Category: ព័ត៌មានអន្តរជាតិ

  • ​យោធា​​អាមេរិក​ផ្ដល់​ជំនួយ​ដល់​នាវា​ដឹកប្រេង​អ៊ីស្រាអែល​ ក្រោយ​រង​ការ​វាយ​ប្រហារ​នៅ​អូម៉ង់​

    ​យោធា​​អាមេរិក​ផ្ដល់​ជំនួយ​ដល់​នាវា​ដឹកប្រេង​អ៊ីស្រាអែល​ ក្រោយ​រង​ការ​វាយ​ប្រហារ​នៅ​អូម៉ង់​

    ហួន ​ឌីណា​ ​ឌូបៃ​​​៖​ យោធា​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ កង​ទ័ព​ជើង​ទឹក​អាមេរិក​ កំពុង​ជួយ​ដល់​នាវា​ដឹក​ប្រេង​ឥន្ធនៈ​​​​គ្រប់​គ្រង​ក្រុម​ហ៊ុន​​អ៊ីស្រាអែល​ Zodiac ​Maritime ​ឈ្មោះ ​Mercer​ Street​ ក្រោយ​រង​ការ​វាយ​ប្រហារ​មួយ​​នៅ​អូម៉ង់​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍​មុន​ ដែល​ធ្វើ​ឱ្យ​​​នាវិក​ពីរ​នាក់​​ស្លាប់​​​​។​ ​បញ្ជាការ​កណ្តាល​អាមេរិក​ដែល​ត្រួត​ពិនិត្យ​ប្រតិបត្តិការ​យោធា​អាមេរិក​នៅ​មជ្ឈឹម​បូព៌ា​និង​អាស៊ី​កណ្តាល​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែ​ងការណ៍​​​ថា​ អ្នក​ជំនាញ​ខាង​គ្រឿង​ផ្ទុះ​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិក​ កំពុង​ស្ថិត​នៅ​លើ​នាវា​ ដើម្បី​ធានា​ថា​គ្មាន​គ្រោះថ្នាក់​បន្ថែម​ដល់​នាវិក​ឡើយ​ ហើយ​បាន​ត្រៀម​ខ្លួន​គាំទ្រ​ការ​ស៊ើបអង្កេត​លើ​ការ​វាយ​ប្រហារ​នេះ​។​ អង្គភាព​ដដែល​ថា​ តាម​ការ​ចង្អុល​បង្ហាញ​ដំបូង​ នាវា​នេះ​ទំនង​ជា​រង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​។​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីស្រាអែល​លោក​ Yair​ Lapid ​បាន​ស្តី​បន្ទោស​​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សុក្រ​ ចំពោះ​ការ​វាយ​ប្រហារ​នេះ​​ ហើយ​ថា​​ប្រទេស​នេះ​សម​នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​ខ្លាំង​ៗ​ទៅ​វិញ​​។​​ មក​ទល់​ពេលនេះ​ ​មិន​ទាន់​មាន​ប្រតិកម្ម​ជា​ផ្លូវ​ការ​​ណា​មួយ​ពី​ក្រុង​តេអេរ៉ង់​​នៅ​ឡើយ​ទេ​។​ ​រដ្ឋ​មន្រ្តី​ដដែល​បាន​សរសេរ​នៅ​លើ​ធ្វីតធឺរ​ថា​ អ៊ីស្រាអែល ​និង​អាមេរិក​ កំពុង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ប្រឆាំង​នឹង​ភេរវកម្ម​អ៊ីរ៉ង់​ ដែល​​បង្ក​ការ​គំរាមកំហែង​ដល់​គ្រប់​គ្នា​ តាម​រយៈ​ការ​បង្កើត​​ការ​ឆ្លើយ​តប​អន្តរជាតិ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​​។​ ​ទន្ទឹម​គ្នានេះ​​ ទូរទស្សន៍ ​Al Alam ​ដែល​ជា​បណ្តាញ​ទូរទស្សន៍​ភាសា​អារ៉ាប់​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ស្រង់​សម្ដី​ប្រភព​ម្នាក់​ដែល​និយាយ​ជា​អនាមិក​ថា​ ​ការ​វាយ​ប្រហារ​លើ​នាវា​ថ្មី​ៗ​នេះ ​​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សង្ស័យ​មួយ​ដែល​ថា​​អ៊ីស្រាអែល​​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នៅ​ព្រលាន​យន្តហោះ ​Dabaa ​ក្នុង​ប្រទេស​ស៊ីរី​​។ ​​អ៊ីរ៉ង់​ និង​អ៊ីស្រាអែល​ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​វាយ​ប្រហារ​នាវា​​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​ឡើង​​ ចាប់​តាំង​ពី​​អាមេរិក​ សើរើ​ដាក់​ទណ្ឌ​កម្ម​​អ៊ីរ៉ង់​ឡើង​វិញ​​ក្នុង​ឆ្នាំ ​២០១៨​ បន្ទាប់​ពី​ប្រធានា​ធិបតី​ ដូ​ ណាល់ត្រាំ…

  • មន្រ្តីកងទ័ពឥណ្ឌា និងចិន ជួបប្រជុំដើម្បីទប់ស្កាត់ការប្រឈមមុខដាក់គ្នាតាមព្រំដែន

    មន្រ្តីកងទ័ពឥណ្ឌា និងចិន ជួបប្រជុំដើម្បីទប់ស្កាត់ការប្រឈមមុខដាក់គ្នាតាមព្រំដែន

    ញូវដែលី​៖ ​មេ​បញ្ជាការ​កង​ទ័ព​កំពូល​ឥណ្ឌា​ និង​ចិន​ បាន​ជួប​ប្រជុំ​គ្នា​កាល​ថ្ងៃ​សៅរ៍​​ បន្ទាប់​ពី​ស្ងប់​ស្ងាត់​រយៈ​ពេល​បី​ខែ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្តាច់​កង​កម្លាំង​រាប់​ពាន់​នាក់​ឱ្យ​បាន​លឿន​ ក្នុង​គោល​បំណង​បន្ធូរបន្ថយ​ភាព​តាន​តឹង​ និង​ការ​ប៉ះ​ទង្គិច​តាម​ព្រំដែន​រយៈ​ពេល​ ១៥ ​ខែ​។​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌា​ លោក​ S Jaishankar ​បាន​និយាយ​ថា​ ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា​គឺ​ជា​ការ​រំខាន​យ៉ាង​ខ្លាំង​ ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​ លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ការ​ផ្លាស់​ប្តូរ​ឯក​តោភាគី​ណា​មួយ​នៅ​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ដោយ​​ក្រុង​ប៉េកាំង​គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ​។​ កាល​ពី​ខែ​កុម្ភៈ​ ភាគី​ទាំង​សង​ខាង​បាន​ព្រម​ព្រៀង​គ្នា​ដក​ថយ​កង​ទ័ព​ជួរ​មុខ​ និង​គ្រឿង​សព្វា​វុធ​ចេញ​ពី​តំបន់​បឹង​ Pangong​ Tso​ ​។​ ទោះ​យ៉ាង​ណា​ក៏​ដោយ​ គ្មាន​ការ​វិវត្ត​ស្តី​ពី​ការ​ដក​​ និង​​បន្ថយ​ទ័ព​នោះ​ទេ​ បើ​ទោះ​បី​ជា​មាន​ការ​ជជែក​ពិភាក្សា​នៅ​​​ថ្នាក់​ផ្សេង​ៗ​គ្នា​ក៏​ដោយ​។​ ជំនួប​ប្រជុំ​នៅ​ពេល​នេះ​ទៀត​សោត​ ក៏​នឹង​ផ្តោត​សំខាន់​លើ​កិច្ច​ព្រម​ព្រៀង​ផ្តាច់​កង​ទ័ព​ចេញ​ពី​តំបន់​ Hot ​Springs ​រួម​ទាំង​តំបន់​ Gogra ​និង​តំបន់​ Depsang​។ ​ ​ប្រទេស​ទាំង​ពីរ​ បាន​ដាក់​ពង្រាយ​ទាហាន​រាប់​ម៉ឺន​នាក់​ មាន​កាំភ្លើង​ធំ​ រថ​ក្រោះ ​និង​យន្ត​ហោះ​ចម្បាំង​ នៅ​តាម​ព្រំដែន​ដែល​គេ​ស្គាល់​ថា​ជា​បន្ទាត់​នៃ​ការ​កាន់​កាប់​​​ជាក់​ស្តែង​ ឬ​ LAC​  ហើយ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​មុន​ ការ​ប៉ះ​ទង្គិច​គ្នា​ចាស់​ដៃ​​មួយ​បាន​កើត​ឡើង​ក្នុង​តំបន់​នេះ​ ​ដោយ​បាន​សម្លាប់​កង​ទ័ព​ឥណ្ឌា​យ៉ាង​ហោច​ណាស់​ ២០ ​នាក់​ និង​ចិន​ ៤ ​នាក់​​​។ ​ក្រសួង​ការ​បរទេស​ចិន​…

  • ភ្លើងឆេះព្រៃនៅទួរគីបណ្តាលអោយមានការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់

    ភ្លើងឆេះព្រៃនៅទួរគីបណ្តាលអោយមានការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់

    កាល​ពី​ថ្ងៃ​សៅរ៍កន្លងទៅ​​ ​អាជ្ញាធរ​​ទួរគី​បាន​ប្រើ​ប្រាស់​ទូក​​​សង្គ្រោះ​ភ្ញៀវ​ទេសចរណ៍​ដើម្បី​ជម្លៀស​ពី​សណ្ឋាគារ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​រមណីយដ្ឋានមាត់សមុទ្រ​​ Aegean​ Sea​ នៃ​ទី​ក្រុង​ Bodrum​ ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្បែរ​នោះ​។ ប្រធានាធិបតី​ទួរគី​​ លោក​​ Recep​ Tayyip​ Erdogan​ បាន​ប្រកាស​ថា​ រដ្ឋាភិបាល​ទួរគីនឹង​រ៉ាប់​រង​ថ្លៃ​ស្នាក់​នៅសម្រាប់​ប្រជាពលរដ្ឋ​​រង​ផល​ប៉ះ​ពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​ និង​សាង​សង់​ផ្ទះ​ឡើង​វិញ​។ លោក​បាន​និយាយ​ថា​ ពន្ធ​សន្តិសុខ​សង្គម​ និង​ការ​ទូទាត់​ឥណទាន​នឹង​ត្រូវ​ពន្យារ​ពេល​សម្រាប់​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ ហើយ​អាជីវកម្ម​ខ្នាត​តូច​នឹង​ត្រូវ​ផ្តល់​ឥណទាន​ដោយ​គ្មាន​ការ​ប្រាក់​។ តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNA​ លោក​ Erdogan​​ បាន​​និយាយ​​ថា​​៖ «យើង​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​​ពី​ការ​ប្រា​ថ្នា​ចង់​បាន​សេចក្តី​មេត្តា​ករុណា​ពី​ព្រះ​ចំពោះ​​ជីវិត​ដែល​យើង​បាន​បាត់​បង់​នោះ​ទេ​ ប៉ុន្តែ​យើង​អាច​កសាង​អ្វីៗដែល​បាត់​បង់​ដោយសារ​អគ្គិភ័យ​ឡើង​វិញ​បាន​» ។ លោក​បាន​បន្ត​និយាយ​ថា​ អ្នក​អនុវត្ត​ច្បាប់​ និង​​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​កំពុង​ស្វែង​រក​ការ​អះ​អាង​ពី​ករណី​ភ្លើង​ឆេះ​ព្រៃ​នេះ។ លោក Erdogan​ បា​ន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​នៅ​ទី​ក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃ​ទី ៣០​ កក្កដា​ថា​ ករណី​នេះមិន​មែន​ជា​ករណី​ដែល​មិន​ត្រូវ​មើល​រំលង​​ដោយ​សារ​តែ​ភ្លើង​ឆេះ​ព្រៃ​កើត​ឡើង​ស្ទើរ​តែ​ដូច​គ្នា​ក្នុង​ពេល​តែ​មួយ​នៅ​កន្លែង​ផ្សេង​គ្នា​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ភ្លើងឆេះព្រៃនេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២៨​ កក្កដា​នៅទី​ក្រុង​ Manavgat​ ជាទី​ក្រុង​មួយ​នៅ​ខេត្ត​ Antalya​ ភាគ​ខាង​ត្បូង​ទួរគី​។ អគ្គនាយកដ្ឋាន​ព្រៃឈើ​តួកគី​បាន​និយាយ​ថា​ គិត​ត្រឹម​ថ្ងៃ​ទី ៣០ កក្កដា​មាន​ភ្លើង​ឆេះព្រៃ​ជាង​ ៧០​ កន្លែង​ផ្សេង​ទៀត​នៅ​ទូទាំ​ងប្រទេស​។ អគ្គិភ័យ​នៅ​តំបន់​ខ្លះ​ត្រូវ​បាន​គ្រប់​គ្រង​បាន​ ប៉ុន្តែ​មនុស្ស​ប្រាំ​នាក់​បាន​ស្លាប់​នៅ​ Manavgat​​ ​ម្នាក់​ទៀត​ស្លាប់​នៅ​ Marmaris…

  • មេដឹកនាំ​បេឡារុស​ត្រៀម​ខ្លួន​ក្នុង​ការ​ស្វែង​រក​ជំនួយ​ពី​កងទ័ព​រុស្ស៊ី​ក្នុង​ករណី​ចាំ​បាច់​

    សុខ ស្រី​លុច​ កាល​ពី​ថ្ងៃ​សុក្រសប្ដាហ៌​មុន​ ​ប្រធានាធិបតី​បេឡារុស​លើក​ឡើង​ពី​លទ្ធភាព​ដែល​អាច​​អញ្ជើញ​កង​ទ័ព​រុស្ស៊ី​ចូល​មក​ក្នុង​ប្រទេស​ដើម្បី​ធានា​សន្តិសុខ​របស់​ប្រទេស​ទាំង​ពីរ​។ តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ Associated Press  នៅ​ក្នុង​សុន្ទរកថា​ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់​ងារ​សារព័ត៌មា​ន Belta​ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ ប្រធានាធិបតី​​បេឡារុស​ លោក​ Alexander​ Lukashenko​ បាន​សង្កត់​ធ្ងន់​ពី​វិធី​ដោះស្រាយ​បញ្ហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​មុន​ដោយ​មិន​មាន​ការ​ចូល​រួម​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​ផ្សេង​ទៀត​។ ប៉ុន្តែ​លោក​បាន​និយាយ​បន្ថែម​ថា​​លោក​នឹង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​នាំ​យក​ជំនួយ​ពី​កង​ទ័ព​រុស្ស៊ី​ឡើយ​ក្នុង​ករណី​ចាំបាច់។ កំឡុង​ពេល​មាន​វិបត្តិ​នយោបាយ​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​បេឡារុស​បន្ទាប់​ពី​ការ​ជាប់​ឆ្នោត​ឡើង​វិញ​របស់​លោក​ Lukashenko​ ក្នុង​អាណត្តិ​ទី​ ៦​ នៅ​ខែ​សីហា​ឆ្នាំ​ ២០២០​ រុស្ស៊ី​បាន​សន្យា​គាំទ្រ​យោធា​របស់​ខ្លួន​ និង​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ ១,៥​ ប៊ីលាន​ដុល្លារអាមេរិក​សម្រាប់​សេដ្ឋកិច្ច​បេឡា​រុស​។ លោក​ Lukashenko​ បាន​ប្រឈម​មុខ​នឹង​ការ​តវ៉ា​ជា​ច្រើន​ខែ​ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​តវ៉ា​នៅ​ពេល​ដែល​លោក​បាន​ប្រកាស​ថា​ លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​​នៅ​ខែ​​សីហា​ឆ្នាំ​ ២០២០​ ដែល​គណបក្ស​ប្រឆាំង​មើល​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​។ លោក​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​បាតុកម្ម​នេះ​ដោយ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ជាង​ ៣៥ ពាន់​នាក់។ https://apnews.com/article/europe-russia-belarus-d08a580b9e5c86913bafa1c9aaa99242

  • ប្រព័ន្ធសុខាភិបាលឥណ្ឌូនេស៊ីកាន់តែលំបាកលំបិន ដោយសារករណីកូវីដ-១៩ កើនឡើងខ្ពស់ខ្លាំង

    ប្រព័ន្ធសុខាភិបាលឥណ្ឌូនេស៊ីកាន់តែលំបាកលំបិន ដោយសារករណីកូវីដ-១៩ កើនឡើងខ្ពស់ខ្លាំង

    ករណី​​ឆ្ល​​ង​​ជំងឺ​​កូវីដ​​-១៩ នៅ​​ប្រទេស​​ឥណ្ឌូ​នេស៊ី​ កាន់​តែ​​កើន​​ឡើង​​ខ្លាំង​ ដោយ​សា​រ​​វ​ត្ត​មា​ន​​រ​បស់​​​វ៉ា​រ៉្យ​ង់​​ ​D​e​l​t​a ​ដែ​ល​​​ប​ណ្ដា​ល​​​ឱ្យ​​ក​រ​ណី​​ឆ្ល​ង​​​នៅ​ប្រ​ទេ​ស​​នេះ​​​កើ​ន​​​ដ​ល់​​​ ​១ ​លា​ន​​​​ករ​​ណី​​​ក្នុ​ង​​រ​យៈ​​​ពេ​ល​​​មួ​យ​​​ខែ​ ​ខ​ណៈ​​អ្ន​ក​​​ជំ​នាញ​​​​​ រំលឹក​​​​​ថា​ ករណី​​ឆ្លង​​​អា​ច​​​នឹ​ង​​​កើ​ន​​​ឡើ​ង​​​ច្រើ​ន​ជា​ង​​នេះ​​​ទៀ​ត​ បើ​​​​​មិន​​​បា​ន​​​​​ធ្វើ​​​តេ​ស្ត​​​បាន​​​ត្រឹ​ម​​ត្រូវ​​។ ករណីកើនឡើងយ៉ាងឆាប់រហ័សនេះ​ បានធ្វើ​ឱ្យ​ប្រព័ន្ធសុខា​ភិបាល​នៅ​ប្រទេសនេះ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​​​​ ដោយ​សូម្បី​តែ​អ្នក​ជំងឺ​មាន​ធ្ងន់​ធ្ងរ​ក៏​មិន​អាច​ទទួល​បានកា​រថែ​ទាំត្រឹ​មត្រូ​វ​នៅក្នុ​ង​មន្ទី​រ​ពេទ្យ​ដែ​រ​។ ​ក្នុង​រយៈ​ពេល ៣០ ​ថ្ងៃចុ​ង​ក្រោ​យនេះ​ ករណី​ស្លាប់​នៅ​ប្រទេស​នេះ​ កើន​ឡើង​ដល់​ទៅ​ ២៨.០០០ ករណី ខណៈ​អ្នក​ជំងឺខ្លះ​​ស្លាប់ពេល​ធ្វើ​ចត្តាឡីស័ក​នៅ​​ផ្ទះ។ មុន​ពេលមាន​ជំងឺ​រាតត្បាត​ គ្រួសារ និងសហគមន៍​មូលដ្ឋាន​ មាន​នាទី​ក្នុង​ការ​រៀប​ចំ​ពិធី​បុណ្យ​សព​ផ្ទាល់​ខ្លួន​ ចំពោះ​អ្នក​ស្លាប់​។ ហើយ​បើ​​តាមទំនៀម​ទំលាប់​​សាសនា​អ៊ីស្លាម​ គេ​សង្កេត​ឃើញ​ថា ប្រជាជន​ឥណ្ឌូ​នេស៊ី​ប្រហែល​ ៩០ ភាគរយ​ បាន​រៀប​ចំ​បុណ្យស​ព​ តាម​របៀង​លាង​ និងរុំ​សាកសព​  ដោយ​ក្រណាត់​ស​ និង​ធ្វើ​ពិធី​បួងសួង​ដល់​អ្នក​ស្លាប់​មុន​ពេល គេ​តម្កល់​​សាក​សព​នៅ​ទី​តាំង​បង្ហើយ​។​ កាលពីមាន ជំងឺរាតត្បាត​ដំបូង​នេះ​ បុគ្គលិកសុខាភិបាល និង​គ្រូពេទ្យ​ បាន​ជួយ​រៀប​ចំ​បញ្ចុះ​សព​អ្នក ដែល​ស្លាប់​​ ដោយ​សារ​ជំងឺកូវីដ-១៩។ យ៉ាងណាមិញ​ បុគ្គលិក​សុខាភិបាល​ជា​ច្រើន​ ដែល​ធ្លាប់​ទទួល​រៀប​ចំ​បញ្ចុះ​សព​អ្នក​ជំងឺ​កូវីដ ត្រូវ​​​មមា​ញឹក​ក្នុង​ការ​ព្យាបា​លអ្នក​ជំ​ងឺ​កូ​វីដ -១៩។​ ដូច្នេះ តួរនាទី​នេះ​ត្រូវ​ធ្លាក់​ដល់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម​នៅ​ឥណ្ឌូ​នេស៊ី​។ នៅពេល​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​ចាប់​ផ្តើម​ដាក់ប្រទេសក្នុង​…

  • ប្រជាជនបារាំងធ្វើការតវ៉ានឹងវិធានការថ្មីរបស់រដ្ឋាភិបាល

    ប្រជាជនបារាំងធ្វើការតវ៉ានឹងវិធានការថ្មីរបស់រដ្ឋាភិបាល

    កាល​ពី​ថ្ងៃ​សៅរ៍​ ទី​ ៣១​ កក្កដា​មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅ​​ទី​ក្រុង​ប៉ារីស​ និង​ទី​ក្រុង​ដទៃ​ទៀត​ក្នុង​ប្រទេស​បារាំង​ប្រឆាំង​នឹង​​បទ​បញ្ជា​ដែល​តម្រូវ​អោយ​បង្ហាញ​​លិខិត​ចាក់​វ៉ាក់សាំង​រួច​រាល់​ដើម្បី​ចូល​ទៅ​កាន់​កន្លែង​សាធារណៈ​។​ ការ​តវ៉ា​នេះ​គឺ​ជា​សប្តាហ៍​ទី​ ៣​ ជាប់​ៗ​គ្នា​ដែល​ប្រជាជន​បារាំង​ប្រឆាំង​នឹង​វិធានការ​ថ្មីរ​បស់រដ្ឋាភិបាល​របស់​ខ្លួន​។ តាមការ​រាយការណ៍​របស់​សារព័ត៌មានរ៉យទ័រ​ មន្រ្តី​ក្រ​សួង​មហាផ្ទៃ​ម្នាក់​បាន​និយាយ​ថា​មនុស្សប្រមាណជាង​ ២០​ ម៉ឺន​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​បារាំង​រួម​ទាំង​មនុស្សប្រមាណ​ជាង ១ ម៉ឺន​នាក់់​នៅ​ប៉ារីស​បាន​ធ្វើ​ការ​តវ៉ា​នេះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ សភា​បារាំង​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​នៅ​សប្តាហ៍​នេះ​ដែល​នឹង​តម្រូវ​ឱ្យ​មាន​កា​រចាក់​វ៉ាក់​សាំង​ជា​កាតព្វកិច្ច​ដល់​បុគ្គលិក​សុខាភិបាល​ និងតម្រូវ​អោយ​មាន​ការ​បង្ហាញ​ប័ណ្ណ​សុខភាព​ដែលបញ្ជាក់​ថា អវិជ្ជមាន​កូវីដ-១៩ ឬ​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​រួច​រាល់​ទៅ​ភោជនីយដ្ឋាន​ កន្លែង​តាំង​ពិព័រណ៍​ រថភ្លើង​ និង​មន្ទីរពេទ្យ​។

  • មន្រ្តី​កង​ទ័ព​ឥណ្ឌា​ និង​ចិន​ ជួប​ប្រជុំ​​ដើម្បី​ទប់​ស្កាត់​ការ​ប្រឈម​មុខ​ដាក់​​គ្នា​តាម​ព្រំដែន​

    មន្រ្តី​កង​ទ័ព​ឥណ្ឌា​ និង​ចិន​ ជួប​ប្រជុំ​​ដើម្បី​ទប់​ស្កាត់​ការ​ប្រឈម​មុខ​ដាក់​​គ្នា​តាម​ព្រំដែន​

    ហួន  ឌីណា ញូវដែលី​៖ ​មេ​បញ្ជាការ​កង​ទ័ព​កំពូល​ឥណ្ឌា​ និង​ចិន​ បាន​ជួប​ប្រជុំ​គ្នា​កាល​ថ្ងៃ​សៅរ៍​​ បន្ទាប់​ពី​ស្ងប់​ស្ងាត់​រយៈ​ពេល​បី​ខែ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្តាច់​កង​កម្លាំង​រាប់​ពាន់​នាក់​ឱ្យ​បាន​លឿន​ ក្នុង​គោល​បំណង​បន្ធូរបន្ថយ​ភាព​តាន​តឹង​ និង​ការ​ប៉ះ​ទង្គិច​តាម​ព្រំដែន​រយៈ​ពេល​ ១៥ ​ខែ​។​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌា​ លោក​ S Jaishankar ​បាន​និយាយ​ថា​ ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា​គឺ​ជា​ការ​រំខាន​យ៉ាង​ខ្លាំង​ ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​ លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ការ​ផ្លាស់​ប្តូរ​ឯក​តោភាគី​ណា​មួយ​នៅ​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ដោយ​​ក្រុង​ប៉េកាំង​គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ​។​ កាល​ពី​ខែ​កុម្ភៈ​ ភាគី​ទាំង​សង​ខាង​បាន​ព្រម​ព្រៀង​គ្នា​ដក​ថយ​កង​ទ័ព​ជួរ​មុខ​ និង​គ្រឿង​សព្វា​វុធ​ចេញ​ពី​តំបន់​បឹង​ Pangong​ Tso​ ​។​ ទោះ​យ៉ាង​ណា​ក៏​ដោយ​ គ្មាន​ការ​វិវត្ត​ស្តី​ពី​ការ​ដក​​ និង​​បន្ថយ​ទ័ព​នោះ​ទេ​ បើ​ទោះ​បី​ជា​មាន​ការ​ជជែក​ពិភាក្សា​នៅ​​​ថ្នាក់​ផ្សេង​ៗ​គ្នា​ក៏​ដោយ​។​ ជំនួប​ប្រជុំ​នៅ​ពេល​នេះ​ទៀត​សោត​ ក៏​នឹង​ផ្តោត​សំខាន់​លើ​កិច្ច​ព្រម​ព្រៀង​ផ្តាច់​កង​ទ័ព​ចេញ​ពី​តំបន់​ Hot ​Springs ​រួម​ទាំង​តំបន់​ Gogra ​និង​តំបន់​ Depsang​។ ​ ​ប្រទេស​ទាំង​ពីរ​ បាន​ដាក់​ពង្រាយ​ទាហាន​រាប់​ម៉ឺន​នាក់​ មាន​កាំភ្លើង​ធំ​ រថ​ក្រោះ ​និង​យន្ត​ហោះ​ចម្បាំង​ នៅ​តាម​ព្រំដែន​ដែល​គេ​ស្គាល់​ថា​ជា​បន្ទាត់​នៃ​ការ​កាន់​កាប់​​​ជាក់​ស្តែង​ ឬ​ LAC​  ហើយ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​មុន​ ការ​ប៉ះ​ទង្គិច​គ្នា​ចាស់​ដៃ​​មួយ​បាន​កើត​ឡើង​ក្នុង​តំបន់​នេះ​ ​ដោយ​បាន​សម្លាប់​កង​ទ័ព​ឥណ្ឌា​យ៉ាង​ហោច​ណាស់​ ២០ ​នាក់​ និង​ចិន​ ៤…

  • តើអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Nethanyahu គ្រោងធ្វើការទម្លាក់រដ្ឋាភិបាលថ្មីយ៉ាងដូចម្ដេច?

    តើអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Nethanyahu គ្រោងធ្វើការទម្លាក់រដ្ឋាភិបាលថ្មីយ៉ាងដូចម្ដេច?

    បន្ថែម​ពី​លើ​បញ្ហា​ជា​ច្រើន​ដែល​នាយករដ្ឋមន្ត្រី​ថ្មី​របស់​អ៊ីស្រាអែល​ Naftali Bennett ជួប​ប្រឈម​ក្នុង​ការ​ព្យាយាម​រក្សា​ស្ថិរភាព​នៃ​សម្ព័ន្ធភាព​កាន់​អំណាច​ដ៏​ផុយ​ស្រួយ​ ក្រុម​អ្នក​វិភាគ​ក៏​សង្កេត​ឃើញ​ថា​លោក​ក៏​ប្រឈម​នឹង​ការ​ប៉ុនប៉ង​របស់​អ្នក​កាន់​តំណែង​នេះ​មុន​គឺ​លោក​ Benjamin Nethanyahu ក្នុង​ការ​រារាំង​ និង​ទម្លាក់​រដ្ឋាភិបាល​នេះ​។ កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ សភា​អ៊ីស្រាអែល​បាន​បាន​បោះឆ្នោត​ឱ្យ​រដ្ឋាភិបាល​ ដែល​មាន​ការ​ចូល​រួម​ពី​គណបក្ស​មាន​និន្នាការ​ខុស​ៗ​គ្នា របស់​លោក​ Bennett ​ចូល​កាន់​អំណាច​ ហើយ​បញ្ចប់​ការ​គ្រប់គ្រង​១២​ឆ្នាំ​របស់​លោក​ Nethanyahu ដែល​បាន​បរាជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជា​លើក​ទី​បួន​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ការ​ធ្លាក់​ពី​តំណែង​ក៏​បាន​ធ្វើ​ឱ្យ​លោក​ Nethanyahu បរាជ័យ​ក្នុង​ផែនការ​បង្កើត​អភ័យឯកសិទ្ធិ​សម្រាប់​ខ្លួន​លោក​ផ្ទាល់​ពី​ការ​ផ្ដន្ទាទោស​ជុំវិញ​ការ​ចោទប្រកាន់​អំពើ​ពុករលួយ​។ ការ​ប្រឈម​នឹង​ការ​ជំនុំជម្រះ​ក្ដី​នៅ​តុលាការ​ជុំ​វិញ​ការ​ចោទប្រកាន់​នេះ​ បាន​ធ្វើ​ឱ្យ​លោក​ Nethanyahu កាន់​តែ​ចង់​ត្រឡប់​មក​កាន់​អំណាច​វិញ​ ហើយ​ក្នុង​នាម​ជា​មេដឹកនាំ​សម្ព័ភាព​ប្រឆាំង និង​ប្រធាន​បក្ស​ធំ​ជាង​គេ​ក្នុង​សភា​ លោក​និង​សម្ព័ន្ធមិត្ត​របស់​លោក​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​រារាំង​ការងារ​របស់​រដ្ឋាភិបាល​ថ្មី​។ លោក Ian Lustick សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ Pennsylvania បាន​ប្រាប់​សារព័ត៌មាន​ Al Jazeeraថា​លោក Nethanyahu បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​គោល​ចំនួន​បី​ ក្នុង​ការ​ព្យាយាម​ដើម្បី​ត្រឡប់​មក​កាន់​អំណាច និង​ជៀស​ពី​ការ​ផ្ដន្ទាទោស​ដោយ​តុលាការ​។ យុទ្ធសាស្ត្រ​ទី​១ គឺ​ការ​ប្រើប្រាស់​គ្រប់​នីតិវិធី ការ​ប្រមាថ​ និង​ការ​លាប​ពណ៌​ ដើម្បី​បង្កើត​រូបភាព​ថា​រដ្ឋាភិបាល​ថ្មី​គឺ​មិន​ស្រប​ច្បាប់​ ឬ​បង្កើត​ដោយ​ការ​ក្លែង​បន្លំ​ និង​ដើម្បី​ជ្រៀតជ្រែក​សិទ្ធ​អំណាច​របស់​លោក​ Bennett​។ យុទ្ធសាស្ត្រ​នេះ​រួម​មាន​ការ​រំខាន​ដល់​សម័យ​ប្រជុំ​សភា​ ការ​បដិសេធ​មិន​ចាក​ចេញ​ពី​វិមាន​នាយករដ្ឋមន្ត្រី​ ហើយ​ការ​ជំរុញ​ឱ្យ​អ្នក​គាំទ្រ​បន្ត​ហៅ​លោក​ Nethanyahu ថា​លោក​នាយករដ្ឋមន្ត្រី​។ ថ្មី​ៗ​នេះ​លោក​…

  • ភ្លើង​ឆេះ​ព្រៃ​នៅ​ទួរគី​បណ្តាល​អោយ​មាន​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់

    ភ្លើង​ឆេះ​ព្រៃ​នៅ​ទួរគី​បណ្តាល​អោយ​មាន​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់

    សុខ ស្រីលុច​​ កាល​ពី​ថ្ងៃ​សៅរ៍កន្លងទៅ​​ ​អាជ្ញាធរ​​ទួរគី​បាន​ប្រើ​ប្រាស់​ទូក​​​សង្គ្រោះ​ភ្ញៀវ​ទេសចរណ៍​ដើម្បី​ជម្លៀស​ពី​សណ្ឋាគារ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​រមណីយដ្ឋានមាត់សមុទ្រ​​ Aegean​ Sea​ នៃ​ទី​ក្រុង​ Bodrum​ ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្បែរ​នោះ​។ ប្រធានាធិបតី​ទួរគី​​ លោក​​ Recep​ Tayyip​ Erdogan​ បាន​ប្រកាស​ថា​ រដ្ឋាភិបាល​ទួរគីនឹង​រ៉ាប់​រង​ថ្លៃ​ស្នាក់​នៅសម្រាប់​ប្រជាពលរដ្ឋ​​រង​ផល​ប៉ះ​ពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​ និង​សាង​សង់​ផ្ទះ​ឡើង​វិញ​។ លោក​បាន​និយាយ​ថា​ ពន្ធ​សន្តិសុខ​សង្គម​ និង​ការ​ទូទាត់​ឥណទាន​នឹង​ត្រូវ​ពន្យារ​ពេល​សម្រាប់​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ ហើយ​អាជីវកម្ម​ខ្នាត​តូច​នឹង​ត្រូវ​ផ្តល់​ឥណទាន​ដោយ​គ្មាន​ការ​ប្រាក់​។ តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNA​ លោក​ Erdogan​​ បាន​​និយាយ​​ថា​​៖ «យើង​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅ​​ពី​ការ​ប្រា​ថ្នា​ចង់​បាន​សេចក្តី​មេត្តា​ករុណា​ពី​ព្រះ​ចំពោះ​​ជីវិត​ដែល​យើង​បាន​បាត់​បង់​នោះ​ទេ​ ប៉ុន្តែ​យើង​អាច​កសាង​អ្វីៗដែល​បាត់​បង់​ដោយសារ​អគ្គិភ័យ​ឡើង​វិញ​បាន​» ។ លោក​បាន​បន្ត​និយាយ​ថា​ អ្នក​អនុវត្ត​ច្បាប់​ និង​​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​កំពុង​ស្វែង​រក​ការ​អះ​អាង​ពី​ករណី​ភ្លើង​ឆេះ​ព្រៃ​នេះ។ លោក Erdogan​ បា​ន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​នៅ​ទី​ក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃ​ទី ៣០​ កក្កដា​ថា​ ករណី​នេះមិន​មែន​ជា​ករណី​ដែល​មិន​ត្រូវ​មើល​រំលង​​ដោយ​សារ​តែ​ភ្លើង​ឆេះ​ព្រៃ​កើត​ឡើង​ស្ទើរ​តែ​ដូច​គ្នា​ក្នុង​ពេល​តែ​មួយ​នៅ​កន្លែង​ផ្សេង​គ្នា​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ភ្លើងឆេះព្រៃនេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២៨​ កក្កដា​នៅទី​ក្រុង​ Manavgat​ ជាទី​ក្រុង​មួយ​នៅ​ខេត្ត​ Antalya​ ភាគ​ខាង​ត្បូង​ទួរគី​។ អគ្គនាយកដ្ឋាន​ព្រៃឈើ​តួកគី​បាន​និយាយ​ថា​ គិត​ត្រឹម​ថ្ងៃ​ទី ៣០ កក្កដា​មាន​ភ្លើង​ឆេះព្រៃ​ជាង​ ៧០​ កន្លែង​ផ្សេង​ទៀត​នៅ​ទូទាំ​ងប្រទេស​។ អគ្គិភ័យ​នៅ​តំបន់​ខ្លះ​ត្រូវ​បាន​គ្រប់​គ្រង​បាន​ ប៉ុន្តែ​មនុស្ស​ប្រាំ​នាក់​បាន​ស្លាប់​នៅ​ Manavgat​​…

  • ចិនកំពុងដុតដៃដុតជើងទប់ស្កាត់ករណីឆ្លងខ្លាំងករណីអាក្រក់បំផុតក្នុង ក្រោយស្ងប់រយៈពេលមួយរយៈ

    ចិនកំពុងដុតដៃដុតជើងទប់ស្កាត់ករណីឆ្លងខ្លាំងករណីអាក្រក់បំផុតក្នុង ក្រោយស្ងប់រយៈពេលមួយរយៈ

    ខេត្តនានានៅ​ទូទាំង​ប្រទេសចិ​ន បាន​ដាក់​ចេញ​វិធាន​ តឹងរ៉ឹង​ជាងមុន​ក្នុង​កិច្ច​ប្រឹង​ប្រែង​ ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះឡើ​ង​នៃ​ការ​ឆ្លង​ច្រើន​បំផុត​​ ក្រោយ​ស្ងប់​រយៈ​ពេល​មួយរយៈ​ ខណៈ​មន្រ្តី​សុខាភិបាល​ចាត់​ទុក​ថា​កា​រ​កើន​ឡើង​នេះ​ គឺ​ដោយសារវត្តមាន​​វ៉ារ្យ៉ង់ Delta ដែលបាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ Nanjing។ លោក Mi Feng អ្នកនាំ​ពា​ក្យ​គ​ណៈ​ក​ម្មការសុខ​​​​​​ភា​ពជាតិ (N​​HC) បាននិយាយ​នៅក្នុ​ង​សន្និសីទ​សារព័ត៌​មានមួ​យ​កា​ល​ពី​ថ្ងៃ ​សៅរ៍ ថា៖ «សម្ពាធ​ចម្បង​ ដែល​យើង​កំពុង​ប្រឈម​បច្ចុប្បន្ននេះ ​គឺ​ការរីករាលដាល​នៃ​ ​​វ៉ារ្យ៉ង់ Delta»។ ការ​ផ្ទុះ​ឡើង​នៅប្រ​ទេ​ស​ចិ​ន​ការ​ផ្ទុះ​ឡើ​ង​លើក​នេះ​​ មាន​ទំហំ​ធំ​ជាងគេ​បំផុត​ ក្រោយ​ស្ងប់​ស្ងាត់​រយៈ​ពេល​ជា​ច្រើន​ខែ​ ធ្វើ​ឱ្យ​រារាំង​ដល់​ភា​ព​ជោ​គ​ជ័យ​របស់​ប្រទេស​នេះ​ក្នុង​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​​។ ការរីករាល​ដាល​ជាង​ ២៦០ ករណី​ នៅទូទាំង​ប្រទេស​ ត្រូវ​បាន​ផ្សា​រ​ភ្ជា​ប់ទៅ​នឹង​ចង្កោម​វីរ៉ុស​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង Nanjing ក្នុងខេត្ត Jiangsu ភាគខា​ង​កើត ដែលចាប់​ផ្ដើម​ឡើង​ពី​ការ​អ្នក​បោស​សំអាត​កាប៊ីន​ ៩ នាក់​ នៅអា​កា​សយា​ន​ដ្ឋា​ន​អ​ន្តរ​ជា​តិ​តេ​ស្ត​វិ​ជ្ជមា​ន​នៅ​ថ្ងៃ​ទី​ ​២​០ ខែកក្កដា។ យ៉ាងណាមិញ ប្រទេស​នេះ​បាន​បិទ​ខ្ទប់​ខេត្ត​នេះ​ ហើយ​បាន​ធ្វើ​តេស្ត​លើប្រ​ជា​ជ​ន​ទាំង ៩,២ លាននា​ក់​ពីរ​ដង​ ដើម្បី​បង្ការ​ការរីក​រាល​ដាល​ខ្លាំង​។ មន្រ្តីគណកម្មការ​ NHC លោក He Qinghua បានប្រាប់អ្នកយកព័ត៌មា​ន​នៅ​ឯ​សន្និសីទ​កាសែត​ថា​…