Category: ព័ត៌មានអន្តរជាតិ

  • ថៃពន្យារពេលបិទខ្ទប់ប្រឆាំងនឹងជំងឺ Covid-19 រយៈពេលពីរសប្តាហ៍ទៀត (មានវីដេអូ)

    ថៃពន្យារពេលបិទខ្ទប់ប្រឆាំងនឹងជំងឺ Covid-19 រយៈពេលពីរសប្តាហ៍ទៀត (មានវីដេអូ)
  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៩៧០ករណី និងស្លាប់១៧៨នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ (មានវីដេអូ)

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៩៧០ករណី និងស្លាប់១៧៨នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ (មានវីដេអូ)
  • បារាំង​​ថា​ ​នឹង​ទទួល​ទេ​ស​ចរ​បរទេស​ជាង​៥​០​លាន​នាក់​​ក្នុង​ឆ្នាំ​២​០​២​១​ ​ភ្ញៀវចាក់វ៉ាក់សាំង និងតេស្តគ្មានកូវីដ

    បារាំង​​ថា​ ​នឹង​ទទួល​ទេ​ស​ចរ​បរទេស​ជាង​៥​០​លាន​នាក់​​ក្នុង​ឆ្នាំ​២​០​២​១​ ​ភ្ញៀវចាក់វ៉ាក់សាំង និងតេស្តគ្មានកូវីដ

    រដ្ឋមន្ត្រី​ទេសចរ​បារាំង​ J​e​an​-​Baptist​e​ ​L​e​m​o​y​n​e​ ​បាននិយាយកាលពី​ថ្ងៃ​ទី​១​ ​សីហា​ ​ម្សិលមិញ​ថា ​ប្រទេស​បារាំង​មាន​ក្តី​សង្ឃឹម​ថា​ ​នឹង​ទទួល​បានទេ​ស​ចរ​បរទេស​ជាង​៥​០​លាន​នាក់​ ​នៅ​ឆ្នាំ​២​០​២​១​ ​កំណើន​៤​៣​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​២​០​។​ ​លោក​ថា​ ​នេះ​គឺ​អរ​គុន​ដល់​ការ​ងើបឡើង​វិញ​ ​នៃ​ទី​ផ្សារ​អឺរ៉ុប​។​ ​លោក​បាន​ប្រាប់​កាសែត​ ​L​e​ ​Journal​ ​d​e​ ​D​i​manche​ ​ថា​ ​«​ឆ្នាំនេះ​ ​ពួកយើង​សង្ឃឹម​ថា​ ​នឹង​ស្វាគមន៍​ទេសចរ​បរទេស​៥​០​លាន​នាក់​ ​ខណៈ​ដែល​ឆ្នាំមុន​មាន​៣​៥​លាន​នាក់​ ​ហើយ​កាលពី​ឆ្នាំ​២​០​១​៩​ ​មាន​៩​០​លាន​នាក់​។​ ​រដូវក្តៅ​នេះ​គឺជា​ក្តី​សង្ឃឹម​ខ្លាំង​មួយ​»​។​លំ​ហូរ​ភ្ញៀវ​ទេសចរ​បារាំង​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មាន​មកពី​បណ្តា​ប្រទេស​អឺរ៉ុប​ ​ដូចជា​អាល្លឺម៉ង់​ ​ហូឡង់​ ប៊ែ​ល​ហ្សិ​ក​ ​លើកលែងតែ​អង់គ្លេស​ដែល​សម្រេច​ឲ្យ​ពលរដ្ឋ​ខ្លួន​ដាច់ដោយឡែក​១​៤​ថ្ងៃ​ ​ពេល​មកពី​បារាំង​វិញ​នោះ​ ​នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​ដដែល​។​ ​លោក​ក៏​លើកឡើង​ពី​ការ​ងើបឡើង​វិញ​នៃ​ទី​ផ្សារ​អាមេរិក​ ​តែ​ភ្ញៀវ​ទេសចរ​អាស៊ី​នឹង​មិនទាន់​ប្រសើរ​វិញ​ទេ​ ​អាច​រហូតដល់​ឆ្នាំ​២​០​២​២​ឯណោះ​។​ ​ទាក់ទង​នឹង​បញ្ហា​កូ​វី​ដ​១​៩​វិញ​ ​លោក​រដ្ឋមន្ត្រី​សន្យា​ថា​ ​នឹង​ឆ្លើយតប​ចំពោះ​ជំងឺរាតត្បាត​នេះ​ ​ក្នុង​នោះ​ ​ភ្ញៀវ​ទេសចរ​បរទេស​ត្រូវតែ​ចាក់​វ៉ាក់សាំង​រួច​ ​ឬ​ តេ​ស្ត​ថា​គ្មាន​កូ​វី​ដ​១​៩​ ​ជាដើម​៕​ ​

  • មេដឹកនាំយោធាមីយ៉ាន់ម៉ាសន្យាថា នឹងរៀបចំការបោះឆ្នោត និងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការជាមួយអាស៊ាន

    មេដឹកនាំយោធាមីយ៉ាន់ម៉ាសន្យាថា នឹងរៀបចំការបោះឆ្នោត និងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការជាមួយអាស៊ាន

    មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង នៅថ្ងៃអាទិត្យម្សិលមិញ បានសន្យាជាថ្មីម្តងទៀតអំពីការបោះឆ្នោតពហុបក្ស ហើយថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយបេសកជនពិសេសណាមួយ ដែលត្រូវបានជ្រើសរើសដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ មេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះបានសង្កត់ធ្ងន់ថា យើងនឹងដកចេញវិញនូវបទបញ្ញតិនៃការប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងខែសីហា ឆ្នាំ២០២៣ខាងមុខ ហើយលោកបានសន្យាថា នឹងរៀបចំការបោះឆ្នោតពហុបក្ស ។ លោក មីន អោង ហ្លេង បាននិយាយបែបនេះនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ ពោលគឺរយៈពេលប្រាំមួយខែបន្ទាប់ពីកងយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី ។ សូមជម្រាបផងដែរថា បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាននឹងជួបប្រជុំនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ នៅពេលដែលអ្នកការទូតនិយាយថា ពួកគេមានបំណងចាត់បេសកជនពិសេសដែលមានភារកិច្ចដើម្បីបញ្ចប់អំពើហិង្សា និងលើកកម្ពស់ការសន្ទនារវាងរបបយោធា និងក្រុមប្រឆាំង ៕ ប្រភព៖ Reuters

  • ថៃពន្យារពេលវិធានការណ៍បិទខ្ទប់ និងបំរាមគោចរដើម្បីទប់ស្កាត់ជំងឺ Covid-19 រយៈពេលពីរសប្តាហ៍ទៀត

    ថៃពន្យារពេលវិធានការណ៍បិទខ្ទប់ និងបំរាមគោចរដើម្បីទប់ស្កាត់ជំងឺ Covid-19 រយៈពេលពីរសប្តាហ៍ទៀត

    ថៃ៖ រដ្ឋាភិបាលថៃបានសម្រេចពន្យារពេលបិទខ្ទប់ និងវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩រយៈពេលពីរសប្តាហ៍ទៀត ដែលនឹងចាប់ផ្តើមពីថ្ងៃទីអង្គារ ទី៣ ខែសីហានេះតទៅ នៅក្នុងរាជធានី និងនៅតាមបណ្តាខេត្តជុំវិញដែលមានហានិភ័យខ្ពស់ ខណៈដែលប្រទេសនេះកំពុងឆ្លើយតបទៅនឹងការរីករាលដាលដ៏អាក្រក់បំផុតរបស់ខ្លួន ។ ជំនួយការអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ថៃ (CCSA) លោកស្រី Apisamai Srirangson បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា បម្រាមគោលចរនឹងចាប់ផ្តើមអនុវត្តពីម៉ោង៩យប់ ដល់ម៉ោង៤ព្រឹក ហើយវិធានការណ៍រឹតបន្តឹងផ្សេងទៀតនឹងត្រូវដាក់ទៅលើទីក្រុងបាងកក និង២៨ខេត្តផ្សេងទៀតរយៈពេលពីរសប្តាហ៍ ពោលគឺចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ ។ សូមរំលឹកផងដែរថា ទីក្រុងបាងកក និងបណ្តាខេត្តនៅជុំវិញ ត្រូវបានដាក់ឲ្យស្ថិតក្រោមវិធានការបិទខ្ទប់រយៈពេល៣សប្តាហ៍រួចមកហើយ ។ ការរឹតត្បិតបន្ថែមលើការធ្វើដំណើរ និងបម្រាមគោចរពេលយប់ត្រូវបានអនុវត្តកាន់តែតឹងតែង ដោយផ្សារ និងហាងលក់ទំនិញភាគច្រើនត្រូវបិទទ្វារ លើកលែងផ្សារទំនើបធំៗ និងឱសថស្ថាន ៕ ប្រភព៖ Bangkok Post

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៩៧០ករណី និងស្លាប់១៧៨នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៩៧០ករណី និងស្លាប់១៧៨នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃចន្ទនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៧ពាន់៩៧០ករណី និងស្លាប់១៧៨នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៧ពាន់៧៩៥ករណីជាប្រជាជនទូទៅ និង ១៧៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៦០ម៉ឺន៤ពាន់៤២១ករណី ក្នុងនោះមានអ្នកជំងឺ៣៩ម៉ឺន១ពាន់៨១៥នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៣ម៉ឺន៣ពាន់២៨៤ករណី និងអ្នកជំងឺ៤១ម៉ឺន៩ពាន់២៤១នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៥ពាន់៧៧នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៥ពាន់១៦៨នាក់ ៕ ប្រភព៖ Bangkok Post

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់១៩៨ករណីបន្ថែមទៀតនៅក្នុងរបាយការណ៍ព្រឹកថ្ងៃចន្ទនេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣ពាន់១៩៨ករណីបន្ថែមទៀតនៅក្នុងរបាយការណ៍ព្រឹកថ្ងៃចន្ទនេះ

    វៀតណាម៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម នៅព្រឹក​ថ្ងៃចន្ទ​នេះ ​បានរាយការណ៍ពីការ​រកឃើញ​អ្នក​ឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន​៣ពាន់១៩៨ករណីបន្ថែម​ទៀត​នៅ​២០​ទីតាំង ។ ​នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន១ពាន់៩៩៧ករណី​នៅ​ទីក្រុង​ហូជីមិញ ​។​ ជាមួយ​នឹង​ចំនួន​ករណី​ឆ្លង​ថ្មីៗ​នេះ វៀតណាម​បា​នកត់ត្រាពី​ការរកឃើញអ្នកជំងឺ​កូវី​ដ១៩ចំនួន១៥ម៉ឺន៣ពាន់៦២១ករណីនៅក្នុង​៦២​ខេត្ត-​ក្រុង ក្នុងចំណោមខេត្ត-​ក្រុងសរុប៦៣របស់ប្រទេសនេះ ​ចាប់តាំងពីវីរុស​កូវី​ដ​១៩​រលក​ថ្មី​វាយប្រហារ​វៀតណាម​កាលពី​៣​ខែ​មុន ។ ​ទីក្រុង​ហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់៩ម៉ឺន៦ពាន់២៩២ករណី ។ ជាមួយគ្នានេះ វៀតណាមក៏​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវី​ដ​១៩ ជូនដល់ប្រជាជនខ្លួនបាន​ជាង៦.៤១​លាន​នាក់ផងដែរ តែ​មានមនុស្ស​ប្រមាណ៦៥ម៉ឺន៩ពាន់៦៤នាក់​ប៉ុណ្ណោះ​ ដែលបាន​ទទួលការចាក់​វ៉ាក់សាំងពេញ​លេញ ឬពីរដូស ​៕ ប្រភព៖ VNExpress

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៩លាន១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៤ម៉ឺននាក់ និងជាសះស្បើយ១៧៩លាន៦១ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៩លាន១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៤ម៉ឺននាក់ និងជាសះស្បើយ១៧៩លាន៦១ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៩លាន១ម៉ឺន៤ពាន់៦៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២៤ម៉ឺន៣៧៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៩លាន៦១ម៉ឺន៩ពាន់៤១៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន៧៦ម៉ឺន៨ពាន់៩២៤នាក់ ស្លាប់ចំនួន៦២ម៉ឺន៩ពាន់៣៨០នាក់ និងជាសះស្បើយចំនួន២៩លាន៦៧ម៉ឺន៣ពាន់២៩០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៦៩ម៉ឺន៥ពាន់៣៦៨នាក់ ស្លាប់៤២ម៉ឺន៤ពាន់៨០៨នាក់ និងជាសះស្បើយ៣០លាន៨៤ម៉ឺន៩ពាន់៦៨១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៩៣ម៉ឺន៨ពាន់៣៥៨នាក់ ស្លាប់ចំនួន៥៥ម៉ឺន៦ពាន់៨៨៦នាក់ និងជាសះស្បើយ១៨លាន៦៤ម៉ឺន៥ពាន់៩៩៣នាក់ ៕ ប្រភព៖ worldometers

  • ថៃ​អប​អរសាទរ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ស្តេច​ ​តាមរយៈ​ការ​តាំង​ពិព័រណ៍​សិល្បៈ​តាម​អន​ឡា​ញ​

    ថៃ​អប​អរសាទរ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ស្តេច​ ​តាមរយៈ​ការ​តាំង​ពិព័រណ៍​សិល្បៈ​តាម​អន​ឡា​ញ​

    ការិយាល័យ​វិចិត្រ​សិល្បៈ ​និង​សិល្បៈ​ប្រពៃណី​នៃ​ប្រទេស​ថៃ​គ្រោង​កំពុង​រៀបចំ​ព្រះរាជ​ពិធី​តាំង​ពិព័រណ៍​ដើម្បី​អប​អរសាទរ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ ​Ma​h​a​ ​V​a​j​i​r​along​korn ​តាមរយៈ​ហ្វេ​ស​បុក​ ​រហូតដល់​ថ្ងៃ​ទី​២​០​ ​សីហា​។​ ​នេះ​គឺ​ជាលើកដំបូង​ហើយដែល​មាន​ការរៀបចំ​តាម​អន​ឡា​ញ​ ​ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ហើយ​ការ​តាំង​ពិព័រណ៍​នេះ​មាន​តាំង​ស្នា​ព្រ​ហ​ស្បសិល្បៈ​ដ៏​មាន​តម្លៃ​ ​នៃ​ព្រះករុណា​ព្រះមហាក្សត្រ​ ​ម្ចាស់ក្សត្រី​ ​និង​ ​គ្រួសារ​រាជវង្ស​ ​មាន​ទាំង​សិល្បៈ​ហត្ថកម្ម​ក្នុង​វិ​ស​័​យ​ផ្សេងៗ​រួម​ទាំង​ការ​គូរ​គំនូរ​ ឡៃ​រ៉ាត់​ណាម​ ​ការ​ឆ្លាក់​ឈើ​និង​កា​រដាក់​មេ​គុ​ជ​ខ្យង​ ​ជាដើម​។​ ​ការិយាល័យ​សិល្បៈ​ប្រពៃណី​មាន​កាតព្វកិច្ច​ផ្សព្វផ្សាយ​និង​ផ្តល់​ចំណេះ​ដឹង​អំពី​សិល្បៈ​ថៃ​ក៏ដូចជា​អភិ​រក្ស​សិល្បៈ​និង​វប្បធម៌​ដល់​និស្សិត​និង​សាធារណជន​។​ ​វា​ជា​ប្រភព​នៃ​ចំណេះ​ដឹង​សិល្បៈ​និង​ជា​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​វិចិត្រ​សិល្បៈ​ជាតិ​ ​ដែល​យកចិត្តទុកដាក់​លើ​ការរចនា​ម៉ូដ​សិល្បៈ​ថៃ​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​

  • កូវីដ៖ ថៃ​ប្រកាស​ពី​ការ​ស្លាប់​ប្រចាំថ្ងៃ​ខ្លាំង​ ​ពុំ​ធ្លាប់​មាន

    កូវីដ៖ ថៃ​ប្រកាស​ពី​ការ​ស្លាប់​ប្រចាំថ្ងៃ​ខ្លាំង​ ​ពុំ​ធ្លាប់​មាន

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​បាន​ចេញផ្សាយ​ ​នា​ព្រឹក​ថ្ងៃ​ទី​២​ ​សីហា​ ​២​០​២​១​នេះ​​ថា​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​ ​ថៃ​មាន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​កូ​វី​ដ​១​៩​ ​ថ្មី​ ​ចំនួន​១​៧​៨​នាក់​បន្ថែម​ទៀត​ ​ជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន​ ​ពុំ​ធ្លាប់​មាន​ ​ដែល​កន្លងមក​ ​មាន​ត្រឹម​ជាង​១​០​០​នាក់​ ​តិចតួច​ប៉ុណ្ណោះ​។​ ​ជាមួយគ្នា​នេះ​ ​ថៃ​ក៏បាន​ប្រកាស​ពី​ការ​ឆ្លង​ថ្មី​ចំនួន​១​៧​៩​៧​០​នាក់​ទៀត​ដែរ​៕​