-
ប្រព័ន្ធសុខាភិបាលឥណ្ឌូនេស៊ីកាន់តែលំបាកលំបិន ដោយសារករណីកូវីដ-១៩ កើនឡើងខ្ពស់ខ្លាំង

សៅ សម្ភស្ស ករណីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី កាន់តែកើនឡើងខ្លាំង ដោយសារវត្តមានរបស់វ៉ារ៉្យង់ Delta ដែលបណ្ដាលឱ្យករណីឆ្លងនៅប្រទេសនេះកើនដល់ ១ លានករណីក្នុងរយៈពេលមួយខែ ខណៈអ្នកជំនាញ រំលឹកថា ករណីឆ្លងអាចនឹងកើនឡើងច្រើនជាងនេះទៀត បើមិនបានធ្វើតេស្តបានត្រឹមត្រូវ។ ករណីកើនឡើងយ៉ាងឆាប់រហ័សនេះ បានធ្វើឱ្យប្រព័ន្ធសុខាភិបាលនៅប្រទេសនេះជួបការលំបាកយ៉ាងខ្លាំង ដោយសូម្បីតែអ្នកជំងឺមានធ្ងន់ធ្ងរក៏មិនអាចទទួលបានការថែទាំត្រឹមត្រូវនៅក្នុងមន្ទីរពេទ្យដែរ។ ក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយនេះ ករណីស្លាប់នៅប្រទេសនេះ កើនឡើងដល់ទៅ ២៨.០០០ ករណី ខណៈអ្នកជំងឺខ្លះស្លាប់ពេលធ្វើចត្តាឡីស័កនៅផ្ទះ។ មុនពេលមានជំងឺរាតត្បាត គ្រួសារ និងសហគមន៍មូលដ្ឋាន មាននាទីក្នុងការរៀបចំពិធីបុណ្យសពផ្ទាល់ខ្លួន ចំពោះអ្នកស្លាប់។ ហើយបើតាមទំនៀមទំលាប់សាសនាអ៊ីស្លាម គេសង្កេតឃើញថា ប្រជាជនឥណ្ឌូនេស៊ីប្រហែល ៩០ ភាគរយ បានរៀបចំបុណ្យសព តាមរបៀងលាង និងរុំសាកសព ដោយក្រណាត់ស និងធ្វើពិធីបួងសួងដល់អ្នកស្លាប់មុនពេល គេតម្កល់សាកសពនៅទីតាំងបង្ហើយ។ កាលពីមាន ជំងឺរាតត្បាតដំបូងនេះ បុគ្គលិកសុខាភិបាល និងគ្រូពេទ្យ បានជួយរៀបចំបញ្ចុះសពអ្នក ដែលស្លាប់ ដោយសារជំងឺកូវីដ-១៩។ យ៉ាងណាមិញ បុគ្គលិកសុខាភិបាលជាច្រើន ដែលធ្លាប់ទទួលរៀបចំបញ្ចុះសពអ្នកជំងឺកូវីដ ត្រូវមមាញឹកក្នុងការព្យាបាលអ្នកជំងឺកូវីដ -១៩។ ដូច្នេះ តួរនាទីនេះត្រូវធ្លាក់ដល់ក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមនៅឥណ្ឌូនេស៊ី។…
-
ប្រជាជនបារាំងធ្វើការតវ៉ានឹងវិធានការន៍ថ្មីរបស់រដ្ឋាភិបាល

សុខ ស្រីលុច កាលពីថ្ងៃសៅរ៍ ទី ៣១ កក្កដាមនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ានៅទីក្រុងប៉ារីស និងទីក្រុងដទៃទៀតក្នុងប្រទេសបារាំងប្រឆាំងនឹងបទបញ្ជាដែលតម្រូវអោយបង្ហាញលិខិតចាក់វ៉ាក់សាំងរួចរាល់ដើម្បីចូលទៅកាន់កន្លែងសាធារណៈ។ ការតវ៉ានេះគឺជាសប្តាហ៍ទី ៣ ជាប់ៗគ្នាដែលប្រជាជនបារាំងប្រឆាំងនឹងវិធានការថ្មីរបស់រដ្ឋាភិបាលរបស់ខ្លួន។ តាមការរាយការណ៍របស់សារព័ត៌មានរ៉យទ័រ មន្រ្តីក្រសួងមហាផ្ទៃម្នាក់បាននិយាយថាមនុស្សប្រមាណជាង ២០ ម៉ឺននាក់បានធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំងរួមទាំងមនុស្សប្រមាណជាង ១ ម៉ឺននាក់់នៅប៉ារីសបានធ្វើការតវ៉ានេះ។ គួរបញ្ជាក់ផងដែរថា សភាបារាំងបានអនុម័តច្បាប់ថ្មីមួយនៅសប្តាហ៍នេះដែលនឹងតម្រូវឱ្យមានការចាក់វ៉ាក់សាំងជាកាតព្វកិច្ចដល់បុគ្គលិកសុខាភិបាល និងតម្រូវអោយមានការបង្ហាញប័ណ្ណសុខភាពដែលបញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ ឬទទួលបានការចាក់វ៉ាក់សាំងរួចរាល់ទៅភោជនីយដ្ឋាន កន្លែងតាំងពិព័រណ៍ រថភ្លើង និងមន្ទីរពេទ្យ។ https://www.reuters.com/world/europe/thousands-protest-against-covid-19-health-pass-france-2021-07-31/
-
តើអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Nethanyahu គ្រោងធ្វើការទម្លាក់រដ្ឋាភិបាលថ្មីយ៉ាងដូចម្ដេច?

សុខ វេងឈាង បន្ថែមពីលើបញ្ហាជាច្រើនដែលនាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល Naftali Bennett ជួបប្រឈមក្នុងការព្យាយាមរក្សាស្ថិរភាពនៃសម្ព័ន្ធភាពកាន់អំណាចដ៏ផុយស្រួយ ក្រុមអ្នកវិភាគក៏សង្កេតឃើញថាលោកក៏ប្រឈមនឹងការប៉ុនប៉ងរបស់អ្នកកាន់តំណែងនេះមុនគឺលោក Benjamin Nethanyahu ក្នុងការរារាំង និងទម្លាក់រដ្ឋាភិបាលនេះ។ កាលពីពាក់កណ្ដាលខែមិថុនា សភាអ៊ីស្រាអែលបានបានបោះឆ្នោតឱ្យរដ្ឋាភិបាល ដែលមានការចូលរួមពីគណបក្សមាននិន្នាការខុសៗគ្នា របស់លោក Bennett ចូលកាន់អំណាច ហើយបញ្ចប់ការគ្រប់គ្រង១២ឆ្នាំរបស់លោក Nethanyahu ដែលបានបរាជ័យក្នុងការបង្កើតរដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតជាលើកទីបួនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ការធ្លាក់ពីតំណែងក៏បានធ្វើឱ្យលោក Nethanyahu បរាជ័យក្នុងផែនការបង្កើតអភ័យឯកសិទ្ធិសម្រាប់ខ្លួនលោកផ្ទាល់ពីការផ្ដន្ទាទោសជុំវិញការចោទប្រកាន់អំពើពុករលួយ។ ការប្រឈមនឹងការជំនុំជម្រះក្ដីនៅតុលាការជុំវិញការចោទប្រកាន់នេះ បានធ្វើឱ្យលោក Nethanyahu កាន់តែចង់ត្រឡប់មកកាន់អំណាចវិញ ហើយក្នុងនាមជាមេដឹកនាំសម្ព័ភាពប្រឆាំង និងប្រធានបក្សធំជាងគេក្នុងសភា លោកនិងសម្ព័ន្ធមិត្តរបស់លោកបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរារាំងការងាររបស់រដ្ឋាភិបាលថ្មី។ លោក Ian Lustick សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Pennsylvania បានប្រាប់សារព័ត៌មាន Al Jazeeraថាលោក Nethanyahu បានប្រើប្រាស់យុទ្ធសាស្ត្រគោលចំនួនបី ក្នុងការព្យាយាមដើម្បីត្រឡប់មកកាន់អំណាច និងជៀសពីការផ្ដន្ទាទោសដោយតុលាការ។ យុទ្ធសាស្ត្រទី១ គឺការប្រើប្រាស់គ្រប់នីតិវិធី ការប្រមាថ និងការលាបពណ៌ ដើម្បីបង្កើតរូបភាពថារដ្ឋាភិបាលថ្មីគឺមិនស្របច្បាប់ ឬបង្កើតដោយការក្លែងបន្លំ និងដើម្បីជ្រៀតជ្រែកសិទ្ធអំណាចរបស់លោក Bennett។ យុទ្ធសាស្ត្រនេះរួមមានការរំខានដល់សម័យប្រជុំសភា ការបដិសេធមិនចាកចេញពីវិមាននាយករដ្ឋមន្ត្រី ហើយការជំរុញឱ្យអ្នកគាំទ្របន្តហៅលោក Nethanyahu…
-
ចិនកំពុងដុតដៃដុតជើងទប់ស្កាត់ករណីឆ្លងខ្លាំងករណីអាក្រក់បំផុតក្នុង ក្រោយស្ងប់មួយរយៈ

សៅ សម្ភស្ស ខេត្តនានានៅទូទាំងប្រទេសចិន បានដាក់ចេញវិធាន តឹងរ៉ឹងជាងមុនក្នុងកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃការឆ្លងច្រើនបំផុត ក្រោយស្ងប់រយៈពេលមួយរយៈ ខណៈមន្រ្តីសុខាភិបាលចាត់ទុកថាការកើនឡើងនេះ គឺដោយសារវត្តមានវ៉ារ្យ៉ង់ Delta ដែលបានផ្ទុះឡើងនៅខេត្ត Nanjing។ លោក Mi Feng អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិ (NHC) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃ សៅរ៍ ថា៖ «សម្ពាធចម្បង ដែលយើងកំពុងប្រឈមបច្ចុប្បន្ននេះ គឺការរីករាលដាលនៃ វ៉ារ្យ៉ង់ Delta»។ ការផ្ទុះឡើងនៅប្រទេសចិនការផ្ទុះឡើងលើកនេះ មានទំហំធំជាងគេបំផុត ក្រោយស្ងប់ស្ងាត់រយៈពេលជាច្រើនខែ ធ្វើឱ្យរារាំងដល់ភាពជោគជ័យរបស់ប្រទេសនេះក្នុងការទប់ស្កាត់ការរាតត្បាតនៅក្នុងប្រទេសរបស់ខ្លួន។ ការរីករាលដាលជាង ២៦០ ករណី នៅទូទាំងប្រទេស ត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមវីរ៉ុស ដែលបានផ្ទុះឡើងនៅទីក្រុង Nanjing ក្នុងខេត្ត Jiangsu ភាគខាងកើត ដែលចាប់ផ្ដើមឡើងពីការអ្នកបោសសំអាតកាប៊ីន ៩ នាក់ នៅអាកាសយានដ្ឋានអន្តរជាតិតេស្តវិជ្ជមាននៅថ្ងៃទី ២០ ខែកក្កដា។ យ៉ាងណាមិញ ប្រទេសនេះបានបិទខ្ទប់ខេត្តនេះ ហើយបានធ្វើតេស្តលើប្រជាជនទាំង ៩,២ លាននាក់ពីរដង ដើម្បីបង្ការការរីករាលដាលខ្លាំង។ មន្រ្តីគណកម្មការ NHC លោក He…
-
ចក្រភពអង់គ្លេសជំរុញស្ត្រីមានផ្ទៃពោះឱ្យទទួលវ៉ាក់សាំងកូវីដ១៩ ខណៈមានហានិភ័យខ្ពស់ពីវីរុសបម្លែងដែលតា

សុខ វេងឈាង កាលពីថ្ងៃសុក្រសប្ដាហ៌មុននេះ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេសបានជំរុញស្ត្រីមានផ្ទៃពោះឱ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ទាប់ពីការសិក្សាថ្នាក់ជាតិមួយបានរកឃើញថាវីរុសកូរ៉ូណាបម្លែងដែលតាបង្កើនហានិភ័យរោគសញ្ញាធ្ងន់ធ្ងរក្នុងចំណោមក្រុមស្ត្រីមានផ្ទៃពោះ។ ការសិក្សាដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford ផ្អែកលើទិន្នន័យប្រមូលដោយប្រព័ន្ធឃ្លាំមើលសម្ភពចក្រភពអង់គ្លេស បានរកឃើញថាបានរកឃើញថាសមាមាត្រនៃស្ត្រីមានផ្ទៃពោះ ដែលបានចូលព្យាបាលនៅមន្ទីរពេទ្យជាមួយនឹងរោគសញ្ញាពីកម្រិតមធ្យមទៅធ្ងន់ធ្ងរបានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីមេរោគបម្លែងដែលតាក្លាយជាមេរោគភាគច្រើននៅប្រទេសអង់គ្លេសកាលពីខែឧសភា។ អ្នកស្រាវជ្រាវ ក៏បានកត់សម្គាល់ថាស្ត្រីមានផ្ទៃពោះត្រូវការការព្យាបាលនៅមន្ទីរពេទ្យក្នុងអំឡុងពេលរលកឆ្លងដែលតា គឺងាយនឹងកើតជំងឺរលាកសួតជាងមុន ហើយជាងមួយភាគបីត្រូវការជំនួយដកដង្ហើម។ សាស្ត្រាចារ្យJacqueline Dunkley-Bent ប្រធានគណៈឆ្មបអង់គ្លេសបានសរសេរអនុសាសន៍ទៅកាន់បណ្ដាវេជ្ជបណ្ឌិតទូទៅ និងឆ្មប ជំរុញពួកគេឱ្យលើកទឹកចិត្តស្ត្រីមានផ្ទៃពោះឱ្យទទួលវ៉ាក់សាំងកូវីដ១៩។ មហាវិទ្យាល័យភូមិន្ទសម្ភព និងរោគស្ត្រី និងមហាវិទ្យាល័យភូមិន្ទឆ្មប របស់អង់គ្លេសក៏បានជំរុញឱ្យស្ត្រីមានផ្ទៃពោះទទួលវ៉ាក់សាំងផងដែរ។ ក្រសួងសុខាភិបាលអង់គ្លេសបានផ្ដល់អនុសាសន៍ដល់ស្ត្រីមានផ្ទៃពោះឱ្យទទួលវ៉ាក់សាំង Moderna និង Pfizer ពីព្រោះវ៉ាក់សាំងទាំងពីរនេះបានផ្ដល់ឱ្យស្ត្រីមានផ្ទៃពោះជាង ១៣០.០០០ នាក់នៅសហរដ្ឋអាមេរិក។ អង់គ្លេសបានបើកឱ្យស្ត្រីមានផ្ទៃពោះទទួលវ៉ាក់សាំងជំងឺកូវីដ១៩ចាប់តាំងពីខែមេសាមកម្ល៉េះ ប៉ុន្តែអត្រាចាក់នៅមានកម្រិតទាប ដោយស្ត្រីមានផ្ទៃពោះភាគច្រើនបានបដិសេធមិនទទួលពីព្រោះមានការព្រួយបារម្ភថាវ៉ាក់សាំងថ្មីៗទាំងនេះអាចបង្កផលប៉ះពាល់ដល់កូនក្នុងផ្ទៃ។ Source: https://www.straitstimes.com/world/europe/uk-urges-pregnant-women-to-get-vaccinated-given-variant-risks
-
អនុប្រធានាធិបតីអាមេរិក Kamala Harris នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់សិង្ហបុរី និងវៀតណាម

ហ៊ីម រដ្ឋា អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harrisនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសវៀតណាមនៅក្នុងខែសីហានេះ ប៉ុន្តែមិនទាន់មានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ទីប្រឹក្សាជាន់ខ្ពស់សេតវិមានលោកស្រី Symone Sanders កាលពីថ្ងៃសុក្រកន្លងទៅ។ ប្រភពខាងលើបានឱ្យដឹងថា លោកស្រីអនុប្រធានាធិបតីនឹងចូលជួបជាមួយមេដឹកនាំប្រទេសទាំងពីរ អំពីបញ្ហាពាក់ព័ន្ធនឹងសន្តិសុខតំបន់ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាបញ្ហាពាក់ព័ន្ធនឹងវិបត្តិអាកាសធាតុផងដែរ។ លោកស្រី Sanders បានលើកឡើងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះធ្វើឡើង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយប្រទេសទាំងពីរ ហើយព្រមទាំងជាកិច្ចខិតខំមួយ ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅក្នុងទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ អនុប្រធានាធិបតីចុងក្រោយបង្អស់ ដែលមកបំពេញទស្សនកិច្ចទៅសិង្ហបុរីគឺ លោក Mike Pence ដែលជាអនុប្រធានាធិបតីក្នុងរដ្ឋបាលលោក Donald Trump កាលពីឆ្នាំ២០១៨។ សម្រាប់វៀតណាមវិញ នេះជាលើកដំបូងហើយ ដែលអនុប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងកាន់តំណែងមកបំពេញទស្សនកិច្ច៕ ប្រភព៖ US Vice President Kamala Harris to make first official visit to Singapore, Vietnam https://www.channelnewsasia.com/news/world/us-vice-president-kamala-harris-visit-singapore-vietnam-15340826
-
មនុស្សរាប់លាននាក់នៅអាមេរិក ប្រឈមនឹងការបណ្តេញចេញពីផ្ទះខណៈកើនឡើងករណីឆ្លងវីរុសកូរ៉ូណា

មឹង ច័ន្ទសុម៉ានីតា ប្រជាពលរដ្ឋរាប់លាននាក់នៅទូទាំងសហរដ្ឋអាមេរិកអាចត្រូវបានបង្ខំឱ្យចេញពីផ្ទះ របស់ពួកគេបន្ទាប់ពីមានការកំណត់មិនឲ្យមានការបណ្តេញចេញអ្នកជួលពីលំនៅដ្ឋានបានផុតកំណត់ នៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍នេះ ចំពេលមានការកើនឡើងនៃការឆ្លងមេរោគកូវីដ១៩ដ៏គួរអោយព្រួយបារម្ភ។ ការផ្អាកការទារថ្លៃបង់ឈ្នូលផ្ទះនេះត្រូវបាន ដាក់ឲ្យដំណើរការដំបូង ដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) នៅខែកញ្ញាឆ្នាំ ២០២០ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ និងការពារជនគ្មានផ្ទះសម្បែង អំឡុងពេលមានជំងឺរាតត្បាត។ សភាក៏បានយល់ព្រមនិងអនុម័ត ថវិការជិត ៤៧ ពាន់លានដុល្លារ ជាជំនួយសម្រាប់លំនៅដ្ឋានសហព័ន្ធដល់រដ្ឋនានា ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែវានៅតែយឺតយ៉ាវនិង មិនអាចដោះស្រាយបានល្អជាមួយម្ចាស់ផ្ទះជួល។ គួររំលឹកឡើងវិញថា នៅថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ២០២០ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានដាក់ឲ្យដំណើរការជាបណ្តោះអាសន្ននៃ ការផ្អាកនិងហាមមិនឲ្យមានការបណ្តេញចេញអ្នកជួលពីលំនៅដ្ឋាន ចេញដោយសារពួកគេមិនបានទូទាត់ថ្លៃជួលផ្ទះ។ គោលបំណងដែលនៃការធ្វើបែបនេះគឹដើម្បីការពារការរីករាលដាលបន្ថែមទៀតនៃជំងឺកូវីដ១៩ ជាពិសេសសម្រាប់ប្រជាជនដែលគ្មានផ្ទះសម្បែងស្នាក់នៅដើម្បីឲ្យ ពួកគេមានកន្លែងនៅជាបណ្តោះអាសន្នជៀសវាងការឆ្លងមេរោគកូវីដ១៩។ ការផ្អាកនិងហាមមិនឲ្យមានការបណ្តេញចេញនេះស្ងិតនៅក្រោមកម្មវិធី CARES និងបានចែងថា អ្នកជួលផ្ទះមិនអាចត្រូវបានបង្ខំឱ្យចាកចេញទេហើយម្ចាស់ផ្ទះក៏មិនអាចបណ្តេញអ្នកជួល ឱ្យចាកចេញទេ រហូតដល់ ៣០ ថ្ងៃបន្ទាប់ពីមានការផុតកំណត់នៃការផ្អាករបស់គោលការណ៏នេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន The Associated Press ការផុតកំណត់នៃការផ្អាកនេះជនជាតិអាមេរិកាំងជាង ៣,៦ លាននាក់ឥឡូវនេះកំពុងប្រឈមនឹងការបណ្តេញចេញពីលំនៅដ្ឋានសហព័ន្ធ។ សមាជិកព្រឹទ្ធសភាពីគណបក្សប្រជាធិបតេយ្យ លោកស្រី Elizabeth…
-
វីរុសបម្លែងដែលតា កំពុងតែរាតត្បាតប្រទេសជាច្រើននៅទ្វីបអាស៊ី

ហ៊ីម រដ្ឋា ប្រទេសជាច្រើននៅទ្វីបអាស៊ីកំពុងតែមានការកើនឡើងនូវការរាតត្បាតនៃជំងឺកូវីដ-១៩យ៉ាងខ្លាំង ដែលបង្កដោយវីរុសវីរុសបម្លែងដែលតា នេះបើតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍កន្លងទៅ។ ចំពេលដែលកំពុងរៀបចំព្រឹត្តិការណ៍អូឡាំពិក ជប៉ុនបានប្រកាសដាក់រាជធានីតូក្យូ និងទីក្រុងនៅក្បែរក្នុងស្ថានភាពគ្រាអាសន្នរហូតដល់បញ្ចប់ខែសីហា ក្រោយពីរកឃើញមានការកើនឡើងករណីវិជ្ជមាននៃជំងឺកូវីដ-១៩យ៉ាងខ្លាំង ដោយនៅថ្ងៃសៅរ៍កន្លងទៅ រាជធានីតូក្យូរកឃើញករណីវិជ្ជមានប្រចាំថ្ងៃរហូតដល់ទៅ ៤ ០៥៨ករណី ដែលកំណត់ត្រាខ្ពស់មួយ។ ចំណែកឯនៅប្រទេសចិនវិញ នៅពេលនេះកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយវីរុសដែលតានៅទីក្រុងណានជីង ក្រោយពីរកឃើញកើតឡើងមានទៅលើ បុគ្គលិកសម្អាតយន្តហោះមួយពីរុស្ស៊ី។ ងាកមកតំបន់អាស៊ីអាគ្នេយ៍វិញ ថៃបានរកកំណត់ត្រាប្រចាំថ្ងៃដ៏ខ្ពស់បំផុតកាលពីថ្ងៃសៅរ៍ ដោយរកឃើញករណីវិជ្ជមានសរុប ១៨ ៩១២ករណី។ ក្នុងនោះដែរ រដ្ឋាភិបាលថៃរកឃើញថា ៦០%នៃករណីសរុបបង្កឡើងដោយវីរុសដែលតា ហើយវីរុសបម្លែងថ្មីនេះបានបង្ករហូតដល់ ៨០% នៃករណីនៅបាងកក។ នៅវៀតណាមវិញកំពុងតែជួបនូវការរាតត្បាតជំងឺកូវីដ-១៩ដ៏អាក្រក់បំផុតនៅក្នុងប្រទេសរបស់ខ្លួន ដែលបង្ខំឱ្យបិទទីក្រុងហូជីមិញ និងទីក្រុង ១៨ផ្សេងទៀតនៅភាគខាងត្បូងរយៈពេល ២សប្ដាហ៍។ ម៉ាឡេស៊ីវិញបានរកឃើញអ្នកឆ្លងកូវីដចំនួន ១៧ ៧៨៦ កាលពីថ្ងៃសៅរ៍ ដែលជាកំណត់ត្រាខ្ពស់បំផុតប្រចាំថ្ងៃ។ អង្គការសុខភាពពិភពលោកបានរកឃើញថា នៅរយៈពេល ៤សប្ដាហ៍ចុងក្រោយ ករណីថ្មីនៃជំងឺកូវីដ-១៩កើនឡើងរហូតដល់ទៅ ៨០% ឯណោះនៅជុំវិញពិភពលោក នេះបើតាមលើកឡើងរបស់អគ្គនាយកអង្គការនេះលោក Tedros Adhanom Ghebreyesus កាលពីថ្ងៃសុក្រ៕ ប្រភព COVID-19…
-
រលកកម្ដៅ បណ្តាលឱ្យរលាយផ្ទាំងទឹកកកហ្គ្រីលែន

សៅ សម្ភស្ស ព្រឹត្តិការណ៍រលាយផ្ទាំងទឹកកកដ៏ធំនៅផ្ទាំងទឹកកកហ្គ្រីនឡែន កើតឡើងក្នុងកំឡុងពេលរលកកំដៅនៅតំបន់នេះ មានសីតុណ្ហភាពក្ដៅលើសពីធម្មតា ១០ អង្សា (គិតតាមបទដ្ឋានតាមរដូវ)។ នេះបើយោងតាមអ្នកស្រាវជ្រាវជនជាតិដាណឺម៉ាក។ បើយោតាមតាមសារព័ត៌មាន CNA ចាប់តាំងពីថ្ងៃ ២៩ កក្កដា ផ្ទាំងទឹកកកគ្របដណ្តប់លើទឹកដីអាកទិកដ៏ធំ បានរលាយប្រហែល ៨ ពាន់លានតោនក្នុងមួយថ្ងៃ ដែលជាអត្រាមធ្យមទ្វេដង ក្នុងរដូវក្តៅ។ នេះបើតាមគេហទំព័រ Polar Portal ដែលគ្រប់គ្រងដោយអ្នកស្រាវជ្រាវជនជាតិដាណឺម៉ាក។ វិទ្យាស្ថានឧតុនិយមដាណឺម៉ាក បានរាយការណ៍ថា សីតុណ្ហភាពលើសពី ២០ អង្សាសេ មានន័យថាច្រើនជាងពីរដងនៃសីតុណ្ហភាពរដូវក្តៅធម្មតានៅភាគខាងជើងហ្គ្រីនឡែនហើយ។ អាកាសយានដ្ឋាន Nerlerit Inaat នៅភាខាងឦសាននៃទឹកដីប្រទេសនេះ បានសង្កេតឃើញសីតុណ្ភភាពកើនដល់ ២៣.៤ អង្សាកាលពីថ្ងៃ ព្រហស្បតិ៍ ដែលជាកំណត់ត្រាខ្ពស់បំផុត ចាប់តាំងពីពេលគេចាប់ផ្តើមសង្កេតមក។ ជាមួយនឹងរលកកំដៅ ដែលប៉ះពាល់ដល់តំបន់ហ្គ្រីនឡែនភាគច្រើននៅថ្ងៃនោះ គេហទំព័រ Polar Portal បានរាយការណ៍អំពី «ព្រឹត្តិការណ៍រលាយដ៏ធំ» មិនធ្លាប់មាន ដែលធ្វើឱ្យគ្របដណ្តប់រដ្ឋផ្លរីដា ធ្វើឱ្យកម្ពស់ទឹកកើនខ្ពស់ជាងមុន ៥ សង់ទីម៉ែត្រ។ ប្រភព៖ Heatwave causes…
-
រដ្ឋបាលលោកបៃដិនគ្រោងនឹងបង្កើនវត្តមានជាថ្មីនៅទ្វីបអាហ្វ្រិក ក្រោយចិនពង្រីកឥទ្ធិពលអស់ជាច្រើនឆ្នាំ

ហ៊ីម រដ្ឋា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកចូ បៃដិនមានគម្រោងបង្កើនវត្តមានរបស់ខ្លួននៅទ្វីបអាហ្វ្រិកឡើងវិញ ខណៈការមិនយកចិត្តទុកដាក់នឹងតំបន់នេះអស់រយៈពេលជាច្រើនឆ្នាំ ហើយបន្ទាប់ពីចិនបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសនៅអាហ្វ្រិកបន្តិចម្ដងៗ រហូតក្លាយទៅជាដៃគូសេដ្ឋកិច្ចដ៏ធំមួយនៅតំបន់នេះ។ ប្រមាណជាជាង ១០ ឬ ២០ឆ្នាំមុន អាមេរិកដើរតួនាទីយ៉ាងសំខាន់នៅក្នុងទ្វីបអាហ្វ្រិកទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសន្តិសុខ។ អាមេរិកបានបង្កើតបញ្ជាការដ្ឋានយោធាទ្វីបអាហ្វ្រិកកាលពីឆ្នាំ២០០៧ មានមូលដ្ឋានយោធាធំមួយនៅប្រទេសជីប៊ូទី ហើយព្រមទាំងប៉ុស្តិ៍យោធាតូចៗនៅតាមបណ្ដាប្រទេសជាច្រើននៅបណ្ដោយទ្វីបអាហ្វ្រិក។ វត្តមានយោធាសហរដ្ឋអាមេរិកទាំងនេះ ធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ប្រឆាំងនឹងអំពើចោរសមុទ្រ ក៏ដូចជាហ្វឹកហាត់យោធារបស់ប្រទេសនានានៅក្នុងទ្វីបអាហ្វ្រិកផងដែរ។ ចំណែកឯវិស័យសេដ្ឋកិច្ចវិញ អាមេរិកកាលពីមុនជាដៃគូពាណិជ្ជកម្មដ៏ធំមួយជាមួយទ្វីបអាហ្វ្រិក ដោយពាណិជ្ជកម្មរវាងអាហ្វ្រិក និងអាមេរិកស្មើនឹង ១៥% នៃពាណិជ្ជកម្មរបស់ទ្វីបនេះទាំងមូល ខណៈពាណិជ្ជកម្មជាមួយចិនកាលពី ២០ឆ្នាំមុនមានប្រមាណតែ ៤%ប៉ុណ្ណោះ។ លុះក្រោយៗមក ឥទ្ធិពលសេដ្ឋកិច្ចរបស់អាមេរិកកាន់តែខ្សោយទៅៗនៅទ្វីបអាហ្វ្រិក ហើយនៅពេលដែលលោកដូណាល់ ត្រាំឡើងកាន់តំណែងជាប្រធានាធិបតី អាមេរិកក៏បានកាត់បន្ថយនូវកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយអាហ្រ្វិក ដោយបានកាត់ផ្ដាច់ជំនួយមួយចំនួន ហើយហាមឃាត់ប្រជាជនប្រទេសអាហ្វ្រិកមួយចំនួនមិនឱ្យចូលដីអាមេរិកទៀតផង។ ខណៈពេលអាមេរិកកាត់បន្ថយឥទ្ធពល ចិនបានបង្កើនវត្តមានសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងទ្វីបនេះជាយូរណាស់មកហើយ។ ចាប់តាំងពីឆ្នាំ២០០០មក ចិនបានរៀបចំវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) ដើម្បីលើកទឹកចិត្តឱ្យអ្នកជំនួញចិនទៅធ្វើជំនួញនៅទ្វីបអាហ្វ្រិក។ លុះមកដល់ឆ្នាំ២០០៩ ចិនវ៉ាដាច់អាមេរិកក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្វ្រិក។ ខណៈវត្តមានសេដ្ឋកិច្ចចិនកាន់តែកើនឡើង វត្តមានសេដ្ឋកិច្ចរបស់អាមេរិកកាន់តែធ្លាក់ចុះយ៉ាងគំហុក។ ក្រោយពេលដែល លោក ស៊ី ជីនភីង ប្រកាសបង្កើតគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ឥទ្ធិពលរបស់ចិនទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយបានកើនឡើងក្នុងកម្រិតខ្ពស់មួយ។…