Category: ព័ត៌មានអន្តរជាតិ

  • ជនចំណាកស្រុកជាច្រើននាក់ត្រូវបានសង្រ្គោះនៅសមុទ្រមេឌីទែរ៉ាណេ

    ជនចំណាកស្រុកជាច្រើននាក់ត្រូវបានសង្រ្គោះនៅសមុទ្រមេឌីទែរ៉ាណេ

    នាវា​ចំនួន​ ២​ បាន​​សង្រ្គោះ​ជន​ចំណាក​ស្រុក​ចំនួន​ ៣៩៤​ នាក់​ចេញ​ពី​ទូក​ឈើ​ដែល​មាន​ផ្ទុក​មនុស្ស​ច្រើនកកកុញ​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​។ កាលពីថ្ងៃទី​ ១ សីហា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាឡឺម៉ង់​ និង​បារាំង​មួយ​គ្រឿង​ឈ្មោះ​ Sea-Watch 3​ និង​ Ocean Viking​ បាន​ជួយ​សង្គ្រោះ​ជន​ចំណាក​ស្រុក​នៅ​ក្នុង​ដែន​ទឹក​ប្រទេស​ទុយនីស៊ី​ដែល​មាន​ចម្ងាយ​ ៦៨​ គីឡូម៉ែត្រ​ពី​ឆ្នេរ​អាហ្វ្រិក​ខាង​ជើង។ ទូក​ដែល​ដឹក​ជនចំណាក​ស្រុក​ដែល​ចាក​ចេញ​ពី​ប្រទេស​លីប៊ី​ និង​ទុយនីស៊ី​ទៅ​កាន់​ប្រទេស​អ៊ីតាលី​ និង​តំបន់​ផ្សេង​ទៀត​នៃ​ទ្វីប​អឺរ៉ុប​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ តាម​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​អង្គការ​សហប្រជាជាតិ​មាន​មនុស្ស​ជាង ​១ ពាន់​នាក់​ដែល​រត់​គេច​ពី​ជម្លោះ​ និង​ភាព​ក្រីក្រ​នៅ​ទ្វីប​អាហ្វ្រិក​ និង​មជ្ឈឹម​បូព៌ា​បាន​ស្លាប់​នៅ​ឆ្នាំនេះ​នៅតំបន់​មេឌីទែរ៉ាណេ​។

  • ច្រើនជាង ១០០នាក់បានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់នៅប្រទេសអាហ្វហ្គានីស្ថាន

    ច្រើនជាង ១០០នាក់បានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់នៅប្រទេសអាហ្វហ្គានីស្ថាន

    យ៉ាង​តិច​មាន​មនុស្ស ១១៣នាក់​បាន​បាត់បង់​ជីវិត ដោយ​គ្រោះ​ទឹក​ជំនន់​នៅ​ខេត្ត Nuristan ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​អាហ្វហ្គានីស្ថាន ខណៈ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​កំពុង​តែ​បាត់​ខ្លួន នេះ​បើ​តាម​តួលេខ​ ដែល​ផ្ដល់​ដោយ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។ គ្រោះ​ទឹកជំនន់​កំពុង​តែ​វាយ​ប្រហារ​ខេត្ត​ភាគ​កើត​ជាប់​នឹង​ព្រំដែន​ប៉ាគីស្ថាន​ ក្រោយ​ពី​ភ្លៀង​យ៉ាង​ធំ​មួយ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។ ខេត្ត​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​តាលីបង់ ខណៈ​ក្រុម​សង្គ្រោះ​កំពុង​តែ​ធ្វើ​ប្រតិបត្តិ​ស្វែងរក​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​អាទិត្យ។ អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឱ្យ​ដឹង​ថា ផ្ទះ​ចំនួន ១៧០ខ្នង​ត្រូវ​បាន​កម្ទេច​ទាំង​ស្រុង ឬ កម្ទេច​ដោយ​ផ្នែក​ណា​មួយ ខណៈ​ប្រជាជន​ ៣០០គ្រួសារ​រង​ការ​ប៉ះពាល់​ពី​ទឹក​ជំនន់​នេះ។ ការ​ដឹក​ជញ្ជូន​ជំនួយ​ចាំ​បាច់​មួយ​ចំនួន​ដូច​ជា ស្បៀង​អាហារ ជម្រក​បណ្ដោះអាសន្ន ក៏​ដូច​ជា ថ្នាំ​សង្កូវ មិន​អាច​ធ្វើ​ទៅ​បាន​ ក៏​ព្រោះ​តែ​ទឹក​ជំនន់​កាត់​ផ្ដាច់​ស្ពាន​ធំ​មួយ​នៅ​តំបន់​នោះ ហើយ​នៅ​ទីនោះ​ទៀត​សោត​កំពុង​កាន់កាប់​ដោយ​ក្រុម​តាលីបង់៕

  • ចិនធ្វើតេស្តប្រជាជនរាប់លាននាក់ ស្របពេលដែលករណីកូវីដ-១៩ថ្មីកើនឡើងក្រោយផ្ទុះការឆ្លងពីព្រលានយន្តហោះ Nanjing

    ចិនធ្វើតេស្តប្រជាជនរាប់លាននាក់ ស្របពេលដែលករណីកូវីដ-១៩ថ្មីកើនឡើងក្រោយផ្ទុះការឆ្លងពីព្រលានយន្តហោះ Nanjing

    ប៉េកាំង​៖ ​​ទីក្រុង​នានា​របស់​ប្រទេស​ចិន​ បាន​ធ្វើ​តេស្ត​មនុស្ស​រាប់​លាន​នាក់​ និង​បាន​ដាក់​កំហិត​លើ​បំរាម​គោចរ​ថ្មីៗ​ ខណៈ​អាជ្ញាធរ​សុខាភិបាល​ កំពុង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​ថ្មី​នៃ​ជំងឺ​កូវីដ-១៩​ ក្រោយ​ពី​បាន​ធូរ​ស្បើយ​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​។​ ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ Agence France-Presse ​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​រាយការណ៍​ជំងឺ​កូវីដ-១៩​ថ្មី​ចំនួន​ ៧៥ ​ករណី​ ដោយ​រាប់​បញ្ជូល​ទាំង​ ៥៣ ​ករណី​ក្នុង​សហគមន៍​ ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ជា​ចង្កោម​នៃ​វ៉ារ្យ៉ង់​ដែលតា​​ពី​អាកាស​យានដ្ឋាន​Nanjing ​កាល​ពី​ចុង​ខែ​កក្កដា​ ​ដែល​មក​ទល់​ឥឡូវ​នេះ​បាន​​រាល​ដាល​ដល់​​ក្រុង​ជាង​ ២០ ​និង​ខេត្ត​ជាង​ ១0 ​។​ ​ខណៈ​នេះ ​អាជ្ញាធរ​ចិន​បាន​ធ្វើ​​តេស្ត​ចំនួន​បី​ជុំ​ ទៅ​លើ​ប្រជាជន​ចំនួន​ ៩,២ ​លាន​នាក់​ក្នុង​ទី​ក្រុង​ Nanjing ​​ហើយ​បាន​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​​ដែល​មាន​ប្រជាជន​រស់​នៅ​រាប់​សែន​នាក់​ ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​​វ៉ារ្យ៉ង់​ដែល​ឆ្លង​រហ័ស​នេះ​។​ ទន្ទឹម​នឹង​នេះ ​អាជ្ញាធរ​ក៏​កំពុង​តាម​ដាន​មនុស្ស​ជាង​ ៥ ០០០ ​នាក់​នៅ​ទូទាំង​ប្រទេស​ ដែល​បាន​ចូល​រួម​មហោស្រព​​​នៅ​ទី​ក្រុង​ Zhangjiajie ​ដែល​ជា​ទីក្រុង​ទេសចរណ៍​មួយ​ក្នុង​ខេត្ត​ហ៊ូណាន​។ ​ក្រុង​ដែល​មាន​ប្រជាជន​ ១,៥ ​លាន​នាក់​នេះ​ ត្រូវ​បាន​បិទ​ខ្ទប់ ​រួម​ជាមួយ​កន្លែង​ទាក់​ទាញ​ទេសចរណ៍​ទាំង​អស់ក្នុ​ង​ក្រុង​ បន្ទាប់​ពី​អ្នក​ទេសចរ​ ៤ ​នាក់​បាន​ធ្វើ​តេស្តិ៍​​វិជ្ជមាន​។​ ​​ចំណែក​ឯ​អាជ្ញាធរ​ក្រុង​ប៉េកាំង​ឯណោះ​វិញ​ បាន​​បិទ​ផ្លូវ​ដែក​ ឡាន​ក្រុង​ និង​ផ្លូវ​អាកាស​ទាំង​អស់​ ក្នុង​តំបន់​ដែល​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ និង​បិទ​ទេសចរណ៍​ក្នុង​ស្រុក​ដោយ​អនុញ្ញាត​ឱ្យ​ចូល​តែ​អ្នក​ធ្វើ​ដំណើរ​សំខាន់ៗ​ដែល​មាន​លិខិត​បញ្ជាក់​ថា​គ្មាន​វីរុស​ប៉ុណ្ណោះ​។​ ករណី​ថ្មី​ៗ​…

  • ការផុតកំណត់នៃសេចក្ដីបញ្ជាផ្អាកការបណ្ដេញចេញពីលំនៅឋាន ជំរុញឱ្យមានការព្រួយបារម្ភ

    ការផុតកំណត់នៃសេចក្ដីបញ្ជាផ្អាកការបណ្ដេញចេញពីលំនៅឋាន ជំរុញឱ្យមានការព្រួយបារម្ភ

    ការ​ព្រួយបារម្ភ​កំពុង​កើន​ឡើង​នៅ​សហរដ្ឋអាមេរិក​ បន្ទាប់​សេចក្ដី​បញ្ជា​ផ្អាក​ការ​បណ្ដេញ​អ្នក​ជួល​ចេញ​ពី​លំនៅឋាន​ក្នុង​អំឡុង​ពេល​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩​ត្រូវ​បាន​ផុត​កំណត់​នៅ​ចុង​សប្ដាហ៍​មុន​ ហើយ​គំរាមកំហែង​ធ្វើ​ឱ្យ​ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់​គ្មាន​លំនៅឋាន​នៅ​សប្ដាហ៍​នេះ​។ អ្នក​ជួល​ផ្ទះ​ត្រូវ​បាន​ការពារ​ពី​បណ្ដេញ​ចេញ​ បន្ទាប់​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​ របស់​អាមេរិក (CDC) បាន​ចេញ​សេចក្ដីបញ្ជា​ផ្អាក​ខាង​លើ​នេះ​កាល​ពី​ឆ្នាំ​មុន​ ដើម្បី​រក្សា​មនុស្ស​ក្នុង​ផ្ទះ​ ខណៈ​ពេល​ដែល​ជំងឺ​កូវីដ១៩​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​នៅ​អាមេរិក​ ដែល​មក​ដល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​ជាង ៦១៣.០០០ នាក់​នៅ​ទូទាំង​ប្រទេស​ ហើយ​បង្ក​ការ​ខូចខាត​យ៉ាង​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​។ សេចក្ដីបញ្ជា​បាន​ផុត​កំណត់​នៅ​កណ្ដាល​អធ្រាត្រ​ថ្ងៃ​សៅរ៍​ឈាន​ចូល​ថ្ងៃ​អាទិត្យ​ បង្ក​ប្រញាប់​ប្រញាល់​រំដោះ​កញ្ចប់​ថវិកា​ជំនួយ​ឈ្នួល​ផ្ទះ​រាប់​ពាន់​លាន​ដុល្លារ​ ដែល​ជាប់​គាំង​នៅ​សភា​អាមេរិក​ ហើយ​រួម​ជា​មួយ​នឹង​អសកម្មភាព​ និង​ការ​បោះ​ការ​ចោទប្រកាន់​ទៅ​វិញ​ទៅ​មក​។ ស្ថាប័ន​នីតិប្រតិបត្តិ​ និង​នីតិប្បញ្ញត្តិ​អាមេរិក​ បាន​ធ្វើ​ដូច​ពួកគេ​មិន​ដឹង​ជា​មុន​អំពី​ការ​ផុត​កំណត់​នេះ​ ហើយ​ទើប​តែ​ចាប់​ផ្ដើម​ពិភាក្សា​លើ​វិធានការ​បន្ត​នៅ​នាទី​ចុង​ក្រោយ​។ កាល​ពី​ថ្ងៃ​សុក្រ​ សភា​តំណាង​រាស្ត្រ​អាមេរិក​បាន​បិទ​សម័យ​ប្រជុំ ដោយ​បរាជ័យ​ក្នុង​ការ​អនុម័ត​វិធានការណ៍​ណា​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ បន្ទាប់​ពី​សមាជិក​សភា​បក្ស​សាធារណរដ្ឋ​មួយ​រូប​បាន​រារាំង​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ធ្វើ​ការ​បន្ត​សេចក្ដី​បញ្ជា​ផ្អាក​នេះ​រហូត​ដល់​ថ្ងៃ​ទី ១៨ ខែ​តុលា​។ មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​នៅ​សភា​អាមេរិក​ បាន​និយាយ​ថា​ពួកគេ​មិន​ការ​គ្រប់គ្រាន់​សម្រាប់​អនុម័ត​ការ​បន្ត​វិធានការ​នេះ​ក្នុង​ការ​បោះឆ្នោត​ផ្លូវ​ការ​នៅ​ក្នុង​សភា​ទេ​។ ព្រឹទ្ធសភា​អាមេរិក​បាន​រៀប​ចំ​សម័យ​ប្រជុំ​ដ៏​កម្រ​មួយ​នៅ​ថ្ងៃ​សៅរ៍ ប៉ុន្តែ​មិន​បាន​ពិភាក្សា​អំពី​ការ​ហាមឃាត់​ការ​បណ្ដេញ​ចេញ​ទេ​។ រីឯ​សេតវិមាន​វិញ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្លួន​នឹង​មិន​ពង្រីក​ការ​ការពារ​នេះ​ជា​ឯកតោ​ភាគី​ឡើយ ដោយ​សំអាង​ថា​ខ្លួន​មិន​មាន​សិទ្ធិ​អំណាច​ស្រប​ច្បាប់​ដើម្បី​ធ្វើ​ដូច​នេះ​បន្ទាប់​ពី​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​កាល​ពី​ខែ​មិថុនា​ ដែល​បាន​រក​ឃើញ​ថា​សេចក្ដីបញ្ជា​របស់​ CDC ​គឺ​លើស​ពី​ដែន​សិទ្ធ​អំណាច​ចែង​ក្នុង​ច្បាប់​របស់​ភ្នាក់ងារ​នេះ​​។ ប៉ុន្មាន​ម៉ោង​មុន​ការ​ផុត​កំណត់​ លោក​ប្រធានាធិបតី​ចូ បៃដិន បាន​ធ្វើ​ការ​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ «ចាត់​វិធាន​ការ​ទាំង​អស់​ដែល​អាច​ធ្វើ​ទៅ​បាន» ដើម្បី​ផ្ដល់​ប្រាក់​ជំនួយ​ភ្លាម​ៗ​។ ប៉ុន្តែ​សមាជិក​សភា​ ទាំង​សមាជិក​ខ្លះ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ផ្ទាល់​របស់​លោក​បៃដិន​ បាន​និយាយ​ថា​ពួកគេ​ត្រូវ​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​ភាព​អសកម្ម​របស់​ប្រធានាធិបតី​នៅ​ពេល​ដែល​ថ្ងៃ​កំណត់​ពាក់​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​មក​ដល់​។ អ្នក​ខ្លះ​សម្ដែង​ការ​ខឹង​សម្បារ​ដែល​លោក​បៃដិន​បាន​អំពាវ​នាវ​ឱ្យ​សភា​ផ្ដល់​ដំណោះ​ស្រាយ​នាទី​ចុង​ក្រោយ​ដើម្បី​ការពារ​អ្នក​ជួល​។ បើ​យោង​តាម​ការ​សិក្សា​របស់​វិទ្យាស្ថាន​ Aspen និង​គម្រោង​ការពារ​ការ​បណ្ដេញ​ចេញ​កូវីដ១៩ ប្រជាជន​អាមេរិក​ជាង ១៥…

  • កម្មវិធីវីដេអូ Zoom សងសំណង ៨៦ លានដុល្លារក្នុងពាក្យបណ្ដឹងឯកជនភាពទិន្នន័យផ្ទាល់ខ្លួន

    កម្មវិធីវីដេអូ Zoom សងសំណង ៨៦ លានដុល្លារក្នុងពាក្យបណ្ដឹងឯកជនភាពទិន្នន័យផ្ទាល់ខ្លួន

    ក្រុមហ៊ុន​សន្និសីទ​វីដេអូ​អាមេរិក Zoom បាន​យល់ព្រម​សង​សំណង​ចំនួន​ ៨៦ លាន​ដុល្លារ​ ដើម្បី​ដោះស្រាយ​ពាក្យ​បណ្ដឹង​ឯកជន​ភាព​ទិន្នន័យ​ផ្ទាល់​ខ្លួន ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ Zoom បាន​រំលោភ​សិទ្ធ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​ ដោយ​ចែកចាយ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ទៅ​ឱ្យ​ក្រុមហ៊ុន​ដទៃ​ទៀត​ដូចជា​ Facebook Google និង​LinkedIn​។ ក្រុមហ៊ុន​បាន​បដិសេធ​រាល់​ការ​ធ្វើ​ខុស ប៉ុន្តែ​បាន​យល់​ព្រម​សង​សំណើង​ហើយ​បង្កើន​ការ​អនុវត្ត​សន្តិសុខ​ទិន្នន័យ​របស់​ខ្លួន។ ក្នុង​ដំណោះ​ស្រាយ​បឋម​ ដែល​នៅ​ត្រូវ​ការ​ការ​អនុម័ត​ដោយ​ចៅក្រម​ រួម​មាន​បទប្បញ្ញត្តិ​កំណត់​ឱ្យ​ក្រុមហ៊ុន Zoomផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ដល់​បុគ្គលិក​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ និង​ឯកជន​ភាព​។ ពាក្យ​បណ្ដឹង ដែល​បាន​ប្ដឹង​នៅ​ខែ​មីនា​ឆ្នាំ ២០២០ នៅ​តុលាការ​ភាគ​ខាង​ជើង​រដ្ឋ​កាលីហ្វ័រញ៉ា គឺ​គ្រាន់​តែ​ជា​ពាក្យ​បណ្ដឹង​មួយ​ក្នុង​ចំណោម​ពាក្យ​បណ្ដឹង​ជា​ច្រើន​ដែល​ក្រុមហ៊ុន​នេះ​កំពុង​ប្រឈម​មុខ​នឹង​។ ពាក្យ​បណ្ដឹង​នេះ​ គឺ​មាន​ដើម​បណ្ដឹង​ជា​អ្នក​ប្រើប្រាស់​បង់​ថ្លៃ​ និង​អ្នក​ប្រើប្រាស់​ឥត​គិត​ថ្លៃ​រាប់​លាន​នាក់​នៅ​អាមេរិក​។ បើ​សិន​សំណង​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​តុលាការ​ អតិថិជន​បង់​ថ្លៃ​នីមួយ​ៗ នឹង​ទទួល​សំណង​ប្រមាណ​ ២៥ ដុល្លារ ហើយ​អ្នក​ប្រើប្រាស់​ឥត​គិត​ថ្លៃ​នឹង​ទទួល​សំណង​ ១៥ ដុល្លារ​។ រីឯ​មេធាវី​តំណាង​ដើម​បណ្ដឹង​វិញ​ គ្រោង​នឹង​ទាមទារ​សំណង​ជា​ថ្លៃ​សេវា​ច្បាប់ ២១,៣ លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ Zoom​។

  • មហាសេដ្ឋី Bill Gates ៖ ការច្នៃប្រឌិតមួយទសវត្សរ៍បានផ្តល់នូវដំណោះស្រាយផ្នែកអនាម័យថ្មីៗយ៉ាងច្រើន ដែលនឹងការពារមនុស្សពីជំងឺ និងការស្លាប់ (មានវីដេអូ)

    មហាសេដ្ឋី Bill Gates ៖ ការច្នៃប្រឌិតមួយទសវត្សរ៍បានផ្តល់នូវដំណោះស្រាយផ្នែកអនាម័យថ្មីៗយ៉ាងច្រើន ដែលនឹងការពារមនុស្សពីជំងឺ និងការស្លាប់ (មានវីដេអូ)

    អន្តរជាតិ៖ មហាសេដ្ឋីពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បញ្ជាក់ថា រយៈពេល១០ឆ្នាំមកនេះ មូលនិធិ​របស់លោក ​ដែលមាន​ឈ្មោះ Bill & Melinda Gates បានប្រកួតប្រជែងនឹងបរិបទពិភពលោក តាមរយៈការបង្កើតបង្គន់ប្រកបដោយអនាម័យឡើងវិញ ។ លោកថា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនេះ ខ្ញុំបានចែករំលែកដំណាក់កាលមួយជាមួយនឹងពាងលាមករបស់មនុស្ស ។ ការស្រង់ក្លិនមិនល្អនៃបង្គន់សម្រាប់ការបន្ទោរបង់ ។ ផឹកទឹកដែលធ្វើពីកាកសំណល់លាមក ។ ហើយបានបញ្ចុះបញ្ចូលពិធីករដ៏ល្បីលោក Jimmy Fallon អោយផឹកវាផងដែរ ។ សកម្មភាពទាំងអស់នេះវាមើលទៅគួរអោយអស់សំណើច ប៉ុន្តែគោលដៅរបស់ខ្ញុំ គឺផ្តោតការយកចិត្តទុកដាក់ចំពោះបញ្ហាធ្ងន់ធ្ងរមួយ គឺវិបត្តិកង្វះអនាម័យ ។ មនុស្សប្រហែល៣,៦ពាន់លាននាក់ ឬជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅលើពិភពលោក ត្រូវបានគេរាយការណ៍ថា គ្មានបង្គន់ ឬប្រើប្រាស់បង្គន់គ្មានអនាម័យ ។ ការរស់នៅដោយគ្មានបង្គន់អនាម័យ គឺប្រឈមនឹងបញ្ហាជាច្រើន… វាគឺជាគ្រោះថ្នាក់… បញ្ហាកង្វះអនាម័យក្នុងន័យនេះចង់សំដៅដល់បញ្ហាទឹកកខ្វក់ ដី និងអាហារជាដើម ដែលវាបណ្តាលអោយមានជំងឺ និងស្លាប់ ។ ជាក់ស្តែង យោងតាមការប៉ាន់ស្មានចុងក្រោយបានបង្ហាញថា ជំងឺដែលមានជាប់ទាក់ទងនឹងការរាគរុះ និងកង្វះអនាម័យផ្សេងទៀតបានផ្តាច់ជីវិតកុមារជិត៥០ម៉ឺននាក់ជារៀងរាល់៥ឆ្នាំ…

  • ក្រុមហ៊ុន Pfizer និង Moderna បានដំឡើងថ្លៃវ៉ាក់សាំងនៅសហភាពអឺរ៉ុប (មានវីដេអូ)

    ក្រុមហ៊ុន Pfizer និង Moderna បានដំឡើងថ្លៃវ៉ាក់សាំងនៅសហភាពអឺរ៉ុប (មានវីដេអូ)

    អឺរ៉ុប៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក ហ្វាយហ្សឺ អាយអិនស៊ី (Pfizer Inc) និង ម៉ូឌែណា អាយអិនស៊ី (Moderna Inc) បានដំឡើងថ្លៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ពួកគេ នៅក្នុងកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុនចែកចាយបន្តនៅក្នុងសហភាពអឺរ៉ុប នេះបើតាមកាសែត ហ្វាយនិនសល ថាមស៍ (Financial Times) ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកសារព័ត៌មានបរទេសបានទាក់ទងទៅសួរនាំអំពីមូលហេតុនៃការដំឡើងថ្លៃវ៉ាក់សាំងនៅក្នុងកិច្ចព្រមព្រៀងថ្មីជាមួយគណៈកម្មការអឺរ៉ុប (EC) ផងដែរ ប៉ុន្តែក្រុមហ៊ុន ហ្វាហ្សឺ មិនបានឆ្លើយតបឡើយ ខណៈដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រវិញក៏បានទាក់ទងទៅសួរនាំក្រុមហ៊ុន ម៉ូឌែណា ផងដែរ ហើយភ្លាមៗក៏មិនទាន់ទទួលបានចម្លើយដូចគ្នា ។ យ៉ាងណាមិញ ប្រភពបានអោយដឹងថា តម្លៃថ្មីសម្រាប់វ៉ាក់សាំង Pfizer ត្រូវបានដំឡើងពី១៥.៥០អឺរ៉ូ ស្មើនឹង១៨.៣៧ដុល្លារអាមេរិក ទៅ១៩.៥០អឺរ៉ូ ស្មើនឹង២៣.១៥ដុល្លារអាមេរិកនៅក្នុងមួយដូស ។ សម្រាប់វ៉ាក់សាំង ម៉ូឌែណា វិញត្រូវបានដំឡើងដល់២៨.៥០ដុល្លារអាមេរិកក្នុងមួយដូស ខណៈនៅក្នុងកិច្ចព្រមព្រៀងចាស់ គឺត្រឹមតែ២៥.៥០ដុល្លារអាមេរិកប៉ុណ្ណោះ ៕ ប្រភព៖ CNA

  • អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនបិទខ្ទប់ប្រទេសសាជាថ្មីឡើយ ទោះបីវីរុសបម្លែងថ្មី Delta កំពុងរាតត្បាតខ្លាំង (មានវីដេអូ)

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនបិទខ្ទប់ប្រទេសសាជាថ្មីឡើយ ទោះបីវីរុសបម្លែងថ្មី Delta កំពុងរាតត្បាតខ្លាំង (មានវីដេអូ)

    អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកលោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) អះអាងថា សហរដ្ឋអាមេរិកនឹងនឹងមិនបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩សាជាថ្មីឡើយ បើទោះជាវីរុសបម្លែងថ្មី Delta កំពុងធ្វើអោយករណីឆ្លងកើនឡើងខ្លាំង ជាពិសេសក្នុងចំណោមប្រជាជនដែលទាន់បានចាក់វ៉ាក់សាំងក៏ដោយ ។ លោក អាន់ថូនី ហ្វាវស៊ី បានប្រាប់នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី This Week របស់ស្ថានីយទូរទស្សន៍ ABC ថា យើងនៅមិនទាន់អាចកាត់ផ្ដាច់ការឆ្លង COVID-19 នោះទេ ប៉ុន្តែខ្ញុំជឿថា យើងនឹងមិនត្រលប់ទៅស្ថានភាពដូចកាលពីរដូវរងារកន្លងទៅនោះទេ ។ លោកបន្ថែមថា យើងមានប្រជាជនប្រមាណ១០០លាននាក់នៅក្នុងសហរដ្ឋអាមេរិក ដែលមានសិទ្ធិទទួលការចាក់វ៉ាក់សាំង ហើយក៏ជាអ្នកដែលមិនទៅចាក់វ៉ាក់សាំង ។ យើងពិតជាបានអំពាវនាវទៅកាន់ប្រជាជនទាំងនោះអោយផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ, ផ្តល់ភាពងាយដល់ពួកគេ, បញ្ចុះបញ្ចូលពួកគេ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអោយពួកគេទៅទទួលការចាក់វ៉ាក់សាំង ពីព្រោះមានតែពួកគេប៉ុណ្ណោះ ដែលអាចកាត់ផ្ដាច់មេរោគរាតត្បាតបាន ។ បើតាមលោក អាន់ថូនី ហ្វាវស៊ី ការចាក់វ៉ាក់សាំងជូនប្រជាជនអាមេរិកឱ្យបានគ្រប់គ្រាន់ អាចបញ្ចៀសកុំឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងស្ថានការណ៍បិទខ្ទប់ប្រទេសសាជាថ្មី ។ ប៉ុន្តែលោកក៏បានជំរុញឱ្យអ្នកមិនទាន់ចាក់វ៉ាក់សាំង រួសរាន់ទៅចាក់វ៉ាក់សាំងផងដែរ ៕ ប្រភព៖ CGTN និង Reuters

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់១៩៨​ករណី​បន្ថែម​ទៀតនៅព្រឹកថ្ងៃចន្ទនេះ ខណៈប្រជាជនសម្រុក​ចេញ​ពីទីក្រុងហូជីមិញ​ជាបន្តបន្ទាប់(មានវីដេអូ)

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់១៩៨​ករណី​បន្ថែម​ទៀតនៅព្រឹកថ្ងៃចន្ទនេះ ខណៈប្រជាជនសម្រុក​ចេញ​ពីទីក្រុងហូជីមិញ​ជាបន្តបន្ទាប់(មានវីដេអូ)
  • មេដឹកនាំយោធាមីយ៉ាន់ម៉ាសន្យាថា នឹងរៀបចំការបោះឆ្នោត និងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការជាមួយអាស៊ាន (មានវីដេអូ)

    មេដឹកនាំយោធាមីយ៉ាន់ម៉ាសន្យាថា នឹងរៀបចំការបោះឆ្នោត និងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការជាមួយអាស៊ាន (មានវីដេអូ)