Category: ព័ត៌មានអន្តរជាតិ

  • អាជ្ញាធរហុងកុងចាប់ខ្លួនតារាចម្រៀងនិន្នាការប្រជាធិបតេយ្យ ក្រោមបទល្មើស «ប្រព្រឹត្តិអំពើពុករលួយ»

    អាជ្ញាធរហុងកុងចាប់ខ្លួនតារាចម្រៀងនិន្នាការប្រជាធិបតេយ្យ ក្រោមបទល្មើស «ប្រព្រឹត្តិអំពើពុករលួយ»

    គណៈកម្មការ​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ​ហុងកុង​ កាល​ពី​ថ្ងៃ​ទី២ ខែ​សីហា​កន្លង​ទៅ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​តារា​ចម្រៀង​ និង​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​លោក Anthony Wong ពី​បទល្មើស​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៨​។អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ខាង​លើ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ថា លោក Wong បាន​ច្រៀង​ចម្រៀង​ចំនួន ២បទ​ក្នុង​ការ​ជួបជុំ​ដ៏​ធំ​មួយ ហើយ​ក្រោយ​ពី​ច្រៀង​ចប់​ តារា​ចម្រៀង​មួយ​បាន​អំពាវនាវ​ឱ្យ​អ្នក​ចូល​រួម​ទាំង​អស់​បោះឆ្នោត​ឱ្យ​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​លោក Au Nok-hin ក្នុង​ការ​បោះឆ្នោត​បំពេញ​បន្ថែម​ជ្រើសរើស​ក្រុមប្រឹក្សា​តាក់តែង​ច្បាប់​នៅ​ហុងកុង។ សកម្មភាព​នេះ​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​ អំពើ​ពុករលួយ និង​សកម្មភាព​ខុស​ច្បាប់​​ក្នុង​ការ​បោះឆ្នោត។ ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស​មែន លោក Wong អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៧ឆ្នាំ និង​រង​ការ​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៦៤ ០០០ដុល្លារ​អាមេរិក។ លោក Au ក៏​បាន​ឈ្នះ​ឆ្នោត​កាល​ពី​ឆ្នាំ២០១៨ តែ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ដាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១០ខែ កាល​ពី​ខែ​មេសា​កន្លង​ទៅ។ នៅ​ក្នុង​ឆ្នាំ២០២១​នេះ សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ចំនួន​ច្រើន​ជាង ៤៦នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​បទល្មើស​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​អនុម័ត​ដោយ​រដ្ឋាភិបាល​ប៉េកាំង​កាល​ពី​ឆ្នាំ២០២០​កន្លង​ទៅ៕

  • អា​មេរិ​ក​ច្រា​នចោ​ល​ផែ​ន​កា​របោះ​ឆ្នោ​តមីយ៉ា​ន់​ម៉ា និង​ជំរុ​ញ​ឱ្យមា​ន​កា​រ​ដា​ក់ស​​ម្ពាធ​​ពី​សំណាក់​អាស៊ានបន្ថែម​ទៀត​​​

    អា​មេរិ​ក​ច្រា​នចោ​ល​ផែ​ន​កា​របោះ​ឆ្នោ​តមីយ៉ា​ន់​ម៉ា និង​ជំរុ​ញ​ឱ្យមា​ន​កា​រ​ដា​ក់ស​​ម្ពាធ​​ពី​សំណាក់​អាស៊ានបន្ថែម​ទៀត​​​

    ​សៅ សម្ភស្ស សហរដ្ឋ​អា​មេ​រិក បា​ន​និ​យា​យ​នៅ​ថ្ងៃច័​ន្ទថា រប​ប​យោ​ធា​មី​យ៉ា​ន់ម៉ា​ គ្រោង​នឹង​រៀបចំ​​ការ​​បោះ​ឆ្នោ​ត​រ​យៈ​ពេ​ល ​២​ឆ្នាំ​មួយ ខណៈ​ដែ​ល​រ​ដ្ឋ​លេ​ខាធិ​កា​រ​អាមេរិក​លោក​ Antony Blinken បានត្រៀម​លើក​ទឹ​ក​ចិត្ត​អាស៊ាន​ឱ្យ​តែ​ង​តាំ​ង​បេ​​ស​ក​ជ​ន​ម្នា​ក់​ប្រចាំ​នៅប្រទេស​នេះ​​។ លោក Blinken បាន​ចូ​ល​រួ​ម​កិច្ចពិភាក្សា​ស្ទើរតែមួយ​សប្តាហ៍​ជា​មួ​យ​រ​ដ្ឋ​ម​ន្ត្រី​កា​រ​ប​រទេ​ស​នៃ​ស​មា​គម​ប្រ​ជា​​ជាតិ​អា​ស៊ី​អា​គ្នេ​យ៍​ ដែលជា​វិធាន​ចុង​ក្រោយ​ ដោ​យ​រដ្ឋ​បា​ល​រប​ស់​ប្រ​ធា​នា​ធិ​ប​តី​ J​o​​e​ B​i​d​e​n​ ​ដើ​ម្បី​ចូលរួ​មក្នុ​​​ង​​តំ​ប​ន់​មួ​យ​ទប់​ទល់​នឹង​​ប្រ​កួ​ត​ប្រ​ជែ​ងរ​បស់​អា​មេ​រិក​ជា​មួយ​​ចិ​ន​។​ មុន​នឹង​កិ​ច្ច​ពិភា​ក្សា​​អាស៊ាន​ ប្រមុ​ខ​រ​ប​ប​យោ​ធាមី​យ៉ា​ន់ម៉ា​ បា​នស​ន្យា​ថា នឹ​ង​រៀ​ប​ចំ​កា​រ​បោះ​ឆ្នោ​​ត និង​លើ​ក​ស្ថា​នភាព​គ្រា​អា​សន្ន​នៅ​ត្រឹ​ម​ខែ សីហា ឆ្នាំ ២០២៣ ។ សេច​ក្តី​ប្រ​កា​ស​នេះ​ គឺជា​កា​​រ​អំ​ពា​វនា​​វ​ឱ្យ​អាស៊ាន​ ត្រូវ​ប​ង្កើ​ន​កិ​ច្ច​ខិ​ត​ខំប្រឹ​​ង​​ប្រែ​ង​រ​បស់​ខ្លួន​ ព្រោះ​អាមេរិក​ដឹង​ច្បាស់ណា​​ស់ថា​ រប​​ប​យោធា​មីយ៉ាន់ម៉ា​ ចង់​ធ្វើឱ្យ​មាន​ការ​ជា​ប់​គាំង​មួ​យ​រ​យៈ ហើ​យ​ច​ង់ពន្យា​ពេល​វេលា​​ឱ្យ​បា​នយូ​រ ដើម្បី​​ផ​​លប្រ​យោ​ជ​ន៍​ផ្ទា​ល់​ខ្លួន។ ប្រភព៖ US dismisses Myanmar election plan, urges ASEAN pressure https://www.channelnewsasia.com/news/world/us-dismisses-myanmar-election-plan-urges-asean-pressure-15366804

  • កូរ៉េខាងត្បូងបញ្ជាក់ថា គ្មានការសម្រេចចិ​ត្ត​លើ​ស​មយុ​ទ្ធ​អាមេ​រិ​កទេ​ ប៉ុន្តែ​សមយុទ្ធនេះ​មិន​គួ​រ​បង្កើត​ឱ្យ​មាន​ភាព​តាន​តឹ​ង​នៅ​កូ​រ៉េ​ខាង​ជើ​ង​ទេ​

    កូរ៉េខាងត្បូងបញ្ជាក់ថា គ្មានការសម្រេចចិ​ត្ត​លើ​ស​មយុ​ទ្ធ​អាមេ​រិ​កទេ​ ប៉ុន្តែ​សមយុទ្ធនេះ​មិន​គួ​រ​បង្កើត​ឱ្យ​មាន​ភាព​តាន​តឹ​ង​នៅ​កូ​រ៉េ​ខាង​ជើ​ង​ទេ​

    ​ សៅ សម្ភស្ស កូរ៉េខាងត្បូង បាននិយាយនៅ​ថ្ងៃ​ ច័ន្ទ កន្លងទៅ​ថា​ ខ្លួន​មិន​ទា​ន់មា​ន​កា​រស​ម្រេ​ច​ចិត្តណា​មួ​យ​អំពី​ស​មយុ​ទ្ធ​យោ​ធា​រួ​មគ្នា​ ជា​មួ​យ​ស​ហ​រ​ដ្ឋអា​មេ​រិ​កទេ​ ប៉ុន្តែ​ការធ្វើបែបនេះក៏​មិន​គួរ​ បង្កើត​ឱ្យ​មាន​ភា​ព​តាន​តឹ​ងជាមួយ​កូរ៉េ​ខាងជើង​​ទេ ក្រោយ​ប្រទេស​នេះ​បាន​ ព្រមាន​កូរ៉េខាងត្បូង​ថា កុំឱ្យ​ធ្វើ​សមយុទ្ធ​នេះ​ ចំពេល​សញ្ញា​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​កំពុង​ធ្លាក់ចុះ​។ បើ​តាម​ឱ្យដឹង​ពី​សារព័ត៌មាន Reuter កូរ៉េ​ខា​ងត្បូង និង​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​តែ​ង​តែធ្វើស​ម​យុ​ទ្ធ​យោ​ធា​ជា​ទៀង​ទាត់​ ជា​ពិ​សេ​ស​នៅ​និ​ទាឃរ​ដូវ​ និង​រ​ដូ​វ​ក្តៅ ដែល​កូ​រ៉េ​ខា​ង​ជើង​តែង​តែ​ព្រមាន​មិន​ឱ្យធ្វើ​ ដោយ​ហៅ​ការ​សកម្មភាព​នេះ​ថា​​​ជា​​កា​រ​​​​​ហា​​ត់​​​ស​ម​​​សម្រា​ប់​ស​ង្គ្រា​ម​។ លោក គីមយ៉ូជុង​ ប​ងប្អូន​ស្រី​របស់មេដឹកនាំកូរ៉េខាង​ជើង​ គីម​ជុងអ៊ុន​ និង​មន្រ្តី​ជា​ន់​ខ្ព​ស់​គណ​ប​ក្ស​ពល​ក​រ​ ដែល​កំពុ​ង​កា​ន់​អំ​ណាច បាន​ព្រ​មា​ន​ទីក្រុ​ង​សេ​អ៊ូលកា​លពីថ្ងៃ អាទិត្យ ថា កា​រ​ធ្វើ​សម​យុ​ទ្ធនេះ​ នឹង​​កាត់​បន្ថ​យ​កិ​ច្ច​ខិត​ខំ​ប្រឹ​ង​ប្រែង​ ដើ​ម្បី​ក​សាង​ទំ​នាក់ទំ​នង​ឡើង​វិ​ញ​។ ការព្រមាន​រ​ប​ស់​លោ​កស្រី បា​ន​កើ​ត​ឡើ​ងប៉ុ​ន្មា​ន​ថ្ងៃ​ បន្ទា​ប់​ពី​ប្រទេស​កូ​រ៉េ​ទាំង​ពី​​រ​ បាន​ស្តា​រ​ឡើ​ង​វិ​ញ​នូ​វខ្សែ​ទូ​រស័ព្ទ​បន្ទាន់​ នៅក្រុង​ព្យុងយ៉ា​ង​ ដែល​បា​ន​ផ្តា​ច់​​ខ្លួ​នកា​លពីមួយឆ្នាំ​មុ​ន​ ហើយម​ន្រ្តីកូ​រ៉េ​ខា​ង​ត្បូង​ បាន​និ​យា​យ​ថា លោ​ក គីម និ​ងប្រ​​ធា​នា​ធិប​​តីកូ​រ៉េ​ខា​ង​ត្បូង គឺ​លោក មូនជេអ៊ីន កំ​ពុ​ង​ស្វែ​ង​រ​ក​កា​ផ្សះផ្សារ ទំនាក់​ទំ​ន​ង​ ដែល​តា​ន​តឹង​កន្លង​មក ហើ​យនឹង​ប​​ន្ត​​​កិ​​ច្ច​​​ប្រជុំកំពូលឡើងវិញពេល​ឆាប់ៗ​។ យ៉ាងណាមិញ ក្រ​សួង​កា​រ​ពារ​ជា​តិ​កូ​រ៉េខា​ង​ត្បូង​ បាននិ​យាយ​ថា​…

  • អ៊ីរ៉ង់​ក្រើន​រំលឹក​​ថា​នឹង​មាន​ការ​ឆ្លើយ​តប​ ប្រសិន​បើ​មាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ខ្លួន​

    អ៊ីរ៉ង់​ក្រើន​រំលឹក​​ថា​នឹង​មាន​ការ​ឆ្លើយ​តប​ ប្រសិន​បើ​មាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ខ្លួន​

    សុខ វេងឈាង កាល​ពី​ថ្ងៃ​ចន្ទនេះ​ ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​និយាយ​ថា​ក្រុង​តេហេរ៉ង់​នឹង​ឆ្លើយ​តប​ភ្លាម​ៗ ចំពោះ​ការ​គំរាម​កំហែង​ណា​មួយ​ដល់​សន្តិសុខ​របស់​ខ្លួន បន្ទាប់​ពី​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស​ និង​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​​អ៊ីរ៉ង់​ថា​បាន​វាយ​ប្រហារ​ទៅ​លើ​នាវា​ដឹក​ប្រេង​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Saeed Khatibzadeh បាន​និយាយ​ថា​៖ «អ៊ីរ៉ង់​គ្មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ការពារ​សន្តិសុខ និង​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ឡើយ ហើយ​នឹង​ឆ្លើយ​តប​ភ្លាម​ៗ និង​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​ដំណើរ​ផ្សង​ព្រេង​ណា​មួយ​ដែល​អាច​កើត​មាន​»​។ ក្រុង​តេហេរ៉ង់​បាន​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​ប្រើ​យន្តហោះ​ដ្រូន​ទៅ​លើ​នាវា​ដឹក​ប្រេងMercer Street កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ ធ្វើ​ឱ្យ​នាវិក​ពីរ​រូប មួយ​ជា​ជនជាតិ​អង់គ្លេស​ និង​មួយ​ទៀត​ជា​ជនជាតិ​រ៉ូម៉ានី​ស្លាប់​។ អាមេរិក​ និង​អង់គ្លេស​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ពួកគេ​ជឿជាក់​ថា​អ៊ីរ៉ង់​គឺ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ ហើយ​ពួកគេ​នឹង​សហការ​ជា​មួយ​សម្ព័ន្ធ​មិត្ត​ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប​រួមគ្នា​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Naftali Bennett បាន​ចោទ​ប្រកាន់​ទីក្រុង​តេហេរ៉ង់​ថា «​កំពុង​ព្យាយាម​លាក់​បាំង​ការ​ទទួល​ខុស​ត្រូវ​» ចំពោះ​ការ​វាយ​ប្រហារ​នេះ ហើយ​ការ​បដិសេធ​របស់​ពួកគេ​គឺ​ជា​អំពើ​«កំសាក»​។ រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ហេតុការណ៍​នេះ​សម​នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​ដ៏​អាក្រក់​មួយ​។ Source: https://www.reuters.com/world/middle-east/iranian-official-warns-strong-response-if-security-threatened-agency-2021-08-02/

  • តាលីបង់​រង​ការ​ចោទប្រកាន់​ពី​ការ​ «​សម្លាប់​រង្គាល​ជន​ស៊ីវិល​» នៅ​ទីក្រុង​ជាប់​ព្រំដែន​មួយ​របស់​អាហ្វហ្គានីស្ថាន

    តាលីបង់​រង​ការ​ចោទប្រកាន់​ពី​ការ​ «​សម្លាប់​រង្គាល​ជន​ស៊ីវិល​» នៅ​ទីក្រុង​ជាប់​ព្រំដែន​មួយ​របស់​អាហ្វហ្គានីស្ថាន

    សុខ វេងឈាង ខណៈ​ពេល​ដែល​កង​កម្លាំង​យោធា​អាហ្វហ្គានីស្ថាន​កំពុង​ធ្វើ​ការ​ប្រយុទ្ធ​ដើម្បី​កុំ​ឱ្យ​ទីក្រុង​ធំ​ទី​មួយ​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុម​ឧទ្ទាម​តាលីបង់​ សហរដ្ឋអាមេរិក​ និង​ចក្រភពអង់គ្លេស​បាន​ចោទ​ប្រកាន់​ក្រុម​នេះ​ថា​បាន​ «សម្លាប់​រង្គាល​ជន​ស៊ីវិល​» នៅ​ទីក្រុង​មួយ​នៃ​ខេត្ត​កាន់ដាហារ​ ដែល​ពួកគេ​ទើប​ចូល​កាន់​កាប់​នៅ​ជិត​ព្រំដែន​ជា​ប្រទេស​ប៉ាគីស្ថាន​។ ស្ថានទូត​អាមេរិក និង​អង់គ្លេស​ប្រចាំ​នៅ​ទីក្រុង​កាប៊ុល​បាន​បង្ហោះ​សារ​ទៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​៖ «ក្រុម​តាលីបង់​បាន​សម្លាប់​ជន​ស៊ីវិល​រាប់​សិប​នាក់​ក្នុង​ការ​សម្លាប់​សងសឹក​។ ឃាតកម្ម​ទាំង​នេះ​អាច​ចាត់​បាន​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​»​។ ពួកគេ​បាន​បន្ត​ទៀត​ថា​៖ «ថ្នាក់​ដឹកនាំ​តាលីបង់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​របស់​យុទ្ធជន​របស់​ពួកគេ។ ប្រសិន​បើ​អ្នក​មិន​អាច​គ្រប់គ្រង​យុទ្ធជន​របស់​អ្នក​ឥឡូវ​នេះ​បាន​ទេ នោះ​អ្នក​គ្មាន​កិច្ចការ​អ្វី​ការ​អភិបាលកិច្ច​នា​ពេល​អនាគត​ទេ​»​។ លោក​ Suhail Shaheen សមាជិក​ក្រុម​ចរចា​តាលីបង់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ដូហា​ ប្រទេស​កាតា​ បាន​និយាយ​ថា​សារ​របស់​ស្ថានទូត​ទាំង​ពីរ​គឺ​ផ្អែក​លើ «ការ​អះអាង​គ្មាន​មូលដ្ឋាន​»​។ ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ និង​អង់គ្លេស​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​សិទ្ធ​មនុស្ស​របស់​អាហ្វហ្គានីស្ថាន​ បាន​រាយការណ៍​ថា​យុទ្ធជន​ក្រុម​តាលីបង់​បាន​ធ្វើ​ការ​សងសឹក​តាម​រយៈ​ការ​សម្លាប់​រង្គាល​នៅ​ក្រុង​ Spin Boldak​។ «បន្ទាប់​ពី​បាន​ចូល​កាន់​កាប់​ Spin Boldak ក្រុម តាលីបង់ បាន​ដេញ​តាម​និង​កំណត់​អត្តសញ្ញាណ​មន្រ្តី​រដ្ឋាភិបាល​ទាំង​អតីត​ និង​បច្ចុប្បន្ន​ ហើយ​បាន​សម្លាប់​មនុស្ស​ទាំង​នេះ​ដែល​គ្មាន​តួនាទី​ធ្វើ​សឹក​នៅ​ក្នុង​ជម្លោះ​នេះ​ទេ​» គណៈកម្មការ​នេះ​បាន​និយាយ​បែប​នេះ​ហើយ​បន្ថែម​ទៀត​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ៤០ នាក់​ត្រូវ​បាន​សម្លាប់​ដោយ​តាលីបង់​។ Source: https://www.aljazeera.com/news/2021/8/2/taliban-accused-of-massacring-civilians-in-afghan-border-town

  • ​ប្រធានាធិបតី និង​សភា​សហរដ្ឋអាមេរិក​ នៅ​លើ​ផ្លូវ​ស្រប​គ្នា​ក្នុង​ការ​ពង្រឹង​គោលនយោបាយ​លើ​បច្ចេកវិទ្យា​ចិន​

    ​ប្រធានាធិបតី និង​សភា​សហរដ្ឋអាមេរិក​ នៅ​លើ​ផ្លូវ​ស្រប​គ្នា​ក្នុង​ការ​ពង្រឹង​គោលនយោបាយ​លើ​បច្ចេកវិទ្យា​ចិន​

    ហ៊ីម រដ្ឋា សហរដ្ឋអាមេរិក និង​ចិន​នៅ​ពេល​នេះ​ គឺ​កំពុង​តែ​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​ដ៏​ស្វិតស្វាញ​មួយ​ សឹង​តែ​គ្រប់​ផ្នែក​ទាំង​អស់​ ដែល​រាប់​បញ្ចូល​ទាំង​ពី​ផ្នែក​នយោបាយ ផ្នែក​សន្តិសុខ​ និង​ផ្នែក​សេដ្ឋកិច្ច​ជា​ដើម។ ក្នុង​នោះ​ដែរ វិស័យ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ក៏​គេច​មិន​ផុត​ពី​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​ផង​ដែរ។ ពាក់ព័ន្ធ​នឹង​ផ្នែក​បច្ចេកវិទ្យា​នេះ​ដែរ រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ចូ បៃដិន នៅ​ពេល​នេះ​ កំពុង​តែ​រៀបចំ​ក្រុម​ការងារ​មួយ​ទទួល​បន្ទុក​លើ​ការ​ឆ្លើយតប និង​រៀប​ចំ​ពង្រឹង​គោលនយោបាយ​លើ​បច្ចេកវិទ្យា​ចិន។ ក្រៅ​ពី​រដ្ឋាភិបាល​អាមេរិក ​សភា​អាមេរិក​កន្លង​មក​ក៏​បាន​តាក់តែង​ចេញ​ជា​ឯកសារ​ផ្លូវ​ច្បាប់ ក្នុង​គោលបំណង​មួយ​ស្រដៀង​គ្នា​នឹង​រដ្ឋាភិបាល​លោក​បៃដិន​ផង​ដែរ។ ក្នុង​ការ​រៀបចំ​ក្រុមការងារ​ពិសេស​មួយ​របស់​រដ្ឋាភិបាល នៅ​ ៦ខែ​ដំបូង​នេះ គេ​សង្កេត​ឃើញ​ថា​លោក​បៃដិន បាន​តែងតាំង​អ្នក​ជំនាញ ដែល​មាន​បទ​ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ និង​ផ្នែក​សន្តិសុខ​ជាតិ ឱ្យ​ចូល​កាន់កាប់​តំណែង​សំខាន់ៗ​ក្នុង​ការ​តាក់តែង​គោលនយោបាយ​បច្ចេកវិទ្យា​អាមេរិក។ កាល​ពី​ខែ​មីនា​កន្លង​ទៅ លោក​បៃដិន បាន​តែងតាំង​លោក Jason Matheny ដើម្បី​ឱ្យ​កាន់​តំណែង​ជា​អ្នក​សម្របសម្រួល​ផ្នែក​បច្ចេកវិទ្យា និង​សន្តិសុខ​ជាតិ ប្រចាំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ ដែល​ជា​ផ្នែក​មួយ​នៃ​សេតវិមាន​។ តំណែង​នេះ​ជា​តំណែង​ថ្មី ​ទើប​តែ​បង្កើត​នៅ​ក្នុង​ជំនាន់​លោក​បៃដិន​ ហើយ​មាន​តួនាទី​ក្នុង​ការ​ផ្ដល់​យោបល់ ក៏​ដូច​ជា​សម្របសម្រួល​ការងារ​របស់​ការិយាល័យ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា និង​សន្តិសុខ​ជាតិ​នៅ​ក្នុង​សេតវិមាន។ លោក​មាន​បទ​ពិសោធន៍​ពាក់ព័ន្ធ​ការ​ស្រាវជ្រាវ​លើ​ការ​ទប់ស្កាត់​ចារកម្ម ហើយ​ក៏​ធ្លាប់​បំពេញ​ការងារ​នៅ​តាម​សាកលវិទ្យាល័យ និង​ស្ថាប័ន​អន្តរជាតិ​នានា​ដូច​ជា ធនាគារ​ពិភពលោក​ជា​ដើម។ ២ ខែ​ក្រោយ​មក​ នៅ​ខែ​ឧសភា លោក Eric Lander ត្រូវ​បាន​សភា​យល់​ព្រម​ឱ្យ​តែងតាំង​ជា​នាយក​ការិយាល័យ​គោលនយោបាយ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។…

  • នាវា​ចម្បាំង​អាល្លឺម៉ង់​នឹង​រំកិល​ខ្លួន​ឆ្ពោះ​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ទោះ​បី​មាន​ភាព​តាន​តឹង​ជាមួយ​​ក្រុង​ប៉េកាំង​

    នាវា​ចម្បាំង​អាល្លឺម៉ង់​នឹង​រំកិល​ខ្លួន​ឆ្ពោះ​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ទោះ​បី​មាន​ភាព​តាន​តឹង​ជាមួយ​​ក្រុង​ប៉េកាំង​

    ហួន​ ឌីណា​ ប៊ែរឡាំង​៖​ ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​បញ្ជូន​នាវា​ចម្បាំង​មួយ​គ្រឿង​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​ពីរ​ទសវត្សរ៍​ ដើម្បី​ចូល​រួម​ជាមួយ​ប្រទេសលោក​ខាង​លិច​ដទៃ​ទៀត​ក្នុង​ការ​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​អំពី​មហិច្ឆតា​ទឹកដី​របស់​ចិន​។​ ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ មន្រ្តី​នៅ​ទី​ក្រុង​ប៊ែរឡាំង​បាន​និយាយ​ថា​ កង​ទ័ព​ជើង​ទឹក​អាល្លឺម៉ង់​ នឹង​ប្រកាន់​ខ្ជាប់​នូវ​ផ្លូវ​ពាណិជ្ជកម្ម​រួម​ ហើយ​នាវា​ចម្បាំង​នេះ​មិន​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នោះ​ទេ​​។​ ទោះ​យ៉ាង​ណា​ក៏​ដោយ​​ ក្រុង​ប៊ែរឡាំង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ បេសកកម្ម​នេះ​​សង្កត់​ធ្ងន់​លើ​ការ​ពិត​ដែល​ថា​អាល្លឺម៉ង់​មិន​អាច​ទទួល​យក​ការ​ទាមទារ​ដែន​ទឹក​​របស់​ចិន​បាន​។​ ​នាវា​ដែល​មាន​ឈ្មោះ​ថា​ Bayern ​នេះ​ ត្រូវ​បាន​គេ​រំពឹងថា​នឹង​ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​ ​ហើយ​នឹង​ក្លាយ​ជា​នាវា​ចម្បាំង​អាល្លឺម៉ង់​ដំបូង​គេ​ដែល​ឆ្លង​កាត់​តំបន់​នេះ​ ចាប់​តាំងពី​​ឆ្នាំ​ ២០០២ ​មក​។​ អាល្លឺម៉ង់​កំពុង​ដើរ​យ៉ាង​តឹង​រ៉ឹង​រវាង​សន្តិសុខ​ និង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន​ ក្រោយ​ចិន​បាន​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​សំខាន់​បំផុត​របស់​​ក្រុង​ប៊ែរឡាំង​។​ ការ​នាំ​ចេញ​របស់​អាល្លឺម៉ង់​ទៅ​ប្រទេស​ចិន​​ បាន​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​​នៃ​ជំងឺ​រាត​ត្បាត​កូវីដ-១៩ ​ទៅ​លើ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះ​។​ ​ប្រទេស​ផ្សេង​ៗ​ទៀត​រួម​មាន​អង់គ្លេស​ អាមេរិក​ បារាំង​ ជប៉ុន​ អូស្ត្រាលី​ និង​នូវែលសេឡង់​ ក៏​បាន​ពង្រីក​សកម្មភាព​របស់​ខ្លួន​នៅ​ប៉ាស៊ីហ្វិក​ដើម្បី​ទប់​ទល់​ឥទ្ធិពល​ចិន​ផង​ដែរ​។​ កង​នាវា​ចរ​អាមេរិក​ ក្នុង​ការ​បង្ហាញ​ពី​កម្លាំង​ប្រឆាំង​ការ​ទាមទារ​ដែនទឹក​របស់​ចិន​ តែង​តែ​ធ្វើ​ប្រតិបត្តិការ​ដែល​គេ​ហៅ​ថា​ «​សេរីភាព​នាវាចរណ៍​»​ ​ដោយ​បើក​ឆ្លង​កាត់​ក្បែរ​កោះ​ដែល​មាន​ជម្លោះ​ខ្លះ​។​ ប្រទេស​ចិន​ បាន​ប្រឆាំង​នឹង​បេសកកម្ម​អាមេរិក​នេះ​ ដោយ​និយាយ​ថា​ ពួក​គេ​មិន​ជួយ​លើក​កម្ពស់​សន្តិភាព​ ឬ​ស្ថិរភាព​នោះ​ទេ​។​ ​ ប្រភព៖ German warship heads for South China Sea…

  • កូវីដ​៖ ក្រសួងសុខាភិបាល​​វៀតណាម​ឈប់​ឲ្យ​បាញ់ថ្នាំ​តាម​ទី​សាធារណៈ​ ​ប៉ះពាល់​បរិស្ថាន​

    កូវីដ​៖ ក្រសួងសុខាភិបាល​​វៀតណាម​ឈប់​ឲ្យ​បាញ់ថ្នាំ​តាម​ទី​សាធារណៈ​ ​ប៉ះពាល់​បរិស្ថាន​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N ​express​ ​បាន​ចេញផ្សាយ​ថា​ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រាប់​អាជ្ញាធរ​ឈប់​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វី​ដ​១​៩​ ​នៅ​តាម​ទី​សាធារណៈ​ ​ព្រោះ​វា​ខ្ជះខ្ជាយ​ផង​ ​ប៉ះពាល់​បរិស្ថាន​ផង​។​ ​ក្រសួងសុខាភិបាល​ថា​ ​ការ​អនុវត្ត​វិធី​បាញ់ថ្នាំ​គីមី​សម្លាប់​មេរោគ​ ​គួរ​ធ្វើ​លើ​បុគ្គល​ផ្ទាល់​ ​ឬនៅ​ខាងក្នុង​បន្ទប់​សំ​លាប់​មេរោគ​។​ ​ការ​បាញ់ថ្នាំ​គួរតែ​ធ្វើឡើង​តែ​នៅកន្លែង​ដែល​មានការ​ផ្ទុះ​ឆ្លង​នូវ​វី​រុ​ស​កូ​វី​ដ​១​៩​ ​ខណៈ​ដែល​សា​ធាតុ​គីមី​ដែល​ប្រើ​នោះ​ត្រូវ​កំណត់​សម្រាប់​សុវត្ថិភាព​បរិស្ថាន​ផង​ដែរ​៕​

  • អាមេរិកច្រានចោលផែនការបោះឆ្នោតមីយ៉ាន់ម៉ា និងជំរុញឱ្យមានការដាក់សម្ពាធពីសំណាក់អាស៊ានបន្ថែមទៀត

    អាមេរិកច្រានចោលផែនការបោះឆ្នោតមីយ៉ាន់ម៉ា និងជំរុញឱ្យមានការដាក់សម្ពាធពីសំណាក់អាស៊ានបន្ថែមទៀត

    សហរដ្ឋ​អា​មេ​រិក បា​ន​និ​យា​យ​នៅ​ថ្ងៃ ច័​ន្ទ ថា រប​ប​យោ​ធា​មី​យ៉ា​ន់ម៉ា​ គ្រោង​នឹង​រៀបចំ​​ការ​​បោះ​ឆ្នោ​ត​រ​យៈ​ពេ​ល ​២​ ​ឆ្នាំ​មួយ ខណៈ​ដែ​ល​រ​ដ្ឋ​លេ​ខាធិ​កា​រ​អាមេរិក​លោក​ Antony Blinken បានត្រៀម​លើក​ទឹ​ក​ចិត្ត​អាស៊ាន​ឱ្យ​តែ​ង​តាំ​ង​បេ​​ស​ក​ជ​ន​ម្នា​ក់​ប្រចាំ​នៅប្រទេស​នេះ​​។ លោក Blinken បាន​ចូ​ល​រួ​ម​កិច្ចពិភាក្សា​ស្ទើរតែមួយ​សប្តាហ៍​ជា​មួ​យ​រ​ដ្ឋ​ម​ន្ត្រី​កា​រ​ប​រទេ​ស​នៃ​ស​មា​គម​ប្រ​ជា​​ជាតិ​អា​ស៊ី​អា​គ្នេ​យ៍​ ដែលជា​វិធាន​ចុង​ក្រោយ​ ដោ​យ​រដ្ឋ​បា​ល​រប​ស់​ប្រ​ធា​នា​ធិ​ប​តី​ J​o​​e​ B​i​d​e​n​ ​ដើ​ម្បី​ចូលរួ​មក្នុ​​​ង​​តំ​ប​ន់​មួ​យ​ទប់​ទល់​នឹង​​ប្រ​កួ​ត​ប្រ​ជែ​ងរ​បស់​អា​មេ​រិក​ជា​មួយ​​ចិ​ន​។​ មុន​នឹង​កិ​ច្ច​ពិភា​ក្សា​​អាស៊ាន​ ប្រមុ​ខ​រ​ប​ប​យោ​ធាមី​យ៉ា​ន់ម៉ា​ បា​នស​ន្យា​ថា នឹ​ង​រៀ​ប​ចំ​កា​រ​បោះ​ឆ្នោ​​ត និង​លើ​ក​ស្ថា​នភាព​គ្រា​អា​សន្ន​នៅ​ត្រឹ​ម​ខែ សីហា ឆ្នាំ ២០២៣ ។ សេច​ក្តី​ប្រ​កា​ស​នេះ​ គឺជា​កា​​រ​អំ​ពា​វនា​​វ​ឱ្យ​អាស៊ាន​ ត្រូវ​ប​ង្កើ​ន​កិ​ច្ច​ខិ​ត​ខំប្រឹ​​ង​​ប្រែ​ង​រ​បស់​ខ្លួន​ ព្រោះ​អាមេរិក​ដឹង​ច្បាស់ណា​​ស់ថា​ រប​​ប​យោធា​មីយ៉ាន់ម៉ា​ ចង់​ធ្វើឱ្យ​មាន​ការ​ជា​ប់​គាំង​មួ​យ​រ​យៈ ហើ​យ​ច​ង់ពន្យា​ពេល​វេលា​​ឱ្យ​បា​នយូ​រ ដើម្បី​​ផ​​លប្រ​យោ​ជ​ន៍​ផ្ទា​ល់​ខ្លួន។

  • កូរ៉េខាងត្បូង៖ គ្មានការសម្រេចចិត្តលើសមយុទ្ធអាមេរិកទេ ប៉ុន្តែសមយុទ្ធនេះមិនគួរបង្កើតឱ្យមានភាពតានតឹងនៅកូរ៉េខាងជើងទេ

    កូរ៉េខាងត្បូង៖  គ្មានការសម្រេចចិត្តលើសមយុទ្ធអាមេរិកទេ ប៉ុន្តែសមយុទ្ធនេះមិនគួរបង្កើតឱ្យមានភាពតានតឹងនៅកូរ៉េខាងជើងទេ

    កូរ៉េខាងត្បូង បាននិយាយនៅ​ថ្ងៃ​ ច័ន្ទ កន្លងទៅ​ថា​ ខ្លួន​មិន​ទា​ន់មា​ន​កា​រស​ម្រេ​ច​ចិត្តណា​មួ​យ​អំពី​ស​មយុ​ទ្ធ​យោ​ធា​រួ​មគ្នា​ ជា​មួ​យ​ស​ហ​រ​ដ្ឋអា​មេ​រិ​កទេ​ ប៉ុន្តែ​ការធ្វើបែបនេះក៏​មិន​គួរ​ បង្កើត​ឱ្យ​មាន​ភា​ព​តាន​តឹ​ងជាមួយ​កូរ៉េ​ខាងជើង​​ទេ ក្រោយ​ប្រទេស​នេះ​បាន​ ព្រមាន​កូរ៉េខាងត្បូង​ថា កុំឱ្យ​ធ្វើ​សមយុទ្ធ​នេះ​ ចំពេល​សញ្ញា​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​កំពុង​ធ្លាក់ចុះ​។ បើ​តាម​ឱ្យដឹង​ពី​សារព័ត៌មាន Reuter កូរ៉េ​ខា​ងត្បូង និង​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​តែ​ង​តែធ្វើស​ម​យុ​ទ្ធ​យោ​ធា​ជា​ទៀង​ទាត់​ ជា​ពិ​សេ​ស​នៅ​និ​ទាឃរ​ដូវ​ និង​រ​ដូ​វ​ក្តៅ ដែល​កូ​រ៉េ​ខា​ង​ជើង​តែង​តែ​ព្រមាន​មិន​ឱ្យធ្វើ​ ដោយ​ហៅ​ការ​សកម្មភាព​នេះ​ថា​​​ជា​​កា​រ​​​​​ហា​​ត់​​​ស​ម​​​សម្រា​ប់​ស​ង្គ្រា​ម​។ លោក គីមយ៉ូជុង​ ប​ងប្អូន​ស្រី​របស់មេដឹកនាំកូរ៉េខាង​ជើង​ គីម​ជុងអ៊ុន​ និង​មន្រ្តី​ជា​ន់​ខ្ព​ស់​គណ​ប​ក្ស​ពល​ក​រ​ ដែល​កំពុ​ង​កា​ន់​អំ​ណាច បាន​ព្រ​មា​ន​ទីក្រុ​ង​សេ​អ៊ូលកា​លពីថ្ងៃ អាទិត្យ ថា កា​រ​ធ្វើ​សម​យុ​ទ្ធនេះ​ នឹង​​កាត់​បន្ថ​យ​កិ​ច្ច​ខិត​ខំ​ប្រឹ​ង​ប្រែង​ ដើ​ម្បី​ក​សាង​ទំ​នាក់ទំ​នង​ឡើង​វិ​ញ​។ ការព្រមាន​រ​ប​ស់​លោ​កស្រី បា​ន​កើ​ត​ឡើ​ងប៉ុ​ន្មា​ន​ថ្ងៃ​ បន្ទា​ប់​ពី​ប្រទេស​កូ​រ៉េ​ទាំង​ពី​​រ​ បាន​ស្តា​រ​ឡើ​ង​វិ​ញ​នូ​វខ្សែ​ទូ​រស័ព្ទ​បន្ទាន់​ នៅក្រុង​ព្យុងយ៉ា​ង​ ដែល​បា​ន​ផ្តា​ច់​​ខ្លួ​នកា​លពីមួយឆ្នាំ​មុ​ន​ ហើយម​ន្រ្តីកូ​រ៉េ​ខា​ង​ត្បូង​ បាន​និ​យា​យ​ថា លោ​ក គីម និ​ងប្រ​​ធា​នា​ធិប​​តីកូ​រ៉េ​ខា​ង​ត្បូង គឺ​លោក មូនជេអ៊ីន កំ​ពុ​ង​ស្វែ​ង​រ​ក​កា​ផ្សះផ្សារ ទំនាក់​ទំ​ន​ង​ ដែល​តា​ន​តឹង​កន្លង​មក ហើ​យនឹង​ប​​ន្ត​​​កិ​​ច្ច​​​ប្រជុំកំពូលឡើងវិញពេល​ឆាប់ៗ​។ យ៉ាងណាមិញ ក្រ​សួង​កា​រ​ពារ​ជា​តិ​កូ​រ៉េខា​ង​ត្បូង​ បាននិ​យាយ​ថា​ ទីក្រុងសេអ៊ូល និង​វ៉ាស៊ី​ន​តោ​ន កំពុង​ចរចា​អំពី​ស​មយុ​ទ្ធ​នេះ​…