ្ជាអាចប្រើវាអោយរត់ ឬដើរបានតាមចិត្ត ។ លោក ចូណាថាន ហ៊ូស រ៉ូបូត បានបញ្ជាក់ទៀតថា កាស៊ី ជាស្នាដៃដំបូងរបស់ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុនយើង ហើយថា ចក្ខុវិស័យរបស់យើងធ្វើយ៉ាងណាអោយ កាស៊ី មានសមត្ថភាពពេញលេញអាចធ្វើជារ៉ូបូតដឹកជញ្ជូន (delivery robots) ស្វ័យប្រវត្តិបាន ដើម្បីសម្រួលការងាររបស់មនុស្ស…