-
អ៊ីរ៉ង់ក្រើនរំលឹកថានឹងមានការឆ្លើយតប ប្រសិនបើមានការគំរាមកំហែងដល់សន្តិសុខខ្លួន

កាលពីថ្ងៃចន្ទនេះ ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថាក្រុងតេហេរ៉ង់នឹងឆ្លើយតបភ្លាមៗ ចំពោះការគំរាមកំហែងណាមួយដល់សន្តិសុខរបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ីស្រាអែលបានធ្វើការចោទប្រកាន់អ៊ីរ៉ង់ថាបានវាយប្រហារទៅលើនាវាដឹកប្រេងគ្រប់គ្រងដោយអ៊ីស្រាអែល។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថា៖ «អ៊ីរ៉ង់គ្មានការស្ទាក់ស្ទើរក្នុងការការពារសន្តិសុខ និងផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ ហើយនឹងឆ្លើយតបភ្លាមៗ និងយ៉ាងម៉ឺងម៉ាត់ចំពោះដំណើរផ្សងព្រេងណាមួយដែលអាចកើតមាន»។ ក្រុងតេហេរ៉ង់បានបដិសេធការជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារដោយប្រើយន្តហោះដ្រូនទៅលើនាវាដឹកប្រេងMercer Street កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ធ្វើឱ្យនាវិកពីររូប មួយជាជនជាតិអង់គ្លេស និងមួយទៀតជាជនជាតិរ៉ូម៉ានីស្លាប់។ អាមេរិក និងអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថាពួកគេជឿជាក់ថាអ៊ីរ៉ង់គឺនៅពីក្រោយការវាយប្រហារនេះ ហើយពួកគេនឹងសហការជាមួយសម្ព័ន្ធមិត្តដើម្បីធ្វើការឆ្លើយតបរួមគ្នា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា «កំពុងព្យាយាមលាក់បាំងការទទួលខុសត្រូវ» ចំពោះការវាយប្រហារនេះ ហើយការបដិសេធរបស់ពួកគេគឺជាអំពើ«កំសាក»។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថាហេតុការណ៍នេះសមនឹងទទួលបានការឆ្លើយតបដ៏អាក្រក់មួយ។
-
ឥណ្ឌូនេស៊ីខកចិត្តនឹងអាស៊ាន ពាក់ព័ន្ធនឹងភាពយឺតយ៉ាវក្នុងការអនុវត្តចំណុចមូលមតិទាំង ៥ លើវិបត្តិមីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានបង្ហាញពីការខកចិត្តលើអាស៊ាន ដែលមានភាពយឺតយ៉ាវ ក្នុងការអនុវត្តចំណុចមូលមតិទាំង ៥ ដើម្បីនាំមីយ៉ាន់ម៉ាទៅកាន់ប្រក្រតីភាពឡើងវិញ នេះបើតាមការលើកឡើងរបស់លោកស្រីប្រាប់អ្នកកាសែត តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃចន្ទកន្លងទៅ។ ចំណុចមូលមតិទាំង ៥ នេះត្រូវបានព្រមព្រៀងរវាងថ្នាក់ដឹកនាំអាស៊ានទាំងអស់ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រៅផ្លូវការមួយនៅរដ្ឋធានីហ្សាការតា កាលពីខែមេសាកន្លងទៅ។ គោលការណ៍ទាំង ៥នេះ មានចំណុចសំខាន់ៗដូចជាអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និងឱ្យភាគីទាំងអស់នៅមីយ៉ាន់ម៉ាចូលតុចរចា ខណៈអាស៊ានត្រូវតែតែងតាំងប្រេសិតពិសេសមួយសម្រាប់សម្រួលលើកិច្ចការនេះ ហើយព្រមទាំងបើកផ្លូវឱ្យមានការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា។ លោកស្រី Marsudi បានជំរុញឱ្យមានការតែងតាំងប្រេសិតពិសេសអាស៊ានឱ្យបានឆាប់ៗ ដោយប្រជុំថ្នាក់ដឹកនាំអាស៊ានបាន ៣ខែហើយ ប្រេសិតពិសេសនៅមិនទាន់មានវត្តមាននៅឡើយ។ ជាមួយគ្នានេះដែរ លោកស្រីក៏បានសង្កត់ធ្ងន់ថា ប្រសិនគោលការណ៍នេះនៅតែអនុវត្តមិនទៅមុខ មេដឹកនាំអាស៊ានទាំងអស់ត្រូវតែប្រជុំគ្នាឡើងវិញ ដើម្បីផ្ដល់ទិសដៅថ្មី។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីរូបនេះក៏ជំរុញឱ្យអាស៊ាន ផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ទៅកាន់មីយ៉ាន់ម៉ា ហើយស្វែងរកយន្តការណាមួយដើម្បីចែកវ៉ាក់សាំងឱ្យទៅប្រទេសនេះ៕
-
មូលហេតុដែលចិនបិទក្រុមហ៊ុនអប់រំក្រៅម៉ោង ទោះបីប៉ះពាល់ដល់ការងារនិងនិស្សិតរាប់លាននាក់ក៏ដោយ

ប៉េកាំង៖ កាលពីចុងខែកក្កដានេះ ក្រសួងអប់រំចិន បានហាមឃាត់រាល់ក្រុមហ៊ុនឯកជនដែលផ្ដល់សេវាកម្មបង្រៀនក្រៅម៉ោង ពីការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនអត្រាកំណើតដោយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់គ្រួសារ។ ជាមួយគ្នានោះ ខុទ្ទកាល័យរបស់ចិន ក៏បានដាក់កំហិតលើការវិនិយោគបរទេសនៅក្នុងក្រុមហ៊ុនបែបនេះផងដែរ ទោះបីវិស័យនេះជាក្លាយផ្លូវដ៏សំខាន់សម្រាប់ក្រុមហ៊ុននានារកប្រាក់ចំណេញលុយរាប់ពាន់លានដុល្លារអស់រយៈពេលជាច្រើនឆ្នាំរួចមកហើយក្ដី។ លោកស្រី Miao Lu អគ្គលេខាធិការមជ្ឈមណ្ឌលចិននិងសកលភាវូបនីយកម្ម(CCG)បាននិយាយប្រាប់សារព័ត៌មានហុងកុង The South China Morning Post ថា៖ «ទីផ្សារនេះពិតជាមានភាពប្រថុយប្រថាន ហើយឥឡូវនេះរដ្ឋាភិបាលកណ្តាលកំពុងបញ្ជូនសញ្ញាមួយថា ការអប់រំត្រូវរក្សាគម្លាតឆ្ងាយពីដើមទុន ពីព្រោះការចូលរួមទុនច្រើនពេក នឹងធ្វើឱ្យមានភាពអយុត្តិធម៌សង្គម និងមិនត្រូវនឹងទស្សនវិជ្ជារបស់រដ្ឋាភិបាលចិន»។ លោកស្រីបានបន្ថែមថា ថ្នាក់ដឹកនាំរដ្ឋាភិបាលថ្នាក់ជាតិតែងតែប្រកាន់ខ្ជាប់យ៉ាងខ្លាំងចំពោះការចាប់យកមនោគមវិជ្ជាក្នុងវិស័យអប់រំ ព្រោះចិនជាប្រទេសសង្គមនិយម។ អ្នកសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយម្នាក់នៅក្រុងប៉េកាំងសុំនិយាយជាអនាមិកដោយសារតែបញ្ហារស៊ើប បាននិយាយថា ការបង្ក្រាបលើការអប់រំ ស្ថិតនៅក្រោមការរៀបចំឡើងវិញនៃប្រព័ន្ធអប់រំរបស់ប្រធានាធិបតី ស៊ី ជីនពីង មុនពេលសមាជបក្សជាតិនៅឆ្នាំក្រោយ ដែលនឹងធ្វើឱ្យរង្គោះរង្គើដល់ថ្នាក់កំពូលនៃនយោបាយចិន។ អ្នកសិក្សាស្រាវជ្រាវរូបនេះនិយាយថា៖ «សេវាកម្មបង្រៀនក្រៅម៉ោង ជួយឱ្យវណ្ណៈកណ្តាលរក្សាស្ថានភាពសង្គមរបស់ពួកគេ និងពង្រឹងខ្លួនឯង។ ម្យ៉ាងវិញទៀត ពួកគេត្រូវពឹងផ្អែកលើវណ្ណៈនេះដើម្បីកំណើនសេដ្ឋកិច្ច ប៉ុន្តែវណ្ណៈកណ្តាលដែលមានអំណាចខ្លាំង អាចជាកម្លាំងប្រឈមមួយរបស់អាជ្ញាធរផងដែរ»។ កាលពីឆ្នាំ ២០១៨ លោក ស៊ី ធ្លាប់បានរិះគន់វិស័យបង្រៀនក្រៅម៉ោង នៅពេលដែលលោកបាននិយាយថា វាបានបង្កើន បន្ទុកហិរញ្ញវត្ថុរបស់សិស្ស និងគ្រួសាររបស់ពួកគេ…
-
តាលីបង់រងការចោទប្រកាន់ពីការ «សម្លាប់រង្គាលជនស៊ីវិល» នៅទីក្រុងជាប់ព្រំដែនមួយរបស់អាហ្វហ្គានីស្ថាន

ខណៈពេលដែលកងកម្លាំងយោធាអាហ្វហ្គានីស្ថានកំពុងធ្វើការប្រយុទ្ធដើម្បីកុំឱ្យទីក្រុងធំទីមួយធ្លាក់ក្នុងដៃរបស់ក្រុមឧទ្ទាមតាលីបង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចោទប្រកាន់ក្រុមនេះថាបាន «សម្លាប់រង្គាលជនស៊ីវិល» នៅទីក្រុងមួយនៃខេត្តកាន់ដាហារ ដែលពួកគេទើបចូលកាន់កាប់នៅជិតព្រំដែនជាប្រទេសប៉ាគីស្ថាន។ ស្ថានទូតអាមេរិក និងអង់គ្លេសប្រចាំនៅទីក្រុងកាប៊ុលបានបង្ហោះសារទៅលើបណ្ដាញសង្គម Twitter ថា៖ «ក្រុមតាលីបង់បានសម្លាប់ជនស៊ីវិលរាប់សិបនាក់ក្នុងការសម្លាប់សងសឹក។ ឃាតកម្មទាំងនេះអាចចាត់បានថាជាឧក្រិដ្ឋកម្មសង្គ្រាម»។ ពួកគេបានបន្តទៀតថា៖ «ថ្នាក់ដឹកនាំតាលីបង់ត្រូវតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់យុទ្ធជនរបស់ពួកគេ។ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងយុទ្ធជនរបស់អ្នកឥឡូវនេះបានទេ នោះអ្នកគ្មានកិច្ចការអ្វីការអភិបាលកិច្ចនាពេលអនាគតទេ»។ លោក Suhail Shaheen សមាជិកក្រុមចរចាតាលីបង់ដែលមានមូលដ្ឋាននៅទីក្រុងដូហា ប្រទេសកាតា បាននិយាយថាសាររបស់ស្ថានទូតទាំងពីរគឺផ្អែកលើ «ការអះអាងគ្មានមូលដ្ឋាន»។ ការចោទប្រកាន់របស់អាមេរិក និងអង់គ្លេសបានធ្វើឡើងបន្ទាប់ពីគណៈកម្មការសិទ្ធមនុស្សរបស់អាហ្វហ្គានីស្ថាន បានរាយការណ៍ថាយុទ្ធជនក្រុមតាលីបង់បានធ្វើការសងសឹកតាមរយៈការសម្លាប់រង្គាលនៅក្រុង Spin Boldak។ «បន្ទាប់ពីបានចូលកាន់កាប់ Spin Boldak ក្រុម តាលីបង់ បានដេញតាមនិងកំណត់អត្តសញ្ញាណមន្រ្តីរដ្ឋាភិបាលទាំងអតីត និងបច្ចុប្បន្ន ហើយបានសម្លាប់មនុស្សទាំងនេះដែលគ្មានតួនាទីធ្វើសឹកនៅក្នុងជម្លោះនេះទេ» គណៈកម្មការនេះបាននិយាយបែបនេះហើយបន្ថែមទៀតថាយ៉ាងហោចណាស់មានមនុស្ស ៤០ នាក់ត្រូវបានសម្លាប់ដោយតាលីបង់។
-
រលកកម្ដៅបណ្តាលអោយរលាយផ្ទាំងទឹកកកហ្គ្រីលែន (មានវីដេអូ)

អន្តរជាតិ៖ ព្រឹត្តិការណ៍រលាយផ្ទាំងទឹកកកដ៏ធំនៅផ្ទាំងទឹកកកហ្គ្រីនឡែន បានកើតឡើងក្នុងកំឡុងពេលរលកកំដៅនៅតំបន់នេះ មានសីតុណ្ហភាពក្ដៅលើសពីធម្មតា ១០ អង្សា (គិតតាមបទដ្ឋានតាមរដូវ) នេះបើយោងតាមអ្នកស្រាវជ្រាវជនជាតិដាណឺម៉ាក ។ ចាប់តាំងពីថ្ងៃ២៩ ខែកក្កដា ផ្ទាំងទឹកកកគ្របដណ្តប់លើទឹកដីអាកទិកដ៏ធំ បានរលាយប្រហែល៨ពាន់លានតោនក្នុងមួយថ្ងៃ ដែលជាអត្រាមធ្យមទ្វេដង ក្នុងរដូវក្តៅ នេះបើតាមគេហទំព័រ ផូល្លឺ ផតថល (Polar Portal) ដែលគ្រប់គ្រងដោយអ្នកស្រាវជ្រាវជនជាតិដាណឺម៉ាក ។ វិទ្យាស្ថានឧតុនិយមដាណឺម៉ាក បានរាយការណ៍ថា សីតុណ្ហភាពលើសពី២០អង្សាសេមានន័យថា ច្រើនជាងពីរដងនៃសីតុណ្ហភាពរដូវក្តៅធម្មតានៅភាគខាងជើងហ្គ្រីនឡែនហើយ ។ អាកាសយានដ្ឋាន ណឺល្លឺរីត អ៊ីនណាអេត (Nerlerit Inaat) នៅភាខាងឦសាននៃទឹកដីប្រទេសនេះ បានសង្កេតឃើញសីតុណ្ភភាពកើនដល់២៣.៤អង្សាកាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុន ដែលជាកំណត់ត្រាខ្ពស់បំផុត ចាប់តាំងពីពេលគេចាប់ផ្តើមសង្កេតមក ។ ជាមួយនឹងរលកកំដៅដែលប៉ះពាល់ដល់តំបន់ហ្គ្រីនឡែនភាគច្រើននៅថ្ងៃនោះ គេហទំព័រ ផូល្លឺ ផតថល បានរាយការណ៍អំពី «ព្រឹត្តិការណ៍រលាយដ៏ធំ» មិនធ្លាប់មាន ដែលធ្វើឱ្យគ្របដណ្តប់រដ្ឋផ្លរីដា ធ្វើអោយកម្ពស់ទឹកកើនខ្ពស់ជាងមុន៥សង់ ទីម៉ែត្រ ៕ ប្រភព៖ Reuters
-
ប្រធានាធិបតី និងសភាសហរដ្ឋអាមេរិក នៅលើផ្លូវស្របគ្នាក្នុងការពង្រឹងគោលនយោបាយលើបច្ចេកវិទ្យាចិន

សហរដ្ឋអាមេរិក និងចិននៅពេលនេះ គឺកំពុងតែស្ថិតក្នុងការប្រកួតប្រជែងគ្នាដ៏ស្វិតស្វាញមួយ សឹងតែគ្រប់ផ្នែកទាំងអស់ ដែលរាប់បញ្ចូលទាំងពីផ្នែកនយោបាយ ផ្នែកសន្តិសុខ និងផ្នែកសេដ្ឋកិច្ចជាដើម។ ក្នុងនោះដែរ វិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ក៏គេចមិនផុតពីការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាចទាំងពីរផងដែរ។ ពាក់ព័ន្ធនឹងផ្នែកបច្ចេកវិទ្យានេះដែរ រដ្ឋាភិបាលលោកប្រធានាធិបតីចូ បៃដិន នៅពេលនេះ កំពុងតែរៀបចំក្រុមការងារមួយទទួលបន្ទុកលើការឆ្លើយតប និងរៀបចំពង្រឹងគោលនយោបាយលើបច្ចេកវិទ្យាចិន។ ក្រៅពីរដ្ឋាភិបាលអាមេរិក សភាអាមេរិកកន្លងមកក៏បានតាក់តែងចេញជាឯកសារផ្លូវច្បាប់ ក្នុងគោលបំណងមួយស្រដៀងគ្នានឹងរដ្ឋាភិបាលលោកបៃដិនផងដែរ។ ក្នុងការរៀបចំក្រុមការងារពិសេសមួយរបស់រដ្ឋាភិបាល នៅ ៦ខែដំបូងនេះ គេសង្កេតឃើញថាលោកបៃដិន បានតែងតាំងអ្នកជំនាញ ដែលមានបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រ និងផ្នែកសន្តិសុខជាតិ ឱ្យចូលកាន់កាប់តំណែងសំខាន់ៗក្នុងការតាក់តែងគោលនយោបាយបច្ចេកវិទ្យាអាមេរិក។ កាលពីខែមីនាកន្លងទៅ លោកបៃដិន បានតែងតាំងលោក Jason Matheny ដើម្បីឱ្យកាន់តំណែងជាអ្នកសម្របសម្រួលផ្នែកបច្ចេកវិទ្យា និងសន្តិសុខជាតិ ប្រចាំក្រុមប្រឹក្សាសន្តិសុខជាតិ ដែលជាផ្នែកមួយនៃសេតវិមាន។ តំណែងនេះជាតំណែងថ្មី ទើបតែបង្កើតនៅក្នុងជំនាន់លោកបៃដិន ហើយមានតួនាទីក្នុងការផ្ដល់យោបល់ ក៏ដូចជាសម្របសម្រួលការងាររបស់ការិយាល័យពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងសន្តិសុខជាតិនៅក្នុងសេតវិមាន។ លោកមានបទពិសោធន៍ពាក់ព័ន្ធការស្រាវជ្រាវលើការទប់ស្កាត់ចារកម្ម ហើយក៏ធ្លាប់បំពេញការងារនៅតាមសាកលវិទ្យាល័យ និងស្ថាប័នអន្តរជាតិនានាដូចជា ធនាគារពិភពលោកជាដើម។ ២ ខែក្រោយមក នៅខែឧសភា លោក Eric Lander ត្រូវបានសភាយល់ព្រមឱ្យតែងតាំងជានាយកការិយាល័យគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ការិយាល័យនេះក៏ជាផ្នែកមួយនៃសេតវិមាន។ លោក…
-
ទីក្រុងវូហានរបស់ចិនគ្រោងធ្វើតេស្តទ្រង់ទ្រាយធំលើប្រជាជនទាំងអស់ ដើម្បីរកជំងឺកូវីដ-១៩ ស្របពេលវីរុសនេះត្រឡប់មកវិញ (មានវីដេអូ)

ចិន៖ អាជ្ញាធរនៅទីក្រុងវូហាននិយាយថា ពួកគេនឹងធ្វើតេស្តទ្រង់ទ្រាយធំលើប្រជាជនទាំងអស់របស់ខ្លួន ដើម្បីរកជំងឺកូវីដ១៩ បន្ទាប់ពីទីក្រុងរបស់ខេត្តហ៊ូប៉ីមួយនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងក្នុងសហគមន៍លើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ។ មន្រ្តីជាន់ខ្ពស់មួយរូបនៅទីក្រុងវូហាន លោក លី តាវ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ទីក្រុងដែលមានមនុស្សរស់នៅប្រមាណ១១លាននាក់នេះ នឹងចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរកជំងឺកូវីដ១៩ក្នុងទ្រង់ទ្រាយធំទៅលើប្រជាជនទាំងអស់ ។ ការប្រកាសខាងលើនេះរបស់អាជ្ញាធរចិន ធ្វើឡើងបន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងស្រុកចំនួន៧ករណី នៅក្នុងចំណោមពលករចំណាកស្រុកនៅទីក្រុងវូហាន បន្ទាប់ពីគ្មានករណីឆ្លងក្នុងសហគមន៍ពេញមួយឆ្នាំ ក្រោយទទួលជោគជ័យក្នុងបង្ក្រាបការផ្ទុះឡើងលើកដំបូង ជាមួយនឹងការបិទខ្ទប់មិនធ្លាប់មានពីមុនមក នៅដើមឆ្នាំ ២០២០ ។ គួរកត់សម្គាល់ នៅថ្ងៃអង្គារនេះ ប្រទេសចិនក៏បានរាយការណ៍ពីករណីក្នុងសហគមន៍ចំនួន៦១ករណីផងដែរ ខណៈការផ្ទុះឡើងនៃវីរុសបម្លែងថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស បានទៅដល់ទីក្រុងជាច្រើន បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអ្នកអនាម័យនៅអាកាសយានដ្ឋានក្នុងទីក្រុងណាជីង បានបង្កអោយមានករណីឆ្លងជាច្រើននៅទូទាំងប្រទេស ៕ ប្រភព៖ Bangkok Post
-
នាយករដ្ឋមន្រ្តីជប៉ុន៖ អ្នកជំងឺកូវីដកម្រិតស្រាល នឹងត្រូវបានស្នើសុំអោយសម្រាកព្យាបាលនៅផ្ទះ (មានវីដេអូ)

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បញ្ជាក់ថា អ្នកជំងឺកូវីដ១៩ដែលមិនមានរោគសញ្ញាធ្ងន់ធ្ងរ ឬអ្នកដែលមិនមានហានីភ័យនឹងការវិវត្តន៍ទៅកាន់រោគសញ្ញាបែបនេះទេ នឹងត្រូវបានស្នើសុំអោយសម្រាកព្យាបាលនៅផ្ទះជាគោលការណ៍ ។ ការអះអាងបែបនេះរបស់លោក ស៊ូហ្គា ត្រូវបានធ្វើឡើងស្របពេលលោកចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលពាក់ព័ន្ធនឹងកិច្ចការកូវីដ១៩ នៅថ្ងៃចន្ទម្សិលមិញ និងបានបង្ហាញពីគោលនយោបាយដែលត្រូវបានបង្កើតឡើង ដើម្បីធានាដល់ការទទួលបាននូវការថែទាំសុខភាពជាសំខាន់ ដោយយោងតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ ។ លោក ស៊ូហ្គា បន្ថែមថា រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ការធានាអោយមានគ្រែមន្ទីរពេទ្យគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលមានហានិភ័យ នៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ។ ចំនែកអ្នកជំងឺកម្រិតស្រាលផ្សេងទៀតនឹងត្រូវបានស្នើសុំអោយសម្រាកព្យាបាលនៅផ្ទះជាគោលការណ៍ ប៉ុន្តែពួកគេត្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យភ្លាមៗ នៅពេលដែលស្ថានភាពរបស់ពួកគេកាន់តែយ៉ាប់យឺន ។ ទន្ទឹមនឹងនោះដែរ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះថែមទាំងបានអំពាវនាវជាថ្មីអោយប្រជាជនខ្លួន អនុវត្តតាមវិធានការប្រឆាំងនឹងការឆ្លងមេរោគដូចជា៖ ចៀសវាងការចេញទៅខាងក្រៅដែលមិនចាំបាច់ និងការទទួលទានអាហារជាក្រុមធំៗជាដើម ៕ ប្រភព៖ NHK
-
សហរដ្ឋអាមេរិកបញ្ជាអោយមន្ត្រីទូតរុស្ស៉ី២៤រូបត្រលប់ទៅប្រទេសកំណើតវិញអោយបានមុនថ្ងៃទី២៣ ខែកញ្ញា

អាមេរិក៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូនៅ បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាអោយមន្ត្រីទូតរុស្ស៊ីសរុប២៤រូបចាកចេញពីប្រទេសមហាអំណាចមួយនេះ អោយបានមុនថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដោយសារតែទិដ្ឋាការរបស់ពួកគេផុតសុពលភាព ។ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន ឯកអគ្គរដ្ឋ ទូតរុស្ស៊ីរូបនេះបាននិយាយថា យើងបានទទួលបញ្ជីមួយ ដែលមានកត់ឈ្មោះមន្ត្រីទូតយើងសរុប២៤រូប ដែលនឹងត្រូវចាកចេញពីសហរដ្ឋអាមេរិកអោយបានមុនថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ។ លោក អាន់តូនៅ បន្ថែមថា ស្ទើរតែទាំងអស់នៃកន្លែងរបស់មន្ត្រីទូតទាំងនេះ នឹងមិនត្រូវមានអ្នកថ្មីមកជំនួសឡើយ ព្រោះទីក្រុងវ៉ាស៊ីនតោនបានដាក់ការរឹតត្បិតលើដំណើរការផ្តល់ទិដ្ឋការថ្មីរួចទៅហើយ ។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេដ ប្រាយស៍ បាននិយាយថា ការលើកឡើងរបស់លោក អាណាតូលី អាន់តូនៅ គឺមិនត្រឹមត្រូវ និងគ្មានភាពប្រាកដប្រជា ។ លោក ណេដ ប្រាយស៍ បានសង្កត់ធ្ងន់ថា ការកំណត់ពេល៣ឆ្នាំលើទិដ្ឋាការសម្រាប់ជនជាតិរុស្ស៊ី គឺមិនមែនជារឿងថ្មីឡើយ ។ នៅពេលទិដ្ឋាការអស់សុពលភាព ពួកគេ (ជនជាតិរុស្ស៊ី) អាចនឹងត្រូវចាកចេញ ឬដាក់ពាក្យស្មើសុំបន្តទិដ្ឋាការ… នេះជាអ្វីដែលកំពុងអនុវត្តនៅទីនេះ ៕ ប្រភព៖ ស៊ីនហួរ
-
កូរ៉េខាងជើងស្នើអន្តរជាតិដកទណ្ឌកម្មលើពាណិជ្ជកម្មដែកនិងប្រេង ដើម្បីបើកការចរចានុយក្លេអ៊ែរវិញ

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានស្នើដល់កូរ៉េខាងត្បូងភ្ជាប់ទំនាក់ទំនងលេខឡើងវិញ បន្ទាប់ពីផ្អាក១ឆ្នាំ នេះបើតាមមេធាវីម្នាក់របស់កូរ៉េខាងត្បូងនិយាយ កាលពីថ្ងៃទី២ សីហា។ កូរ៉េខាងជើងចង់ឲ្យទណ្ឌកម្មអន្តរជាតិលើបំរាមនាំចេញដែក និងនាំចូលប្រេងឥន្ទនៈ និងទំនិញផ្សេងៗទៀតត្រូវបានលើកលែង ដើម្បីចាប់ផ្តើមការចរចានុយក្លេអ៊ែរឡើងវិញ ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នេះបើតាមប្រភពដដែល។ របាយការណ៍ថ្មីនេះត្រូវបានបង្ហាញ ក្រោយពេល១សប្តាហ៍ដែលកូរ៉េទាំងពីរបានស្តារលេខឡើងវិញ ដែលកូរ៉េខាងជើងបានផ្អាក១ឆ្នាំកន្លងទៅនោះ។ មេដឹកនាំកូរ៉េខាងជើង និងប្រធានាធីបតីកូរ៉េខាងត្បូងបានចែករំលែកឆន្ទៈក្នុងការស្ថាបនាទំនុកចិត្ត និងធ្វើឲ្យទំនាក់ទំនងមានភាពប្រសើរវិញ ចាប់តាំងពីខែមេសាមក៕