Category: ព័ត៌មានអន្តរជាតិ

  • បិសាច​ក្រហម​ ​Man​ U​t​d​ ​រំសាយ​ការ​ប្រកួត​​​ ក្រោយសមាជិក​ក្រុម​៩នាក់ ឆ្លង​កូ​វី​ដ​

    បិសាច​ក្រហម​ ​Man​ U​t​d​ ​រំសាយ​ការ​ប្រកួត​​​ ក្រោយសមាជិក​ក្រុម​៩នាក់ ឆ្លង​កូ​វី​ដ​

    ក្រុម​បិសាច​ក្រហម ​​ ​​Man​ U​t​d​ ​ នៅ​អង់គ្លេស ​បាន​រំសាយ​ការ​ប្រកួត​មិត្តភាព​ចោល​ ​បន្ទាប់ពី​សមាជិក ​ក្នុង​ក្រុម​៩​នាក់​មាន​ឆ្លង​កូ​វី​ដ​១​៩​។​ Man​ U​t​d​ ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​របស់​ខ្លួន​ទល់​ក្រុម​ ​Presto​n ​North​ ​End​ ​នៅ​ចុង​ស​ប្ដាហ៍​នេះ​ ​ប៉ុន្ដែ​ត្រូវ​រំសាយ​ចោល​វិញ​ ​ក្រោយ​ពី​​​រក​ឃើញ​មាន​កីឡាករ​ក្នុង​ក្រុម​ឆ្លង​មេរោគ​កូ​វី​ដ​១​៩​។ ​ការ​តេ​ស្ដ​ឃើញ​នេះ​ ​បន្ទាប់ពី​ ​Manche​s​t​e​r ​United ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ B​rent​ford​ ​កាលពី​ថ្ងៃពុធ​កន្លងទៅ​៕

  • លោក​ប្រា​យុទ្ធ​និយាយ​លួង​ពលរដ្ឋ​ខ្លួនថា​ ​ប្រទេស​ផ្សេង​ឆ្លង​​ខ្លាំង​ជាង​ថៃ​ទៀត​

    លោក​ប្រា​យុទ្ធ​និយាយ​លួង​ពលរដ្ឋ​ខ្លួនថា​ ​ប្រទេស​ផ្សេង​ឆ្លង​​ខ្លាំង​ជាង​ថៃ​ទៀត​

    នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​និយាយប្រាប់​ទៅ​ប្រជាពលរដ្ឋ​ខ្លួន​ថា​ ​ប្រទេស​ដទៃ​ៗ​ទៀត​លើ​ពិភពលោក​ ​កំពុង​ប្រឈម​ការ​រាតត្បាត​ជំងឺ​នេះ​ ​អាក្រក់​ជាង​ថៃ​ទៅទៀត​។​ ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ CN​A​ ​បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃសុក្រ​ ​ទី​៣​០​ ​ខែ​កក្កដា​ថា​ ​ក្នុង​បទសម្ភាសន៍​ពិសេស​មួយ​ ​ថ្មីៗ​នេះ​ ​លោក​ ​ប្រា​យុទ្ធ​ ​បាន​លើកឡើង​ថា​ ​ប្រសិនបើ​និយាយ​ពី​ការ​ឆ្លង​រាលដាល​នៃ​ ​CO​V​I​D​-19 ​នៅ​ក្នុង​ប្រទេស​ថៃ​ ​មើលទៅ​វា​ហាក់​គួរឲ្យ​តក់ស្លុត​ខ្លាំង​ណាស់​ ​ក៏ប៉ុន្តែ​លោក​ចង់ឲ្យ​ពលរដ្ឋ​ខ្លួន​ ​ព្យាយាម​ផ្តោត​មើល​តួលេខ​ករណី​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​ ​នៅ​តាម​ប្រទេសជិតខាង​ ​ក៏ដូចជា​ប្រទេស​ដទៃ​ផ្សេងទៀត​ ​នៅ​ជុំវិញ​ពិភពលោក​ផង​។​ ​ជាមួយនឹង​ការ​និយាយ​ហាក់​លួង​ដល់​ប្រជាពលរដ្ឋ​នេះ​ ​ខណៈ​ដែល​ថៃ​កំពុង​កើន​ឡើង​យ៉ាង​គំហុក​នៃ​ករណី​ឆ្លង​ ​ដែល​ពីរ​ស​ប្តាហ៍​មកនេះ​ ​ស្ថិតនៅ​លើស​ជាង​១​ម៉ឺន​នាក់​ ​ក្នុងមួយថ្ងៃ​ក៏ដោយ​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី​ថៃ​ ​នៅតែ​ប្រកាន់​ជំហរ​ថា​ ​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​លោក​ ​ក្នុង​ការ​ដោះស្រាយ​ការ​ឆ្លង​រាតត្បាត​ ​CO​V​I​D​-19 ​មិនមែន​ជា​បញ្ហា​ឡើយ​ ​ហើយ​លោក​បាន​និយាយ​ថា​ ​ប្រទេស​ជាច្រើន​ផ្សេងទៀត​ ​ក៏​មិន​អាច​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​នេះ​បាន​ដូចគ្នា​។​ ​ថៃ​មាន​ឆ្លង​ករ​ក​ណី​កូ​វី​ដ​១​៩​ ​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​ ​៥​៧​៨​,​៣​៧​៥​នាក់​ ​និង​ស្លាប់​៤​,​៦​៧​៩​នាក់​ ​គិត​ត្រឹម​ថ្ងៃសុក្រ​ ​ទី​៣​០​ ​កក្កដា​ ​២​០​២​១​៕​

  • ជប៉ុន​ដាក់​បណ្តា​ខេត្ត​ក្បែរ​ក្រុង​តូក្យូ​ទីតាំង​កីឡា​ ​អូ​ឡាំ​ពិ​ក​ ​ក្នុង​គ្រាអាសន្ន​បន្ត​ទៀត​

    ជប៉ុន​ដាក់​បណ្តា​ខេត្ត​ក្បែរ​ក្រុង​តូក្យូ​ទីតាំង​កីឡា​ ​អូ​ឡាំ​ពិ​ក​ ​ក្នុង​គ្រាអាសន្ន​បន្ត​ទៀត​

    រាជធានី​ជប៉ុន​ ​ដែល​ជា​ទីក្រុង​តូក្យូ ​ទីតាំង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាពិ​ក​ ហ្គេ​ម​ ​បាន​ប្រកាស​ពី​ការ​ឆ្លង​មេរោគ​ប្រចាំថ្ងៃ​កើន​ឡើង​ខ្លាំង​ ​ក្នុង​នោះ​ ​ទើប​ប្រកាស​ថា​មាន​ចំនួន​ ​៣​,​៨​៦​៥​ ​ករណី​ទៀត​ ​នា​ថ្ងៃ​ទី​៣​០​ ​កក្កដា​នេះ​។​ ​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ស្នើ​ដាក់​ក្នុង​គ្រាអាសន្ន​រហូតដល់​ថ្ងៃ​ទី​ ​៣​១​ ​ខែ​សីហា​ ​នៅ​ក្នុង​ខេត្ត​ចំនួន​បី​ស្ថិត​ក្បែរ​ទីក្រុង​ម្ចាស់ផ្ទះ​អូ​ឡាំ​ពិ​ក​តូក្យូ ​ព្រមទាំង​ខេត្ត​អូ​សា​កា​ខាងលិច​ ​ក្រោយ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​កើន​ឡើង​ខ្លាំង​ ​នៅ​ជុំវិញ​ប្រទេស​។​ ​លោក​ ​Y​as​u​to​s​h​i​ N​i​s​him​ur​a​ ​រដ្ឋ​ម​ន្រ្តី​សេដ្ឋកិច្ច​ជប៉ុន​និយាយ​ថា​ ​តំបន់​ដែល​មាន​ភាព​អាសន្ន​ដូចជា​តូក្យូ​និង​កោះ​អូ​គី​ណា​វ៉ា​ខាងត្បូង​ ​ដែល​គួរតែ​ត្រូវ​បាន​ពន្យារ​ ​ដល់​ថ្ងៃ​ទី​ ​៣​១​ ​ខែ​សីហា​៕​

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់ ៣៤៥ ករណី និងស្លាប់១១៧នាក់ទៀតនៅក្នុងថ្ងៃសុក្រនេះ (មានវីដេអូ)

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់ ៣៤៥ ករណី និងស្លាប់១១៧នាក់ទៀតនៅក្នុងថ្ងៃសុក្រនេះ (មានវីដេអូ)
  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៩៨៧ ករណី​បន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ (មានវីដេអូ)

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៩៨៧ ករណី​បន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ (មានវីដេអូ)
  • លោក ចូ បៃដិន ជំរុញការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ពលរដ្ឋ​អាមេរិកដែលទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ (មានវីដេអូ)

    លោក ចូ បៃដិន ជំរុញការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ពលរដ្ឋ​អាមេរិកដែលទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ (មានវីដេអូ)
  • អ៊ីស្រាអែលនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer ដូសទី៣ ដល់មនុស្សចាស់​មានអាយុពី៦០ឡើងទៅ (មានវីដេអូ)

    អ៊ីស្រាអែលនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer ដូសទី៣ ដល់មនុស្សចាស់​មានអាយុពី៦០ឡើងទៅ (មានវីដេអូ)
  • ប្រមុខ​ការពារ​ជាតិ​អាមេរិក​-​វៀតណាម​សន្យា​ពង្រឹង​កិច្ច​សហការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​

    ប្រមុខ​ការពារ​ជាតិ​អាមេរិក​-​វៀតណាម​សន្យា​ពង្រឹង​កិច្ច​សហការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​

    រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​ ​និង​រដ្ឋមន្ត្រីការពារជាតិ​វៀតណាម​បាន​ព្រមព្រៀងគ្នា​ ​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សុខាភិបាល​ ​ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​។​ ​ជា​ការ​អះអាង​រួមគ្នា​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នា​ក្រុង​ហាណូយ​ ​កាលពី​ថ្ងៃ​ពី​ពេលថ្មីៗនេះ​ ​ខណៈ​ដែល​លោក​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​ ​L​l​o​y​d​ ​A​us​tin​ ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ ​នៅ​វៀតណាម​។​ ​លោក​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​ ​ក្នុង​ពេល​ជួប​សម​ភាគី​ ​P​h​an​ ​Van​ ​G​i​an​g​ ​កាលពី​ថ្ងៃ​ទី​២​៩​ ​កក្កដា​ ​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ​ភាគី​អាមេរិក​ប្រកាស​គាំទ្រ​វៀតណាម​ ​តាមរយៈ​ការ​ផ្តល់​ជូន​សម្ភារ​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​។​ ​ក្នុង​ជំនួប​នោះ​ ​ភាគី​ទាំង​ពី​​​រ​ក៏បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​យោធា​ ​ដែល​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​ផង​ដែរ​៕​​

  • ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៣៤៥ករណី និងស្លាប់១១៧នាក់ទៀតនៅក្នុងថ្ងៃសុក្រនេះ

    ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៧ពាន់៣៤៥ករណី និងស្លាប់១១៧នាក់ទៀតនៅក្នុងថ្ងៃសុក្រនេះ

    ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១ម៉ឺន៧ពាន់៣៤៥ករណី និងស្លាប់១១៧នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៦ពាន់៦៦៤ករណីជាប្រជាជនទូទៅ និង ៦៨១ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺចំនួន១ម៉ឺន៦៧៨នាក់បានជាជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យវិញ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៥៤ម៉ឺន៩ពាន់៥១២ករណី ក្នុងនោះមានអ្នកជំងឺ៣៥ម៉ឺន៣ពាន់៧៤៤នាក់បានជាសះស្បើយឡើងវិញ ។ ហើយចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៧ម៉ឺន៨ពាន់៣៧៥ករណី និងអ្នកជំងឺ៣៨ម៉ឺន១ពាន់១៧០នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៤ពាន់៥៨៥នាក់ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៤ពាន់៦៧៩នាក់ ៕ ប្រភព៖ Bangkok Post

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៩៨៧ករណីបន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៩៨៧ករណីបន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះ

    វៀតណាម៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម នៅព្រឹក​ថ្ងៃសុក្រ​នេះ ​បានរាយការណ៍ពីការ​រកឃើញ​អ្នក​ឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន​៤ពាន់៩៨៧ករណីបន្ថែម​ទៀត​នៅ​២០​ទីតាំង ។ ​នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន២ពាន់៧៤០ករណី​នៅ​ទីក្រុង​ហូជីមិញ ​។​ ជាមួយ​នឹង​ចំនួន​ករណី​ឆ្លង​ថ្មីៗ​នេះ វៀតណាម​បា​នកត់ត្រាពី​ការរកឃើញអ្នកជំងឺ​កូវី​ដ១៩ក្នុងស្រុកចំនួន១២ម៉ឺន៩ពាន់៥៧១ករណីនៅក្នុង​៦២​ខេត្ត-​ក្រុង ក្នុងចំណោមខេត្ត-​ក្រុងសរុប៦៣របស់ប្រទេសនេះ ​ចាប់តាំងពីវីរុស​កូវី​ដ​១៩​រលក​ថ្មី​វាយប្រហារ​វៀតណាម​កាលពី​៣​ខែ​មុន ។ ​ទីក្រុង​ហូជីមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុតរហូតដល់៨ម៉ឺន៤ពាន់៥២១ករណី ។ ជាមួយគ្នានេះ វៀតណាមក៏​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវី​ដ​១៩ ជូនដល់ប្រជាជនខ្លួនបាន​ជាង៥.៥២​លាន​នាក់ផងដែរ តែ​មានមនុស្ស​ប្រមាណ៥៤ម៉ឺន៦ពាន់៤០២នាក់​ប៉ុណ្ណោះ​ ដែលបាន​ទទួលការចាក់​វ៉ាក់សាំងពេញ​លេញ ឬពីរដូស ​៕ ប្រភព៖ VNExpress