Category: ព័ត៌មានអន្តរជាតិ

  • សហរដ្ឋអាមេរិកច្រានច្រោលគម្រោងរៀបចំការបោះឆ្នោតរបស់យោធាមីយ៉ាន់ម៉ា

    សហរដ្ឋអាមេរិកច្រានច្រោលគម្រោងរៀបចំការបោះឆ្នោតរបស់យោធាមីយ៉ាន់ម៉ា

    អាមេរិក៖ សហរដ្ឋអាមេរិកបានច្រានចោលគម្រោងរៀបចំការបោះឆ្នោតរបស់យោធាមីយ៉ាន់ម៉ា ដោយចាត់ទុកថា វាគ្រាន់តែជាការកេងចំណេញពេលវេលាតែប៉ុណ្ណោះ ចំពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន កំពុងជំរុញអោយអាស៊ានតែងតាំងបេសកជនពិសេសម្នាក់ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ។ ការប្រកាសច្រានចោលរបស់សហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងក្រោយមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង បានសន្យាថា នឹងរៀបចំការបោះឆ្នោតមួយតាមបែបប្រជាធិបតេយ្យ ហើយលុបចោលការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន នៅខែសីហា ឆ្នាំ២០២៣ ។ គួរកត់សម្គាល់ លោក អាន់តូនី ប្លីងគែន នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំតាមអនឡាញជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងសប្ដាហ៍នេះ ដែលជាកិច្ចខិតខំប្រឹងប្រែងថ្មីស្ថិតក្រោមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តក្នុងតំបន់របស់សហរដ្ឋអាមេរិក បង្កើនការប្រកួតប្រជែងជាមួយប្រទេសចិន និងផ្ដោតជាសំខាន់លើស្ថានការណ៍បច្ចុប្បន្ននៅមីយ៉ាន់ម៉ា ៕ ប្រភព៖ Bangkok Post

  • ឥណ្ឌូនេស៊ីអំពាវនាវអោយមីយ៉ាន់ម៉ាទទួលស្គាល់ការតែងតាំងបេសកជនអាស៊ាន

    ឥណ្ឌូនេស៊ីអំពាវនាវអោយមីយ៉ាន់ម៉ាទទួលស្គាល់ការតែងតាំងបេសកជនអាស៊ាន

    ឥណ្ឌូនេស៊ី៖ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ីលោកស្រី រ៉េ​តណូ ម៉ា​ស៊ូ​ឌី បានធ្វើការ​ជំរុញអោយ​មី​យ៉ាន់​ម៉ា​អនុម័ត​ទទួលស្គាល់​ការតែងតាំង​បេសកជន​ពិសេស​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល(​អាស៊ាន​) ប្រចាំ​ប្រទេស​នេះ ​។​ រយៈពេល៦ខែ​បន្ទាប់​ពី​យោធា​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​មី​យ៉ាន់​ម៉ា រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ជួបប្រជុំ​គ្នា​នៅក្នុង​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ ​ដើម្បី​សម្រេច​តែងតាំង​បេសកជន​ម្នាក់​ដែល​មាន​ភារកិច្ច​បញ្ចប់​អំពើហិង្សា​ និង​ជំរុញ​ការសន្ទនា​រវាង​របប​យោធា ​និង​គូ​ប្រជែង​របស់​ខ្លួន​ ។ និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមរយៈ​​វីដេអូអនឡាញ លោកស្រី រ៉េ​តណូ ម៉ា​ស៊ូ​ឌី បានបញ្ជាក់ថា អាស៊ាន​មិន​មាន​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​លើ​ការអនុវត្ត​ផែនការ​ប្រាំ​ចំណុច​របស់​ខ្លួន ​ដើម្បី​បញ្ឈប់​ភាពចលាចល​នៅ​មី​យ៉ាន់​ម៉ា ដែល​បាន​ប្រកាស​កាលពី​ខែ​មេសា​ទេ ​។​ ​លោកស្រី​បន្ថែមថា ការអូសបន្លាយពេលដូច្នេះ ​មិន​ផ្តល់​ផល​ល្អ​ដល់​អាស៊ាន​ទេ​ ហើយ​ប្រសិនបើ​ភាព​អសកម្ម​នៅតែ​បន្ត បញ្ហា​នេះ​គួរតែ​ប្រគល់ជូន​មេដឹកនាំ​នានា​ដើម្បី​ផ្តល់​ការណែនាំ​ ៕ ប្រភព៖ Bangkok Post

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៨ពាន់៩០១ករណី និងស្លាប់១៤៧នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៨ពាន់៩០១ករណី និងស្លាប់១៤៧នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៨ពាន់៩០១ករណី និងស្លាប់១៤៧នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៨ពាន់១៥៨ករណីជាប្រជាជនទូទៅ និង ៧៤៣ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ១ម៉ឺន៨ពាន់៥៩០នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៦២ម៉ឺន៣ពាន់៣២២ករណី ក្នុងនោះមានអ្នកជំងឺ៤១ម៉ឺន៤០៥នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៥ម៉ឺន២ពាន់១៨៥ករណី និងអ្នកជំងឺ៤៣ម៉ឺន៧ពាន់៨៣១នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៥ពាន់២២១នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៥ពាន់៣១៥នាក់ ៕ ប្រភព៖ Bangkok Post

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់៥៦៣ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃអង្គារនេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់៥៦៣ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃអង្គារនេះ

    វៀតណាម៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម នៅព្រឹក​ថ្ងៃអង្គារ​នេះ ​បានរាយការណ៍ពីការ​រកឃើញ​អ្នក​ឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន​៣ពាន់៥៦៣ករណីបន្ថែម​ទៀត​នៅ​២៨​ទីតាំង ។ ​នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន១ពាន់៩៩៨ករណី​នៅ​ទីក្រុង​ហូជីមិញ ​។​ ជាមួយ​នឹង​ចំនួន​ករណី​ឆ្លង​ថ្មីៗ​នេះ វៀតណាម​បា​នកត់ត្រាពី​ការរកឃើញអ្នកជំងឺ​កូវី​ដ១៩ចំនួន១៦ម៉ឺន១ពាន់៤៣១ករណីនៅក្នុង​៦២​ខេត្ត-​ក្រុង ក្នុងចំណោមខេត្ត-​ក្រុងសរុប៦៣របស់ប្រទេសនេះ ​ចាប់តាំងពីវីរុស​កូវី​ដ​១៩​រលក​ថ្មី​វាយប្រហារ​វៀតណាម​កាលពី​៣​ខែ​មុន ។ ​ទីក្រុង​ហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់១០ម៉ឺន៥៥៧ករណី ។ នៅក្នុងរបាយការណ៍នៅព្រឹកថ្ងៃអង្គារនេះដែរ អាជ្ញាធរសុខាភិបាលវៀតណាមក៏បានរាយការណ៍ពីអ្នកស្លាប់ចំនួន១៨៦នាក់ទៀតផងដែរ នៅក្នុងទីក្រុង-ខេត្តចំនួន១០ ក្នុងនោះ១៦៥នាក់នៅក្នុងទីក្រុងហូជីមិញ នៅចន្លោះពីថ្ងៃទី២៨ ខែកក្កដា ដល់ទី២ ខែសីហា ។ ជាមួយគ្នានេះ វៀតណាមក៏​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវី​ដ​១៩ ជូនដល់ប្រជាជនខ្លួនបាន​ជាង៦.៩៥​លាន​នាក់ផងដែរ តែ​មានមនុស្ស​ប្រមាណ៧១ម៉ឺន២ពាន់៨៦៤នាក់​ប៉ុណ្ណោះ​ ដែលបាន​ទទួលការចាក់​វ៉ាក់សាំងពេញ​លេញ ឬពីរដូស ​៕ ប្រភព៖ VNExpress

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៩លាន៥៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៤ម៉ឺននាក់ និងជាសះស្បើយ១៨០លាន៨ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៩លាន៥៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៤ម៉ឺននាក់ និងជាសះស្បើយ១៨០លាន៨ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៩លាន៥៩ម៉ឺន៥ពាន់៣៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២៤ម៉ឺន៨ពាន់៨៨៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨០លាន៨ម៉ឺន៣ពាន់៣១១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៨៩ម៉ឺន៥ពាន់៩៨០នាក់ ស្លាប់ចំនួន៦២ម៉ឺន៩ពាន់៨៦២នាក់ និងជាសះស្បើយចំនួន២៩លាន៧១ម៉ឺន៧ពាន់៥៣៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៧២ម៉ឺន៥ពាន់៣៩៩នាក់ ស្លាប់៤២ម៉ឺន៥ពាន់២២៨នាក់ និងជាសះស្បើយ៣០លាន៨៨ម៉ឺន៨ពាន់៧០២នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៩៥ម៉ឺន៣ពាន់៥០១នាក់ ស្លាប់ចំនួន៥៥ម៉ឺន៧ពាន់៣៥៩នាក់ និងជាសះស្បើយ១៨លាន៦៨ម៉ឺន៧ពាន់២០៣នាក់ ៕ ប្រភព៖ worldometers

  • ប្អូន​ស្រី​ របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ព្រមាន​ទីក្រុង​សេអ៊ូល​អំពី​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក

    ប្អូន​ស្រី​ របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ព្រមាន​ទីក្រុង​សេអ៊ូល​អំពី​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក

    មឹង​ ច័ន្ទ​សុម៉ា​នីតា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ KCNA របស់​កូរ៉ខាងជើង ​បាន​រាយការណ៍​ថា​លោកស្រី ​គីម​ យ៉ូជុង ​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម​ ជុងអ៊ុន​ បាន​និយាយ​កាលពី​ ថ្ងៃ​អាទិត្យ​ថា​ ប្រសិន​បើ​កូរ៉េ​ខាងត្បូង​អនុវត្ត​សមយុទ្ធ​យោធា​រួមគ្នា​ ជាមួយ​សហរដ្ឋអាមេរិក​នោះ​ពួកគេ​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដល់​ការ​សម្រេច​ចិត្ត​ របស់​កូរ៉េ​ទាំងពីរ​ក្នុង​ការ​កសាង​ទំនាក់ទំនង​​ឡើង​វិញ។ លោកស្រី​ គីម​ យ៉ូជុង​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ការ​សម្រេច​ចិត្ត​ដើម្បី​ស្តារ​ខ្សែ​ទូរស័ព្ទ​រវាង​កូរ៉េ​ទាំងពីរ​នា​ពេល​ថ្មីៗ​នេះ​មិនគួរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​អ្វី​លើស​ពី​ការ​ភ្ជាប់​ទំនាក់​ទំនង​«ខាង​ផ្លូវ​កាយ» ឡើង​វិញ​នោះ​ទេ​។ ការ​អត្ថាធិប្បាយ​របស់​លោកស្រី​បាន​កើត​ឡើង​ នៅ​ពេល​ដែល​ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​កំពុង​ពិភាក្សា​គ្នា​ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​។ គួរ​ឱ្យ​ដឹង​ដែរ​ថា ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​សេអ៊ូល ​គ្រោង​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ នៅ​ចុង​ខែ​សីហា​ខាង​មុខ​នេះ​។ លោកស្រី​គីម​ យ៉ូជុង​បាន​និយាយ​បន្ត​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​៖ «រដ្ឋាភិបាល​និង​យោធា​ របស់​យើង​នឹង​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ថា​តើ​កូរ៉េ​ខាង​ត្បូង​នឹង​បន្ត​ធ្វើ​សមយុទ្ធ​សង្គ្រាម​ឈ្លានពាន​ឬ​នឹង​ធ្វើការ​សម្រេចចិត្ត​ដែល​ត្រឹមត្រូវ​មួយ»។ ប្រភព៖ N.Korean leader’s sister warns Seoul against military drill with Washington https://www.reuters.com/world/asia-pacific/nkorean-leaders-sister-warns-seoul-against-military-drill-with-washington-2021-08-01/

  • ទីក្រុងមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិករងទឹកជំនន់ធ្ងន់ធ្ងរ ហើយអ្នកជំនាញព្រមានថានៅពេលឆាប់នេះមនុស្សនឹងមិនអាចរស់នៅទីនោះបាន

    ទីក្រុងមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិករងទឹកជំនន់ធ្ងន់ធ្ងរ ហើយអ្នកជំនាញព្រមានថានៅពេលឆាប់នេះមនុស្សនឹងមិនអាចរស់នៅទីនោះបាន

    មឹង ច័ន្ទសុម៉ានីតា ប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិក គឺតែងតែជួបគ្រោះទឹកជំនន់ ដែលធ្វើឱ្យខូចខាតរចនាសម្ព័ន្ធនានាតាមទីក្រុងតាមឆ្នេរសមុទ្រក្នុងអំឡុងខែមីនា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅពាក់កណ្ដាលខែកក្កដានេះ មជ្ឈមណ្ឌលសេដ្ឋកិច្ចនីហ្សេរីយ៉ា ទីក្រុងឡាហ្គោស គឺកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរ។រូបថតនិងវីដេអូដែលបានបង្ហោះទៅក្នុងបណ្ដាញសង្គមបានបង្ហាញ ថាមានរថយន្តរាប់សិបគ្រឿងបានជន់លិចដោយទឹកបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយគ្រោះជំនន់ដោយសារទឹកភ្លៀងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចខាតបង់ប្រមាណ ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ អ្នកជំនាញបានព្រមានថាទីក្រុងឡាហ្គោស ដែលជាទីក្រុងតំបន់ឆ្នេរមហាសមុទ្រអាត្លង់ទិចនីហ្សេរីយ៉ា អាចនឹងគ្មានមនុស្សរស់នៅទេនៅត្រឹមចុងសតវត្សនេះដោយសារកម្ពស់ទឹកសមុទ្រកើនឡើង និងការប្រែប្រួលអាកាសធាតុ។ យោងតាម ការសិក្សាដែលដឹកនាំដោយវិទ្យាស្ថានសិក្សាការអភិវឌ្ឍបាននិយាយថាបញ្ហានេះអាចនឹងកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារ «ប្រព័ន្ធលូមិនមានភាពគ្រប់គ្រាន់ និងការមើលថែទាំមិនបានល្អរួមជាមួយនឹងកំណើនប្រជាជនមករស់នៅទីក្រុងដែលមិនអាចទ្រទ្រង់បាន។ អ្នកជំនាញខាងផ្នែកបរិស្ថាន បាននិយាយថា ការជីកយកខ្សាច់សម្រាប់ការសាងសង់គឺជាការរួមចំណែកដ៏ធំមួយចំពោះបញ្ហាសំណឹកនៅតាមច្រាំងសមុទ្រនៅទីក្រុងឡាហ្គោសផងដែរ។លោក Manzo Ezekiel អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរបស់នីហ្សេរីយ៉ា បានប្រាប់ CNN ថាច្រាំងនៃកោះ Victoria របស់ទីក្រុង Lagos ត្រូវបានទឹកជំនន់ធ្វើលិច រួចទៅហើយ ជាពិសេសនៅក្នុងតំបន់ V.I នៃទីក្រុងឡាហ្គោស ។ ប្រធានាធិបតីនីហ្សេរីយ៉ាលោក Muhammadu Buhari ក៏បានបង្ហាញពីឆន្ទៈរបស់ប្រទេសនេះក្នុងការធ្វើជាដៃគូជាមួយសម្ព័ន្ធមិត្តពិភពលោក ក្នុងការដោះស្រាយវិបត្តប្រែប្រួលអាកាសធាតុ។លោកបាននិយាយថា៖ «យើងទន្ទឹងរង់ចាំធ្វើការជាមួយប្រធានាធិបតីបៃដិន និង អនុប្រធានាធិបតី កាម៉ាឡា ហារីស។ យើងមានក្តីសង្ឃឹមនិង សុទិដ្ឋិនិយមចំពោះការពង្រឹងទំនាក់ទំនងស្និទ្ធស្នាល ដែលមានស្រាប់ដើម្បីធ្វើការរួមគ្នាដើម្បីដោះស្រាយ…

  • វៀតណាម​នឹងបាន​វ៉ាក់សាំង​អាមេរិក P​f​i​z​e​r​ ប្រមាណ​៥​០​លាន​ដូ​ស​ទៀត​ ​

    វៀតណាម​នឹងបាន​វ៉ាក់សាំង​អាមេរិក P​f​i​z​e​r​ ប្រមាណ​៥​០​លាន​ដូ​ស​ទៀត​ ​

    វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​P​f​i​z​e​r ​ប្រមាណ​៥​០​លាន​ដូ​ស​បន្ថែម​ទៀ​តនឹង​ត្រូវ​បញ្ជូន​ទៅដល់​ប្រទេស​វៀតណាម​ ​ក្នុង​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២​០​២​១​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​។​ ​លោក​ N​guy​e​n ​Than​h​ ​Long​ ​បាន​និយាយ​នៅ​ថ្ងៃ​ទី​២​ ​សីហា​នេះ​ថា​ ​វ៉ាក់សាំងកូវីដជាច្រើនលានដូសទៀត​នឹង​ត្រូវ​បញ្ជូន​មកដល់​វៀតណាម​​ ក្នុង​ត្រីមាស​ទី​៤​ ​ក្នុង​នោះ​ ​រួម​មាន​ទាំង​វ៉ាក់សាំងអាមេរិកនេះដែរ គឺ​ប្រមាណ​ពី​៤​៧​ ទៅ​៥​០​លាន​ដូ​ស​ដែរ​។​ ​លោក​ N​guy​e​n ​Than​h​ ​Long​ ​មិនបាន​អះអាង​ពី​ចំនួន​វ៉ាក់សាំង​ប្រភេទ​ផ្សេងទៀត​ទេ​ ​គ្រាន់តែ​និយាយ​ថា​ ​នឹង​ត្រូវ​បញ្ជូន​មក​។​ ​វៀតណាម​បាន​ទទួល​វ៉ាក់សាំង​អាមេរិក​ ​P​f​i​z​e​r ​នេះ​ជាង​៤​២​ម៉ឺន​ដូ​សម​ក​ហើយ​៕​ ​ប្រភព​ពី​ ​V​N​express​

  • តើ​អ្វី​ជា​ផល​ប្រយោជន៍​រួម​នៅ​ពី​ក្រោយ​​កិច្ច​ពិភាក្សា​រវាង​ចិន​ និង​មេដឹកនាំ​ក្រុម​ឧទ្ទាម​តាលីបង់​ក្នុង​ក្រុង​ធានជីន​?​

    តើ​អ្វី​ជា​ផល​ប្រយោជន៍​រួម​នៅ​ពី​ក្រោយ​​កិច្ច​ពិភាក្សា​រវាង​ចិន​ និង​មេដឹកនាំ​ក្រុម​ឧទ្ទាម​តាលីបង់​ក្នុង​ក្រុង​ធានជីន​?​

    ​ហួន​ ឌីណា ​មិន​បាន​ប៉ុន្មាន​ផង​ ក្រោយ​អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ស្រី ​Wendy​ Sherman​ ចាក​ចេញ​ពី​ធាន​ជីន​ (Tianjin) ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​តឹង​សរសៃរ​ក​ជាមួយ​មន្ត្រី​ចិន​កាល​ពី​សប្ដាហ៍​មុន​ គណៈ​ប្រតិភូ​របស់​ក្រុម​ឧទ្ទាម​តាលីបង់​ក៏​មក​ដល់​ក្រុង​នេះ​ ហាក់​ដូច​ជា​សារ​​មួយ​ដែល​បង្ហាញ​ថា​ ក្រុង​ប៉េកាំង​នឹង​បង្កើត​យុទ្ធ​សាស្ត្រ​ផ្ទាល់​ខ្លួន​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ បន្ទាប់​ពី​បាន​ហៅ​គោល​នយោបាយ​អាមេរិក​​ដែល​ប្រតិបត្តិ​នៅ​អាហ្វហ្គានីស្ថាន​ថា​បរាជ័យ​។​ ​ខណៈ​ពេល​​​កាល​កំណត់​នៃ​ការ​ដក​កង​ទ័ព​​របស់​សហរដ្ឋ​អាមេរិក​ នឹង​មក​ដល់​ក្នុង​ខែ​កញ្ញា​​ ទំនាក់​ទំនង​រវាង​ចិន​ និង​ក្រុម​​​ឧទ្ទាម​ ហាក់​​កើន​ឡើង​ក្រោយ​ជំនួប​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ ដោយ​គេ​ឃើញ​មាន​ការ​ធានា​របស់​​ក្រុង​ប៉េកាំង​ ថា​ខ្លួន​នឹង​គាំ​ទ្រ​តួនាទី​របស់​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន​ទាំង​ផ្នែក​សន្តិ​សុខ​ និង​ការ​ស្ដារ​ឡើង​វិញ​។​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​លោក​ Wang Yi ​បាន​និយាយ​ក្នុង​អំឡុង​នៃ​កិច្ច​ពិភាក្សា​ជាមួយ​គណៈ​ប្រតិភូ​ដឹក​នាំ​ដោយ​ក្រុម​តាលីបង់​លោក​​ Mullah ​Abdul​ Ghani ​Baradar​ ថា​៖​ «​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន​ គឺ​ជា​កម្លាំង​យោធា​ និង​នយោបាយ​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​ ហើយ​ទំនង​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ផ្សះផ្សារ​ និង​ការ​កសាង​ឡើង​វិញ​នៅ​អាហ្វហ្គានីស្ថាន​»​។​ រដ្ឋ​មន្ត្រី​រូប​នេះ​បន្ត​​​ថា​ ជំហរ​ផ្លូវ​ការ​របស់ចិ​ន​លើ​បញ្ហា​អាហ្វហ្គានីស្ថាន​ គឺ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ «​កម្ម​សិទ្ធិ​របស់​អាហ្វហ្គានីស្ថាន​»​ និង​ «​ដឹកនាំ​ដោយ​អាហ្វហ្គានីស្ថាន​»​ និង​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​ពី​កង​កម្លាំង​បរទេស​។​ លោក​បន្ថែម​ថា​៖​ «​ការ​ដក​ទ័ព​អាមេរិក​ និង​ណាតូ​ គឺ​ជា​មូលដ្ឋាន​នៃ​ការ​បរាជ័យ​នៃ​គោល​នយោបាយ​អាមេរិក​ចំពោះ​អាហ្វហ្គានីស្ថាន​»​។​ ​ ​​យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​ការ​ទូត​នានា​និយាយ​ថា​ ប្រទេស​ចិន​នៅ​តែ​នៅ​ឆ្ងាយ​ពី​ការ​ទទួល​ស្គាល់​ក្រុម​នេះ​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​ ប៉ុន្តែ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​លទ្ធភាព​ដែល​ថា​ ក្រុម​នេះ​នឹង​ឡើង​កាន់​អំណាច​ប្រសិន​បើ​ការ​ផ្សះផ្សារ​ជាតិ​បរាជ័យ​។​ លើស​ពី​នេះ​ ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​តាលីបង់​ ត្រូវ​បាន​​ក្រុង​ប៉េកាំង​មើល​ឃើញ​ថា​…

  • មនុស្ស​ ២នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ នៅ​ក្នុង​រោងកុន​មួយ​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា

    មនុស្ស​ ២នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ នៅ​ក្នុង​រោងកុន​មួយ​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា

    ហ៊ីម រដ្ឋា មនុស្ស​ចំនួន ២នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​អំឡុង​ពេល​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត «The Forever Purge» នៅ​ក្នុង​ទីប្រជុំជន Corona នៃ​តំបន់ Riverside County រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​ការិយាល័យ​រដ្ឋអាជ្ញា Riverside County។ ​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា អ្នក​ស្លាប់​ទាំង​ពីរ​បាន​ទៅ​មើល​កុន​ជាមួយ​គ្នា ហើយ​អត្តសញ្ញាណ​បុគ្គល​ទាំង​ពីរ​រូប​នោះ​គឺ​កញ្ញា Rylee Goodrich អាយុ​ ១៨ឆ្នាំ និង​លោក Anthony Barajas មាន​អាយុ ១៩ឆ្នាំ ដែល​ជា​តារា​បណ្ដាញ​សង្គម Tik Tok។ បុគ្គលិក​បោសសម្អាត​បាន​ប្រទះ​ឃើញ​អ្នក​ទាំង​ពីរ​រង​របួស​ក្បាល​ ដោយ​គ្រាប់​កាំភ្លើង​។ អាជ្ញាធរ​បាន​ប្រកាស​ថា​កញ្ញា Goodrich បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ខណៈ​តារា​លោក Barajas ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ តែ​បាន​បាត់បង់​ជីវិត​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ ​ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ថា Joseph Jimenez ភេទ​ប្រុស អាយុ ២០ឆ្នាំ កាល​ពី​យប់​ថ្ងៃ​អង្គារ ដល់​ផ្ទះ​របស់​ខ្លួន​នៅ​ទី​ប្រុជុំជន El Cerritoដោយ​មាន​ការ​ឱ្យ​តម្រុយ​ដោយ​សាក្សី ជាមួយ​នឹង​ដីកា​ចាប់​ខ្លួន ខណៈ​រដ្ឋអាជ្ញា​កាល​ពី​ថ្ងៃ​សុក្រ បាន​ចោទ​ប្រកាន់​បុរស​រូប​នេះ​ក្រោម​បទ​ល្មើស​មនុស្ស​ឃាត…